30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៩៤៥
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៦៩,១៣២
សរុប ៣៨៩,២៥១,៦១៦
ប្រជុំអត្ថបទ
images/articles/800/Untitled-1.jpg
ព្រះ​សុក្កាភិក្ខុនី​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
នៅក្នុង​បិដក​លេខ​៧៦​ ទំព័រ​២២៣​ សុក្កា​ថេរិយា​បទាន​ មាន​ដូច​តទៅ​៖ក្នុង​កប្ប​ទី​៩១​ អំពី​កប្ប​នេះ​ ព្រះ​នាយក​ព្រះនាម​វិបស្សី​ មាន​ព្រះ​នេត្រ​ដូ​ច​មាស​ ពិចារ​ណា​ឃើ​ញ​ធម៌​ទាំង​អស់​កើត​ឡើង​ហើយ​ ។​ គ្រា​នោះ​ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី​ បាន​ស្តាប់​ធម៌​របស់​ព្រះ​មុនី​ ហើយ​ចូល​ទៅ​កាន់​ផ្នួស​ ។ខ្ញុំ​ជា​អ្នក​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ជាអ្នក​មាន​ប្រាជ្ញា​ មួយ​ទៀត​ ជា​អ្នក​ពោល​ពាក្យ​វិចិត្រ​ទាំង​ជា​អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ។ កាល​នោះ​ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា​ ដើម្បី​ប្រយោជន៍​ដល់​ប្រជុំ​ជន​គ្រប់​កាល​ លុះ​ខ្ញុំ​ចុត្យ​ចាក​អត្ថ​ភាព​នោះ​ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ជា​ស្រី​មាន​យស​ ។ ក្នុង​កប្ប​ទី​៣១ អំពី​កប្ប​នេះ​ព្រះ​ជិនស្រី​ ព្រះ​នាម​សិខី​ រុង​រឿង​ដោយ​យស​ ដូច​ជា​ភ្លើង​ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ កើត​ឡើ​ង​ក្នុង​លោក​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ ជាស្រី​វាង​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ញ៉ាំង​ព្រះ​ពុទ្ធ​ដីកា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ ក៏​បាន​ទី​កាន់​ឋាន​តា​វត្តឹង្ស​ ។ ក្នុង​កប្ប​ទី​៣១​ អំពី​កប្ប​នេះ​ព្រះ​ជិន​ស្រី​ ព្រះ​នាម​វេស្សភូ​ទ្រង់​កើត​ឡើង​ (ក្នុង​លោក​)​ ឯខ្ញុំ​ក៏​កើត​ឡើង​ដំណាល​នឹង​ព្រះ​នាយក​នោះ​ ក្នុង​កាល​នោះ​ដែរ​ ជា​អ្នក​មាន​យាន​ដ៏​ធំ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ជា​អ្នក​ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ហើយ​ទៅ​កើត​ក្នុង​បុរី​របស់​ទេវតា​ដែល​ជា​ទី​រីក​រាយ​ ទទួល​សេចក្តី​សុខ​ដ៏​ច្រើន​ ។ ក្នុង​ភទ្រកប្ប​នេះ​ ព្រះ​ជិន​ស្រី​ដ៏​ឧត្តម​ ព្រះ​នាម​កក្កុ​សន្ធៈ​ ជា​នរៈ​ដ៏​ខ្ពង់​ខ្ពស់​ កើត​ឡើង​ក្នុង​លោក​ កាល​នោះ​ខ្ញុំ​ក៏​បាន​កើត​ឡើង​ដែរ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ឲ្យ​រុង​រឿង​តាម​សប្បាយ​ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ ដូច​ជា​ភព​របស់​ខ្លួន​ដដែល​ ។​ ក្នុងកប្បនេះ​ដដែល​ ព្រះ​នាយក​ ព្រះ​នាម​កោ​នាគមនៈ​ ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ ឧត្តម​ជា​ង​ពួកសត្វ​ ទាំង​ពួង​ ទ្រង់​កើត​ឡើង​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​កោនា​គមនៈ​នោះ​ ព្រះអង្គ​ប្រកប​ដោយ​តាទិគុណ​ ជា​អ្នក​បាន​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ។ ក្នុង​កប្ប​នេះ​ឯង​ ព្រះ​មុនី​ដ៏​ឧ​ត្ត​ម​ ព្រះនាម​កស្សបៈ ជា​ទី​ពឹង​នៃ​សត្វ​លោក​ មិន​មាន​កិលេស​ ដល់​នូ​វ​ព្រះនិព្វាន​ ជា​ទី​បំផុត​នៃ​មរណៈ កើត​ឡើង​ ។ ចំណែកខ្ញុំ​បាន​បួស​ ក្នុង​សាសនា​​របស់​ព្រះ​ពុទ្ធ​ ជា​អ្នក​ប្រាជ្ញ ជាង​ពពួក​ជន​នោះ​ មាន​ព្រះ​សទ្ធម្ម​បែក​សព្វគ្រប់​ ដ៏​ក្លៀវ​ក្លា​ខាង​ការ​សាក​សួរ​ ។ បពិត្រ​ ព្រះ​មហា​មុនី​ ខ្ញុំ​ជា​អ្នក​មាន​សីល​ល្អ​ មាន​សេច​ក្តី​អៀន​ខ្មាស​ វាង​វៃ​ក្នុង​ត្រៃ​សិក្ខា​ ហើយ​ធ្វើ​នូវ​ធម្ម​កថា​មាន​ប្រមាណ​ច្រើន​ដរាប​ដល់​អស់​ជីវិត​ ។ ​ដោយ​កម្ម​វិបាក​នោះ​ផង​ ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង​ លុះ​ខ្ញុំ​លះ​បង់​នូវ​រាង​កាយ​ ​ជា​របស់​មនុស្ស​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ ។ ដល់​មក​ក្នុង​បច្ចឹម​ភព​​ ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​នៃ​សេដ្ឋី​ ដ៏​ធំ​ទូលា​យ​ ដេរដាស​ដោយ​រតនៈ​ច្រើន​ ក្នុង​គិរិ​ព្វ​ជ​បុរី​ដ៏​ឧ​ត្តម​ ។ កាល​ព្រះ​លោក​នាយក​ មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូ​ប​ចោម​រោម​ ទ្រង់​ស្តេច​ទៅ​កាន់​ក្រុង​ព្រះ​រាជ​គ្រឹះ​ ព្រះ​ឥន្ទ​ក៏​បាន​ពោល​សរសើរ​ថា​" ព្រះ​មាន​ព្រះ​ភាគ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មាន​ព្រះ​ហឬ​ទ័យ​​ផុត​ចាក​កិលេស​ហើយ​ ព្រម​ដោយ​បុរាណ​ជដិល​ទាំង​ឡាយ​ ដែល​មាន​ឥន្ទ្រិយ​ទូន្មាន​ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ទ្រង់​មាន​ពណ៌​បី​ដូច​ជា​ពណ៌​នៃ​មាស​ឆ្តោរ​ ឈ្មោះ​សិង្គី សេ្តច​យាង​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ " ។ ខ្ញុំបា​ន​ឃើញ​អានុភាព​ នៃ​ព្រះពុទ្ធ​នោះ​ផង​ បាន​ស្តាប់​ការ​ប្រជុំ​នូវ​គុណ​នោះ​ផង​ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះ​ពុទ្ធ​ បាន​បូជា​ព្រះ​ពុទ្ធ​នោះ​ សម​គួរ​តាម​កម្លាំង​ ។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ខ្ញុំ​ចាក​ចេញ​ផ្ទះ​ចូល​កាន់​ផ្នួស​ ក្នុង​សម្នាក់​នៃ​នាង​ធម្មទិន្នា​ថេរី ។​ កាល​សក់​កំពុង​ដាក់​ចុះ​ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ​ ខ្ញុំ​បួស​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រៀន​នូវ​ព្រះ​ពុទ្ធ​សាសនា​ចប់​សព្វ​គ្រប់​ ។ លំដាប់​ពី​នោះ​មក​ ខ្ញុំ​បាន​សម្តែង​ធម៌​ក្នុង​ទី​ប្រជុំ​ជន​ដ៏​ច្រើន​ កាល​ដែល​ខ្ញុំ​កំពុង​សម្តែង​ធម៌​ ធម្មាភិសម័យ​ ក៏​កើត​មាន​ (ដល់​ជន​ទាំង​ឡាយ​) ។ បណ្តា​ពួក​សត្វ​ជាច្រើន​ពាន់​ មាន​យក្យ​មួយ​ដឹង​ច្បាស់​​នូវ​ធម៌​នោះ​ ហើយ​សង្វេគ​ ជ្រះ​ថ្លា​នឹង​ខ្ញុំ​ហើយ​បាន​ទៅ​កាន់​ក្រុង​គិរិព្វជៈ​ ដោយ​គិត​ថា​ មនុស្ស​ណា​មិន​ចូល​ទៅ​អង្គុយ​ជិត នាង​សុក្កា​ថេរី​ ដែល​កំពុង​អង្គុយ​សម្តែង​នូវ​អមត​បទ​គឺ​និព្វាន​ អាត្មា​អញ​ធ្វើ​ដូច​ម្តេច​ហ្ន​ ឲ្យ​មនុស្ស​ទាំង​នោះ​ ដែល​នៅ​ក្នុង​ក្រុង​រាជ​គហៈ​ មូល​គ្នា​ ដូច​ពួក​រោម​ផឹក​នូវ​ទឺក​ផ្អែម​ ។ ចំណែក​ខាង​ពួក​បុគ្គល​ អ្នក​ប្រកប​ដោយ​បញ្ញា​ ទំនង​ជា​ផឹក​នូវ​ទឹក​អម្រឹត​នោះ​ ដែល​កិលេស​មិន​គប្បីត​ស៊ូបាន​ មាន​ឱជា​មិន​បាច់​ស្រោច​ថែម​ ដូច​ជា​បុគ្គល​ដើ​រ​ផ្លូវ​ឆ្ងាយ​ ផឹក​ទឹក​ភ្លៀង​ ។ បពិត្រ​ព្រះពុទ្ធ​ ជា​មហា​មុនី​ ខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្វិ​ទាំង​ឡាយ​ផង​ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ទិព្វ​សោត​ធាតុ​ផង​ ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោ​បរិយញ្ញាណ​ផង​ ។​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ ទិព្វ​ចក្ខុ​ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ​ អាសវៈ​ទាំង​ពួង​អស់​ហើយ​ ឥឡូវ​នេះ​ ភព​ថ្មី​ទៀត​មិនមាន​​​ឡើយ​ ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ សេចក្តី​ដឹង​ ក្នុង​អត្ថ​ប្បដិ​សម្ភិទា​ ធម្ម​ប្បដិ​សម្ភិទា​ និរុត្តប្បិ​សម្ភិទា​ នឹង​ បដិភាណ​ប្បដិសម្ភិទា​ នៃ​ខ្ញុំ​ព្រះករុណា​កើត​ឡើយ​ក្នុង​សម្នាក់​នៃ​ព្រះអង្គ​ ។​ កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោល​ហើយ​ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ​ ព្រោះ​បាន​កាត់​ចំណង​ ដូច​ជា​​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង​ ។ ឱ!​ ខ្ញុំ​មក​ល្អហើយ​ ក្នុង​សម្នាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ វិជ្ជា​៣​ ខ្ញុំ​បាន​សម្រេច​ហើយ​ សាសនា​របស់​ព្រះពុទ្ធ​​ ខ្ញុំ​បាន​ធ្វើហើយ​ ។ បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ នេះ​ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ​ ។​បានស្តាប់​មក​ថា​ ព្រះ​សុក្កាភិក្ខុនី​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ។ ស្រង់​ចាក​ សៀវភៅ​ ព្រះថេរី​គាថា​ភាគទី​២ ដោយ៥០០០ឆ្នាំ
images/articles/802/Untitled-1.jpg
វិបត្តិ​នៃ​ឧ​បាសក​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
វិបត្តិ​នៃ​ឧ​បាសក​ ធម្ម​ជាតិ​ដែល​ញ៉ាំង​សីល​ និង​ អាជីវ​ធម៌​នៃ​ឧ​បាសក​ឲ្យ​វិនាស​ ឈ្មោះ​ថា​ វិបត្តិ​ ។ វិបត្តិ​ នោះ​មាន​ ៥ យ៉ាង​គឺ​ ៖​ ១- អស្សទ្ធោ​ ហោតិ ឧ​បាសក​មិន​ជឿ​គុណ​ព្រះ​រតន​ត្រ័យ​ ២- ទុស្សីលោ​ ហោតិ​ ឧ​បាសក​ទ្រុស្ត​សីល ៣- កោ​តុ​ហល​មង្គលិ​កោ​ ហោតិ​ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​
images/articles/803/Untitled-1.jpg
អាជីវ​នៃ​ឧបាសក​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
អាជីវ​នៃ​ឧបាសក​ កិរិយា​លះ​បង់​នូវ​ជំនួ​ញ​ខុស​ ៥​ ប្រការ​ ហើយ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ដោយ​ត្រឹម​ត្រូ​វ​តាម​ធម៌​ ឈ្មោះ​ថា​ "​អាជីវ​នៃ​ឧ​បាសក​" ​ដូច​មាន​ពុទ្ធ​ប្ប​ញ្ញ​ត្តិ​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ហាម​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ៖
images/articles/805/Untitled-1.jpg
ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងមល្លិកាបញ្ហា (ចាក អ. ច.) (ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​) សម័យ​មួយ​ព្រះ​​​សម្ពុទ្ធ​ គង់​ក្នុង​វត្ត​ជេត​ពន ជិត​ក្រុង​សាវត្ថី ។ ពេល​នោះ​នាង​មល្លិ​កា​ទេវី​ ជា​អគ្គ​មហេ​សី​ព្រះ​បាទ​ បសេន​ទិ​កោសល​ បាន​ចូល​ទៅ​គាល់​ព្រះ​​មាន​ព្រះ​ភាគ​ ក្រាប​បង្គំ​ទួល​សួរ​ប្រ​ស្នា​ ៤ ខ ចំ​ពោះ​ព្រះ​អង្គ​ថា ៖
images/articles/812/wetfsd345yuiuii.jpg
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​ សេច​ក្តី​សុខ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ប្រើ​ប្រាស់​ បរិភោគ​មិន​អស់​ មិន​ចេះ​ខ្វះ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​ សេច​ក្តី​សុខ​ដែល​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​ មាន​ទំ​ហំ​តូច​ជា​សេច​ក្តី​សុខ​តិច​តួច​ទេ​ ចំណែក​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​នោះ​ នាំ​មក​នូវ​សេច​ក្តី​សុខ​ដ៏​ទូ​លំ​ទូ​លាយ​ ទាំង​ដែល​ជា​សេច​ក្តី​សុខ​បរិសុទ្ធ​ទៀត​ផង​ ។​ សូម​មនុស្ស​លោក​ទាំង​ឡាយ​ នាំ​គ្នា​គោ​រព​បូជា​នូវ​ការ​ងារ​ប្រាស​ចាក​ទោស​ត្រូវ​រក្សា​ខ្លួន​ដោយ​ខ្លួន​ឯង​ កុំ​ព្រោះ​តែ​ប្រាក់​ព្រម​លក់​ខ្លួន​ឲ្យ​ថៅ​កែ​បាប​ ពោល​គឺ​ហ៊ាន​ធ្វើ​ការ​ងារ​ប្រ​កប​ដោយ​ទោស​នោះ​ឲ្យ​សោះ​ ។ ការងា​រ​ប្រាស​ចាក​ទោស​នោះ​គឺ​ព្រះ​មួយ​អង្គ​ គង់នៅ​ជួយ​ថែ​រក្សា​ ចំពោះ​មនុស្ស​ណា​ ដែល​ធ្វើ​ការ​ប្រាស​ចាក​ទោស​នោះ​ឯង​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​ ជា​អ្នក​បង្កើត​មនុស្ស​លោក​គ្រប់​គ្នា​ ព្រម​ទាំង​ពពួក​ទេវ​តា​ទាំង​អស់​ផង​ដែរ​ ។ ការ​ងារ​ប្រាស​ចាក​ទោស​ បាន​ជួយ​មនុស្ស​ដែ​ល​បម្រុង​ធ្លាក់​នរក​ទៅ​ហើយ​នោះ​ ឲ្យ​បាន​ជា​ទេ​វតា​​វិញ​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​គឺ​ជា​កំពង់​ទឹក​ ដែល​សម្រាប់​ចុះ​ទៅ​លាង​បាប​ ។ ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​ ដោយ​៥០០០​ឆ្នាំ​
images/articles/814/Untitled-1.jpg
វ័យ​ ៣​ យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. បឋម​វ័យ​ ក្នុង​សម័យ​ដែល​កំណត់​អា​យុ​ ៧៥​ ឆ្នាំ​ដែល​ជា​អាយុ​ក្ខ័យ​នោះ​ រាប់​ចាប់​តាំង​ពី​កើត​មក​ រហូត​ដល់​អាយុ​ ២​៥​​ ឆ្នាំ​ ចាត់​នៅ​ក្នុង​បឋម​វ័យ​ ។​ ២. ទុ​តិ​យ​​វ័យ​ ​រាប់​តាំង​ពី​អាយុ​ ២៥​ ឆ្នាំ​ រហូត​ដល់​ ៥០​ ឆ្នាំ​ ចាត់​ជា​ទុ​តិ​យ​វ័យ​ ។​ ៣. តតិ​យ​វ័យ​ រាប់​តាំង​ពី​អាយុ​ ៥០​ ឆ្នាំ​ រហូត​ដល់​ ៧៥​ ឆ្នាំ​ ចាត់​ជា​តតិ​យ​វ័យ​ ។ មាន​ ១០​ នោះ​ គឺៈ ១. មន្ទ​ទសក​វ័យ​ វ័យ​ទន់​ខ្សោយ​ រាប់​តាំង​ពី​អា​យុ​ ១ ឆ្នាំ​ ដល់​ ១០ ឆ្នាំ​
images/articles/818/Untitled-1.jpg
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
គ្រា​នោះ​ ព្រះ​អានន្ទ​មាន​អាយុ​ សម្តែង​ចំពោះ​មហា​នាម​សក្យៈ​ ថា​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជន​ ជា​អ្នក​ប្រក​ប​នូវ​ការ​ភ្ញាក់​រឭក​ ជា​អ្នក​ប្រ​កប​ដោយ​សប្បុរស​ធម៌​ ៧​ ប្រ​ការ​
images/articles/820/Untitled-1.jpg
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. ការ​ងារ​សង្រួម​កាយ​ ការ​ងា​រ​សង្រួម​វា​ចា​ ការ​ងារ​សង្រួម​ចិត្ត​ ពិត​ជា​ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​ នៃ​ជន​ប្រុស​ស្រី​ ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត​ ព្រោះ​ជា​ការ​បិទ​ទ្វារ​ការ​ពារ​ទប់​ស្កាត់​នូវ​បាប​ថ្មី​ៗ​ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់​ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត​ ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យា​យាម​តម​ចំ​ណី​ទាស់​ ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោ​គ​ថ្លើម​ ដូច្នោះ​ឯង​ ។​ ២. ការ​ងារ​បំពេញ​សេច​ក្តីល្អ​ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ ធ្វើ​ទាន​រឿយ​ៗ​ រក្សា​សីល​ជាប់​លាប់​ អប់​រំ​ចម្រើន​សេច​ក្តី​ស្ងប់​ជា​ប្រ​ចាំ​ រៀ​ន​ធម៌​ស្តាប់​ធម៌​បំពេញ​ចំណេះ​ដឹង​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ងារ​បំប៉ន​នូវ​ស្មារ​តី​ ប្រៀប​បី​ដូច​ជា​អ្នក​ឈឺ​ថ្លើម​ ខំ​ប្រឹង​ថែ​សុខ​ភាព​ បំ​ប៉ន​ចំណីល្អ​ៗ​ ប្រើ​ប្រាស់​អ្វី​ៗ​មាន​អនា​ម័យ​ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ​ ដូ​ច្នោះ​ដែរ​ ។​ ៣. ការ​ងារ​អប់​រំ​ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ៤​ គឺ​ជា​ការ​ងារ​ស្រាវ​ជ្រាវ​រក​សេច​ក្តី​ពិត​ ក្នុង​ជីវិត​ដែល​មាន​តែ​រូប​ធម៌​ និង​នាម​ធម៌​ ដើម្បី​កំចាត់​បង់​នូវ​ការ​វង្វេង​ ព្រម​ដោយ​ការ​ប្រ​កាន់​ខុស​ផ្សេង​ៗ​ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយ​មគ្គ​ជា​លោកុ​ត្ត​រ​ ប្រ​ហារ​បង់​នូវ​អនុស័យ​ ។ ចំពោះ​កិលេស​ ឬ​ នីវរណៈ​ច្រើន​ៗ​ក្នុង​ជី​វិត​ប្រចាំ​ថ្ងៃ​ វា​ជា​មេរោ​គ​ចង្រៃ​ បើ​ទុក​ឲ្យ​វា​រី​ក​ចម្រើន​ឡើង​ៗ​ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប់​វា​ឲ្យ​អស់​ណាស់​ បើ​ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការ​ងារ​មួយ​ទៀត​គឺ​ការ​ងារ​គ្រប​សង្កត់​នូវ​នី​វរណធម៌​ ការ​ស្តាប់​ព្រះ​ធម៌​ពី​រោះ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ មាន​ការ​តាំង​ចិត្ត​មាំ​ទាំ​ក្នុង​ពេល​ស្តាប់​នោះ​ ក៏​ជា​ការ​គ្រប​សង្កត់​នូវ​នី​វរ​ណធម៌​ដោយ​ពិត​ ម៉្យាង​ទៀត​ព្រោះ​ការ​ប្រ​កប​ព្យា​យាម​ក្នុង​អធិ​ចិត្ត​ គ្រប​សង្កត់​នូ​វ​នី​វរ​ណៈ​ដោយ​សមថ​កម្ម​ដ្ឋាន​ សេចក្តី​នេះ​ប្រៀប​ដូ​ច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​ គឺ​មួយ​មុខ​សម្រាប់​ហ៊ុម​ព័ទ្ធ​មេ​រោគ​ និង​មួយ​មុខ​ទៀត​ សម្រាប់​ជំនួយ​ដល់​ការ​ប្រ​ហារ​នូវ​មេ​រោ​គ​នោះ​ ដូច្នោះ​ឯង​ ។ ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤​ ជា​ការ​ដុស​ខាត់​សេច​ក្តី​ប្រ​កាន់​រឿយ​ៗ​ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើង​ៗ​ ហើយ​រមែង​ជា​ឧ​បការៈ​ ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់​ សតិ​ប្ប​ដ្ឋាន​ ៤​ ជា​គំនរ​នៃ​កុសល​ធម៌​ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ​ រមែង​ឈាន​ទៅ​រក​ការ​ឃើ​ញ​ច្បាស់​មួយ​​ថា​ " ធម៌​ទាំង​ឡាយ​ទាំង​ពួង​ គឺ​កុសល​ធម៌​ អកុសល​ធម៌​ អព្យា​កត​ធម៌​ គ្រាន់​តែ​ជា​ខន្ធ​ អាយ​តនៈ​ ធាតុ​ តែ​ប៉ុណ្ណោះ​ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ​ ហើយ​មិន​គួ​រ​ប្រ​កាន់​ថា​ ជា​របស់​មាំ​មួ​ន​ទៀត​ផង​ " ស្រង់​ចាក​ពី​សៀវ​ភៅ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្ម​ចា​រ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/821/Untitled-1.jpg
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សីហៈ​និង​ជ្រូក​ (ចាក​ សុ.​ ទុ.​) (ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លូន​) កាល​ពី​ព្រេង​នាយ​មាន​សី​ហៈ​មួយ​ចាប់​សត្វ​ស៊ី​ឆ្អែត​ហើយ​ចុះ​​ទៅ​ផឹក​ទឹក​ក្នុង​ត្រ​ពាំង ត្រ​ឡប់​ឡើង​មក​វិញ​ឃើញ​ជ្រូក​មួយ​រក​ស៊ី​​នៅ​មាត់​ត្រពាំង។​​​ សី​ហៈ​​​​នោះ​នឹកថា​ថ្ងៃ​នេះ​អញស៊ី​ឆ្អែត​ហើយ​ ជ្រូក​នេះ​ទុក​ស៊ី​នៅ​ថ្ងៃ​ស្អែក​ ទើប​គេច​ទៅផ្លូវ​ម្ខាង​ ជ្រូកឃើញ​ដូច្នោះ​​សំ​គាល់​ថា​សី​ហៈ​នោះ​ខ្លាច​ខ្លួន​ក៏​ស្រែក​សួរ​ថាៈ
images/articles/822/Untitled-1.jpg
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
បាន​ឮ​មក​ថា​ អ្នក​ដែន​កុរុ​ មិន​ថា​ ជា​ភិ​ក្ខុ​ ភិក្ខុ​នី​ និង​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​រាង​កាយ​ និង​ចិត្ត​សម្បូរ​ណ៌​ជា​និច្ច​ ដោយ​សេព​បច្ច័យ​គឺ​ រដូវ​ជា​ទី​សប្បាយ​ ព្រោះ​ដែ​ន​នោះ​ សម្បូរណ៌​ដោយ​សប្បាយ​ មាន​ឧ​តុ​ជា​ទី​សប្បាយ​ជា​ដើម​ ។​ អ្នក​កុរុ​នោះ​ មាន​កម្លាំង​បញ្ញា​ដែល​រាង​កាយ​និង​ចិត្ត​ដ៏​សម្បូរណ៌​ឧ​បត្ថម្ភ​ហើយ​ ទើប​អាច​ទទួល​ទេ​សនា​ដ៏​ជ្រាល​ជ្រៅ​នោះ​បាន​ ។​
images/articles/827/Untitled-1.jpg
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ខ្លា​ធំ​និង​សេក​ (​ចាក ម. វា.) (​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន​) កាល​ពី​ព្រេង​នាយ​ មាន​ភ្នំ​មួយ​ឈ្មោះ​បំ​សុ​ប​ព៌ត​ ស្ថិត​នៅ​​ក្បែរ​ព្រំ​អា​ណា​ចក្រ​ពារាណ​សី​ ។ នៅ​ញក​ភ្នំ​មួយ​នោះ​មាន​ខ្លា​ធំ​មួយ​មេ​ស្លាប់​ចោល​ទៅ​ នៅ​ជា​មួយ​បា​ចាស់​ជរា​ ។ ខ្លា​នោះ​ជា​សត្វ​សប្បុ​រស​មាន​ធម៌​កត​ញ្ញូ​ប្រ​ចាំ​នៅ​ជា​និច្ច​
images/articles/828/Untitled-1.jpg
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សោម​ទត្ត​ព្រា​ហ្ម​ណ៍ ( ចាក​ ម​. វា. ) (គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់) កាល​​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ព្រះ​អ​ង្គ​ប​រិ​និ​ពា្វន​ទៅ​យូរ​ហើយ​ ក្នុង​ក្រុង​សាវ​ត្ថី​មាន​ព្រា​ហ្មណ៍​ពីរ​រូប​ឈ្មោះ​​ សោម​ព្រាហ្មណ៍​១ សោម​ទត្ត​​ព្រាហ្ម​ណ៍​១​ ជា​សំ​ឡាញ់​នឹង​គ្នា​ ។ ព្រាហ្មណ៍​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ចូល​ចិត្ត​លេង​បា​ស្កា​ភ្នាល់​គ្នា​ដាក់​គ្រឿង​អ​លង្ការ និង​​ សំ​លៀក​បំ​ពាក់​ ។​
images/articles/830/Untitled-1.jpg
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​​ បាន​រៀប​រាប់​អំពី​បញ្ហា​មួយ​ចំនួន​ ដែ​ល​ត្រូវ​ដោះ​ស្រាយ​តាម​ប្រាជ្ញា​ញាណ​នៃ​អ្នក​ប្រាជ្ញ​ ។​ ជីវិត​មនុស្ស​យើង​មិន​អាច​អត់​មាន​បញ្ហា​ឯង​ៗ​ទៅ​នោះ​ទេ​ ដូច្នេះ​កាល​បើ​មាន​បញ្ហា​អ្វី​មួយ​ម​ក​ដល់​ កុំ​ចេះ​តែ​ចង់​មិន​ឲ្យ​មាន​នូវ​បញ្ហា​នោះ​ តែ​ត្រូវ​ដោះ​ស្រាយ​ដោយ​គតិ​ធម៌​របស់​បណ្ឌិត​ គឺ​ប្រា​ជ្ញា​ញាណ​នៃ​អ្នក​ប្រា​ជ្ញ​ ដោ​យ​បញ្ហា​ប្រៀប​ដូច​ជា​សំណួរ​ រី​ឯ​គតិ​ធម៌​របស់​បណ្ឌិត​វិញ​ ប្រៀប​ដូច​ជា​ការ​ឆ្លើយ​តប​សំណួរ​ ។​ ជី​វិត​ជោគ​ជ័យ​ មិន​មែន​ព្រោះ​តែ​ជី​វិត​អត់​បញ្ហា​នោះ​ទេ​ តាម​ពិត​​បញ្ហា​ ជា​ឧ​បសគ្គ​ផ្សេង​ៗ​ បាន​ជាប់​មក​ជា​មួយ​នឹង​ជី​វិត​ហើយ​ជា​ស្រេច​ ដូច្នេះ​គតិ​ធម៌​របស់​បណ្ឌិត​ពិ​ត​ជា​ចាំ​បាច់​បំ​ផុត​សម្រាប់​ជី​វិត​ជោគ​ជ័យ​ ។ ជី​វិត​មនុស្ស​មាន​តម្លៃ​ក្នុង​ភាព​ជា​មនុស្ស​ ព្រោះ​ជា​ កុសល​វិ​បាកបដិ​សន្ធិ​ និង​ ព្រោះ​ជា​បុញ្ញ​កម្ម​ជ្ជ​រូប​ នេះ​គឺ​ជា​ជោ​គ​ជ័យ​ដ៏​ធំ​មួយ​រួច​ហើយ​ស្រេច​ ព្រោះ​បាន​ឈ្នះ​នូវ​បាប​កម្ម​ផ្សេងៗ​ទៀត​ដ៏​ច្រើន​ ហើយ​បុណ្យ​បាន​នាំ​ជី​វិត​ឲ្យ​កើត​មក​ជា​មនុស្ស​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជីវិត​នៅ​រស់​ដល់​សព្វ​ថ្ងៃ​ សុទ្ធ​តែ​ជា​ជី​វិត​ជោ​គ​ជ័យ​ ព្រោះ​បុណ្យ​ជា​បច្ច័យ​ក្នុង​ការ​រក្សា​ជីវិត​ ដោយ​បាន​រា​រាំង​នូ​វ​សេ​នា​របស់​មច្ចុ​រាជ​ ។​ ព្រោះ​ហេតុ​នោះ​ មនុស្ស​ត្រូវ​តែ​តស៊ូ​យក​ជោគ​ជ័យ​ជា​ទី​បំផុត​ គឺ​កម្ចាត់​បង់​កិ​លេស​ពី​សន្តាន​ ធ្វើ​ជីវិត​ឲ្យ​មាន​តម្លៃ​ជា​ភិ​យ្យោ​ភាព​ ជា​មួយ​នឹង​ការ​ងា​រ​ជា​ប្រ​យោ​ជន៍បន្ត​ទៀត​ ព្រោះ​ថា​ជីវិត​មាន​តម្លៃ​ និង​ ជីវិត​ទទួល​ជោគជ័យ​ជា​ទី​បំផុត​បាន​ មិន​មែន​ឯង​ៗ​ទៅ​នោះ​ទេ​ ត្រូវ​មាន​សម្មា​ទិដ្ឋិ​ឈរ​ខាង​បុណ្យ​កុសល​ រ៉ាប់​ទទួល​គុណ​ គឺ​សេច​ក្តី​ល្អ​គ្រប់​យ៉ាង​ និង​ព្យា​យាម​អប់​រំ​បញ្ញា​ ។​ ស្រង់​ចាក​ សៀវ​ភៅ​ " គតិ​ធម៌ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​ ។ ​ដោយ​៥០០០​ឆ្នាំ​
images/articles/832/Untitled-1.jpg
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ស​រ​ណ​មា​តា​ (​ ចាក​ ម​. វា. ) (​ ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​ ) ក្នុង​ក្រុង​​សាវ​ត្ថី​ មាន​គ​ហ​ប​តី​ម្នាក់​ឈ្មោះ​សុ​ម​នៈ​ ភ​រិ​យា​ឈ្មោះ​នាង​សុ​ជ​ម្ឈ​កា​ មាន​កូន​ពីរ​នាក់​ ប្រុស​១​ ស្រី​១ ។ កាល​កូន​ប្រុស​មាន​អា​យុ​ ១៦​ ឆ្នាំ​ មា​តា​បិ​តា​មាន​រោគា​ពាធ​ជា​ទ​ម្ងន់​ បាន​ហៅ​កូន​​ទាំ​ង​ពីរ​មក​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ឲ្យ ហើយ​ប្រ​គល់​នាង​ជា​ប្អូន​​ឲ្យបង​រៀប​ចំ​ឲ្យ​មាន​ស្វា​មី​ផង​ ផ្តាំ​ស្រេច​ហើយ​ក៏​ធ្វើ​ម​រ​ណ​កាល​ទាំង​ពីរ​រូប​ទៅ​ ។
images/articles/834/Untitled-1.jpg
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សេន​កប​ណ្ឌិត​ (​ ចាក ម. អ​. ) ( ​បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង​ ) កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ជន​កៈ​ សោយ​រាជ្យ​ក្នុង​ក្រុង​​​ពារាណ​សី ។ ព្រះ​ពោធិ​សាត់រ​បស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍​ ទ្រង់​ព្រះ​នាម​សេនកៈ​​​​ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ដែរ​ បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​
images/articles/849/Untitled-1.jpg
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​នាង​វិ​មាន​ប្រេត​ ( ចាក​ បេ​.​ ខុ​ ) ( ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា ) កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពារាណសី​ មាន​ស្រ្តី​ក្រ​មុំ​ម្នាក់​ឈ្មោះ​ កល្យាណី​ មាន​រូប​ល្អ​ជា​ទី​ស្រ​លាញ់​ពេញ​ចិត្ត​ចំ​ពោះ​ម​ហា​ជន​ ដែល​បាន​ឃើញ​រូប​នាង​ ។ ថ្ងៃ​មួយ​មាន​បុ​រស​ម្នាក់​ ចាប់​ចិត្ត​ស្រ​លាញ់​​ បាន​ចូល​ទៅ​និ​យាយ​ជា​ច្រើន​ដង​ នាង​មិន​ព្រម​យក​ ក៏​កើត​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿