Saturday, 17 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 120,583
Today
Yesterday 140,339
This Month 4,190,323
Total ១៨៨,០២៦,៥៣៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 21, Jul 2020 (63757 Read)

វាចា​ជា​សុភាសិត



Audio
 
សុភាសិតា  ច  យា  វាចា  ការពោលវាចាជាសុភាសិត
វាចា គឺសំឡេង ឬពាក្យនិយាយគ្រប់យ៉ាងដែលចេញមកអំពីមាត់ នឹងមានចេតនា ឬមិនមានក៏ដោយ អាចនឹងប៉ះ​ខ្ទប់ជាមួយនឹងត្រចៀករបស់ជនដទៃឲ្យដឹងសេចក្តីបាន ជាពាក្យដែលនិយាយហើយល្អ ប្រកបដោយអត្ថដោយ​ធម៌

សុភាសិតវាចា គឺពាក្យដែលវៀរចាកវចីទុច្ចរិត ៤ គឺ និយាយកុហក និយាយទ្រគោះ និយាយចាក់ដោត និង​និយាយរោយរាយ ឬពាក្យនិយាយដែលប្រកបដោយអង្គ ៥ ដែលវិញ្ញូជនទាំងឡាយមិនតិះដៀល ៖
 


១. កាលេន ច ភាសិតា ហោតិ ពោលតាមកាល និយាយក្នុងវេលាដ៏សមគួរ
២. សច្ចា ច ភាសិតា ហោតិ ពោលតែពាក្យពិត
៣. សណ្ហា ច ភាសិតា ហោតិ ពោលតែពាក្យពីរោះ គួរជាទីស្រឡាញ់
៤. អត្ថសញ្ហិតា ច ភាសិតា ហោតិ ពោលតែពាក្យដែលមានប្រយោជន៍ ប្រកបដោយខ្លឹមសារ
៥. មេត្តចិត្តេន ច ភាសិតា ហោតិ ពោលដោយមេត្តចិត្ត

សុភាសិតវាចាក្នុងអង្គទាំង ៥ នេះ ជាមង្គលទៅបាន ត្រូវប្រកបគ្រប់ទាំង ៥ នេះ ខ្វះអង្គណានីមួយមិនបាន បុថុជ្ជនថ្នាក់ទាប ត្រូវបដិបត្តិឲ្យល្អ ក្រៅ​ពី​នេះ វាចាជាសុភាសិតនៅមានអង្គ ៤ ដទៃទៀត ដែល​កាន់​យក​ថា​ជា​មង្គលដូចគ្នា ដែលព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុកក្នុងសុភាសិតសូត្រ តតិយវគ្គ សុត្តនិបាត សមគួរសម្រាប់អ្នក​មាន​គុណធម៌ជាន់ខ្ពស់ ជាព្រះអសេក្ខបុគ្គល

វាចាជាសុភាសិត ៤ យ៉ាង
១. សុភាសិតំយេវ ភាសតិ នោ ទុព្ភាសិតំ ពោលតែពាក្យជាសុភាសិត មិនពោលពាក្យជាទុព្ភាសិត
២. ធម្មំយេវ ភាសតិ នោ អធម្មំ ពោលតែពាក្យដែលជាធម៌ មិនពោលពាក្យដែលមិនមែនជាធម៌
៣. បិយំយេវ ភាសតិ នោ អប្បិយំ ពាក្យតែពាក្យដែលជាទីស្រឡាញ់ មិនពោលពាក្យដែលមិនជាទីស្រឡាញ់
៤. សច្ចំយេវ ភាសតិ នោ អលិកំ ពោលតែពាក្យពិត មិនពោលពាក្យដែលមិនពិត

សុភាសិតំ  ឧត្តមមាហុ  សន្តោ      ធម្មំ  ភណេ  នាធម្មន្តិ  ទុតិយំ
បិយំ  ភណេ  នាប្បិយន្តិ  តតិយំ    សច្ចំ  ភណេ នាលិកន្តំ  ចតុត្ថំ  ។

ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី ២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យ​កុហក នោះជាទី ៤ ។
 


រឿងភិក្ខុ ៦០ រូប
ភិក្ខុ ៦០ បានឮចម្រៀងរបស់ក្មេងស្រីម្នាក់ ដែល​មាន​អត្ថន័យ​ទាក់​ទង​នឹង​ជាតិ ជរា ព្យាធិ និងមរណៈ ធ្វើឲ្យភិក្ខុ​ទាំងឡាយកាលបានឮសំឡេងនោះ កើតបញ្ញា ពិចារណាភាពមិនទៀង មានការកើតឡើងហើយ និង​រលត់​ទៅ​វិញ ជាធម្មតា រហូតដល់សម្រេចព្រះអរហត្ត

រឿងគោនន្ទិវិសាល
កាលម្ចាស់របស់គោនិយាយពាក្យអាក្រក់គ្រោតគ្រាតប្រាប់ឲ្យគោនន្ទិវិសាល អូសរទេះ ១០០ គ្រឿង ដើម្បីឈ្នះ​ការភ្នាល់ គោកាល​ស្តាប់​ឮ​ពាក្យ​នោះ​ហើយ​ក៏មិនព្រមដើរ ធ្វើឲ្យម្ចាស់ចាញ់ការភ្នាល់ តមក កាលម្ចាស់លេងភ្នាល់​ម្តង​ទៀត ទើបនិយាយពាក្យពីរោះប្រាប់ឲ្យគោនន្ទិវិសាលអូសរទេះ គោ​ទើប​ព្រម​អូសរទេះ ធ្វើឲ្យឈ្នះការភ្នាល់ភាព​ជា​មង្គល​នៃវាចាជាសុភាសិត ព្រោះ​នាំ​មកនូវលោកិយសុខ និងលោកុត្តរសុខ ដូចធ្វើឲ្យបានលាភច្រើន ធ្វើឲ្យ​រួចផុតចាកភយន្តរាយផ្សេងៗ ជាហេតុបានសម្រេចមគ្គផល ជាដើម

ទោសនៃការពោលវាចាជាទុព្ភាសិត ធ្វើឲ្យកាត់ប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃ ដូចជា ត្រូវគេតិះ​ដៀល បានទទួលភេទភ័យ មានអបាយភូមិជាទីប្រព្រឹត្តទៅខាងមុខ ជាដើម បើ​កើត​មក​ជា​មនុស្ស​ត្រូវ​ទទួល​ទុក្ខ ព្រោះ​​កម្ម​អាក្រក់​ដែលខ្លួនបានធ្វើទុកហើយ

សូមមើលបន្ថែម ៖ ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍


ប្រភព
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Apr 2021 (20998 Read)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
Public date : 31, Jul 2019 (5044 Read)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
Public date : 25, Jul 2019 (7716 Read)
ឧទយសូត្រ និង អដ្ឋកថា
Public date : 26, Jul 2019 (9449 Read)
សុន្ទរ​ភាព​ជា​និរន្តរ៍
Public date : 25, Jul 2019 (9612 Read)
ប្រយ័ត្នពាក្យ​ផ្អែម
Public date : 30, Jul 2019 (33273 Read)
មិន​សន្សំ​រឿង
Public date : 28, Jul 2019 (8110 Read)
សិក្សារៀនសូត្រនាំមកនូវបញ្ញា
Public date : 25, Jul 2019 (9939 Read)
មិន​មាន​អ្វី​នៅ​នា​និព្វាន
Public date : 30, Jul 2019 (7245 Read)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).