30
ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៧,២៣៩
Today
ថ្ងៃម្សិលមិញ ២១៥,៥៨៣
ខែនេះ ៦១៨,៣៩៩
សរុប ៣៧៩,៩០៥,០៩២
ប្រជុំអត្ថបទ
images/articles/1913/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៥,៧១១ ដង)
ខ្លឹមសារនៃជីវិត ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់ ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាន​តឹង​ក្នុង​ចិត្ត​ជា ពិត​ប្រាកដ ហើយ​វា​អាច​គ្រប​សង្កត់​ចិត្ត​បានយូរ​ទៀត​ផង។ ប្រៀប​បី​ដូច​អ្នក​បើក​រថយន្ត​ទៅ​ផ្លូវ​ឆ្ងាយ បើ​មិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួស​ជុល
images/articles/1914/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៣៨០ ដង)
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ តើ​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​អ្វី? ការ​កសាង​កម្លាំង​ចិត្ត រឹង​មាំ គឺ​ជា​វិធី​អប់រំ និង​ទូន្មាន​ចិត្ត​ជា​ប្រចាំឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​គិត​ដែល​មាន​ប្រយោជន៍​ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​ភាព​រឹង​មាំ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រស់​នៅ​ប្រកប​ដោយ​ទស្សន​វិជ្ជមាន។ ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ទាំ​សុខ​ភាព
images/articles/1916/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,៨៧៥ ដង)
អត់មានបានអ្វីទេ ក្នុងលោក​នេះ មិនមានអ្វីក្រៅ​អំពីអារម្មណ៍​របស់​វិថីចិត្ត ឡើយ ចិត្តកើត​ឡើង​ដឹង​អារម្មណ៍​ណាហើយ សូម្បី​ចិត្តខ្លួនឯង​ក៏ រលត់​សូន្យ​ទៅ តើមាន​អ្នកណា​បានអ្វីក្នុងលោក ។ លោក​ដែល​ជា រូបារម្មណ៍​ក៏បែក​ធ្លាយ សំឡេង​ក៏​រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈ​ដែល​​ជា​ធម្មា​រម្មណ៍ សុទ្ធតែកន្លងទៅ រលត់​រលាយទៅ អត់ មានត្រឡប់​មកកើត​វិញទេ លក្ខណៈ​បែប​​នេះ
images/articles/1925/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦០,៩០៥ ដង)
សូចិលោមយក្ស អ្នកមានសំណាង សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​នៅជិតស្រុក​គយា ជាលំនៅ​នៃ​យក្ស​​ ឈ្មោះ​សូចិលោមៈ ។ កាលពី​​សាសនា​ព្រះពុទ្ធ កស្សបទសពល យក្សនេះ​ជាព្រះភិក្ខុមួយ​អង្គ សន្សំឧប​និស្ស័យ​ក្នុង ការសិក្សាស្រាវ​ជ្រាវរាវ​រកធម៌ពិត ។ សូចិលោម​យក្ស បានទូល សួរធម៌​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថារាគៈ​ និង ទោសៈ ​មានអ្វីជា​ហេតុ ការអផ្សុក​សេចក្តី ត្រេកអរ និង
images/articles/1927/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,៥៧០ ដង)
សម្រេចមគ្គផលក្នុងភ្លើង ព្រះនាង​សាមាវតី ជាមួយ​នឹងស្ត្រីជាបរិវារ បាន​សម្រេច ធម៌ទី​ណា ក្នុងព្រៃ​ដែរឬ​ទេ ? មិន​មែនទេ គឺសម្រេច​ក្នុងព្រះ​រាជ​​វាំងព្រះបាទឧទេន ក្រុង​កោ​សម្ពី​ ។ នៅ​ពេល​ភ្លើង​ឆេះប្រាសាទ ព្រះ​នាង​ព្រមទាំង​បរិវារ ៥០០ នាក់ ត្រូវ​អស់​ជីវិត ប៉ុន្តែ​មុននឹង អស់ជីវិត ព្រះនាង​សាមាវតី​បាន​ឱ្យ​ឱវាទ​ដល់ស្ត្រី​ទាំង​នោះ​​ថា ការ កំណត់​អត្តភាព ដែល​ត្រូវេភ្លីងឆេះយ៉ាងនេះ សម្រាប់​ពួក​យើង
images/articles/1926/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៤,៥២២ ដង)
អស្សជិសូត្រ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត វេឡុវ័ន ជា​ កល​ន្ទក​និ​វា​ប​ស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ​នោះឯង ព្រះអស្សជិ​ដ៏មាន​អាយុ នៅក្នុង អារាម​របស់សេដ្ឋី​ឈ្មោះ កស្សប មានអាពាធ ដល់នូវ សេចក្តីទុក្ខ មាន​ជម្ងឺ​ជា​ទម្ងន់ ។ គ្រា​នោះ​ ព្រះ​អស្សជិ​ដ៏មាន​អាយុ បានហៅភិក្ខុទាំង​ឡាយ ​ជា​ឧប​ដ្ឋាក​មក​ថា ម្នាល​​អា​វុ​សោ​ទាំង​ឡាយ ចូរ អ្នក​ទាំង​ឡាយមក​អាយ ចូរអ្នក​ទាំងឡាយ
images/articles/1929/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៤៧០ ដង)
សម្រេចមគ្គផលពេលជិតមរណៈ សម័យ​មួយនោះ ព្រះសរកានិសក្យរាជ ទ្រង់​ទិវង្គត​ទៅ ព្រះអង្គ​ជា​បុគ្គល​ដែល​ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់ព្យាករ​ហើយថា ជា សោ​តា​បន្ន​បុគ្គល មាន​ស​ភាព​​មិន​ធ្លាក់​ទៅក្នុង​អបាយ ជាបុគ្គល ទៀង មានការ​ត្រាស់​ដឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខាងមុខ ។ ក្នុងកាល​នោះ ពួកសក្យរាជ​ជាច្រើន​អង្គមក​ប្រជុំ​គ្នាក្នុង​ទីនោះហើយ ពោល​ទោស តិះ​ដៀល បន្តុះ​​បង្អាប់​ថា អើ​ហ្ន៎ អស្ចារ្យ​ណាស់តើ
images/articles/1928/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,០១៩ ដង)
ផ្លូវតែមួយគត់ វិសា​ខា ជាបញ្ចពិធកល្យាណី សម្រេច​ធម៌ជា​ព្រះសោតាបន្នា តាំង​​ពីអាយុ ៧​ ឆ្នាំ ។ នាង​ជាបុត្ររបស់​សុមនាទេវី ជាមួយ​នឹងធនញ្ជ័យសេដ្ឋី ហើយ​ត្រូវ​ជា​​​ចៅស្រី​សម្លាញ់នៃ​មេណ្ឌក​សេដ្ឋី ក្នុង​ភទ្ទិយនគរ ដែន​អង្គៈ ។ ក្នុង​កាល​​នោះ គឺ​ព្រះ​ដ៏​មាន​​ព្រះ​ភាគ ទ្រង់ជ្រាប​នូវ​ឧប​និស្ស័យ​នៃអ្នក​ដែល​ត្រូវ​បាន​សម្រេច​មគ្គផល ក្នុង ភទ្ទិយនគរ ទើបព្រះអង្គ​ស្តេចយាង​ទៅកាន់​នគរ​នោះ ព្រម​ដោយ
images/articles/1932/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៣,៥៤៧ ដង)
បុគ្គលដែលមាន​ការទាក់ទងជាមួយនឹង​យើង ឬហេតុ​ការណ៍​ដែល​កើតឡើង​ដល់យើង គឺ​យើង​គួរព្យាយាម​សម្លឹង មើលដោយកា​រ​​យក​ចិត្ត​ទុក​ដាក់​ដល់​បុគ្គល​​នោះ និង​ហេតុការណ៍​​ផ្សេង​ៗ​នោះ ក្នុង​ផ្នែក​ល្អតាមសមគួរ ។បើ​យើង​ចេះសម្លឹង​​មើលនិង​ចេះ​ស្រាវ​ជ្រាវ​រក​ផ្នែក​​ល្អ​របស់​​បុគ្គល​នោះ ឬ ហេតុការណ៍​នោះ យើង​​នឹង​​បាននូវប្រយោជន៍ជាពិតប្រាកដ។បុគ្គលខ្លះទោះបីមាន​ចំណែកអា​ក្រក់ ខូចកាច​ដ៏​ច្រើន​ក៏ពិតមែន​ហើយ ប៉ុន្តែ​ក៏​គង់​មាន​នូវ​ចំណែកល្អខ្លះ បើយើងចេះជ្រើសរើសយក​ដោយ​ការ​ត្រួត​ត្រាពិនិត្យ ប្រកបដោយសុភនិច្ឆ័យ ។ ដើមឈើដោយទូទៅ រមែងមាន​ប្រយោជន៍​មិន​ដូច​គ្នា ហើយអ្នកណាដឹងនូវ​ប្រយោជន៍នៃ​ដើម​ឈើនោះ ត្រង់ចំណែកណា ក៏នាំយក​នូវចំណែក​ត្រង់​នោះឯងមកធ្វើជាប្រយោជន៍ទៅ។ ដើម​ឈើខ្លះ​មាន​ប្រយោជន៍​គ្រប់​ចំណែក​ទាំងអស់ ទាំងឫស ទាំងដើម ទាំងសំបក ទាំងស្រាយ ទាំង​​ខ្លឹម ទាំងផ្កា ទាំងស្លឹក និងទាំងផ្លែ ហើយសុទ្ធតែជាប្រយោជន៍សំខាន់ៗទៀតផង ប៉ុន្តែ​ចំណែក​ណាត្រូវ​បាន​ជា​ប្រយោជន៍​ក្នុង​ផ្នែក​​ណា​នោះ គឺ ស្រេចហើយ​​តែ​​ការ​ចេះ​​ដឹង​​និង​ការ​យល់​​របស់​យើង ។ មនុស្សខ្លះ ពិតហើយថាគេជាមនុស្សអាក្រក់សឹងតែទាំងអស់ គឺទាំងកាយទាំងវាចាចិត្ត តែគេ​ក៏បាន​មកជាតួយ៉ាង សម្រាប់ឱ្យយើងឃើញទៅតាមសេចក្តីពិតថា ធ្វើយ៉ាងហ្នឹងវាមិនល្អ វាជា​ការអាក្រក់ ដូច្នេះបើយើងមិនចង់ឱ្យខ្លួនយើងទៅ ជាមនុស្សអាក្រក់ទេ យើងមិន​ត្រូវធ្វើ​ដូច្នោះ​ឡើយ ។ នេះជាប្រយោជន៍ដែលយើងត្រូវបានទទួល ពីសភាពនៃអំពើអាក្រក់ ដែលបាន​ប្រាកដ​​ឱ្យយើង​មើល​ឃើញ​ច្បាស់ ទាំង​ដែលយើងក៏ជា​មនុស្សចេះសម្លឹងមើលផងទៀត ។ ហេតុការណ៍ខ្លះដែលបានកើតឡើងដល់យើង ក្នុងពេលដំបូង យើងអាចឃើញ​ថាជារឿង​អាក្រក់ ជា​រឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវ បញ្ញា ពិចារណា​​រក​ផ្លូវ​ដោះ​ស្រាយ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាម​​ក្នុងការ​ដោះស្រាយ​ផងទៀតនោះ ហេតុ​ការណ៍​ដែលថាអាក្រក់ហ្នឹងឯង ក៏បានធ្វើ​ឱ្យយើង​សម្រេច​នូវ​ប្រយោជន៍​ដ៏​ច្រើន ។ ព្រោះហេតុដូច្នោះហើយ ដើម្បីសេចក្តី​ស្ងប់សុខ​នៃ​ចិត្ត​សន្តានរបស់យើង គឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍​ផ្សេងៗ នៅក្នុង​ផ្នែក​ល្អ​​ជាមុន​សិន ឬ​ត្រូវ​ចេះ​​បរិកម្ម​ភាវនា​ឱ្យ​បានរឿយៗ ដូច្នេះថា ឱ!ល្អដូចៗគ្នា ឱ! នេះបើយើងធ្វើ​ទុកក្នុង​ចិត្ត​ដោយ ឧបាយ​ត្រូវ​ទំនង​ទៅតាម​ហេតុ​ផល​ហើយនោះ (យោនិសោមនសិការ ) ។ ការខកចិត្ត ការអស់សង្ឃឹម មិនអាចញាំញីនូវបេះដូងរបស់យើងបានឡើយ បើយើងមាន​នូវ​យោនិ​សោមនសិការ រឿយៗជានិច្ចនោះ ។ យើងនឹងសម្លឹងមើលឃើញបានច្បាស់ ពិត​ប្រាកដ នូវគុណ​តម្លៃដ៏ថ្លៃថ្លា ដែលសម្រេចបានពីយោនិ​សោមនសិការរបស់យើង ។ គុណតម្លៃដែលយើងទទួលបាន ពីយោនិសោមនសិការនោះ គឺល្អជាងនិងខ្ពស់ជាងនូវអ្វីៗ ដែលយើងធ្លាប់ឱ្យតម្លៃ ទាំងអ្វីៗនោះឯងដែលបានធ្វើឱ្យយើងអស់​​សង្ឃឹម ។ អ្វីៗ​នៅក្នុងលោកនេះ សុទ្ធតែប្រែប្រួលទាំងអស់ រកសង្ឃឹមមិនបានឡើយ ហើយម៉្យាងទៀត សម្បត្តិក្នុងលោកនេះ មិនមានសម្បត្តិណាដែលធ្វើឱ្យយើងចេះឆ្អែតគ្រប់គ្រាន់ បានឡើយ ដូច្នេះតើឱ្យយើងសង្ឃឹមទៅលើរបស់អ្វីនៅក្នុងលោកនេះ ។ ផ្លូវដែលល្អក៏គឺ កុំប្រមាទ កុំទុក​ចិត្តអ្វីៗឱ្យជ្រុលហួស ត្រូវចេះរក្សាខ្លួនដោយខ្លួនឯង ។ចិត្តរបស់អ្នកដទៃប្តូរផ្លាស់ជានិច្ច សូម្បី​ចិត្តរបស់យើងក៏មិនខុសអ្វីពីចិត្តអ្នកដទៃដែរ ប្រសិនបើ​បណ្តោយឱ្យអារម្មណ៍​អូស​ទាញអារម្មណ៍នឹង បន្សាត់ចិត្តរបស់យើង ឱ្យហូរទៅ​តាមខ្សែ​តណ្ហា​ជា​ប្រាកដ ។ មនុស្សជាច្រើនដែលធ្លាប់ស្រឡាញ់គោរពរាប់អានយើងនោះ គេអាចខឹង​ក្រោធ​នឹង​យើង ស្អប់យើង ឈប់គោរពរាប់អាន ចំពោះយើងពេលណាក៏បានដែរ ។ ប្រវត្តិសាស្ត្រក្នុងលោក និងដំណឹងផ្សេងៗក្នុងលោក ដែលមានការផ្សព្វផ្សាយតាមវិទ្យុ និង​ទូរទស្សន៍រាល់ថ្ងៃនេះ មានឡើងប្រាកដ ដើម្បីសេចក្តីស្លុតសង្វេគ និងដើម្បីមិនឱ្យយើង​មាន​ក្តីសង្ឃឹមទៅលើអ្វីៗនោះឯង ។ ឃើញមនុស្សក្រីក្រតោកយ៉ាកលំបាកហើយ ក៏អស់នូវ ចំណង់​ដែល​ចង់មាន ។ ឃើញមនុស្សចាស់ជរាហើយ ក៏បាត់បង់អស់នូវភាពរីករាយនៃចិត្ត ដែលប្រព្រឹត្តទៅក្នុង​ភាព​ជា កំលោះ​ក្រមុំ ព្រោះទោះជាយ៉ាងណាៗក៏ដោយ យើងក៏ត្រូវចាស់​យ៉ាង​​នោះ ទាំងអ្នក​ដទៃ ដែល​ឋិត​នៅក្នុង​វ័យ​ក្មេងដែលយើង​កំពុងតែ​​ស្រឡាញ់​ណាស់ ​ក៏មុខ​​តែ​ចាស់ដែរ ប្រសិនបើមិន​បាន​ស្លាប់ពីក្មេងទេនោះ ។ ឃើញមនុស្ស​ដណ្តើមនូវផល​ប្រយោជន៍​ពីគ្នា គំរាមកំហែងគ្នា ទម្លាយសេចក្តីសុខគ្នា ព្យាបាទគ្នាដោយវិធីផ្សេងៗ ហើយក៏មិនចង់​ចូលទៅឱ្យ​ប៉ះពាល់​ដល់​សង្គម​ណាៗឡើយ។ មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌​បានស្ថាបនាមនុស្ស ដែល​ធ្លាប់តែ​អន់ថយទន់ ទាប ដោយត្រកូល ឬដោយទ្រព្យជាដើម ឱ្យបានជាមនុស្ស ប្រសើរ​ខ្ពង់​ខ្ពស់ រហូតដល់ថ្នាក់ទេវតាឥន្ទ្រព្រហ្មប្រណម្យ អញ្ជលីសំពះថ្វាយបង្គំទៀតផង ។​ ព្រះធម៌​មិន​បាន​​ឃ្លាតចាកពីលោកនេះទៅឡើយ មានតែសត្វលោកប៉ុណ្ណោះទេ ដែលចេះតែ​លះបង់​ព្រះ​ធម៌ចោល។ ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមឱ្យមានការ ទុកចិត្តចំពោះ​ព្រះ​ធម៌​ចុះ គឺល្អជាងការទុកចិត្តក្នុងអ្វីៗទៀតទាំងអស់ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានឱ្យពុទ្ធបរិស័ទ តម្កល់ខ្លួនដោយប្រពៃ គឺតម្កល់​ខ្លួនក្នុង​គុណ​ធម៌ ឬឱ្យព្រះធម៌មាន នៅក្នុងខ្លួនហ្នឹងឯង ទោះបីជួបប្រសព្វនូវសេចក្តីទុក្ខលំបាក យ៉ាងណា​ក៏​ដោយ ក៏កុំឱ្យចោលព្រះធម៌ ។ ការដែលយើងមាននូវព្រះធម៌ តាំងនៅក្នុងខ្លួនបាន មាំមួនល្អហើយនោះ យើងរឹងរឹត​តែចេះ​សម្លឹង​មើលបុគ្គល និងហេតុការណ៍ផ្សេងៗបានល្អឡើង ព្រោះនៅក្នុងខ្លួនយើង សម្បូណ៌​ទៅដោយ​យោនិសោមនសិការ នេះជាវិធីដ៏សំខាន់ មួយក្នុងការធ្វើចិត្តឱ្យបានស្ងប់ មិនញាប់​ញ័រ​ចំពោះ​លោកធម៌ ដែលជាវិធីនាំទៅរកសភាពសុខចិត្ត កាន់តែប្រណីតសុខុម ឡើងជា​និច្ច​និរន្តរ៍ ។ ដកស្រង់​ចេញ​ពី​សៀវភៅ សុខចិត្ត រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/1933/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៧,៨៧៩ ដង)
អប់រំចិត្តឱ្យស្ងប់ ការអប់រំចិត្តឱ្យស្ងប់ដោយវិធី​សមាធិ ឬសមថ​ភាវនា និងម៉្យាង​ទៀត អប់រំ​ឱ្យស្ងប់ផង លះ​ផ្តាច់​ផង ដោយ​វិធី វិបស្សនាភាវនា ។ សមាធិឬ​សមថ​​ភាវនា ចំណុច​​នេះ​​សំដៅ​ដល់​ការ ចង​ចិត្ត​ទុក​ជា​មួយនឹង​អារម្មណ៍សមាធិ​យ៉ាងណាមួយ ។ នៅ ពេល​ណាចិត្តចាប់នូវអារម្មណ៍បាន​ល្អហើយ ពោលគឺ​មិនរវើ​រវាយងាករេទៅក្នុងរឿង​ដទៃ នៅ​ពេលនោះ សេច​ក្តីសុខក៏ កើតឡើង ។ ចិត្ត​បាន​ទទួល​នូវ​​ការសម្រាក
images/articles/1934/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៤៧៣ ដង)
សតិសូត្រ សតិវគ្គ (សំយុត្តនិកាយ សគាថវគ្គ) (៥៧) ទេវតា​នោះ ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន ពោល​គាថានេះ ក្នុង​សំណាក់​នៃព្រះ​ដ៏មាន​ព្រះ​ភាគ​ថា ៖ ភិក្ខុអ្នក​​មាន​ស្មារតី គប្បី​ប្រញាប់វៀរ ដើម្បីលះ បង់នូវកាមរាគៈ ដូចជាបុរស​ដែលគេ​ប្រហារ​ដោយ លំពែង ឬដូច​ជា​បុគ្គល​ដែលភ្លើងឆេះលើក្បាល សារត្ថប្បកា​សិនី​អត្ថ​កថា អត្ថ​កថា​សតិសូត្រ សួរថា ក្នុងគាថានេះ ទេវតាពោលយ៉ាងណា?
images/articles/1935/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៧៨៤ ដង)
អារម្មណ​ប្បច្ច័យគឺ​ជា​ជីវិត​ប្រចាំថ្ងៃ នៃ​ចិត្ត​ចេតសិក។ រូបកាយជា​ធាតុមិនដឹង មិន​គិត មិន​ពិចារណា មិនសោយ​អារម្មណ៍ មិនមែន​ជាសត្វ ប៉ុន្តែ​អា​ស្រ័យ​នឹងរូប​កាយ នេះ​មាន​ចិត្ត​​ចេត​សិក​​កើតឡើង​បន្តជាប់​ខណៈគ្នា មាន​របៀប​ត្រឹម​ត្រូវ​ជា ចិត្ត​​​និយាម គឺ​ទំនៀម​ទៀង​ទាត់​ ជាវិធីតាមច្បាប់​កំណត់​នៃការកើត តាមជាតិ តាមកិច្ច តាម​ស្ថាន ​តាម​​អារម្មណ៍ ៘ ចិត្តចេតសិកជា​ធម្មជាតិដឹង​នូវអារម្មណ៍
images/articles/1937/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៨៣២ ដង)
បុគ្គលល្ងង់ខ្លៅជាប់អន្ទាក់មច្ចុរាជ ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ។ អ្នកទាំងឡាយ ចូរមកមើលនូវលោក គឺ អត្តភាពនេះ ដែលមាន​ការ​វិចិត្រ​យ៉ាង ស្រស់ត្រកាល ប្រៀប​បីដូចជា​រាជ​រថ វា​ជា​ទី លិច​ចុះនៃ​ពួក​ជន​​ល្ងង់​ខ្លៅ​ទាំង​​ឡាយ តែមិន​ជា​ទី​ជាប់​ជំពាក់​នៃជ​ន​អ្នក​ចេះដឹង​ឡើយ។ ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅជេតវនារាម
images/articles/1939/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៧៥៦ ដង)
ក្រោមម្លប់​សំពត់​កាសាវៈ នៅក្នុងធម្មបទដ្ឋកថា ព្រាហ្មណវគ្គ មានសម្តែងអំពីដំណើរ ជីវិតរបស់​កុល​បុត្រ​​មួយរូប ឈ្មោះ សុន្ទរ​សមុទ្ទកុមារ កើត​ក្នុង ត្រកូល​សេដ្ឋី​ក្រុងសាវត្ថី​មាន​សម្បត្តិ​ ៤០ កោដិ ។ ថ្ងៃមួយ សុន្ទរសមុទ្ទកុមារ​មាន​សេចក្តី​ជ្រះ​ថ្លា​ទៅ​វត្ត​ស្តាប់ ធម៌​ជា​មួយ​នឹង​មហា​ជន ។ ព្រះបរម​សាស្តាទ្រង់ជ្រាប​អ​ធ្យាស្រ័យ របស់គេ ទើប​ព្រះអង្គ​ទ្រង់​​ត្រាស់​​សម្តែង​ឱ្យ​គេមាន​សទ្ធាក្នុងផ្នួស ។ សុន្ទរសមុទ្ទកុមារ
images/articles/1938/Untitled-1-Recovered.jpg
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៥០៣ ដង)
សម្នាក់​បដិបត្តិ​ធម៌ នៅក្នុង​ព្រះត្រៃបិដក​មិនមាន​សម្នាក់​បដិបត្តិធម៌​ទេ មាន​តែ វត្ត​ព្រះ​សង្ឃ និង កន្លែង​ផ្សេងៗទៀត​ដែល​ព្រះ​សង្ឃគង់​ចាំ​វស្សា ។ឧបា​សក ឧបា​សិកា​សុទ្ធ​តែ​នៅ​ផ្ទះ​ទាំង​អស់ ដោយ​ច្រើន​ជា ព្រះ​អរិយ​បុគ្គល ដូចជា​នៅ​នគរ​មគធៈ អង្គៈ សាវត្ថី ពារាណសី ជាដើម ។ គ្រហស្ថ​ទាំង​នោះ ទៅវត្តថ្វាយទាន​ដល់សង្ឃ និង ស្តាប់​ព្រះធម៌​ទេសនា​តាម​​កាល បើថ្ងៃឧបោសថសីល
images/articles/1936/Untitled-1-Recovered.jpg
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៥៥៦ ដង)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ មិច្ឆា​ទិដ្ឋឹ ន សេ​វេយ្យ ន សិយា លោកវឌ្ឍនោ។ បុគ្គលមិនគួរសេពនូវធម៌ដ៏ថោកទាប មិន​គួរ​នៅ​រួម​ជា​មួយសេចក្តី​ប្រមាទ មិនគួរ សេពនូវ​មិច្ឆា​ទិដ្ឋិ មិន​គួរជាមនុស្ស​ចង្អៀត លោក​ឡើយ ​។ ព្រះ​អង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់​ប្រារឰ​ភិក្ខុ​កម្លោះ​មួយ​អង្គ​ដែល​ឈ្លោះ​គ្នា​ជា​មួយ​នឹង ចៅស្រីរបស់ឧបាសិកាវិសាខា ។
images/articles/1322/Untitled-1-Recovered.jpg
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤១,៨៧៩ ដង)
ពេល​វេលា​ដែល​កន្លង​ទៅ ​និង ​ជីវិត​ឪពុក​ដែល​បាន​កន្លង​មកនេះ ជា​រយៈ​ពេល​យូរ​ដែរ​ហើយ ជីវិត​ឪពុក​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​នៃ​ជីវិត​ ឆ្លងកាត់​លោក​ធម៌​ផ្សេងៗ ទៀត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។កូន​ស្ងួត​មាស​ឪពុក​អើយ ជីវិត​របស់​មនុស្ស​គ្រប់​រូប​គ្រប់​នាម មិន​ថា​មាន​ក្រល្អ​អាក្រក់​ឡើយ ជា​ទី​បំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចុះ​ចូល​ក្នុង​ការចាស់ ការ​ឈឺ និង​សេចក្តី​ស្លាប់​ជា​ពិត​ប្រាកដ ។ក្នុង​រយៈ​ពេល​នៃ​ជីវិតឪដែល​បាន​កន្លង​មក​នេះ ឪ​បាន​ជួប​ប្រសព្វ និង​បាន​ដឹង​រឿង​រ៉ាវ​ច្រើន​ក្នុង​លោក ឪ​មាន​ពាក្យ​ដែល​ត្រូវ​ប្រាប់​កូន​ឲ្យ​បានដឹង ចូរ​កូន​ប្រុង​ចាំ​ស្តាប់៖ ជីវិត​មនុស្ស​យើង​នឹក​មាន​សេចក្តី​សុខ​ទៅ​បាន​ទាល់​តែ​យក​ធម៌​មក​ជា​កល្យាណ​មិត្ត យក​ធម៌​មក​ទំនុក​បម្រុង​ឲ្យ​ដល់​ចិត្ត​តាំង​ទុកក្នុង​ចិត្ត​ជា​និច្ច​អចិន្ត្រៃ​យ៍ ។ធម៌​ក្នុង​ទី​នេះ​គឺ​ការ​បំពេញ​នូវ​មុខ​នាទី និង​ភាព​ត្រឹម​ត្រូវ​ ។ក្នុង​ពេល​ខ្លះ សេចក្តី​ទុក្ខ​ក៏​បាន​មក​ដល់​ជីវិត​ដើម្បី​សាក​ល្បង​យើង បើ​យើង​មាន​សេចក្តី​អត់​ធន់ ច្រើន​ប៉ុណ្ណា​សេចក្តី​សម្រច​ក៏​នឹង​មាន​ច្រើន​ប៉ុណ្ណោះ​ដែរ ។ សេចក្តី​សម្រេច មាន​សម្រាប់​អ្នក​ដែល​មាន​នូវ​សេចក្តី​អត់​ធន់​និង​មាន​នូវ​សេចក្តី​ព្យាយាម ។ សូម​ឲ្យ​កូន​ប្រកាន់​នូវ​គតិ​មួយ​ថា ឧបសគ្គ​រមែង​មក​មុន​សេចក្តី​សម្រេច និង​សូម​កូន​នឹក​រឿយ​ៗ​ថា សេចក្តី​សុខ​ឬ​សេចក្តី​ទុក្ខ​ កើត​ឡើង​ពីការ​ធ្វើ​របស់​យើង​ទាំង​អស់ ។ឪពុក​សូម​ឲ្យកូន​ធ្វើ​តែ​អំពើ​ល្អ ដល់​ពេល​ជិត​ស្លាប់​ចិត្ត​របស់​កូន​មិន​មាន​ទុក្ខ មិន​មាន​សៅ​ហ្មង​ឡើយ ព្រោះ​ការ​គិត​របស់​មនុស្ស​ជិត​ស្លាប់ កាល​បើ​បាន​ច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​ក្រហាយ​មក​ដុត​រោល​ចិត្ត តែ​បើ​ធ្វើ​ល្អច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​រីក​រាយ​មក​ប្រោះ​ព្រំ​ឲ្យ​ចិត្ត​ត្បិត​ឃើញ​នូវ​អំពើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន ។អ្នក​ធ្វើ​ល្អ រស់​នៅ​ក៏​បាន​ល្អ ស្លាប់​ទៅ​ក៏​បាន​ល្អ មិន​មាន​អ្វី​ដែល​ត្រូវ​កង្វល់​ឡើយ ។ ដើម្បី​បាន​សុខ​ក្នុង​ជីវិត ត្រូវ​តែ​មាន​មិត្ត​ឲ្យ​បាន​ល្អ និងមាន​គំនិត​ថ្លៃ​បវរ សន្សំធម៌​សាង​ជម្រក។ ជីវិត​មាន​ទុក្ខ​ជាធម្មតា ប្រៀប​ដូច​ជលសា​មាន​រលក ប៉ុន្តែ​បញ្ញា​ស្រាវជ្រាវ​រក ចាប់​យក​សុខ​ស្ងប់​ត្រឡប់​វិញ ។ ដឹង​ថា​ទុក្ខ​ពិត​តែ​ចិត្ត​ស្ងប់ នេះ​ហើយ​ជា​ទ្រព្យ​ត្រូវ​បំពេញ​ ទុក្ខ​កាយ​តែ​ចិត្ត​មិន​ម្នោមេ្នញ ជីវិត​ពោរ​ពេញ​ដោយ​ស្មារតី​។ វិញ្ញាណ​មាន​ធម៌​ជាអាហារ ទើប​បាន​សុខា​ទាំង​ប្រុស​ស្រី សុចរិត​ធម៌​ជា​ចំណី សិរី​សួស្តី​មាន​រាល់​ឆ្នាំ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1323/fdgdg-dfgvfg-dfgvg-sd.gif
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៩,១៩៩ ដង)
កូន​ត្រូវ​ចាំ​ជា​និច្ច​ថាៈការ​ឈ្នះ​ដ៏​ក្រៃ​លែង​ជាទី​បំផុត​គឺ​ការ​ឈ្នះ​ចិត្ត​ខ្លួន​ឯង​ព្រោះ​ហេតុ​នេះ កូនត្រូវ​ហ្វឹក​ហាត់​បង្គាប់​ខ្លួន​ឯង​ឲ្យ​បាន​កាល​ដែល​កូន​បង្គាប់​ខ្លួន​ឯង​បាន​ហើយ កូន​ធ្វើ​អ្វីៗ​ក៏​បាន​សម្រេច​ដែរ ។ អត្ថបទ​នេះ​ដកស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.96
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿