images/articles/2190/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧៣៣ ដង)
មនុស្សយើងម្នាក់ៗ ត្រូវការសភាពត្រជាក់ចិត្តចង់បាននូវសេចក្ដីស្ងប់ចិត្ត ហើយគិតធ្វើយ៉ាងណា ឲ្យខ្លួនបានសប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គលខ្លះគិតដូច្នេះហើយក៏ទៅដើរលេងតាមឆ្នេរសមុទ្រខ្លះ ព្រៃភ្នំខ្លះ ទៅកាន់ប្រាសាទបុរាណខ្លះ ទៅកាន់ឧទ្យានផ្កាតូច ធំខ្លះ ទៅកាន់ស្រុកឆ្ងាយជិតខ្លះ ទៅមើលល្បែងរបាំច្រៀងរាំខ្លះ ស្ដាប់តន្ត្រីខ្លះ ជិះយានជំនិះតាមដងវិថីតូចធំខ្លះទៅកាន់ទីផ្សារលក់ទំនិញខ្លះរហូតដល់ ហ៊ានបរិភោគទឹកស្រវឹង ទៀតផង គឺដើម្បីឲ្យខ្លួនបានសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើងគឺសេចក្ដីទុក្ខសោក ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្ដីទុក្ខសោកបានឡើយ ឬបើបានធូរស្រាលខ្លះនោះក៏បានបន្តិចបន្តួចប៉ុណ្ណោះប្រៀបដូចជាថ្នាំស្ពឹកដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយៈពេលខ្លី គឺ១ម៉ោង២ម៉ោង ឬ១ថ្ងៃប៉ុណ្ណោះ ដូច្នេះការដើរគ្រប់ទីកន្លែងមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលបានត្រជាក់ចិត្តដូចជាការធ្វើទានរក្សាសីលចំរើនមេត្តាចិត្តព្រោះការរក្សាសីលជាដើមទើបអាចរំលត់នូវសភាពក្ដៅក្រហាយក្នុងចិត្តបាន គប្បីជ្រាបថាសេចក្ដីសុខមិនមែននៅឆ្ងាយអំពីក្នុងចិត្តរបស់ខ្លួនទេ ហើយសេចក្ដីទុក្ខ ក៏នៅក្នុងចិត្តដែរ ដូច្នេះការត្រាច់ទៅកាន់ទីឆ្ងាយៗ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ ដូច្នេះសេចក្ដីទុក្ខក៏វាមាននៅក្នុង ទីនោះបើមានបញ្ញានោះឯងក៏រំលត់នូវសេចក្ដីទុក្ខនោះបាន។
- មនត្រជាក់ទេ បើនៅតែឱបភ្លើង
- មិនត្រជាក់ទេ បើនៅតែប្រកាន់
- មិនត្រជាក់ទេ បើនៅតែជាប់ជំពាក់
- មិនត្រជាក់ទេ បើនៅតែខឹងក្រោធច្រើន
- មិនត្រជាក់ទេ បើនៅតែមានគំនិតខូច
- មិនត្រជាក់ទេ បើនៅតែមានគំនិតយល់ខុស
- មិនត្រជាក់ទេ បើនៅតែច្រណែនអ្នកដទៃ
- មិនត្រជាក់ទេ បើនៅតែទ្រុស្ដសីល
- មិនត្រជាក់ទេ បើមិនមានបញ្ញា
នត្ថិ សន្ដិ បរំ សុខំ
ពុំមានសេចក្ដីសុខដទៃ ក្រៅអំពីសេចក្ដីស្ងប់ឡើយ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2229/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៧០ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
បិដកលេខ ៧៧ ទំព័រ ១៤
ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿង
images/articles/2230/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៦២៥ ដង)
ធាតុភាជនីយកថា
បិដកលេខ ៧៧ ទំព័រ ២៣៦
ព្រះមហាគោតម ជាជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវាសាលី មួយចំណែកបានទៅក្រុងកបិលព័ស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅ ក្រុងរាមគ្រាម មួយចំណែកបានទៅ
images/articles/2243/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៧,៧៦៥ ដង)
សច្ចភាពនៃជីវិត
- ការកើតមកជាមនុស្ស ហើយជាអ្នកមាននូវទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺជាផលនៃកុសលកម្ម ដែលឲ្យបដិសន្ធិមកបានទទួលផល ដែលច្រើនទៅដោយកុសលវិបាក។
- ទ្រព្យសម្បត្តិលើលោកនេះ វាមិនមែនជារបស់ជនកំណាញ់នោះទេ តែបុគ្គលកំណាញ់ដែលវង្វេងមិនស្គាល់ការពិត ចេះតែសំគាល់ថា របស់អញ។ អញជាអ្នកមាន ជាសេដ្ឋី ជាគហបតី។ ពិតមែន
images/articles/2251/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៥៣៦ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំបានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរិយសាវ័ក មាតាបិតា គ្រូ ឧបជ្ឈាយាចារ្យ អ្នកមានឧបការៈ អ្នកមានគុណផ្សេង ៗ ដែលបែងចែកតាមលំដាប់គុណដូច្នេះ ការបូជាដោយរឭកដល់បដិបទារបស់បុគ្គលខ្ពង់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអរិយសាវ័ក ជាហេតុនៃការដល់នូវសុគតិ និងព្រះនិព្វាន
images/articles/2278/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៤០០ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត
១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដីថា មិនបានប្រកាសនូវសេចក្ដីស្មោះត្រង់ មិនមាននូវសច្ចភាព អាចប្រព្រឹត្តទៅមុសាវាទក៏បាន ជួនកាលមិនបានគ្រប់អង្គជាមុសាវាទទេ ក៏នៅក្នុងលក្ខណៈនៃមាយាដែរ គឺការលាក់បាំងនូវកំហុស។ រឿងមាយាដែលនាំឲ្យកើតមុសាវាទគឺមានច្រើនបែប ច្រើនយ៉ាងណាស់ជួនកាលយើងមិនឈឺទេ យើងចង់ឲ្យអ្នក
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៨៤៤ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ស្រុក ឬ ជនបទមួយដែលគ្មានទឹកភ្លៀងស្រុកនោះក៏ ហួតហែងក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រងគួរជាទីពិចពិលរមិលមើលឡើយ មនុស្សសត្វទាំងឡាយ នៅក្នុងស្រុកនោះ ក៏ភៀសខ្លួនចេញទៅស្រុកដទៃដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនបន្តទៀត នេះជាសេចក្ដីប្រៀបធៀបឲ្យឃើញថា បើក្នុងខ្លួនយើងគ្មានចិត្តមេត្តាដល់សត្វទាំងឡាយទេ
images/articles/2302/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២២,៧៨០ ដង)
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គល
images/articles/2325/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២៥,៦៩២ ដង)
គោឈ្មោះឧសភរាជៈ
( មនុស្សម្នាក់ ៗ ត្រូវមានការគោរពពីអ្នកដទៃ )
កាលពីព្រេងនាយ នៅនគរគ្ហាន់ដារា ក្នុងភូមិភាគខាងជើងនៃប្រទេសឥណ្ឌាមានបូរីមួយឈ្មោះហៅថាតក្កសិលា ។ ហើយនៅក្នុងបូរីតក្កសិលានោះមានព្រះពោធិសត្វ ទ្រង់បានយោឃយកកំណើតជាកូនគោមួយ ។ ដោយហេតុថា គេបានបង្កាត់ពូជឲ្យមានកម្លាំងខ្លាំងក្លា កូនគោនោះក៏ត្រូវបានកុដុម្ពីក៏ម្នាក់ទិញយក ។ ដោយមានភាពទន់ភ្លន់
images/articles/2339/3rcwrewrcecewatfcae.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៦១១ ដង)
ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏
images/articles/2349/4wtg4etf44t45.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៣,២៤៩ ដង)
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ
១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។
២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។
៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូង
images/articles/2490/image.jpeg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥១,៨១៦ ដង)
៙. មេត្តាប្រែថាការរាប់អាន
សូមសត្វគ្រប់ប្រាណបានសុខា
គ្រប់គ្នាយកខ្លួនជាឧបមា
សត្វក្នុងលោកកាប្រាថ្នាសុខ ។
យើងស្រឡាញ់ខ្លួនមាំមួនពិត
ដូច្នេះត្រូវគិតកុុំសាងទុក្ខ
កុំយកខឹងស្អប់ជាប់ជាមុខ
ត្រូវចេះឲ្យសុខសព្វសត្តា ។
អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា
បែងចែកការងារជាធម្មតា
ប៉ុន្តែបំណងប៉ងប្រាថ្នា
គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។
ព្រោះសត្វលោកលង់ក្នុងសង្សារ
ស្រវេស្រវាលិចខ្លះហើយ
សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ
សត្វខ្លះបានស្បើយពីទុក្ខា ។
ព្រះធម៌ទីពឹងពំនឹងសត្វ
ដឹកនាំឆ្លងកាត់វដ្ដសង្សារ
យើងត្រូវនាំគ្នាស្ដាប់ទេស្នា
ចម្រើនមេត្តារក្សាគ្នា ។
មានសីលមានទានទក្ខិណា
មេត្តាប្រៀបដូចច្រូចគង្គា
អ្នកស្លាប់អ្នករស់រួចវេរា
អហោសិគ្នាជាសុខហោង៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2579/tex____________tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៩,៣៤៤ ដង)
បច្ចុប្បន្ន គម្ពីរព្រះត្រៃបិដកខ្មែរ PDF file ១១០ភាគ នៅលើគេហទំព័រ៥០០០ឆ្នាំ មាន ៣ប្រភេទ គឺ៖
១. ច្បាប់ដែលបានស្កាន scan ដោយគេហទំព័រ៥០០០ឆ្នាំ បានចម្លងចេញពីច្បាប់គម្ពីរព្រះត្រៃបិដកដើមដែលបានបោះពុម្ពដោយជប៉ុន ។ ចុចទាញយក ទីនេះ
២. ច្បាប់ដែលបានស្កានដោយ លោកម្ចាស់តេបិដកានន្ទ ឈន ដូង ។ ចុចទាញយក ទីនេះ
៣. ច្បាប់វាយអក្សរឡើងថ្មីដោយ ក្រុមការងារវត្តបញ្ញាធំ ។ ចុចទាញយក ទីនេះ
ចុចទីនេះ ដើម្បីទាញយក mp3 សំឡេងអានព្រះត្រៃបិដក ។
ក្រៅពីនេះ ៥០០០ឆ្នាំ ក៏បានបង្កើតកម្មវិធីព្រះត្រៃបិដកសម្រាប់ទូរស័ព្ទដៃផងដែរ ។
បញ្ចូលក្នុងទូរស័ព្ទ Android ចុចទីនេះ
បញ្ចូលក្នុងទូរស័ព្ទ iOS (iPhone, iPad) ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៧៩ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៥,៣២៦ ដង)
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។
(ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ)
ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។
តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។
ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។
កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។
កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។
បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។
(មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា)
ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,៣៤៣ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះបង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។
តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។
ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេកឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។
ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។
អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ?
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ