35
ថ្ងៃ អង្គារ ទី ២៨ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៧៨៧
Today
ថ្ងៃម្សិលមិញ ១៨៣,៤៤១
ខែនេះ ៧,៨៥២,៤២៨
សរុប ៤០០,១១០,៨៧២
ប្រជុំអត្ថបទ
images/articles/772/Untitled-1.jpg
រឿង​នាង​បង្កជា​ទេវី​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​នាង​បង្កជា​ទេវី​ (ចាក​ លោ​ ជា) (​កំ​លាំង​នៃ​ពាក្យ​ឃោស​នា​ពូ​កែ​ស័ក្កិ​សិទ្ធិ) កាល​កន្លង​ទៅហើយ​ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​ កា​សិ​រាជ​ សោយ​រាជ​សម្បតិ្ត​ក្នុង​នគរ​ពារាណ​សី​ មាន​អគ្គ​មហេសី​ពីរ​ព្រះ​អង្គ​
images/articles/788/Untitled-1.jpg
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​
images/articles/789/Untitled-1.jpg
រឿងចក្ខុបាលត្ថេរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ព្រះបរមសាស្តា​កាល​ប្រថាប់​នៅ​ក្នុង​ក្រុងសាវត្ថី ទ្រង់​ប្រារព្ធ​ព្រះចក្ខុ​បាល​ត្ថេរ ​ត្រាស់​ព្រះធម្មទេស​នា​​នេះ​​ថា "ធម៌​ទាំង​ឡាយ​មាន​ចិត្ត​ជា​ប្រធាន មាន​​ចិត្ត​ប្រសើរ​បំផុត សម្រេច​មក​ពី​ចិត្ត បើ​បុគ្គលមាន​ចិត្ត​​អាក្រក់ ទោះ​និយាយ​​ក្តី ធ្វើ​ក្តី សេចក្តី​ទុក្ខ​តែង​អន្ទោល​តាម​បុគ្គល​នោះ ព្រោះ​ទុច្ចរិត​ទាំង​បី​យ៉ាង​​នោះ គួរ​​នា​ដូច​ជា​កង់​រទេះ​ដែល​វិល​ទៅ​តាម​ជើង​គោដែល​កំពុង​តែ​អូស​នឹម​ទៅ​ដូច្នោះ" ។ នៅ​សម័យ​មួយ ព្រះចក្ខុបាលត្ថេរ​ដែល​មាន​ព្រះនេត្រ​ពិការ​ព្រោះ​បដិបត្តិធម៌​តឹង​តែង​ពេក​រហូត​​ដល់​​មិន​​ព្រម​សិង បាន​ធ្វើ​ដំណើរ​ទៅ​ចូល​គាល់​ព្រះបរម​សាស្តា​ឯ​វត្តជេតពន​ក្បែរ​ក្រុងសាវត្ថី នៅ​រាត្រី​​ថ្ងៃ​​មួយ​ខណៈ​ដែល​ព្រះថេរៈ​កំពុង​ដើរ​ចង្រ្កម បាន​ជាន់​សត្វ​មេភ្លៀង​ងាប់​ដោយ​អចេតនា លុះ​ដល់​​ថ្ងៃ​​ព្រឹក​ឡើង ពួក​ភិក្ខុ​ដែល​ទៅ​សួរ​នាំ​ព្រះថេរៈ​ឃើញ​សត្វ​មេភ្លៀង​ដែល​ងាប់​នោះ គិត​ថា ព្រះថេរៈ​​សម្លាប់​​សត្វ​ដោយ​ចេតនា ទើប​នាំ​យក​រឿង​នោះ​ទៅ​ពិត​ទូល​ព្រះបរមសាស្តា ព្រះបរមសាស្តា​បាន​ត្រាស់​សួរ​ភិក្ខុ​ទាំង​នោះ​ថា បាន​ឃើញ​ព្រះថេរៈ​សម្លាប់​សត្វ​មេភ្លៀង​ទាំង​នោះ​ដោយ​ចេតនា​ឬ​ទេ នៅ​ពេល​ភិក្ខុ​ទាំង​នោះ​ក្រាប​ទូលថា​មិន​បាន​ឃើញ​ទេ ទើប​ត្រាស់​ថា "ពួក​លោក​មិន​បាន​ឃើញ​​​ព្រះចក្ខុបាល​​សម្លាប់​សត្វ​មេភ្លៀង​យ៉ាង​ណា ព្រះចក្ខុបាល​ក៏​មិន​ឃើញ​សត្វមេភ្លៀង​ទាំងនោះដែរ ម្យ៉ាង​ទៀត ព្រះចក្ខុបាល​នេះ​ជា​ព្រះ​អរហន្ត ​ទើប​គ្មាន​ចេតនា​នឹង​សម្លាប់​សត្វ​ទាំង​ជា​អ្នក​បរិសុទ្ធ" នៅ​ពេល​ភិក្ខុ​ទាំងឡាយ​ទូល​សួរ​ថា ព្រះចក្ខុបាលត្ថេរ​នេះបាន​ដល់​ថ្នាក់​ជា​ព្រះអរហន្ត ប៉ុន្តែ​ព្រោះ​​ហេតុអ្វី​បាន​ជា​មាន​ចក្ខុពិការ ព្រះបរមសាស្តា​ទ្រង់​បាន​នាំ​យក​អតីត​និទាន​មក​តំណាល​ថា ៖ កាល​ពី​អតីត​ជាតិ ព្រះចក្ខុបាល​ធ្លាប់​កើត​ជា​ពេទ្យ គ្រា​មួយ បាន​ទៅ​ព្យាបាល​ភ្នែក​ដល់​ស្ត្រី​អ្នក​ជម្ងឺ​​ម្នាក់ ស្ត្រី​អ្នក​ជម្ងឺនេះ​បាន​សន្យា​នឹង​ពេទ្យ​ថា នាង​ព្រមទាំង​កូន​សុខ​ចិត្ត​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​បើ​ភ្នែក​ដែល​​ខ្វាក់​ទាំង​សង​ខាង​របស់​នាង​ពេទ្យ​អាច​ព្យាបាល​ឲ្យ​ជា​ស្រឡះ​បាន ប៉ុន្តែ​លុះ​ត​មក នាង​ខ្លាច​ក្រែង​ថា នាង​ព្រម​ទាំង​កូន​ត្រូវ​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ពេទ្យ​ពិត​មែន ទើប​និយាយ​កុហក​ពេទ្យ​ថា ភ្នែក​ទាំង​​សង​​ខាង​របស់​នាង​មាន​អាការ​ដាប​ខ្លាំង​ជា​មុន​ទៅ​ទៀត​ថ្វី​បើ​ជា​ស្រឡះ​ទៅ​ហើយ​ក៏​ដោយ ពេទ្យ​ក៏​ដឹង​ថា អ្នក​ជម្ងឺ​បោក​ប្រាស់​ទើប​កែ​កុន​ដោយ​ការ​ផ្សំ​ថ្នាំ​ពិស​ដាក់​ចូល​ក្នុង​ថ្នាំបន្តក់​ភ្នែក​ឲ្យអ្នក​ជម្ងឺ​នោះ​បន្តក់ គ្រាន់​តែ​នាង​បន្តក់​ចូល​ទៅ ភ្នែក​ទាំង​សង​ខាង​ក៏​ខ្វាក់ ព្រោះ​ផល​របស់​អកុសលកម្ម​ក្នុង​គ្រា​នោះ​ធ្វើ​​ឲ្យ​ពេទ្យ​ត្រូវ​ខ្វាក់​ភ្នែក​ជា​ច្រើន​ដង​ក្នុង​ភព​ជាតិ​ផ្សេង ៗនៅ​ពេល​ព្រះបរមសាស្តា​បាន​ត្រាស់​តំណាល​ដល់​ដំណើរ​រឿង​ក្នុង​អតីត​ជាតិ​របស់​ព្រះចក្ខុបាលត្ថេរ​​ចប់​ហើយ​ទើប​សរុប​សេចក្តី​ថា "ពេទ្យ​នោះ​គឺ​ចក្ខុបាលត្ថេរ" ហើយ​ត្រាស់​ថា "ម្នាល​ភិក្ខុ​ទាំងឡាយ ! កម្ម​ដែល​បុត្រ​របស់​យើង​បាន​ធ្វើហើយ​ក្នុង​កាល​នោះបាន​អន្ទោល​ជាប់​តាម​បុត្រ​របស់​យើង​មក​ជា​ច្រើន​ភព​ជាតិ ព្រោះ ឈ្មោះ​ថា​បាបកម្ម​តែង​អន្ទោល​តាម​អ្នក​ធ្វើ​ទៅ​បី​ដូច​កង់រទេះ​ដែល​​វិល​ទៅ​តាម​​ជើង​​គោ​ដែល​គេ​ទឹមរទេះដឹក​ទំនិញ​ទៅ​ដូច្នោះ" ហើយ​បាន​សរុបចុង​ក្រោយ​ដោយ​គាថា​នេះ​ថា មនោបុព្ពង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា​ ចេ​ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។ ធម៌​ទាំង​ឡាយ​មាន​ចិត្ត​ជាប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត សម្រេច​មក​ពី​ចិត្ត បើ​បុគ្គល​មាន​ចិត្តអាក្រក់ ទោះ​និយាយ​ឬ​ធ្វើ​ក៏​ដោយ ព្រោះ​ទុច្ច​រិត ៣ យ៉ាង​នោះ​ សេចក្តី​ទុក្ខ​តែង​​អន្ទោល​តាម​បុគ្គល​នោះ បី​ដូចកង់​រទេះ​ដែល​វិល​ទៅ​តាម​ជើងគោ​កំពុង​តែ​អូស​នឹម​ទៅ​ដូច្នោះ ។ នៅ​ពេល​ចប់​ព្រះធម្មទេសនា ភិក្ខុ ៣០០០ រូប បានសម្រេច​ព្រះអរហត្ត​ព្រម​ទាំង​បដិសម្ភិទា​ទាំង​​ឡាយ ព្រះ​ធម្មទេសនា​មាន​ប្រយោជន៍​ទាំង​ដល់បរិស័ទ​ដែល​ប្រជុំ​គ្នា​ហោង ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/799/Untitled-1.jpg
ជីវិតមនុស្ស និង​ បញ្ហា​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ជីវិតមនុស្ស និង​ បញ្ហា​ ដោយ​ បណ្ឌិត​ ក.​ស្រី​ធម្មា​នន្ទ​ - បក​ប្រែ ឈន អៀម​ ចំណង់​អត្ត​ទត្ថៈ​ បង្កើត​បញ្ហា​ដ៏​ច្រើន​ ប្រព័ន្ធ​អប់​រំ​សម័យ​ថ្មី​ តម្រង់​ទិស​ទៅ​រក​មុខ​របរ​ ផលិត​ចេញ​នូវ​និស្សិត​ទាំង​ឡាយ​ ដែល​ប្រដាប់​ដោយ​ចំណេះ​ដឹង​ទ្រឹស្តី​តាម​ការ​សិក្សា​នៅ​សាលា​​ច្រើន​ឡើង​ដែល​​ញ៊ាំង​ឲ្យ​អត្ត​
images/articles/798/Untitled-1.jpg
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ឈើ​ទ្រនាប់​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ (ចាក​ ម វា)​ (​គុណ​ព្រះ​សម្ពុទ្ធ​​តែង​ញុំាង​​បំ​ណង​អ្នក​​មាន​សទ្ធា​​មាំ​ឲ្យ​សម្រេច​)​ កាល​ព្រះ​សម្ពុទ្ធ​បរិ​និព្វាន​ហើយ​ ​មាន​ព្រះ​ខី​ណា​ស្រព​មួយ​ព្រះ​អង្គ​បាន​យក​ឈើ​​ទ្រនាប់​ព្រះ​សម្ពុទ្ធ​ ដាក់​ក្នុង​យាម​និមន្ត​​ទៅ​កាន់​ជន​បទ​មួយ​ស្ថិត​នៅ​ខាង​ត្បូង​នៃ​មហា​ពោ​ធិ​ព្រឹក្ស​។​ក្នុង​ជន​បទ​នោះមាន​ជន​ជា​សម្មា​ទិ​ដ្ឋិ​​ខ្លះ​​ មិច្ឆា​ទិដ្ឋិ​ខ្លះ​​ស្មើ​ភាគ​គ្នា​ ។ ចំណែ​ក​ជន​ជា​សម្មា​ទិដ្ឋិ​ទំាង​ឡាយ​ បាន​ឃើញ​ព្រះ​ខី​ណា​ស្រព​យក​ឈើ​ទ្រនាប់​ព្រះ​បា​ទ​ព្រះ​សម្ពុទ្ធ​ទៅ​នៅក្នុង​ស្រុក​របស់​ខ្លួន​ហើយ​ មាន​សទ្ធា​ជ្រះ​ថ្លា​ចំ​ពោះ​គុណ​នៃ​ព្រះ​សម្ពុទ្ធ​ដ៏​ក្រៃ​លែង​ បាន​នាំ​គ្នា​ជញ្ជូន​ដី​ខ្សាច់​យ៉ាង​ស្អាត​ល្មម​ មក​ធ្វើ​ជា​ស្តូប​ចេតិយ​បញ្ចុះ​ឈើ​ទ្រនាប់​ព្រះ​បាទ​នោះ​​ហើយ​នាំ​គ្នា​គោ​រព​បូ​ជា​ធ្វើ​សក្ការៈ​រាល់​ៗ​ថ្ងៃ​។ ឯ​ជន​មិច្ឆា​ទិដិ្ឋ​ទាំង​ឡាយ​នំា​គ្នា​គោ​រព​បូជា​ ធ្វើ​ទី​សក្ការៈ​ចំ​ពោះ​ឥស្ស​រទេ​វ​តាគី​ (​អារ័ក្ស​ អ្នក​តា​ ​ខ្មោច​ បិសាច​) មិន​បាន​ជ្រះ​ថ្លាចំ​ពោះ​​គុណ​នៃ​​ព្រះ​សម្ពុទ្ធ​ឡើយ​។ ថ្ងៃ​មួយ​ពួក​ជន​ទាំង​ពី​រ​ពួក​នេះ​ បណ្តាល​ឲ្យ​កើត​ចលា​ចល​យ៉ាង​អស្ចារ្យ​ គឺ​ជជែក​ភ្នាល់​គ្នា​អួត​គុណ​រៀង​ៗ​ខ្លួន​ ពួក​ជន​សម្មាទិដិ្ឋ​អួត​ថា​គុណ​ព្រះ​សម្ពុទ្ធ​ពូ​កែ​​វិ​សេស​អស្ចារ្យ​​ផុត​ក្នុង​លោក​ ឥត​មាន​គុណ​អ្វី​ប្រៀប​ស្មើ​បាន​ ឯ​ជន​មិច្ឆា​ទិដ្ឋិ​​អួត​ថា​ គុណ​ឥ​ស្ស​រទេវ​តា​គឺ​ អរ័ក្ស​ អ្នក​តា ខ្មោច​ បិសាច​ ពូកែ​ផុត​ផ្តាច់​ក្នុង​លោក​។ រឿង​ជជែក​បនេះ​កាន់​តែ​ធំ​ឡើង​ៗ​ ក៏​នាំ​គ្នា​ភ្នាល់​ថា​បើ​គុណ​ខាង​ណា​ពូ​កែ​​ផុត​ក្នុង​លោក​ សូម​ឲ្យ​គុណ​នោះ​ធ្វើ​បាដិ​ហារ្យ​ឲ្យ​ប្រាកដ​ដល់​ភ្នែក​មហា​ជន​ទាំង​អស់​ លុះ​ព្រម​ភ្នាល់​គ្នា​យ៉ា​ង​នោះ​ហើយ​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​ទូល​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន​ ព្រះ​មហា​ក្សត្រ​ ក៏​កំ​ណត់​ថ្ងៃ​ឲ្យ​ភ្នាល់​គ្នា​ ហើយ​ឲ្យ​រាជ​អាមាត្យ​​នាំ​គ្នា​ទៅ​វាយ​ស្គរ​ដើ​រ​ទៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទាំង​មូល​ថា​ នៅ​ ៧ ថ្ងៃ​ទៀត​នឹង​មានភ្នាល់​គុណព្រះ​សម្ពុទ្ធ​ និង​គុណ​ឥស្ស​​រ​ទេ​វតា​ ក្នុង​ព្រះ​រាជ​​ណាចក្រ​​យ៉ាង​អស្ចារ្យ​ឲ្យ​មហា​ជន​មក​ជួប​ជុំ​មក​ធ្វើ​សាក្សី​។ ឯ​​ពួក​ជន​សម្មាទិដិ្ឋ​ នាំ​គ្នា​ជំ​រះ​ស្មៅ​ធ្វើ​មណ្ឌល​​តុប​តែង​ព្រះ​ស្តូប​ចេតិយ​ ដែល​បញ្ចុះ​ឈើ​​​ទ្រនាប់​​​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ​។ ពូក​ជន​មិច្ឆា​ទិដិ្ឋ​ នាំ​គ្នា​ធ្វើ​ខ្ទម​អ្នក​តា​ រាន​ទេព្តា​​​ ធ្វើ​ស្លាធម៌​ បាយ​សី​គ្រប់​ទីកន្លែង​ដែល​ខ្លួន​បាន​ទៅ​បន់​ស្រន់​។​ កាល​ ៧ ថ្ងៃ​មក​ដល់​ហើយ​ ពួក​មហា​ជន​ក្នុង​ព្រះ​រាជ​​ណាចក្រ​ទាំង​មូល​ និង​ពួក​ជន​បរទេស​ជា​ច្រើន​ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ទី​ភ្នាល់​រាប់​រយ​លាន​នាក់​។ ពួក​ជន​មិច្ឆាទិ​ដ្ឋិ​ ក៏​រៀប​តុប​តែង​រាន​ទេព្តា ខ្ទម​អ្នក​តា​ បូ​ជា​ដោយ​ស្លាធម៌​បាយ​សី​ខ្លះ​ ក៏​បញ្ជាន់​អារក្ស​បញ្ចូល​បង់​បត់​ឮ​សូរ​ស្គរ​ និង​សំលេង​ហ៊ោក​ញ្រ្ជៀវ​លាន់​រំ​ពង​។ ឯ​ពួក​ជន​សម្មាទិ​ដិ្ឋ​ទាំង​ឡាយ​ នាំ​គ្នា​ទៅ​នមស្ស​កា​រព្រះ​ស្តូប​ចេតិយ​ដែល​បញ្ចុះ​ឈើ​ទ្រនាប់​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ​ ហើយ​មាន​បណ្ឌិត​ជន​ម្នាក់​ក្រោក​ឈរ​ថ្លែង​​សច្ចៈ​វា​ចា​រ​ សរ​សើរ​គុណ​ព្រះ​សម្ពុទ្ធ​ រៀប​រាប់​តាម​ពុទ្ធ​ជ័យ​មង្គល​ ដែលព្រះ​អង្គ​ទ្រង់​ឈ្នះ​សត្រូវ​ទាំង​ឡាយ​មាន​ឈ្នះ​មារា​ធិ​រាជ​ជា​ដើម​ ហើយ​នាំ​គ្នា​អធិ​ដ្ឋាន​ថា​ " សូម​ឲ្យ​ឈើ​ទ្រនាប់​ព្រះ​បាទ​បញ្ចុះ​ក្នុង​ចេតិយ​ ធ្វើ​ប​ដិ​ហារ្យ​ឲ្យ​អស្ចារ្យ​ក្នុង​ពេល​ឥ​ឡូវ​នេះ​ ដើម្បី​ប្រកាស​គុណ​ព្រះ​សម្ពុទ្ធ​ឲ្យ​ប្រាកដ​ដល់​ម​ហាជន​​និង​ជួយ​សង្គ្រោះ​ក្នុង​ពា​លុក​​​ចេតិយ​ ក៏​បញ្ចេញ​សំលេង​លាន់​រំ​ពង​ក្នុង​ចេតិយ​ កំរើក​ញ័រ​មហា​ប្រថ​ពី​ មួយ​ស្របក់​ក៏​បែក​ព្រះ​ចេតិយ​ជា​ពីរ​ ហើយ​អណ្តែត​ឡើង​​ទៅប្រតិ​ស្ថាន​ដ៏​ន​​ភាល័យ​ បញ្ចេញ​ពន្លឺ​រស្មី​ ៦ ពណ៌​ភ្លឺ​ឆើត​អស្ចារ្យ​។ ពួក​មហា​ជន​ទាំង​សម្មាទិដិ្ឋ​ និង​មិច្ឆា​ទិដិ្ឋ​​សម្បើម​ព្រឺ​ព្រួចក្នុង​ចិត្ត​ដរាប​ដល់​ទន់​ជង្គង់​ ក្រាប​ចុះ​នៅ​លើ​ផែន​ដី​​ថ្វាយ​បង្គំ​នមស្សការ​ស្រែក​ប្រកាស​ឮ​លាន់​រំពង​ថា​ សូម​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​រលឹក​ដ​រាប​ដល់​អស់​អាយុ​ ទាំង​ព្រះ​មហា​ក្សត្រ​ ក៏​បាន​ថ្វាយ​ព្រះ​អង្គ​ជា​ឧ​បាសក​ យក​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ទី​រលឹក​ដរាប​ដល់​ទី​បំផុត​ព្រះជន្ម​។ ឯ​ឈើ​ទ្រនាប់​ព្រះបាទ​កាល​បើ​ធ្វើ​បដិហារ្យ​ហើយ​ក៏​បន្ទាប​ចុះ​ទៅ​ប្រតិ​ស្ថាន​ក្នុង​ពាលុក​ចេតិយ​ដូច​ដើម​វិញ។ តាំង​ពី​នោះ​មក​ ពួក​មិច្ឆា​ទិដ្ឋិ​ជន​គោរព​រាប់​អាន​ជឿ​គុណ​ព្រះ​សម្ពុទ្ធ​ ជាមួយ​នឹង​ពួក​ជន​សម្មា​ទិដ្ឋិ​ទាំង​ឡាយ​ ដរាប​ដល់​អស់​អាយុ​គ្រប់​ៗ​គ្នា​ ។​ពួក​ជន​ទាំង​ឡាយ​ក្នុង​កាល​នោះ​ លុះ​អស់​អាយុ​ហើយ​ឥត​មាន​ជន​ណា​មូយ​ទៅ​អបាយ​ភូមិ​ឡើយ​ ខ្លះ​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌៦​ជាន់​ ខ្លះ​បាន​កើត​ក្នុង​មនុស្ស​លោក​នេះ​ បរិបូណ៌​ដោយ​សេចក្តី​សុខ​ចម្រើន​ ។ ដោយ​៥០០០​ឆ្នាំ​​
images/articles/800/Untitled-1.jpg
ព្រះ​សុក្កាភិក្ខុនី​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
នៅក្នុង​បិដក​លេខ​៧៦​ ទំព័រ​២២៣​ សុក្កា​ថេរិយា​បទាន​ មាន​ដូច​តទៅ​៖ក្នុង​កប្ប​ទី​៩១​ អំពី​កប្ប​នេះ​ ព្រះ​នាយក​ព្រះនាម​វិបស្សី​ មាន​ព្រះ​នេត្រ​ដូ​ច​មាស​ ពិចារ​ណា​ឃើ​ញ​ធម៌​ទាំង​អស់​កើត​ឡើង​ហើយ​ ។​ គ្រា​នោះ​ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី​ បាន​ស្តាប់​ធម៌​របស់​ព្រះ​មុនី​ ហើយ​ចូល​ទៅ​កាន់​ផ្នួស​ ។ខ្ញុំ​ជា​អ្នក​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ជាអ្នក​មាន​ប្រាជ្ញា​ មួយ​ទៀត​ ជា​អ្នក​ពោល​ពាក្យ​វិចិត្រ​ទាំង​ជា​អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ។ កាល​នោះ​ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា​ ដើម្បី​ប្រយោជន៍​ដល់​ប្រជុំ​ជន​គ្រប់​កាល​ លុះ​ខ្ញុំ​ចុត្យ​ចាក​អត្ថ​ភាព​នោះ​ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ជា​ស្រី​មាន​យស​ ។ ក្នុង​កប្ប​ទី​៣១ អំពី​កប្ប​នេះ​ព្រះ​ជិនស្រី​ ព្រះ​នាម​សិខី​ រុង​រឿង​ដោយ​យស​ ដូច​ជា​ភ្លើង​ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ កើត​ឡើ​ង​ក្នុង​លោក​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ ជាស្រី​វាង​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ញ៉ាំង​ព្រះ​ពុទ្ធ​ដីកា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ ក៏​បាន​ទី​កាន់​ឋាន​តា​វត្តឹង្ស​ ។ ក្នុង​កប្ប​ទី​៣១​ អំពី​កប្ប​នេះ​ព្រះ​ជិន​ស្រី​ ព្រះ​នាម​វេស្សភូ​ទ្រង់​កើត​ឡើង​ (ក្នុង​លោក​)​ ឯខ្ញុំ​ក៏​កើត​ឡើង​ដំណាល​នឹង​ព្រះ​នាយក​នោះ​ ក្នុង​កាល​នោះ​ដែរ​ ជា​អ្នក​មាន​យាន​ដ៏​ធំ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ជា​អ្នក​ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ហើយ​ទៅ​កើត​ក្នុង​បុរី​របស់​ទេវតា​ដែល​ជា​ទី​រីក​រាយ​ ទទួល​សេចក្តី​សុខ​ដ៏​ច្រើន​ ។ ក្នុង​ភទ្រកប្ប​នេះ​ ព្រះ​ជិន​ស្រី​ដ៏​ឧត្តម​ ព្រះ​នាម​កក្កុ​សន្ធៈ​ ជា​នរៈ​ដ៏​ខ្ពង់​ខ្ពស់​ កើត​ឡើង​ក្នុង​លោក​ កាល​នោះ​ខ្ញុំ​ក៏​បាន​កើត​ឡើង​ដែរ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ឲ្យ​រុង​រឿង​តាម​សប្បាយ​ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ ដូច​ជា​ភព​របស់​ខ្លួន​ដដែល​ ។​ ក្នុងកប្បនេះ​ដដែល​ ព្រះ​នាយក​ ព្រះ​នាម​កោ​នាគមនៈ​ ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ ឧត្តម​ជា​ង​ពួកសត្វ​ ទាំង​ពួង​ ទ្រង់​កើត​ឡើង​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​កោនា​គមនៈ​នោះ​ ព្រះអង្គ​ប្រកប​ដោយ​តាទិគុណ​ ជា​អ្នក​បាន​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ។ ក្នុង​កប្ប​នេះ​ឯង​ ព្រះ​មុនី​ដ៏​ឧ​ត្ត​ម​ ព្រះនាម​កស្សបៈ ជា​ទី​ពឹង​នៃ​សត្វ​លោក​ មិន​មាន​កិលេស​ ដល់​នូ​វ​ព្រះនិព្វាន​ ជា​ទី​បំផុត​នៃ​មរណៈ កើត​ឡើង​ ។ ចំណែកខ្ញុំ​បាន​បួស​ ក្នុង​សាសនា​​របស់​ព្រះ​ពុទ្ធ​ ជា​អ្នក​ប្រាជ្ញ ជាង​ពពួក​ជន​នោះ​ មាន​ព្រះ​សទ្ធម្ម​បែក​សព្វគ្រប់​ ដ៏​ក្លៀវ​ក្លា​ខាង​ការ​សាក​សួរ​ ។ បពិត្រ​ ព្រះ​មហា​មុនី​ ខ្ញុំ​ជា​អ្នក​មាន​សីល​ល្អ​ មាន​សេច​ក្តី​អៀន​ខ្មាស​ វាង​វៃ​ក្នុង​ត្រៃ​សិក្ខា​ ហើយ​ធ្វើ​នូវ​ធម្ម​កថា​មាន​ប្រមាណ​ច្រើន​ដរាប​ដល់​អស់​ជីវិត​ ។ ​ដោយ​កម្ម​វិបាក​នោះ​ផង​ ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង​ លុះ​ខ្ញុំ​លះ​បង់​នូវ​រាង​កាយ​ ​ជា​របស់​មនុស្ស​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ ។ ដល់​មក​ក្នុង​បច្ចឹម​ភព​​ ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​នៃ​សេដ្ឋី​ ដ៏​ធំ​ទូលា​យ​ ដេរដាស​ដោយ​រតនៈ​ច្រើន​ ក្នុង​គិរិ​ព្វ​ជ​បុរី​ដ៏​ឧ​ត្តម​ ។ កាល​ព្រះ​លោក​នាយក​ មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូ​ប​ចោម​រោម​ ទ្រង់​ស្តេច​ទៅ​កាន់​ក្រុង​ព្រះ​រាជ​គ្រឹះ​ ព្រះ​ឥន្ទ​ក៏​បាន​ពោល​សរសើរ​ថា​" ព្រះ​មាន​ព្រះ​ភាគ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មាន​ព្រះ​ហឬ​ទ័យ​​ផុត​ចាក​កិលេស​ហើយ​ ព្រម​ដោយ​បុរាណ​ជដិល​ទាំង​ឡាយ​ ដែល​មាន​ឥន្ទ្រិយ​ទូន្មាន​ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ទ្រង់​មាន​ពណ៌​បី​ដូច​ជា​ពណ៌​នៃ​មាស​ឆ្តោរ​ ឈ្មោះ​សិង្គី សេ្តច​យាង​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ " ។ ខ្ញុំបា​ន​ឃើញ​អានុភាព​ នៃ​ព្រះពុទ្ធ​នោះ​ផង​ បាន​ស្តាប់​ការ​ប្រជុំ​នូវ​គុណ​នោះ​ផង​ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះ​ពុទ្ធ​ បាន​បូជា​ព្រះ​ពុទ្ធ​នោះ​ សម​គួរ​តាម​កម្លាំង​ ។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ខ្ញុំ​ចាក​ចេញ​ផ្ទះ​ចូល​កាន់​ផ្នួស​ ក្នុង​សម្នាក់​នៃ​នាង​ធម្មទិន្នា​ថេរី ។​ កាល​សក់​កំពុង​ដាក់​ចុះ​ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ​ ខ្ញុំ​បួស​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រៀន​នូវ​ព្រះ​ពុទ្ធ​សាសនា​ចប់​សព្វ​គ្រប់​ ។ លំដាប់​ពី​នោះ​មក​ ខ្ញុំ​បាន​សម្តែង​ធម៌​ក្នុង​ទី​ប្រជុំ​ជន​ដ៏​ច្រើន​ កាល​ដែល​ខ្ញុំ​កំពុង​សម្តែង​ធម៌​ ធម្មាភិសម័យ​ ក៏​កើត​មាន​ (ដល់​ជន​ទាំង​ឡាយ​) ។ បណ្តា​ពួក​សត្វ​ជាច្រើន​ពាន់​ មាន​យក្យ​មួយ​ដឹង​ច្បាស់​​នូវ​ធម៌​នោះ​ ហើយ​សង្វេគ​ ជ្រះ​ថ្លា​នឹង​ខ្ញុំ​ហើយ​បាន​ទៅ​កាន់​ក្រុង​គិរិព្វជៈ​ ដោយ​គិត​ថា​ មនុស្ស​ណា​មិន​ចូល​ទៅ​អង្គុយ​ជិត នាង​សុក្កា​ថេរី​ ដែល​កំពុង​អង្គុយ​សម្តែង​នូវ​អមត​បទ​គឺ​និព្វាន​ អាត្មា​អញ​ធ្វើ​ដូច​ម្តេច​ហ្ន​ ឲ្យ​មនុស្ស​ទាំង​នោះ​ ដែល​នៅ​ក្នុង​ក្រុង​រាជ​គហៈ​ មូល​គ្នា​ ដូច​ពួក​រោម​ផឹក​នូវ​ទឺក​ផ្អែម​ ។ ចំណែក​ខាង​ពួក​បុគ្គល​ អ្នក​ប្រកប​ដោយ​បញ្ញា​ ទំនង​ជា​ផឹក​នូវ​ទឹក​អម្រឹត​នោះ​ ដែល​កិលេស​មិន​គប្បីត​ស៊ូបាន​ មាន​ឱជា​មិន​បាច់​ស្រោច​ថែម​ ដូច​ជា​បុគ្គល​ដើ​រ​ផ្លូវ​ឆ្ងាយ​ ផឹក​ទឹក​ភ្លៀង​ ។ បពិត្រ​ព្រះពុទ្ធ​ ជា​មហា​មុនី​ ខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្វិ​ទាំង​ឡាយ​ផង​ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ទិព្វ​សោត​ធាតុ​ផង​ ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោ​បរិយញ្ញាណ​ផង​ ។​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ ទិព្វ​ចក្ខុ​ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ​ អាសវៈ​ទាំង​ពួង​អស់​ហើយ​ ឥឡូវ​នេះ​ ភព​ថ្មី​ទៀត​មិនមាន​​​ឡើយ​ ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ សេចក្តី​ដឹង​ ក្នុង​អត្ថ​ប្បដិ​សម្ភិទា​ ធម្ម​ប្បដិ​សម្ភិទា​ និរុត្តប្បិ​សម្ភិទា​ នឹង​ បដិភាណ​ប្បដិសម្ភិទា​ នៃ​ខ្ញុំ​ព្រះករុណា​កើត​ឡើយ​ក្នុង​សម្នាក់​នៃ​ព្រះអង្គ​ ។​ កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោល​ហើយ​ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ​ ព្រោះ​បាន​កាត់​ចំណង​ ដូច​ជា​​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង​ ។ ឱ!​ ខ្ញុំ​មក​ល្អហើយ​ ក្នុង​សម្នាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ វិជ្ជា​៣​ ខ្ញុំ​បាន​សម្រេច​ហើយ​ សាសនា​របស់​ព្រះពុទ្ធ​​ ខ្ញុំ​បាន​ធ្វើហើយ​ ។ បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ នេះ​ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ​ ។​បានស្តាប់​មក​ថា​ ព្រះ​សុក្កាភិក្ខុនី​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ។ ស្រង់​ចាក​ សៀវភៅ​ ព្រះថេរី​គាថា​ភាគទី​២ ដោយ៥០០០ឆ្នាំ
images/articles/802/Untitled-1.jpg
វិបត្តិ​នៃ​ឧ​បាសក​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
វិបត្តិ​នៃ​ឧ​បាសក​ ធម្ម​ជាតិ​ដែល​ញ៉ាំង​សីល​ និង​ អាជីវ​ធម៌​នៃ​ឧ​បាសក​ឲ្យ​វិនាស​ ឈ្មោះ​ថា​ វិបត្តិ​ ។ វិបត្តិ​ នោះ​មាន​ ៥ យ៉ាង​គឺ​ ៖​ ១- អស្សទ្ធោ​ ហោតិ ឧ​បាសក​មិន​ជឿ​គុណ​ព្រះ​រតន​ត្រ័យ​ ២- ទុស្សីលោ​ ហោតិ​ ឧ​បាសក​ទ្រុស្ត​សីល ៣- កោ​តុ​ហល​មង្គលិ​កោ​ ហោតិ​ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​
images/articles/803/Untitled-1.jpg
អាជីវ​នៃ​ឧបាសក​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
អាជីវ​នៃ​ឧបាសក​ កិរិយា​លះ​បង់​នូវ​ជំនួ​ញ​ខុស​ ៥​ ប្រការ​ ហើយ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ដោយ​ត្រឹម​ត្រូ​វ​តាម​ធម៌​ ឈ្មោះ​ថា​ "​អាជីវ​នៃ​ឧ​បាសក​" ​ដូច​មាន​ពុទ្ធ​ប្ប​ញ្ញ​ត្តិ​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ហាម​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ៖
images/articles/812/wetfsd345yuiuii.jpg
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​ សេច​ក្តី​សុខ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ប្រើ​ប្រាស់​ បរិភោគ​មិន​អស់​ មិន​ចេះ​ខ្វះ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​ សេច​ក្តី​សុខ​ដែល​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​ មាន​ទំ​ហំ​តូច​ជា​សេច​ក្តី​សុខ​តិច​តួច​ទេ​ ចំណែក​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​នោះ​ នាំ​មក​នូវ​សេច​ក្តី​សុខ​ដ៏​ទូ​លំ​ទូ​លាយ​ ទាំង​ដែល​ជា​សេច​ក្តី​សុខ​បរិសុទ្ធ​ទៀត​ផង​ ។​ សូម​មនុស្ស​លោក​ទាំង​ឡាយ​ នាំ​គ្នា​គោ​រព​បូជា​នូវ​ការ​ងារ​ប្រាស​ចាក​ទោស​ត្រូវ​រក្សា​ខ្លួន​ដោយ​ខ្លួន​ឯង​ កុំ​ព្រោះ​តែ​ប្រាក់​ព្រម​លក់​ខ្លួន​ឲ្យ​ថៅ​កែ​បាប​ ពោល​គឺ​ហ៊ាន​ធ្វើ​ការ​ងារ​ប្រ​កប​ដោយ​ទោស​នោះ​ឲ្យ​សោះ​ ។ ការងា​រ​ប្រាស​ចាក​ទោស​នោះ​គឺ​ព្រះ​មួយ​អង្គ​ គង់នៅ​ជួយ​ថែ​រក្សា​ ចំពោះ​មនុស្ស​ណា​ ដែល​ធ្វើ​ការ​ប្រាស​ចាក​ទោស​នោះ​ឯង​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​ ជា​អ្នក​បង្កើត​មនុស្ស​លោក​គ្រប់​គ្នា​ ព្រម​ទាំង​ពពួក​ទេវ​តា​ទាំង​អស់​ផង​ដែរ​ ។ ការ​ងារ​ប្រាស​ចាក​ទោស​ បាន​ជួយ​មនុស្ស​ដែ​ល​បម្រុង​ធ្លាក់​នរក​ទៅ​ហើយ​នោះ​ ឲ្យ​បាន​ជា​ទេ​វតា​​វិញ​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​គឺ​ជា​កំពង់​ទឹក​ ដែល​សម្រាប់​ចុះ​ទៅ​លាង​បាប​ ។ ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​ ដោយ​៥០០០​ឆ្នាំ​
images/articles/814/Untitled-1.jpg
វ័យ​ ៣​ យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. បឋម​វ័យ​ ក្នុង​សម័យ​ដែល​កំណត់​អា​យុ​ ៧៥​ ឆ្នាំ​ដែល​ជា​អាយុ​ក្ខ័យ​នោះ​ រាប់​ចាប់​តាំង​ពី​កើត​មក​ រហូត​ដល់​អាយុ​ ២​៥​​ ឆ្នាំ​ ចាត់​នៅ​ក្នុង​បឋម​វ័យ​ ។​ ២. ទុ​តិ​យ​​វ័យ​ ​រាប់​តាំង​ពី​អាយុ​ ២៥​ ឆ្នាំ​ រហូត​ដល់​ ៥០​ ឆ្នាំ​ ចាត់​ជា​ទុ​តិ​យ​វ័យ​ ។​ ៣. តតិ​យ​វ័យ​ រាប់​តាំង​ពី​អាយុ​ ៥០​ ឆ្នាំ​ រហូត​ដល់​ ៧៥​ ឆ្នាំ​ ចាត់​ជា​តតិ​យ​វ័យ​ ។ មាន​ ១០​ នោះ​ គឺៈ ១. មន្ទ​ទសក​វ័យ​ វ័យ​ទន់​ខ្សោយ​ រាប់​តាំង​ពី​អា​យុ​ ១ ឆ្នាំ​ ដល់​ ១០ ឆ្នាំ​
images/articles/818/Untitled-1.jpg
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
គ្រា​នោះ​ ព្រះ​អានន្ទ​មាន​អាយុ​ សម្តែង​ចំពោះ​មហា​នាម​សក្យៈ​ ថា​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជន​ ជា​អ្នក​ប្រក​ប​នូវ​ការ​ភ្ញាក់​រឭក​ ជា​អ្នក​ប្រ​កប​ដោយ​សប្បុរស​ធម៌​ ៧​ ប្រ​ការ​
images/articles/820/Untitled-1.jpg
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. ការ​ងារ​សង្រួម​កាយ​ ការ​ងា​រ​សង្រួម​វា​ចា​ ការ​ងារ​សង្រួម​ចិត្ត​ ពិត​ជា​ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​ នៃ​ជន​ប្រុស​ស្រី​ ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត​ ព្រោះ​ជា​ការ​បិទ​ទ្វារ​ការ​ពារ​ទប់​ស្កាត់​នូវ​បាប​ថ្មី​ៗ​ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់​ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត​ ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យា​យាម​តម​ចំ​ណី​ទាស់​ ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោ​គ​ថ្លើម​ ដូច្នោះ​ឯង​ ។​ ២. ការ​ងារ​បំពេញ​សេច​ក្តីល្អ​ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ ធ្វើ​ទាន​រឿយ​ៗ​ រក្សា​សីល​ជាប់​លាប់​ អប់​រំ​ចម្រើន​សេច​ក្តី​ស្ងប់​ជា​ប្រ​ចាំ​ រៀ​ន​ធម៌​ស្តាប់​ធម៌​បំពេញ​ចំណេះ​ដឹង​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ងារ​បំប៉ន​នូវ​ស្មារ​តី​ ប្រៀប​បី​ដូច​ជា​អ្នក​ឈឺ​ថ្លើម​ ខំ​ប្រឹង​ថែ​សុខ​ភាព​ បំ​ប៉ន​ចំណីល្អ​ៗ​ ប្រើ​ប្រាស់​អ្វី​ៗ​មាន​អនា​ម័យ​ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ​ ដូ​ច្នោះ​ដែរ​ ។​ ៣. ការ​ងារ​អប់​រំ​ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ៤​ គឺ​ជា​ការ​ងារ​ស្រាវ​ជ្រាវ​រក​សេច​ក្តី​ពិត​ ក្នុង​ជីវិត​ដែល​មាន​តែ​រូប​ធម៌​ និង​នាម​ធម៌​ ដើម្បី​កំចាត់​បង់​នូវ​ការ​វង្វេង​ ព្រម​ដោយ​ការ​ប្រ​កាន់​ខុស​ផ្សេង​ៗ​ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយ​មគ្គ​ជា​លោកុ​ត្ត​រ​ ប្រ​ហារ​បង់​នូវ​អនុស័យ​ ។ ចំពោះ​កិលេស​ ឬ​ នីវរណៈ​ច្រើន​ៗ​ក្នុង​ជី​វិត​ប្រចាំ​ថ្ងៃ​ វា​ជា​មេរោ​គ​ចង្រៃ​ បើ​ទុក​ឲ្យ​វា​រី​ក​ចម្រើន​ឡើង​ៗ​ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប់​វា​ឲ្យ​អស់​ណាស់​ បើ​ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការ​ងារ​មួយ​ទៀត​គឺ​ការ​ងារ​គ្រប​សង្កត់​នូវ​នី​វរណធម៌​ ការ​ស្តាប់​ព្រះ​ធម៌​ពី​រោះ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ មាន​ការ​តាំង​ចិត្ត​មាំ​ទាំ​ក្នុង​ពេល​ស្តាប់​នោះ​ ក៏​ជា​ការ​គ្រប​សង្កត់​នូវ​នី​វរ​ណធម៌​ដោយ​ពិត​ ម៉្យាង​ទៀត​ព្រោះ​ការ​ប្រ​កប​ព្យា​យាម​ក្នុង​អធិ​ចិត្ត​ គ្រប​សង្កត់​នូ​វ​នី​វរ​ណៈ​ដោយ​សមថ​កម្ម​ដ្ឋាន​ សេចក្តី​នេះ​ប្រៀប​ដូ​ច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​ គឺ​មួយ​មុខ​សម្រាប់​ហ៊ុម​ព័ទ្ធ​មេ​រោគ​ និង​មួយ​មុខ​ទៀត​ សម្រាប់​ជំនួយ​ដល់​ការ​ប្រ​ហារ​នូវ​មេ​រោ​គ​នោះ​ ដូច្នោះ​ឯង​ ។ ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤​ ជា​ការ​ដុស​ខាត់​សេច​ក្តី​ប្រ​កាន់​រឿយ​ៗ​ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើង​ៗ​ ហើយ​រមែង​ជា​ឧ​បការៈ​ ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់​ សតិ​ប្ប​ដ្ឋាន​ ៤​ ជា​គំនរ​នៃ​កុសល​ធម៌​ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ​ រមែង​ឈាន​ទៅ​រក​ការ​ឃើ​ញ​ច្បាស់​មួយ​​ថា​ " ធម៌​ទាំង​ឡាយ​ទាំង​ពួង​ គឺ​កុសល​ធម៌​ អកុសល​ធម៌​ អព្យា​កត​ធម៌​ គ្រាន់​តែ​ជា​ខន្ធ​ អាយ​តនៈ​ ធាតុ​ តែ​ប៉ុណ្ណោះ​ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ​ ហើយ​មិន​គួ​រ​ប្រ​កាន់​ថា​ ជា​របស់​មាំ​មួ​ន​ទៀត​ផង​ " ស្រង់​ចាក​ពី​សៀវ​ភៅ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្ម​ចា​រ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/821/Untitled-1.jpg
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សីហៈ​និង​ជ្រូក​ (ចាក​ សុ.​ ទុ.​) (ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លូន​) កាល​ពី​ព្រេង​នាយ​មាន​សី​ហៈ​មួយ​ចាប់​សត្វ​ស៊ី​ឆ្អែត​ហើយ​ចុះ​​ទៅ​ផឹក​ទឹក​ក្នុង​ត្រ​ពាំង ត្រ​ឡប់​ឡើង​មក​វិញ​ឃើញ​ជ្រូក​មួយ​រក​ស៊ី​​នៅ​មាត់​ត្រពាំង។​​​ សី​ហៈ​​​​នោះ​នឹកថា​ថ្ងៃ​នេះ​អញស៊ី​ឆ្អែត​ហើយ​ ជ្រូក​នេះ​ទុក​ស៊ី​នៅ​ថ្ងៃ​ស្អែក​ ទើប​គេច​ទៅផ្លូវ​ម្ខាង​ ជ្រូកឃើញ​ដូច្នោះ​​សំ​គាល់​ថា​សី​ហៈ​នោះ​ខ្លាច​ខ្លួន​ក៏​ស្រែក​សួរ​ថាៈ
images/articles/822/Untitled-1.jpg
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
បាន​ឮ​មក​ថា​ អ្នក​ដែន​កុរុ​ មិន​ថា​ ជា​ភិ​ក្ខុ​ ភិក្ខុ​នី​ និង​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​រាង​កាយ​ និង​ចិត្ត​សម្បូរ​ណ៌​ជា​និច្ច​ ដោយ​សេព​បច្ច័យ​គឺ​ រដូវ​ជា​ទី​សប្បាយ​ ព្រោះ​ដែ​ន​នោះ​ សម្បូរណ៌​ដោយ​សប្បាយ​ មាន​ឧ​តុ​ជា​ទី​សប្បាយ​ជា​ដើម​ ។​ អ្នក​កុរុ​នោះ​ មាន​កម្លាំង​បញ្ញា​ដែល​រាង​កាយ​និង​ចិត្ត​ដ៏​សម្បូរណ៌​ឧ​បត្ថម្ភ​ហើយ​ ទើប​អាច​ទទួល​ទេ​សនា​ដ៏​ជ្រាល​ជ្រៅ​នោះ​បាន​ ។​
images/articles/827/Untitled-1.jpg
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ខ្លា​ធំ​និង​សេក​ (​ចាក ម. វា.) (​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន​) កាល​ពី​ព្រេង​នាយ​ មាន​ភ្នំ​មួយ​ឈ្មោះ​បំ​សុ​ប​ព៌ត​ ស្ថិត​នៅ​​ក្បែរ​ព្រំ​អា​ណា​ចក្រ​ពារាណ​សី​ ។ នៅ​ញក​ភ្នំ​មួយ​នោះ​មាន​ខ្លា​ធំ​មួយ​មេ​ស្លាប់​ចោល​ទៅ​ នៅ​ជា​មួយ​បា​ចាស់​ជរា​ ។ ខ្លា​នោះ​ជា​សត្វ​សប្បុ​រស​មាន​ធម៌​កត​ញ្ញូ​ប្រ​ចាំ​នៅ​ជា​និច្ច​
images/articles/828/Untitled-1.jpg
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សោម​ទត្ត​ព្រា​ហ្ម​ណ៍ ( ចាក​ ម​. វា. ) (គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់) កាល​​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ព្រះ​អ​ង្គ​ប​រិ​និ​ពា្វន​ទៅ​យូរ​ហើយ​ ក្នុង​ក្រុង​សាវ​ត្ថី​មាន​ព្រា​ហ្មណ៍​ពីរ​រូប​ឈ្មោះ​​ សោម​ព្រាហ្មណ៍​១ សោម​ទត្ត​​ព្រាហ្ម​ណ៍​១​ ជា​សំ​ឡាញ់​នឹង​គ្នា​ ។ ព្រាហ្មណ៍​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ចូល​ចិត្ត​លេង​បា​ស្កា​ភ្នាល់​គ្នា​ដាក់​គ្រឿង​អ​លង្ការ និង​​ សំ​លៀក​បំ​ពាក់​ ។​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿