30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,៤៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១១,៣៨៧
សរុប ៣៨៥,៤៩៨,០៨០
ប្រជុំអត្ថបទ
images/articles/920/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៧៩ ដង)
រឿង​ប្រើស​ និង ​ព្រាន​ព្រៃ ( ចាក​ ក​. ទុ. ) ( អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ ) កាល​កន្លង​ទៅ​ហើយ​មាន​សត្វ​ប្រើស​ ១ អណ្តើក​ ១ រងាវ​កក ១ ជា​សំ​ឡាញ់​នឹង​គ្នា​ នៅ​អា​ស្រ័យ​ក្នុង​ព្រៃ​ហេម​ពាន​ អណ្តើក​នៅ​ក្នុង​ស្រះ​ រងាវ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ​ ។ សម័យ​មួយ​មាន​ព្រាន​ម្នាក់​​ ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ​ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​
images/articles/922/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៤៦ ដង)
ទោះ​បី​ជា​មាន​ទុក្ខ​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​ពុទ្ធ​សាសនិក​បុគ្គល​ក៏​មិន​សោក​សៅ​ចំពោះ​រឿង​នោះ​ៗ​ ទាំង​មិន​ខឹង​ឬ​ថ្នាំង​ថ្នាក់​ចំពោះ​សេចក្តី​ទុក្ខ​សោះ​ឡើយ ។ តាម​ទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ ចំណុច​ដ៏​អា​ក្រក់​មួយ​ក្នុង​ចំណោម​អំពើ​អាក្រក់​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ជីវិត​ គឺ​ការ​ថ្នាំង​ថ្នាក់​ឬ​ការ​ខឹង​ក្រោធ​ ។​
images/articles/924/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៧៩១ ដង)
ការ​បក​ស្រាយ​អំពី​ពាក្យ​ថា " កម្ម​ " ។ ពាក្យ​ថា​ " កម្ម​ " នៅ​ក្នុង​ភាសាបាលី​ប្រែ​ដោយ​ព្យ​ញ្ជនៈ​ (ប្រែ​តាម​រូប​ស័ព្ទ​) ថា​ " ការ​ធ្វើ " ឬ​ " ទង្វើ " ។ ដោយ​ឡែក​ក្នុង​ទ្រឹស្តី​កម្ម​របស់​ព្រះពុទ្ធ​សាសនា​​ គឺ​មាន​ន័យ​សំដៅ​តែ​ទៅ​លើ​ការ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​ប៉ុណ្ណោះ​ មិន​បាន​សំដៅ​ទៅ​ដល់​ការ​ធ្វើ​គ្រប់​យ៉ាង​ ទាំង​មិន​បាន​សំដៅ​ទៅ​ដល់​ផល​របស់​កម្ម​ ដូច​ដែល​
images/articles/930/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,១២៥ ដង)
ព្រះ​ធម៌​ ឬ​ធម្មៈ (Dharma or Dhamma) ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​អស់​រយៈ​ពេល​ ៤៥ ឆ្នាំ ត្រូវ​បាន​ព្រះ​អរិយ​សាវ័ក​ ប្រមូល​ចង​ក្រង​មាន​ចំនួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤០០០) ព្រះ​ធម្ម​ក្ខន្ធ​ ។ ពួក​សាសន​វិទូ​បស្ចឹម​ប្រទេស​ ហៅ​ព្រះ​ធម៌​ថា ទស្សន​វិជ្ជា (Philosophy) ។ ព្រះ​ធម៌​នេះ​ កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម​ ជា​ធរ​មាន​នៅ​ឡើយ​ មិន​មាន​ចារឹក​ជា​អក្ស​រ​ទេ​ ។ ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន​ ព្រះ​អរិយ​សាវ័ក​ច្រើន​អង្គ​ បាន​ធ្វើ​សង្គាយ​នា​ (ផ្ទៀង​ផ្ទាត់​) ពុទ្ធ​វចនៈ​ ហើយ​ទន្ទេញ​ចាំ​រត់​មាត់​ រក្សា​ព្រះ​ធម៌​ត​ៗ​គ្នា​ ពី​ជំនាន់មួយ ទៅ​ជំនាន់​មួយ​ទៀត​ ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ លុះ​ព្រះ​ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០​ឆ្នា​ ទើប​ព្រះ​សង្ឃ​សាវ័ក​ ចារឹកព្រះ​ធម៌​ ជាលាយ​លក្ខណ៍អក្សរ​ នៅ​កោះ​​លង្កា​ (Sri Lanka) ។ ព្រះ​ពុទ្ធ​សម្តែង​ទុក​ថា​ ធម៌​ព្រះ​អង្គ​នេះ​ ហៅ​ថា​ធម្ម​វិន័យ​គឺ​ ធម្ម ១ វិន័យ​ ១ ហើយ​ចែក​ចេញ​ជា​បី​ផ្នែក​ គឺ​៖ - ព្រះ​វិនយ​បិដក​ មាន​ ១៣​ ភាគ ២,១០០០ ធម្មក្ខន្ធ ។ - សុត្តន្ត​បិដក ឬ​ ព្រះ​សូត្រ មាន ៦៤​ ភាគ ២,១០០០ ធម្ម​ក្ខន្ធ​ ។ - អភិ​ធម្ម​បិដក​ មាន​ ៣៣ ភាគ​ ៤,២០០០ ធម្ម​ក្ខន្ធ​ ។ ដោយ​សា​រ​ព្រះ​ធម៌​ទាំង​ ៨៤,០០០ ធម្ម​ក្ខន្ធ​ ចែក​ចេញ​ជា​បី​ផ្នែក​ ទើប​មាន​ឈ្មោះ​ថា​ តិបិដក​ ឬ​ ត្រៃ​បិដក​ មាន​ន័យ​ថា ឃ្លាំង​បី ។ ឃ្លាំង​បីនោះ​គឺ​ ៖ ១. ព្រះ​វិនយបិដក​ ស្តី​ពី​វិន័យ​ច្បាប់​ក្រឹត្យ​ក្រម សម្រាប់​ ភិក្ខុ ភិក្ខុនី ឧ​បាសក​ ឧ​បាសិកា ។ វិន័យ​នេះ​ចែក​ចេញ​ជា​ពីរ​គឺ​៖ ក. អាគារ​វិន័យ​ (​វិន័យ​អ្នក​មា​ន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​គ្រហស្ថ​ ឧ​បាសក​ ឧ​បាសិកា​ ប្រតិបត្តិ ។ ឧ​ទាហរណ៍មាន​ និច្ច​សីល​ និង​ឧ​បោសថ​សីល​ ជា​ដើម ។ ខ. អនាគារ​វិន័យ​ (​វិន័យ​អ្នក​គ្មាន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​ ភិក្ខុ ភិក្ខុ​នី ប្រតិ​បត្តិ ។ ឧ​ទាហរណ៍​មាន ទស​សីល (​សម្រាប់​សាមណេរ) និង​ចតុ​ប្បារិសុទ្ធិ​សីល ជា​ដើម​ ។ ២. ព្រះ​សុត្ត​ន្ត​បិដក​ ឬ​ព្រះ​សូត្រ​ ស្តី​ពី​ព្រះ​ធម៌​ដែល​មាន​ជម្រៅ​ដោយ​អ្នក ដូច​ជា​បុញ្ញ​កម្ម​ បាប​កម្ម​ សីល​ធម៌​ ។ល។ ជា​វោ​ហារ​ទេ​សនា​ (Conventional Teaching) ព្រះ​សាវ័ក​ក៏​អាច​សម្តែង​បាន​ដែរ​ ។ ៣. ព្រះ​អភិធម្ម​បិដក​ ឬ​ ព្រះ​អភិ​ធម្ម​ ស្តី​អំពី​ព្រះ​ធម៌​មាន​អត្ថ​ន័យ​ ល្អិត​សុខុម​ មាន​គម្ភីរភាព​ជ្រា​ល​ជ្រៅ ជា​បរមត្ថ​ទេសនា (Ultimate Teaching) ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ថ្វី​បើ​ព្រះ​អង្គ​បាន​រក​ឃើញ​ព្រះ​ធម្ម​វិន័យ​ដោយ​ព្រះ​អង្គ​ឯង​ ទ្រង់​ពុំ​បាន​យក​ពុទ្ធភាព​ ទៅ​គ្រប​សង្កត់​ពួក​សាវ័ក​ ឲ្យ​ជឿ​នូវ​វចនៈ​ព្រះ​អង្គ​ទាំង​ងងឹត​ងងល់​ (Blind faith) ខ្វះ​ការ​ពិ​ចារណា​រក​ហេតុ​ផល​ឡើយ​ ។ ព្រះ​អង្គ​រមែង​ដាស់​តឿន​ក្រើន​រំឮក​ ដល់​ពុទ្ធ​សាសនិក​ជន​ ឲ្យ​ប្រើ​វិ​ចារណ​ញ្ញាណ ឬ​សម្មា​ទិដ្ឋិ​ ការ​យល់​ត្រឹម​ត្រូ​វ​ មុន​នឹង​ជឿ​នូវ​អ្វី​នីមួយ​ៗ​ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ទេសនា ទុក​ក្នុង​ កាលាម​សូត្រ ថា៖ ១. មា អនុ​ស្ស​វេ​ន កុំ​ប្រ​កាន់​ជឿ​អ្វី​ដែល​ឮ​តៗ​គ្នា​ មិន​មាន​ហេតុ​ផល​ ។ ២. មា​ បរម្ប​រាយ កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដែល​គេ​និយាយ​ត​ៗ​គ្នា​ មិន​មាន​ដើម​ចុង​ ។ ៣. មា​ ឥ​តិ​កិរាយ កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដោយ​ការ​ភ្ញាក់​ផ្អើល ។ ៤. មា បិដក​សម្ប​ទា​នេន កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​មើល​ឃើញ​សម​តាម​គម្ពីរ​របស់ខ្លួន ។ ៥. មា តក្កហេតុ កុំ​ប្រកាន់​ជឿ​អ្វី​ ដោយ​ការ​នឹង​ដៅ ឬ​ស្មាន​យក (អនុ​មាន)​ ។ ៦. មា​ នយ​ហេតុ​ កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ការ​គ្នេរ​គ្នាន់​ ឬ​កាត់​តម្រូវ​ ។ ៧. មា​ អា​ការ​បរិ​វិ​ត​ក្កេន​ កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​អាង​ការ​ត្រិះ​រិះ​តាម​អា​ការៈ​ ។ ៨. មា​ ទិដ្ឋិ​មិ​ជ្ឈាន​ក្ខ​និ្ត​យា​ កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ថា​ត្រូវ​នឹង​ទិដ្ឋិ​របស់​ខ្លួន ។ ៩. មា​ ភព្វ​រូប​តាយ​ កុំ​ប្រ​កាន់​ជឿ​ថា អ្នក​នេះ​ជា​អ្នក​ប្រាជ្ញ​គួរ​ជឿ​តាម ។ ១០. មា​ សម​ណោ​ នោ​ គរុ​ កុំ​ប្រ​កាន់​ជឿ​ថា សមណៈ​ជា​គ្រូ​យើង​ ។ ព្រះ​បរម​សាស្តា​ទ្រង់​ប្រ​ដៅ​ទៀត​ថា​ អ្វី​ដែល​ជា​​ កុសល​ អ្វី​ដែល​ប្រ​សើរ​ ដែល​បាន​ឃើញ​ពិត​ខ្លួន​ឯង​ ចូរ​ប្រ​ព្រឹត្ត​តាម​ចុះ ។ អ្វី​ដែល​ជា​ អកុសល​ អ្វី​ដែល​មិន​ប្រ​សើរ​ ដែល​អ្នក​បាន​ឃើញ​ខ្លួន​ឯង​ ចូរ​កុំ​ប្រ​ព្រឹត្ត​ឡើយ​ ។ពាក្យ​ប្រៀន​ប្រ​ដៅ​នេះ​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ទេស​នា​ទុក​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​ស្ថិត​នៅ​តាម​សំណៅ​ដើម​ដដែល​ឃើញ​ហាក់​នៅ​ថ្មី​ៗ​ ។ ពុទ្ធ​វចនៈ​នេះ​បញ្ជាក់​ច្បាស់​ថា​ ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​ ប្រ​គល់​សេ​រីភាព​ឲ្យ​បុគ្គល​ម្នាក់​ៗ​ ក្នុង​ការ​ជឿ​ ការ​និយាយ​ ការ​ធ្វើ​កា​រគិត​ ពុំ​ព្រម​ឲ្យ​ប្រើ​ជំនឿ​ ឥត​ហេតុ​ផល​ទេ​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ​ " ទ្រឹ​ស្តី​កម្ម​ផល​ " រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀត ដោយ៥០០០ឆ្នាំ
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤០៤ ដង)
ព្រះ​ពុទ្ធ​សាសនា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ ក្នុង​ដំណើរ​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​គិត​របស់​មនុស្ស​ ថា​ជា​សាសនា​ដែល​បដិសេធ​ការ​មាន​ប្រាកដ​នៃ​វិញ្ញាណ​ អត្តា​ ឬ​តួ​ខ្លួន ។ តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជំនឿ​ដែល​ថា​មាន​តួ​ខ្លួននេះ​ជាជំនឿ​ដែលខុស​​ កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​ការ​ពិត​ និង​ការ​បង្កឲ្យ​កើត​ការ​យល់​ខុស​ថា " ខ្លួន​យើង​ " និង​ " របស់​យើង​ " បង្ក​ឲ្យ​កើត​ចំណង់​ដែល​ឃើញ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន សេច​ក្តី​សេ្រក​ឃ្លាន​ ការ​ប្រ​កាន់​មាំ​ ការខឹង​ក្រោធ​ ការ​ព្យា​បាទ​ ការ​តម្កើង​ខ្លួន​ ការ​ប្រ​កាន់​ខ្លួន ការ​ឈ្លក់​វង្វេង​នឹង​តួ​ខ្លួន រហូត​ដល់​កិលេស​សាវៈ ទាំង​ឡាយទាំង​ពួង​នៅ​ក្នុង​លោក​ រាប់​តាំង​ពី​ទំនាស់​រវាង​បុគ្គល​ រហូត​ដល់​សង្រ្គាម​រវាង​ជាតិ​នីមួយ​ៗ​ ។ សរុប​មក​ថា អំពើ​អាក្រក់​ ទាំង​ឡាយ​ទាំង​ពួង​នៅក្នុង​លោក​ សុទ្ធ​សឹង​មាន​ប្រភព​កើត​ចេញ​មក​ពី​ការ​យល់​ខុស​នេះ​ឯង​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/946/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨២៧ ដង)
កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ថា​ គ្រួ​សារ​ជា​ពាក្យ​ដែល​មាន​សេចក្តី​ឬ​អត្ថ​ន័យ​ច្រើន​ គឺ​សំ​ដៅ​ដល់​ការ​ស្រឡាញ់​ ភាព​កក់​ក្តៅ​ ភាព​នៃ​ត្រកូល​តែ​មួយ​ជា​មួយ​គ្នា​ ។ល។​ ហើយ​តែង​ហៅ​គ្នា​ថា​ " អ្នក​ផ្ទះ​ខ្ញុំ​ " ឬ​គ្រួ​សារ​ខ្ញុំ​ជា​ដើម​ ។ សម័យ​ដែល​នៅ​ក្មេង​ៗ​ យើង​នៅ​រួម​គ្នា​ជា​គ្រួ​សារ​ មាន​សម្លេង​សើច​សប្បាយ​មាន​សម្លេង​រត់​ប្រឡែង​គ្នា​ បរិ​ភោគ​អា​ហារ​រួម​គ្នា​ និង​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា​ មាន​ភាព​រស់​រវើក​ ។ ឪ​ពុក​ម្តាយ​ សូម្បី​ធ្វើ​ការ​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់​តែ​ឃើញ​មុខ​កូន​ៗ​ រត់​មក​ទទួល​ ជួយ​កាន់​ជួយ​ទទួល​របស់​របរ​ និង​សាក​សួរ​ពី​ការ​ហត់​នឿយ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​បាត់​អស់​នូវ​ការ​ហត់​នឿយ​ទៅ​ហើយ ។​ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ក៏​សប្បាយ​ចិត្ត​ ទាំង​អស់​នេះ​ឯង​ណ៎ា​កូន ដែល​គេ​ថា​ គ្រួសា​រ​មានភាព​កក់​ក្តៅ​នោះ ។ ឥឡូវ​នេះ​កូនក៏​បាន​ធំ​ៗ​អស់​ហើយ​ កូន​អើយ​ធ្វើជា​បង​ជា​ប្អូន​គ្នា​ កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ ។ សាច់​ឈាម​ជា​មួយ​គ្នា​ យ៉ាង​ណា​ៗ​ក៏​កាត់​មិន​​បាន​ ពាក្យ​ចាស់​ពោល​ថា " កាត់​ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន " ដូច្នេះ​ចូរ​កូន​កុំ​ស្អប់​ខ្ពើម​ កុំ​កំណាញ់​ កុំ​ច្រណែន​ ឬ​ខឹង​ក្រោធ​គំនុំ​គុំ​កួន​អ្វី​ដល់​គ្នា​ឡើយ​ កូន​ត្រូវ​ជួយ​គ្នា​ និង​មើល​ថែ​គ្នា​វិញ​ទើប​បាន​ល្អ​ ។ បាន​មក​ធ្វើ​ជា​បង​ប្អូន​នឹង​គ្នា​ហើយ​ ស្រាប់​តែ​មក​ឈ្លោះ​ទាស់​ទែង​គ្នា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ កូន​អើយ​ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច្នេះ​ឡើយ​ ម៉្យាង​ទៀត​ កូន​ត្រូវ​គិត​ដល់​ទ្រូង​ម្តាយ​ឪ​ពុក​ផង​ណ៎ា​ កូន​ណ៎ា​ ។ គិត​ដល់​ពេល​ដែល​កូន​នៅ​តូច​ៗ​ ឈ្លោះ​គ្នា​ ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម​ ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់​ ហើយ​ស្រឡាញ់​គ្នា​ ព្រម​ព្រៀង​គ្នា​ មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា​ ។ ល្អ​ណាស់​កូន​ មាន​រឿង​ខ្លះ​ៗ​ កាល​កូន​នៅ​ពី​តូច​នោះ​ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា​ កូន​ធំ​ហើយ​ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់​ចិត្ត​ដូ​ច​កាល​កូន​នៅ​ពី​ក្មេង​ទេ​ តែ​កូន​ត្រូវ​កុំ​ប្រ​កាន់​គ្នា​ ។ កូន​អើយ​ ស្វាមី​ អាច​រកថ្មី​បាន​ ភរិយា​អាច​រក​ថ្មី​បាន​ កូន​ក៏​អាច​រក​ថ្មី​បាន​ដែរ​ តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ​ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង​ កាល​កាត់​បង​ កាត់​ប្អូន​ ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់​ កាត់​ឈាម​របស់​ម៉ែ​របស់​ឪ​ដែរ​ណ៎ា​កូន ។ គ្រួ​សារ​កក់​ក្តៅ​ ម៉ែ​ឪ​កូន​ចៅ​ ត្រូវ​នៅ​ក្នុង​ធម៌ មិ​ន​តាម​កិលេស​ ចេះ​រស់​ក្នុង​ពរ​ អាយុ​បវរ​ គុណធម៌​ក្នុង​ចិត្ត​ ។ ស្រុង​-យូ​ហេង, អ្នក​ម្តាយ, លោក​ឪពុក, ស្រុង​-ចាន់​ណា, ស្រុង​-ចាន់​រតនា, ម្តាយ​មីង​ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៩៥៨ ដង)
មក​ដល់​កូ​ន​ជា​ទី​ស្រឡាញ់​! សេចក្តី​ល្អ​ និង​សេច​ក្តី​ចម្រើន​របស់​កូន​ ម៉ែ​ឪ​មិន​ធ្លាប់​មាន​ការ​ប្រា​ថ្នា​អា​ក្រក់​ និង​មិន​ធ្លាប់​មាន​ការ​ច្រណែន​ម្តង​ណា​ឡើយ​ ព្រោះ​ក្នុង​បេះ​ដូង​របស់​ម៉ែ​ឪ​មាន​តែ​សេចក្តី​ប្រាថ្នា​ល្អ​ សេច​ក្តី​ស្រឡាញ់​ និង​ការ​គ្រប់​គ្រង់​ពេល​ទាំង​អស់​ មិន​មាន​ចន្លោះ​ទុក​សម្រាប់​ឲ្យ​ការ​ប្រាថ្នា​អាក្រក់​ និង​ការ​ច្រ​ណែន​ឋិត​នៅ​ផង​ឡើយ​ ។ ទឹក​ចិត្ត​ស្រឡាញ់​របស់​ម៉ែ​ឪ​លើ​កូន​ មិន​មាន​កំណត់​ទី​បំផុត​ ជា​សេច​ក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​ ។ ម៉ែ​ឪ​មិន​ជា​ទុក្ខ​ ឬ​ខ្មាស​គេ​អ្វី​ឡើយ​ ដែល​មាន​កូន​ជា​មនុស្ស​ក្រ​នូវ​ទ្រព្យ​សម្បត្តិ​នោះ​ ប៉ុន្តែ​ម៉ែ​ឪ​ជា​ទុក្ខ​និង​ខ្មាស​គេ​ជា​ទី​បំផុត​ បើ​ថា​កូន​ជា​មនុស្ស​អា​ក្រក់​ ។ ម៉ែ​ឪ​មាន​សេច​ក្តី​សុខ​ រីក​រាយ​ក្នុង​ចិត្ត​ ព្រោះ​បាន​ឃើ​ញ​កូន​ៗ​មានសេចក្តី​ចម្រើន​ក្នុង​ជីវិត​ មាន​ការ​ងារ​ល្អ​មាន​គ្រួ​សារ​កក់​ក្តៅ​ ហើយ​ជា​ពិសេស​ខ្លាំង​ណាស់​នោះ​គឺ​ ម៉ែ​ឪ​មាននូវ​សេចក្តី​សុខ​ដ៏​ក្រៃ​លែង​ ព្រោះ​បាន​ឃើញ​កូន​ជា​មនុស្ស​ល្អ​ ។ ម៉ែ​ឪ​មិន​មែន​ជា​ទេ​វតា​ តែ​ក្រៃ​លែង​ជាង​ទេ​វតា​ទៅ​ទៀត​ មិន​មែន​ជា​ព្រះ​ព្រហ្ម​ តែ​ក្រៃ​លែង​ជាង​ព្រះ​ព្រហ្ម​ទៅ​ទៀត​ ព្រោះ​ម៉ែ​ឪ​ឲ្យ​សេចក្តី​ស្រឡាញ់​ដល់​កូន​ដ៏​ក្រៃ​លែង​ និង​ឲ្យ​នូវ​អ្វី​ដែល​ទេ​វតា​ឥន្ទ​ព្រហ្ម​ឲ្យ​មិន​បាន​ នោះ​គឺ​ជីវិត​ ។ ម៉ែ​ឪ​ប្រាថ្នា​ឲ្យ​ជីវិត​កូន​​ទាំង​អស់​មាន​តម្លៃ​ មាន​ភាព​ភ្លឺ​ស្វាង​ និង​មាន​សេចក្តី​សុខ​ ទើប​ម៉ែ​ឪ​ព្យា​យាម​ពន្យល់​កូន​ទូន្មាន​កូន​ ដូច្នេះ​​កូន​យក​ចិត្ត​ទុក​ដាក់​អាន​នូវ​សៀវ​ភៅ​ " ពាក្យ​ពេចន៍​ម៉ែឪ​ " នេះ​ ដោយ​ល្អ​ ត្រូវ​គិត​ឲ្យ​យល់​នៅ​ក្នុង​សេចក្តី​នី​មួយ​ៗ​ ហើយ​បដិបត្តិ​តាម​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​ សេចក្តី​ចម្រើន​នឹង​មាន​ដល់​កូន​ជា​ពិត​ប្រាកដ​ ។ ពី​បំណង​ល្អ​បរិសុទ្ធ​របស់​ម៉ែឪ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/953/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨៣ ដង)
កូន​ជា​ទី​ស្រឡាញ់​! ឥឡូវ​នេះ​ កូន​ធំ​ហើយ​ ល្មម​អាច​យល់​ដឹង​នូវ​រឿង​រ៉ាវ​របស់​ជីវិត​បាន​ បើ​មិន​ច្រើន​ក៏​ខ្លះ​ៗ​ដែរ​ ។ កូន​គង់​តែ​បាន​ដឹង​ហើយ​ថា​ ឪពុក​ម្តាយ​ស្រឡាញ់​កូន​ច្រើន​ប៉ុន​ណា​ កូន​ប្រៀប​បី​ដូច​ជា​កែវ​ភ្នែក​ ឬ​ថ្លើម​ប្រ​ម៉ាត់​របស់​ម៉ែ​ឪ​ដូច្នោះ​ឯង​ ។ ឪពុក​ម្តាយ​នឿយ​ហត់​ក្នុង​ការ​ងារ​រាល់​ថ្ងៃ​នេះ​ កូន​ក៏​ដឹង​ដែរ​ថា​គឺ​ដើម្បី​កូន​គ្រប់​គ្នា​ បើ​សម្រាប់​តែ​មាត់​ពីរ​ ក្រពះ​ពីរ​របស់​ឪពុក​ម្តាយ​ទេ​នោះ​ ឪពុក​ម្តាយ​មិន​នឿយ​ហត់​ដូច្នេះ​ទេ​ ។ ដែល​ពោល​យ៉ាង​នេះ​ មិន​មែន​ចង់​រំលឹក​គុណ ហើយ​ប្រាថ្នា​នូវ​ការ​តប​ស្នង​អ្វី​ឡើយ​ ក្រៅ​អំពី​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​ ។ តាម​ពិត​ ម៉ែ​ឪ​ត្រូវ​ការ​អ្វី​ៗ​ច្រើន​យ៉ាង​ពី​កូន​មែន​ គ្រាន់​តែ​និយាយ​មិន​ចេញ ហាក់​ដូច​ជា​ទឹក​លិច​ដល់​មាត់​អ៊ីចឹង​ឯង​ ។ ចូរកូនដឹង​ចុះ​ សូម្បី​មាតា​បិតា​ទាំង​ឡាយ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​ពី​ការ​ប្រើ​ប្រាស់​ទៅ​ទៀត​ក៏​ដោយ​ តែ​ក៏​នៅ​ប្រាថ្នា​ចង់​បាន​ជំនូន​ ចង់​បាន​របស់​ដែល​កូន​ឲ្យ​ដែរ​ ទោះ​បី​របស់​នោះ​មិន​សូវ​ល្អ​ មិន​សូវ​ថ្លៃ​ តិចតួច​ ប្រៀប​នឹង​របស់​ដែល​ឪពុក​ម្តាយ​មាន​មិន​បាន​ក៏​ដោយ​ ឲ្យ​តែ​ថា ជា​របស់​ដែល​កូន​ជូន​ហើយ​ ឪ​ពុក​ម្តាយ​សប្បាយ​ចិត្ត​ ។ កាល​ដែល​កូន​មាន​នំ​ មាន​ផ្លែឈើ​យក​មក​ជូន​នោះ​ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​ទទួល​ពិសា​ដោយ​ពេញ​ចិត្ត​ពិត​ៗ​ ។ សម្លៀក​បំពាក់​ដែល​កូន​នាំ​មក​ជូន​ ទោះ​ជា​មិន​ស្អាត​ក៏​ដោយ​ ក៏​មាតា​បិតា​ស្លៀកពាក់​ដែរ​ ដើម្បី​បង្ហាញ​កូន​យក​ចិត្ត​កូន ។ ទោះ​ជា​កូន​មិន​មាន​អ្វី​មក​ជូន​សោះ​ ដោយ​គ្រាន់​តែ​កូន​បង្ហាញ​មុខ​ ហើយ​មាន​ដៃ​ទាំង​ពីរ​សំពះ​ថ្វាយ​បង្គំ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ ។ នេះ​ជា​បំណង​ប្រាថ្នា​ ដែល​មាន​ក្នុង​ចិត្ត​របស់​ឪពុក​ម្តាយ​គ្រប់​គ្នា​ ពោល​គឺ​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​ គិត​ល្អ​ ធ្វើ​ល្អ​ និយាយ​ល្អ​ ដឹង​គុណ​ ដឹង​ទោស​ទៅ​តាម​សេចក្តី​ពិត​ ប៉ុន្តែ​ ឲ្យ​ម៉ែ​ឪ​ហា​មាត់​ប្រាប់​កូន​ថា​ ថ្វាយ​បង្គំ​មក​ ទិញ​ផ្លែ​ឈើ​ល្អ​ៗ​ឲ្យ​មក​.. យ៉ាង​មិច​ទៅ​រួច​ ម៉្លោះ​ហើយ​មាតាបិតា​ខ្លះ​បាន​បិទ​ភ្នែក​លា​ចាក​លោក​នេះ​ទៅ​ ទាំង​ដែល​មិន​ធ្លាប់​បាន​ឃើញ​កូន​ក្រាប​សំពះ​ខ្លួន​ម្តង​ផង​ ។ ពាក្យ​ពេចន៍​ម៉ែ​ឪ​ បណ្តាំ​ទឹក​ចិត្ត​ពិត​ពាក្យ​ព្រហ្ម​ ពាក្យ​ប្រាជ្ញ​ពី​ព្រេង​ម៉ែ​ឪ​ផ្គុំ និយម​ព្រះ​ពុទ្ធ​វិសុទ្ធ​ពេចន៍​ ។ អរគុណ​ពណ៌​មាស​ជះ​រស្មី​ សម្តី​ម៉ែ​ឪ​ត្រូវ​រំលេច​ រំលឹក​ចំ​ៗ​កុំ​ឲ្យ​ភ្លេច​ ពាក្យ​ពេចន៍​ដូច​ថ្ងៃ​ថ្លៃ​ដូច​មាស ។ ទ្វីប​លោក​ល្អ​ស្រស់​ព្រោះ​សុរិយា​ មាតាបិតា​គឺ​ជា​ព្រះ​ ជា​ដួង​សុរិយា​យាត្រា​រះ កូន​ត្រូវ​សំពះ​ទិ​ស​បូព៌ា ។ ទិស​បូព៌​មាន​ន័យ​បុព្វ​ការី​ បង្កើត​ប្រុស​ស្រី​ពេញ​ពសុធា ពាក្យ​ពេចន៍​ម៉ែ​ឪ​ត្រូវ​ដូច​ជា សុរិយា​ក្នុង​គ្រាបំភ្លឺ​លោក ។ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/968/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២២៥ ដង)
គ្រា​មួយ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ប្រ​ថាប់​គង់​នៅ​នា​ព្រៃ​​មួយ​ ស្ថិត​ក្នុង​នគរ​កោសម្ពី​ (​បច្ចុប្បន្ន​នៅ​ជិត​ស្រុក​អា​ឡា​ហាក់​បាដ​ Allahabad) ។ ពេល​នោះ​ឯង​ ព្រះ​អង្គ​ទ្រង់​បាន​ចាប់​យក​នូវ​ស្លឹក​ឈើ​មួយ​ចំនួន​មក​ទុក​ក្នុង​ព្រះ​ហត្ថ​ ហើយ​ត្រាស់​សួរ​ទៅ​កាន់​ព្រះ​សាវ័ក​ទាំង​ឡាយ​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​គិត​ឃើ​ញ​យ៉ាង​ដូច​ម្តេច​ រវាង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ដៃ​របស់​តថា​គត​ ជា​មួ​យ​នឹង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​ ។ តើ​ស្លឹក​ឈើ​ណា​ ដែល​មាន​ចំនួន​ច្រើន​ជាង​ ? " ។ " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ! ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​តិ​ច​ជាង​ច្រើន​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្លឹក​ឈើ​ដែល​មាន​នៅ​ក្នុង​ព្រៃ​នេះ​ " " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ ដូច​គ្នា​នេះ​ដែរ​ ក្នុង​បណ្តា​អ្វី​ដែល​តថា​គត​បាន​ត្រាស់​ដឹង​ហើយ​នោះ​ តថា​គត​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​ ត្រឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ​ រី​ឯ​អ្វី​ដែល​តថា​គត​មិន​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​នោះ​ គឺ​មាន​ច្រើន​លើ​ស​លន់​ ។ ហើយ​ព្រោះ​ហេតុ​អ្វី​ទៅ​ ទើប​តថា​គត​មិន​ប្រាប់​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ ? ព្រោះ​ថា​រឿង​ទាំង​នោះ​ឯង​មិន​មាន​ប្រ​យោជន៍​ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​កម្ចាត់​បង់​នូវ​សេច​ក្តី​ទុក្ខ​ ។ នេះ​ឯង​ហើយ​គឺ​ហេតុ​ផល​ដែល​ថា​ ហេតុ​អ្វី​ទើប​​តថា​គត​មិន​ប្រាប់​នូវ​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ " ជា​ការ​គ្មាន​ប្រយោជន៍​សោះ​ឡើយ​ សម្រាប់​ពួក​យើង​ទាំង​ឡាយ​ក្នុង​ការ​ដែល​ត្រូវ​នាំ​គ្នា​មក​គិត​នូវ​អ្វី​ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ជ្រាប​ហើយ​តែ​មិន​បាន​ទ្រង់​ត្រាស់​ប្រាប់​ដល់​ពួក​យើង​ទាំង​ឡាយ​នោះ ។ លំនាំ​ដូច​គ្នា​នេះ​ឯង​ អ្នក​ប្រាជ្ញ​មួយ​ចំនួន​ធ្លាប់​ធ្វើ​រួច​មក​ហើយ​ ដោយ​មិន​បាន​ទទួល​នូវ​លទ្ធ​ផល​អ្វី​ទាំង​អស់​ ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​វែក​ញែក​បក​ស្រាយ​នូវ​បញ្ហា​ទស្សន​វិជ្ជា​ដែល​មិន​ចាំ​បាច់​ ដែល​សុទ្ធ​សឹង​ជា​រឿង​កើត​ចេញ​ពី​​ការ​សន្និ​ដ្ឋាន​ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​កើត​បញ្ហា​នៃ​ការ​គិត​រវើ​រវាយ​ថែម​ទៀត​ផង​ ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចាត់​ទុក​ថា​ បញ្ហា​នៃ​ទស្សន​វិជ្ជា​ទាំង​នោះ​ជា​ព្រៃ​នៃ​ទិ​ដ្ឋិ​ ។ ក្នុង​ខណៈ​ដែល​នៅ​មាន​មនុស្ស​ជា​ច្រើន​ ក៏​ដូច​ជា​សា​វ័ក​មួយ​ចំនួន​របស់​ព្រះ​អង្គ​ មិន​យល់​ច្បាស់​នូវ​គោ​ល​ជំហរ​នេះ​របស់​ព្រះ​អង្គ​ឡើយ​ ព្រោះ​ថា​មាន​ឧ​ទា​ហរណ៍​របស់​លោក​ម្នាក់​ក្នុង​ពុទ្ធ​សាវ័ក​ទាំង​ឡាយ​មាន​ឈ្មោះ​ថា​ មាលុក្យបុត្រ​ ហើយ​គឺ​លោក​អង្គ​នេះ​ឯង​ដែល​បាន​តាំង​នូវ​សំនួរ​១០ខ ទាក់​ទង​ទៅ​នឹង​បញ្ហា​ទស្សន​វិជ្ជា​ទូល​សួរ​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​ឲ្យ​ទ្រង់​ឆ្លើយ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/998/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤៩៣ ដង)
ខ្ញុំ​បានស្តាប់​យ៉ាងនេះ ។ សម័យមួយ​ ព្រះមានព្រះភាគ​ ទ្រង់​គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ គ្រានោះ​ឯង មានទេវតា ១អង្គ កាលដែលរាត្រី​បឋមយាម កន្លងទៅ​ហើយ មាន​រស្មី​ដ៏​រុង​រឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង​ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះទេវតានោះ​ ឋិតនៅ​ក្នុងទៅ​សមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖បរាភវន្តំ​ បុរិសំ មយំ បុឆ្ឆាម គោតមំ ភវន្តំ បុជ្ឋុមាកម្ម កឹ បរាភវតោ មុខំ ។ យើងទាំងឡាយ​មកដើម្បីសូម​ទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ​ អំពីបុរសបុគ្គល​ ដែលមាន​សេចក្តីវិនាស ចុះអ្វីជា​ប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖ ១-បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត​ ដឹងបាន​ដោយងាយ បុរសដែល​វិនាស ជាបុគ្គល គឺបណ្ឌិតដឹង​បានដោយងាយ​ដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។ ២-បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស​ ពេញចិត្តចំពោះ​ធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោត​ក្តី នោះជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៤- បុគ្គល​ជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លង​ហើយ នោះជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៥- បុគ្គលបញ្ជោត​ព្រាហ្ម​ក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជា​ប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៦- បុគ្គលមានទ្រព្យ​ ជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តី​វិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យ​ក្តី រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះ​ជា​ប្រធាន​នៃសេច​ក្តីវិ​នាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៨- ជនអ្នកលេងស្រីក្តី សុរាក្តី លេងល្បែងភ្នាល់ក្តី រមែង​ញ៉ាំងទ្រព្យ ដែលខ្លួន​បានហើយ​អោយវិនាសទៅ ​នោះជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៩- ជនមិនត្រេកអរ​និងប្រពន្ឋរបស់​ខ្លួន ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះ​ប្រពន្ឋបុគ្គល​ដ៏ទៃ នោះ​ជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះ​មានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១០- បុរស​ដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិន​លក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះ​ជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១២- បុគ្គលដែលកើតក្នុង​ខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជ​សម្បត្តិ នោះជា​ប្រធាននៃសេចក្តីវិនាស។ បុគ្គលជាបណ្ឌិត បរិបូណ៌ដោយ​ការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវ​សេចក្តី​វិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់​រកនូលលោក ដែល​មាន​សេចក្តី​សុខ​ដ៏​ក្សេម​ក្សាន្ត។ (ដកស្រងចេញពី សុត្តនិបាត ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័ ៣៦-៤១) វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ ដោយ​៥០០០​ឆ្នាំ​
images/articles/1000/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤៩៥ ដង)
សេចក្តី​ស្រឡាញ់​រវាង​ស្រី​និង​ប្រុស​ តាម​ការ​ពិត​គឺ​ សេចក្តី​ប្រាថ្នា​ ព្រោះ​ត្រូវ​ការ​ចង់​បាន​មក​ឲ្យ​ខ្លួន​ឯង​ ។ សេចក្តី​ប្រាថ្នា​នេះ​ហៅ​ថា "កាម" ប្រព្រឹត្ត​ទៅ​ដើម្បី​យក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មក​គ្រប់​គ្រង​ហួង​ហែង​ ជា​ការ​ចុះ​ទុន​ដោយ​ការ​សង្ឃឹម​ផល​តប​ស្នង​ពី​អ្នក​ម្ខាង​ទៀត ។ ដូច​ជា​ពាក្យ​និយាយ​ថា " ខ្ញុំ​ស្រឡាញ់​អ្នក​ " មាន​សេចក្តី​បង្កប់​នៅ​ក្នុង​ចិត្ត​អ្នក​និយាយ​គឺ​ " ខ្ញុំ​ (​ត្រូវ​ការ​សេចក្តី​) ស្រឡាញ់​ (​អំពី​) អ្នក " ហ្នឹង​ឯង​ ។ បើ​អ្នក​ម្ខាង​ទៀត​ មិន​សម្តែង​សេច​ក្តី​ស្រឡាញ់​ ឬ​មិន​មាន​ទំនាក់​ទំនង​ក្នុង​ការ​ស្រឡាញ់​តប​មក​វិញ​ទេ​នោះ​ គេ​នឹង​ខូច​ចិត្ត​ថ្លើម​ ហើយ​ពោល​រំលឹក​ៗ​នូវ​ទឹក​ចិត្ត​ព្រម​ទាំង​អំពើ​របស់​គេ​ ដូច​ជា​ថា " ខ្ញុំ​ឧ​ស្សា​ហ៍​ជួយ​ទំនុក​បម្រុង​ដល់​អ្នក​ ខ្ញុំ​លះបង់​នូវ​អ្វី​ៗ​ច្រើន​យ៉ាង​ដើម្បី​អ្នក​ ខ្ញុំ​ស្មោះ​ចំពោះ​... ហេតុ​ដូច​ម្តេច​បាន​ជា​មិន​យល់​ មិន​ឃើញ​ មិន​ស្រណោះ​ដល់​ទឹក​ចិត្ត​របស់​ខ្ញុំ​អ៊ី​ចឹង​ " ដូច្នេះ​ជា​ដើម​ ។ នេះ​ជា​ការ​សម្តែង​ឲ្យ​ឃើញ​ថា​ ការ​ចុះ​ទុន​គឺ​ដើម្បី​សង្ឃឹម​ផល ដល់​ទៅ​មិន​បាន​ការ​ស្រឡាញ់​តប​ក៏​ខូច​ចិត្ត​ ពិ​ត​ជា​ល្ងង់​មែន ។ ម៉្យាង​ទៀត​ សេច​ក្តី​ស្រឡាញ់​រវាង​ស្រី​នឹង​ប្រុស​នេះ គឺ​ជា​ធម្ម​ជាតិ​របស់​មនុស្ស​ដែល​មិន​បាន​លះ​នូវ​កាម​តណ្ហា​ ។ ដរាប​ណា​ ដែល​អ្នក​ទាំង​ពី​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រ​ពៃ​ណី​ជាតិ​ និង​ឋិត​នៅ​ក្នុង​សីល​ធម៌​ដ៏​ល្អ​ស្អាត​ ដរាប​នោះ​ វា​មិន​ជា​អ្វី​ឡើយ​នៅ​ក្នុង​សង្គម​មនុស្ស​នេះ​ ស្រឡាញ់​គ្នា​ទៅ​ចុះ​ បើ​ជា​គូ​គ្រង​ ឬ​គូ​ព្រេង​ជា​មួយ​គ្នា​ទៅ​ហើយ​នោះ កុំ​តែ​រំលោភ​បំពាន​ឆក់​ដណ្តើម​នូវ​កម្ម​សិទ្ធ​របស់​គេ ។ មិន​មែន​ថា​ស្រឡាញ់​គ្នា​ ជា​គូ​គ្រង​ត្រឹម​ត្រូវ​ហើយ​មិន​មាន​ទុក្ខ​នោះ​ទេ វា​តែង​តែ​មាន​ជា​ធម្ម​តា​ ដូច​ជា​​មាន​ការ​ទាស់​ចិត្ត​គ្នា​ខ្លះ​ របៀប​ដូច​អណ្តាត​និង​ធ្មេញ រួ​ច​ទៅ​ត្រូវ​គ្នា​វិញ​ និ​ង​មាន​ទុក្ខ​ផ្សេង​ៗ​ទៀត​ព្រោះ​ហេតុ​តែ​ការ​ស្រឡាញ់​ហួង​ហែង​ហ្នឹង​ឯង​ ។ តែ​បើ​មិន​គ្រប់​គ្រង​ចំណង់​តណ្ហា​ ឲ្យ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌប្រពៃ​ណី​ និង​សីល​ធម៌​ទេ មាន​មួយ​ហើយ​មិន​ល្មម​ត្រូវ​ការ​មាន​ពី​រ​មាន​បី​ ឬ​ក៏​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ដោយ​ប្រ​ការ​ផ្សេង​ៗ​ មាន​ការ​រំលោភ​បំពាន​ដណ្តើម​កម្ម​សិទ្ធ​អ្នក​ដទៃ​ជា​ដើម​ យ៉ាង​នេះ​ទុក្ខ​ទោស​ភ័យ​វិបត្តិ​នឹង​តាម​មក​ជា​ប្រាកដ​ ផ្ទះ​ដែល​ធ្លាប់​តែ​សុខ​ស្ងប់​ ក៏​ក្លាយ​ទៅ​ជា​កន្លែង​ក្តៅ​ក្រហាយ​ឈ្លោះ​ប្រកែក​វាយ​តប់​ មាន​រឿង​ប្តឹង​ផ្តល់​ ឬ​រហូត​ដល់​ជ្រុល​សម្លាប់​ នាំ​ឲ្យ​ជាប់​គុក​ជាប់​ច្រវ៉ាក់​ទៀត​ផង​ ។ បើ​ការ​ស្រឡាញ់​ នោះ​ជ្រុល​ជ្រួស​ហួស​ព្រំ​ដែន​នៃ​សីល​ធម៌​ មិន​មាន​លោក​បាល​ធម៌​គឺ​ហិរិ​និង​ឱត្តប្បៈ (ខ្មាស​ខ្ពើម​បាប​ ខ្លាច​បាប​) គ្រប់​គ្រង​ទេ​ គឺ​វា​ចូល​ដល់​តណ្ហា​ងងឹ​ត​មុខ​ កាម​រាគៈ​បាំង​ភ្នែក​ ស្បែក​មុខ​ក្រាស់​ សម្លឹង​ឃើញ​ភេទ​ផ្ទុយ​គ្នា​ ថា​ជា​វត្ថុ​សម្រាប់​កំសាន្ត​សប្បាយ​ ឬ​សម្រាប់​ស្រាយ​ចំណង់​ ការ​ស្រេក​ឃ្លាន​របស់​ខ្លួន​ទៅ​ទាំង​អស់​ មិន​វៀរ​សូម្បី​តែ​កូន​តូច​ កូន​បង្កើត​ ឬ​កូន​ប្រ​សារ​ ដូច​មាន​ដំណឹង​ដែល​កើត​មាន​គួរ​ឲ្យ​ស្លុត​សង្វេគ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1001/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៨៥ ដង)
មនុស្ស​យើង​គ្រប់​គ្នា​កំពុង​ចាស់​គ្រប់​ខណៈ ចាស់​ជានិច្ច​ចាប់​តាំង​ពី​កើត​មក ។ កំពុង​មើល​ កំពុង​ស្តាប់​ខណៈ​នេះ​ក៏​កំពុង​ចាស់ កំពុង​ដេក​លក់​ក៏​ចាស់​ ភ្ញាក់​ឡើង​ក៏​ចាស់ ។ គ្រប់​គ្នា​កំពុង​ទៅ​សន្សឹម​ៗ​រក​ឈាបនដ្ឋាន​ ឬ​រក​រណ្តៅ​កប់សព​ខ្លួន​ឯង​ មិន​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​បាន​ឡើយ ។ ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ មាន​កំណត់​ប្រមាណ​ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ​ លើស​ជាង​នេះ​មាន​តិច​នាក់​ណាស់​
images/articles/1004/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៦៩ ដង)
ស្រឡាញ់​គេ​តែ​ម្ខាង​ប្រៀប​បី​ដូច​ជា​ស្រូវ​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក​ ហើយ​ក៏​ស្កក​ទៅ​ដូច្នោះ​ឯង​ ។ ចិត្ត​មនុស្ស​យើង​ មាន​ការ​ស្រឡាញ់​ច្រើន​ជា​ង​ស្អប់​អាច​និយាយ​បាន​ថា​ ការ​ស្រឡាញ់​នោះ​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​បាន​ងាយ​ណាស់​ ពេល​ខ្លះ​គ្រាន់​តែ​ឃើញ​មុខ​នៅ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ ចិត្ត​ក៏​ចាប់​យក​វឹប កើត​ការ​ស្រឡាញ់​គេ​ភ្លាម​ទៅ​ហើយ​ ។ ព្រោះ​តែ​សេច​ក្តី​ស្រឡាញ់​វា​កើត​ងាយ​ពេក​ អ៊ីចឹង​ទៅ​ ទើប​ពេល​ខ្លះ​នោះ​ ភាព​លំបាក​លំបិន​ក៏​រមែង​តាម​មក​ដូច​ជា​ការ​ទៅ​ស្រឡាញ់​គេ​ទាំង​ដែល​គេ​មិន​ចូល​ចិត្ត​ខ្លួន​ឯង​ម្ល៉ោះ​ហើយ​ សេច​ក្តី​ស្រឡាញ់​វា​ទាម​ទារ​ចង់​បាន​ឲ្យ​នៅ​ជិត​ ចង់​ជួប​ ចង់​និយាយ​ ចង់​បាន​ចិត្ត​ ចង់​បាន​បេះ​ដូង​ ។ល។​ ចំណែក​អ្នក​ដែល​មិន​ស្រឡាញ់​តប​នោះ​ ត្រូវ​ព្យាយាម​គេច​ ឬ​ត្រូវ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ ដោយ​ប្រ​ការ​ផ្សេង​ៗ​ ។ អ្នក​ស្រឡាញ់​បាន​ទូរ​ស័ព្ទ​ទៅ​រក​គេ​ ដោយ​សង្ឃឹម​ខ្លះ​ៗ​ថា​នឹង​បាន​ជជែក​គ្នា​ ដើម្បី​បន្ថយ​ការ​នឹក.. ម្ខាង​ទៀត​គេ​ថា​គេ​រវល់​ណាស់ មិន​ទំនេរ​ឡើយ​ មាន​ការ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​មួយ​ ពេល​ខ្លះ​គេ​មិន​ទាំង​ទទួល​នូវ​ទូរ​ស័ព្ទ​ផង ។ ខំ​សរ​សេរ​សំបុត្រ​ទៅ​រក​គេ​ រៀប​រាប់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ចិត្ត​នឹក​.. ក៏​ឥត​ប្រយោជន៍​​ប្រៀប​ដូច​តែ​ទូរ​ស័ព្ទ​ដែរ​ ។​ អ្នក​ដែល​វង្វេង​ស្រឡាញ់​គេតែ​ម្ខាង​ ត្រូវ​ខូច​ចិត្ត​ផង​ ខក​ចិត្ត​ផង​.. មាន​អា​ការ​ដូច​ត្រូវ​គេ​ចាប់​ជើង​ទាំង​ពីគួប​គ្នា​ឡើង​លើ​ ហើយ​បុក​ក្បាល​ទៅ​នឹង​ដី​ដូច្នោះ​ឯង​ មាន​សភាព​គួរ​ឲ្យ​អា​ណិត​ណាស់​ ។ បុគ្គល​ដែល​ធ្លាក់​ចូលទៅ​ក្នុង​សភាព​បែប​នេះ​ ត្រូវ​ពិ​ចារណា​សា​ជា​ថ្មី​ឲ្យ​បាន​ល្អ​ មាន​សតិ​សម្ប​ជញ្ញៈ​ឡើង​ទើប​បាន​មិន​ខូច​ខ្លួន​រហូត​រើ​ខ្លួន​មិន​រួច​នោះ​ ។ ស្រឡាញ់​គេ​ តែ​គេ​មិន​ស្រឡាញ់​តប​វិញ​នោះ​ វា​ទុក្ខ​​ស្រេច​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​កុំ​បន្ថែម​ទុក្ខ​ដោយ​វិធី​ល្ងង់​ខ្លៅ​ផ្សេង​ត​ទៅ​ទៀត​ គឺ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ កុំ​បៀត​បៀន​ខ្លួន​ឯង​ និង​កុំ​បៀតបៀន​អ្នក​ដទៃ​ ។ ព្យា​យាម​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​ ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ក៏​មាន​នូវ​គុណ​តម្លៃ​ដែរ​ ។ សេច​ក្តី​ល្អ​អាច​ឈ្នះ​ចិត្ត​របស់​គេ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​ ឬ​ថា​ បើ​មិន​បាន​ទទួល​ការ​ស្រឡាញ់​តប​អំពី​គេ​វិញ​ដោយ​ពិត​ៗ​នោះ ក៏​ត្រូវ​គិត​ថា​ មិន​មែន​ជា​គូ​នឹង​គ្នា​អ៊ី​ចឹង​ទៅ មាន​ចាំ​បាច់​ត្រូវ​ទៅ​វង្វេង​ស្រឡាញ់​អ្នក​ដែល​គេ​មិន​ស្រឡាញ់​យើង​នោះ​ធ្វើ​អ្វី​ គួរ​តែ​ស្រឡាញ់​អ្នក​ណា​ដែល​គេ​ស្រឡាញ់​យើង​ដែរ​ វា​ល្អ​ជាង ។ ការ​រាប់​អាន​និង​ចូល​កាន់​សាសនា​ គឺ​នៅ​លើ​ជំនឿ​ ឯ​ចំណែក​រឿង​ស្នេហា​ស្រី​ប្រុស​យក​គ្នា​ជា​គូ​គ្រង​ គឺ​នៅ​លើ​ឧ​ប​និស្ស័យ​ ទាំង​ពី​រ​ផ្នែក​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1010/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦២ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន ( ចាក គ. ទា. ) ( សម្បត្តិ​របស់​ជន​មាន​សទ្ធា​មិន​វិនាស​សាប​សូន្យ ) កាល​ពី​ព្រេង​នាយ មាន​ព្រាហ្មណ៏​ម្នាក់​មាន​សទ្ធា​ជឿ​ស៊ប់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ទាន ។ ព្រាហ្មណ៏​នេះ​កាល​មាតា​បិតា​រៀប​ឲ្យ​មាន​គូស្រករ បាន​ចែក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ស្មើ​ភាគ​នឹង​បងប្អូន​របស់​គាត់ ដល់​ពេល​ក្រោយ​មក​ព្រាហ្មណ៏​នេះ​ទៅ​ជា​អ្នកក្រ​ដើរ​សុំទាន​គេ
images/articles/1021/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៩៤ ដង)
រឿង​ចចក​ឈ្មោះ​បូតិមំសះ ( ចាក បូ. ន. ) ( ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ ) បាន​សឹង​ថា កាល​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន នៅ​អាស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេមវន្ត​ប្រទេស ។ ក្នុង​ចំណោម​សត្វ​ទាំង​ទ្បាយ​នោះ មាន​មេ​ចៀម​១ ឈ្មោះ​មេណ្ឌមាតា ជា​សត្វ​វាង​វៃ​ប៉ិនប្រសប់​ក្នុង​ឧបាយ​គ្រប់​
images/articles/1026/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៩២ ដង)
កូន​ជា​ទី​ស្រ​ឡាញ់​!មាន​កា​រ​ប្រ​ព្រឹត្ត​ដើ​ម្បី​ក​សាង​ខ្លួន​ឲ្យ​ចម្រើន​ តាម​គោល​ធម៌​ ៣​ ប្រ​ការ​ ៖ ១. ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ ២. អាន​ខ្លួន​ឯង​ឲ្យ​ដឹង​ ៣. ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់​ ក្នុង​ប្រ​ការ​ទី​ ១ គឺ " ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ " ដោយ​សេច​ក្តី​ថា​ តាម​ប្រ​ក្រ​តី​មនុស្ស​យើង​ច្រើន​តែ​មិន​សូវ​បាន​ប្រ​ដៅ​ខ្លួន​ឯង​ ឬ​ដាស់​តឿន​ខ្លួន​ឯង​ឡើយ​ ប៉ុន្តែ​បែរ​ជា​ប្រ​ដៅ​អ្នក​ដទៃ​ ដាស់​តឿន​អ្នក​ដទៃ​បាន​ដោយ​សព្វ​គ្រប់​ ។ ប្រ​ដៅ​ឲ្យ​គេ​​ធ្វើ​យ៉ាង​នេះ​ ដាស់​តឿន​ឲ្យ​គេ​ធ្វើ​យ៉ាង​នោះ​ ប្រ​ដៅ​បាន​ តឿន​បាន​ ចំណែក​ខ្លួន​ឯង​ត្រ​ឡប់​ជា​មិន​ព្រម​ប្រ​ដៅ​ មិន​ព្រម​ដាស់​តឿន​ ទើប​បាន​​ជា​ភ្លាំង​ភ្លាត់​ប្រ​ព្រឹត្ត​ខុស​ ជួប​ប្រ​ទះ​នូវ​ទុក្ខ​លំ​បាក​ក្នុង​ជីវិត​ ។ តាម​ដែល​ពិត​ ខ្លួន​យើង​នេះ​ឯង​ ដែល​ប្រ​ដៅ​ទូន្មាន​បាន​ដោយ​លំបាក​ជា​ទី​បំ​ផុត​ ហ្វឹក​ហាត់​ក៏​លំបាក​ និង​កែ​ឧ​បនិស្ស័យ​អាក្រក់​ផ្នែក​ណា​មួយ​ ក៏​លំ​បាក​ទៅ​ទាំង​អស់​ ។ ជា​ធម្ម​តា​នៃ​ការ​ងារ​ កាល​បើ​ធ្វើ​​ហើយ​ រមែង​ភ្លាំង​ភ្លាត់​ ឬ​ខ្វះ​ខាត​ទៅ​បាន​ ហើយ​មនុស្ស​យើង​ម្នាក់​ៗ​ក៏​រមែង​មាន​ការ​ខុស​ឆ្គង​ ភ្លាំង​ភ្លាត់​ និង​ខ្វះ​ខាត​ដូច​គ្នា​ដែរ​ ប៉ុន្តែ​កាល​បើ​ជួប​ប្រ​ទះ​នូវ​រឿង​ខ្វះ​ខាត​ជា​ដើម​ហើយ ក៏​ប្រ​ដៅ​ខ្លួន​ឯង​ ដាស់​តឿន​ខ្លួន​ឯង​ថា មិន​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទៀត​ឡើយ ។ ព្យា​យាម​ដាស់​តឿន​ខ្លួន​ឯង​រឿយ​ៗ​ដូច្នេះ​រមែង​ធ្វើ​ឲ្យ​គិត​ កែ​ខៃ​ដោះ​ស្រាយ​ រៀប​ចំ​ចាត់​ចែង​ការ​ងារ​ និង​រៀប​ចំ​ចាត់​ចែង​ខ្លួន​ឯ​ង​ឲ្យ​ល្អ​ត្រឹម​ត្រូវ​ ជា​ផ្លូវ​ឲ្យ​កើត​សេច​ក្តី​សម្រេច​ក្នុង​ឱ​កាស​តទៅ​ទៀត​បាន ។ បើ​មិន​មាន​អ្នក​ដទៃ​ណា​មក​ប្រ​ដៅ​យើង​ទេ និង​ខ្លួន​ឯង​ក៏​មិន​ប្រ​ដៅ​ខ្លួន​ឯង​ដែរ​ ឬ​មិន​ព្រម​ដាស់​តឿន​ខ្លួនឯ​ង​ ព្រោះ​គិត​ថា​ ខ្លួន​ឯង​ឆ្លាត​ហើយ​ មុខ​តែ​រក​ផ្លូវ​ត្រូវ​មិន​ឃើញ​ឡើយ​ មាន​តែ​ឆ្ពោះ​មុខ​ទៅ​រក​សេច​ក្តី​វិនាស​តែ​ម៉្យាង​ប៉ុណ្ណោះ​ គួរ​ឲ្យ​ខ្លាច​មែន​ទែន ។ កូន​ត្រូវ​ហ្វឹក​ហាត់​ដាស់​តឿន​ខ្លួន​ឯង​ ឲ្យ​ជា​ប្រ​ចាំ​រាល់​ថ្ងៃ​ នឹង​រង់​ចាំ​ឲ្យ​អ្នក​ដទៃ​គេ​មក​ដាស់​តឿន​នោះ ពិត​ជា​មិន​សម​គួរ​ឡើយ ។ មាន​អ្នក​ណា​គេ​មក​យាម​ចាំ​កូន​ និង​ដឹង​រឿង​កូន​ឲ្យ​បាន​ដោយ​សព្វ​គ្រប់​ទៅ​ ណា​មួយ​ផ្លូវ​ចិត្ត​ ផ្លូវ​គំនិត​ ដែល​មិន​មាន​រូ​ប​រាង​ឲ្យ​គេ​ឃើញ​ទៀត​ ដូច្នេះ​ បើ​កូន​ដាស់​តឿន​ខ្លួន​ឯង​បាន​ គឺ​ជា​ការ​ល្អ​បំផុត ។ អត្ត​នា ចោទ​យ​ត្តា​នំ បដិ​មំ​សេត​មគ្គ​នា​ សោ​ អត្ត​គុត្តោ​ សតិ​មា​ សុខំ ភិក្ខុ វិហាហិសិ ។ អ្នក​ចូរ​ចោទ​ខ្លួន​​ដោយ​ខ្លួន​ឯង​ ចូរ​ពិ​ចារ​ណា​ខ្លួន​ដោ​យ​ខ្លួន​ឯង​ ម្នាល​ភិក្ខុ​ អ្នក​នោះ​ជា​​អ្នក​មាន​សតិ​រក្សា​ខ្លួន​ប្រាណ​ហើយ​ នឹង​រស់​នៅ​ជា​សុខ​សប្បាយ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿