images/articles/3075/2ttrook.jpg
អស្សទ្ធសំសន្ទនសូត្រ ទី ៧
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
អស្សទ្ធសំសន្ទនសូត្រ ទី៧
[៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។
(ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។
ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។
ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។
[៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។
អស្សទ្ធសំសន្ទនសូត្រ ទី ៧
បិដកភាគ ៣២ ទំព័រ ៣៩ ឃ្នាប ៤១
ដោយ៥០០០ឆ្នាំ
images/articles/3194/_______________________________________.jpg
វិបស្សនាកថា
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
បញ្ញាវគ្គ វិបស្សនាកថា
សាវត្ថីបរិបុណ្ណនិទាន
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមានទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជាទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មានជរាជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបសគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។
[២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខានុបស្សនា។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យថាសរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។
ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។
កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។
អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។
ចប់ វិបស្សនាកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3195/202________________________rest.jpg
នរជនមានសីលដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ ក្នុងសាសនា
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)
ដោយ៥០០០ឆ្នាំ
images/articles/872/Untitled-1.jpg
ពិចារណាទានបារមី
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាទានបារមី
ទ្រព្យនាំមកនូវការវិនាសច្រើនយ៉ាង ដូចនេះគឺៈ
- ភាពជាអ្នកប្រាថ្នាច្រើនដោយវត្ថុកាម មានដីធ្លីស្រែចំការ មាសប្រាក់ជាដើម នៃបុគ្គលទាំងឡាយដែលមានចិត្តហួងហែង ជាប់ជំពាក់នៅក្នុងវត្ថុកាមនោះៗ ។
- សាធារណភ័យ មានចោរភ័យ រាជភ័យ និង អគ្គិភ័យជាដើម ។
- ការតាំងចិត្តឈ្លោះប្រកែកគ្នា ជាសត្រូវនឹងគ្នាបៀតបៀនគ្នាជាដើម ។
- របស់ដែលមិនមានខ្លឹមសារ ។
- ប្រព្រឹត្តទុច្ចរិតក្នុងការស្វែងរកទ្រព្យ ។
- មានដំណើរទៅកាន់អបាយភូមិ នៃបុគ្គលដែលមានចិត្តសៅហ្មង ជាប់ជំពាក់ក្នុងទ្រព្យ ។
គួរធ្វើសេចក្តីល្អមិនប្រមាទក្នុងការបរិច្ចាគថា ការបរិច្ចាគវត្ថុទាំងនោះជាមង្គលដ៏ឧត្តម ។
ម៉្យាងទៀតគប្បីពិចារណាថាៈ
- ស្មូមជាបុគ្គលស្និទ្ធស្នាលរបស់យើង ព្រោះប្រាប់អាថ៌កំបាំងរបស់ខ្លួនគាត់ឲ្យយើងដឹង ។
- ស្មូមជាអ្នកណែនាំដល់យើងថា អ្នកចូរលះទ្រព្យដែលមិនមានខ្លឹមសារ ហើយកាន់យកនូវទ្រព្យដែលមានខ្លឹមសារ ជារបស់ខ្លួនពិតទៅកាន់បរលោក ។
- ស្មូមគឺជាសម្លាញ់ជួយរែកជញ្ជូនទ្រព្យរបស់យើងអំពីលោកនេះ នៅពេលដែលខន្ធលោកនេះត្រូវភ្លើង គឺមរណៈឆាបឆេះ ដូចជាផ្ទះដែលត្រូវភ្លើងឆេះដូច្នោះឯង ។
- ស្មូមជាកល្យាណមិត្តដ៏ក្រៃលែង ព្រោះជាសម្លាញ់ក្នុងការឲ្យទាន និងព្រោះជាអ្នកជ្រោមជ្រែងជួយឲ្យបានដល់ពុទ្ធភូមិ ដែលបានដោយលំបាកដ៏ក្រៃលែងជាងសម្បត្តិទាំងពួង ។
- ស្មូម ជាអ្នកលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែង ព្រោះដូច្នោះ គួរធ្វើនូវការលើកតម្កើងនោះ ឲ្យបានសម្រេចជាការពិត ។
- សូម្បីគេមិនសូម ក៏យើងឲ្យដែរ ព្រោះជីវិតរបស់គេប្រាកដច្បាស់ស្រេចហើយ មិនចាំបាច់និយាយដល់ការសូមនោះឡើយ ។
- ស្មូមមកហើយដោយខ្លួនឯង ត្រូវតាមអធ្យាស្រ័យក៏ក្រៃលែង មិនចាំបាច់ស្វែងរក គួរឲ្យដោយបុណ្យរបស់យើង ។
- ការអនុគ្រោះរបស់យើងនេះ ដោយសំដៅដល់ការឲ្យទានដល់ស្មូមយាចក យើងគួរអនុគ្រោះសត្វលោក ដូចអនុគ្រោះខ្លួនយើង ។
- កាលបើស្មូមយាចកមិនមានទេ ទានបារមីរបស់យើងនឹងគប្បីបំពេញបានយ៉ាងដូចម្តេច ។
- យើងគប្បីជាទីស្រឡាញ់ និងជាទីពេញចិត្តរបស់ស្មូមទាំងឡាយបានយ៉ាងណា ។
- ស្មូមយាចកទាំងនោះ គប្បីជាទីស្រឡាញ់ ជាទីពេញចិត្តរបស់យើងបានយ៉ាងដូចម្តេចដែរ ។
- នៅពេលឲ្យ យើងក៏ពេញចិត្ត លុះឲ្យរួចហើយក៏រីករាយ កើតបីតិសោមនស្សបាននោះ តើយ៉ាងណាទៅ ។
- កាលបើទ្រព្យមាន ស្មូមយាចកក៏មាន តែមិនបរិច្ចាគ គឺវាជាការបោកបញ្ជោតខ្លួនឯងដ៏ក្រៃលែង ។
ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ "
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1772/textd-15585385.png
ការបរិយាយអំពីទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់បានជ្រាបច្បាស់នូវអនុភាពនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា.. ដោយអំណាចនៃវិមោក្ខ មានសុភបរមវិមោក្ខជាដើម ជាគ្រឿងបំពេញនូវកល្យាណធម៌ទាំងពួងមានទានបារមីជាដើម ទ្រង់ខំបំពេញអស់កាល៤អសង្ខេយ្យ ១សែនកប្ប ចាប់ដើមតាំងពីព្រះអង្គ កាលដែលកើតជាព្រហ្មណ៍ម្នាក់ឈ្មោះ សុមេធព្រាហ្មណ៍ ជាអ្នកមានទ្រព្យសម្បត្តិច្រើន
images/articles/1959/Untitled-1-Recovered.jpg
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ
images/articles/1964/Untitled-1-Recovered.jpg
បុដកបូជកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
បុដកបូជកត្ថេរាបទាន
ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញពីបង្ហារសម្រាប់សម្រាក ក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បានទ្រង់ចូលសំដៅទៅរកខ្ញុំ ។
លំដាប់នោះ ខ្ញុំមានបិតិសោមនស្ស ក៏បានប្រគេននូវកញ្ចប់អំបិល ដល់ព្រះពុទ្ធជាបុគ្គលប្រសើរ ប្រកបដោយតាទិគុណ ដោយសារកុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។
images/articles/1974/Untitled-1-Recovered.jpg
ឧបដ្ឋាយិកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ឧបដ្ឋាយិកត្ថេរាបទាន
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញទ្រង់ក្រោកចាកអាសនៈនោះ
images/articles/1983/Untitled-1-Recovered.jpg
ការឲ្យទានដែលមានផលច្រើន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
តតិយវគ្គ ទានសូត្រ
នៅក្នុងបិដកលេខ ៥៣ ទំព័រ ២៥ព្រះអង្គទ្រង់ត្រាស់អំពី (ការឲ្យទានដែលមានផលច្រើន) ដោយមានសេចក្តីថា ៖
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើង ម៉្យាងទៀត មន្ទិលគឺសេចក្តីកំណាញ់របស់សត្វទាំងនោះ
images/articles/1999/Untitled-1-Recovered.jpg
កិរិយាបរិច្ចាគទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
កិរិយាបរិច្ចាគទាន
ការធ្វើប្រយោជន៍ដល់សង្គម ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ព្រះពុទ្ធប្រៀនប្រដៅយើងឲ្យចេះធ្វើប្រយោជន៍ក្នុងសង្គម ។ មនុស្សយើងតាំងពីតូចមកដល់ធំ រស់នៅបានដោយសារទាន បានដល់ការឲ្យចំណីចំណុក ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្តាយ បើគាត់មិនឲ្យយើងទេ យើងនឹងស្លាប់ ។ យើងអាចចេះដឹង អានអក្សរកើត ដោយសារលោកគ្រូអ្នកគ្រូបានប្រគល់ឲ្យនូវចំណេះដឹងដល់យើង ។
images/articles/3175/______________________________.jpg
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/3196/____________________________________.jpg
ជតុកណ្ណិកត្ថេរាបទាន
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយកាមគុណទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តីប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាលត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។
កាលពួកជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួកសមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នកប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នកដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកអ្នកដែនគន្ធកៈ ពួកអ្នកដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួកអ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នកអាស្រ័យនៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នកនៅក្នុងដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួកជនអ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជនអ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួកជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុងដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាងលោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេចឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។
ពួកជនជាច្រើនទាំងអស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធមានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូចជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។
ខ្ញុំបានចុះអំពីប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាបបង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នកប្រាជ្ញអង្គនោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថាបុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយឯករាជ្យក្នុងទ្វីប ៤។
នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទសោយរាជ្យជាស្តេចទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹងក្នុងលោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នកស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។
នរៈនេះ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅនូវកិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។
ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុងទេវលោកកំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផលនៃការបម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ចប់ ជតុកណ្ណិកត្ថេរាបទាន។
បិដក ភាគ ៧៤ - ទំព័រទី ២៦០
ជតុកណ្ណិកត្ថេរាបទាន ទី៩
ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
ផលនៃការសមាទានឧបេាសថកន្លះថ្ងៃ
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកបដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃហេីយ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។
កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។
ព្រះរាជា ញ៉ាំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។
បុរេាហិតនេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។
ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។
ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។
ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។
កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។
វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។
ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បានឃេីញស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។
កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់រសតណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។
លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។
តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំងឡាយដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។
អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។
ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។
លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។
ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។
បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។
កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។
បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។
ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។
សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូមលេាកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។
លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។
កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែលេាកមិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបសឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។
ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលាយប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បានសេាយសេចក្តីទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។
ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហេីយ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។
វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រលេាកម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីងមិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។
ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសេាតាបន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេពធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។
កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ)
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ
(ព្រះត្រៃបិដក លេខ ៦០)
ដោយ៥០០០ឆ្នាំ
images/articles/3238/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា ទេវលោកំ វជន្តិបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។
ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ព្រះរាជាក្នុងដែនកោសល ទ្រង់ថ្វាយអសទិសទាន ហើយនៅមិនឆ្អែតស្កប់ស្កល់ ដោយទានសូម្បីមានសភាពដូច្នោះ កាលព្រះ ទសពលទ្រង់សម្ដែងធម៌ហើយ បានថ្វាយសំពត់សីវេយ្យកៈដែលមានតម្លៃ ១ សែនទៀត ម្នាលអាវុសោទាំងឡាយ រហូតវេលាដែលទ្រង់ថ្វាយទាននៅមិនឆ្អែតស្កប់ស្កល់ព្រះទ័យឡើយ ។ ព្រះសាស្ដាស្ដេចមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា ពាហិរភណ្ឌ គឺជាទានដែលបុគ្គលឲ្យហើយដោយល្អ បោរាណកបណ្ឌិតទាំងឡាយធ្វើជម្ពូទ្វីបទាំងអស់ឲ្យជាទីទួល ហើយឲ្យទានបរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិនឆ្អែតស្កប់ស្កល់ដោយពាហិរទានឡើយ ហើយត្រាស់ទៀតថា អ្នកឲ្យរបស់ដែលជាទីស្រឡាញ់ រមែងបានរបស់ដែលជាទីស្រឡាញ់ ដូច្នេះ បណ្ឌិតទាំងឡាយទើបបានឆ្កៀលហើយនូវភ្នែកទាំង ២ ឲ្យដល់យាចកដែលមកដល់ចំពោះមុខ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ៖
ក្នុងអតីតកាល ព្រះបាទសិវិមហារាជ សោយរាជ្យសម្បត្តិក្នុងអរិដ្ឋបុរនគរ ក្នុងដែនសិវិរដ្ឋ ព្រះមហាសត្វទ្រង់កើតជាព្រះឱរស របស់ព្រះបាទសិវិមហារាជនោះ ។ ព្រះញាតិវង្សទាំងឡាយ បានថ្វាយព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារចម្រើបវ័យហើយ បានទៅកាន់នគរតក្កសិលា សិក្សាសិល្បសាស្ត្រចប់ សព្វគ្រប់ហើយ ត្រឡប់មកសម្ដែងសិល្បសាស្ត្រថ្វាយព្រះរាជបិតាទត ហើយបានទទួលព្រះរាជទានយសជាមហាឧបរាជ ក្នុងវេលាបន្តបន្ទាប់មក កាលព្រះ រាជបិតាទ្រង់ចូលទីវង្គតហើយ ក៏បានជាព្រះរាជា ទ្រង់លះការលុះក្នុងអគតិ មិនញ៉ាំងនូវទសរាជធម៌ឲ្យកម្រើក សោយរាជ្យសម្បត្តិប្រកបដោយធម៌ ទ្រង់បានឲ្យសាងសាលទានទុក ៦ កន្លែង គឺត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ កន្លែង និងត្រង់ទ្វារព្រះរាជនិវេសន៍ ១ កន្លែង ហើយទ្រង់ញ៉ាំង មហាទានឲ្យប្រព្រឹត្តទៅ ដោយទ្រង់បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨ ១៤១៥ ព្រះរាជាស្ដេចយាងទៅកាន់រោងទាន ទ្រង់ត្រួតពិនិត្យមើលការឲ្យទាន ជាព្រះរាជករណីយកិច្ចជាប្រចាំ ។
គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែល ព្រះអង្គបានបរិច្ចាគ មិនបានឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យ ឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននៅមិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទានឱហ៎្ន! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លាដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូល ទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជាទ្រង់ត្រិះរិះតទៅទៀតថា
យំកិញ្ចិ មានុសំ ទានំ អទិន្នំ មេ ន វិជ្ជតិ
យោបិ យាចេយ្យ មំ ចក្ខុំ ទទេយ្យំ អវិកម្បិតោ ។
ទានណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឱ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។
ដូចនេះហើយ ទ្រង់ស្រងដោយទឹកក្រអូប ១៦ ក្អម ទ្រង់ប្រដាប់តាក់តែងហើយដោយគ្រឿងអលង្ការទាំងពួង សោយព្រះក្រយាហារ ដែលមានរសដ៏ប្រណីតផ្សេងៗ ហើយស្ដេចប្រថាប់លើដំរីមង្គល ដែលប្រដាប់តាក់តែងហើយ ស្ដេចបានទៅកាន់រោងទាន ។
សក្កទេវរាជទ្រង់ជ្រាបអធ្យាស្រ័យរបស់ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទសិវិរាជទ្រង់ត្រិះរិះថា នឹងឆ្កៀលព្រះនេត្រព្រះរាជទានដល់យាចក ដែលមកដល់ចំពោះមុខ ព្រះអង្គនឹងអាចព្រះរាជទាន ឬមិនអាច ? កាលនឹងទ្រង់សាកល្បងព្រះបាទសិវិ ទើបទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរា មានភ្នែកងងឹត ក្នុងវេលាព្រះរាជាស្ដេចទៅកាន់រោងទាន បានឈរក្នុងទីខ្ពស់ មួយ លាតនូវដៃថ្វាយជយមង្គលដល់ព្រះរាជា ។ ព្រះរាជាឲ្យបញ្ឈប់ដំរីចំពោះ មុខព្រាហ្មណ៍នោះ ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ លោកនិយាយអ្វី ? លំដាប់នោះ សក្កទេវរាជត្រាស់ថា បពិត្រមហារាជ លោកសន្និវាសទាំងអស់ ផ្សាយទៅដោយកិត្តិសព្ទ ដែលទៅហើយក្នុងចំណែកខាងលើ អស់កាលជានិច្ច ព្រោះអាស្រ័យអធ្យាស្រ័យ បង្អោនទៅក្នុងទានរបស់ព្រះអង្គ ចំណែកខ្ញុំព្រះ ករុណាជាមនុស្សខ្វាក់ ព្រះអង្គមានព្រះនេត្រទាំងពីរ ដូចនេះហើយ កាលនឹង ទូលសុំកែវភ្នែក ទើបត្រាស់ព្រះគាថាទី ១ ថា
ទូរេ អបស្សំ ថេរោវ ចក្ខុំ យាចិតុមាគតោ
កនេត្តា ភវិស្សាម ចក្ខុំ មេ ទេហិ យាចិតោ។
ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ ។
បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្សចាស់ អ្នកចូលដល់សេចក្ដីគ្រាំគ្រាព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គទ្រង់ព្រះរាជទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណាជាអ្នកមានភ្នែកម្ខាង នឹងមានទាំងពីរខាងបានដោយវិធីនេះ ។
ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យនោះហើយ បានត្រិះរិះថា យើងអង្គុយគិត លើប្រាសាទ ឥឡូវមកទាន់ពេលតែម្ដង នេះជាលាភរបស់យើង មនោរថរបស់យើង នឹងដល់ទីបំផុតក្នុងថ្ងៃនេះពិត យើងនឹងបរិច្ចាគទានដែលមិនធ្លាប់ បរិច្ចាគក្នុងកាលមុន ហើយទ្រង់មានព្រះហឫទ័យរីករាយសោមនស្ស ត្រាស់ ព្រះគាថាទី ២ ថា
កេនានុសិដ្ឋោ ឥធ មាគតោសិ វនិព្ពក ចក្ខុបថានិ យាចិតុំ
សុទុច្ចជំ យាចសិ ឧត្តមង្គំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។
នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។
ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅសក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុទាំងពីរខាង ។ បទថា យមាហុសេចក្ដីថាបណ្ឌិតទាំងឡាយពោលដួងភ្នែកណាដែលបុរសលះបានដោយក្រ ។
ខាងមុខអំពីនេះទៅ គប្បីជ្រាបសម្ព័ន្ទគាថាងាយៗ ដោយន័យដែលមក ហើយក្នុងព្រះបាលីដូចតទៅ ព្រាហ្មណ៍ទូលតបថា
យមាហុ ទេវេសុ សុជម្បតីតិ មឃវាតិ នំ អាហុ មនុស្សលោកេ
តេនានុសិដ្ឋោ ឥធ មាគតោស្មិ វនិព្ពកោ ចក្ខុបថានិ យាចិតុំ។
ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះបម្រុងសុំព្រះនេត្រទាំងឡាយ ។
វនិព្ពតោ មយ្ហ វនិំ អនុត្តរំ ទទាហិ តេ ចក្ខុបថានិ យាចិតោ
ទទាហិ មេ ចក្ខុបថំ អនុត្តរំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។
ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ ។
ព្រះបាទសិវិត្រាស់តបថា
យេន អត្ថេន អាគច្ឆិ យមត្ថមភិបត្ថយំ
តេ តេ ឥជ្ឈន្តុ សង្កប្បា លភ ចក្ខូនិ ព្រាហ្មណ។
ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។
ឯកំ តេ យាចមានស្ស ឧភយានិ ទទាមហំ
ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ។
កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជា បុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។
បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនិំ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដីត្រិះរិះដើម្បីត្រូវការរបស់ នោះរបស់លោកចូរសម្រេច ។ បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នកមានចក្ខុដោយចក្ខុរបស់យើងទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា វត្ថុណាអំពីយើង សូមវត្ថុនោះចូរសម្រេចដល់លោកចុះ ។
ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែលយើងនឹង ឆ្កៀលភ្នែកឲ្យដល់ព្រាហ្មណ៍ក្នុងទីនេះឯង ជាការមិនសមគួរ ទើបនាំព្រាហ្មណ៍ ទៅក្នុងបុរី ហើយប្រថាប់លើរាជាសនៈ ត្រាស់បង្គាប់ឲ្យហៅពេទ្យឈ្មោះសីវកៈ មក ហើយត្រាស់ថា អ្នកចូរជម្រះភ្នែករបស់យើងឲ្យស្អាត ។ សំឡេងគឹកកងបានមានក្នុងនគរទាំងមូលថា បានឮថា ព្រះរាជារបស់យើង មានព្រះរាជបំណងនឹងឆ្កៀលព្រះនេត្រទាំងពីរ ព្រះរាជទានដល់ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈទាំងឡាយ (អ្នកស្និទ្ធស្នាលនឹងព្រះរាជា) មានសេនាបតីជាដើមផង អ្នកនគរទាំងឡាយផង ស្រីស្នំទាំងឡាយផង មកប្រជុំគ្នា កាលនឹងក្រាបទូលឃាត់ទានរបស់ព្រះរាជា បានពោលគាថាទាំងឡាយ ៣ ថា
មា នោ ទេវ អទា ចក្ខុំ មា នោ សព្ពេ បរាករិ
ធនំ ទេហិ មហារាជ មុត្តា វេឡុរិយា ពហូ។
បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់ នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុត្តា និងកែវវិទូរ្យដ៏ច្រើន វិញចុះ ។
យុត្តេ ទេវ រថេ ទេហិ អាជានីយេ ចលង្កតេ
នាគេ ទេហិ មហារាជ ហេមកប្បនវាសសេ។
បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹមដោយសេះអាជានីយ ដែលប្រថាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ ។
យថា តំ សិវយោ សព្ពេ សយោគ្គា សរថា សទា
សមន្តា បរិកិរេយ្យុំ ឯវំ ទេហិ រថេសភា។
វទាំងពួងព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញ គ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ ។
បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិទាំងឡាយនាំគ្នាក្រាបទូលដោយសេចក្ដីប្រាថ្នាដូចគ្នាថា កាលព្រះអង្គព្រះរាជទានព្រះនេត្រហើយ ព្រះអង្គនឹងគ្រប់គ្រងរាជសម្បត្តិមិនបាន មនុស្សដទៃនឹងគ្រប់គ្រងជំនួស កាលជាយ៉ាងនេះ ខ្ញុំព្រះករុណាទាំងឡាយ នឹង ឈ្មោះថា ជាអ្នកដែលព្រះអង្គលះបង់ហើយ ។ បទថា ប្រែថា បរិកិរេយ្យុំ គប្បីឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែនសិវិទាំងឡាយនឹងគប្បីចោមរោមព្រះអង្គអ្នកព្រះនេត្រមិនវិកល ដោយវិធីយ៉ាងណា សូមព្រះអង្គព្រះរាជទានដោយវិធីយ៉ាងនោះចុះ គឺព្រះអង្គចូរព្រះរាជទានត្រឹមតែទ្រព្យដល់ ព្រាហ្មណ៍ប៉ុណ្ណោះ កុំព្រះរាជទានព្រះនេត្រទាំងពីរឡើយ ព្រោះកាលព្រះអង្គ ព្រះរាជទានព្រះនេត្រទាំងពីរហើយ ប្រជារាស្ត្រអ្នកដែនសិវិទាំងឡាយ នឹងមិន ចោមរោមព្រះអង្គតទៅ ។
លំដាប់នោះ ព្រះរាជាបានត្រាស់ព្រះគាថាទាំងឡាយ ៣ ថា
យោ វេ ទស្សន្តិ វត្វាន អទានេ កុរុតេ មនោ
ភូម្យំ សោ បតិតំ បាសំ គីវាយំ បដិមុញ្ចតិ។
បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក ។
យោ វេ ទស្សន្តិ វត្វានំ អទានេ កុរុតេ មនោ
បាបា បាបតរោ ហោតិ សម្បត្តោ យមសាធនំ។
បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ ។
យញ្ហិ យាចេ តញ្ហិ ទទេ យំ ន យាចេ ន តំ ទទេ
ស្វាហំ តមេវ ទស្សាមិ យំ មំ យាចតិ ព្រាហ្មណោ។
ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង ។
បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោសេចក្ដីថា រមែងឈ្មោះថា ជាបុគ្គលអាក្រក់លាមកជាងបុគ្គលអាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះថាដល់ឧស្សទនរក ដែលជាស្ថានទីមានអាជ្ញានៃស្ដេចយមរាជដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចកគប្បីសូមរបស់ណា សូម្បីទាយកក៏ត្រូវឲ្យរបស់នោះ ក៏ព្រាហ្មណ៍នេះសូមចក្ខុនឹងយើង មិនមែនសូមទ្រព្យមានកែវមុក្តាជាដើម យើងនឹងឲ្យចក្ខុដល់ព្រាហ្មណ៍ប៉ុណ្ណោះ ។
លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា
អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ កិំ បត្ថយានោ នុ ជនិន្ទ ទេសិ
កថញ្ហិ រាជា សិវិនំ អនុត្តរោ ចក្ខូនិ ទជ្ជា បរលោកហេតុ។
បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក ។
បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះឥស្សរិយយសជាចំណែកបច្ចុប្បន្នហើយ ព្រះរាជទានព្រះនេត្រ ព្រោះហេតុនៃបរលោកឬ ?
លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា
ន វាហមេតំ យសសា ទទាមិ ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
សតញ្ច ធម្មោ ចរិតោ បុរាណោ ឥច្ចេវ ទានេ រមតេ មនោ មម។
អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង ។
បណ្ដាបទទាំងនោះ បទថា ន វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះសព្វញ្ញុតញ្ញាណលើពោធិបល្ល័ង្ក មិនមានឡើយក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។
សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់ព្រះធម្មសេនាបតីសារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណប៉ុណ្ណោះជាទីស្រឡាញ់ជាងព្រះនេត្រទាំងពីររបស់យើង ទើបត្រាស់ថា
ន មេ ទេស្សា ឧភោ ចក្ខូ អត្តានំ មេ ន ទេស្សិយំ
សព្ពញ្ញុតំ បិយំ មយ្ហំ តស្មា ចក្ខុំ អទាសហំ។
ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យនូវភ្នែក ។
កាលអាមាត្យទាំងឡាយ បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ មិនអាចនឹងទូលឃាត់ ត្រូវអង្គុយស្ងៀម ព្រះមហាសត្វបានត្រាស់នឹង សីវិកពេទ្យដោយគាថាថា
សខា ច មិត្តោ ច មមាសិ សីវិក សុសិក្ខិតោ សាធុ ករោហិ មេ វចោ
ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ ហត្ថេសុ ឋបេហិ វនិព្ពកស្ស។
ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ ។
ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេចប្រយោជន៍ កាលយើងពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់ទុកក្នុងដៃ ទាំងឡាយរបស់យាចកនេះចុះ ។
លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះថាការឲ្យភ្នែកជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាលសីវិកពេទ្យ យើងពិចារណាល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយច្រើននឹងយើងឡើយ ។ សីវិកពេទ្យគិតថា ការដែលពេទ្យអ្នកមានការសិក្សាល្អដូចយើង នឹងយកសត្រាដាក់ចុះព្រះនេត្ររបស់ព្រះរាជា មិនសមគួរឡើយ ។ ពេទ្យនោះទើបត្រដុសឱសថផ្សេងៗ យកផ្កាឧប្បលខៀវលាយលម្អិតឱសថ ហើយថ្វាយឲ្យទ្រង់ជូតព្រះនេត្រខាងស្ដាំ ព្រះនេត្រក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។
ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គចូរកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថបង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូតព្រះនត្រខាងឆ្វេងទៀត ព្រះនេត្រក៏ របេះចាករណ្ដៅភ្នែក ទុក្ខវេទនាដ៏ខ្លាំងរមែងកើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះផ្សំឱសថឲ្យខ្លាំងជាងមុន ហើយបង្អោនថ្វាយ ។
ព្រះនេត្រវិលទៅហើយដោយកម្លាំងនៃឱសថ របូតចាកហើយពីរណ្ដៅព្រះនេត្រ ព្យួរសំយុងចុះដោយសរសៃ ។ ពេទ្យនោះទើបក្រាបទូលទៀតថា បពិត្រព្រះអង្គ ជាធំជាជន សូមព្រះអង្គកំណត់ព្រះទ័យពិចារណាចុះ ការធ្វើព្រះនេត្រឲ្យជា ប្រក្រតីជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើដំណើរឲ្យយឺតយូរឡើយ ។ ទុក្ខវេទនាមានប្រមាណដ៏ក្រៃលែង ក៏កើតឡើងលោហិត ហូរចេញព្រះភូសាទទឹកហើយដោយលោហិត ។ នាងស្នំនិងពួកអាមាត្យទាំងឡាយ ក្រាបចុះទៀបព្រះបាទនៃព្រះរាជា នាំគ្នាទួញសោក បរិវេទនាការដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំឲ្យនូវព្រះនេត្រទាំងឡាយឡើយ ។
ព្រះរាជាទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើឲ្យយឺតយូរ ឡើយ ។ ពេទ្យនោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវព្រះនេត្រដោយដៃឆ្វេង ចាប់សត្រាកាត់សរសៃដែលតភ្ជាប់នឹងភ្នែកដោយដៃស្ដាំ កាន់យកព្រះនេត្រដាក់ទុកលើព្រះហស្ដរបស់ព្រះមហាសត្វ ។ ព្រះរាជាទតព្រះនេត្រខាងស្ដាំដោយព្រះនេត្រខាងឆ្វេង ទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ហៅព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែកគឺសព្វញ្ញុតញ្ញាណប៉ុណ្ណោះ ជាទីស្រឡាញ់ជាងភ្នែករបស់យើង ដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ សូមចក្ខុទានរបស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណនោះចុះ ហើយបានព្រះរាជទានព្រះនេត្រដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះលើកឡើងនូវព្រះនេត្រនោះ ដាក់ទុកក្នុងភ្នែករបស់ខ្លួន ។ ដោយអានុភាពនៃព្រះបាទសិវិនោះ ភ្នែកនោះក៏បានប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវដែលរីកហើយ ។
ព្រះមហាសត្វបានឃើញភ្នែកនោះរបស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រខាងឆ្វេង ហើយទ្រង់ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបានឲ្យហើយដោយល្អ ទ្រង់សោយបីត ដែលជ្រួតជ្រាបទៅខាងក្នុង ព្រះហឫទ័យជានិច្ច ទើបបានព្រះរាជទានព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋានសូម្បីព្រះនេត្រឆ្វេងនោះក្នុងភ្នែករបស់ព្រះអង្គ ហើយស្ដេចចេញចាកព្រះរាជនិវេសន៍ កាលមហាជនកំពុងក្រឡេកមើលនោះឯង បានចេញចាកព្រះនគរ ទៅកាន់ទេវលោក ។
ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា
ចោទិតោ សិវិរាជេន សីវិកោ វចនំករោ
រញ្ញោ ចក្ខូនុទ្ធរិត្វា ព្រាហ្មណស្សូបនាមយិ
សចក្ខុ ព្រាហ្មណោ អាសិ អន្ធោ រាជា ឧបាវិសិ។
ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់ ។
មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបានដល់ភាពជារណ្ដៅ ពេញដោយដុំសាច់ដែលទៅខាងលើ ហាក់បីដូជា ឆ្នុកសំពត់កម្ពល ភ្នែកទាំងឡាយបានមានហើយ ហាក់ដូចជារូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់សូន្យទៅ ។ គ្រានោះ ព្រះមហាសត្វប្រថាប់នៅលើប្រាសាទពីរបីថ្ងៃ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីដោយរាជសម្បត្តិរបស់មនុស្សខ្វាក់ ព្រោះហេតុនោះ យើងនឹងប្រគល់រាជសម្បត្តិ ដល់អាមាត្យទាំងឡាយ ហើយទៅកាន់ឧទ្យាន បួសហើយ យើងនឹងសមណធម៌ចុះ ដូចនេះហើយ ត្រាស់បង្គាប់ឲ្យអាមាត្យទាំងឡាយចូលគាល់ ត្រាស់ប្រាប់សេចក្ដីនោះ ដល់អាមាត្យទាំងនោះ ហើយបញ្ជាថា កប្បិយការកៈម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យរបស់របរ មានទឹកលុបមុខជាដើម នឹងនៅក្នុងសំណាក់យើង អ្នកទាំងឡាយចូរចងនូវខ្សែទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់ហៅនាយសារថីមកបញ្ជាថា អ្នកចូរទឹមរថ ។
ចំណែកអាមាត្យទាំងឡាយ មិនឲ្យព្រះអង្គទៅដោយរថ នាំព្រះអង្គទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យប្រថាប់នៅជិតច្រាំងនៃស្រះបោក្ខរណី ចាត់ចែងកម្លាំងថែរក្សា ហើយទើបត្រឡប់ទៅ ។ ព្រះរាជាប្រថាប់លើបល្ល័ង្ក ទ្រង់ពិចារណាដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណាមើលបានឃើញនូវហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរដល់សិវិមហារាជ ហើយនឹងធ្វើព្រះនេត្រឲ្យប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់ច្រាំងនៃស្រះបោក្ខរណីនោះ ស្ដេចយាងទៅយាងមក ក្នុងទីមិនឆ្ងាយពីព្រះមហាសត្វ ។
ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា
តតោ សោ កតិបាហស្ស ឧបរូឡ្ហេសុ ចក្ខុសុ
សូតំ អាមន្តយី រាជា សិវីនំ រដ្ឋវឌ្ឍនោ។
តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ ។
យោជេហិ សារថិ យានំ យុត្តញ្ច បដិវេទយ
ឧយ្យានភូមិំ គច្ឆាម បោក្ខរញ្ញោ វនានិ ច។
ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា ។
សោ ច បោក្ខរណីតីរេ បល្លង្កេន ឧបាវិសិ
តស្ស សក្កោ បាតុរហុ ទេវរាជា សុជម្បតិ។
ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ ។
ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា
សក្កោហមស្មិ ទេវិន្ទោ អាគតោស្មិ តវន្តិកេ
វរំ វរស្សុ រាជីសិ យំ កិញ្ចិ មនសិច្ឆសិ។
ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ ។
កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា
បហូតំ មេ ធនំ សក្ក ពលំ កោសោ ចនប្បកោ
អន្ធស្ស មេ សតោ ទានិ មរណញ្ញេវ រុច្ចតិ។
បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង ។
បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្តព្រោះភាពជាមនុស្សខ្វាក់ភ្នែក សូមព្រះអង្គចូរឲ្យសេចក្ដីស្លាប់ដល់ខ្ញុំចុះ ។
អានបន្ត
images/articles/3239/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
អានខាងដើមអត្ថបទ
លំដាប់នោះ សក្កទេវរាជបានត្រាស់នឹងព្រះរាជាថា បពិត្រព្រះបាទសិវិ ព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ ទើបពេញចិត្តសេចក្ដីស្លាប់ ឬប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ? ព្រះបាទសិវិរាជទូលតបថា បពិត្រទេវៈ ខ្ញុំប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ។ សក្កទេវរាជត្រាស់តបថា បពិត្រមហារាជ ឈ្មោះថាទាន មិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេ រមែងជាបច្ច័យសូម្បីក្នុងប្រយោជន៍បច្ចុប្បន្ន ព្រះអង្គដែលយាចកទូលសូមព្រះនេត្រម្ខាង បានព្រះរាជទានទាំងពីរខាង ហេតុនោះ ព្រះអង្គមេត្តាធ្វើសច្ចកិរិយាចុះ ហើយត្រាស់ថា
យានិ សច្ចានិ ទ្វិបទិន្ទ តានិ ភាសស្សុ ខត្តិយ
សច្ចំ តេ ភណមានស្ស បុន ចក្ខុ ភវិស្សតិ។
បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ ។
ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថា បពិត្រសក្កទេវរាជ ប្រសិន បើព្រះអង្គប្រាថ្នាប្រទានចក្ខុដល់ខ្ញុំ សូមកុំធ្វើឧបាយដទៃឡើយ ចក្ខុចូរកើតឡើងដល់ខ្ញុំ ដោយផលនៃទានរបស់ខ្ញុំប៉ុណ្ណោះ កាលសក្កទេវរាជត្រាស់ថា បពិត្រមហារាជ យើងជាសក្កៈ សូម្បីជាស្ដេចនៃទេវតា ក៏មិនអាចដើម្បីនឹងឲ្យនូវចក្ខុដល់អ្នកដទៃឡើយ ចក្ខុនឹងកើតឡើងដល់ព្រះអង្គដោយផលនៃទាន ដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះ ព្រះបាទសិវិត្រាស់ថា ពិតមែនហើយ ទានគឺយើងបានហើយឲ្យដោយល្អ កាលធ្វើសច្ចកិរិយា ទើបពោលគាថាថា
យេ មំ យាចិតុមាយន្តិ នានាគោត្តា វនិព្ពកា
យោបិ មំ យាចតេ តត្ថ សោបិ មេ មនសោ បិយោ
ឯតេន សច្ចវជ្ជេន ចក្ខុ មេ ឧបបជ្ជថ។
ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់ នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យេ មំ សេចក្ដីថា ស្មូមទាំងឡាយណាមកសូមនឹងយើង កាលស្មូមទាំងនោះមកសូមនឹងយើង សូម្បីស្មូមនោះរមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើ យាចកសូម្បីទាំងអស់ជាទីស្រឡាញ់របស់យើង នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ សូមចក្ខុម្ខាងរបស់យើងចូរកើតឡើងចុះ។
លំដាប់នោះ ចក្ខុទី ១ ក៏កើតឡើងក្នុងរវាងនៃព្រះតម្រាស់របស់ព្រះរាជានោះឯង ។ តអំពីនោះ ព្រះរាជាក៏ត្រាស់ព្រះគាថាទាំងឡាយ ២ ដើម្បីប្រយោជន៍ដល់ការកើតនៃចក្ខុទី ២ ថា
យំ មំ សោ យាចិតុំ អាគា ទេហិ ចក្ខុន្តិ ព្រាហ្មណោ
តស្ស ចក្ខូនិ បាទាសិំ ព្រាហ្មណស្ស វនិព្ពតោ។
ព្រាហ្មណ៍នោះមក ដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គ ប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ ។
ភិយ្យោ មំ អាវិសី បីតិ សោមនស្សញ្ចនប្បកំ
ឯតេន សច្ចវជ្ជេន ទុតិយំ មេ ឧបបជ្ជថ។
បីតិនិងសោមនស្សដ៏ច្រើនក៏កើតឡើងដល់យើង ដោយក្រៃលែង សូមឲ្យភ្នែកជាគម្រប់ពីរកើតមានដល់យើង ដោយពោលពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យំ មំ សេចក្ដីថា ព្រាហ្មណ៍មកសូមនឹង យើង ។ បទថា សោ សេចក្ដីថា ព្រាហ្មណ៍នោះអ្នកមានចក្ខុពិការមកដើម្បីសូមយើងថា សូមព្រះអង្គមេត្តាប្រទានចក្ខុដល់ខ្ញុំ ។ បទថា វនិព្វតោ សេចក្ដីថាដល់ព្រាហ្មណ៍អ្នកមកសូម ។ បទថា ភិយ្យោ មំ អាវិសិ សេចក្ដីថា គ្រាឲ្យចក្ខុ ទាំងពីរដល់ព្រាហ្មណ៍ហើយ រាប់តាំងតែអំពីកាលនោះមកក៏ជាមនុស្សខ្វាក់ មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះ ក្នុងកាលងងឹតនោះឡើយ បីតីដ៏ខ្លាំងក្លាផ្សាយទៅ គឺចូលទៅកាន់ហឫទ័យរបស់យើង អ្នកពិចារណាថា ឱ !ទាន គឺយើងបានឲ្យដោយល្អ ទាំងសេចក្ដីសោមនស្សដ៏អបរិមាណជាអនន្តក៏កើតដល់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើបីតិសោមនស្សមិនមែនតិចកើតឡើងដល់យើង ក្នុងកាលនោះសោត នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ ចក្ខុសូម្បីទី ២ ចូរកើតឡើងដល់ យើងចុះ ។
ក្នុងខណៈនោះឯង ព្រះនេត្រដួងទី ២ ក៏កើតឡើង ។ តែព្រះនេត្ររបស់ ព្រះបាទសិវិនោះ មិនមែនជាព្រះនេត្រធម្មតា ហើយក៏មិនមែនជាព្រះនេត្រទិព្វ ។ ព្រោះព្រះនេត្ររបស់ព្រះអង្គទ្រង់ប្រទា នដល់សក្កព្រាហ្មណ៍ហើយ ទាំងសក្កព្រាហ្មណ៍ក៏មិនអាចធ្វើព្រះនេត្រ ឲ្យជាប្រក្រតីដូចដើមឡើយ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុជាទិព្វរមែងមិនកើតដល់វត្ថុដែលវិនាសហើយឡើយ ព្រោះហេតុនោះ ព្រះនេត្រទាំងនោះ របស់ព្រះបាទសិវិនោះ ត្រូវហៅថា សច្ចបារមិតាចក្ខុ គឺចក្ខុដែលកើតឡើងដោយអានុភាពនៃសច្ចបារមី ។ ក្នុងកាលព្រះនេត្រទាំងនោះកើតឡើង ព្រមគ្នានោះឯង រាជបរិវារទាំងពួងបានមកប្រជុំគ្នាហើយ ដោយអានុភាពរបស់ សក្កទេវរាជ ។ លំដាប់នោះ កាលសក្កទេវរាជធ្វើនូវការសរសើរព្រះបាទសិវិក្នុង កណ្ដាលមហាជននោះឯង ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា
ធម្មេន ភាសិតា គាថា សិវីនំ រដ្ឋវឌ្ឍន
ឯតានិ តវ នេត្តានិ ទិព្ពានិ បដិទិស្សរេ។
បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីរ របស់ព្រះអង្គនេះប្រាកដដូចជា ទិព្វ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តុ តេ។
ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ ដោយជុំវិញ ។
បណ្ដាបទទាំងនោះ បទថា ធម្មេន ភាសិតា សេចក្ដីថា បពិត្រមហារាជ គាថាទាំងឡាយនេះ ព្រះអង្គពោលហើយតាមធម៌ គឺតាមសភាវៈ ។ បទថា ទិព្វានិ សេចក្ដីថា ប្រកបដោយអានុភាពដែលជាទិព្វ ។ បទថា បដិទិស្សរេ ប្រែថា នឹងប្រាកដ ។ បទថា តិរោកុដ្ដំ សេចក្ដីថា បពិត្រមហារាជ ព្រះនេត្រទាំងនោះរបស់ព្រះអង្គ មើលឃើញចាក់ធ្លុះ កន្លងផុតខាងក្រៅជញ្ជាង គំនរនៃភ្នំ សូម្បីភ្នំយ៉ាងណានីមួយ ហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយ រមែងសោយ គឺសម្រេចនូវការឃើញរូប អស់ទីចំនួន ១០០ យោជន៍ អំពីទិសទាំងឡាយ ១០ ដោយជុំវិញ ។
សក្កទេវរាជ ប្រថាប់ឈរលើអាកាស ត្រាស់ព្រះគាថាទាំងនេះ ក្នុងកណ្ដាលមហាជនហើយ ទ្រង់ប្រទានឱវាទព្រះមហាសត្វថា សូមព្រះអង្គកុំប្រមាទ ហើយស្ដេចទៅកាន់ទេវលោក ។ ចំណែកមហាសត្វ ទ្រង់ឡោមព័ទ្ធដោយមហាជនស្ដេចចូលកាន់ព្រះនគរ ដោយសក្ការៈធំ ហើយស្ដេចឡើងកាន់សុចន្ទកប្រាសាទ ។ ភាពដែលព្រះបាទសិវិបាននូវចក្ខុទាំងគូដូចដើមវិញ បានប្រាកដក្នុងដែនសិវិទាំងមូល ។ លំដាប់នោះ អ្នកដែនសិវិទាំងអស់ កាន់គ្រឿងបណ្ណាការជាច្រើន មកហើយដើម្បីចូលគាល់ព្រះបាទសិវិ ។
ព្រះមហាសត្វទ្រង់ត្រិះរិះថា យើងពណ៌នានូវទានរបស់ក្នុងមហាសន្និបាតនេះ ទើបត្រាស់ឲ្យសាងមហាមណ្ឌប ត្រង់ទ្វារព្រះរាជនិវេសន៍ ទ្រង់ប្រថាប់លើរាជបល្ល័ង្ក ខាងក្រោមសមុស្សិតស្វេតច្ឆត្រ ត្រាស់ឲ្យវាយស្គរប្រកាសក្នុងព្រះនគរ ឲ្យសេនាទាំងពួងប្រជុំគ្នាហើយត្រាស់ថា ម្នាលអ្នកដែនសិវិដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយបានឃើញព្រះនេត្រដែលដូចជាទិព្វរបស់យើងនេះ ចាប់អំពីនេះតទៅ បើមិនទាន់បានឲ្យទានជាមុន អ្នកទាំងឡាយកុំបរិភោគឡើយ កាលទ្រង់សម្ដែងធម្មទេសនា បានត្រាស់ព្រះគាថា ទាំងឡាយ ៤ ថា
កោ នីធ វិត្តំ ន ទទេយ្យ យាចិតោ អបិ វិសិដ្ឋំ សុបិយម្បិ អត្តនោ
តទិង្ឃ សព្ពេ សិវយោ សមាគតា ទិព្ពានិ នេត្តានិ មមជ្ជ បស្សថ។
អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើល នូវភ្នែកទាំងពីររបស់អញ ដែលដូចជាទិព្វ ក្នុងថ្ងៃនេះចុះ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តិ មេ។
ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ ។
ន ចាគមត្តា បរមត្ថិ កិញ្ចិ មច្ចានំ ឥធ ជីវិតេ
ទត្វាន មានុសំ ចក្ខុំ លទ្ធំ មេ ចក្ខុំ អមានុសំ។
(វត្ថុណាមួយ) ក្នុងជីវិត របស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាង ចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយបាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស ។
ឯតម្បិ ទិស្វា សិវយោ ទេថ ទានានិ ភុញ្ជថ
ទត្វា ច ភុត្វា ច យថានុភាវំ អនិន្ទិតា សគ្គមុបេថ ឋាន។
ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយបរិភោគហើយ តាមសមគួរដល់អនុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ ។
បណ្ដាបទទាំងនោះ បទថា កោ នីធ កាត់បទថា កោ នុ ឥធ ប្រែថា អ្នកណាក្នុងលោកនេះ ។ បទថា អបិ វិសិដ្ឋំ សេចក្ដីថា សូម្បីជារបស់វិសិដ្ឋ ។ បទថា ចាគមត្តា សេចក្ដីថា ឈ្មោះថារបស់ដទៃដែលនឹងប្រសើរជាងប្រមាណនៃទានរបស់យើងមិនមាន ។ បទថា ឥធ ជីវិតេ សេចក្ដីថា ក្នុងជីវលោកនេះ ។ បទថា អមានុសំ សេចក្ដីថា ចក្ខុដូចជាទិព្វដែលយើងបានហើយដោយហេតុនេះទើបគួរជ្រាបសេចក្ដីនេះថា ឈ្មោះថាវត្ថុដែលប្រសើរជាការបរិច្ចាគមិនមាន ។ បទថា ឯតម្បិ ទិស្វា សេចក្ដីថា អ្នកទាំងឡាយសូម្បីឃើញនូវចក្ខុដែលដូចជាទិព្វដែលយើងបានហើយ (ចូរឲ្យទានមុនទើបបរិភោគជាក្រោយ) ។
ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង ៤ នេះដោយប្រការដូច្នេះហើយ ចាប់ផ្ដើមអំពីនោះមក ក្នុងថ្ងៃបន្នរសុបោសថ (ឧបោសថថ្ងៃទី១៥) រាល់កន្លះខែទ្រង់ឲ្យមហាជនប្រជុំគ្នា ទ្រង់សម្ដែងធម៌ដោយគាថាទាំងនេះជាប្រចាំ ។ មហាជនស្ដាប់ព្រះធម៌នោះហើយ នាំគ្នាធ្វើបុណ្យទាំងឡាយ មានឲ្យទានជាដើម កាលធ្វើឲ្យពេញនូវទេវលោក បានទៅកាន់ហើយទេវលោក ។
ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ មិនត្រេកអរដោយពាហិរទាន បានឆ្កៀលនូវភ្នែកទាំងពីររបស់ខ្លួនឲ្យជាទាន ដល់យាចកអ្នកមកដល់ចំពោះមុខ ដោយអាការៈយ៉ាងនេះ ហើយទ្រង់ប្រកាសចតុរារិយសច្ច ប្រជុំជាតកថា
តទា សីវិកវេជ្ជោ អានន្ទោ អហោសិ សីវិកពេទ្យក្នុងកាលនោះបានមកជាអានន្ទ ។
សក្កោ អនុរុទ្ធោ អហោសិ សក្កទេវរាជបានមកជាអនុរុទ្ធ ។
សេសបរិសា ពុទ្ធបរិសា រាជបរិសទ្យដ៏សេសបានមកជាពុទ្ធបរិស័ទ ។
សិវិរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទសិវិរាជ បានមកជាតថាគត ដូច្នេះឯង ។
ចប់ សិវិជាតក ។
ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ៧៤
ដោយ៥០០០ឆ្នាំ
images/articles/2667/4333eehpic.jpg
លោកធាតុ ៣ យ៉ាង
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ចូឡនិកាសូត្រ
(សម្ដែងអំពីលោកធាតុ ៣ យ៉ាង)
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។
លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុមានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។
ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖
១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។
២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។
៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។
៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។
ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។
កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថាឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។
កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថាម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។
កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថាម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។
(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ )
សេចក្ដីអធិប្បាយ
ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ បានដល់ លោកធាតុដែលមានឈ្មោះថា ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។ ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។
ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។ ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញសាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។
ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។
តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។
(មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ)
សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ
ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ ៖
១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។
២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។
៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។
៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។
៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។
៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។
៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។
៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។
ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។
(មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ )
លោកធាតុ
ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖
១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។
២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។
៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេសវណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញសាងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំងឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋកថាអង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។
៤. តិសហស្សីមហាសហស្សីលោកធាតុ បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែងថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ ។
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2666/_______________xtpic.jpg
សុញ្ញកប្ប និង អសុញ្ញកប្ប
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ផ្កាឈូកជាបុព្វនិមិត្តនៃសុញ្ញកប្ប និង អសុញ្ញកប្ប ។ ការកំណត់រយៈកាលនៃអាយុផែនដី ឈ្មោះថា កប្ប ក្នុងទីនេះ ។ កប្បមានពីរប្រភេទគឺ សុញ្ញកប្ប ១ អសុញ្ញកប្ប ១ ។
១. សុញ្ញកប្ប ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖
1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ
3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។
២. អសុញ្ញកប្ប ។ អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាគម្ពីរអបទានបញ្ជាក់ថា ៖
• សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។
សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖ ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប ។ ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប ។ ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប ។ ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ ។ ចំណែកភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។
នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។ (សេចក្ដីខាងលើនេះដកស្រង់ចាកមាគ៌ាជីវិតនៃព្រះពោធិសត្វ) ។
សេចក្ដីពន្យល់ក្នុងគម្ពីរអដ្ឋកថាសុមង្គលវិលាសិនី
បទថា ភទ្ទកប្បេ សេចក្តីថា ក្នុងសុន្ទរកប្ប គឺ ក្នុងសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់ សរសើរកប្បនេះ ទើបត្រាស់ថា ភទ្ទកប្ប យ៉ាងនេះ ។
ដូចបានជ្រាបមកថា តាំងពីព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់បំពេញអភិនិហារ រមែងមិនមានសូម្បីក្នុងកប្បមួយ ក្នុងចន្លោះនោះ ដែលព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ឧប្បត្តិឡើង ។ ប៉ុន្តែមុនអភិនិហាររបស់ព្រះមានព្រះភាគរបស់យើងទាំងឡាយ ព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករទ្រង់ឧប្បត្តិហើយ ក្នុងកប្ប តែមួយ ។ ក្នុងចំណែកដែលផុតអំពីព្រះពុទ្ធទាំង (បួននេះ) ហើយ បានសូន្យទទេចាកព្រះពុទ្ធ ដល់ទៅមួយអសង្ខេយ្យ ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប ព្រះពុទ្ធព្រះនាមថា កោណ្ឌញ្ញៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។
តអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់ មួយអសង្ខេយ្យកប្បទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះសុមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ បន្ទាប់ ពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប តអំពីនោះទៀត អសង្ខេយ្យក្រៃលែងដោយមួយសែនកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះនារទៈ ទ្រង់ឧប្បត្តិឡើង ក្នុងកប្បមួយ ។ សូម្បីអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យ ។
ក្នុងបំផុតអសង្ខេយ្យកប្ប និងថែមសែនកប្ប ព្រះដ៏មានព្រះភាគព្រះនាមថា ព្រះបទុមុត្តរៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុង កប្បមួយ ។ តអំពីនេះទៀត បីម៉ឺនកប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសុមេធៈ ព្រះសុជាតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ ក្នុងចំណែកដ៏សេសអំពីនេះ តទៅទៀត ១៨០០០ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩៤ កប្ប ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះផុស្សៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩១ កប្ប មានព្រះមានព្រះភាគព្រះនាមថា វិបស្សី ទ្រង់ឧប្បត្តិឡើង ។ តអំពីនេះ ៣១ កប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសិខី ព្រះវេស្សភូ ទ្រង់ឧប្បត្តិឡើង ។
ក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះកកុសន្ធៈ ព្រះកោណាគមនៈ ព្រះកស្សបៈ និងព្រះគោតមរបស់យើងទាំងឡាយ ទ្រង់ឧប្បត្តិឡើង ឯព្រះមេត្តេយ្យៈ ទ្រង់នឹងឧប្បត្តិ ឡើងជាខាងក្រោយ ។ កប្បនេះ ជាសុន្ទរកប្ប ជាសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងណៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ កាលទ្រង់សរសើរកប្បនេះ ទើបត្រាស់យ៉ាងនេះ ។
សួរថា ហេតុការណ៍ដែលថា ព្រះពុទ្ធប្រមាណប៉ុណ្ណេះឧប្បត្តិឡើងហើយក្តី នឹងឧប្បត្តិ ឡើងក្តី ក្នុងកប្បនេះ រមែងប្រាកដដល់ព្រះពុទ្ធទាំងឡាយតែប៉ុណ្ណោះ ឬថា ប្រាកដសូម្បីដល់ អ្នកដទៃដែរ ?
ឆ្លើយថា រមែងប្រាកដសូម្បីដល់អ្នកដទៃផង ។
សួរថា ប្រាកដដល់នរណា ?
ឆ្លើយថា រមែងប្រាកដដល់ព្រហ្មជាន់សុទ្ធាវាស ។
ពិតមែន ក្នុងកាលជាទីសាងឡើងនៃកប្បនោះ កាលលោកសន្និវាសតាំងនៅអស់មួយ សំវដ្ដដ្ឋាយីអសង្ខេយ្យកប្ប ភ្លៀងក៏ចាប់ផ្តើមធ្លាក់ដើម្បីប្រយោជន៍ដល់ការសាងឡើងនៃលោក ។ មុនដំបូងគ្រាប់ភ្លៀងនោះប្រាកដូចទឹកសន្សើមដែលធ្លាក់ក្នុងទីបំផុតនៃដែន ។ តពីនោះ ក៏មានជាតំណក់ទឹក ប្រមាណប៉ុនគ្រាប់ល្ង ប៉ុនកន្ទក់ ប៉ុនគ្រាប់អង្ករ ប៉ុនគ្រាប់សណ្តែក បាយ ប៉ុនគ្រាប់សណ្តែករាជមាស ប៉ុនផ្លែពុទ្រា ប៉ុនផ្លែកន្ទួតព្រៃ ប៉ុនផ្លែល្ពៅ ប៉ុនផ្លែត្រឡាច ប៉ុនផ្លែឃ្លោក ជាខ្សែទឹកចម្រើនឡើងដោយលំដាប់ មានប្រមាណមួយឧសភៈ (មួយឧសភៈស្មើនឹង ២០ ម៉ែត្រ) ពីរឧសភៈ កន្លះគាវុត មួយគាវុត ពីរគាវុត កន្លះយោជន៍ មួយយោជន៍ ពីរយោជន៍ ។ល។ មួយរយយោជន៍ មួយពាន់យោជន៍ មួយសែនយោជន៍ តាំងនៅបរិបូណ៌ក្នុងចន្លោះមួយសែនកោដិចក្រវាឡដរាបដល់អវិនដ្ឋព្រហ្មលោក (គឺ អាភស្សរព្រហ្មលោក, សុភកិណ្ហព្រហ្មលោក, វេហប្ផលព្រហ្មលោក) ។ លំដាប់នោះ ទឹកនោះស្រកចុះតាមលំដាប់ កាលទឹកស្រកចុះ ទេវលោកទាំងឡាយរមែងតាំងនៅក្នុងទីរបស់ទេវលោកជាប្រក្រតី ។ វិធីសាងលោកទាំងនោះ លោកពោលទុកហើយ ក្នុងបុព្វេនិវាសកថា ក្នុងវិសុទ្ធិមគ្គ ។
ចំណែកឋានដែលត្រូវសាងជាតាំងនៃមនុស្សលោក រមែងតាំងនៅលើទឹកនោះ ដោយអំណាចខ្យល់ ហាក់បីដូចទឹកដែលចូលទៅក្នុងមាត់ធម្មក្រកដែលបិទជិត ។ ផែនដីរមែងតាំងនៅ ហាក់បីដូចស្លឹកឈូកនៅលើផ្ទៃទឹក ។ ស្ថានទីមហាពោធិបល្ល័ង្ក កាលលោកវិនាស ក៏វិនាសក្រោយ កាលលោកតាំងឡើង ក៏ប្រាកដឡើងមុន ។ ក្នុងស្ថានទីមហាពោធិបល្ល័ង្កនោះ មានឈូកមួយគុម្ព បានកើតឡើងជាបុព្វនិមិត្ត ប្រសិនបើក្នុងកប្បនោះ មានព្រះពុទ្ធនឹងឧប្បត្តិ ផ្កាឈូករមែងកើតឡើង (ជានិមិត្ត) បើព្រះពុទ្ធមិនឧប្បត្តិទេ ផ្កាឈូកនឹងមិនកើតដែរ ។ បើព្រះពុទ្ធនឹងឧប្បត្តិឡើង ១ អង្គ ផ្កាឈូកក៏កើតឡើង ១ ផ្កា ។
បើព្រះពុទ្ធ ២ អង្គ ៣ អង្គ ៤ អង្គ ៥ អង្គ ផ្កាឈូកក៏កើត (២, ៣, ៤) ៥ ផ្កា ។ មួយទៀត ផ្កាឈូកទាំងនោះ ជាផ្កាមានចង្កោមជាប់គ្នាក្នុងទងតែមួយប៉ុណ្ណោះ ។ សុទ្ធាវាព្រហ្មទាំងឡាយបបួលគ្នាថា ម្នាលអ្នកនិរទុក្ខទាំងឡាយ ពួកយើងចូរមក នឹងឃើញនូវបុព្វនិមិត្ត ហើយនាំគ្នាកាន់ស្ថានទីមហាពោធិបល្ល័ង្ក ។ បើក្នុងកប្បដែលព្រះពុទ្ធទាំងឡាយមិនឧប្បត្តិឡើង ផ្កាឈូកក៏មិនមានដែរ ។ ពួកព្រហ្មទាំងឡាយនោះឃើញគុម្ពឈូកមិនមានផ្កា ក៏មានសេចក្តីសង្វេគថា ម្នាលគ្នាយើង លោកនឹងងងឹតឈឹងហ្ម៎, សត្វទាំងឡាយត្រូវភាពងងឹតគ្របសង្កត់ហើយ នឹងពេញក្នុងអបាយ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងទំនេរ ។
កាលបានឃើញផ្កាឈូកក្នុងវេលារីកឡើង នាំគ្នាសប្បាយចិត្តថា កាលព្រះសព្វញ្ញូពោធិសត្វទ្រង់ឈានចុះកាន់គភ៌ព្រះមាតា ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ធ្វើយមកបាដិហារ្យ ទ្រង់យាងចុះចាកទេវលោក ទ្រង់ដាក់អាយុសង្ខារ ស្តេចរំលត់ខន្ធបរិនិព្វាន ពួកយើងនឹងឃើញបាដិហារ្យ ដែលធ្វើឲ្យម៉ឺនចក្រវាឡញាប់ញ័រ ហើយក៏មានចិត្តគិតថា អបាយទាំង ៤ នឹងវិនាសសាបសូន្យ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងបរិបូណ៌ ដូច្នេះហើយក៏នាំគ្នាថ្លែងឧទានទៅកាន់ព្រហ្មលោករបស់ខ្លួនរៀងៗខ្លួន ។
ម្យ៉ាងទៀត ផ្កាឈូកទាំងឡាយ ៥ កើតឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំងឡាយ ៤ អង្គបានកើតឡើងដោយអានុភាពនៃនិមិត្តទាំងឡាយនោះ ហើយអង្គទី ៥ នឹងកើតឡើង ។ សូម្បីសុទ្ធាវាសព្រហ្មទាំងឡាយបានឃើញផ្កាឈូកទាំងនោះ ទើបដឹងនូវសេចក្ដីនោះ ។ ព្រោះហេតុនោះ លោកទើបពោលថា សេចក្តីនោះជាការប្រាកដ សូម្បីដល់បុគ្គលដទៃដោយប្រការដូច្នេះ ។
(សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្តវណ្ណនា បុព្ពេនិវាសបដិសំយុត្តកថា)
ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ
images/articles/2651/tex______tpic.jpg
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ប្រៀបដូចរោគដែលបានជាសះស្បើយហើយ យើងក៏មិនប្រាថ្នាត្រឡប់ទៅរករោគនោះវិញ យ៉ាងណា រឿងឈឺចាប់ រឿងដែលទទួលមិនបាន រឿងឲ្យយើងខូចចិត្ត និងរឿងដែលឲ្យយើងដោះស្រាយមិនបានជាដើម រឿងទាំងអស់នេះ វាដូចជាដានជើង ដែលយើងដើរកន្លងមក បើយើងមិនគិតដើរត្រឡប់ទៅវិញ ពោលគឺមិនគិតចង់បានរឿងអ្វីៗដែលកន្លងទៅហើយនោះ ដូច្នេះក៏មិនមានរឿងអ្វីឲ្យយើងកើតទុក្ខទៀតដែរ ត្រូវចាំថា ទុក្ខកើតមកអំពីចំណង់ខុសរឿង ខុសពីការពិត បើយើងបានសិក្សាទទួលយកការពិតដោយបញ្ញា យើងនឹងបានស្ងប់ចិត្តពិតប្រាកដ ពុំខានឡើយ ។ នៅក្នុងសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង អ្នកប្រាជ្ញដឹងច្បាស់នូវសេចក្តីនោះតាមពិតហើយ (ក៏បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន) ព្រះនិព្វានជា បរមសុខ ។
ដកស្រង់ពី សៀវភៅសិក្សាព្រះសូត្រភាគទី១១
ដោយ៥០០០ឆ្នាំ