images/articles/3280/_____________________.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦,០២៨ ដង)
សិក្សាប្រវត្តិដូនជី
តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សាសីល៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួនពួក ក្នុងព្រះពុទ្ធសាសនា ដោយលោកបានសម្តែងទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំងពីពេលណាមក ហើយការបួសធ្វើជាដូនជីមានបំណង និងទិសដៅអ្វីខ្លះ?
លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមានតាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិនមានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ថា មានតាំងពីពេលណាមកទេ ប៉ុន្តែបើតាមការសន្និដ្ឋាន គឺប្រហែលជា ហូរចូលមកព្រមគ្នានឹងសាសនាថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀកពាក់ពណ៌ខ្លឹមខ្នុរ កោរសក់ កោរចិញ្ចើម សមាទានសីល ១០ ជាសីលរបស់សាមណេរ ដូនជីប្រភេទនេះមាននៅប្រទេសភូមា គេហៅថា សីលចារិនី, ដូនជី ស្លៀកដណ្តប់សំពត់ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទានសីល៨ក៏មាន សីល១០ក៏មាន ដូនជីប្រភេទនេះហៅថា សង្ឃនី, ដូនជី ស្លៀកដណ្តប់សំពត់ពណ៌ស មិនកោរសក់ មិនកោរចិញ្ចើម ហើយសមាទានសីល៨ ហៅថា ជីព្រាហ្មណ៍ ឬឧបាសិកា ព្រោះយកលំនាំតាមបែបព្រាហ្មណ៍ ដែលនិយមស្លៀកដណ្តប់សំពត់ពណ៌ស ការបួសបែបនេះ គឺបួសរយៈពេលខ្លីតែប៉ុណ្ណោះ, និងដូនជី ស្លៀកដណ្តប់សំពត់ពណ៌ស កោរសក់ កោរចិញ្ចើម សមាទានសីល៨ ឬសីល១០ ជានិច្ចកាល។
លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។
លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕
បញ្ញាភិលង្គារៈ
ប្រភពដកស្រង់ ហ្វេសប៊ុកសីលវតី តូច Sīlavatī kusalā
ប្រភពសំឡេង YouTube: yun tong
ដោយ៥០០០ឆ្នាំ
images/articles/1770/textd-1efe34t3wergergesrg34.png
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៨,១០៨ ដង)
ពាក្យថាខ្លួនក្នុងទីនេះ ប្រែចេញពី អត្តា និងអត្តនោ ។ អត្តា និងអត្តនោ នេះមកពីសព្ទដើមថា អត្តៈ ដូចគ្នា ។ ពាក្យថា អត្តៈ នេះជាភាសាបាលី ស្របគ្នានឹងភាសាសំស្រ្កឹតថា អាត្ម័ន ។ អត្តៈ ឬ អាត្ម័ន នេះប្រែជាភាសាខ្មែរបាន៤យ៉ាងគឺ ប្រែថា ចិត្ត១ កាយ១ សភាព (កុសលធម៌) ១ បរមអត្តឬវិញ្ញាណដ៏ពិសេស១ ។
អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1771/textd-1dfgvgert45t3ergerf.png
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១២,៤៩៤ ដង)
ព្រះពុទ្ធសាសនា មានឡើងដំបូងនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌាសម័យសព្វថ្ងៃនេះ ។ នៅក្នុងមជ្ឈិមប្រទេសទាំងមូល កាលដែលមិនទាន់មានព្រះពុទ្ធសាសនានៅឡើយ មនុស្សទាំងអស់តែងនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ខ្លះ តាមលទ្ធិសាសនាឯទៀតខ្លះ ដែលជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន... អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1773/textd-1sdfsdfw43.png
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២០,៦៦២ ដង)
សាសនាទាំងអស់ក្នុងសកលលោកសុទ្ធតែមានបញ្ញាតិ មានទ្រឹស្តី មានអត្តបទ សម្រាប់ដឹកនាំប្រដៅមនុស្ស ដើម្បីប្រយោជន៍ឲ្យគ្រាន់តែមនុស្សជឿជាប់ចិត្តបាក់ផ្នត់ ទៅជាទំលៀមទំលាប់ដោយឥតហេតុផលក៏មាន ប្រដៅមនុស្សឲ្យមានសីលធម៌ក៏មាន ។
ប៉ុន្តែក្នុងទីនេះ យើងអ្នកនិពន្ធមិនមានបំណងអធិប្បាយអំពីប្រយោជន៍របស់សាសនាដទៃទេ
images/articles/1774/textd-dhgsdthr54.png
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៤,៣៤២ ដង)
សុខា សង្ឃស្ស សាមគ្គី (សេចក្តីព្រមព្រៀងនៃពួកឲ្យកើតសុខ) សាមគ្គីបានដល់សេចក្តីព្រមព្រៀង ។ កាលពិចារណាមើលពួកសត្វនិងវត្ថុទាំងពួង ដែលប្រព្រឹត្តទៅក្នុងលោកនេះ គួរកើតអស្ចារ្យពន់ពេក ព្រោះសម្លឹងឃើញដល់ការប្រុងផ្គុំចូលគ្នាជាពួកៗ របស់ធាតុនោះៗដែលប្រព្រឹត្តទៅតាមធម្មតា ឬមានអ្នកប្រុងផ្គុំតែងឡើង ខនេះយ៉ាងណា
images/articles/1775/textd-1868585286858.png
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៥,៧៥១ ដង)
ពាក្យ បួស ជាពាក្យមានតម្លៃល្អប្រសើរ ។ មនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងអ្នកមិនបានបួស ។ អ្នកកាន់ព្រះពុទ្ធសាសនា គេនិយមថា អ្នកបួស គឺជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប ។ល។ ឬកែគំនិតមារយាទនិងស្មារតីមនុស្ស ពីអាក្រក់ ថោកទាប ឲ្យបានមកជាល្អ ខ្ពង់ខ្ពស់បាន
images/articles/1776/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១២,០១៥ ដង)
ការហ្វឹកឲ្យមើលវត្ថុសម្ភារៈថាជាបច្ច័យ
ទំនុកបម្រុង មិនមែនជាគោលដៅ
- មានករណីជំទាស់ថា ការបដិបត្តិធម៌ គឺតាំងនៅក្នុងសភាពសន្ដោសមែនទេ? តែដំណើរជីវិតតាមផ្លូវលោក ត្រូវតែមានវត្ថុ របស់របរមកទំនុកបម្រុងធ្វើឲ្យសម្បូរបែប។ ដូច្នោះក្នុងរឿងនេះ ពិបាកឲ្យក្មេងបែងចែកបានណាស់។
- ឆ្លើយៈ មិនលំបាកទេ ព្រះពុទ្ធសាសនា ព្រមទទួលថាសម្ភារៈជារបស់សំខាន់
images/articles/1777/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,១៦៦ ដង)
- សួរថាៈ តាមដែលអធិប្បាយមកនេះ យើងជាឪពុកម្ដាយចិញ្ចឹមរក្សា តើមានគោលការណ៍ពិចារណាយ៉ាងណាថា កូនយើងរឹងមាំ អាចទៅប្រឈមមុននឹងសង្គមខាងក្រៅបាន? ក្នុងផ្លូវធម៌មានគោលការណ៍វាយតម្លសយ៉ាងណាថា ក្មេងមានសភាពរឹងមាំល្មមនឹងដំណើរជីវិតបានដោយខ្លួនឯង។
ឆ្លើយៈ មើលការអភិវឌ្ឍ ៤ ផ្នែកគឺ៖
១)- ការអភិវឌ្ឍផ្នែករាងកាយក្រៅពីមើលសុខភាពរាងកាយហើយ ត្រូវពិចារណាមើលសម្ពន្ធភាពជាមួយវត្ថុ សម្ភារៈប្រើប្រាស់ បរិភោគ ថាគេអភិវឌ្ឍឬនៅ ដូចជាមើលថា គេដឹងពីការបរិភោគ ប្រើប្រាស់ វត្ថុសម្ភារៈយ៉ាងណា ដូចជា ការទទួលទាន អាហារ មើល គេថា គេបរិភោគដោយមានគោលបំណងដោយពិតគឺដើម្បីសុខភាពនៃរាងកាយរឹងមាំ មិនមែនដើម្បីតែឆ្ងាញ់ពិសារដើម្បីភាពសង្ហារ ខ្ជះខ្ជាយអួតឋានៈ។ យ៉ាងនេះសម្ដែងឲ្យឃើញថា គេមានការអភិវឌ្ឍ ដែលរួមទៅដល់ការប្រើបច្ចេកវិជ្ជាផ្សេងៗផងដែរ។ សង្កេតក្នុងការមើល ការស្ដាប់ ថាមើលយ៉ាងដូចម្ដេច មើលបានប្រយោជន៍ទេ ដឹងនូវសិក្សាអំពីហេតុការណ៍ផ្សេងៗទេ ឬថាឃើញអារម្មណ៍ផ្សេងៗ ហើយធ្លាក់ក្នុងទាសភាពជំពាក់ចិត្តស្រវឹង។ យ៉ាងនេះ ជាការអភិវឌ្ឍផ្លូវកាយ។
២)- ការអភិវឌ្ឍផ្នែកសីល សង្កេតមើលសម្ពន្ធភាពជាមួយមិត្តភក្តិ សម្ពន្ធភាពជាមួយបងប្អូន។ មើលសម្ពន្ធភាពជាមួយ មិត្តភក្តិ ដូចជា សេពគប់ជាមួយមិត្តណា ធ្វើចំពោះមិត្តនោះ យ៉ាងណា តើសេពគប់ជាមួយមនុស្សប្រភេទណា មានអាកប្បកិរិយាទស្សនគតិត្រឹមត្រូវដែរឬទេ សន្ទនាពីអ្វី មានសម្ពន្ធភាពជាមួយមនុស្សក្នុងសង្គមយ៉ាងណា ចេះសង្គ្រោះជួយគ្នាដែរឬទេ។ នេះជាការអភិវឌ្ឍផ្នែកសង្គម។
៣)- ការអភិវឌ្ឍផ្នែកចិត្តសន្ដាន សង្កេតមើលថា មានគុណគឺសេចក្ដីល្អឬទេ មានមេត្តា ករុណា ពេលជួបអ្នកមានទុក្ខលំបាក អ្នកជំងឺ ចេះជួយគេទេ? មានទឹកចិត្តចំពោះអ្នកដទៃឬទេ មានកតញ្ញុតាឬទេ ។ល។ ហើយមើលសមត្ថភាពរបស់ចិត្តថា តើរឹងមាំ មានសេចក្ដីព្យាយាម ប្រឹងប្រែង មានការទទួលខុសត្រូវមានសតិជាគ្រឿងរក្សាខ្លួន មានសមាធិមាំទាំក្នុងកិច្ចការងារដែរឬទេ ព្រមទាំងពិចារណាមើលសុខភាពផ្លូវចិត្តថា មានក្ដីសប្បាយរីករាយ ស្រស់ថ្លា មិនមួហ្មង មិនតឹងតែង មិនកង្វល់។
៤)- ការអភិវឌ្ឍផ្នែកបញ្ញា សង្កត់មើលថា អាចទទួលដឹងនូវរបស់ផ្សេងៗតាមសេចក្ដីពិត គឺអាចសម្លឹងរបស់ផ្សេងៗដោយមិនប្រកាន់ ដោយការពេញចិត្ត មិនពេញចិត្តឬរីករាយ មិនរីករាយ។ តែសម្លឹងរបស់ទាំងនោះ ដោយការសិក្សាចង់ដឹង ចង់ចេះស្រាវជ្រាវសេចក្ដីពិត និង ដោះស្រាយបញ្ហា ពិគ្រោះពិចារណាសម្លឹងលោកនេះយ៉ាងណា មានទស្សនគតិចំពោះមនុស្សក្នុងសង្គមយ៉ាងដូចម្ដេច មានទិដ្ឋិយល់ឃើញយ៉ាងណា។
-សួរៈ ការសម្ដែងចេញមក ឬការប្រព្រឹត្តផ្សេងៗក្នុងលក្ខណៈនៃការអភិវឌ្ឍ អាចនឹងចាប់ផ្ដើមពីអាយុប៉ុន្មាន?
-ឆ្លើយៈ មិនទាក់ទងជាមួយអាយុ។ អាយុគឺការកំណត់នូវវ័យ ឬថា ជាព្រំដែននៃការចម្រើនធំធាត់។ ពេលវេលាក្នុងការសន្សំភាពជំនាញ ការអភិវឌ្ឍខ្លួននឹងកើតឡើងជាមួយអាការសំដែងចេញនូវលក្ខណៈនៃការប្រព្រឹត្ត ដែលបង្ហាញឲ្យឃើញដល់ការអភិវឌ្ឍក្នុងផ្នែកនីមួយៗ ទាំង៤ផ្នែក ថា តើមានលំដាប់ណា?
-សួរៈ បច្ចុប្បន្នយើងឲ្យតម្លៃមនុស្ស មិនបានឲ្យតម្លៃក្នុងលក្ខណៈការអភិវឌ្ឍរាងកាយ គឺសីល សមាធិ បញ្ញា ទេ តែយើងច្រើនឲ្យតម្លៃលើ សញ្ញាបត្រ ឬឲ្យតម្លៃតាមផ្នែកសេដ្ឋកិច្ច មើលតាមចំនួនទ្រព្យតិចឬច្រើន ហើយក៏សំគាល់ថា បុគ្គលនេះជាអ្នកមានក្នុងប្រទេស។ ក្នុងលក្ខណៈនេះ សង្គមកំពុងសំដែងលោកនេះ (បង្ហាញលោកនេះ) ក្នុងផ្លូវខុសមែនទេ?
-ឆ្លើយៈ សង្គមកំពុងតែឲ្យនូវសភាពដែលឃ្លៀងឃ្លាតប្រាសចាកការពិត។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
ដោយ៥០០០ឆ្នាំ
images/articles/1778/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២៦,៧០៨ ដង)
ទោសនៃសេចក្ដីក្រោធ
ធម្មតាមនុស្សណាមួយ ដែលច្រឡោតខឹងឡើងចំពោះនរណាម្នាក់, បើអ្នកម្ខាងគេអត់ធន់បាន មិនខឹងតបវិញសោះ ហើយអ្នកម្ខាងនោះនៅតែចចេសខឹងនឹងគេ ដរាបដល់ជេរប្រទេចផ្ដាសាគេថែម ៗ ញយៗ ដងទៅ អ្នកដែរខឹងហើយជេរគេដោយបំពាននោះ ក៏នឹងត្រឡប់ជាភ័យខ្លួនវិញ ឬនឹងត្រឡប់ជាមានសេចក្ដីអន្តរាយដល់ខ្លួនវិញមិនខាន; ដូចព្រានសុខនឈ្មោះកោកៈ។
សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖
រឿង ព្រានសុនខឈ្មោះ កោកៈ
ព្រានសុនខឈ្មោះកោកៈនោះ បណ្ដើរសុនខ ១ ហ្វូងទៅបណ្ដេញសត្វក្នុងព្រៃ។ ថ្ងៃនោះក៏ចួនប្លតសូន្យទទេ មិនបានសត្វអ្វី ១ សោះ។ លុះប្រទះនឹងភិក្ខុ ១ រូបក៏គិតថា ៖ " ការដែលអញមិនបានសត្វក្នុងថ្ងៃនេះ មិនទាស់ពីរឿងអ្វីទេ, ច្បាស់ជាទាស់ពីព្រោះតែអញឃើញមនុស្សកាឡកិណ្ណីនេះឯង បានជាឆ្នែងអស់ " នឹកខឹងក្នាញ់ក្នុងចិត្តដូច្នោះ ក៏ពន្យុះឆ្កែឲ្យដេញខាំលោក។
ភិក្ខុនោះស្ទុះឡើងដើមឈើ។ ព្រានឆ្កែក៏តាមទៅចាក់បាទជើងលោកនឹងលំពែង, ទោះបីលោកអង្វរយ៉ាងណាក៏មិនស្ដាប់; ចេះតែចាក់ដរាបដល់របូតចីវរបស់លោកធ្លាក់ចុះមកគ្របលើខ្លួន។ ឯហ្វូងឆ្កែ កាលបើឃើញដូច្នោះ, សម្គាល់ថាលោកធ្លាប់ចុះមក ហើយក៏នាំគ្នាខាំត្រជាក់ជញ្ជែងព្រាននោះដរាបដល់ស្លាប់។ កាលបើឆ្កែអស់ចៀសចេញទៅហើយភិក្ខុនោះចុះមក, កើតមានសេចក្ដីសង្ស័យក្រែងខូចសីលរបស់លោក ក៏ទៅក្រាបបង្គំទូលសួរព្រះបរមសាស្ដា ៗ ព្រះអង្គទ្រង់ត្រាស់ថា ៖ " សីលរបស់អ្នកមិនធ្លុះធ្លាយទេ " ហើយទ្រង់សម្ដែងព្រះគាថា ថា៖
យោ អបទុដ្ជស្ស នរស្ស ទុស្សតិ
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ។
សេចក្ដីថា៖ មនុស្សល្ងង់ខ្លៅណាមួយទៅប្រទូស្ដនឹងនរជនតែឥតប្រទូស្ដដល់ខ្លួន ហើយគេជាមនុស្សល្អបរិសុទ្ធ ជាមនុស្សឥតទួលពោលគឺកិលេស, អំពើបាបនោះឯងតែងត្រឡប់មកត្រូវមនុស្សល្ងង់ខ្លៅនោះវិញមិនខាន, ដូចធូលីដ៏ល្អិតដែលបុគ្គលបាចច្រាសខ្យល់ តែងត្រឡប់មកត្រូវខ្លួនវិញ។
អ្នកដែលមិនចេះអត់អន់ ច្រើនមានសេចក្ដីវិនាសអន្តរាយដូចរឿងព្រានដែលនិទានមកនេះ។ ព្រោះហេតុដូច្នោះ បណ្ឌិតទាំងឡាយដែលប្រាថ្នាមិនឲ្យមានភ័យ និងពៀរដល់ខ្លួន គួរពិចារណាឲ្យឃើញទោសរបស់ ទោសៈ ថា ៖ " ដូចជាភ្លើងដុតខ្លួន និងអ្នកដទៃឲ្យខ្លោចផ្សា " ហើយគួរសមាទាននូវអធិវាសនក្ខន្តី ថា ៖ " ថ្ងៃនេះអញនឹងរក្សាសីលអធិវាសនក្ខន្តី មិនក្រោធខឹងនឹងនរណាទេ " លុះសមាទានដូច្នេះរួចហើយ ត្រូវប្រុងស្មារតីរឭកដល់ការសមាទាននោះឲ្យរឿយៗ; បើក្រែងវង្វេងភ្លេចត្រូវធ្វើគ្រឿងសម្គាល់យ៉ាងណាមួយទុកនឹងខ្លួន មានកួចជាយសំពត់ចំណាំជាដើម, លុះក្រឡេកឃើញគ្រឿងសម្គាល់នោះ ក៏នឹងនឹកឃើញឡើងភ្លាមមិនវង្វេងភ្លេចឡើយ; ខំហាត់ញយ ៗ ទៅក៏មុខជាធ្លាប់ទៅឯង។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1779/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៥,៥០៣ ដង)
អានិសង្សអធិវាសនក្ខន្តី ៥ យ៉ាង
ព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់សរសើរគុណសម្បត្តិនៃការលះទោសៈថា៖
ទោសំ ភិក្ខវេ បជហថ
" ម្នាលភិក្ខុទាំងឡាយ! បើអ្នកទាំងអស់គ្នាលះទោសៈបានតថាគតនឹងហៅអ្នកទាំងឡាយថាជាអនាគាមិ ដូច្នេះ"។
ក៏ឯការលះទោសៈនេះ បើទុកជមិនបានដាច់ជាសមុច្ឆេទប្បហាន គ្រាន់តែធ្វើឲ្យស្ងប់រម្ងាប់ក្នុងចន្លោះនោះ ៗ
images/articles/1780/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១២,៨៦៧ ដង)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្ដែង ហេតុជាគ្រឿងតនៃពៀរ និងហេតុជាគ្រឿងស្ងប់រម្ងាប់នៃពៀរ ថា៖
ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។
សេចក្ដីថា៖ ក្នុងកាលណាៗ ក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកសន្និវាសនេះ មិនដែលស្ងប់រម្ងាប់ដោយការចងពៀរឡើយ; ដោយពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ, ធម៌នេះ ជាធម៌ចាស់មានយូរណាស់មកហើយ។
អធិប្បាយចំពោះតែបទដែលទាក់ទងគ្នា ដោយរឿងខន្តីសេចក្ដីអត់ធន់ម្យ៉ាង ដូចតទៅនេះ៖បណ្ដាបទទាំងឡាយ ត្រង់បទថា អវេរេន ច សម្មន្តិ ដូច្នេះ មានសេចក្ដីថា ពៀរដែលនឹងស្ងប់រម្ងាប់ ឈប់ចងគ្នាទៅវិញទៅមកនោះ លុះតែមានទឹកចិត្តយ៉ាងត្រជាក់វិសេសគឺ ខន្តី ( សេចក្ដីអត់ធន់ ) មេត្តា ( សេចក្ដីស្រឡាញ់ ) ឬមានយោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺយកចិត្តទុកដាក់ដោយយោបល់ ពិចារណាឲ្យឃើញទោសនៃសេចក្ដីក្រោធខឹង និង គុណានិសង្ឃនៃសេចក្ដីអត់ធន់ ទើបពៀរនោះស្ងប់រម្ងាប់ទៅបាន; មានគួរនាដូចទីកន្លែងណាមួយ ដែលប្រឡាក់ដោយរបស់មិនស្អាតមានទឹកមាត់ជាដើម លុះតែគេយកទឹកដែលថ្លាទៅដុសលាង ទើបជ្រះស្អាត មានក្លិនល្អដូចដើមទៅវិញបាន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1781/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៨,៥២៦ ដង)
គុណានិសង្សនៃខន្តីយ៉ាងអស្ចារ្យ
អ្នកប្រាជ្ញដ៏មានប្រាជ្ញា គួរឃើញគុណានិសង្សរបស់ខន្តីយ៉ាងអស្ចារ្យ ដូច ទីឃាវុកុមារ ដែលបានសោយរាជ្យជាមហាក្សត្រិយ៍ក្នុងនគរពីរ ក៏ព្រោះអានិសង្សរបស់ខន្តីនេះឯង។
សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖
រឿង ទីឃាវុកុមារ
កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិនៅក្រុងពារាណសីដែនកាសី,
images/articles/1782/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៤៧,៦៤៥ ដង)
បដិបត្តិបែបឲ្យការអនុគ្រោះដល់គ្នា
-សួរៈ ចំពោះអ្នកដែលពេញចិត្តក្នុងការបដិបត្តិធម៌ ត្រូវធ្វើយ៉ាងណា រវាងតួនាទីគ្រប់គ្រងគ្រួសារ និង ការគេចខ្លួនទៅស្វែងរកសច្ចធម៌ តើបុថុជ្ជនគប្បីសម្រេចចិត្តយ៉ាងណា ដើម្បីឲ្យមានតុល្យភាព តាមផ្លូវចិត្ត?
-ឆ្លើយ (១) មិនត្រូវធ្វើតាមតែការពេញចិត្តរបស់ខ្លួននោះទេ ត្រូវយល់ និង ឃើញដល់ចិត្តអ្នកដទៃផង។ ការយល់ចិត្តអ្នកដទៃក៏ជារឿងរបស់បញ្ញាត្រូវដឹងថា
images/articles/1783/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥៨,៣៤៦ ដង)
គុណភាពជីវិតរបស់គ្រួសារដែលមានសេចក្ដីសុខ
-សួរៈ ប្រការដូចបានពោលមកនេះ ជាក់ច្បាស់ណាស់ ក្នុងឋានៈជាពុទ្ធបរិស័ទ គុណភាពជីវិតនៃគ្រួសារដែលមានសេចក្ដីសុខគួរមានលក្ខណៈយ៉ាងណា?
-ឆ្លើយៈ មាន៣ លំដាប់ ផ្ដើមដោយលំដាប់ទី១ ដែលចែកជាច្រើនផ្នែក។ ផ្ដើមដោយផ្នែកដំបូងគឺ ផ្នែកសុខភាពរាងកាយមិនមានរោគភ័យ បៀតបៀន មាំទាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១,៦៥៨ ដង)
ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅអាស្រ័យឰដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលីគឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អារាមទាយកត្ថេរាបទាន។
ដោយ៥០០០ឆ្នាំ
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៤៣៧ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ស្រុក ឬ ជនបទមួយដែលគ្មានទឹកភ្លៀងស្រុកនោះក៏ ហួតហែងក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រងគួរជាទីពិចពិលរមិលមើលឡើយ មនុស្សសត្វទាំងឡាយ នៅក្នុងស្រុកនោះ ក៏ភៀសខ្លួនចេញទៅស្រុកដទៃដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនបន្តទៀត នេះជាសេចក្ដីប្រៀបធៀបឲ្យឃើញថា បើក្នុងខ្លួនយើងគ្មានចិត្តមេត្តាដល់សត្វទាំងឡាយទេ
images/articles/2310/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៩២៨ ដង)
រាគៈជាសត្រូវជិតរបស់មេត្តាព្រហ្មវិហារ ព្រោះសភាពនៃមេត្តាជាមួយរាគ មានចំណែកស្មើគ្នាដោយសម្លឹងមើលតែចំពោះចំណែកនៃសេចក្ដីល្អ ដូចសត្រូវរបស់មនុស្សដែលតាំងមូលដ្ឋាននៅជិត មូលដ្ឋាននោះរមែងបានចេញចូល ដោយងាយព្រោះហេតុនោះ មេត្តាគឺព្រះយោគាវចរ ត្រូវតែថែរក្សាឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយអំពីរោគ ចំណែកព្យាបាទជាសត្រូវឆ្ងាយ (របស់មេត្តា) ព្រោះមេត្តាជាមួយនឹងព្យាបាទមាន (សភាព) ជាចំណែករបស់ខ្លួនដែលមិនស្មើគ្នា ដូចសត្រូវរបស់មនុស្សដែលតាំងមូលដ្ឋាននៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើបមិនត្រូវខ្លាចអំពីសំណាក់នៃព្យាបាទនោះ ហើយចំរើនមេត្តាទៅចុះ។
ក្នុងសេចក្ដីថា បុគ្គលចំរើនមេត្តាផងធ្វើអាការក្រោធឲ្យប្រព្រឹត្តទៅផង នោះជាអឋាន (គឺប្រព្រឹត្តទៅមិនបានឡើយ)។ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹងការពង្រីកផ្សាយអារម្មណ៍នៃព្រហ្មវិហារ ក្នុងន័យម្យ៉ាងថា ព្រហ្មវិហារទាំង៤នោះ មានក្នុងកត្តុកាមឆន្ទ (ឆន្ទគឺសេចក្ដីប្រាថ្នានឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺលះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាចបញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយសម្បត្តិធម៌) មានអនេកសត្វជាអារម្មណ៍ កាលបើដល់ឧបចារ ឬអប្បនាហើយ ការពង្រីកអារម្មណ៍ទើបមាន។
ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិតគប្បីជ្រាបលំដាប់នៃការពង្រីកផ្សាយ (មេត្តាដូចតទៅ) នេះ ឧបមាដូចជាអ្នកស្រែដែលឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរហើយទើបភ្ជួរទៅយ៉ាងណា ព្រះយោគាវចរក៏យ៉ាងនោះ មុនដំបូងគប្បីកំណត់យកផ្ទះមួយខ្នង (ទីលំនៅរបស់ជនមួយគ្រួសារ) ហើយចំរើនមេត្តាទៅក្នុងសត្វទាំងឡាយក្នុងផ្ទះនោះ ដោយន័យថា សូមសត្វទាំងឡាយក្នុងផ្ទះនេះ ចូលជាអ្នកមិនមានពៀរចុះ ជាដើម ធ្វើចិត្តឲ្យទន់ គួរដល់ក្នុងការភាវនាចំពោះផ្ទះមួយខ្នងនោះ ហើយទើបកំណត់ពីរខ្នងបន្ទាប់ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នងហើយ ផ្សាយទៅផ្លូវមួយខ្សែ ពាក់កណ្ដាលស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះចូលធ្វើទាំងចក្រវាឡមួយ ឬថានឹងគប្បីចំរើនមេត្តាទៅក្នុងសត្វទាំងឡាយនោះៗ ក្រៃលែងជាងនោះទៅទៀតក៏បាន ព្រហ្មវិហារដទៃទៀត មានករុណាព្រហ្មវិហារជាដើម ក៏គប្បីចំរើនដោយន័យដូចគ្នានោះឯង នេះជាលំដាប់នៃការ ពង្រីកអារម្មណ៍ក្នុងព្រហ្មវិហារ ភាវនានោះ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,២៦០ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ព្រះយោគាវចរនេះកាលចម្រើនមេត្តាចេតោវិមុត្តិ តាមផ្លូវអប្បនានោះក្នុងផ្លូវណាមួយ ដូចបានពោលហើយដូច្នេះ (លោកសម្ដែងសមាធិខាងដើមដោយមិនបានយកមកដាក់ក្នុងសៀវភៅនេះទេ) រមែងបានអានិសង្ឃ១១ប្រការ ដែលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ទុកដោយន័យថា អ្នកចំរើនមេត្តាចេតោវិមុត្តិ រមែងដេកលក់ដោយសុខដូច្នេះជាអាទិ៍។