ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ ធ្នូ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៩,៦៤៧
Today
ថ្ងៃម្សិលមិញ ២០២,៧៤៣
ខែនេះ ១,៤៤៤,៥៩៨
សរុប ២៨៧,៦៩៦,៥០៣
Flag Counter
អ្នកកំពុងមើល ចំនួន
ប្រជុំអត្ថបទ
images/articles/3275/___________________________.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ៣,០៦៣ ដង)
​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​ ​ ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ហេ​តុ​អី្វ​។​ ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​​ សេ​ចកី្ត​ច្រណែន​កី្ត​ ​សេ​ចកី្ត​កំ​ណាញ់​កី្ត​ ​មានះ​កី្ត​ ​ការ​លើកខ្លួន​ផ្ទឹម​កី្ត​ ​មិន​មានដល់​ខ្ញុំ​ ​កាលដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា​ ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ជានិច្ច​ ​ក្នុង​ការ​រក្សា​ឧបោសថ​​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​គ្រប់​កាល​ ​ជា​អ្នកមាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែករំលែក​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ខ្ញុំ​មានយស​ដោយ​សីល​ជា​របស់​ខ្លួន​ផង​ ​ដោយ​យស​ផង​ ​រមែង​សោយ​នូវ​បុណ្យ​ ​ជា​របស់​នៃ​ខ្លួនខ្ញុំ​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​ ​ បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។ បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​ឧត្តរា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោកម្ចាស់​ ​ព្រះមានព្រះភាគ​ ​គប្បី​ព្យាករ​នូវ​ខ្ញុំ​ក្នុង​សាមញ្ញ​ផល​ណាមួយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​សេ​ចកី្ត​អស្ចារ្យ​ល្មម​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​នាង​ឧត្តរា​នោះ​ ​ក្នុង​សកទាគាមិផល​។​ ​ចប់​ ​ឧត្តរា​វិមាន​ ​ទី១៥​។​ បិដក ភាគ ៥៥ - ទំព័រទី ២៥ ដោយ៥០០០ឆ្នាំ
images/articles/3266/675u6y5terfrt4t44.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ១,៩៥៥ ដង)
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ? ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ? ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។ ចប់ សោណទិន្នាវិមាន ទី៦។ ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី៥៥) ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។ ដោយ៥០០០ឆ្នាំ
images/articles/3278/_____________________________________________.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ១,១៥៩ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។ ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។ មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។ សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។ អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។ ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។ ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។ សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ; ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។ ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។ ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។ ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។ តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១) ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3279/32323rwef422.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ២,៨៨២ ដង)
ទសពិធរាជធម៌ ទសពិធរាជធម៌ រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច នឹងពួកប្រជារាស្ត្រឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ​ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ​ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ​ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រនិងអ្ន​កដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖​ ១. ទាន ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។ ២. សីល ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖ មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។ ៣. បរិច្ចាគ ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។​​ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពនឹងប្រតិបត្តិធ្វើតាមដែរ។ ៤. អាជ្ជវៈ (មានសេចក្ដីត្រង់)​ ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់​ទៅនឹងកាយវាចាចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំណាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ បក្សពួក និង បរទេស។ ៥. មទ្ទវៈ (មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំ​ឬក​ពារ ​អាកប្បកិរិយា​​ ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិ​ធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ៦. តបៈ (ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍​មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេល​យក​ឪកាស​សំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។ ៧. អក្កោធនៈ (មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាល​ធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និង​ជាសង្រ្គាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។ ៨. អវិហឹសា (មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហឹង្សាឬកម្លាំងបាយនឹងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោបយកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។ ៩. ខន្តី (មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអំណត់ធ្មត់សង្កត់ចិត្តនិងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។ ១០. អវិរោធនៈ (មិនបំពានលើធម៌លើច្បាប់)​​ ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិ​នោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។ ដកស្រង់ពី Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3282/54teydrfeertyur678678ytrtrew.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ១,៤៥៥ ដង)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។ លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។ ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។ ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ” រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។ សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ ពេលនោះ នារទអាមាត្យសួរថា មនុស្សិន្ទំ ជហិត្វាន, សព្ពកាមសមិទ្ធិនំ; កថំ នុ ភគវា កេសី, កប្បស្ស រមតិ អស្សមេ។ កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។ កេសវតាបសឆ្លើយថា សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា; សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។ ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។ នារទអាមាត្យសួរទៀតថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; កថំ សាមាកនីវារំ, អលោណំ ឆាទយន្តិ តំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ កេសវតាបសឆ្លើយថា សាទុំ វា យទិ វាសាទុំ, អប្បំ វា យទិ វា ពហុំ; វិស្សត្ថោ យត្ថ ភុញ្ជេយ្យ, វិស្សាសបរមា រសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3302/56ergre3222.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០២២ (អាន: ២,១៦៩ ដង)
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ ផ្លូវកាយមាន៣ហៅថា កាយកម្ម៣ , ផ្លូវវាចាមាន៤ហៅថា វចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង ។ ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។ កុសលកម្មបថ១០យ៉ាង កាយកម្ម៣ ១- បាណាតិបាតា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។ ៣- កាមេសុមិច្ឆាចារា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម៤ ១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។ ២- បិសុណាយ វាចាយ វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។ បិសុណាវាចា មានអង្គ៤គឺៈ ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។ ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។ ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។ ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។ ៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ផរុសវាចា មានអង្គ៣គឺៈ ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។ ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។ ៣- អក្កោសនា បានជេរប្រទេច ។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។ សម្ផប្បលាប មានអង្គ២គឺៈ ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។ ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។ មនោកម្ម៣ ១- អនភិជ្ឈាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ អភិជ្ឈា មានអង្គ២គឺៈ ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។ ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។ ព្យាបាទ មានអង្គ២គឺៈ ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។ ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។ មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។ ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ ដោយ៥០០០ឆ្នាំ
images/articles/2214/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤១,៧៦៩ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហា​បុ​រស​ប្រ​កប​ដោយ​មហា​បុ​រិស​ក្ខណៈ​ ៣២​ ប្រ​ការ​នោះ ដូច​ម្តេច​ខ្លះ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហា​បុ​រស​ ក្នុង​លោក​នេះ​មាន៖ ១- មាន​ព្រះ​បាទា​ប្រ​តិ​ស្ឋាន​ស៊ប់​ គឺ​មាន​ផ្ទៃ​ព្រះ​បាទា​ទាំង​គូ រាប​ស្មើរ​សព្វ​អន្លើ ។ ២- ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​ខាង​ក្រោម មាន​រូប​ចក្រប្រ​កប​ដោយ​ខ្នង​កង់ និង​ដុំ ប្រ​ដាប់​ដោយ​កាំ​មួយ​ពាន់ មាន​ចន្លោះ​ស្មើ​គ្នា​គ្រប់​អន្លើ ។
images/articles/2215/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៧,៩១៦ ដង)
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ តិក​​និ​បាត មហា​​វគ្គ ( បិ. ៤១ ទំ ២៨២ ) បុរស​ ឬ​ ស្ត្រី មិន​គប្បី​សម្លាប់​សត្វ ១, មិន​គគប្បី​លួច​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិន​បាន​ឲ្យ ១, មិន​គគប្បី​និយាយ​កុ​ហក ១, មិន​គគប្បី​ក្រេប​ផឹក​នូវ​ទឹក​ស្រ​វឹង ១, គប្បី​វៀរ​ចាក​មេ​ថុន ដែល​មិនមែន​ជា​សេចក្តី​ប្រ​ព្រឹត្ត​ដ៏​ប្រ​សើរ ១, មិន​គគប្បី​បរិ​ភោគ​ភោជន​ក្នុងវេ​លា​រា​ត្រី និង ភោជន​ក្នុង​វេ​លា​ខុស​កាល ១, មិន​គគប្បី​ទ្រ​ទ្រង់​កម្រង​ផ្កា
images/articles/1984/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,១៧៤ ដង)
កិន្ទទ​សូត្រ នៅ​ក្នុង​បិដក​លេខ​ ២៩ ទំព័រ ៨២ ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី ទេវតាបញ្ហា​ ៥ខ មាន​សេចក្តី​ថា៖ ទេ​វ​តា​ទូល​សួរ​ថា៖ បុគ្គល​ឲ្យ​អ្វី​ ឈ្មោះ​ថា​ ឲ្យ​កម្លាំង​ ឲ្យ​អ្វី​ ឈ្មោះ​ថា​ ឲ្យ​ពណ៌​សម្បុរ ឲ្យ​អ្វី​ ឈ្មោះ​ថា​ ឲ្យ​សេច​ក្តី​សុខ ឲ្យ​អ្វី​ ឈ្មោះ​ថា​ ឲ្យ​ចក្ខុ មួយទៀត បុគ្គល​ណា​ឲ្យ​អ្វី​ ឈ្មោះ​ថា​ ឲ្យ​គ្រប់​យ៉ាង​ សូម​ព្រះ​អង្គ​សម្តែង​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះ​អង្គ​ជា​អ្នក​សួរ​ ។ ព្រះ​មានព្រះ​ភាគ​ត្រាស់​តប​ថា៖
images/articles/1985/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២០,៧៧៩ ដង)
បញ្ញា​ត្រូវ​ថ្លឹង​ឲ្យ​ស្មើ​នឹង​ ករុណា​​ធម៌​ជា​និច្ច​ ។ ឯ​ករុណា​ធម៌​ ត្រូវ​ថ្លឹង​ឲ្យ​ស្មើ​នឹង​ បញ្ញា​ដែរ ។ យើង​មិន​អាច​មាន​សន្តិ​ភាព​ ប្រ​សិន​បើ​យើង​មិន​បាន​ថ្លឹង​ថ្លែង​ធម៌​ទាំង​ពីរ​នេះ​ឲ្យ​មាន​តុល្យ​ភាព​គ្នា​ ខ្ញុំ​នឹង​លើក​រឿង​និ​ទាន​បី​មក​ឆ្លុះ​បញ្ចាំង​ជូន៖ ថ្ងៃ​មួយ​មាន​សេ្តច​នាគ​កំណាច​​មួយ​ បាន​ជួប​ព្រះ​ពោធិ​សត្វ​ តាម​ដង​ផ្លូវ​ ។ ព្រះ​ពោធិ​សត្វ​បាន​ទូន្មាន​ ស្តេច​នាគ​នោះ​ថា " ម្នាល​កូន​ប្រុស​ ! ចូរ​អ្នក​កុំ​សម្លាប់​សត្វ​ អ្នក​ត្រូវ​រក្សា​សីល​ប្រាំ
images/articles/1986/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៧,១៦៩ ដង)
នៅ​ក្នុង​បិដក​លេខ​ ៣០ ទំព័រ​ ១១៨ ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​ ការ​មិន​ជាប់​នៅក្នុង​រស មាន​សេច​ក្តី​ថា​៖ សាវត្ថី​និ​ទាន គ្រា​នោះ​ឯង​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​ និង​ចីវរ​ក្នុង​បុព្វ​ណ្ហ​សម័យ​ សេ្តច​ចូល​ទៅកាន់​លំនៅ​របស់​ឧទយ​​ព្រាហ្ម​ណ៍​អស់​វរៈ​ពី​រ​ដង​ ។ លំ​ដាប់​នោះឯង​ ឧ​ទយ​ព្រាហ្មណ៍​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ ភាគ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរក្នុង​បុព្វណ្ហ​សម័យ​ សេ្តច​ចូល​ទៅ​កាន់លំនៅ​របស់​ឧ​ទយ​ព្រាហ្មណ៍​ អស់​វរៈ​បីដង ។ ឧ​ទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រាប់​ពី​រ​ដង ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរ​ ក្នុង​បុព្វ​ណ្ហ​សម័យ​ ស្តេច​ចូលទៅកាន់​លំនៅ​របស់ឧ​ទយ​ព្រាហ្មណ៍​ ជា​គម្រប់​បីដង ។ ឧទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រប់​បីដង ។ ហើយ​ពោល​ពាក្យ​នេះ​ និង​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​សមណគោតម នេះ​ជា​អ្នក​ជាប់​ចិត្ត​ក្នុង​រស​ ទើប​និមន្ត​មក​រឿយ​ៗ​ ។ ព្រះ​មាន​ព្រះភាគ​ត្រាស់​ថាៈ ភ្លៀង​បង្អុរ​ចុះ​រឿយៗ​ ជន​ទាំង​ឡាយ​ ក៏​ព្រោះពូជ​រឿយៗ អ្នក​ភ្ជួរ​រាស់​ទាំង​ឡាយ​ ភ្ជួរ​រាស់​ស្រែ​រឿយ​ៗ​ តែង​នាំ​ស្រូវ​ទៅ​កាន់​ដែន​ក៏​រឿយៗ ។ ស្មូម​ទាំង​ឡាយ​សូម​រឿយ​ៗ ម្ចាស់​ទាន​ទាំងឡាយ​ ក៏​ឲ្យ​រឿយ​ៗ លុះ​ម្ចាស់​ទាន​ទាំង​ឡាយ​ឲ្យ​រឿយ​ៗ​ហើយ រមែង​ទៅ​កាន់​ឋាន​សួគ៌​ក៏​រឿយ​ៗ​ ។ អ្នក​រូត​ទឹក​ដោះ​គោ​ទាំងឡាយ​ រូត​រឿយ​ៗ កូន​គោ​ក៏​ចូល​ទៅ​រក​មេ​គោ​រឿយ​ៗ អ្នក​ល្ងង់​ខ្លៅ​លំបាក​ផង ញាប់​ញ័រ​ផង​រឿយៗ តែង​ចូល​ទៅកាន់​គក៌ក៏​រឿង​ៗ​ ទាំង​កើត​ទាំង​ស្លាប់​ក៏​រឿយ​ៗ ។ គេ​នាំ​ទៅកាន់​ទី​ស្ម​សាន​ក៏​រឿយ​ៗ ចំណែក​អ្នក​មាន​បញ្ញា​ដូច​ជា​ផែន​ដី​ លុះ​បាន​នូវ​មគ្គ​ហើយ មិន​កើត​ក្នុង​ភព​ថ្មី​ទៀត​រឿយ​ៗ​ឡើយ ។ កាល​ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​យ៉ាង​នេះ​ហើយ ឧ​ទយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ​ នឹង​ព្រះ​មានព្រះ​ភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ ។ល។ សូម​ព្រះ​គោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ជា​ឧ​បាសក​អ្នក​ដល់​នូវ​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ ស្មើ​ដោយ​ជី​វិត​តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​រៀង​ទៅ ។ ដក​ស្រង់​ពី​សៀវភៅ​ ទាន​យម​បុណ្យ​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី ដោយ​៥០០០​ឆ្នាំ
images/articles/1989/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៨,៨៥៥ ដង)
ឧបមា​របស់​ជី​វិត​ ៧​ យ៉ាង ការ​ប្រៀប​ធៀប​ជីវិត​ ជា​មួ​យ​របស់​ដែល​ឃើញ​ពិត​តាម​ធម្ម​ជាតិ​ គឺ ១. ជីវិត​ ប្រៀប​ដូច​ដំណក់​ទឹក​សន្សើម​ជា​ប់​លើ​ចុង​ស្មៅ កាល​ដួង​សុរិយា​ចែង​ចាំង​ស្មើ​ដល់​ដំណក់​ទឹក​ រមែង​ហួត​ហែង​ទៅ​ ជីវិត​មនុស្ស​ក៏​ដូច​គ្នា​ដូច្នោះ​ដែរ រមែង​រស់​នៅ​មិន​យូរ​ គួរ​ឧ​ស្សាហ៍​សាង​បុណ្យ​កុសល​ទុក​ ត្រូវ​មាន​សតិ​បញ្ញា​ជា​គ្រឹះ​គ្រង​ខ្លួន ។ ២. ជីវិត​ ប្រៀប​ដូច​ពពុះ​ទឹក​កាល​ភ្លៀង​ធ្លាក់​ចុះ​មក ពពុះ​ទឹក
images/articles/1988/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២១,៥៣៩ ដង)
អតប្បនីយវត្ថុ ១៦ យ៉ាង(វត្ថុមិនឆ្អែត) ១. សាគរោ សព្ពសវន្តីហិ ន តប្បតិ មហាសមុទ្រឆ្អែតដោយទឹកដែលហូរមកអំពីទីទាំងពួង ។ ២. អគ្គិ ឧបាទានេន ន តប្បតិ ភ្លើងមិនឆ្អែតដោយឧស ។ ៣. រាជា រដ្ឋេន ន តប្បតិ ព្រះរាជាមិនឆ្អែតដោយរាជសម្បត្តិ ។ ៤. ពាលោ បាបេហិ ន តប្បតិ ជនពាលមិនឆ្អែតដោយបាប ។ ៥. ឥត្ថី មេថុនធម្មេន អលង្ការេន វិជាយនេនាតិ ឥមេហិ តីហិ ន តប្បតិ ស្ត្រីមិនឆ្អែតដោយរបស់ ៣ យ៉ាងគឺ មេថុនធម្ម ១ គ្រឿងប្រដាប់កាយ ១ ការបង្កើតកូន ១ ។ ៦. ព្រាហ្មណោ មន្តេហិ ន តប្បតិ ព្រាហ្មណ៍មិនឆ្អែតដោយមន្តទាំងឡាយ ។ ៧. ឈាយី វិហារសមាបត្តិយា ន តប្បតិ អ្នកសម្លឹងឈានមិនឆ្អែតដោយវិហារសមាបត្តិ ។ ៨. សេក្ខោ អបចយេន ន តប្បតិ សេក្ខបុគ្គលមិនឆ្អែតដោយធម៌ដែលមិនសន្សំកិលេស គឺ ព្រះនិព្វាន ។ ៩. អប្បិច្ឆោ ធុតង្គគុណេន ន តប្បតិ អ្នកប្រាថ្នាតិចមិនឆ្អែតដោយធុតង្គគុណ ។ ១០. អារទ្ធវីរិយោ វីរិយារម្ភេន ន តប្បតិ អ្នកប្រារព្ធសេចក្ដីព្យាយាមមិនឆ្អែតដោយ ការផ្ដើមសេចក្ដីព្យាយាម ។ ១១. ធម្មកថិកោ សាកច្ឆាយ ន តប្បតិ ធម្មកថិកមិនឆ្អែតដោយការសន្ទនានូវធម៌ ។ ១២. វិសារទោ បរិសាយ ន តប្បតិ អ្នកក្លៀវក្លារមែងមិនឆ្អែតដោយការនៅក្នុងពួកបរិស័ទ។ ១៣. សទ្ធោ សង្ឃុបដ្ឋានេន ន តប្បតិ អ្នកមានសទ្ធាមិនឆ្អែតដោយការបម្រើព្រះសង្ឃ ។ ១៤. ទាយកោ បរិច្ចាគេន ន តប្បតិ ទាយកមិនឆ្អែតដោយការបរិច្ចាគទាន ។ ១៥. បណ្ឌិតោ ធម្មស្សវនេន ន តប្បតិ បណ្ឌិតមិនឆ្អែតដោយការស្ដាប់ធម៌ ។ ១៦. ចតស្សោ បរិសា តថាគតទស្សនេន ន តប្បន្តិ បរិស័ទទាំង ៤ មិនឆ្អែតដោយការគាល់ ព្រះតថាគត ។ (អដ្ឋកថាជាតក សត្តកនិបាត កុក្កុវគ្គ សត្តុភស្តជាតក) ដោយ​៥០០០​ឆ្នាំ
images/articles/1990/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៥,៩៩៥ ដង)
បុរស​ស្ត្រី​​ដែល​បាន​គ្នា​ជា​គូ​ស្រករ​ហើយ​ត្រូវ​ប្រ​តិ​បត្តិ​ធម៌​ប្រាំ​ ៗ ម្នាក់ ទើប​បាន​សុខ​ដល់​គ្នា​បាន​ គឺ​ប្តី​ ត្រូវ​ទំនុក​បម្រុង​ប្រពន្ធ​ របស់​ខ្លួន​ដោយ​ធម៌​ ៥យ៉ាង​គឺ ១. ត្រូវ​រាប់​អាន​លើក​មុខ​ប្រ​ពន្ធ​ថា​ ជា​ប្រ​ពន្ធ​ពិត​ប្រាកដ​ ២. ត្រូវ​កុំ​មើល​ងាយ​ប្រ​ពន្ធ​របស់​ខ្លួន​ ដូច​ទាសី​ ៣. ត្រូវ​កុំ​ក្បត់​ចិត្ត​ប្រ​ពន្ធ​ដោយ​មាន​ស្រី​ដទៃ​ទៀត​ ៤. ត្រូវ​ប្រ​គល់​ការ​ងារ​ក្នុង​ផ្ទះ​ឲ្យ​ដល់​ប្រ​ពន្ធ​ ត្រួ​តត្រា ៥. ត្រូវ​រក​គ្រឿង​អលង្កា​ឲ្យ​ប្រ​ពន្ធ ចំណែក​ប្រពន្ធ​ ត្រូវ​ប្រ​តិ​បត្តិ​ស្វា​មី​ដូច​ជា​ទេ​វតា​ក្នុង​ផ្ទះ ត្រូវ​គោរព​ស្វា​មី​ដោយ​ធម៌​ ៥​ យ៉ាង​គឺ ១. ត្រូវ​ចេះ​តាក់​តែង​ភោជ​នា​អា​ហារ​ ឲ្យ​មាន​ឱ​ជា​រស​ឆ្ងាញ់ពិសា ជូន​ស្វា​មី ដូច​ជា​ នាង​អមរា​ កាល​ចាត់​ចែង​បម្រើ​ព្រះ​មហោ​សថ​ ជា​ស្វា​មី​របស់​នាង​ដូច្នោះ ២. ត្រូវ​រាប់​អាន​ញាតិ​មិត្ត​វង្ស​ត្រកូល​ខាង​ស្វាមី ៣. ត្រូវ​កុំ​ក្បត់​ចិត្ត​ប្តី ដោយ​មា​ន​ប្រុស​ដទៃ ៤. ត្រូវ​ចេះ​ថែ​ទាំ​រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ស្វាមី​រក​បាន​មក ៥. ត្រូវ​ជា​ស្រី​ឈ្លាស​វៃ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​ និង​ជា​អ្នក​មិន​ខ្ជិល​ច្រ​អូស​ក្នុង​កិច្ច​ការ​ទាំង​ពួង​ គឺ​ជុស​ជុល​ ដេរ​ប៉ះ គ្រីប​ ប៉ាក់ ចាក់ អន្ទង ត្បាញ​រវៃ ការខាង​ស្រី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ចេះស្ទាត់​ទាំង​អស់ ។ ដក​ស្រង់​ពី​សៀវភៅ​ ឧបោសថ​សីល​​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី ដោយ​៥០០០​ឆ្នាំ
images/articles/1993/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៦៣២ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី មា​តា​បិ​តា​អាច​ទទួល​សុខ​ ពី​កូន​ប្រុ​ស​ស្រី​បាន​នោះ​ លុះ​តែ​បាន​សង្គ្រោះ​កូន​ដោយ​ធម៌ ៥ យ៉ាងគឺ ១. ត្រូវ​ហាម​ឃាត់កូន​កុំ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឲ្យ​សោះ ត្រូវ​ខំ​បង្ហាត់​ ពត់ បង្វឹកកូន​តាំង​ពី​កូន​នៅ​តូច​ៗ ឲ្យ​មាន​សណ្តាប់​ធ្នាប់ល្អ ២. ត្រូវ​ដឹក​នាំ​កូន​ ឲ្យ​តាំង​នៅ​ក្នុង​សុច​រិត​ទាំង​ ១០ មាន​កាយ​សុច​រិត​ជា​ដើម ៣. ត្រូវ​ដឹក​នាំ​កូន​ប្រុស​ស្រី​ ឲ្យ​រៀន​តម្រិះ​វិជ្ជា​ ផ្លូវ​លោក​ផ្លូវ​ធម៌ ឲ្យ​បាន​ចេះ​ដឹង
images/articles/1994/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥២,៣២២ ដង)
យើង​ត្រូវ​ស៊ី​ពេល​វេលា ជី​វិត​ជា​អ្វី? ជីវិត​គឺ​ការ​ស៊ី-ការ​ផឹក ដោយ​ឆ្លង​កាត់​វិញ្ញាណ​ទ្វារ​ទាំង​អស់​របស់​យើង​ ។ ជីវិត​ត្រូវ​តែ​ថែរក្សា​ការ​ពារ​ឲ្យ​ផុត​ពីការ​ស៊ី​ ។ អ្វី​ស៊ី​យើង​? ពេល​វេលា! ។ អ្វី​ជា​ ពេល​វេលា? ពេលវេលា​គឺ​ការ​រស់​នៅ​ក្នុង​អតី​ត​ និង​អនា​គត ដោយ​ការឲ្យ​ចំណី​ ទៅ​លើ​មនោ​សញ្ចេត​នា​រម្មណ៍ ។ ជីវិត​សព្វ​សត្វ​ក្នុង​ពិ​ភព​លោក​នេះ​ អា​ច​និយាយ​បាន​ថា តាំង​នៅ​ក្នុង​ សេចក្តី​សុខ សូម្បី​តែ​មួយនា​ទី​ក៏​កម្រ​មាន​ ។
images/articles/1995/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៦,៧៣០ ដង)
បម្រើ​មាតាបម្រើ​បិតា​ ទឹក​​ម​ហា​សមុទ្រ​ដ៏​​ធំ​ធេង​ មិន​ងាយ​អ្នក​ណា​អាច​វាស់​បាន​ឡើយ យ៉ាង​ណា​ទឹ​ក​ចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តាយ​មក​លើ​យើង​គ្រប់​គ្នា​ ក៏​មិន​អាច​ប៉ាន់​ប្រ​មាណ​បាន​ដែរ​ ដូច្នេះ​ យើង​ត្រូវ​តប​ស្នង​គុណ​គាត់​ដោយ​ការ​ទំនុក​បម្រុង​ឲ្យ​សម​នឹង​ទឹក​ចិត្ត​របស់​គាត់ ។ ១. មាតា​បិ​តា​ មាន​ន័យ​ដូច​ម្តេច​? -មាតា​ ប្រែ​ថា ស្រ្តី​អ្នក​រាប់​អាន​កូន ។ -​បិតា​ ប្រែ​ថា បុរស​អ្នក​រាប់​អាន​កូន​ ។ នេះ​ ប្រែ​តាម​ស័ព្ទ​ បាលី ។
images/articles/1996/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,០៦៥ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី ក.​ ស្វា​មី​មាន​តួ​នា​ទី​ចំពោះ​ភរិយា​ ៥​យ៉ាង​ - សមា​ន​តា លើក​តម្កើង​ឲ្យ​ពេញ​មុខ​ ពេញ​មាត់​ជា​ភ​រិយា​ - អវិមានៈ​ មិន​មើល​ងាយ​មើល​ថោក​ ជេរ​ប្រ​ទេច​ផ្តាសា​ ធ្វើ​បាប​ប្រ​ពន្ធ​ - អន​តិ​ចរិ​យា​ មិន​ប្រ​ព្រឹត្ត​កន្លង​ចិត្ត​ភ​រិយា​ មាន​ស្រី​ក្រៅ​ដទៃ - ​ឥ​ស្ស​រិ​យ​វោ​សគ្គៈ​ ប្រ​គល់​ភាព​ជា​ឥ​ស្ស​រៈ​ ជា​ធំ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​ក្នុង​ផ្ទះ -​ អលង្កា​រុ​ប្ប​​ទានៈ​ ឲ្យ​គ្រឿង​អលង្ការ​ តែង​ខ្លួន​ដល់​ភ​រិយា​ ភ​រិយា​ជា​ជីវិត​មួយ​ចំណែក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿    ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿