Sunday, 18 Nov B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 154,143
Today
Yesterday 287,877
This Month 4,474,271
Total ៨០,៧៦០,៤៩១
free counters
កំពុងទស្សនា ចំនួន
NEWS
images/articles/2982/dssrew.jpg
បុណ្យកឋិនទានមហាសាមគ្គី
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨
កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី ដឹកនាំសន្សំកុសលដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ព្រះករុណា អាត្មាភាព ភិក្ខុបញ្ញាបជ្ជោតោ ទេព បញ្ញា ដែល លោកគ្រូអគ្គបណ្ឌិត បានអនុញាតហើយ សូមប្រគេន និងជូនកម្មវិធីបុណ្យកឋិន ដូចខាងក្រោមៈ ដោយ៥០០០ឆ្នាំ
images/articles/2977/887pic.jpg
មានទទួលចម្លងធម៌ ឥតគិតថ្លៃ
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ទាញយកឯកសារព្រះត្រៃបិដកខ្មែរ ជា file word
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។ ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។ ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2981/SpicS.jpg
ទាញយកឯកសារ WORD ព្រះត្រៃបិដកបាលី (ឆដ្ឋសង្គាយនា)
ផ្សាយ : ២១ តុលា ឆ្នាំ២០១៨
បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។ ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់​វាលិការាម ក្រុងវេសាលី ដែនវជ្ជី ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរ​ធ្វើ​មុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូប​របស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌​និងវិន័យ​ព្រះបាទ​កាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។ តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យ​ព្រះពុទ្ធសាសនា​អួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ ព្រះបាទអសោកមហារាជទ្រង់​អារាធនាព្រះមោគ្គល្លីបុត្រ​តិស្សត្ថេរ​ឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ ដែនមគធៈ ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូល​រួមធ្វើ​សង្គាយនា​ចំនួន ១០០០ អង្គព្រះបាទអសោកមហារាជ​ទ្រង់ឧបត្ថម្ភ​តតិយសង្គាយនា​នោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទ​អសោកមហារាជ​ទ្រង់បង្គាប់​ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែល​បួសដោយ​សទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយ​ទ្រង់​ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ​បានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនា​ក្នុងដែនដីសុវណ្ណភូមិ​និងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។ ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គ​ព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។ បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់​ឃ្លៀង​ឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃ​ប្រទេស​សិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹក​ពុទ្ធវចនៈ​ដែល​ទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការ​ចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដក​នោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។ ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើប​សម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពី​ប្រទេស​ភូមា​ កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយ​រដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនា​​​ធ្វើឡើង​ក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។ អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*) ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី​ ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*) ចុចទាញយកឯកសារ ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/1212/sdgw5edfhsxtd-1.gif
អំពីបុណ្យកឋិនទាន
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០១៨
កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា ​ព្រោះ​អ្នក​ធ្វើ​និង​អ្នក​ទទួល​ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​។ សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ​ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​​សង្ឃ​​ប្រើ​ប្រាស់​​តែ​សំពត់​បង្សុកូល​ គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​​ពី​ព្រៃ​ស្មសាន
images/articles/896/tex345td-1.gif
ស្វែង​យល់វិធី​បន្ធូរ​និង​លំហែកាយ​ចិត្ត​
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨
វិធី​បន្ធូរ​និង​លំហែកាយ​ចិត្ត​ និង​ក្រេប​ជញ្ជក់​រស​ជាតិ​ជីវិត (រៀប​រៀង​ដោយ​លោក​ ម៉ៅ​-ច័ន្ទ​សំណុំ) ជីវិត​មនុស្ស​គ្រប់​រូប​ឆ្លង​កាត់​ភាពសុខ​សាន្ត​រី​ក​រាយ​មួយ​ភ្លែត ៗ​ ដូច​ផ្លេក​បន្ទោល​ ចំណែក​ឯ​ទុក្ខ​សោក​វិញ​ រាប់​រយ​ ពាន់​ម៉ឺន សែន​ជំពូក ។ ទុក្ខ​ដោយ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​មាន​ជម្ងឺ​ ដោយ​គ្មាន​ការងារ​ ដោយ​ភ្លើង​សង្រ្គាម​ ដោយ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​ ។ល។
images/articles/2958/211pic.jpg
បុណ្យផ្កាប្រាក់​សាមគ្គី​
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៨
បុណ្យប្រតិស្ថាន​ព្រះធាតុក្នុង​ថូបារាម​ចេតិយ​ ទៀន​វស្សា​ និង​ផ្កា​ប្រាក់​សាមគ្គី​ប្រ​ចាំ​ឆ្នាំ​បន្ត​កសាង​ព្រះ​វិហារ​ ដោយ៥០០០ឆ្នាំ
images/articles/2957/xw322pic.jpg
ថ្ងៃនេះ ៥០០០ឆ្នាំ មានអាយុគ្រប់ ៧ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៨
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៧ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
images/articles/2954/zas44tpic.jpg
មានទទួលចម្លងធម៌ ឥតគិតថ្លៃ
ផ្សាយ : ៣០ ឧសភា ឆ្នាំ២០១៨
នៅលើគេហទំព័រ ៥០០០ឆ្នាំ សព្វថ្ងៃមានឯកសារសំឡេងជាង ១០០០អាល់ប៊ុម ត្រូវជាង៥ម៉ឺនខ្សែអាត់ រួមជាមួយឯកសារសៀវភៅជាង ៦០០០ក្បាល និងឯកសារវីដេអូ ៣០០អាល់ប៊ុម មានជាង១ម៉ឺនវីដេអូ ។ សម្រាប់លោកអ្នកលំបាកទាញយកឯកសារ ពីលើគេហទំព័រ អាចមកចម្លងបានដោយផ្ទាល់បាន ចង់បានទាំងអស់ក៏បាន ដោយយកហាតឌិស ២តេ មកចម្លង បានទាំងអស់ ។ សម្រាប់លោកអ្នកអត់ចេះបញ្ចូល កម្មវិធីស្តាប់ធម៌ អានសៀវភៅធម៌ ចង់បានឯកសារព្រះធម៌ដាក់ចូលក្នុងទូរស័ព្ទ អាយផេត ឬប្រដាប់ចាក់ស្តាប់ បើកមើលគ្រប់ប្រភេទ អាចអញ្ជើញមក ទីកន្លែង ៥០០០ឆ្នាំ ។ មានធ្វើជូន មិនគិតថ្លៃ ។ អាសយដ្ឋាន ផ្ទះ ៧សេ ផ្លូវ ៣៧១ សឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សូមទំនាក់ទំនង មកជាមុន ០៨១ ៨១៥​ ០០០ ៕ ដោយ៥០០០ឆ្នាំ
images/articles/2951/2222ic.jpg
បុណ្យ​ផ្កាប្រាក់សាម​គ្គី
ផ្សាយ : ១១ ឧសភា ឆ្នាំ២០១៨
អាត្មាភាពព្រះចៅអធិការ ព្រះសង្ឃ ( ព្រះភិក្ខុ សក្យមុនីបុត្រោ ស្រ៊ិន សុខា ) លោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្ត ពោធិរាមា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងពុទ្ធបរិស័ទ នៅរាជធានីភ្នំពេញបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើម ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះមហាមុនីចេតិយជាទីកម្កល់នូវព្រះបរមសារីរិកធាតុ របស់ព្រះសម្មាសម្ពុទ្ធ ទុកជាទីសក្ការៈបូជារបស់មនុស្សទេវតា មារព្រហ្មទាំងឡាយ ដែលមានការខ្វះខាតជាច្រើននូវសម្ភារៈដើម្បីធ្វើការបូជា ។ អាស្រ័យដូចបានប្រគេនទូលថ្វាយ និងជម្រាបជូនដូចខាងលើ សូមនិមន្ត យាង អញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តមអ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោកជំទាវ ឧបាសក ឧបាសិកា លោកអ្នកសប្បុរស អនុមោទនា ចូលចាប់មគ្គផលកុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ដោយ៥០០០ឆ្នាំ
images/articles/468/Untitle73452352d-1.gif
ពិធីបុណ្យចូលឆ្នាំខ្មែរ
ផ្សាយ : ១៤ មេសា ឆ្នាំ២០១៨
មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។​ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម​ ជំនឿ​ទំនៀម​ទម្លាប់
images/articles/2894/232pic.jpg
បុណ្យចម្រើន​ជន្មាយុ​គោរព​ជូន​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត សាវង្ស​
ផ្សាយ : ២០ កុម្ភះ ឆ្នាំ២០១៨
បុណ្យចម្រើន​ជន្មាយុ​គោរព​ជូន​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត សាវង្ស​ និង​ខួប​ ៣​ឆ្នាំ នៃ​ពិធី​បុណ្យ​សម្ពោធ​ព្រះ​មហា​គន្ធ​កុដិ​ ។ ដោយ៥០០០ឆ្នាំ
images/articles/2883/text5rpic.jpg
បុណ្យឆ្លង​សាលា​ពុទ្ធិក​បឋម​សិក្សា
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០១៨
ខ្ញុំព្រះករុណា​ អាត្មា​ភាព យើង​ខ្ញុំទាំងអស់គ្នា​ជា​ព្រះ​សង្ឃ ពុទ្ធ​បរិស័ទ​ ខេត្ត​បាត់​ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​សៀម​រាប​ ស្រុក​មង្គល​បូរី ស្រុក​ក្រឡាញ់​ និង​អាចារ្យ​ គណៈ​កម្ម​ការ​ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ ... ដោយ៥០០០ឆ្នាំ
images/articles/1567/textdrg4535d-1.gif
បុណ្យមាឃបូជា (អត្តបទផ្សាយឡើងវិញ)
ផ្សាយ : ២៧ មករា ឆ្នាំ២០១៨
មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ
images/articles/2173/34rwaef.jpg
វីដេអូអត្ថាធិប្បាយអំពីមាឃ​បូជា
ផ្សាយ : ២៧ មករា ឆ្នាំ២០១៨
មាឃបូជា​ គឺជា​ឈ្មោះ​បុណ្យ​មួយ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​​បូណ៌មី​ខែ​មាឃ រំឭក​ដល់​ សាវក​សន្និបាត ឬ “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត។ ចាតុរង្គ​សន្និបាត គឺជា​ “ការ​ប្រជុំ​មាន​អង្គ​បួន” ដូចជា ​ ១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (គឺថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ); ២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១​២៥០ អង្គ​ ឥត​បាន​​កំណត់​ពេល​គ្នា​ជា​មុន​នោះទេ​​
images/articles/2873/fgvgdfcvgdfbghgncfbc.jpg
បុណ្យផ្កាប្រាក់សាមគ្គីមហាធម្មទាន
ផ្សាយ : ០២ មករា ឆ្នាំ២០១៨
ខ្ញុំ​ព្រះករុណា អាត្មាភាព ជាព្រះមេគណខេត្ត​ឧត្ដរមានជ័យ,​ព្រះមេគណខេត្ត​សៀមរាប,​ព្រះសង្ឃ គណកម្មការ អាចារ្យ ពុទ្ធបរិស័ទ គណៈគ្រប់គ្រង​វិទ្យុ​ផ្សាយ​សំឡេង​ព្រះ​ពុទ្ធសាសនា​កម្ពុជរដ្ឋ បានរួមមតិគ្នា ប្រារព្ធ​បុណ្យ​ខួប​១​ឆ្នាំ នៃ​ការ​បង្កើត​វិទ្យុ​ផ្សាយ​សំឡេង​ព្រះពុទ្ធសាសនា​កម្ពុជរដ្ឋ អេហ្វអឹម១០៥.៣០ ​និង​បុណ្យផ្កា​ប្រាក់​សាមគ្គី មហាធម្មទាន ដើម្បី​បាន​ជា​ឱកាស​ដល់​ពុទ្ធបរិស័ទ ចូលរួម​ឧបត្ថម្ភការ​ផ្សព្វផ្សាយ​ព្រះធម៌​១៨​ម៉ោង​ក្នុង​មួយថ្ងៃ ។ ការ​ផ្សព្វផ្សាយ​ព្រះធម៌​ជារៀងរាល់​ថ្ងៃ​នេះ គឺ​ដើម្បី​បាន​ជា​ប្រយោជន៌​ដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទទួល​បាន​នូវ​ចំណេះ​ដឹង បន្ថែម​ផ្នែក​ព្រះពុទ្ធសាសនា។ ដោយ៥០០០ឆ្នាំ
images/articles/1565/textert34t-1.gif
របៀបស្តាប់វិទ្យុផ្សាយព្រះធម៌តាមគេហទំព័រ​៥០០០​ឆ្នាំ​ និង​ទូរស័ព្ទ​ដៃ​
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧
ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ​ដោយ​បាន​ទទួល​នូវ​មតិ​ឆ្លើយ​តប​មួយ​ចំនួ​ន​​អំពី​ការ​​មិន​ចេះ​បើក​វិទ្យុ​ស្តាប់​តាម​គេហ​ទំព័រ​៥០០០​ឆ្នាំ ជា​ការ​ពិត​ណាស់​ផ្នែក​ខ្លះ​នៃ​គេ​ហទំព័រ​ គឺ​ទាម​ទារ​នូវ​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​កុំ​ព្យូទ័រ​ខ្លះ​ៗ​ ទើប​ងាយ​ស្រួល​ប្រើ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​បាទ​ពិ​ត​ជា​មាន​សេច​​ក្តី​ត្រេ​កអរ​ ដោយ​បាន​ឱ​កាស​ធ្វើ​នូវ​បទ​បង្ហាញ​នូវ​របៀ​ប​ប្រើ​នេះ​ឡើង​ជូន​ព្រះ​ថេរៈ​ និ​ង​ ពុទ្ធ​បរិស័ទ​បាន​ជ្រាប​ ។
images/articles/1566/dthtesrxtd-1.gif
សេចក្តី​ជូន​ដំណឹង​អំពី​គេ​ហ​ទំព័រ​៥០០០​ឆ្នាំ
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧
ខ្ញុំ​ព្រះ​ករុណា​ សូម​នមស្ការ​ថ្វាយ​បង្គំ​ ​ចំពោះ​ ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះសង្ឃ ដោយ​កាយ​វាចាចិត្ត​ ដោយ​សេចក្តី​គោរពជ្រះ​​ថ្លា​ដ៏​ក្រៃ​លែង។ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​បាទ​មាន​នូវ​សេចក្តី​សោមនស្ស​រីក​រាយ​ សូម​ទូល​ប្រ​គេន​ចំពោះ​ព្រះ​ថេរៈ និងពុទ្ធ​បរិ​ស័ទ​ជ្រាប​ថា ដោយ​ពេល​បច្ចុប្បន្ន​ ​៥០០០​ឆ្នាំ​​បាន​ជួល​នូវ​ ម៉ា​ស៊ីន​មេ​ SERVER បង្ហោះចំនួន​ ២ ដែល​មួយ​ផ្ទុក​ឯកសារ​​ចាំបាច់៥០០០​ឆ្នាំ
images/articles/825/2aaffd1bcc4276b.gif
ទាញយកព្រះត្រៃបិដក​ ១១០​ក្បាល​
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧
ក្រោយ​ចំណាយពេល​វេលា​ជាង​៤​ខែ​, គម្រោង​ការ​ងារ​ស្កាន​ព្រះត្រៃបិដក​របស់​៥០០០​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ ដោយ​មាន​​​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំងក្លា​ អំពី​ឧបាសិកា​ កាំង​ ហ្គិច​ណៃ​ និង​ពុទ្ធបរិស័ទ​ជា​ច្រើ​ន​ទៀត​ ។ ទាញយក ព្រះ​ត្រៃ​បិដក​ (pdf file) ចុចទីនេះ សម្លេង​អាន​ព្រះ​ត្រៃ​បិដក​ (mp3 file) ចុចទីនេះ សៀវភៅ "រតនវត្ថុពុទ្ធបរិស័ទ​" ​ជាសៀវភៅ​សង្ខេប​មាតិកា​ព្រះត្រៃ​បិដក​ដើម្បី​ងាយ​ចូល​រក​និង​អានក្នុង​ព្រះត្រៃ​បិដក​។​ របៀប​បញ្ជូល​គម្ពីរ​ព្រះ​ត្រៃ​បិដក​ក្នុងiPad មើលវីដេអូមិនឃើញចុចទីនេះ របៀប​បញ្ចូល​ព្រះ​ត្រៃ​បិ​ដក​ក្នុង​ ឧ​បករណ៍អាន Amazon Kindle Fire ចុច​ទី​នេះ​ របៀប​បញ្ចូល​ព្រះ​ត្រៃ​បិដក​ក្នុង​ ទូរ​ស័ព្ទ និង​ Tablet ប្រព័ន្ធ​ Android ចុច​ទី​នេះ​ ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​បញ្ចូល​ព្រះ​ត្រៃ​បិដក​​ក្នុង ​iPad ​និង​ mp3 នៃ​ការ​អាន​គម្ពីរ​ព្រះ​ត្រៃ​បិដក​​ផង ​អាច​ទាក់​ទង​មក​ 012 887 987 ខ្ញុំ​នឹង​ធ្វើ​ជូន​ដោយ​មិន​គិត​ថ្លៃ​​។ ដោយ៥០០០ឆ្នាំ
images/articles/2644/image.jpeg
ថ្ងៃ​នេះ​គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​ ៦ ឆ្នាំ​
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០១៧
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៦ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
« Back12345...1011Next »
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...