Wednesday, 25 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 78,831
Today
Yesterday 122,223
This Month 2,760,606
Total ២៥៨,២៥៨,៤២១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 22, May 2020 (19,004 Read)

អធិប្បាយពាក្យថាគុណ



 
អធិប្បាយពាក្យថាគុណ

ពាក្យថា​គុណ​នេះ​ សំដៅ​យក​សេចក្ដីល្អ សេចក្ដី​សុខ សេចក្ដីចម្រើន​គ្រប់ប្រការ គឺជាគុណ​ជាតិ​ជាទីប្រាថ្នា នៃសព្វ​សត្វ​ក្នុងលោក ព្រោះ​ថា​សេចក្ដីសុខ​ក្សេមក្សាន្ត ដែល​អាច​សម្រេច​ទៅ​បាន លុះ​តែ​មនុស្ស​ទាំង​អស់​គ្នា ជាអ្នក​រស់​នៅ​ប្រកប​ដោយ​គុណ ជាអ្នក​មាន​គុណ បរិបូរណ៌ដោយ​គុណ ស្មើ​ដូចគ្នា​ជាសមធម៌។

គុណ​ធម៌ បាន​ដល់​សេចក្ដី​ល្អ ជាសភាវៈ​ប្រាសចាក​ទុក្ខ​ទោស​ភ័យ​ពៀរ​វេរា​ទាំងពួង ដូចជា​សុចរិតធម៌ ការប្រព្រឹត្ត​ល្អ​ដោយកាយ វាចា ចិត្ត ដោយ​ឥត​មានការ​បៀតបៀន​គ្នា​ដោយ​ កាយ វាចា ចិត្ត ប្រព្រឹត្ត​ទៅ​ជាសុខ​ក្នុងសង្គម​គ្រួសារ សង្គមជាតិ សង្គម​លោក ឬ​ក៏​ដូច​ជាទាន ភាវនា ទាំងបីនេះ ជាគុណជាតិ​ដែល​មនុស្ស​គ្រប់រូប ត្រូវហាត់​រៀន​ខំសន្សំ​ធ្វើ​បដិបត្តិឲ្យ​បាន​ជាឧបនិស្ស័យប្បច្ច័យ ជាប់​ក្នុង​សន្ដាន​ចិត្ត​ជាប្រចាំ ដូចជាការ​ចេះជួយ​គ្នា ដោយកម្លាំង​កាយ វាចាចិត្ត កម្លាំង​ទ្រព្យ​ជួយ​ដល់​គ្នា​ក្នុងពេល​ដែល​មាន​សេចក្ដីខ្វះខាត ក្រខ្សត់​អត់ឃ្លាន ឬជួយបំពេញ​នូវតម្រូវការអ្វីមួយ ដែលកើតមានឡើង។ ការ​គោរព​សិទ្ធិ ការឲ្យអភ័យ ការមិនបៀតបៀន ជីវិត​សត្វ​ដទៃ កុំ​ថា​ឡើយ​ដល់​ទៅសម្លាប់ បំបាត់​បង់ជីវិតគេនោះ សូម្បី​តែបៀតបៀន ឲ្យ​ដល់​នូវ​សេចក្ដី​ទុក្ខសោក​ដោយ​ប្រការ​ណាៗ ក៏​ទេដែរ។

ការវៀរចាកទ្រព្យសម្បត្តិ មិនប្រព្រឹត្ត​ឆ្គាំឆ្គង​ជាមួយ​កូន​ ប្រពន្ធអ្នក​ដទៃ មិនភូតភរកុហក​បោកប្រាស់ ដោយសម្ដី​មិនពិតជា​អ្នក​មាន​ស្មារតី យប់​ថ្ងៃ​មិនប្រមាទ ដោយអំណាច​នៃទឹក​ស្រវឹង។ ការ​ចម្រើន​ភាវនាឲ្យ​កើតបញ្ញា យល់​ច្បាស់​នូវហេតុ​ការណ៌ពិត ឃើញច្បាស់​ពីជីវិត សព្វ​សត្វ​រមែង​ឋិត​ក្នុងរង្វង់​នៃសេចក្ដីទុកសោកស្មើ​ដូចគ្នា។ ចម្រើន​មេត្តា​ចិត្តគិតអាណិត​ករុណា ប្រណី​ដល់សព្វសត្វលោក រួម​រស់​នៅ​ក្នុង​ភាពមេត្រី ស្រឡាញ់ ប្រកប​ដោយចិន្តា​ថ្លា​បរិសុទ្ធ អាចរួមរស់​នៅ​ក្នុងសង្គម​គ្រួសារ សង្គមជាតិ សង្គមលោក ដោយសមធម៌ មិនប្រកាន់រើសអើង តម្កើងខ្លួន មិនមើលងាយដល់អ្នកដទៃ។


ពាក្យ​ថា​គុណធម៌ គឺសេចក្ដី​ល្អ​នេះ មានច្រើន​ប្រការណាស់ តាមព្រះពុទ្ធសម្រាស់​នៃ​ព្រះបរមសាស្ដាសម្មាសម្ពុទ្ធ​ជាម្ចាស់ គឺ​ជា​សភាវធម៌ ជានាមធម៌​សុទ្ធសាធ តែជាគុណជាតិ​មានតម្លៃ​ក្រៃពេកណាស់ ដែលមនុស្សគ្រប់រូប ត្រូវព្យាយាម​ខំសន្សំ ឲ្យកើតមានក្នុងសន្ធសន្តាន ដើម្បី​ឲ្យ​បាន​ជាមនុស្ស នាម​ពីរោះ ឈ្មោះ​ថា​ជាអ្នកមានគុណ មានសេចក្ដីល្អ មានតម្លៃដោយពិត។

សមដូចពាក្យ​ថា វត្ថុ សម្ភារៈ​ដែល​ឈ្មោះ​ថាល្អ សំដៅ​យកត្រង់គុណភាព របស់​ឬ​វត្ថុ​ណាដែលមានគុណភាពល្អ វត្ថុឬ​របស់​នោះ រមែងជាទីពេញនិយម​នៃអ្នកផងទាំងពួង និងជារបស់​ដែល​មានតម្លៃខ្ពស់ ផ្ទុយ​អំពីវត្ថុ​ដែលខ្វះគុណភាព ទោះបី​ជា​ល្អដោយពណ៌ សណ្ឋាន​រាងរៅ​យ៉ាងណា ក៏គ្រាន់​តែបានបង្ហាញ បង្អួតសម្រស់ខាងក្រៅ មួយពេល មួយខណៈ​ប៉ុណ្ណោះ ពុំអាច​ប្រើប្រាស់ ឬរក្សា​សម្រាប់ពណ៌នោះឲ្យ​ឋិតថេរ​ចិរកាល​បានយូរ​នោះ​ទេ។

ចំណែក​ឯមនុស្ស ក៏មិនខុស​គ្នាដែរ ដែលអាច​កំណត់​កត់សម្គាល់​បានថាជាមនុស្សល្អជាមនុស្សគួរ​គោរព​កោតក្រែង​ជាមនុស្សប្រកប​ដោយកិត្តិយស​ខ្ពស់ខ្ពស់ប្រសើរ គឺសំដៅ​យក​មនុស្ស​ដែលមានគុណធម៌ ទើបធ្វើឲ្យមានការគោរព​កោតក្រែង លើកកម្ពស់​ឲ្យតម្លៃ ទាំងក្នុងទីជិត​ទីឆ្ងាយ ទាំងនៅចំពោះ​មុខ និងកំបាំងមុខ​បានដោយពិត។

ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (4,926 Read)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
Public date : 28, Jul 2019 (21,465 Read)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
Public date : 27, Jul 2019 (11,256 Read)
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
Public date : 29, Jul 2021 (11,094 Read)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
Public date : 25, Jul 2021 (17,412 Read)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
Public date : 04, May 2021 (33,030 Read)
សតិប្បដ្ឋានមាន ៤
Public date : 28, Jun 2012 (10,234 Read)
ភិក្ខុប្បាតិមោក្ខប្រែ
Public date : 05, Sep 2019 (136,342 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 28, Jul 2019 (8,038 Read)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).