30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៩,៨១៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,២០៤,០០៤
សរុប ៣៨៩,២៨៦,៤៨៨
ប្រជុំអត្ថបទ
images/articles/3318/qqas222etpic.jpg
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ៣,៥១៣ ដង)
សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម ប្រសូត​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ ២៤៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​១៩១៨ នៅ​ភូមិ​ជំនាប់ ឃុំ​ជី​រោ ស្រុក​ត្បូង​ឈ្មុំ ខេត្តកំពង់ចាម ។ បិតា​នាម​មាស អ៊ុ​ម មាតា​នាម​សុខ មឹះ ជា​កសិករ​ប្រកប​របរ​ធ្វើ​ចម្ការ ។ ក្នុង​នោះ​សម្តេច​មាន​បងប្អូន​បង្កើត​១២​នាក់ ប្រុស​៧​នាក់ ស្រី​៥​នាក់ សម្តេច​ជា​កូន​ទី​១២ ។ អំពី​ជីវភាព​ផ្នួស យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា អាយុ​បាន​១៦​ឆ្នាំ ឪពុក​ម្តាយ​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​អ៊ុ​ម ស៊ុម បួស​ជា​សាមណេរ​នៅ​វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះ​អាយុ​២១​ឆ្នាំ បាន​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពទ្ធសីមា វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ក្នុង​សំណាក់​ព្រះ​នាគ​មុនី ជា​ឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍​បាន​ដាក់​នាម​បញ្ញត្តិ​ថា សង្ឃ​ត្ថ​រោ​។ បន្ទាប់​មក​បាន​បន្ត​ការ​សិក្សា​ព្រះ​បរិ​យ​ប​ត្តិ​ធម៌ នៅ​វត្ត​កោះគល់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួច​មក​បន្ត​ការ​សិក្សា​នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ក្រុងភ្នំពេញ ដ​រា​ដល់​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់​។ អំពី​ចំណេះវិជ្ជា កិច្ចការ​បម្រើ​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាតិ ឆ្នាំ​១៩៥០ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់ បច្ចុប្បន្ន​ហៅ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ក្រៅពី​ភាសា​ខ្មែរ និង​ភាសាបាលី ភិក្ខុ​អ៊ុ​ម ស៊ុម បាន​សិក្សា​ភាសា​បារាំង និង​ភាសា​អង់គ្លេស អាច​ប្រើ​ការ​បាន ។ អាស្រ័យ​ដោយ​សមត្ថភាព ចំណេះដឹង​ទាំង​វិជ្ជា​ផ្លូវលោក និង​ផ្លូវធម៌ ភិក្ខុ​អ៊ុ​ម ស៊ុម ត្រូវ​បាន​ទទួល​នាទី​ជា​អាចារ្យ​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ វត្ត​សំពៅ​មាស ក្រុងភ្នំពេញ និង​វត្ត​នទី​រង្សី ខេត្តកំពង់ចាម ។ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​កើត​មាន​សាលា​បាលី​រង សាលា​ធម្ម​វិន័យ ព្រមទាំង​ជួ​ួ​យ​ជ្រើសរើស​គ្រូអាចារ្យ​ទៅ​បង្រៀន​តាម​ទី ផ្សេង​ៗ​ផង ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សំណង់​ព្រះពុទ្ធ​សាសនា លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ប្រទេស​ជាតិ ដូច​ជា​ការ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះ​ទឹកជា​ដើម ទាំង​វិស័យ​សង្គមកិច្ច មានការ​ជួយ​សង្គ្រោះ​អ្នកក្រ​ខ្សត់ ជន​ពិការ អ្នកជំងឺ​របួស សម្រាក​ក្នុង​មន្ទីរពេទ្យ​ដែរ ។ ក្នុង​នោះ​ព្រមទាំង​បាន​អប់រំ​អំពី​សីលធម៌ និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ថ្លៃថ្នូរ​ចំពោះ​ព្រះសង្ឃ និង​គ្រហស្ថ ជា​បន្តបន្ទាប់​នៅ​ក្នុង​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ ស្នា​ព្រះ​ហស្ត​ក្នុង​ការ​តែង​និពន្ធ ១-​បញ្ច​ធម៌ ២-​ត្រៃលោក​គោក​ត្រៃលក្ខណ៍ ៣-​រក​ធម៌ ៤-​បំភ្លឺ​បុណ្យ ៥-​ជុំវិញ​បញ្ហា​បួស ៦-​ព្រះ​សទ្ធម្ម​លា ៧-​ទស្សនៈ​ព្រះពុទ្ធ​សាសនា ៨-​បញ្ហា​ឧបាសក ៩-​គុណ​សីល ១០-​សុខ​របស់​គ្រហស្ថ ១១-​អានិសង្សសីល ១២-​កុ​រុ​ធម៌ ជាដើម ។ ក្រៅពី​នោះ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា ។ អំពី​តួនាទី ឆ្នាំ​១៩៥៧ បាន​ទទួល​តួនាទី​ជា​ចៅអធិការ​ស្តីទី នៅ​វត្ត​កែវ​ព្រះ​ភ្លើង​ភ្នំពេញ ។ ឆ្នាំ​១៩៦០ បាន​ទទួល​តួនាទី​ជា​គ្រូសូត្រស្តាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ​ភ្នំពេញ ។ ឆ្នាំ​១៩៥៦ បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រសួង​ធម្មការ ភ្នំពេញ ។ ឆ្នាំ​១៩៦៩ បាន​ទទួល​តួនាទី​ជា​សមាជិក​ថេរ​សភា ជា​លេខាធិការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី​៥ អម​សម្តេចព្រះសង្ឃរាជ​ជួន ណាត និង​ជា​សមាជិក​សកម្ម​របស់​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ផ្នែក​ការងារ​ធម្មទូត ។ អំពី​សមណសក្តិ ចាប់ពី​ឆ្នាំ​១៩៥៧ រៀង​មក​លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម បាន​ទទួល​សមណសក្តិ​ទី​ជា​ឋានានុក្រម​និង​ជា​រាជាគណៈ​ដូច​ថត​ទៅ ៖ -​ជា​បាឡាត់​ភ​ទ្ទ​បាល (​ទី​ឋានានុក្រម​) ។ -​ជា​ព្រះ​វិន័យធរ (​ទី​ឋានានុក្រម​) ។ -​ជា​ព្រះ​ធម្ម​បិដក​(​ទី​រាជាគណៈ​ថ្នាក់​ចត្វា​) ។ -​ជា​ព្រះ​ញាណវង្ស (​ទី​រាជាគណៈ​ថ្នាក់​ត្រី​) ។ -​ជា​ព្រះ​សាសន​សោភ័ណ​(​ទី​រាជាគណៈ ថ្នាក់​ទោ ) ។ អំពី​ការ​បាត់បង់​ភាព​ផ្នួស នា​ឆ្នាំ​១៩៧៥​ដល់​១៩៧៨ ឆ្នាំ​១៩៧៥ សភាពការណ៍​ប្រទេស​ជាតិ បាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍ ។ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស បាន​ចាប់​ផ្សឹក និង​សម្លាប់​ចោល ហើយនឹង​យក​ទៅ​ធ្វើ​ជា​ទាសករ ដូច​ជា​ពលរដ្ឋ​ខ្មែរ ដទៃ​ៗ​ទៀត ។ ចំណែកឯ​វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ត្រូវ​បាន​កម្ទេច​ចោល​ទាំងស្រុង ។ ព្រះសង្ឃ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​វត្ត​សារា​វ័​ន្ត​តេ​ជោ និង​បាន​ទៅ​គង់នៅ​វត្ត​នានា ក្នុង​ខេត្តកំពង់ចាម ។ បន្ទាប់​មក​ពួក​អង្គការ​ខ្មែរក្រហម​ចាប់​ឱ្យធ្វើ​ពលកម្ម និង​ផ្សឹក​ពី​ភេទ​ជា​ព្រះសង្ឃ ។ អំពី​ផ្នួស​លើក​ទី​២ ថ្ងៃ​៧ មក​រា ១៩៧៩ ប្រជាពលរដ្ឋ​បាន​រំដោះ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ អ្វី​ៗ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ត្រូវ​បំផ្លាញ​នា​សម័យ​នោះ ក៏​មានជីវិត​រស់​ឡើង​វិញ​យ៉ាង​ផុលផុស ។ លោក​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​ត្រូវ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អញ្ជើញ​ពី​វត្ត​សំរោង​បុរី ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មក​បំពេញ​ឧបសម្បទា នៅ​វត្ត​ឧណ្ណាលោម នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​១៩៨០ ដោយ​បាន​ទទួល​នាម​បញ្ញត្តិ​ដដែល​ថា សង្ឃត្ថេរ ។ ក្រោយ​ពី​បាន​បំពេញ​ឧបសម្បទា​ថ្មី​ហើយ ភិក្ខុ​សង្ឃត្ថេ​រោ បាន​មក​គង់នៅ​វត្ត​ឧណ្ណាលោម និង​បាន​យក​ព្រះ​ទ័យ​ទុកដាក់​បម្រើ​កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដោយ​ឥត​គិត​ពី​ការ​នឿយហត់ ។ ដោយ​បាន​ដឹកនាំ​ព្រះពុទ្ធ​សា​នា​ជាមួយនឹង​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស (​កាល​ណោះ​នៅ​ជា​ព្រះ​វិន័យធរ​) ព្រោះថា​នៅ​ពេល​រំដោះ​ភ្លាម​មាន​បព្វជិត​ជាច្រើន​ដែល​បាន​បួស​ជា​ចេតនាកម្ម ក៏​ត្រូវ​បាន​សម្រួល​ឱ្យ​បួស​ឡើង​វិញ​តាម​បញ្ញត្តិ​កម្ម​ឱ្យ​ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ។ ឆ្នាំ​១៩៨១ ព្រះសង្ឃ​ត្ថេ​រោ បាន​ទទួល​នាទី​ជា​អនុប្រធាន​រណសិរ្ស​រដ្ឋធានី​ភ្នំពេញ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មា​តុ​ុ​ភូមិ​កម្ពុជា ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​ទទួល​នាទី​ជា​ប្រធាន​សង្ឃ​រដ្ឋធានី​ភ្នំពេញ ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​ក្រុង និង​បាន​ទទួល​ឋានៈ​ជា​សមាជិក​គណៈអធិបតី​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា និង​ជា​សមាជិក​សង្ឃ​នាយករង​ទី​២ នៃ​គណៈមហានិកាយ ។ ឆ្នាំ​១៩៨៨ ក្នុង​ខែមិថុនា តាម​សំណូមពរ និង​សេចក្តី​ជ្រះថ្លា​របស់​សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ភិក្ខុ​សង្ឃត្ថេរ បាន​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សារី​រឹក​ធាតុ ព្រមទាំង​សម្ភារ​របស់​ព្រះ​សក្យមុនីចេតិយ​ខ្លះ​ទៀត យក​ទៅ​ធ្វើ​បុណ្យពុទ្ធាភិសេក និង​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​សក្យមុនី​ចេ​តយ​វិញ​យ៉ាង​ឧឡា​រឹក នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៨៩ ។ ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាធ ឆ្នាំមមី ត្រ​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមិថុនា ១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​មហាមន្ត្រី រដ្ឋធានី​ភ្នំពេញ និង​ជា​អនុគណ​ខណ្ឌចំការមន ភ្នំពេញ​នា​ឆ្នាំ​១៩៩១ ។ ថ្ងៃ​សុក្រ ២​កើត ខែកត្តិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​មង្គលទេពាចារ្យ​សមណស័ក្តិ​ទី​រាជាគណៈ​ថ្នាក់​ទី​១ (​ថ្នាក់​ឯក​) ។ ថ្ងៃ​ពុធ ២​រោច ខែ​ផល្គុន ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​១៩៩២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​មង្គលទេពាចារ្យ ទី​ជា​សម្តេចព្រះ​មង្គលទេពាចារ្យ ។ ឆ្នាំ​១៩៩៣ សម្តេចព្រះ​មង្គលទេពាចារ្យ អ៊ុ​ម ស៊ុម ត្រូវ​បាន​តែងតាំង​ជា​អគ្គា​ថា​ធិ​ការ​នៃ​ពុទ្ធិកសិក្សា​ជាតិ ទទួល​បន្ទុក​រៀបចំ​ពុទ្ធិកសិក្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ទំនាក់ទំនង​ការងារ​ក្រៅប្រទេស ទន្ទឹម​នឹង​ការងារ​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដែល​សម្តេច​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស សម្តេច​បាន​ទៅ​បំពេញការងារ​ជា​ប្រយោជន៍​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ នៅ​ក្រៅប្រទេស​ជា​ច្រើន​ថែម​ទៀត គឺ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​១៩៩០ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សហរដ្ឋអាមេរិក លើក​ទី​១ រយៈពេល​១​ខែ បាន​ចំនួន​៨​រដ្ឋ ។ ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​១៩៩២ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​បារាំង ។ ថ្ងៃ​ដដែល​នោះ​បាន​បន្តដំណើរ​ពី​ប្រទេស​បារាំង ទៅ​សហរដ្ឋអាមេរិក​ម្តងទៀត នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ពិភាក្សា​អំពី​ដំណើរ​រ​ការងារ​ពុទ្ធិក​មធ្យមសិក្សា ជាមួយនឹង​ព្រះ​ភិក្ខុ ចន្ទ​វ​ណ្ណោ អ៊ុ​ង មាន (​អតីត​និស្សិត​ទៅ​រៀន​នៅ​ឥណ្ឌា​) ។ ថ្ងៃ​ទី​២១-៦ ខែមករា​-​មីនា ១៩៩៣-៩៤ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន លើក​ទី​១ ទី​២ និង​លើក​ទី​៣ ។ ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៣ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​កណ្ឌ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ា​ល់ ដើម្បី​ចូលរួម​ធ្វើ​សិក្ខាសាលា ។ ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៤ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ ។ ថ្ងៃ​ទី​៨ ខែវិច្ឆិកា ១៩៩៨ សម្តេច​បាន​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ស្រី​លង្កា ។ ក្រៅពី​នេះ សម្តេច​បាន​និមន្ត​ទៅ​ទស្សនកិច្ច​នៅ​សហភាព​សូ​វៀត​៣​ដង ប្រទេស​ម៉ុង​ហ្គោ​លី​៣​ដង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៧​ដង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៣​ដង និង​ប្រទេស​ថៃ​ជា​ច្រើន​ដង ។ សម្តេចព្រះ​មង្គលទេពាចារ្យ ត្រូវ​បាន​ព្រះសង្ឃ​និង​គ្រ​ហស្ត​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សិស្សគណ ទាំង​មិនមែន​ជា​សិស្សគណ គោរព​ប្រតិបត្តិ ស្រឡាញ់ និង​ទទួលយក​ដំបូន្មាន គ្រប់​ៗ​គ្នា​។ សម្តេច​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​ព្រះ​មហាថេរ​ពហុ​សូត្រ​មួ​​យ​អង្គ ដែល​មានចំណេះ​ដឹង និង​ពិ​ពិសោធន៍ ចាស់ទុំ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្លូវលោក (​ជា គាន​, ជីវប្រវត្តិ​សម្តេច​អ៊ុ​ម ស៊ុម បោះពុម្ព​លើក​ទី​១​ឆ្នាំ​២០០០) ៕ ដោយ៥០០០ឆ្នាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ២,២៩៩ ដង)
ខ្ញុំ​បាន​ដាំ​សួនច្បារ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថ ពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយ ដែល​មាន​ម្លប់ត្រជាក់។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទើប​នាំ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ប្រសើរ​ជាង​ពួក​នរៈ ទៅ​ក្នុង​សួនច្បារ។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយ​ផ្លែឈើ និង​ផ្កាឈើ ទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះ ហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធ ផល​រមែង​កើត​សម្រាប់​ខ្ញុំ ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ (ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សួនច្បារ។ ក្នុង​កប្ប​ទី ៣៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
images/articles/2074/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១១,៦៩៨ ដង)
នាទី​ភរិយា​ចំពោះ​ស្វាមី នាង​ជា​ភរិយា កាល​បើ​ស្វាមី​បាន​បំពេញ​នាទី​ចំពោះ​ខ្លួន​ហើយ ក៏​គប្បី​បំពេញ​នូវ​តួនាទី ៥ យ៉ាង ចំពោះ​ស្វាមី​ខ្លួន​វិញ​គឺៈ ១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ល្អ​ប្រពៃ មាន​កិច្ច​ការ​ចង្ក្រាន ឆ្នាំង មើល​រៀប​ចំ​ឥវ៉ាន់ ទ្រព្យ​សម្បត្តិ មើល​ខ្ញុំ​បំរើ​ធ្វើ​ការងារ។ ល។ រៀប​ចំ​ផ្ទះសម្បែង​ឲ្យ​រៀប​រយ ស្អាត​បាត មាន​អនាម័យ គួរ​ចង់​នៅ ដូច​សុភាសិត​ថា " ដំណេក​ដេក​ជា​ខ្នាត
images/articles/2076/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៥៨ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ ១. មិត្ត​មាន​ឧបការៈមាន​ ៤ យ៉ាង ក- មិត្ត​រក្សា​មិត្ត ពេល​ដែល​មិត្ត​ធ្វេស​ប្រហែល មនុស្ស​ដែល​ល្អ កាល​បើ​ឃើញ​មិត្ត​បាត់​បង់ស្មារតី​នៅ​ក្នុង​រឿង​អ្វី​មួយ ដូច​ជា​នៅ​ក្នុង​រឿង​ការងារ ឬ​ក៏​ក្នុង​ការ​សិក្សា​ជាដើម ហើយធ្លោយខ្លួន​ប្រព្រឹត្ត​អបាយមុខផ្សេងៗ ក៏​ជួយ​ការពារ ឬ​ក៏​ជួយ​និយាយ​ដាសតឿន​មិត្ត ឲ្យ​មាន​ស្មារតី​ឡើង​វិញ មិន​មែន​និយាយ​តែ​អំពី​ខាង​
images/articles/2093/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៦៨៦ ដង)
ភ្លើង​ជីវិត ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍៍ និង​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍​ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិត​ដែល​ជា​របស់​ក្ដៅ។ នៅ​ក្នុង​អាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​របស់​ក្ដៅ
images/articles/2125/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦២,៧៣២ ដង)
អា​និសង្ស​នៃ​មេត្តា​ចេតោ​វិមុត្តិ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​ របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មេត្តា​ចេតោ​វិ​មុត្តិ ដែល​បុគ្គល​ធ្វើ​ឲ្យ​ថ្នឹក ចម្រើន​ធ្វើ​ឲ្យ​រឿយ ៗ ​ធ្វើ​ឲ្យ​ដូច​ជា​យាន ធ្វើ​ឲ្យ​ដូច​ជា​ទី​នៅ បាន​តាំង​ទុក​រឿយ ៗ បាន​សន្សំ​ទុក​ បាន​ប្រារព្ធ​ល្អ​ហើយ មាន​អានិសង្ស​ ៨ ប្រការ​ជាប្រា​កដ ។
images/articles/2126/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៤,៩៣១ ដង)
ឥទ្ធិពល​របស់​សន្មតិ​ក្នុង​លោក​នេះ​ខ្លាំង​ណាស់ តែ​វាជា​សំបក​របស់​មនុស្ស​ទេ មិនមែន​ជាខ្លឹម​របស់​មនុស្ស​ឡើយ ។សេចក្ដី​សំខាន់​របស់​កាំបិត​នៅ​ត្រង់​មុត មិនមែន​នៅ​ត្រង់​ដង​ទេ ទោះ​បី​កាំ​បិត​នោះ​មាន​ដង​មាស តែ​បើ​មិន​មុត​ក៏​ប្រើ​ឲ្យ​បាន​ប្រយោជន៍​ជាកាំបិត​មិន​កើត​ដែរ ។ មនុស្ស​ម្នាក់​​រវល់​តែ​ស្វែង​រក​មាស រក​ពេជ្រ​មក​ប្រដាប់​ដង​កាំ​បិតបណ្ដោយ​ឲ្យ​កាំ​បិត​ច្រែះ​ស្នឹម​ខូច មុខ​លែង​មុត តែ​ម្នាក់​ទៀត​ព្យាយាម​សំលៀង​មុខ​កាំបិត​ជានិច្ច ឯ​ដង​កាំបិត​វិញ គ្រាន់​តែ​ជា​ឈើ​សម្រាប់​ចាប់​ឲ្យ​ល្មម​ដៃ​ប៉ុណ្ណោះ ក្នុង​សេចក្ដី​នេះ អ្នក​សំលៀងកាំបិត​ទើប​បាន​ដឹង​អំពី​សារៈ​សំខាន់​របស់​កាំបិត​ពិត​ប្រាកដ ។ការ​ចេះ​ដឹង និង​ការ​ប្រព្រឹត្តល្អ ព្រម​ទាំង​សេចក្ដី​ស្ងប់​គឺ​ជាសារៈ​ខ្លឹមសារ​នៃ​ជីវិត ដូច្នេះ​ទើប​គួរ​ស្វែង​រក​ខ្លឹម​សារ​ទាំង​នេះ​មក​ប្រដាប់​ជីវិត ទើប​ជីវិត​មាន​ខ្លឹមសារ​ពិត​ប្រាកដ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/2165/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៥៨ ដង)
សុត្ត​ន្ត​បិ​ដក ខុទ្ទក​និ​កាយ ឧ​ទាន បិ​ដក​លេខ​ ៥២ ( ទំ​ព័រ​ ៣៤៧ ) ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​លើ​ប្រា​សាទ​របស់​មា​គា​រមា​តា​ក្នុង​បុព្វា​រាម ជិត​ក្រុង​សា​វត្ថី ។ សម័យ​នោះ​ឯង ចៅ​ស្រី​ដែល​ជា​ទី​ស្រ​ឡាញ់​ពេញ​ចិត្ត របស់​នាង​វិ​សា​ខា​មិ​គារ​មា​តា ធ្វើ​មរ​ណ​ភាព ។ គ្រា​នោះ វិ​សា​ខា​មិ​គា​រ​មា​តា មាន​សម្ពត់​សើម មាន​សក់​សើម ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ទាំង​ថ្ងៃ​ត្រង់
images/articles/2166/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៦៨ ដង)
ជន​សូត្រ ទី ២ បិ​ដក​ ៤១ ទំព័រ​ ១៣៥ - ១៣៦ កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត ( អំ​ពី​ផ្ទះ ) ឬ​ទ្រព្យ​ណា​ក្នុង​ផ្ទះ​នោះ ( ដែល​គេ​ជញ្ជូន​ចេញ​ហើយ ) ភ្លើង​ឆេះ​មិន​បាន ទ្រព្យ​នោះ រមែង​បាន​ជា​ប្រ​យោជន៍​របស់​គេ យ៉ាង​ណា សត្វ​លោក​ដែល​ត្រូវ​ភ្លើង​ជ​រា និង​មរណៈ​ឆាប​ឆេះ គួរ​ប្រ​ញាប់​ជញ្ជូន​ទ្រព្យ​ចេញ​ឲ្យ​ផុត ( អំ​ពី​ផ្ទះ​គឹ​រាង​កាយ ) ដោយ​ការ​ឲ្យ​ទាន
images/articles/2175/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៥១១ ដង)
លាភបលិពោធ បច្ច័យ ៤ ឈ្មោះ​ថា លាភ សួរ​ថា បច្ច័យ ៤ នោះ​ ជា​បលិពោធ​បាន​យ៉ាង​ណា​ខ្លះ? ឆ្លើយ​ថា ក៏​ក្នុង​ទី​ដែល​ភិក្ខុ​មាន​បញ្ញា​ទៅ មនុស្ស​ទាំង​ឡាយ​រមែង​ថ្វាយ​បច្ច័យ មាន​បរិវារ​ច្រើន (​ក្នុង​ទី​ដែល​ទាយក​និមន្ត​បុណ្យ)។ កាល​លោក​អនុមោទនា សម្ដែង​ធម៌​ដល់​មនុស្ស​ទាំង​នោះ រមែង​មិន​បាន​ឱកាស​បំពេញ​សមណធម៌។ តាំង​ពី​អរុណរះ​ឡើង​រហូត​ដល់​បឋមយាម នៅ​ច្រឡូក​ច្រឡំ​ជាមួយ​មនុស្ស
images/articles/2190/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៦៩៨ ដង)
មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្លួន​បាន​សប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​ខ្លះ ព្រៃភ្នំខ្លះ ទៅកាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅកាន់ឧទ្យាន​ផ្កាតូច ធំខ្លះ ទៅកាន់ស្រុក​ឆ្ងាយ​ជិត​ខ្លះ ទៅ​មើល​ល្បែង​របាំ​ច្រៀងរាំខ្លះ ស្ដាប់​តន្ត្រីខ្លះ ជិះយានជំនិះ​តាមដងវិថី​តូចធំ​ខ្លះ​ទៅកាន់​ទីផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ ហ៊ាន​បរិភោគ​ទឹកស្រវឹង ទៀត​​ផង គឺ​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បានត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​គឺ​សេចក្ដី​ទុក្ខសោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្ដី​ទុក្ខ​សោក​បាន​ឡើយ ឬ​បើ​បានធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុងរយៈ​ពេល​ខ្លី គឺ​១ម៉ោង២ម៉ោង​ ឬ១ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទីកន្លែង​មិនមែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បានត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជាដើមទើប​អាច​រំលត់​នូវ​សភាព​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្ដី​សុខមិនមែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្ដី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីឆ្ងាយៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅជាមួយ​ដែរ ដូច្នេះ​សេចក្ដី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្ដី​ទុក្ខ​នោះ​បាន។ - មនត្រជាក់ទេ បើ​នៅ​តែ​ឱប​ភ្លើង - មិនត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់ - មិនត្រជាក់​ទេ បើនៅតែ​ជាប់ជំពាក់ ​- មិនត្រជាក់ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន - មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​ខូច - មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស - មិនត្រជាក់ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ - មិនត្រជាក់ទេ បើ​នៅ​តែ​ទ្រុស្ដ​សីល - មិនត្រជាក់ទេ បើ​មិន​មាន​បញ្ញា នត្ថិ សន្ដិ បរំ សុខំ ពុំមានសេចក្ដី​សុខ​ដទៃ ក្រៅអំពី​សេចក្ដី​ស្ងប់​ឡើយ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2229/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៣០ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ បិដកលេខ ៧៧ ទំព័រ ១៤ ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿង
images/articles/2230/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៥៩១ ដង)
ធាតុភាជនីយកថា បិដកលេខ ៧៧ ទំព័រ ២៣៦ ព្រះមហាគោតម ជាជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវាសាលី មួយចំណែកបានទៅក្រុងកបិលព័ស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅ ក្រុងរាមគ្រាម មួយចំណែកបានទៅ
images/articles/2243/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៧,៧២២ ដង)
សច្ចភាព​នៃ​ជីវិត - ការ​កើត​មក​ជា​មនុស្ស ហើយ​ជា​អ្នក​មាននូវ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ គឺ​ជា​ផល​នៃ​កុសល​កម្ម ដែល​ឲ្យ​បដិសន្ធិ​មក​បាន​ទទួល​ផល ដែល​ច្រើន​ទៅ​ដោយ​កុសល​វិបាក។ - ទ្រព្យ​សម្បត្តិ​លើ​លោក​នេះ វា​មិន​មែន​ជា​របស់​ជន​កំណាញ់​នោះ​ទេ តែ​បុគ្គល​កំណាញ់​ដែល​វង្វេង​មិន​ស្គាល់​ការ​ពិត ចេះ​តែសំគាល់​ថា​ របស់​អញ។ អញ​ជា​អ្នក​មាន ជា​សេដ្ឋី ជាគហបតី។ ពិត​មែន
images/articles/2251/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៤៧៨ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ ១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំបានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះ​អរិយ​សាវ័ក មាតា​បិតា គ្រូ ឧបជ្ឈាយា​ចារ្យ អ្នក​មាន​ឧបការៈ អ្នក​មាន​គុណ​ផ្សេង ៗ ដែល​​បែង​​ចែក​​តាម​លំដាប់​​គុណ​ដូច្នេះ ការ​បូជាដោយ​រឭកដល់​បដិបទា​របស់បុគ្គល​ខ្ពង់ខ្ពស់ គឺ ព្រះ​ពុទ្ធ ព្រះបច្ចេក​ពុទ្ធ និងព្រះ​អរិយ​សាវ័ក ជា​ហេតុនៃការ​ដល់នូវ​សុគតិ និងព្រះនិព្វាន
images/articles/2278/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៧៣ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត ១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដី​ថា មិនបាន​ប្រកាស​នូវសេចក្ដី​ស្មោះត្រង់ មិនមាន​នូវសច្ចភាព អាច​ប្រព្រឹត្ត​ទៅមុសាវាទក៏​បាន ជួន​កាល​មិន​បាន​គ្រប់​អង្គ​ជាមុសាវាទទេ ក៏នៅ​ក្នុងលក្ខណៈ​នៃមាយា​ដែរ គឺការលាក់​បាំង​នូវកំហុស។ រឿងមាយាដែល​នាំឲ្យកើត​មុសាវាទ​គឺ​មាន​ច្រើនបែប ច្រើន​យ៉ាង​ណាស់​ជួន​កាលយើង​មិន​ឈឺ​ទេ យើង​ចង់​ឲ្យ​អ្នក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿