Saturday, 11 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 83,957
Today
Yesterday 251,621
This Month 3,556,991
Total ៣៩៥,៨១៥,៤៣៥
Reading Article
Public date : 03, Mar 2024 (47,951 Read)

បានជាមនុស្សល្អព្រោះចិត្តប្រសើរ



Audio
 

៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។  មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។  អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។  ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។  សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។  កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។

៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។  មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។  មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង  រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។

៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។  អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ  ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។

៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។  ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន  គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន  គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ.

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 18, Mar 2024 (7,788 Read)
ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង
Public date : 05, Dec 2020 (39,552 Read)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
Public date : 25, Jul 2021 (13,508 Read)
នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ (ជំនួយសតិ)
Public date : 29, Jun 2023 (28,013 Read)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
Public date : 27, Jul 2019 (90,812 Read)
ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​
Public date : 16, Jan 2022 (11,353 Read)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
Public date : 04, Jan 2022 (62,004 Read)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
Public date : 02, Dec 2022 (48,163 Read)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.85