images/articles/3318/qqas222etpic.jpg
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ៣,៥២៩ ដង)
សម្តេចព្រះមង្គលទេព្វាចារ្យ អ៊ុម ស៊ុម ប្រសូតនៅថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ ២៤៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១៨ នៅភូមិជំនាប់ ឃុំជីរោ ស្រុកត្បូងឈ្មុំ ខេត្តកំពង់ចាម ។ បិតានាមមាស អ៊ុម មាតានាមសុខ មឹះ ជាកសិករប្រកបរបរធ្វើចម្ការ ។ ក្នុងនោះសម្តេចមានបងប្អូនបង្កើត១២នាក់ ប្រុស៧នាក់ ស្រី៥នាក់ សម្តេចជាកូនទី១២ ។
អំពីជីវភាពផ្នួស
យោងតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា អាយុបាន១៦ឆ្នាំ ឪពុកម្តាយបានអនុញ្ញាតឱ្យកូនប្រុសអ៊ុម ស៊ុម បួសជាសាមណេរនៅវត្តនទីរង្សី ហៅវត្តជីរោ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះអាយុ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងពទ្ធសីមា វត្តនទីរង្សី ហៅវត្តជីរោ ក្នុងសំណាក់ព្រះនាគមុនី ជាឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍បានដាក់នាមបញ្ញត្តិថា សង្ឃត្ថរោ។
បន្ទាប់មកបានបន្តការសិក្សាព្រះបរិយបត្តិធម៌ នៅវត្តកោះគល់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួចមកបន្តការសិក្សានៅវត្តសារាវ័ន្តតេជោ ក្រុងភ្នំពេញ ដរាដល់ប្រឡងជាប់សាលាបាលីជាន់ខ្ពស់។ អំពីចំណេះវិជ្ជា កិច្ចការបម្រើព្រះពុទ្ធសាសនា និងប្រទេសជាតិ ឆ្នាំ១៩៥០ ភិក្ខុអ៊ុម ស៊ុម បានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ បច្ចុប្បន្នហៅថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ ក្រៅពីភាសាខ្មែរ និងភាសាបាលី ភិក្ខុអ៊ុម ស៊ុម បានសិក្សាភាសាបារាំង និងភាសាអង់គ្លេស អាចប្រើការបាន ។
អាស្រ័យដោយសមត្ថភាព ចំណេះដឹងទាំងវិជ្ជាផ្លូវលោក និងផ្លូវធម៌ ភិក្ខុអ៊ុម ស៊ុម ត្រូវបានទទួលនាទីជាអាចារ្យបង្រៀនភាសាបាលីជាច្រើនឆ្នាំ នៅវត្តសារាវ័ន្តតេជោ វត្តសំពៅមាស ក្រុងភ្នំពេញ និងវត្តនទីរង្សី ខេត្តកំពង់ចាម ។ ភិក្ខុអ៊ុម ស៊ុម បានជួយបណ្តុះបណ្តាលឱ្យកើតមានសាលាបាលីរង សាលាធម្មវិន័យ ព្រមទាំងជួួយជ្រើសរើសគ្រូអាចារ្យទៅបង្រៀនតាមទី ផ្សេងៗផង ។
ទន្ទឹមនឹងការរីកចម្រើននៃសំណង់ព្រះពុទ្ធសាសនា លោកគ្រូអាចារ្យអ៊ុម ស៊ុម ក៏បានយកព្រះទ័យទុកដាក់ចំពោះប្រទេសជាតិ ដូចជាការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះទឹកជាដើម ទាំងវិស័យសង្គមកិច្ច មានការជួយសង្គ្រោះអ្នកក្រខ្សត់ ជនពិការ អ្នកជំងឺរបួស សម្រាកក្នុងមន្ទីរពេទ្យដែរ ។ ក្នុងនោះព្រមទាំងបានអប់រំអំពីសីលធម៌ និងជីវភាពរស់នៅក្នុងសង្គមឱ្យបានថ្លៃថ្នូរចំពោះព្រះសង្ឃ និងគ្រហស្ថ ជាបន្តបន្ទាប់នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ស្នាព្រះហស្តក្នុងការតែងនិពន្ធ
១-បញ្ចធម៌
២-ត្រៃលោកគោកត្រៃលក្ខណ៍
៣-រកធម៌
៤-បំភ្លឺបុណ្យ
៥-ជុំវិញបញ្ហាបួស
៦-ព្រះសទ្ធម្មលា
៧-ទស្សនៈព្រះពុទ្ធសាសនា
៨-បញ្ហាឧបាសក
៩-គុណសីល
១០-សុខរបស់គ្រហស្ថ
១១-អានិសង្សសីល
១២-កុរុធម៌ ជាដើម ។ ក្រៅពីនោះមានអត្ថបទជាច្រើនទៀតដែលបានចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយា ។
អំពីតួនាទី
ឆ្នាំ១៩៥៧ បានទទួលតួនាទីជាចៅអធិការស្តីទី នៅវត្តកែវព្រះភ្លើងភ្នំពេញ ។
ឆ្នាំ១៩៦០ បានទទួលតួនាទីជាគ្រូសូត្រស្តាំ នៅវត្តសារាវ័ន្តតេជោភ្នំពេញ ។
ឆ្នាំ១៩៥៦ បានទទួលតួនាទីជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រសួងធម្មការ ភ្នំពេញ ។
ឆ្នាំ១៩៦៩ បានទទួលតួនាទីជាសមាជិកថេរសភា ជាលេខាធិការបោះពុម្ពវចនានុក្រមខ្មែរលើកទី៥ អមសម្តេចព្រះសង្ឃរាជជួន ណាត និងជាសមាជិកសកម្មរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ផ្នែកការងារធម្មទូត ។
អំពីសមណសក្តិ
ចាប់ពីឆ្នាំ១៩៥៧ រៀងមកលោកគ្រូអាចារ្យអ៊ុម ស៊ុម បានទទួលសមណសក្តិទីជាឋានានុក្រមនិងជារាជាគណៈដូចថតទៅ ៖
-ជាបាឡាត់ភទ្ទបាល (ទីឋានានុក្រម) ។
-ជាព្រះវិន័យធរ (ទីឋានានុក្រម) ។
-ជាព្រះធម្មបិដក(ទីរាជាគណៈថ្នាក់ចត្វា) ។
-ជាព្រះញាណវង្ស (ទីរាជាគណៈថ្នាក់ត្រី) ។
-ជាព្រះសាសនសោភ័ណ(ទីរាជាគណៈ ថ្នាក់ទោ ) ។
អំពីការបាត់បង់ភាពផ្នួស នាឆ្នាំ១៩៧៥ដល់១៩៧៨
ឆ្នាំ១៩៧៥ សភាពការណ៍ប្រទេសជាតិ បានជួបប្រទះនូវគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ។ ព្រះសង្ឃទូទាំងប្រទេស បានចាប់ផ្សឹក និងសម្លាប់ចោល ហើយនឹងយកទៅធ្វើជាទាសករ ដូចជាពលរដ្ឋខ្មែរ ដទៃៗទៀត ។ ចំណែកឯវត្តអារាម សាលារៀន មន្ទីរពេទ្យ ត្រូវបានកម្ទេចចោលទាំងស្រុង ។
ព្រះសង្ឃក៏ត្រូវបានជម្លៀសចេញពីវត្តសារាវ័ន្តតេជោ និងបានទៅគង់នៅវត្តនានា ក្នុងខេត្តកំពង់ចាម ។ បន្ទាប់មកពួកអង្គការខ្មែរក្រហមចាប់ឱ្យធ្វើពលកម្ម និងផ្សឹកពីភេទជាព្រះសង្ឃ ។
អំពីផ្នួសលើកទី២
ថ្ងៃ៧ មករា ១៩៧៩ ប្រជាពលរដ្ឋបានរំដោះសង្គ្រោះឱ្យរស់រានមានជីវិតផុតពីរបបប្រល័យពូជសាសន៍ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ អ្វីៗដែលជាប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបំផ្លាញនាសម័យនោះ ក៏មានជីវិតរស់ឡើងវិញយ៉ាងផុលផុស ។ លោកអាចារ្យអ៊ុម ស៊ុម ក៏ត្រូវបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អញ្ជើញពីវត្តសំរោងបុរី ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មកបំពេញឧបសម្បទា នៅវត្តឧណ្ណាលោម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៨០ ដោយបានទទួលនាមបញ្ញត្តិដដែលថា សង្ឃត្ថេរ ។
ក្រោយពីបានបំពេញឧបសម្បទាថ្មីហើយ ភិក្ខុសង្ឃត្ថេរោ បានមកគង់នៅវត្តឧណ្ណាលោម និងបានយកព្រះទ័យទុកដាក់បម្រើកិច្ចការក្នុងព្រះពុទ្ធសាសនា និងការងារប្រទេសជាតិ ដោយឥតគិតពីការនឿយហត់ ។ ដោយបានដឹកនាំព្រះពុទ្ធសានាជាមួយនឹងសម្តេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស (កាលណោះនៅជាព្រះវិន័យធរ) ព្រោះថានៅពេលរំដោះភ្លាមមានបព្វជិតជាច្រើនដែលបានបួសជាចេតនាកម្ម ក៏ត្រូវបានសម្រួលឱ្យបួសឡើងវិញតាមបញ្ញត្តិកម្មឱ្យស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ។
ឆ្នាំ១៩៨១ ព្រះសង្ឃត្ថេរោ បានទទួលនាទីជាអនុប្រធានរណសិរ្សរដ្ឋធានីភ្នំពេញ និងជាសមាជិកនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីកសាងការពារមាតុុភូមិកម្ពុជា ។ បន្ទាប់មកព្រះអង្គបានទទួលនាទីជាប្រធានសង្ឃរដ្ឋធានីភ្នំពេញ ទទួលបន្ទុកដឹកនាំគ្រប់គ្រងព្រះសង្ឃទាំងអស់នៅក្នុងក្រុង និងបានទទួលឋានៈជាសមាជិកគណៈអធិបតីកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និងជាសមាជិកសង្ឃនាយករងទី២ នៃគណៈមហានិកាយ ។
ឆ្នាំ១៩៨៨ ក្នុងខែមិថុនា តាមសំណូមពរ និងសេចក្តីជ្រះថ្លារបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ភិក្ខុសង្ឃត្ថេរ បានស្រាវជ្រាវរកឃើញព្រះសារីរឹកធាតុ ព្រមទាំងសម្ភាររបស់ព្រះសក្យមុនីចេតិយខ្លះទៀត យកទៅធ្វើបុណ្យពុទ្ធាភិសេក និងដង្ហែទៅតម្កល់ទុកនៅព្រះសក្យមុនីចេតយវិញយ៉ាងឧឡារឹក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៨៩ ។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំមមី ត្រស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ១៩៩១ ភិក្ខុសង្ឃត្ថេរ ត្រូវបានតែងតាំងជាចៅអធិការវត្តមហាមន្ត្រី រដ្ឋធានីភ្នំពេញ និងជាអនុគណខណ្ឌចំការមន ភ្នំពេញនាឆ្នាំ១៩៩១ ។
ថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ភិក្ខុសង្ឃត្ថេរ ត្រូវបានតែងតាំងជាព្រះមង្គលទេពាចារ្យសមណស័ក្តិទីរាជាគណៈថ្នាក់ទី១ (ថ្នាក់ឯក) ។
ថ្ងៃពុធ ២រោច ខែផល្គុន ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩២ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងព្រះមង្គលទេពាចារ្យ ទីជាសម្តេចព្រះមង្គលទេពាចារ្យ ។
ឆ្នាំ១៩៩៣ សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ត្រូវបានតែងតាំងជាអគ្គាថាធិការនៃពុទ្ធិកសិក្សាជាតិ ទទួលបន្ទុករៀបចំពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទំនាក់ទំនងការងារក្រៅប្រទេស
ទន្ទឹមនឹងការងារព្រះពុទ្ធសាសនា និងការងារប្រទេសជាតិ ដែលសម្តេចបានរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងប្រទេស សម្តេចបានទៅបំពេញការងារជាប្រយោជន៍ពុទ្ធសាសនា និងប្រទេសជាតិ នៅក្រៅប្រទេសជាច្រើនថែមទៀត គឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩០ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក លើកទី១ រយៈពេល១ខែ បានចំនួន៨រដ្ឋ ។
ថ្ងៃទី៨ កក្កដា ឆ្នាំ១៩៩២ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារលើកទី១នៅប្រទេសបារាំង ។ ថ្ងៃដដែលនោះបានបន្តដំណើរពីប្រទេសបារាំង ទៅសហរដ្ឋអាមេរិកម្តងទៀត នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីដំណើររការងារពុទ្ធិកមធ្យមសិក្សា ជាមួយនឹងព្រះភិក្ខុ ចន្ទវណ្ណោ អ៊ុង មាន (អតីតនិស្សិតទៅរៀននៅឥណ្ឌា) ។
ថ្ងៃទី២១-៦ ខែមករា-មីនា ១៩៩៣-៩៤ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារនៅប្រទេសចិន លើកទី១ ទី២ និងលើកទី៣ ។
ថ្ងៃទី២៧ ខែឧសភា ១៩៩៣ សម្តេចបាននិមន្តទៅក្រុងកណ្ឌមណ្ឌូប្រទេសនេប៉ាល់ ដើម្បីចូលរួមធ្វើសិក្ខាសាលា ។
ថ្ងៃទី២៧ ខែឧសភា ១៩៩៤ សម្តេចបាននិមន្តទៅក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ដើម្បីប្រជុំដោះស្រាយបញ្ហាជម្លោះខ្មែរ ។
ថ្ងៃទី៨ ខែវិច្ឆិកា ១៩៩៨ សម្តេចបាននិមន្តទៅចូលរួមសន្និសីទពុទ្ធសាសនានៅក្រុងកូឡាឡាំពួរ ប្រទេសស្រីលង្កា ។
ក្រៅពីនេះ សម្តេចបាននិមន្តទៅទស្សនកិច្ចនៅសហភាពសូវៀត៣ដង ប្រទេសម៉ុងហ្គោលី៣ដង សាធារណរដ្ឋសង្គមនិយមវៀតណាម៧ដង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៣ដង និងប្រទេសថៃជាច្រើនដង ។
សម្តេចព្រះមង្គលទេពាចារ្យ ត្រូវបានព្រះសង្ឃនិងគ្រហស្តពុទ្ធបរិស័ទទូទៅទាំងសិស្សគណ ទាំងមិនមែនជាសិស្សគណ គោរពប្រតិបត្តិ ស្រឡាញ់ និងទទួលយកដំបូន្មាន គ្រប់ៗគ្នា។ សម្តេចត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាព្រះមហាថេរពហុសូត្រមួយអង្គ ដែលមានចំណេះដឹង និងពិពិសោធន៍ ចាស់ទុំក្នុងផ្លូវព្រះពុទ្ធសាសនា និងផ្លូវលោក (ជា គាន, ជីវប្រវត្តិសម្តេចអ៊ុម ស៊ុម បោះពុម្ពលើកទី១ឆ្នាំ២០០០) ៕
ដោយ៥០០០ឆ្នាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ២,៣០៨ ដង)
ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅអាស្រ័យឰដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលីគឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អារាមទាយកត្ថេរាបទាន។
ដោយ៥០០០ឆ្នាំ
images/articles/2074/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១១,៧១៨ ដង)
នាទីភរិយាចំពោះស្វាមី
នាងជាភរិយា កាលបើស្វាមីបានបំពេញនាទីចំពោះខ្លួនហើយ ក៏គប្បីបំពេញនូវតួនាទី ៥ យ៉ាង ចំពោះស្វាមីខ្លួនវិញគឺៈ
១. ចាត់ចែងការងារក្នុងផ្ទះដោយល្អប្រពៃ មានកិច្ចការចង្ក្រាន ឆ្នាំង មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ មើលខ្ញុំបំរើធ្វើការងារ។ ល។ រៀបចំផ្ទះសម្បែងឲ្យរៀបរយ ស្អាតបាត មានអនាម័យ គួរចង់នៅ ដូចសុភាសិតថា " ដំណេកដេកជាខ្នាត
images/articles/2076/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៨៥ ដង)
មិត្តគួរសេពគប់មាន៤ប្រភេទ
១. មិត្តមានឧបការៈមាន ៤ យ៉ាង
ក- មិត្តរក្សាមិត្ត ពេលដែលមិត្តធ្វេសប្រហែល មនុស្សដែលល្អ កាលបើឃើញមិត្តបាត់បង់ស្មារតីនៅក្នុងរឿងអ្វីមួយ ដូចជានៅក្នុងរឿងការងារ ឬក៏ក្នុងការសិក្សាជាដើម ហើយធ្លោយខ្លួនប្រព្រឹត្តអបាយមុខផ្សេងៗ ក៏ជួយការពារ ឬក៏ជួយនិយាយដាសតឿនមិត្ត ឲ្យមានស្មារតីឡើងវិញ មិនមែននិយាយតែអំពីខាង
images/articles/2093/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧០៤ ដង)
ភ្លើងជីវិត
ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍៍ និងវិញ្ញាណដែលដឹងច្បាស់នូវអារម្មណ៍ទាំងនោះ ព្រមទាំងវេទនា ទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺជាតួជីវិតដែលជារបស់ក្ដៅ។
នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីរបស់ក្ដៅ
images/articles/2125/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦២,៧៤៨ ដង)
អានិសង្សនៃមេត្តាចេតោវិមុត្តិ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចម្រើនធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ មានអានិសង្ស ៨ ប្រការជាប្រាកដ ។
images/articles/2126/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៤,៩៤៣ ដង)
ឥទ្ធិពលរបស់សន្មតិក្នុងលោកនេះខ្លាំងណាស់ តែវាជាសំបករបស់មនុស្សទេ មិនមែនជាខ្លឹមរបស់មនុស្សឡើយ ។សេចក្ដីសំខាន់របស់កាំបិតនៅត្រង់មុត មិនមែននៅត្រង់ដងទេ ទោះបីកាំបិតនោះមានដងមាស តែបើមិនមុតក៏ប្រើឲ្យបានប្រយោជន៍ជាកាំបិតមិនកើតដែរ ។
មនុស្សម្នាក់រវល់តែស្វែងរកមាស រកពេជ្រមកប្រដាប់ដងកាំបិតបណ្ដោយឲ្យកាំបិតច្រែះស្នឹមខូច មុខលែងមុត តែម្នាក់ទៀតព្យាយាមសំលៀងមុខកាំបិតជានិច្ច ឯដងកាំបិតវិញ គ្រាន់តែជាឈើសម្រាប់ចាប់ឲ្យល្មមដៃប៉ុណ្ណោះ ក្នុងសេចក្ដីនេះ អ្នកសំលៀងកាំបិតទើបបានដឹងអំពីសារៈសំខាន់របស់កាំបិតពិតប្រាកដ ។ការចេះដឹង និងការប្រព្រឹត្តល្អ ព្រមទាំងសេចក្ដីស្ងប់គឺជាសារៈខ្លឹមសារនៃជីវិត ដូច្នេះទើបគួរស្វែងរកខ្លឹមសារទាំងនេះមកប្រដាប់ជីវិត ទើបជីវិតមានខ្លឹមសារពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/2165/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៦៦ ដង)
សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន បិដកលេខ ៥២ ( ទំព័រ ៣៤៧ )
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទរបស់មាគារមាតាក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ចៅស្រីដែលជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព ។ គ្រានោះ វិសាខាមិគារមាតា មានសម្ពត់សើម មានសក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់
images/articles/2166/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៨៦ ដង)
ជនសូត្រ ទី ២ បិដក ៤១ ទំព័រ ១៣៥ - ១៣៦
កាលបើផ្ទះ ត្រូវភ្លើងឆេះ ជនម្ចាស់ផ្ទះបានជញ្ជូនភាជន៍ណាចេញផុត ( អំពីផ្ទះ ) ឬទ្រព្យណាក្នុងផ្ទះនោះ ( ដែលគេជញ្ជូនចេញហើយ ) ភ្លើងឆេះមិនបាន ទ្រព្យនោះ រមែងបានជាប្រយោជន៍របស់គេ យ៉ាងណា សត្វលោកដែលត្រូវភ្លើងជរា និងមរណៈឆាបឆេះ គួរប្រញាប់ជញ្ជូនទ្រព្យចេញឲ្យផុត ( អំពីផ្ទះគឹរាងកាយ ) ដោយការឲ្យទាន
images/articles/2175/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៥២៥ ដង)
លាភបលិពោធ
បច្ច័យ ៤ ឈ្មោះថា លាភ សួរថា បច្ច័យ ៤ នោះ ជាបលិពោធបានយ៉ាងណាខ្លះ? ឆ្លើយថា ក៏ក្នុងទីដែលភិក្ខុមានបញ្ញាទៅ មនុស្សទាំងឡាយរមែងថ្វាយបច្ច័យ មានបរិវារច្រើន (ក្នុងទីដែលទាយកនិមន្តបុណ្យ)។ កាលលោកអនុមោទនា សម្ដែងធម៌ដល់មនុស្សទាំងនោះ រមែងមិនបានឱកាសបំពេញសមណធម៌។
តាំងពីអរុណរះឡើងរហូតដល់បឋមយាម នៅច្រឡូកច្រឡំជាមួយមនុស្ស
images/articles/2190/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧១៥ ដង)
មនុស្សយើងម្នាក់ៗ ត្រូវការសភាពត្រជាក់ចិត្តចង់បាននូវសេចក្ដីស្ងប់ចិត្ត ហើយគិតធ្វើយ៉ាងណា ឲ្យខ្លួនបានសប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គលខ្លះគិតដូច្នេះហើយក៏ទៅដើរលេងតាមឆ្នេរសមុទ្រខ្លះ ព្រៃភ្នំខ្លះ ទៅកាន់ប្រាសាទបុរាណខ្លះ ទៅកាន់ឧទ្យានផ្កាតូច ធំខ្លះ ទៅកាន់ស្រុកឆ្ងាយជិតខ្លះ ទៅមើលល្បែងរបាំច្រៀងរាំខ្លះ ស្ដាប់តន្ត្រីខ្លះ ជិះយានជំនិះតាមដងវិថីតូចធំខ្លះទៅកាន់ទីផ្សារលក់ទំនិញខ្លះរហូតដល់ ហ៊ានបរិភោគទឹកស្រវឹង ទៀតផង គឺដើម្បីឲ្យខ្លួនបានសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើងគឺសេចក្ដីទុក្ខសោក ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្ដីទុក្ខសោកបានឡើយ ឬបើបានធូរស្រាលខ្លះនោះក៏បានបន្តិចបន្តួចប៉ុណ្ណោះប្រៀបដូចជាថ្នាំស្ពឹកដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយៈពេលខ្លី គឺ១ម៉ោង២ម៉ោង ឬ១ថ្ងៃប៉ុណ្ណោះ ដូច្នេះការដើរគ្រប់ទីកន្លែងមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលបានត្រជាក់ចិត្តដូចជាការធ្វើទានរក្សាសីលចំរើនមេត្តាចិត្តព្រោះការរក្សាសីលជាដើមទើបអាចរំលត់នូវសភាពក្ដៅក្រហាយក្នុងចិត្តបាន គប្បីជ្រាបថាសេចក្ដីសុខមិនមែននៅឆ្ងាយអំពីក្នុងចិត្តរបស់ខ្លួនទេ ហើយសេចក្ដីទុក្ខ ក៏នៅក្នុងចិត្តដែរ ដូច្នេះការត្រាច់ទៅកាន់ទីឆ្ងាយៗ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ ដូច្នេះសេចក្ដីទុក្ខក៏វាមាននៅក្នុង ទីនោះបើមានបញ្ញានោះឯងក៏រំលត់នូវសេចក្ដីទុក្ខនោះបាន។
- មនត្រជាក់ទេ បើនៅតែឱបភ្លើង
- មិនត្រជាក់ទេ បើនៅតែប្រកាន់
- មិនត្រជាក់ទេ បើនៅតែជាប់ជំពាក់
- មិនត្រជាក់ទេ បើនៅតែខឹងក្រោធច្រើន
- មិនត្រជាក់ទេ បើនៅតែមានគំនិតខូច
- មិនត្រជាក់ទេ បើនៅតែមានគំនិតយល់ខុស
- មិនត្រជាក់ទេ បើនៅតែច្រណែនអ្នកដទៃ
- មិនត្រជាក់ទេ បើនៅតែទ្រុស្ដសីល
- មិនត្រជាក់ទេ បើមិនមានបញ្ញា
នត្ថិ សន្ដិ បរំ សុខំ
ពុំមានសេចក្ដីសុខដទៃ ក្រៅអំពីសេចក្ដីស្ងប់ឡើយ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2229/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៤៥ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
បិដកលេខ ៧៧ ទំព័រ ១៤
ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿង
images/articles/2230/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៦០៦ ដង)
ធាតុភាជនីយកថា
បិដកលេខ ៧៧ ទំព័រ ២៣៦
ព្រះមហាគោតម ជាជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវាសាលី មួយចំណែកបានទៅក្រុងកបិលព័ស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅ ក្រុងរាមគ្រាម មួយចំណែកបានទៅ
images/articles/2243/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៧,៧៣៨ ដង)
សច្ចភាពនៃជីវិត
- ការកើតមកជាមនុស្ស ហើយជាអ្នកមាននូវទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺជាផលនៃកុសលកម្ម ដែលឲ្យបដិសន្ធិមកបានទទួលផល ដែលច្រើនទៅដោយកុសលវិបាក។
- ទ្រព្យសម្បត្តិលើលោកនេះ វាមិនមែនជារបស់ជនកំណាញ់នោះទេ តែបុគ្គលកំណាញ់ដែលវង្វេងមិនស្គាល់ការពិត ចេះតែសំគាល់ថា របស់អញ។ អញជាអ្នកមាន ជាសេដ្ឋី ជាគហបតី។ ពិតមែន
images/articles/2251/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៤៩៦ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំបានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរិយសាវ័ក មាតាបិតា គ្រូ ឧបជ្ឈាយាចារ្យ អ្នកមានឧបការៈ អ្នកមានគុណផ្សេង ៗ ដែលបែងចែកតាមលំដាប់គុណដូច្នេះ ការបូជាដោយរឭកដល់បដិបទារបស់បុគ្គលខ្ពង់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអរិយសាវ័ក ជាហេតុនៃការដល់នូវសុគតិ និងព្រះនិព្វាន
images/articles/2278/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៨៦ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត
១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដីថា មិនបានប្រកាសនូវសេចក្ដីស្មោះត្រង់ មិនមាននូវសច្ចភាព អាចប្រព្រឹត្តទៅមុសាវាទក៏បាន ជួនកាលមិនបានគ្រប់អង្គជាមុសាវាទទេ ក៏នៅក្នុងលក្ខណៈនៃមាយាដែរ គឺការលាក់បាំងនូវកំហុស។ រឿងមាយាដែលនាំឲ្យកើតមុសាវាទគឺមានច្រើនបែប ច្រើនយ៉ាងណាស់ជួនកាលយើងមិនឈឺទេ យើងចង់ឲ្យអ្នក