Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 755
Today
Yesterday 145,877
This Month 4,704,887
Total ១៨៨,៥៤១,១០២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (7992 Read)

ពុទ្ធសាសនា​នឹង​សង្គម​ខ្មែរ



 
ពុទ្ធសាសនា​នឹង​សង្គម​ខ្មែរ

បុណ្យ​ទាន​ខាង​ពុទ្ធសាសនា​ក្ដី បុណ្យ​ប្រពៃណី​ប្រទេស​ក្ដី ប្រជាជនខ្មែរ​តែង​ប្រមូល​គ្នា​ធ្វើ​នៅ​តាម​វត្ត​អារាម។ ការ​ប្រមូលគ្នា​ទៅ​វត្ត​នេះ​មាន​ប្រយោជន៍​ណាស់ ព្រោះ​ជា​ឱកាស​ល្អ​នាំ​ឲ្យ​បាន​ស្គាល់​គ្នា ឲ្យ​រាប់​រក​គ្នា ឲ្យ​បាន​ប្រាស្រ័យ​នូវ​គ្នា​នឹង​គ្នា ឲ្យ​យោគយល់​គ្នា ឲ្យ​ចេះ​រួបរួម​គ្នា ដើម្បី​បំពេញ​កុសល ឬ​សម្រេច​កិច្ចការ​សង្គម​អ្វី​នីមួយ។

ការ​សមាទាន​សីលជាកិច្ច​ការ​សង្គម​មួយ​ដ៏​ប្រសើរ ព្រោះ​បាន​ដុស​ខាត់​សង្គម​ឲ្យ​ស្អាត​បរិសុទ្ធ ឲ្យ​មាន​ចរិយា​ប្រសើរ មាន​សីល​ធម៌​ខ្ពស់។ ឯការ​បំពេញ​ទាន​ថ្វាយ​សង្ឃ ក៏​ជា​ការ​សង្គម​មួយ​ប្រសើរ​ទៀត ព្រោះ​ជា​ការ​ជម្រះ​សេចក្ដី​កំណាញ់ គិត​តែ​ប្រយោជន៍ផ្ទាល់​ខ្លួន នឹង​ជា​ការ​បង្ហាត់​ខ្លួន​ឲ្យ​ចេះ​ធ្វើ​ចិត្ត​ធូរ​ទូលាយ ចេះ​គិត​ផ្ដល់​ប្រយោជន៍​នឹង​សេចក្ដី​សុខ​នៃ​គ្នីគ្នា​ទៅវិញ​ទៅ​មក មិន​តែ​ប៉ុណ្ណោះទេ ការ​ប្រមូល​គ្នា​ទៅ​វត្ត​ជា​ឱកាស​មួយ​ប្រសើរ​ដោយ​ឡែក​ទៀត ព្រោះ​អាច​យក​ពេល​ជួប​គ្នានេះ​សម្រាប់ជជែក​គ្នា ពិគ្រោះ​គ្នា ពិភាក្សាគ្នា អំពី​កិច្ចការ​សង្គម​ជា​ប្រក្រតី​ថែម​ទៀត​ផង។ ហេតុ​ដូច្នេះ ប្រស្នា​អ្វី​មួយ​ជា​កិច្ច​ការ​សង្គម​ដែល​បាន​ប្រឹក្សា​គ្នា​នៅ​វត្ត​អារាម តែង​តែ​ជាប់​លាយ​ដោយ​គំនិត​ពុទ្ធសាសនា​ជា​សន្តិធម៌​នាំ​ឲ្យ​កើត​សេចក្ដី​សុខ​ក្សេមក្សាន្ត​ជា​ដរាប។


ចាស់​ទុំ​បរមបូរាណ​ខ្មែរ​បង្កើត​បុណ្យ​ទំនៀម​ច្រើន ដើម្បី​អប់រំ​និស្ស័យ​ សង្គម​ឲ្យ​ជាប់​នឹង​ពុទ្ធសាសនា ដូច​ជា​បុណ្យ​កាន់​បិណ្ឌ បុណ្យ​ស្រង់​ព្រះ បុណ្យ​ស្រោចស្រព​មាតាបិតា​ចាស់ទុំ បុណ្យ​បំបួសនាគ បុណ្យ​បឋិនទាន ជាដើម។

ឯបុណ្យ​ខ្មោច ពិធី​រៀប​មង្គល​កូន​ប្រុស​ស្រី​ជាស្វាមី​ ភរិយា បុណ្យ​ចូលឆ្នាំ ។ល។ ក៏​ចាស់​ទុំ​បញ្ចូល​លទ្ធិ​ពុទ្ធសាសនា​ជា​មង្គល​ទាំង​អស់។ ដោយ​ជាតិ​យើង​ចូលចិត្ត​ធ្វើ​បុណ្យ​ផង​ដូច្នេះ​ហើយ បាន​ជា​មាន​ពាក្យ​អ្នក​បរទេស​ថ្កាលទោស​យើង​ថា « ខ្មែរ​បាន​ជា​ក្រ មកពី​ធ្វើ​បុណ្យ​ច្រើន​ពេក»។ ជន​ជាតិ​ខ្មែរ​ពេញចិត្ត​ធ្វើ​បុណ្យ​យ៉ាង​នេះ មក​ពី​យល់​ថា « ក្រក៏ក្រចុះ ឲ្យ​តែ​មាន​ល្អ គឺ​មាន​អរិយទ្រព្យ»។


បុណ្យ​សំខាន់​មួយ​ទៀត​សម្រាប់​អប់រំ​ចរិយា​សង្គម​ឲ្យ​វិសេសវិសាល​គឺ​បុណ្យ​ទេសនាទសជាតិ។ ការ​ទសនាទសជាតិ គឺ​សំដែង​ពី​ចរិយា​ព្រះបរមពោធិ​សត្វ​​ដែល​ព្រះអង្គ​ប្រឹងប្រតិបត្តិ​ក្នុង​អតីត​ជាតិ​ឲ្យ​បាន​ត្រាស់​ដឹង​ធម៌​ឲ្យ​ប្រជាជន​ស្ដាប់ ហើយ​ឲ្យ​យក​ជា​គតិ​ទុក​ជាពន្លឺ​ក្នុង​ជីវិត​ខ្លួន​គ្រប់ៗ គ្នា សម្រាប់​ប្រតិបត្តិ​យក​សេចក្ដី​សុខ​នៅ​នា​លោក​នេះ​នឹង​បរលោក។ អាស្រ័យ​ដោយ​ការ​អប់រំ​ដ៏​ប្រសើរ​នេះ​ ប្រជាជនខ្មែរ​បាន​ចេះ​ដឹង​ពុទ្ធចរិយា ដែល​ព្រះបរមពោធិសត្វ​រាល់​ព្រះអង្គ​បាន​បំពេញ​ទសបារមី ហើយ ប្រព្រឹត្ត​តាម​ពុទ្ធចរិយា យក​ពុទ្ធ​ចរិយា​នេះ​ជាគតិ​ប្រចាំជីវិត ដើម្បី​ទូន្មាន​ខ្លួន​ឲ្យ​ប្រព្រឹត្ត​ល្អ ឲ្យ​មាន​សីល​ធម៌​ខ្ពង់ខ្ពស់ ឲ្យ​មាន​ចិត្ត​តាំង​នៅ​ក្នុង​ធម៌។

ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, May 2020 (20204 Read)
បញ្ហា​ខក​ចិត្ត
Public date : 15, Sep 2019 (57392 Read)
ព្រះពុទ្ធសាសនា ពិស្ដារ
Public date : 29, Jul 2019 (6945 Read)
ស្ត្រី ៤ ពួក
Public date : 20, Jul 2020 (55103 Read)
អំពី​ក្រ​៥​យ៉ាង
Public date : 30, Jul 2019 (24198 Read)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
Public date : 30, Jul 2019 (6186 Read)
ឧបមា​របស់​ជី​វិត​ ៧​ យ៉ាង
Public date : 25, Jul 2019 (11028 Read)
ធម្មបទ​គាថា អប្បមាទវគ្គទី ២
Public date : 25, Jul 2019 (9571 Read)
ធម្មបទគាថា ចិត្តវគ្គទី ៣
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).