Saturday, 22 Jan B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 73,081
Today
Yesterday 99,651
This Month 1,924,936
Total ២៤៣,១៤៥,៥៣៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Nov 2021 (19233 Read)

ចិត្តមានជម្ងឺ



 
ចិត្តមានជម្ងឺ
កកុធសូត្រ

នៅ​ក្នុង សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គត្រង់ ទេវបុត្តសំយុត្ត កកុធសូត្រ បិដក​ខ្មែរ​យើង​លេខ ២៩ ទំព័រ ១៤២ មាន​សេចក្ដី​ទាំង​ស្រុង​ថា​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះមានព្រះភាគ​ទ្រង់​គង់​ក្នុង​ព្រៃអញ្ជ័ន ជាទី​ឲ្យ​ភ័យ​ដល់​សត្វ​ម្រឹគ​ជិត​ក្រុង​សាកេត គ្រាកាល​បឋមយាម​រាត្រី​កន្លង​ទៅ ទេវបុត្ត ឈ្មោះ​កកុធៈ​មានរស្មី​រុងរឿង​ញ៉ាំង​ព្រៃអញ្ជ័ន​ជុំ​វិញ​ទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង​ហើយ​ចូល​ទៅ​គាល់ ព្រះមានព្រះភាគ​លុះ​ចូល​ទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​ឋិត​នៅ​ក្នុង​ទី​ដ៏សមគួរ។

លុះ​កកុធទេវបុត្ត ឋិត​នៅ​ក្នុង​ទីសម​គួរ​ហើយ​បានក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា នន្ទសិសមណាតិ បពិត្រព្រះសមណៈ ព្រះអង្គ​ត្រេកអរ​ដែរ​ឬ​? ព្រះអង្គ​ត្រាស់ឆ្លើយ​ថាៈ កឹលទ្ធា អាវុសោតិ ម្នាល​អាវុសោ​ត្រេក​អរ​ព្រោះ​បាន​អ្វី? ទេវបុត្ត​សួរ​តទៀត​ថាៈ តេន ហិ សមណ សោចសីតិ បពិត្រ​ព្រះសមណៈ​បើ​ដូច្នោះ ព្រះអង្គសោយ​សោក​ដែរ​ឬ? ព្រះអង្គ​ត្រាស់​ឆ្លើយ កឹ ជីយិត្ថ អាវុសោតិ ម្នាល​អាវុសោ​ចុះ​អ្នក​ណា​ផ្ចាញ់​អ្វី? បានជា​សោយសោក​ទេវបុត្ត​សួរម្ដង​ទៀត​ថាៈ តេនហិ សមណ នេវនន្ទសិនេវសោចសីតិ បពិត្រ​ព្រះសមណៈ​បើដូច្នោះ​ព្រះអង្គ​មិនត្រេកអរ​ហើយ​ក៏​មិន​សោក​ទេឬ? ព្រះអង្គឆ្លើយ​ថា ឯវមាវុសោតិ អើអាវុសោ អ៊ីចឹងហើយ។ កកុធ ទេវបុត្តទូលសួរ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថាៈ

កច្ចិ ត្វំ អនិឃោ ភិក្ខុ កច្ចិ នន្ទិ នវិជ្ជតិ
កច្ចិ តមេកមាសីនំ អរតី នាភិកីរតីតិ

ព្រះអង្គ​ជាភិក្ខុ​មិនមានទុក្ខទេឬ សេចក្ដីត្រេកអរ​មិន​មាន​ទេ​ឬ សេចក្ដីអផ្សុក​មិន​គ្របសង្កត់ ព្រះអង្គ​ដែល​គង់​នៅ​ម្នាក់​ឯង​ទេឬ? ព្រះដ៏មានព្រះភាគ​ត្រាស់​ថាៈ

អនិឃោ វេ អហំយក្ខ អថោ នន្ទិ នវិជ្ជតិ
អថោ មមេកមាសីនំ អរតី នាភិកីរតីតិ

ម្នាល​យក្ស តថាគត​មិនមានទុក្ខ​ទេ ទាំង​សេចក្ដី​ត្រេកអរ​ក៏​មិន​មាន ទាំង​សេចក្ដី​អផ្សុក ក៏​មិន​គ្របសង្កត់ តថាគត​ដែល​អង្គុយ​នៅ​ម្នាក់​ឯង​ឡើយ!
កកកុធទេវបុត្ត សួរ​ចំពោះ​ព្រះអង្គ​ជាបន្ត​ថាៈ

កថំ ត្វំ អនិឃោ ភិក្ខុ កថំ នន្ទិ ន វិជ្ជតិ កថំតមេកមាសីនំ អរតី នាភិកីរតីតិ ដូចម្ដេច​ក៏​ព្រះអង្គ​ជាភិក្ខុ​មិន​មាន​ទុក្ខ? ដូច​ម្ដេច​ក៏​មិន​មាន​សេចក្ដី​ត្រេកអរ? ដូចម្ដេច​សេចក្ដី​អផ្សុក​មិន​គ្រប​សង្កត់​ព្រះអង្គ ដែល​គង់​នៅ​តែ​ម្នាក់​ឯង? ព្រះអង្គ​ត្រាស់​ថាៈ

អឃជាតស្ស វេ នន្ទិ ជាតស្ស វេ អឃំ អនន្ទិ អនិឃោ ភិក្ខុ ឯវំ ជានាហិ អាវុសោតិ សេចក្ដីត្រេកអរ រមែង​មាន​ដល់​សត្វ​ដែល​មាន​សេចក្ដី​ទុក្ខ សេចក្ដី​ទុក្ខ​រមែង​មាន​ដល់​សត្វ​ដែល​មាន​សេចក្ដី​ត្រេកអរ ម្នាល​អាវុសោ អ្នក​ឯង​ត្រូវ​ដឹង​ថា ភិក្ខុ​មិន​មាន​សេចក្ដី​ត្រេកអរទុក្ខ​ក៏​មិន​មាន​ដែរ។ ពាក្យ​ចុង​ក្រោយ​របស់​កកុធទេវបុត្តពោល​ថា

ចិរស្សំ វត បស្សាមិ ព្រាហ្មណំ បរិនិព្វុតំ
អនន្ទឹ អនិឃំ ភិក្ខុំ ភិណ្ហំ លោកេ វិសត្តិកំ

ខ្ញុំ​ព្រះអង្គ​ខាន​ឃើញ​ភិក្ខុ ជាព្រាហ្មណ៍​ដែល​រលត់​កិលេស មិន​មាន​សេចក្ដី​ត្រេកអរ មិន​មានទុក្ខ ឆ្លង​នូវ​តណ្ហា ដែល​ជាគ្រឿង​ផ្សាយ​ទៅ​ក្នុង​លោក​អស់​កាល​យូរ​ហើយ។ ក្នុង​ព្រះអដ្ឋកថា សារត្ថប្បកាសិនី ទំព័រ ៣៥០ លោក​បាន​សម្ដែង​ថាៈ បទ​ថា កកុធោ ទេវបុត្តោ សេចក្ដី​ថា​បាន​ឮថា ទេវបុត្ត​អង្គ​នេះ ជាបុត្តឧបដ្ឋាក​របស់​ព្រះមហាមោគ្គលានត្ថេរៈ​ក្នុង​កោឡនគរ កាល​វ័យ​វឌ្ឍនាការ​ធំ​ចម្រើន​ឡើង​ក្នុង​សំណាក់​របស់​ព្រះថេរៈ ធ្វើ​ឈាន​ឲ្យ​កើត​ហើយ ធ្វើ​មរណកាល​ទៅ​បាន​កើត​ទៅ​ក្នុង​ព្រហ្មលោក សូម្បី​ក្នុង​ព្រហ្មលោក​នោះ ពួក​ព្រហ្ម​ក៏​ដឹង​អំពី​គេ​ថា កកុធព្រហ្មនេះ​ឯង បទ​ថា នន្ទសិ ប្រែថា ត្រេកអរ​បទ​ថា កឹលទ្ធា សេចក្ដី​ថា បុគ្គល​មានសេចក្ដី​ត្រេកអរ​ព្រោះ​បាន​អ្វី? បុគ្គល​បានរបស់​ដែល​ពេញ​ចិត្ត​អ្វីៗ ឈ្មោះ​ថា សេចក្ដី​ត្រេកអរ​ព្រោះ​ដូច្នោះ​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ទើប​ត្រាស់​យ៉ាង​នេះ បទ​ថា កឹជិយត្ថ សេចក្ដី​ថា អ្នក​ណា​អន់​ថយអាប់ឱន វត្ថុ​របស់​មាន​សំពត់​ជាដើមដែលខ្លួន ពេញចិត្ត​យ៉ាង​ណាៗ អ្នក​នោះ​រមែង​សោក​សៅព្រោះ ដូច្នោះ​ព្រះមានព្រះភាគ​ជាម្ចាស់​ទើប​ត្រាស់​យ៉ាង​នោះ បទ​ថា អរតិ នាភិកីរតិ សេចក្ដី​ថា សេចក្ដី​អផ្សុក​រមែង​មិនគ្រប​សង្កត់ បទ​ថា អឃជាតស្ស សេចក្ដី​ថា​អ្នក​កើត​ទុក្ខ គឺ​តាំង​នូវ​ក្នុង​វដ្ដទុក្ខ បទ​ថា នន្ទីជាតស្ស បានដល់ អ្នក​កើត​តណ្ហា​ពិត​ណាស់ វដ្ដ​ទុក្ខ​របស់​បុគ្គល​ឃើញ​ដូចនោះ ក៏​មាន​ហៅថា អឃៈ អ្នក​ជាទុក្ខរមែងប្រាថ្នា​សុខ​ដូច្នេះ​ត្រេកអរ ទើប​មានដល់​អ្នក​កើត​ទុក្ខ ចំណែក​ទុក្ខ​ក៏​មាន​ចំពោះ​បុគ្គល ដែល​មាន​សេចក្ដី​ត្រេកអរ​ដូច​គ្នា​កាល សុខ​ប្រែប្រួល​ទៅ​ហេតុ​នោះ​ទុក្ខ​ទើប​មាន​ដល់​អ្នក​មាន សេចក្ដី​ត្រេក​អរ។ ពាក្យ​ថា ទុក្ខ បានសេចក្ដី​ថា​ទ្រាំ​មិន​បាន​ដែល​ទ្រាំ​មិន​បាន​នេះ​មក​ពី​អ្វី ថា​មក​ពី​មាន​រោគ រោគ​មាន២យ៉ាង រោគ​ផ្លូវ​កាយ ១ រោគ​ផ្លូវ​ចិត្ត ១ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ត្រាស់​សម្ដែង​ថា រោគ​ផ្លូវ​កាយ​ស្រួលព្យាបាល​ជាង​រោគ​ផ្លូវ​ចិត្ត ចំពោះ​រោគ​ផ្លូវ​ចិត្ត​ពិបាក​ព្យាបាល​ណាស់។ តែសព្វ​ថ្ងៃ​សម្លឹង​ឃើញ​ទស្សនៈសង្គម​ក្នុង​បច្ចុប្បន្ន ថា​រោគអេដស៍ លំបាក​ព្យាបាល ហើយ​មិនមាន​ថ្នាំ​សម្រាប់​ព្យាបាល​ទៀត​ផង តែ​ថា​អាច​ព្យាបាល​ជាសះស្បើយ នៅ​ពេល​ដែល​បុគ្គល​អ្នក​កើត​អេដស៍​នោះ បាត់​បង់​ជីវិត​ទៅ​ជម្ងឺ​ផ្លូវ​កាយ សូម្បី​ជម្ងឺ​ផ្លូវ​ភេទ​ណា​ក៏​ដោយ​រមែង​មាន​ទីបញ្ចប់​ទាំង​អស់ គឺ​នៅ​ពេល​ស្លាប់។ តែ​ជម្ងឺ​ផ្លូវ​ចិត្ត គឺ​ជម្ងឺ​លោភៈ ជម្ងឺទោសៈ ជម្ងឺមោហៈ ជម្ងឺ​ឥស្សា ជម្ងឺមច្ឆរិយៈ ជម្ងឺទិដ្ឋិ ជម្ងឺ​មានៈ ជម្ងឺ​តណ្ហា ជម្ងឺ​ទាំង​អស់នេះ លំបាក​ព្យាបាល​ក្រៃលែង​លំបាក។ ដូច​ជា​លោភៈ ដែល​ជា​ជម្ងឺ រ៉ាំរ៉ៃ​មួយ​ក្នុង​វដ្ដសង្សារ តើ​មាន​គ្រូពេទ្យ​ណា​ ឌុកទ័រ​ណា ដែល​អាច​ព្យាបាល​ជា​ទេ។ ទាំង​ដែល​ខ្លួន​ឯង​ជា​គ្រូពេទ្យ ក៏​មិន​បាន​ដឹង​ថ្នាំ តើ​រកថ្នាំ​អ្វី​មក​លេប​ដើម្បី​កំចាត់​បង់​នូវ​រោគ កើត​រោគ​ចាស់ រោគ​ឈឺ រោគ ស្លាប់ បាន ព្រោះ​មិន​បាន​យល់​ថា កើត​ ចាស់ ឈឺ ស្លាប់​មក​ពី​អ្វី​ផង។

ដូច្នេះ ចំពោះ​កិលេស​បាប​អកុសល​ដែល​ជាជម្ងឺ​ប្រភេទ​នាមធម៌​មួយ​កើត​ឡើង ក្នុង​សន្ដាន​មិន​មែន​កើត​ឡើង​ព្រោះអត់ហេតុ​អត់បច្ច័យ​ទេ លោភមូលចិត្ត​កើត​ឡើង ព្រោះមានលោភចេតសិក​ជាមូលជាប្រធានទោស​មូល​ចិត្ត​កើត​ឡើង ព្រោះមាន ទោស​ចេតសិក​ជាមូល​ជាប្រធាន មោហមូលចិត្ត​កើត​ឡើង ព្រោះ​មោហ​ចេតសិក​ជាមូល​ជាប្រធាន នេះ​គឺ​សេចក្ដី​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​សភាព​នៃ​សង្ខារ​ធម៌​គ្រប់យ៉ាង​ទាំង​អស់ គឺ​កើត​មក​អំពី​ហេតុ​និង​បច្ច័យ។ សូម្បី​តែជម្ងឺ​ផ្លូវ​កាយ​ដែល​កើត​ឡើង ក៏​មានសមុដ្ឋានរបស់​វាដែរ ជម្ងឺ​ខ្លះ​កើត​មក​ពី​កម្ម ជម្ងឺ​ខ្លះ កើត​មក​ពី​ឧតុ ជម្ងឺ​ខ្លះ​កើត​មក​អំពី​អាហារ ជម្ងឺ​ខ្លះកើត​មកពី​ចិត្ត។ យើង​គ្រប់​គ្នា​ត្រូវ​ជ្រាប​ខ្លួន​ឯង​ថា គឺ​ជា​អ្នក​មាន​ជម្ងឺ ជម្ងឺ​ក្នុង​ទី​នេះ​មិន​មែន​ជម្ងឺ​ផ្លូវ​កាយ​ទេ គឺ​សំដៅ​យក​ជម្ងឺ​ផ្លូវ​ចិត្ត តើ​យើង​គ្រប់​គ្នា​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ជាអ្នក​មាន​ជម្ងឺ​ហើយ​ឬ​នៅ រឿង​ចេះ​ទទួល​ស្គាល់​ខ្លួន​ឯង នេះ​ជាការ​ចេះ​ដឹង​ប្រសើរ​ណាស់ ព្រោះ​ថាក្នុង​លោក​នេះ​ដោយ​ច្រើន គឺ​សម្បូរ​តែ​អ្នក​ដែល​មិន​បានស្គាល់​ខ្លួន ម្លោះ​ហើយ​មិន​ដឹង​ថា​ខ្លួន​ឯង​ទៅ​ណា​មកណា មិន​ដឹង​ថា​ខ្លួន​ឯង ជាអ្នក​ណា វា​មិន​ខុស​អ្វី​ពី​មនុស្ស​ដែល​មាន​ជម្ងឺ​ហើយ​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​ជម្ងឺ តើ​ដែល​មាន​គំនិត​អ្វី​គិត​ទៅ​រក​ថ្នាំ មក​ព្យាបាល​ជម្ងឺ​ដែរ​ឬ​ទេ។ យ៉ាង​ណា​មិញ​ចំពោះ​ជីវិត​យើង​ក៏​អ៊ីចឹង​ដែរ យើង​ត្រូវ​តែ​ដឹង​ថា តើ​ជីវិត​យើង​គឺ​ជា​អ្វី? ចម្លើយ​យ៉ាង​ខ្លី ដែល​អាច​ស្ដាប់​បាន​តែ​មិន​យល់គឺ ជីវិតំ សច្ចំ ជីវិត​គឺ​សច្ចធម៌ ការ​ដែល​យល់​អំពីសច្ចធម៌​នេះ មិនមែន​ជារឿង​ធម្មតា​ទេ បើ​បុគ្គល​ណា​បាន​ចូលចិត្ត​ច្បាស់លាស់ រមែង​កំចាត់​បង់​នូវ​សេចក្ដី​ទុក្ខ​បាន។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (14457 Read)
កូនឈប់ហើយម៉ែ
Public date : 28, Jul 2019 (8390 Read)
មិត្ត​ក្នុង​ការងារ
Public date : 27, Apr 2012 (15207 Read)
ការត្រឡប់ខ្លួន
Public date : 06, Jul 2021 (15703 Read)
ការ​សង្រួម​ក្នុង​បាតិមោក្ខ
Public date : 21, Jul 2020 (47140 Read)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
Public date : 30, Jul 2019 (5613 Read)
មុន​កូន​មក​ចាប់​បដិសន្ធិ
Public date : 29, Jul 2019 (9923 Read)
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ
Public date : 29, Jul 2019 (7514 Read)
សប្បាយសម្បជញ្ញៈ
Public date : 19, Dec 2021 (60679 Read)
ទេវទហសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...