images/articles/3289/_________________________________.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣,៤៣០ ដង)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។
ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។
សៀវភៅ មេរៀនជីវិត
ដោយ៥០០០ឆ្នាំ
images/articles/1080/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៧,០៩៨ ដង)
រឿងនាងចូឡសុភទ្ទា
(ចាក ធ. ខុ.)
កាលព្រះបរមគ្រូ គង់នៅវត្តជេតពនទ្រង់សម្តែងធម៌បា្ររព្ធនឹងនាងចូឡសុភទ្ទា ជាធីតារបស់អនាថបិណ្ឌកសេដ្ឋី ។ មានសេចក្តីដំណាលថា សេដ្ឋីបុត្រឈ្មោះ ឧគ្គៈ នៅឧគ្គនគរជាមិត្តសម្លាញ់នឹងអនាថបិណ្ឌិក តាំងពីកាលនៅក្មេងៗ ម្ល៉េះ ។ ជនទាំងពីរនាក់នោះ កាលនៅរៀនមន្តក្នុងសំណាក់អាចារ្យជាមួយគ្នា
images/articles/1081/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២០,៣៨០ ដង)
រឿងភរិយាគោបាល និង សាហាយពីរនាក់
(ចាក គ.ប)
(ការវៃឆ្លាតរបស់ស្ត្រីក្បត់ប្តី)
នៅក្នុងបុរីទ្ធារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តហើរហីយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយនឹងមន្ត្រីកាន់ការទណ្ឌនាយក ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ។
ថ្ងៃមួយ ភរិយាគោបាលនោះអង្គុយប្រឡែងលេងជាទីរីករាយជាមួយនឹងបុត្រទណ្ឌនាយកដោយតាមតណ្ហា ។
images/articles/1088/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៨៩,៦៦១ ដង)
រឿងសក្កទេវរាជ
(ចាក . ធ. ខុ.)
(ហេតុដែលនាំឲ្យផ្សាយផលបុណ្យដល់ទេព្តា និងពួកសត្វទាំងអស់)
មានសេចក្តីដំណាលថា ក្នុងថ្ងៃមួយទេវតាក្នុងតាវតឹង្សទេវលោក បានប្រជុំលើកយកប្រស្នា ៤ ខ មកពិភាក្សាសួរដេញដោលគ្នាថា បណ្តាការឲ្យទាំងអស់ ការឲ្យអ្វីចាត់ជាច្បងគេ បណ្តារសទាំងអស់ រសអ្វីចាត់ជាច្បងគេ បណ្តាសេចក្តីត្រេចកអរទាំងអរទាំងអស់
images/articles/1094/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៣,២២៨ ដង)
រឿងឧបនន្ទសក្យបុត្តត្ថេរ
(ធ. ខុ.)
(មុននឹងប្រដៅគេ ត្រូវប្រដៅខ្លួនឯងជាមុនសិន)
សេចក្តីដំណាលថា ព្រះឧបនន្តជាអ្នកជំនាញខាងការសម្តែងធម្មទេសនា ។
ពួកភិក្ខុជាច្រើនអង្គ បានស្តាប់ធម្មទេសនា ដែលសម្តែងពីអប្បិច្ឆិតាគុណ (សេចក្តីប្រាថ្នាតិច) របស់ព្រះថេរះអង្គនោះ ក៏បានបូជាត្រៃចីវរ និងសមាទានធុគង្គក្នុងសំណាក់លោក ក្នុងសម័យមួយ ជាសម័យជិតចូឡព្រះវស្សា ព្រះឧបនន្ត
images/articles/1095/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៤,៩៣៤ ដង)
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា
(ចាក ធ. ខុ.)
(អ្នកធ្វើបាបគេ ត្រូវគេធ្វើបាបខ្លួនវិញ)
មានស្រ្តីម្នាក់ជាស្រីអាឥតកូន ខ្លាចក្រែងប្តីយកប្រពន្ធមួយទៀត នឹងត្រួតត្រាលើខ្លួន ក៏ទៅដណ្តឹងស្រ្តីម្នាក់មកឲ្យជាប្រពន្ធរបស់ប្តីដោយខ្លួនឯងដើម្បីឲ្យប្រពន្ធក្រោយនៅក្រោមអំណាចខ្លួន ។ លុះគេមានគ៌ភក៏ផ្សំថ្នាំឲ្យគេស៊ីរលូតគ៌ភដល់ពីរដង ម្តងក្រោយទៀតជាគំរប់បីប្រពន្ធចុង
images/articles/1018/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៤៩,១៥៤ ដង)
រឿងបុរសចាញ់បោកចោរ
( ចាក ម. វា. )
( កុំជឿពាក្យមិត្តសម្លាញ់ ដូចជឿពាក្យឪពុកម្តាយ )
កាលពីព្រងនាយ មានបុរសពីរនាក់ជាសម្លាញ់នឹងគ្នា ដល់ពេលខាងក្រោយមក បុរសម្នាក់ទាល់ក្ររកអ្វីចិញ្ចឹមជីវិតមិនបាន ក៏រត់ចូល ទៅក្នុងព្រៃប្រព្រឹត្តធ្វើចោរកម្ម ពួករាជបុរសចាប់បានយកទៅដាក់គុកអស់ ១២ ឆ្នាំ ។
images/articles/1017/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៤,២៣៦ ដង)
រឿងខ្លាធំនិងសេក
( ចាក ម. វា. )
( សេពគប់នឹងជនអសប្បុរសអន់ជាងសេពគប់នឹងសត្វតិរច្ឆាន )
កាលពិព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំនោះមានខ្លាធំមួយ មេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានេះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច តែងនាំយកចំណីអាហារមកចិញ្ចឹមឪពុករបស់ខ្លួនដែលចាស់ជរា ។
images/articles/1020/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៦,៥១២ ដង)
រឿងសេនកបណ្ឌិត
( ចាក ម. អ. )
( បុរសចាស់មានប្រពន្ធក្រមុំ ដូចបានដុំភ្លើង )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមជនកះ សោយរាជ្យក្នុងក្រុងពារណសី ។ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៏ ទ្រង់ព្រះនាមសេនកះ នៅក្នុងក្រុងពារាណសីនោះដែរ. បានទៅសិក្សាសិល្បសាស្រ្តនានាក្នុងនគរតក្កសិលា ។
images/articles/1019/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៩,៤៦៥ ដង)
រឿងសរណមាតា
( ចាក ម. វា. )
( ជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្រ្តី )
ក្នុងក្រុងសាវត្ថី មានគហបតីម្នាក់ឈ្មោះសុមនៈ ភរិយាឈ្មោះនាងសុជម្ឈកា មានកូនពីរនាក់ ប្រុស១ ស្រី១ ។ កាលកូនប្រុសមានអាយុ ១៦ ឆ្នាំ មាតាបិតាមានរោគាពាធជាទម្ងន់ បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យហើយប្រគល់នាងជាប្អូនឲ្យរៀបចំឲ្យមានស្វាមីផង
images/articles/1031/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៥,០២០ ដង)
រឿងទុត្តបុរស
(ចាក ធ. ខុ.)
(សេចក្តីជ្រះថ្លាជាមេបណ្តុះសម្បត្តិលោកិយនិងលោកកុត្តរ)
ក្នុងកាលដែលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ មានព្រះខីណាស្រព ២០ពាន់អង្គជាបរិវារ ស្តេចយាងទៅកាន់ក្រុងពារាណសី មនុស្សទាំងឡាយបានកំណត់ធនធានតាមកំលាំងខ្លួន ចូលគ្នា៨នាក់ខ្លះ ១០នាក់ខ្លះថ្វាយអាគន្តុកទានជាដើម ។
images/articles/1034/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៨,១៩០ ដង)
រឿងនាងប៉ាក់ជុល
(ចាក ម. អ.)
(អានិសង្សនៃការចង្អុលបង្ហាញផ្លូវដល់មនុស្សដែលពុំស្គាល់)
កាលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមមហាកសរាជសោយរាជ្យសម្បត្តិនៅនគរអសិតញ្ជះ នាដែនឧបត្តបរាថះ មានព្រះរាជធីតាមួយអង្គនាមទេវគព្តា ។ កាលជាខាងក្រោយ ព្រះរាជធីតានេះបានជាអគ្គមហេសីនៃព្រះរាជកុមារព្រះនាមឧបសាគរ
images/articles/1035/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១២,៦៣២ ដង)
រឿងមហាកាញ្ចនកុមារ
(ចាក ភិ. ប.)
កាលព្រះបាទព្រហ្មទត្ត សោយរាជ្យសម្បត្តិក្នុងក្រុងពារាណសី គ្រានោះព្រះពោធិសត្វ បានកើតជាបុត្រព្រាហ្មណ៍មហាសាល មានទ្រព្យ៨០កោដិ បិតាមាតាព្រះពោធិសត្វឈ្មោះថា មហាកញ្ចនកុមារ កាលព្រះពោធិសត្វចេះដើរ ក៏កើតបុត្រប្រុសម្នាក់ទៀត
images/articles/1037/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៧,៥៨៦ ដង)
រឿងអរិយព្រានមានសីលជាខ្លឹម
(ចាក គ.ស.)
(ពៀរវេរាទាំងឡាយមានសភាពផ្សេងៗគ្នាតាមសកម្មភាព)
កាលព្រះសម្មាសម្ពុទ្ធទើបនឹងបានត្រាស់ថ្មីៗ ព្រះអង្គទ្រង់យាងទៅប្រោស បញ្ចវគ្គិយភិក្ខុ នៅក្នុងព្រៃឥសីបតនមិគទាយវ័ន ត្រាតែបានសម្រេចព្រះអរហត្តផលគ្រប់អង្គ ។
images/articles/1040/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៧,៤៣៦ ដង)
រឿងឥសីមាត់ទិព្វ
(ចាក គ. នា)
(ការមើលងាយអ្នកមានតេជៈច្រើន ត្រូវវិនាសខ្លួនយ៉ាងទាន់ហន់)
កាលពីព្រេងនាយមានឥសីមួយអង្គនៅព្រៃហេមពាន្ត ចេះសិល្ប៍ពូកែចំណានលើសឥសីទាំងពួង ជាអ្នកកាន់សច្ចៈទៀងទាត់ទើបមាត់របស់លោកក្លាយជាមាត់ទិព្វនិយាយថាយ៉ាងណាបានយ៉ាងនោះ ។
images/articles/1041/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៦,៤៦៣ ដង)
រឿងនង្គលកូដត្ថេរ
(ចាក ធ. ខុ.)
(ខ្លួនទូន្មានខ្លួនឯងបាន ប្រសើរបំផុតក្នុងពិភពលោក)
បានឮថាមានបុរសកំសត់ម្នាក់ឈ្នួលគេចិញ្ចឹមជីវិត ។ ភិក្ខុមួយអង្គបានឃើញបុរសកំសត់នោះ ស្លៀកកំណាត់សំពត់លីនង្គ័លដើរទៅស្រែលោកសួរថា បើអ្នកឯងបួសមិនប្រសើរជាងការរស់នៅចិញ្ចឹមជីវិតយ៉ាងនោះទេឬ? ។ គាត់ឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចម្រើន
images/articles/1043/Untitled-1.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣០,៣៨៤ ដង)
រឿងប្រេតមាត់ស្អុយ
(បេ.ខុ.)
(មាត់ធំក្លិនស្អុយអាសោធន៍ ព្រោះស្រដីចែចូវញុះញង់)
បានឮមកថា ក្នុងសាសនកាលនៃព្រះពុទ្ធកស្សប មានភិក្ខុ២អង្គនៅជាមួយគ្នាក្នុងអាវាសមួយ មានសេចក្តីរាប់អានស្រឡាញ់គ្នាដូចជាបងប្អូនចេញពីឧទរមាតាតែមួយ លោកគង់នៅក្នុងអាវាសនោះជាសុខសប្បាយ ពុំដែលមានមោះមៃនឹងគ្នាឡើយ ។
images/articles/1061/Untitled-1-Recovered.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៥,៥៤២ ដង)
រឿងយកមកប្បាជិហារិយ៍
(ចាក ធ. ខុ..)
(អនួតហួសប្រមាណ ជាគ្រឿងទំលាយបង់នូវចរិយាល្អ)
រឿងរ៉ាវនេះកើតមានឡើងនៅក្រុងរាជគហៈ ។ សេដ្ឋីដំណាលថាក្នុងសម័យមួយរាជគហសេដ្ឋី បានចាត់ចែងឲ្យគេយកសំណាញ់ទៅហ៊ុំព័ទ្ធកន្លែងលេងទឹកមួយដើម្បីកាពារគ្រឿងអលង្ការកុំឲ្យរសាត់តាមទឹកនឹងការពារសេចក្តីអន្តរាយណាមួយដែលកើតមានឡើង ។លំដាប់នោះមានឈើចន្ទន៍ក្រហមមួយដុំ មានសណ្ឋានប៉ុនក្អមអណ្តែតតាមទឹកមកជាប់នឹងសំណាញ់ ។ សេដ្ឋីបានឲ្យគេស្រង់រើសយកទៅទុកឯផ្ទះ ។
ប៉ុន្តែសេដ្ឋីនោះជាមជ្ឈត្តិជន មិនជាអ្នកសម្មាទិដ្ឋី ឬមិច្ឆាទិដ្ឋិឡើយ គាត់បានគិតថាខ្លឹមចន្ទន៍ក្នុងផ្ទះអញក៏មានច្រើនដែរ តើអញយកខ្លឹមចន្ទន៍នេះទៅធ្វើអ្វីទៀតគាត់គតថា ក្នុងសម័យបច្ចុប្បន្ននេះ មានអ្នកបួសជាច្រើនបានដើរឃោសនាថា " យើងជាព្រះអរហន្ត ! យើងជាព្រះអរហន្ត ! គ្រប់ៗតែគ្នាហើយអញមិនដឹងឲ្យជាក់ច្បាស់ថា តើពួកណាជាព្រះអរហន្ត ពួកណាមិនមែនជាព្រះអរហន្តទេ? បើដូច្នោះអញនឹងជួលជាងឲ្យក្រឡឹងខ្លឹមចន្ទន៍នេះធ្វើជាបាត្រ ហើយចងព្យួរកំពស់ ៦០ហត្ថ រួចអញប្រកាសឃោសនាថា " បើលោកអង្គណាប្រាកដជាព្រះអរហន្តមែន សូមហោះតាមអាកាស ហើយយកបាត្រនេះចុះ យើងខ្ញុំព្រមទាំងបុត្រ នឹងថ្វាយខ្លួនជាឧបាសក បាសិកា " ។ សេដ្ឋីបានជួលជាងឲ្យធ្វើតាមគំនិតដែលខ្លួនបានគិតទុក រួចប្រកាសឃោសនាដូចមានគំនិតមែន ។
ដំណឹងនេះបានផ្សាយទូទៅពេញទីក្រុងនិងខេត្តក្រៅ រហូតដល់ពួកមហាគ្រូ៦រូបមាននិគណ្ឋនាបុត្រជាដើម ។ ហើយពួកគ្រូទាំងនោះទៅអង្វរសូមបាត្រពីសេដ្ឋីៗថា "នឹងប្រគេន ប្រសិនបើលោកអាចហោះតាមអាកាសបាន? ។ និគណ្ឋនាដបុត្រអង្វរមហាសេដ្ឋីថា សព្វបើគ្រាន់តែបាត្រឈើប៉ុណ្ណឹង មិនបាច់ឲ្យយើងហោះតាមអាកាសមកយកទេ សូមលោកសេដ្ឋីប្រគេនតែម្តងមក! ។ ទុកជាអង្វរយ៉ាងណាក្តី រាជគហសេដ្ឋីនៅតែប្រកាន់ខ្ជាប់នូវពាក្យដដែល ។ ឯនិគណ្ឋនាដបុត្រព្រមទាំងកូនសិស្សគណចេះតែលួងលោមអង្វរសេដ្ឋីៗ នៅតែប្រកែកមិនព្រមប្រគេន ។ ថ្ងៃមួយនិគណ្ឋនាដបុត្រ បានពិចារណាគ្នាថា " យើងសំដែងអាការះដូចជាចង់ហោះឡើងព្ធដ៏អាកាស ហើយអ្នករាល់គ្នាប្រញាប់ចាប់ដៃយើងទាញហើយនិយាយថា លោកគ្រូ! កុំបង្ហាញគុណវិសេសដល់សាធារណជន ព្រោះហេតុតែបាត្រឈើនេះ ព្រោះគុណវិសេសនេះ យើងបានមកដោយព្យាយាមមាំណាស់! ។ គិតគ្នារួចហើយ និគណ្ឋនាដបុត្រព្រមទាំងសិស្សក៏បានធ្វើដូចពាក្យសន្មត់ដែលខ្លួនបានកំណត់ទុកតែមិនអាចធ្វើឲ្យសេដ្ឋីប្រគេនបាត្របានឡើយ ។ និគណ្ឋនាដបុត្រនេះ ព្យាយាមសូមបាត្រសេដ្ឋីអស់រយះវេលា៦ថ្ងៃតែពុំបានសម្រេចសោះ ។
លុះដល់ថ្ងៃទី៧ ព្រះមហាមោគ្គលានត្ថេរ នឹងបណ្ឌោលភារទ្វាជត្ថេរ រៀបចំឃ្លុំចីពរស្ពាយបាត្រ ដើម្បីទទួលបិណ្ឌបាត្រក្នុងរាជគហះបានឮពួករបាំនិយាយគ្នាថា "នែវើយគ្នាយើង! កាលពីដើមគ្រូទាំង៦រូបដើរឃោសនាថា " ពួកយើងជាព្រះអរហន្ត! ពួកយើងជាអ្នកបានសម្រេចនូវគុណវិសេសជាន់ខ្ពស់ " ដើម្បីសុំបាត្រខ្លឹមចន្ទន៍ពីរាជគហសេដ្ឋីតែរាជគហសេដ្ឋីបានប្រកាសថា " បើលោកអាចហោះតាមអាកាសមកយកបានសូមលោកយកចុះ " ។
សេដ្ឋីបើកឃោសនាអស់វារៈ៦ថ្ងៃហើយឥឡូវថ្ងៃនេះហើយជាថ្ងៃដែលបញ្ជាក់ឲ្យយើងដឹងថាព្រះអរហន្តក្នុងលោកនេះមិនមានទេ" ។ព្រះមហាមោគ្គលានត្ថេរ បានឮពាក្យដំណេះដំនៀលពីពួកអ្នករបាំហើយ មានពុទ្ធដីកាទៅនឹងបិណ្ឌោលការទ្វារជត្ថេរថា នែភារទ្វារជះដ៏មានអាយុ! លោកបានឮពួកអ្នករបាំទាំងនេះពោលពាក្យបោកបោះមកលើពុទ្ធសាសនា ឬទេ? នែលោក! លោកក៏មានឬទ្ធិច្រើន ខ្ញុំក៏មានឬទ្ធិច្រើនចូរលោកហោះទៅយកបាត្រនោះមក ! " "នែអាវុសោមោគ្គលាន! លោកជាច្បងជាភិក្ខុអ្នកមានឬទ្ធិទាំងអស់ សូមលោកហោះទៅយកបាត្រនោះមកបើលោកមិនទៅយកខ្ញុំនឹងយកឥឡូវ" " អើភារទ្វាជះចូរលោកយកចុះ! " ។ បិណ្ឌោលភារទ្វាជត្ថេរ បានយកអភិញ្ញា ៦ បង្កើតឲ្យជាចត្តជ្ឈាន ហើយត្បៀតថ្មភ្នំមួយដុំទំហំបីគាវុតហើយប្រទិក្សិណក្រុងរាជគហះអស់វារះ៧ជុំ វិស័យដូចប៉ុយគរ ដែលប៉ឹងតាមខ្យល់ ។ ដុំថ្មនោះហាក់ដូចជានឹងគ្របទីក្រុងទាំងមូលមិនឲ្យត្រូវពន្លឺព្រះអាទិត្យ ។
ពួកជនក្នុងក្រុងឃើញថ្មហាក់ដូចជានឹងធ្លាក់គ្របទីក្រុងទាំងមូល ក៏ស្រែកផ្អើលឆោឡោឡើងថា " ថ្មនឹងធ្លាក់សង្កត់យើងហើយ ! ថ្មនឹងធា្លក់សង្កត់យើងហើយ! " ពួកខ្លះចង្អេរគ្របក្បាលកូនចៅ ខ្លះចូលក្នុងរូងឈើ ខ្លះពួនក្រោមផ្ទះ ។ ឯព្រះបិណ្ឌោភារទ្វាជះលុះហោះក្រឡឹងទីក្រុងបាន៧ជុំផ្ទាត់ថ្មឲ្យទៅនៅកន្លែងដើមវិញ ហើយទើបបង្ហាញខ្លួន ។
ក្នុងគ្រានោះពួកមហាជនផ្អើលភ្លួកភ្លឹកឆោឡោ ដោយឃើញព្រះថេរៈ ទើបនិយាយអង្វរថា ៖ "បពិត្រព្រះភារទ្វាជះ សូមទានមេត្តាចាប់ថ្មឲ្យជាប់កុំទំលាក់លើយើងខ្ញុំព្រះករុណាឡើយ!" ។ ព្រះថេរះនិមន្តចុះលើដំបូលផ្ទះសេដ្ឋី សេដ្ឋីឃើញព្រះថេរះបាននិយាយនិមន្តឲ្យចុះមកគង់ក្នុងផ្ទះ ប្រគេនចង្ហាន់មានរសជាតិ៤មុខ ហើយឲ្យគេយកបាត្រខ្លឹមចន្ទន៍មកប្រគេនព្រះថេរះ ។ ឯពួកមហាជនទាំងឡាយ ដែលមិនឃើញព្រះថេរះសំដែងបាដិហារិយះ ចេះតែអង្វរឲ្យលោកសំដែងបាដិហារិយះឲ្យមើលព្រះថេរះក៏ចេះតែសំដែងបាដិហារិយះឲ្យមើលជាលំដាប់ ។ ពួកមហាជនណាដែលពុំទាន់ឃើញ ក៏ចេះតែដើរហែហមចោមរោមលោកអង្វរឲ្យព្រះថេរះសំដែងទៀត ។ ដំណឹងនេះមិនស្ងប់ស្ងាត់ ក៏ចូលទៅដល់ព្រះស្រោតានៃព្រះអរហន្តសម្មាសម្ពុទ្ធ ។
ព្រះបរមសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកា នឹងព្រះអានន្ទថា អានន្ទ! សំដែងបដិហារិយហោះយកបាត្រខ្លឹមចន្ទន៍ ដែលរាជគហសេដ្ឋីព្យួរព្ធដ៏អាកាស ហើយពួកមហាជនចោមរោមចង់ឃើញបដិហារិយនេះទៀត" ។
ព្រះបរមគ្រូទ្រង់ព្រះសណ្តាប់ដូច្នោះ ទ្រង់ហៅព្រះបិណ្ឌោលភារទ្វាជះមកសាកសួរសព្វគ្រប់ទ្រង់ត្មិះតិះដៀលដោយប្រការផ្សេងៗ ទើបទ្រង់បញ្ញត្តិសិក្ខាបទលែងឲ្យសារកអង្គដទៃសំដែងបដិហារិយតទៅទៀត ។ ឯពួកតិរ្ថិយឮថាព្រះបរមគ្រូបញ្ញត្តិសិក្ខាបទចំពោះសាវក ពីរឿងធ្វើបាដិហារិយដូច្នោះ តាំងដើរអាក្រោសឃោសនាបន្តុះបង្អាប់ដោយប្រការផ្សេងៗ ចំពោះពុទ្ធសាសមណ្ឌលថា " ឥឡូវឮថាព្រះសមណគោតមបញ្ញត្តិសិក្ខាបទហើយពួកសាវក នឹងមិនហ៊ានប្រព្រឹត្តល្មើសសិក្ខាបទនេះទេទាំងព្រះសមណគោតមក៏មិនល្មើសកន្លងដោយព្រះអង្គឯងដែរនេះជាឳកាសល្អរបស់យើង ហើយសាវកព្រះសមណគោតមបង្ហាញធម៌ជាន់ខ្ពស់ដល់មហាជនព្រោះតែបាតឈើឯពួកយើងមិនធ្វើដូចសាវកព្រះសមណគោតមទេឥឡូវនេះពួកយើងនឹងធ្វើបាដិហារិយ ប្រជែងនឹងព្រះសមណគោតមគ្រានេះម្តង" ។
គ្រានោះព្រះរាជានាមពិម្ពិសារទ្រង់ព្រះសណ្តាប់ការឃោសនារបស់ពួកតិរិ្ថយ ទ្រង់យាងទៅក្រាបទូលព្រះសាស្តាពីរឿងពួកតិរិ្ថយចង់ធ្វើបាដិហារិយប្រជែងនឹងព្រះអង្គ ព្រះសម្ពុទ្ធក៏ទ្រង់ទទួលថានឹងធ្វើផ្ចាញ់ផ្ចាលពួកតិរិ្ថយទាំងនោះដែរ តែព្រះចៅពុម្ពាសារទ្រង់ទូលសួរថា " ចុះក្រែងព្រះអង្គបញ្ញត្តិសិក្ខាបទមិនឲ្យសាវកធ្វើហើយ ព្រះអង្គនឹងធ្វើដូម្តេចបាន? " ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អើមហារាជ ! តថាគតសូមសួរមហារាជសិនថា មហារាជមានស្វាយមួយដើមក្នុងសួន ដែលមានផ្លែមីរដេសដាស ហើយប្រជារាស្រ្តព្រះអង្គបេះយកមកបរិភោគ តើព្រះអង្គមានដាក់ទ័ណ្ឌកម្មដែរឬទេ? ហើយបើមហារាជបេះសោយខ្លួនព្រះអង្គតើគួរដាក់ទណ្ឌកម្មដែរឬ? ព្រះបាទពិម្ពាសារទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ! បើខ្ញុំព្រះអង្គបេះសោយដោយខ្លួនឯងមិនមានទោសទេ តែបើប្រជារាស្ត្របេះវិញនោះ ទើបខ្ញុំព្រះអង្គត្រូវដាក់ទោស ។
បពិត្រមហារាជ!ពិតមែនហើយអំណាចរបស់ព្រះអង្គលាតក្រាលលើអាណាចក្របាន៣០យោជន៍គឺព្រះអង្គមានអំណាចអាចដាក់ទណ្ឌកម្មដល់ប្រជារាស្ត្រណាម្នាក់ដែលប្រព្រឹត្តល្មើសនឹងព្រះរាជបញ្ញត្តិ ដោយការបេះផ្លែស្វាយរបស់ទ្រង់ទៅបរិភោគ ផ្ទុយទៅវិញ បើព្រះអង្គបេះមកសោយនោះ ពុំអាចដាក់ទណ្ឌកម្មខ្លួនឯងទេ រឿងនេះមានឧបមាដូចតថាគតដែរ គឺបើសាវកណាមួយប្រព្រឹត្តកន្លងសិក្ខាបទ ដែលតថាគតបញ្ញាត្តិហើយ ត្រូវមានទោសរីឯតថាគតជាអ្នកបញ្ញាត្តិមិនមានទោសទេ ដូច្នោះតថាគត អាចនឹងធ្វើបដិហារិយ ផ្ចាញ់ផ្ចាលពួកតិរ្ថិយទាំងនោះបាន មិនទាស់ខុសឡើយ ។
ឯពួកតិរិ្ថយឮថា ព្រះបរមសម្ពុទ្ធទ្រង់បញ្ញាត្តិសិក្ខាបទចំពោះតែសាវកហើយព្រះអង្គនឹងធ្វើបដិហារិយដោយព្រះអង្គឯង ទើបប្រជុំគ្នាថា "ពួកយើងវឹកហើយ ព្រោះព្រះសមណគោតមនឹងធ្វើបដិហារិយជាមួយយើង ។ តាំងពីនោះមកពួកតិរ្ថិយ ចេះតែដើរតាមប្រកិតជាប់នឹងព្រះសម្មាសម្ពុទ្ធយាងទៅបិណ្ឌបាត ក៏ដើរតាមទៅ ហើយ ប្រកាសឃោសនាថាពួកខ្លួននឹងធ្វើបាដិហារិយប្រណាំងប្រជែងជាមួយព្រះសមណគោតម ។ រីពួកមហាជនដែលចង់ឃើញឬទ្ធិបារមី នៃពួកតិរ្ថិយ នឹងព្រះបរមសម្ពុទ្ធក៏ចេះតែដើរហែមហម ដើម្បីរង់ចាំមើលបាដិហារិយនេះ ។
ព្រះសម្មាសម្ពុទ្ធទ្រង់កំណត់ថានឹងធ្វើបាដិហារិយ នៅក្រុងសាវត្ថីកំណត់៤ខែទៀត ។ លុះដល់ថ្ងៃកំណត់ថានឹងធ្វើហើយ បួកតិរ្ថិយ បានអង្គាសឃោនាឧបដ្ឋាករបស់ខ្លួនចំនួន ១០០០ រៀលមួយផ្ទះ ដើម្បីចាត់ចែងធ្វើរោងក្រសាលប្រក់ព្រំដោយគ្រឿងផ្កាគ្រប់យ៉ាង សំរាប់ធ្វើបាដិហារិយ ។
គ្រានោះព្រះចៅសេនទិកោសល ឃើញពួកតិរ្ថិយធ្វើរោងក្រសាល ទើបចូលទៅទូលសួរព្រះសម្ពុទ្ធថា ទ្រង់នឹងធ្វើរោងសម្រាប់អង្គព្រះសម្ពុទ្ធបាដិហារិយ តែព្រះអង្គទ្រង់ហាមឃាត់ ហើយទ្រង់សម្រេចព្រះទ័យថ្វាយព្រះចៅបសេនទិកោសលថា តថាគតនឹងធ្វើបាដិហារិយក្រោមដើមអម្ពព្រឹក្ស ក៏បបួលញាតិសិស្សគណរបស់ខ្លួនកាប់រំលំដើមអម្ពរព្រឹក្សចោសអស់ ដោយហោចទៅសូម្បីតែឈើអម្ពរព្រឹក្សនោះទើបនឹងដុះក្នុងថ្ងៃនោះក៏ដកចោលអស់ដែរ ។
ដល់ថ្ងៃកំណត់ថានឹងធ្វើបាដិហារិយ ព្រះសម្មាសម្ពុទ្ធទ្រង់យាងទៅកាន់ក្រុងសាវត្ថី នាថ្ងៃបុណ្ណមីខែអាសាធ បានជួបនឹងឧធ្យានបាល របស់ព្រះបាទពិម្ពិសារម្នាក់ឈ្មោះគណ្ឌះ កំពុងកាន់ស្វាយដើរមកដោយបំណងថានឹងយកទៅថ្វាយព្រះបាទពិម្ពិសារ ។ ឧធ្យានបាលឈ្មោះគណ្ឌ បានជួបនឹងព្រះសាស្តា គាត់គិតថា " បើអញយកស្វាយទុំនេះទៅថ្វាយស្តេចៗ ប្រគល់រង្វាន់ឲ្យអញត្រឹមតែ២៥ ឬ ១៦ កហាបណះ ប៉ុណ្ណោះ បើអញប្រគេនព្រះសាស្តាវិញ ប្រហែលជាមានផលានិសង្សច្រើន" បើអញ្ចឹងអញនឹងប្រគេនព្រះសាស្តាវិញចុះ ។
លុះគិតហើយ ទើបគណ្ឌះបង្អោនស្វាយនោះប្រគេនព្រះសាស្តា ។ ព្រះសាស្តាទទួលហើយ ទ្រង់គង់ឲ្យអានន្ទច្របាច់ស្វាយត្រង់ធ្វើជាទឹកបានឆាន់ក្នុងវេលានោះ ។ ឆាន់រួចហើយព្រះបរមសាស្តាហុចគ្រាប់ស្វាយទៅឲ្យធ្យានបាលគណ្ឌះ ដោយព្រះពុទ្ធដិកាថា នែគណ្ឌ ! ចូរឯងកប់គ្រាប់ស្វាយក្នុងទីនេះចុះ គណ្ឌធ្វើតាមព្រះពុទ្ធដីកា រួចព្រះសាស្តាទ្រង់ចាក់ទឹកលាងព្រះហស្ថលើគ្រាប់ស្វាយដែលកប់ហើយនុះ ។ ព្រះសាស្តាដកព្រះហស្ថមិនទាន់ទាំងផុតពីនោះផងស្រាប់តែគ្រាប់ស្វាយធ្លុះដុះចេញជាពន្លក ដើមប៉ុនភ្នៀងនង្គ័លភ្លាម ហើយលូតធំឡើងជាលំដាប់ ដោយបារមីនៃព្រះអង្គ ។
មែកម្ខាងៗ នៃស្វាយនោះមានប្រវែង៥០ហត្ថ ដែលមានស្លឹកម្លប់ទ្រឈឹងទ្រឈៃបែកមែកគ្រប់ទិស គឺមែកលយចេញទៅគ្រប់ទិសទាំង៤ នឹងដុះត្រង់ទៅលើមួយ ហើយចេញជាផ្កាផ្លែក្នុងមួយខណះនោះភ្លាម ។ ឯពួកសាវកដែលនិមន្តតាមលំដាប់មុនក្រោយ ក៏បានឆាន់ផ្លែស្វាយទាំងនោះតាមលំដាប់ ។ ព្រះបាទពិម្ពិសារទ្រង់ជ្រាបពត៌មាននោះ បានដាក់បញ្ញត្តិមិនឲ្យនរណាម្នាក់កាប់រំលំដើមស្វាយនោះឡើយ ។ ឯពួករបាំក៏បានស៊ីផ្លែស្វាយទាំងនោះដែរហើយស្រែកថា នែពួកតិរ្ថិយចង្រៃ អ្នកឯង ពួកអ្នកឯងចង្រៃណាស់ដើរដកកាប់រំលំស្វាយអស់គ្មានសល់ ដើម្បីកុំឲ្យព្រះអង្គធ្វើបាដិហារិយបាន ។
លំដាប់នោះ ព្រះឥន្ទ្របង្គាប់រលាហកទេវបុត្រឲ្យធ្វើជាខ្យល់បំប៉ើងបារាំពួកតិរ្ថិយវិនាសអស់ ។ ព្រះសរិយទេវបុត្រ បើកពន្លឺថ្ងៃយ៉ាងក្តៅបញ្ចាំងលើពួកតិរ្ថិយមានញើសហូរចេញជាទឹក ត្រូវប៉ះនឹងធូលីដែលហុយផង មានសភាពដូចជាគោបពាលខ្នង បែកបាក់គ្នាខ្ចាត់ខ្ចាយរត់រកច្រកតែរៀងៗខ្លួន ។
លំដាប់នោះមនាកសិករម្នាក់ជាឧបដ្ឋាករបស់គ្រូឈ្មោះបរណកស្សបះបានគិតថា ឥឡូវនេះជាកាលអញត្រូវធ្វើបាដិហារិយហើយអញនឹងទៅមើលពិធី បាដិហារិយលោកគ្រូអញ " រួចស្រាយគោលែងកាន់នឹងឆ្នាំងបបរដើរតម្រង់ទៅកន្លែងធ្វើបាដិហារិយ ស្រាប់តែជួបនឹងគ្រូបូរណបស្សបះកំពុងរត់តាមផ្លូវទើបសួរថាលោកគ្រូៗ ! លោកគ្រូរត់ទៅណា? ខ្ញុំមកក្នុងទីនេះប៉ងថានឹងមើលពិធីបាដិហារិយរបស់លោកគ្រូ ចុះលោកគ្រូរត់ទៅណាមិនបានធ្វើបាដិបារិយទេឬ? " ។
បូរណកស្សបះ តបថាមានប្រយោជន៍អ្វីដោយការធ្វើបាដិហារិយនោះ ចូរអ្នកឯងឲ្យខ្សែនឹងឆ្នាំងបបរមកអាត្មា កសិករជាឧបដ្ឋាក ក៏ប្រគេនឆ្នាំងនឹងខ្សែនោះទៅ ។ បូរណកស្សបះ ទទួលយកខ្សែនឹងឆ្នាំងបបរហើយ ដើរសំដៅទៅកំពង់ទឹកយកខ្សែម្ខាង ចង់ភ្ជាប់នឹងកឆ្នាំងចុងខ្សែម្ខាងទៀតចងភ្ជាប់នឹងកខ្លួនរួចប្រមៀលទម្លាក់ទៅក្នុងទឹក ។ ឯឆ្នាំងត្រូវទឹកចូលពេញ ក៏ទាញបូរណកស្សបះឲ្យជ្រមុជចុះដល់នូវជីវិតក្ស័យ ក្នុងគ្រានោះ ឯង ។
ឯព្របរមសាស្តាទ្រង់និម្មិតទីចង្រ្កម ដ៏មានចុងម្ខាងគ្របដល់កណ្តាប់ចក្រឡខាងកើត ម្ខាងទៀតដល់កណ្តាប់ចក្រវាឡខាងលិចឲ្យទៅជាម្លប់សម្រាប់ពុទ្ធបរិស័ទរួចទ្រង់យាងចេញពីគន្ធកុដិឆ្ពោះទៅកាន់ទីចង្រ្កមនោះដោយព្រះទ័យថា ពេលនេះជាពេលគួរធ្វើបាដិហារិយហើយ " ។
ក្នុងពេលនោះ មានអនាគាមីឧបាសិកាមួយរូបឈ្មោះឃរណី ចូលទៅថ្វាយបង្គំព្រះបរមសាស្តាសុំធ្វើបាដិហារិយជំនួស ដើម្បីកុំឲ្យព្រះអង្គលំបាកព្រះកាយ ។ ព្រះសាស្តាទ្រង់សួរថា ចុះនាងនឹងធ្វើពិធីបាដិហារិយជាទឹក ហើយខ្ញុំព្រះអង្គនឹងមុជចុះក្នុងទឹកឲ្យដូចសកុណីទឹក ពីមាត់ចក្រវាឡខាងលិចទៅផុសនៅកណ្តាប់មាត់ចក្រវាឡខាងកើត មុជពីខាងជើងទៅផុសខាងត្បួង កាលបើមហាជនឃើញហើយ នឹងនឹកស្ងើចដល់ខ្ញុំព្រះអង្គថា គ្រាន់តែសាវការបស់ព្រះអង្គមានឬទ្ធិ មានអានុភាពម្លឹងទៅហើយ ចុះចំណង់បើព្រះអង្គវិញ នឹងមានឬទ្ធិអានុភាពយ៉ាងណាទៅ ? " ឯពួកតិរ្ថិយកាលបើឃើញដូច្នេះ មុខជានឹងបាក់បបខ្លបខ្លាចអំណាចរត់ខ្ចាត់ខ្ចាយអស់ពុំខាន ។
ព្រះសាស្តាព្រះសណ្តាប់ហើយ ទ្រង់មិនអនុញ្ញាតឲ្យ ។ តពីនោះមកមានសាវក សវិកា ជាច្រើនសុំសេចក្តីអនុញ្ញាតធ្វើបាដិហារិយពីអង្គព្រះសម្ពុទ្ធដូចជា ចូឡអនាថិបិណ្ឌិក នាងវីវសាមណេវីព្រះជន្ម៧ឆ្នាំ ចន្ទសាមណេរព្រះជន្ម៧ឆ្នាំ ព្រះបរមសាស្តាទ្រង់សួរតាមលំដាប់ ពួកសាវកទាំងនោះក៏ឆ្លើយ ទូលពុទ្ធដីកាតាមការប៉ិនប្រសប់រៀងៗខ្លួន ។
ចុងក្រោយបំផុត ព្រះមហាមោគ្គលានត្ថេរចូលសុំធ្វើដែរ ព្រះសាស្តាទ្រង់សួរថាអ្នកធ្វើដូចម្តេច? ព្រះមហាមោគ្គលានទូលថា ខ្ញុំព្រះអង្គនឹងយកភ្នំនេរុរាជមកដាក់ត្រង់ចន្លោះធ្មេញ រួចទំពារស៊ីដូចជាបុគ្គលទំពារស៊ីគ្រាប់ស្ពៃ មូរមហាផែនដីដូចជាកន្ទេលវែង ចាប់ផែនដីបង្វិលឲ្យដូចជាកងចក្រ ជាវិការះនៃដី រួចដាក់មហាផែនដីលើបាតដៃឆ្វេង ដាក់សត្វលោកបាតដៃខាងស្តាំ រួចយកភ្នំសិនេរុរាជធ្វើជាឆត្រទ្រមហាផែនដីធ្វើឲ្យទៅឆត្របាំងលើសត្វទាំងអស់ រួចខ្ញុំព្រះអង្គដើរចង្រ្គម ឲ្យដូចជាភិក្ខុមួយអង្គបាំងឆត្រដើរចង្រ្គមដូច្នោះ ។
ព្រះបរមគ្រូទ្រង់ហាមឃាត់ថាតថាគតដឹងថាអ្នកទាំងអស់គ្នាមានអានុភាពច្រើនហើយ តែតថាគតមិនអនុញ្ញាតឲ្យទេ ព្រោះភារៈនេះតែងកើតមានដល់ព្រះពុទ្ធតាំងពីបុរាណកាលមក ។ លុះមានពុទ្ធដិកាចប់ហើយ ព្រះអង្គទ្រង់យាងទៅកាន់ទីចង្រ្កមដែលមានពុទ្ធបរិស័ទ២៤យោជន៍ជុំវិញ ចោមរោមចាំមើលពិធីបាដិហារិយ ពិធីសំដែងបាដិហារិយ ក៏បានចាប់ផ្តើមឡើង ។
បុច្ឆា ចុះពុទ្ធញាណដ្រលប្រព្រឹត្តទៅក្នុងពិធីបាដិហារិយនោះមានសភាពដូម្តេច?
វិសជ្ជនាថា ញាណរបស់ព្រះតថាគតក្នុងពិធីសម្តែងបាដហារិយនេះ មិនសាធារណ៍ដល់ពួកសាវកទេ ព្រោះថាពិធីធ្វើបាដិហារិយនេះកើតមានតែមួយដងៗ សម្រាប់ព្រះពុទ្ធគ្រប់អង្គព្រោះហេតុនោះពួកសាវកសាវិកាពុំអាចធ្វើបានឡើយ គឺមានសភាពដូចតទៅនេះ ៖
គំនរភ្លើងចេញពីព្រះកាយខាងលើ ទរទឹកចេញពីព្រះកាយខាងក្រោម គំនរភ្លើងចេញពីព្រះកាយទរទឹកចេញពីព្រះកាយខាងក្រោម គំនរភ្លើងចេញពីព្រះកាយទរទឹកចេញពីព្រះកាយខាងមុខ គំនរភ្លើងចេញពីព្រះកាយខាងស្តាំ ទរទឹកចេញពីព្រះកាយខាងមុខ គំនរភ្លើងចេញពីព្រះកាយខាងឆ្វេង ទរទឹកចេញពីព្រះកាយខាងស្តាំ គំនរភ្លើងចេញពីព្រះនាសាខាងស្តាំ ទរទឹកចេញពីព្រះនាសាខាងឆ្វេង ទរទឹកចេញពីព្រះនាសាខាងស្តាំគំនរភ្លើងចេញពីស្មាខាងស្តាំគំនរភ្លើងចេញពីព្រះហស្ថស្តាំទរទឹកចេញពីព្រះហស្ថឆ្វេង គំនរភ្លើងចេញពីព្រះហស្ថឆ្វេង ទរទឹកចេញពីព្រះហស្ថស្តាំ គំនរភ្លើងចេញពីព្រះបាទឆ្វេង ទរទឹកចេញពីព្រះបាទស្តាំ ព្រះរស្មីប្រាំមួយពណ៌ គឺខៀវ លឿង ក្រហម ស ហង្សបាទនឹងភ្លឺផ្លេកផ្សាយចេញពីសរីរះទាំងមូល ទ្រង់និម្មិតជាព្រះពុទ្ធបីអង្គទៀតគឺព្រះមានព្រះភាគទ្រង់ចង្រ្កម ព្រះពុទ្ធដែលទ្រង់និម្មិតឈរ អង្គុយនឹងសឹងបើព្រះមានព្រះភាគទ្រង់សឹង ព្រះពុទ្ធនិម្មិតឈរ អង្គុយចង្រ្កម ។
នេះជាពុទ្ធញ្ញាណក្នុងការសំដែងបាដិហារិយ ។ ក្នុងការសំដែងបាដិហារិយនេះគំនរភ្លើង នឹងទរទឹកឥតមានការច្រឡូកច្រឡំគ្នាទេ គឺគំនរភ្លើង ហើយនឹងទរទឹកផ្លាស់គ្នាចេញពីព្រះកាយខាងស្តាំម្តង ខាងឆ្វេងម្តងហើយលាតត្រដាងរហូតដល់កណ្តាប់នៃចក្រវាឡទាំងមូល ។
មហាជនដែលឈរត្រៀបត្រាមានចំនួន ២៤ យោជន៍ជុំវិញបានឃើញបាដិហារិយ ដ៏អស្ចារ្យដូច្នោះហើយ បានថ្វាយសព្ទសារធុការចំពោះព្រះបរមគ្រូយ៉ាងអនេកកប្បការ ។ ក្នុងពេលសំដែងបាដិហារិយ ព្រះបរមគ្រូឆ្លៀតឳកាសសំដែងធម្មទេសនាប្រោសសត្វផង ។ ធម្មាភិសម័យគឺការត្រាស់ដឹងនូវធម៌ ក៏បានកើតប្រាកដដល់មហាជនក្នុងឳកាសនោះ ។
ឯពួកនិគ្រន្យអន្យតិរ្ថិយ កាលបើឃើញឬទ្ធីចេស្តា នៃព្រះបរមគ្រូហើយ បែរជាបាក់បបខ្លបខា្លចអំណាចបារមីនៃព្រះអង្គព្រមចុះចាញ់ក្នុងពេលនោះហោង ។
លុះពិធីសំដែងបាដិហារិយ បានចប់សព្វគ្រប់ហើយ ព្រះពុទ្ធបង្កូរបណ្តូលសាស្តាទ្រង់ប្រលើលថា ព្រះពុទ្ថបូរាណកាលបើបានធ្វើបាដិហារិយរួចហើយ តែងគង់ចាំវស្សាក្នុងទីណាអេះ ! ? ទ្រង់ជ្រាបថា តាមធម្មតាបើធ្វើបាដិហារិយ ព្រះពុទ្ធគ្រប់ព្រះអង្គតែងយាងទៅគង់ចាំវស្សានាតាវតឹង្សភព ដើម្បីសំដែងព្រះអភធម្មបិដកប្រោសពុទ្ធមាតា ។ លុះទ្រង់រំពឹងដូច្នេះហើយ ទ្រង់ក៏លើកព្រះបាទខាងស្តាំដាក់ជាន់លើកំពូលភ្នំយុគន្ធរព្រះបាទឆ្វេងដាក់លើកំពូលភ្នំសិនេរុ ។
គេសួរថា ចុះភ្នំស្ថិតនៅឆ្ងាយៗម្ល៉េះ ហេតុម្តេចក៏ព្រះសម្មាសម្ពុទ្ធទ្រង់ឈានជាន់បាន ? ឆ្លើយថាដោយអំណាចនៃឬទ្ធានុភាព និងបារមីរបស់ព្រះអង្គ ទើបភ្នំទាំងអស់ទទួលទ្រង់ព្រះបាទ នៅពេលដែលព្រះអង្គលើកព្រះបាទជាន់លុះឈានផុតទៅទើបភ្នំទាំងនោះទៅឋិតនៅទីដើមវិញ ។
កាលដែលអង្គព្រះបរមគ្រូយាងផុតទៅ ពួកពុទ្ធបរិស័ទមានការសោកស្តាយទន្ទក់ទន្ទេញរលឹកព្រះអង្គដោយខ្សឹកខ្សួលជាបទគាថាថា" គួរស្តាយណាស់ហ្ន៎! ព្រះសម្ពុទ្ធទ្រង់យាងជាន់លើភ្នំគិជ្ឈកូដ ភ្នំកៃលាសនិងភ្នំយុគន្ធរទៅផុតហើយ យើងខ្ញុំលែងបានឃើញព្រះអង្គជាច្បងលើលោកទៀតហើយ! ។
ឯព្រះបរមលោកនាថទ្រង់គង់ក្នុងកណ្តាលទេវបរិស័ទសំដែងអភិធម្មបិដកប្រារព្ធគុណព្រះមាតា មានបទដើមថា " កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ធម៌ទាំងឡាយជាកុសល ធម៌ទាំងឡាយជាអកុសល ធម៌ទាំងឡាយជាអព្យាក្រិត " ។ ទ្រង់សំដែងតែអភិធម្មបិដកនេះអស់វារះ៣ខែគត់ ។ លុះដល់តិថី ១៤កើតខែអស្សុជជាថ្ងៃបវារណាចេញព្រះវស្សា ព្រះបរមពុទ្ធទ្រង់មានព្រះបន្ទូលទៅនឹងសក្កទេវរាជថាបពិត្រមហារាជ ! ថ្ងៃនេះជាថ្ងៃត្រូវបវារណា ចេញវស្សាហើយតថាគតនឹងត្រូវចុះទៅកាន់មនុស្សថានវិញហើយ " ។
សក្កទេវរាជក៏បាននិម្មិតជណ្តើរ ៣ សម្រាប់ចុះចាកឋានតាវតឹង្ស គឺជណ្តើរមួយនិម្មិតអំពីមាសជណ្តើរមួយនិម្មិតអំពីកែវមណី នឹងជណ្តើរមួយទៀតនិម្មិតអំពីប្រាក់ ដែលសុទ្ធតែមានជើងតំកល់នៅទៀបទ្វារសង្កសទ្រគរ នឹងក្បាលដំកល់លើកំពូលភ្នំសិនេរុ ។ បណ្តាជណ្តើរទាំងបីនោះ ជណ្តើរមាសសម្រាប់ពួកទេវតា ជណ្តើរបា្រក់សម្រាប់ពួកមហាព្រហ្ម និងជណ្តើរកែវសម្រាប់ព្រះតថាគត ។ សេចក្តីអស្ចារ្យថា កាលព្រះអង្គយាងចុះពីឋានតាវតឹង្ស ទ្រង់ប្រថាប់លើកំពូលភ្នំសិនេរុ សម្តែងបាដិហារិយ ដើម្បីយាងចុះមកទ្រង់ញ៉ាំងព្រហ្មលោក ទេវលោក មនុស្សលោក អវិចិមហានរក និងចក្រវាឡទាំងអស់ឲ្យមានការភ្លឺស្វាង អាចមើលគ្នាទៅវិញទៅមកឃើញ ។
ក្នុងព្រះរាជដំណើរយាងចុះមកនេះ ពួកបញ្ចសិខគន្ធពទេវបុត្រដែលស្ទាត់ជំនាញខាងតន្ត្រី បានប្រគំដូរ្យតន្ត្រីបូជាព្រះអង្គនៅខាងស្តាំមាតលិសង្គាហកទេវបុត្របូជផ្កា និងគ្រឿងក្រអូបនៅខាងឆ្វេង មហាព្រហ្មបាំងក្លស់ថ្វាយ និងសុយាមះកាន់ផ្លិតបក់ថ្វាយ ។ ការយាងចុះពីឋានតាវតឹង្សប្រកបដោយពុទ្ធសិរីឥតបីប្រៀប ដ៏មានពួកទេវតាជាបរិវារចោមរោមហែហមរហូតដល់ទ្វារនគរសង្កស្សះ ។
ឯព្រះសារីបុត្តត្ថេរ និមន្តទៅថ្វាយបង្គំព្រះសាស្តារួចពោលសរសើរអំពីពុទ្ធសិរីដូចនេះថា " កាលពីមុនខ្ញុំមិនធ្លាប់បានឃើញពុទ្ធសិរីព្រះអង្គទេទាំងសម្លេងក៏ពុំធ្លាប់បានស្តាប់ ឯព្រះសាស្តាព្រះអង្គមានសម្លេងដូចព្រហ្មយ៉ាងនេះ ទ្រង់យាងចុះហើយពីថានត្រៃត្រឹង្សមកកាន់មនុស្សលោកដោយពុទ្ធដំណើរដ៏មានសិរី " រួចគ្រាបទូលអង្គតថាគតថា បពិត្រព្រះចមកុដបំផុតលោក ថ្ងៃនេះពួកមនុស្ស នឹងទេវតាទន្ទឹងមើលផ្លូវព្រះអង្គគ្រប់ៗគ្នា ។
លំដាប់នោះព្រះបរមសាស្តាទ្រង់ត្រាស់ថា អើសារីបុត្រ ! ជាការធម្មតាទេ ព្រោះទេវតា នឹងមនុស្សតែងស្រឡាញ់ ឬ ប្រាថ្នាឲ្យតែបានជួបនឹងអ្នកប្រាជ្ញ ដែលមានគុណសម្បត្តិរបៀបនេះឯង " រួចទ្រង់សំដែងធម្មទេសនាថានរណាមួយជាអ្នកប្រាជ្ញ មានការខ្វល់ខ្វាយតែក្នុងឈាន ត្រេកអរតែក្នុងនេក្ខម្មះ ទេវតានឹងមនុស្សតែងប្រាថ្នាតែងប្រាថ្នាចង់បានចង់ជួបនឹងអ្នកនោះឯងដែលមានប្រាជ្ញាត្រាស់ដឹងព្រមទាំងស្មារតី ។ លុះចប់ធម្មទេសនា ពុទ្ធបរិស័ទទាំង៤ ក៏បានសំរេចនូវធម៌ជាន់ខ្ពស់គ្រប់ៗគ្នាក្នុងពេលនោះហោង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ