30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,៥៤៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១១,៣៤៦
សរុប ៣៨៥,៣៩៨,០៣៩
ប្រជុំអត្ថបទ
images/articles/1436/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤១៩ ដង)
ជីវិត​មនុស្ស​យើង​ ក៏​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ផលិត​មក​ប្រើ​អ៊ីចឹង​ឯង បើ​ថែរក្សា​បាន​ល្អ​ក៏​រមែង​គង់វង្ស​នៅ​បាន​យូរ ។រថយន្ត​ត្រូវ​ការ​ល្បឿន រី​ឯ​មនុស្សក៏​ត្រូវ​ការ​ឈាន​ទៅ​មុខ។ មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិត​ប្រាកដ​ក្នុង​ការងារ មិនឡេះ​ឡោះ​ធ្វើ​អ្វីៗ គឺ​ធ្វើ​យ៉ាង​ពិត​មែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ។ រថយន្ត​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​មាន​ឧបសគ្គ ឬ​ភ្លើង​ក្រហម​ជា​ដើម រី​ឯ​មនុស្ស​យើង​វិញ​ក៏​ត្រូវ​តែ​បញ្ឈប់ នៅ​ពេល​ដែល​គួរ​ឈប់ ត្រូវ​មាន​សតិ​រក្សា​ចិត្ត​របស់​ខ្លួន បញ្ឈប់​អបាយ​មុខ គ្រឿង​ស្រវឹង​គ្រឿង​ញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធជា​ដើម ។រថយន្ត​ជីវិត បើ​មិន​ឈប់​ឲ្យ​បាន​ទាន់​ពេល​ទេ វា​រមែង​មាន​គ្រោះ​ថ្នាក់​ជា​ពិត​ប្រាកដ នាំ​ទុក្ខ​នាំ​ទោស​ឲ្យ​ដល់​អ្នក​ដទៃ ពេញ​ទឹក​ពេញ​ដី​ពេញ​ផ្ទៃ​នគរ​ទៀត​ផង។ រថយន្ត​ត្រូវ​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល រី​ឯ​មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់​ បែង​ចែក​ទ្រព្យ​សម្បត្តិ កម្លាំង​កាយ កម្លាំង​បញ្ញា តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ។ ចំពោះ​ការ​ប្រើ​រថយន្ត ត្រូវ​ចេះ និង​គោរព​ច្បាប់​ចរាចរ វិន័យ​ក្នុង​ការបើកបរ សូម្បី​តែ​ភ្លើង​បៃ​តង​ហើយ​ ក៏​មិន​ត្រូវ​ទៅ​ទាំង​មិន​មើល​ឆ្វេង​ស្ដាំ​នោះ​ឡើយ យ៉ាង​ណា​ដំណើរ​ជីវិត​ក៏​ដូច​គ្នា ត្រូវ​ចេះ​ដឹង​និង​អនុវត្ត​នូវ​ច្បាប់​សង្គម​ បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់​ពុំ​ខាន សូម្បីត្រូវ​នឹង​ច្បាប់​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​ត្រូវ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង កុំ​ឲ្យ​ទាស់​ទែង​នឹង​អ្នក​ដទៃ​ផង​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1431/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥៩២ ដង)
សត្វ​ប្រើស មាន​រឿង​និទាន​ពី​សត្វ​ប្រើស ស្រលាញ់​ពេញ​ចិត្ត​នឹង​ស្នែង​វែង បែក​ចម្ពាម ច្រងេងច្រងាង​របស់​ខ្លួន តែ​មិន​ស្រលាញ់​ពេញ​ចិត្ត​និង​ជើង​ទាំង​បួន​រស់​ខ្លួន​ទេ ព្រោះ​មិន​ស្អាត​ដូច​ជា​ស្នែងឡើយ។ លុះ​កាល​ដែល​មាន​ភ័យ​មក​ដល់ ត្រូវ​នាយ​ព្រាន​ដេញ​បាញ់​ដោយ​ធ្នូ ជើង​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នោះ​ឯង​ត្រឡប់​ទៅ​ជា​នាំ​ខ្លួន​រស់​បាន​យ៉ាង​រហ័ស ហើយ​ក៏​រួច​ខ្លួន​បាន។
images/articles/1432/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦១៤ ដង)
មាន​និទាន​មាន់​ព្រៃ​ជល់​គ្នា កាល​ជល់​គ្នា​មួយ​សន្ទុះ​ធំ​មក ក៏​ដឹង​ចាញ់​ឈ្នះ មាន់​ដែល​ចាញ់​ក៏​រត់​គេច​បាត់​ទៅ ចំណែក​មាន់​ដែល​ឈ្នះក៏​សប្បាយ​ចិត្ត​ ទទះ​ស្លាប​និង​សម្ដែង​អាកប្បកិរិយា​ផ្សេងៗ បង្អួត​មាន់​មេ​ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង រួច​ហើយ​ក៏​ហើរ​ទៅ​ទំ​លើ​ដំបូក​ខ្ពស់ ស្រែក​រងាវ​ប្រកាស​ពីជ័យ​ជម្នះ​របស់​ខ្លួន ។ពេល​នោះ មាន​សត្វ​ឥន្ទ្រី​ដ៏​ធំ​មួយបាន​ហើរ​បោះ​ពួយ​មក​ឆាប​យក​មាន់​ដែល​ជា​អ្នក​ឈ្នះ​នោះ​ទៅ​ធ្វើ​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​រំពេច​ទៅ។ រឿង​មាន់​ព្រៃ​ដែល​ជល់​ឈ្នះ​គេ​នេះ​បាន​អប់រំ​មនុស្ស​យើង​យ៉ាង​ល្អ គឺ​ពេល​ដែល​យើង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ក្នុង​កិច្ចការ​យ៉ាង​ណា​មួយ យើង​មិន​ត្រូវ​អួត​ក្អេងក្អាង លើកតម្កើន​ខ្លួន​ឯង​នោះ​ឡើយ ព្រោះ​ការ​អួតក្អេងក្អាង វានាំ​ឲ្យ​ដូច​រឿង​និទាន​ពី​មាន់​ព្រៃ ដែល​ជល់​ឈ្នះ​គេ​នោះ​ឯង ។ក្នុង​លោក​នេះ អ្នក​ដែល​បាន​ដល់​នូវ​សេចក្ដី​សម្រេច​រមែង​ជាទី​តាំង​នៃ​ការ​សម្លឹង​មើល​នៃ​អ្នក​ដទៃ ដ៏​យ៉ាង​ច្រើន​ដូច្នេះ យើង​គួរ​តែ​ទន់​ភ្លន់ បន្ទន់​បន្ទាប​ខ្លួន ទើប​អាច​រស់​នៅ​បាន​យូ​រត​ទៅ ហើយ​ក៏​រមែង​មាន​នូវ​មិត្តភក្តិ​ច្រើន ឯ​សត្រូវ​វិញ​បើ​មាន​ក៏​តិច​តួច​ប៉ុណ្ណោះ។ មាន​ព្រះ​ពុទ្ធ​ភាសិត​មួយ​ឃ្លា បាន​សម្ដែង​ទុក​មក​ថា​ << ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង >> ។ម្យ៉ាង​ទៀ​ត​ សត្វ​ឥន្ទ្រី​ក្នុង​រឿង​និទាន​នេះ ជា​ឈ្មោះ​នៃ​កិលេស​មារ។ សត្វ​ស្លាប់​ដោយ​សារ​សាច់ កាមគុណ​ផ្ដាច់​ជីវិត​មនុស្ស។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1430/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៨៣ ដង)
សន្សំ​ថាម​ពល ដង្កូវ​មុន​នឹង​ទៅជា​មេអំបៅ វា​ត្រូវ​សន្សំ​កម្លាំង​ថាម​ពល​ទុក​ឲ្យ​ច្រើន ដើម្បី​នឹង​បាន​ប្រើប្រាស់​នូវ​កម្លាំង​នោះ​ក្នុង​ពេល​ដែល​ត្រូវ​ប្តូរ​ផ្លាស់​រាងកាយ​ទៅ​ជា​មេអំបៅ​ដ៏​ស្រស់​ស្អាត។ ក្ដាម​នៅ​ពេល​សក​ហើយ វា​ត្រូវ​សន្សំ​កម្លាំង​ទុក​ដើម្បី​ឲ្យ​បាន​ទៅជា​ស្នូក​ដែល​រឹង​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។ ធម្មជាតិ​នៃ​សត្វ​ទាំង​ពីរ​មុន​នេះ ដាស់​តឿន​ឲ្យ​យើង​ដឹង​ថា ការ​ប្តូរផ្លាស់​ទៅ​កាន់​ភាព​រឹងប៉ឹង និង​ល្អ​ប្រសើរ​បាន​នោះ គឺ​មនុស្ស​យើង​ត្រូវ​
images/articles/1429/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៧២ ដង)
ឃ្មុំ​ជា​សត្វ​ដែល​មាន​សេចក្ដី​ព្យាយាម ឆ្លាត​ក្នុង​ការ​សន្សំ​ ពេញ​ចិត្ត​នឹង​របស់​ស្អាត​ និយម​ការ​ព្រមព្រៀង ថែម​ទាំង​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ច្រើន​ប្រការ​ទៀត​ផង។ រុយ​ជា​សត្វ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ឃ្មុំ​ដែរ តែ​មាន​សភាព​ចរិក​និស្ស័យ និង​ការ​រកស៊ី​ខុស​គ្នា​ពី​ឃ្មុំ​ដូច​មេឃ​នឹង​ដី។ រុយ​ចូល​ចិត្ត​តែ​របស់​ស្មោគគ្រោគ ស្អុយ​រលួយ និង​ចម្លង​រោគ​ផ្សេងៗ​ឲ្យ​ដល់​មនុស្ស​ជា​ដើម។ មនុស្ស​យើង​កើត​មក​ ក៏​មាន​រូបរាង​ស្រដៀង​ៗ​គ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​សភាព​ផ្សេង​គ្នា​នោះ គឺ​ឧបនិស្ស័យ​ពីអតីត និង​ការ​សេពគប់​ក្នុង​បច្ចុប្បន្ន​ព្រម​ដោយ​ការ​សិក្សា ។ល។ ទើប​ធ្វើ​ឲ្យ​មនុស្ស​យើង​ទៅ​ជា​មនុស្ស​ប្រភេទ​ឃ្មុំ​ ឬ​ប្រភេទ​រុយ​នោះ​ឯង។ រុយ​ចូល​ចិត្ត​លាមក មនុស្ស​គម្រក់​សេពអធម៌ ឃ្មុំ​ចូល​ចិត្ត​កេសរ ជាតិ​មនុស្ស​ល្អ​ចូល​ចិត្ត​បុណ្យ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1426/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៣៦ ដង)
​ដោយ​ធម្មជាតិ​ ត្រី​តែង​តែ​ហែល​បញ្ច្រាស​ខ្សែ​ទឹក​ដូច​ជា​នៅ​តាម​ស្ទឹង​ទន្លេ​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ​យើង​ឃើញ​ត្រី​ដែល​នៅ​តាម​ក្រសែ​ទឹក​ហូរ គឺ​ត្រី​ងាប់ ។មនុស្ស​គ្រប់​គ្នា​ដែល​កើត​មក រមែង​ជួប​នូវ​ឧបសគ្គ​ដែល​ឧបសគ្គ​ទាំង​នោះ​ជា​គ្រឿង​សាកល្បង ឬ​ពិសោធ​មើល​កម្លាំងតស៊ូ​របស់​មនុស្ស ដូច្នេះ​ការ​តស៊ូ​ចំពោះ​ឧបសគ្គ​ដើម្បី​សេចក្ដី​សម្រេច​ប្រយោជន៍​ក្នុង​ជីវិត ពោល​គឺ​ឧបសគ្គ​រមែង​មក​មុន ​សេចក្ដី​សម្រេច​នូវ​ប្រយោជន៍​រមែង​មក​តាម​ក្រោយ។ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​សេចក្ដី​ព្យាយាម នាំ​ឲ្យ​ឆ្លង​នូវ​សេចក្ដី​ទុក្ខ​បាន ដូច្នេះ​មនុស្ស​យើង​ត្រូវ​កុំ​ធ្វើ​ឲ្យ​ដូច​ត្រី​ងាប់ ដែល​អណ្ដើត​ទៅតាម​ក្រសែ​ទឹក​នោះ​ឡើយ ។ម្យ៉ាង​ទៀត មាន​អត្ថន័យ​សម្រាប់​ឲ្យ​ពិចារណា​ថា ​មនុស្ស​ដែល​មិន​មាន​នូវ​ឧបសគ្គ​ គឺ​មាន​តែ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ទៅ​តាម​យថាកម្ម មិន​អាច​ធ្វើ​អ្វី​ឲ្យ​សម្រេច​បាន​នូវ​ប្រយោជន៍​ក្នុង​លោក​នេះ​ទៀត​ឡើយ។ មើល​សត្វ​កណ្ដៀរ​ កពូន​ដី មើល​សត្វ​បក្សី​ក្រងសម្បុក មើល​ឃ្មុំ​ជា​ដើម​សាង​ក្ដី​សុខ ព្យាយាម​សម្រុក​បាន​សម្រេច។ ទឹក​ស្រក់​តក់ៗ​ទម្លុះ​ថ្ម រលក​តៗ​ថ្ម​សឹង​ដាច់ កាន់​ការងារ​អ្វី​ត្រូវ​ប្ដូរ​ផ្ដាច់ ផល​ល្អ​សម្រេច​ព្រោះ​ព្យាយាម។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1427/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២១៤ ដង)
​មិត្ត​រួម​សុខ​ទុក្ខ​ មិត្ត​ល្អ​ជំពូក​ទី ២ ជា​មិត្ត​រួម​សុខ​ទុក្ខ​មាន​លក្ខណៈ ៤ យ៉ាង​គឺ ១- គុយ្ហមស្ស អាចិក្ខតិ ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត មនុស្ស​យើង​ម្នាក់ៗ​ដែល​នៅ​មានកិលេស​ គង់​ជួប​ប្រទះ​នូវ​រឿង​ដែល​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត បើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នកដទៃ​ជួយ​ដោះ​ស្រាយ វា​អាច​យើងខ្លួន​ឯង​ដោះ​មិន​ចេញ មាន​ខ្លះ​ប្រព្រឹត្ត​អំពើ​ផ្ដេស​ផ្ដាស​ឲ្យ​ដល់​ខ្លួន​ឯង​ទៀត​ផង ប៉ុន្តែ​បើ​ចេះ​តែ​និយាយ​ប្រាប់​ដល់​មនុស្ស​មិន​រើស​មុខ
images/articles/1428/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៩៥ ដង)
អាកាស​គេ​មិន​អាច​ចាប់​បាន ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​បដិបត្តិ​ធម៌ ធ្វើ​ចិត្ត​ឲ្យ​ដូច​អាកាស មិន​ឲ្យ​កិលេស​ចាប់​អាន​អស្រ័យ​នៅ ឬ​ប្រឡាក់​សៅហ្មង​ឡើយ។ អាកាស​អាស្រ័យ​នៅ ឬ​ប្រឡាក់​សៅហ្មង​ឡើយ។ អាកាស​ជាទី​ត្រាច់​នៃ​បក្សី​ ដងព្រៃ​ជាទី​នៅ​នៃ​ម្រឹគា ទន្លេ​សមុទ្រ​ជាទី​នៅនៃ​មច្ឆា សង្ខារ​ជាទី​នៅ​នៃ​ត្រៃ​លក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា។ វិបស្សនា​រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​សង្ខារ​ធម៌ ដូច​ជា​អាកាស ដែល​ជា​ទី​ត្រាច់​នៃ នៃ​តាបសឫសី​អ្នក​មាន​ឫទ្ធិ​ដូច្នោះ​ដែរ។ អាកាស​រក​ទី​បំផុត​មិន​មាន​ឡើយ ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​ស្រលាញ់​សីល រមែង​មាន​សីល​មិន​មាន​ទី​បំផុត​ដោយ​លាភ ដោយ​យស ដោយ​ញាតិ ដោយ​អវយវៈ និង​ដោយ​ជីវិត​ដូច្នោះ​ឯង។ អាកាស​មិន​មាន​ទាក់​ជាប់​នឹង​អ្វី ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​​បដិបត្តិ​ធម៌ មិន​មានបលិ​ពោធ កង្វល់​ជាប់​ជំពាក់​នឹង​ត្រកូល ឬ អាវាស​ជា​ដើម​ដូច្នេះ​ដែរ។ អាកាស​មិន​មាន​ឋិត​នៅ​ក្នុង​សំណុំ​រូប យ៉ាង​ណា​អ្នក​បដិបត្តិ​ធម៌​ចម្រើន​វិបស្សនា​រំលត់​ក្ដី​ប្រកាន់​ក្នុង​បញ្ចក្ខន្ធ រមែង​ជា​អ្នក​មិន​ឋិន​នៅ​ក្នុង​លោក​នេះ មិន​ឋិត​នៅ​ក្នុង​លោក​ដទៃ ពោល​គឺ​ផុត​ចាក​ភព​បី យ៉ាង​នោះ​ឯង។ សុខលោកីយ៍ បាន​អ្វីៗ ត្រឹម​មួយ​គ្រា សុខ​ធម្មា គ្រប់​វេលា រហូត​ត្រើយ ចង់​គេចទុក្ខ កុំ​សម្រុក រឿង​កៀកកើយ រៀន​ធម៌​ហើយ កុំ​ព្រងើយ ត្រូវ​ចេះ​ក្រែង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1425/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៨១ ដង)
ព្រៃជ្រៅ​មិន​មាន​ផ្លូវទៅ​មក​យ៉ាង​ណា អ្នក​បដិបត្តិ​ធម៌ រមែង​បដិបត្តិ​កម្ចាត់​ផ្លូវ​ដែល​ជាទី​ទៅមក​នៃ​កិលេស​ដូច្នោះ​ឯង។ ព្រៃ​ធំ​ស្ងាត់​ជ្រងំ ប្រាស​ចាក​ជន យ៉ាង​ណា​ ចិត្ត​អ្នក​បដិបត្តិ​ធម៌ ក៏​រមែង​ប្រាស​ចាក​អកុសល​នីវរណៈ ជា​ចិត្ត​ស្ងប់​ស្ងាត់​ប្រព្រឹត្ត​ទៅ​សែន​សុខ យ៉ាង​នោះ​ដែរ។ ក្នុង​ព្រៃ​ហិមពាន្ត មាន​សម្រស់​ស្អាត ផ្កា​ឈើ​ក្លិន​ក្រអូប វាល​ស្មៅ​មនោរម្យ ស័ក្ដិសម​ប្រៀប​បាន​នឹង​សន្ដាន​ព្រះអរិយៈដែល​ស្អាត​បរិសុទ្ធ​និង​មាន​មន្ទិល និង​ប្រដាប់​ទៅដោយ​ផ្កា​គឺគុណ​មាន​ពោធិបក្ខិយ​ធម៌​ជា​ដើម។ ព្រៃ​ស្ងាត់​ ជាទី​ពេញ​អធ្យាស្រ័យ​នៃ​ព្រះអរិយ​សាវ័ក​អ្នក​ប្រព្រឹត្ត​នូវ​ធុតង្គ​គុណ ចំណែក​អ្នក​បដិបត្តិ​ធម៌​គួរ​គប្បីមាន​សេចក្ដី​ស្ងប់​ស្ងាត់​ចាក​កិលេស ឲ្យ​បាន​ជាទី​អាស្រ័យ​សេព​ជានិច្ច​រាល់​ថ្ងៃ​នៃ​ខ្លួន​ឯង គួរ​នា​ដូច​ជា​ព្រៃ​ស្ងាត់​ដែលជាទី​សេព​អាស្រ័យ​នៃ​ព្រះ​អរិយភិក្ខុ​ដូច្នោះ​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1424/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៥៦ ដង)
ខ្យល់​រមែង​បក់​ផាត់​នូវ​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​ព្រៃធំ​ យ៉ាង​ណា ព្រះ​យោគាវចរ រមែង​ត្រេកអរ​ក្នុង​សេចក្ដី​ព្យាយម​របស់​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​ក្រអូប​ដ៏បរិសុទ្ធ គឺវិមុត្តិ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។ ខ្យល់​ព្យុះ​ រមែង​បោកបក់​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​ដើម​ឈើ​ទាំង​ឡាយ បាក់​មែក​បាក់​ដើម រលើង​ឫស ប៉ើង​ទាំង​គល់​សណ្ដក​ទាំង​ឫស​កែវយ៉ាង​ណា ចំណែក​អ្នក​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយម រមែង​ពិចារណា​ទៅ​ក្នុង​ដង​ព្រៃ​គឺ​សង្ខារធម៌ ហើយ​កម្ចាត់​បង់​នូវ​កិលេស​ រលើង​ទាំង​ឫស​គល់ គឺ​អវិជ្ជា ដូច​គ្នា​នឹង​ខ្យល់​ព្យុះ​ដូច្នោះ​ដែរ ។ខ្យល់​រមែង​បក់ផាត់​ទៅ​ក្នុង​អាកាស គឺ​ដូច​ជា​ព្រះអរិយបុគ្គល ដែល​បាន​ធ្វើ​ចិត្ត​ឲ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរធម៌​ដូច្នោះ​ឯង។ ខ្យល់​បក់​នាំ​យក​ក្លិន​ផ្កា​ក្រអូប​អប់​ពេញ​សួន​ឧទ្យាន​មាន​ន័យដូចជា​អ្នក​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ​នៃ​សីល ក៏​រមែង​ព្យាយាម​ប្រព្រឹត្ត​ខ្លួន​ដោយ​សេចក្ដី​សង្រួម​ ព្រោះ​សេចក្ដី​ព្យាយាម​សង្រួម​នោះ​ឯង ក៏​រមែង​បក់​ផ្សាយ​នូវ​ក្លិន​សីល​ដែល​ក្រអូប​លើស​ក្លិន​នៃ​បុប្ផជាតិ​ទាំង​ឡាយ​ឲ្យ​សាយ​ភាយ​រហូត​ដល់​ឋាន​នៃ​ទេវតា។ ខ្យល់​បក់ផាត់​ទៅ​មក ដោយ​ប្រាសចាក​ទី​នៅ​អាស្រ័យ មិន​អាល័យ​ មិន​ស្ដាយទីណាៗ​មាន​សេចក្ដី​ដូច​ជា​ព្រះយោគាវចរ​ដែល​មិន​អាល័យ​ទីកន្លែង​ មិន​ហួងហែង​អាវាស មិនជាប់​នឹង​ត្រកូល ឬ​បុគ្គល​ណាៗ​ដូច្នេះ​ដែរ។ របស់​បាន​ទទេ​គឺ​ចាស់ជរា របស់​ប្រឹង​រក​គ្រប់​គ្នា​គឺគុណ​តម្លៃ​នៃ​ជីវិត។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1422/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៩៨ ដង)
ជាធម្មតា​របស់​ភ្លើង រមែង​ដុត​នូវ​របស់​ទាំង​ពួង​ឲ្យ​ឆេះ​ខ្ទេច​ខ្ទី យ៉ាង​ណា ការ​សិក្សាប្រព្រឹត្ត​បដិបត្តិ គឺ​ជា​ភ្លើង​ដុត​នូវ​កិលេស​ក៏​យ៉ាង​នោះ​ដែរ ដូច្នេះ​ទើប​ពុទ្ធ​បរិស័ទ​យើង​ត្រូវ​បង្កាត់​ភ្លើង​កុសល​ឲ្យ​បាន​ដល់​ព្រម ឲ្យ​ឆេះ​ត​គ្នា​ជានិច្ច រហូត​ដល់​បាន​សម្រេច​ រួច​ផុត​ពី​សេចក្ដី​សៅហ្មង ។ភ្លើង​ពុំ​ចេះ​ករុណា អាណិត​ស្រណោះ​ដល់​ស្មៅ​ដល់​អុស រហូត​ដល់​ផ្ទះសំបែង​ព្រៃព្រឹក្សា​ឡើយក៏​ដូច​ជា​អ្នក​ប្រព្រឹត្ត​ធម៌ រមែង​មិនអាណិត​កិលេស​ដូច្នេះ​ដែរ គឺ​ថា​ត្រូវ​តែ​ដុត​កម្ទេច​ចោល​ដោយ​ភ្លើង គឺ​ញាណ បាន​ដល់ ​វិបស្សនាញាណ និង​ មគ្គញ្ញាណ។ ភ្លើង​ចេះ​តែ​ពី​ឆេះ កាល​បើ​មាន​អ្វី​ត្រូវ​ឆេះ ភ្លើង​មិន​ញញើត មិនរួញរា​ឡើយ យ៉ាង​ណា ការតាំង​ចិត្ត​បដិបត្តិ​ធម៌​ត្រូវ​តែ​ឲ្យ​ពិត​ប្រាកដ បំពេញ​កិច្ច​ឲ្យ​ហ្មត់​ចត់មិន​ខ្ជិល​មិន​រួញរា ហើយ​ក៏​មិន​រាយ​មាយ​ពី​កិច្ចការ​តួនាទី​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ។ភ្លើង​កម្ចាត់​បង់​នូវ​ភាព​ត្រជាក់​រងា ដូច​គ្នា​នឹង​ការ​ប្រព្រឹត្ត​ធម៌​រមែង​បាន​នូវ​ភាព​កក់ក្ដៅ បាន​នូវ​ទីពឹង ប្រាសចាក​ភ័យ មិន​មាន​សេចក្ដី​ទុក្ខ​សោក អាឡោះ​អាល័យ​អ្វី​ឡើយ បី​ដូច​នាង​បដាចារា​ដែល​បាន​នូវ​ភាព​កក់​ក្ដៅ​ក្នុង​ព្រះសាសនា​ដូច្នោះ​ឯង។ ភ្លើង​មាន​ភាព​ភ្លឺ​ស្វាង កម្ចាត់​បង់​នូវ​ភាព​ងងឹត ជា​ការ​បញ្ជាក់​ពិតៗ​ដល់​ពន្លឺ​នៃ​បញ្ញា ដែល​មិន​មាន​ពន្លឺអ្វី​ប្រៀប​ស្មើ​ទៀត​ផង ព្រោះ​ពន្លឺ​នៃ​បញ្ញា​អាច​កម្ចាត់​នូវ​ភាព​ងងឹត​ គឺ​អវិជ្ជា​បាន។ ពន្លឺ​អ្វី​ស្មើ​ដោយ​បញ្ញា​មិន​មាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1420/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៦៧ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ ការងារ​ក្នុង​រង្វង់​គ្រួសារ យើង​ត្រូវ​មាន​សតិសម្បជញ្ញៈ​ស្រលាញ់​រាប់​អាន​ក្រុម​គ្រួសារ​របស់​យើង​ព្រោះ​យើង​រស់​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ រស់​នៅ​ក្នុង​វង្សត្រកូល ត្រូវ​ថែទាំ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ​ផង។ យើង​ត្រូវ​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ប្រយោជន៍​សុខ​ដល់​គ្នា​ច្រើន​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច​ជា​ភរិយាស្វាមី​ដែល​រស់​នៅ​ជា​មួយ​គ្នា​ជា​ដើម
images/articles/1421/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤២៧ ដង)
ទឹកឈប់​ស្ងៀម នឹង​ស្មើ​ទៅ​តាម​ប្រក្រតី​របស់​ខ្លួន​មិន​ល្អក់ គឺ​ថ្លា​ស្ងាត​ជានិច្ច ក្នុង​ន័យ​សិក្សាអប់រំ​ឲ្យ​មនុស្ស​យើង ស្ងប់​ស្ងៀម​ប្រព្រឹត្ត​ស្មើ​ក្នុងកុសល​កម្មបទ មាន​មារយាទ​ស្អាត​បរិសុទ្ធ តាម​សភាព​របស់​ខ្លួន​ប្រក្រតី មិន​និយាយ​ឲ្យ​មាន​ការ​កករ​ល្អក់​ចិត្ត​ខ្លួន​ឯង និង​អ្នក​ដទៃ​ក្នុង​រឿង​អ្វីៗ​ឡើយ​ ។ទឹក​មាន​ប្រក្រតី​ធម្មតា​របស់​ខ្លួន​ត្រជាក់​ស្មើ​ជានិច្ច​ក៏​ដូច​ជាមនុស្ស​ដែល​សម្បូណ៌​ដោយ​មេត្តាខន្តី សោរច្ចៈ អវិហឹង្សា មាន​ប្រក្រតី​ស្វែង​រក​ប្រយោជន៍​ទំនុក​បម្រុង និងមាន​សេចក្ដី​អនុគ្រោះ​ដល់​សព្វ​សត្វ​ទាំង​ឡាយ។ ទឹក រមែង​ជម្រះ​នូវ​របស់​ដែល​ស្មោក​គ្រោក​ឲ្យ​ស្អាត​ទៅ​បាន គឺ​បាន​ដល់​មនុស្ស​ដែល​នៅ​ក្នុង​ទីណាៗ រមែង​ធ្វើ​កិច្ច​ដែល​ជា​ប្រយោជន៍​ដល់​ពពួក​ជន គ្រប់​ប្រភេទ គ្រប់​ឋានៈ លាងជម្រះ​នូវ​អារម្មណ៍​មិន​ល្អ ឲ្យ​បាន​ទៅ​ជា​អារម្មណ៍​ស្អាត​មិត្ត​ស្អាត ដល់​អ្នក​គ្រប់​គ្នា និង​មានជីវិត​ស្រស់​បស់ ។ទឹក​ជា​វត្ថុដែល​ជាទី​ត្រូវ​ការ​យ៉ាង​ចាំ​បាច់​បំផុត នៃ​មនុស្ស​សត្វ​គ្រប់​គ្នា នេះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​បដិបត្តិ​ខ្លួន​ឲ្យ​ជា​ទីប្រាថ្នា​នៃ​សត្វ​លោក ជាទី​គោរព ជាទី​ស្រលាញ់​នៃ​អ្នក​គ្រប់​គ្នា​ដូច្នោះ​ឯង។ ទឹក​ស្អាត​បរិសុទ្ធ មិន​នាំមក​ជាតិ​ពិស​ពុល​ឲ្យ​ដល់​រូប​កាយ​នៃ​អ្នក​ដែល​អាស្រ័យ​នឹង​ខ្លួន​ឡើយ គឺ​ឲ្យ​សម្រេច​តែ​ប្រយោជន៍ ដល់​អ្នក​ដែល​ត្រូវ​ការ​បរិភោគ​ជា​ដើមប៉ុណ្ណោះ​យ៉ាង​ណា មនុស្ស​បរិសុទ្ធ​ រមែង​មិន​បង្ក​នូវ​ជម្លោះ​វិវាទ​ទាស់ទែង មិន​ច្រណែន​ឈ្នានីស ចាំ​តែ​ចាប់​កំហុស​នៃ​អ្នកដទៃ​នោះ​ឡើយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​វាចា​ចិត្ត មាន​តែ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​សុខ​ដល់​អ្នក​ណាៗ​ដែល​ត្រូវ​ការ​ខ្លួន​ ចូល​មក​សេព​គប់​អាស្រ័យ​នឹង​ខ្លួន​តែ​ម្យ៉ាង​ប៉ុណ្ណោះ យ៉ាង​នោះ​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1419/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៤៦ ដង)
អ្នក​ណា​ៗ ដាក់​ចុះ​ទម្លាក់​ចោល​នូវ​របស់​ស្អាត ឬ​មិន​ស្អាត​យ៉ាង​ណា ផែន​ដី​ក៏​រមែង​នៅ​ស្ងៀម​មាន​សភាព​ស្មើៗ​ជានិច្ច មិន​មាន​ការ​ស្រលាញ់ ឬ​ស្អប់​ឡើយ ក៏​ដូច​ជា​មនុស្ស​ដែល​មាន​ចិត្ត​បាន​អប់​រំ​ទូន្មាន​ហើយ រមែង​មិន​មាន​នូវ​អាការ​ឡើង​ចុះ គឺ​មិន​ស្រឡាញ់​មិន​ស្អប់​ចំពោះ​អារម្មណ៍​ល្អ ឬ​មិន​ល្អ​នោះ​ឡើយ។ ផែន​ដី​រមែង​ទ្រទ្រង់​នូវ​អ្វីៗ​សព្វ​យ៉ាង ដូច​ជា​ផ្ទះ​សំបែង​ទីកន្លែង ដើមឈើ​ ព្រៃភ្នំទន្លេសមុទ្រ និង​មនុស្ស​សត្វ​ជា​ដើម ដោយ​មិន​មាន​ការ​ខ្ជិលច្រអូស​ណា​មួយ​ទេ ក៏ដូច​ជា​ការ​មិនខ្ជិល​ច្រអូស​នៃ​មនុស្ស​ល្អ ព្យាយាម​បំពេញ​នូវ​ករណី​កិច្ច​ក៏​ប្រសើរ​ទាំង​ឡាយ ទៅ​តាម​តួនាទី​របស់​ខ្លួន និង​ជាមនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ជាទី​អាស្រ័យ​នៅ នៃ​មនុស្ស​សត្វ​ទាំង​ឡាយ​ដទៃ​បាន​យ៉ាង​ច្រើន​ទៀត​ផង។ ធម្មៈ គឺ​ធម្មជាតិ​បាន​បង្រៀន​នូវ​សេចក្ដីពិត ឲ្យ​យើង​បាន​សិក្សា​គ្រប់​ពេលវេលា ត្រូវ​ទៅ​តាម​ព្រះធម៌​ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​សម្ដែង ។ភិក្ខុ​ណា​មាន​ចិត្ត​ស្មើ​ដោយ​ផែន​ដី ប្រៀប​ដូច​ជា​សសរខឿន មាន​គោល​ជំហរ​រឹងប៉ឹង មាន​វត្ត​ប្រតិបត្តិ​ល្អ​ មាន​កិលេស​ដូច​ជាភក់​ទៅ​ប្រាស​ហើយ ដូច​ជា​ទន្លេ​ដែល​មិន​កករ​ល្អក់​យ៉ាង​នោះ​ឯង មិន​មាន​ស្រលាញ់ មិនមាន​ស្អប់។ សង្សារវដ្ដ​ទាំង​ឡាយ​នឹង​មិន​មាន​ដល់​ភិក្ខុ​ ដែល​មាន​គោល​ជំហរ​រឹងប៉ឹង​យ៉ាង​នេះ​ឡើយ។ ធ្ងន់​ណែន​នឹង​ធឹង​ដូច​ផែនដី មិន​មាន​ជាប់​អ្វី​ដូច​អាកាស ស្ងប់​ស្ងៀម​ត្រជាក់​សែន​ស្រឡះ គឺ​សុខ​ពិត​ណាស់​ចិត្ត​អប់រំ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1418/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦០២ ដង)
មហាសមុទ្រ មហាសមុទ្រ​មិន​នៅ​រួម​ជា​មួយ​នឹង​សាកសព បើ​មាន​សាកសព រលក​តែង​នាំ​មក​ចោល​លើ​ច្រាំង យ៉ាង​ណា​បុគ្គល​ល្អ រមែង​មិន​នៅ​ជា​មួយ​នឹង​កិលេស​គ្រឿ​ង​សៅហ្មង​មាន​លោភៈ ទោសៈ និងមោហៈ ជា​ដើម​ឡើយ ក៏​យ៉ាង​នោះ​ដែរ។ មហាសមុទ្រ ទ្រទ្រង់​រក្សា​ទុក​នូវ​រតនៈ​ច្រើន​ប្រការ​មាន​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក មាស និង​ប្រាក់ ។ល។ រមែង​រួបរួម​ទុក
images/articles/1417/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៤៤ ដង)
ព្រះចន្ទ​ខាង​ខ្នើត រមែង​ចម្រើន​ដោយ​រស្មី មាន​ពន្លឺ​ខ្លាំង​ឡើង​ៗ យ៉ាង​ណា ជន​ប្រុស​ស្រី​គប្បី​ញ៉ាំង​រស្មី​នៃ​ជីវិត​ឲ្យ​ចម្រើន​ដូច​ព្រះ​ចន្ទ​ខាង​ខ្នើត​ដែរ ពោល​គឺ​ញ៉ាំង​គុណធម៌​ឲ្យ​មាន​ការ​ចម្រើន​ខ្ពស់​ឡើង​ៗ ។ព្រះ​ចន្ទ​ជា​អធិបតី​លើ​ពួក​ផ្កាយ​ទាំង​ឡាយ ដោយ​ពន្លឺ​រស្មី​មក​លើ​ផែន​ដី យ៉ាង​ណា បុគ្គល​គប្បី​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​អធិបតី គឺ​ជា​ធំ​ដោយ​ឆន្ទាធិបតី​ជា​ដើម ប្រាថ្នា​នឹង​កម្ចាត់​បង់​នូវ​កិលេស ដូច្នោះ​ដែរ។ ព្រះ​ចន្ទ​រមែង​ប្រាកដ​ឲ្យ​ឃើញ​ក្នុង​វេលា​រាត្រី​ ថ្ងៃ​ពេញ​បូណ៌មី រាត្រី​កាន់​តែ​ស្ងាត់ យប់​កាន់​តែ​ជ្រៅ មេឃ​ស្រឡះ ពន្លឺ​រឹតតែ​ច្បាស់ អាកាសធាតុ​ត្រជាក់ សេចក្ដី​នេះ​យ៉ាង​ណា សម​ដូច​ព្រះពុទ្ធ​ឧទាន​ថា << សេចក្ដី​ស្ងប់​ស្ងាត់​របស់​អ្នក​ដែល​ត្រេកអរ​ក្នុង​ទីស្ងាត់​ ជា​អ្នក​មាន​ធម៌​បាន​ស្ដាប់​ហើយ ពិចារណា​ឃើញ​នូវ​ធម៌ នាំ​មក​នូវ​សេចក្ដី​សុខ​កិរិយា​មិន​បៀតបៀន​គឺ​កិរិយា​សង្រួម​ចំពោះ​សត្វ​ទាំង​ឡាយនាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក >> ។ មាន​ព្រះពុទ្ធ​ដីកា​ផ្សេង​​ទៀត ព្រះអង្គ​ទ្រង់​ត្រាស់​ថា << បុគ្គល​ណា​ប្រមាទ​ពី​ពេល​មុន លុះ​ដល់​ក្រោយ​មក​ជា​បុគ្គល​មិន​ប្រមាទ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង ដូច​ព្រះចន្ទ​ចេញ​ផុត​ពី​ពពក >> ឬ​ម្យ៉ាង​ទៀត​ថា​បាប​នោះ​ដោយ​កុសល បុគ្គល​នោះ​រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង​ដូច​ព្រះចន្ទ​ចេញ​ផុត​​ពី​ពពក >> ដូច្នេះ​ជា​ដើម ។ ព្រះចន្ទ​មាន​រស្មី​ជា​គ្រឿង​លំអ អ្នក​បួស​ទ្រង់​ធម៌​មាន​លម្ម​ដោយ​សីល ។ព្រះចន្ទ​ញ៉ាំង​ជន​ទាំង​ឡាយ ឲ្យ​រីករាយ​សប្បាយក្នុង​ពន្លឺ​រស្មី រី​ឯ​ជន​ប្រុសស្រី​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រេកអរ​នឹង​ការងារ​របស់ខ្លួន ។ព្រះចន្ទ​បំភ្លឺ​មិន​រើស​ដំបូល​ផ្ទះ ទោះបី​ភូមិ​ស្រុក​ទី​ក្រុង​ជនបទ យ៉ាង​ណា អ្នក​ចម្រើន​មេត្តា​រមែង​ផ្សាយ​មេត្តា​ទៅ​ដោយ​មិន​រើស​សព្វ​សត្វ ក៏​យ៉ាង​ដូច្នោះ​ដែរ ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿