15
Wednesday, 18 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 47,171
Today
Yesterday 96,959
This Month 1,912,383
Total ២៥៧,៤១០,១៩៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 20, Oct 2021 (23,612 Read)

បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)



Audio
 
សុខវិហារិជាតក
( បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ )

ព្រះ​សាស្ដា​កាល​ទ្រង់​អាស្រ័យ​ អនុបិយនគរ​ ប្រថាប់​នៅ​នា​អនុបិយអម្ពវ័ន​ ទ្រង់​ប្រារព្ធ​ព្រះ​ភទ្ទិយត្ថេរ​ ដែល​មាន​ប្រក្រតី​នៅ​ជា​សុខ​ ទើប​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ផ្ដើម​ថា​ យញ្ច​ អញ្ញេ​ ន​ រក្ខន្តិ​ ដូច្នេះ ។

រឿង​រ៉ាង​ក្នុង​បច្ចុប្បន្ន
ព្រះ​ភទ្ទិយត្ថេរ​លោក​មាន​ប្រក្រតី​នៅ​ជា​សុខ​ មាន​ព្រះ​ឧបាលី​ជា​គម្រប់​ ៧​ បួស​ក្នុង​សមាគម​ក្សត្រ​ ៦​ អង្គ​ ក្នុង​ចំណោម​ព្រះ​ថេរៈ​ទាំង​នោះ​ ព្រះ​ភទ្ទិយត្ថេរ​ ព្រះកិម្ពិលត្ថេរ​ ព្រះភគុត្ថេរ​ ព្រះឧបាលិត្ថេរ​ សម្រេច​ព្រះ​អរហត្ត​ ព្រះអានន្ទត្ថេរ​ជា​ព្រះសោតាបន្ន​ ព្រះអនុរុទ្ធត្ថេរ​ជា​អ្នក​មាន​ទិព្វចក្ខុ​ ព្រះទេវទត្ត​បាន​ឈាន​ រឿង​របស់​ក្សត្រ​ទាំង​ ៦​ ព្រះ​អង្គ​នោះ​ នឹង​មាន​ជាក់​ច្បាស់​ក្នុង​ខណ្ឌហាល​ជាតក​ត្រឹម​អនុបិយនគរ ។​

ក៏​ព្រះ​ភទ្ទិយត្ថេរ​រក្សា​ឃុំ​គ្រង​ព្រះ​អង្គ​ក្នុង​គ្រា​ជា​ព្រះ​រាជា​ ក៏​ទ្រង់​នៅ​តែ​ឃើញ​ភ័យ​ដែល​នឹង​កើត​ឡើង​ដល់​ព្រះ​អង្គ​ដែល​គេ​រក្សា​ដោយ​ការ​រក្សា​ការ​ពារ​យ៉ាង​ច្រើន​ដូច​ទេវតា​ចាត់​ចែង​ការ​រក្សា​ និង​ភ័យ​ដែល​នឹង​កើត​ឡើង​ដល់​ព្រះ​អង្គ​ដែល​ទ្រង់​បម្រះ​ននៀល​ទៅ​មក​លើ​ក្រឡា​បន្ទំ​ធំ​ព្ធ​ដ៏​ប្រាសាទ​ជាន់​លើ​ ឥឡូវ​នេះ​ សម្រេច​ព្រះ​អរហត្ត​ហើយ​ សូម្បី​នឹង​នៅ​ក្នុង​ទី​ណា​មួយ​ មាន​ព្រៃ​ជា​ដើម​ ក៏​ពិចារណា​ឃើញ​ភាវៈ​នៃ​ខ្លួន​ព្រះ​អង្គ​ជា​អ្នក​ប្រាស​ចាក​ភ័យ​ ទើប​បន្លឺ​ឧទាន​ថា​ “សុខ​ហ្ន៎ សុខ​ហ្ន៎”​ ភិក្ខុ​ទាំង​ឡាយ​បាន​ស្តាប់​ឮ​ពាក្យ​នោះ​ ទើប​ក្រាប​ទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ “ព្រះ​ភទ្ទិយ​ត្ថេរ​ព្យាករ​អរហត្តផល​”​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភទ្ទិយៈ​មាន​ប្រក្រតី​នៅ​ជា​សុខ​ក្នុង​កាល​ឥឡូវ​នេះ​ប៉ុណ្ណោះ​ក៏​ទេ​ សូម្បី​ក្នុង​កាល​មុន​ក៏​មាន​ប្រក្រតី​នៅ​ជា​សុខ​ដូច​គ្នា​”​ ភិក្ខុ​ទាំង​ឡាយ​ទើប​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ឱ្យ​ទ្រង់​សម្តែង​រឿង​នោះ ។​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​បាន​ទ្រង់​ធ្វើ​ហេតុ​ដែល​ចន្លោះ​រវាង​នៃ​ភព​បិទ​បាំង​ទុក​ ឱ្យ​ប្រាកដ​ ដូច​តទៅ​នេះ៖

អតីតនិទាន
ក្នុង​អតីតកាល​ កាល​ព្រះ​បាទ​ព្រហ្មទត្ត​គ្រង​រាជសម្បត្តិ​នៅ​ក្នុង​នគរ​ពារាណសី​ ព្រះពោធិសត្វ​ជា​ព្រាហ្មណមហាសាល​កើត​ក្នុង​ត្រកូល​ខ្ពស់​ ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​ និង​អានិសង្ស​ក្នុង​ការ​ចេញ​បួស​ ទើប​លះ​បង់​កាម​ទាំង​ឡាយ​ចូល​ទៅ​កាន់​ព្រៃ​ហិមពាន្ដ​ បួស​ជា​តាបស​ ញ៉ាំង​សមាបត្តិ​ ៨​ ឱ្យ​កើត​ឡើង​ សូម្បី​បរិវារ​របស់​ព្រះពោធិសត្វ​នោះ​ បាន​ជា​បរិវារ​ធំ​ មាន​តាបស​ចំនួន​ ៥០០​ រូប ។​

ក្នុង​រដូវ​ភ្លៀង​ ព្រះ​ពោធិសត្វ​ចេញ​អំពី​ព្រៃ​ហិមពាន្ត​ ចោម​រោម​ដោយ​ពួក​តាបស​ ត្រាច់​ចារិក​ទៅ​តាម​ស្រុក​ និង​និគម​ជា​ដើម​ រហូត​ទៅ​ដល់​ក្រុង​ពារាណសី​ អាស្រ័យ​នឹង​ព្រះ​រាជា​សម្រេច​ការ​នៅ​ក្នុង​រាជឧទ្យាន​ លោក​នៅ​ក្នុង​រាជឧទ្យាន​នោះ​ អស់​ ៤​ ខែ​នៃ​រដូវ​ភ្លៀង​ ហើយ​ចម្រើន​ពរ​លា​ព្រះរាជា ។​ លំដាប់​នោះ​ ព្រះ​រាជាអង្វរ​ព្រះ​ពោធិសត្វ​ថា​ “បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ លោក​ចាស់​ហើយ​ លោក​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ព្រៃ​ហិមពាន្ត​ លោក​ចូរ​បញ្ជូន​អន្តេវាសិក​ទាំង​ឡាយ​ទៅ​ព្រៃ​ហិមពាន្ត​ហើយ​ នៅ​ក្នុង​ទី​នេះ​ចុះ” ។​

ព្រះ​ពោធិសត្វ​បញ្ជូន​តាបស​ ៥០០​ រូប​ ជា​មួយ​នឹង​អន្តេវាសិក​ច្បង​ ហើយ​បញ្ជូន​តាបស​ទាំង​នោះ​ទៅ​ដោយ​ពាក្យ​ថា​ “អ្នក​ចូរ​ទៅ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​ជា​មួយ​នឹង​តាបស​ទាំង​នេះ​ ចំណែក​យើង​នឹង​នៅ​ក្នុង​ទី​នេះឯង​”​ ហើយ​ខ្លួន​ឯង​ក៏​សម្រេច​ការ​នៅ​ក្នុង​រាជឧទ្យាន​នោះ​នុ៎ះ​ឯង​ ក៏​ប្រធាន​អន្តេវាសិក​របស់​ព្រះពោធិសត្វ​នោះ​ ជា​រាជបព្វជិត​ លះ​បង់​រាជសម្បត្តិ​ដ៏​ធំ​ចេញ​មក​បួស​ ធ្វើ​កសិណកម្ម​ បាន​សម្រេច​សមាបត្តិ​ ៨ ។​

ប្រធាន​នៃ​អន្តេវាសិក​នោះ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​ជា​មួយ​នឹង​តាបស​ទាំង​ឡាយ​ មាន​បំណង​ចង់​សួរ​សុខ​ទុក្ខ​អាចារ្យ​ ទើប​ហៅ​តាបស​ទាំង​នោះ​មក​ហើយ​ពោល​ថា​ “អ្នក​ទាំង​ឡាយ​ ចូរ​កុំ​អផ្សុក​ ចូរ​នៅ​ក្នុង​ទី​ចុះ​ ខ្ញុំ​កូណា​នឹង​ទៅ​សួរ​សុខ​ទុក្ខ​អាចារ្យ​ហើយ​នឹង​ត្រឡប់​មក​វិញ”​ ហើយ​ទៅ​កាន់​សម្នាក់​របស់​អាចារ្យ​ ថ្វាយ​បង្គំ​ហើយ​ធ្វើ​បដិសណ្ឋារ​ ក្រាល​កន្ទេល​សិង​នៅ​ក្នុង​សម្នាក់​អាចារ្យ​នុ៎ះ​ឯង ។​

ក្នុង​សម័យ​នោះ​ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា​ “អញ​នឹង​ទៅ​ជួប​ព្រះ​តាបស”​ ទើប​ស្ដេច​យាង​ទៅ​កាន់​រាជឧទ្យាន​ ថ្វាយ​បង្គំ​ហហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ តាបស​ជា​អន្តេវាសិក​សូម្បី​ឃើញ​ព្រះ​រាជា​ហើយ​ក៏​មិន​ក្រោក​ឡើង​ នៅ​តែ​សិង​ដដែល​ បន្លឺ​ឧទាន​ថា​ “សុខ​ហ្ន៎​ សុខ​ហ្ន៎”​ ។​ ព្រះ​រាជា​ទ្រង់​អាក់​អន់​ព្រះ​ទ័យ​ថា​ “តាបស​នេះ​ សូម្បី​ឃើញ​អញ​ហើយ​ក៏​មិន​ក្រោក​ឡើង​”​ ទើប​ត្រាស់​នឹង​ព្រះ​ពោធិសត្វ​ថា​ “​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ តាបស​នេះ​គង់​នឹង​ឆាន់​តាម​សេចក្តី​ប្រាថ្នា​ ទើប​សម្រេច​ការ​ដេក​យ៉ាង​សប្បាយ​ ហើយ​បន្លឺ​នូវ​ឧទាន” ។​

ព្រះ​ពោធិសត្វ​តប​ថា​ “មហាបពិត្រ​ តាបស​នេះ​​ កាល​ពី​មុន​ជា​ព្រះ​រាជា​មួយ​អង្គ​ដូច​ព្រះ​អង្គ​ដែរ​ តាបស​នេះ​គិត​ថា​ កាល​ពី​មុន​ក្នុង​កាល​នៅ​ជា​គ្រហស្ថ​ អាត្មា​អញ​សោយ​សិរិរាជសម្បត្តិ​ សូម្បី​មនុស្ស​ជា​ច្រើន​ មាន​ដៃ​កាន់​អាវុធ​ចាំ​ការ​ពារ​ ក៏​មិន​បាន​សេចក្តី​សុខ​មាន​សភាព​យ៉ាង​នេះ​ ទើប​ប្រារព្ធ​សេចក្តី​សុខ​ក្នុង​ផ្នួស​ និង​សុខ​ក្នុង​ឈាន​របស់​ខ្លួន​ហើយ​បន្លឺ​ឧទាន​នេះ”​ កាល​ពោល​យ៉ាង​នេះ​ហើយ​ ដើម្បី​នឹង​សម្ដែង​ធម្មកថា​ដល់​ព្រះ​រាជា​ ទើប​ពោល​ថា​

យញ្ច​  អញ្ញេ​  ន​  រក្ខន្តិ​                   យោ​  ច​  អញ្ញេ​  ន​  រក្ខតិ
សវេ​  រាជ​  សុខំ​  សេតិ​                   កាមេសុ​  អនបេក្ខវា ។
ពួក​ជន​ដទៃ​ មិន​រក្សា​ជន​ណា​ ម្យ៉ាង​ទៀត​ ជន​ណា​មិន​រក្សា​ពួក​ជន​ដទៃ​ បពិត្រ​ព្រះ​រាជា​ ជន​នោះ​ឯង​ មិន​មាន​សេចក្តី​អាឡោះ​អាល័យ​ក្នុង​កាម​ទាំង​ឡាយ​ទេ​ រមែង​ដេក​ជា​សុខ ។ ( បិដក​លេខ​ ៥៨​ ទំព័រ​ ៤ )

បណ្ដា​បទ​ទាំង​នោះ​ បទ​ថា​ យញ្ច​ អញ្ញេ​ ន​ រក្ខន្តិ​ សេចក្ដី​ថា​ បុគ្គល​ដទៃ​ជា​ច្រើន​ រមែង​មិន​រក្សា​បុគ្គល​ណា ។​ បទ​ថា​ យោ​ ច​ អញ្ញេ​ ន​ រក្ខតិ​ សេចក្ដី​ថា​ សូម្បី​បុគ្គល​ណា​ក៏​មិន​រក្សា​ជន​ដទៃ​ជា​ច្រើន​ ដោយ​គំនិត​ថា​ “អញ​តែ​ម្នាក់​គត់​គ្រង​រាជសម្បត្តិ”​ ។​ បទ​ថា​ ស​ វេ​ រាជសុខំ​ សេតិ​ សេចក្ដី​ថា​ មហាបពិត្រ​ បុគ្គល​នោះ​តែ​ម្នាក់​ឯង​ មិន​មាន​សម្លាញ់​ ស្ងប់​ស្ងាត់​ហើយ​ ជា​អ្នក​ព្រម​ព្រៀង​ដោយ​សេចក្ដី​សុខ​តាម​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ រមែង​ដេក​ជា​ សុខ​ ។​ ពាក្យ​ថា​ ដេក​ជា​សុខ​ នេះ​ ជា​ប្រធាន​នៃ​ទេសនា​ប៉ុណ្ណោះ​ រមែង​ដេក​ជា​សុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ក៏​ទេ​ ក៏​បុគ្គល​មាន​សភាព​បែប​នេះ​ទោះ​ដើរ​ ឈរ​ អង្គុយ​ ឬ​ដេក​ ក៏​ជា​សុខ​ គឺ​បាន​ទទួល​សេចក្ដី​សុខ​គ្រប់​ឥរិយាបថ​ទាំង​អស់ ។​ បទ​ថា​ កាមេសុ​ អនបេក្ខវា​ សេចក្ដី​ថា​ មហាបពិត្រ​ បុគ្គល​បែប​នេះ​ វៀរ​ចាក​ការ​អើ​ពើ​ក្នុង​វត្ថុកាម​ និង​កិលេសកាម​ គឺ​ប្រាស​ចាក​ឆន្ទរាគៈ​មិន​មាន​តណ្ហា​ រមែង​​នៅ​ជា​សុខ​គ្រប់​ឥរិយាបថ ។

ព្រះ​រាជា​ទ្រង់​បាន​សណ្ដាប់​ព្រះ​ធម៌​ទេសនា​ហើយ​មាន​ព្រះ​ទ័យ​ត្រេក​អរ​ ថ្វាយ​បង្គំ​ហើយ​ ស្ដេច​យាង​ទៅ​កាន់​ព្រះ​រាជនិវេសន៍​វិញ​ ចំណែក​អន្តេវាសិក​ក៏​ថ្វាយ​បង្គំ​អាចារ្យ​ហើយ​ទៅ​កាន់​ព្រៃ​ហិមពាន្ត​ដូច​គ្នា​ ឯ​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ទី​នោះ​នុ៎ះ​ឯង​ មាន​ឈាន​មិន​សាប​សូន្យ​ ធ្វើ​កាល​កិរិយា​ហើយ​ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ប្រជុំជាតក
ព្រះ​សាស្ដា​គ្រា​ទ្រង់​នាំ​ព្រះធម៌ទេសនា​នេះ​មក​សម្ដែង​ហើយ​ ត្រាស់​រឿង​ ២​ បន្ដ​អនុសន្ធិ​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ អន្តេវាសិក​ក្នុង​កាល​ណោះ​ បាន​ជា​ព្រះភទ្ទិយត្ថេរ​ ចំណែក​គ្រូ​នៃ​គណៈ​ គឺ​តថាគត​នេះ​ឯង ។

ប្រភព
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Dec 2020 (3,820 Read)
មោនេយ្យបដិបទា ឬនាលកបដិបទា
Public date : 27, Jul 2019 (20,742 Read)
រឿ​ងសាវ​ត្ថី​ធី​តា​
Public date : 20, Oct 2021 (23,612 Read)
បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)
Public date : 30, Jul 2021 (30,295 Read)
រឿង​វង្គីស​ព្រាហ្មណ៍
Public date : 26, Aug 2019 (35,881 Read)
រឿងប្រេតប្តីប្រពន្ធ
Public date : 02, Feb 2020 (3,071 Read)
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
Public date : 18, Jan 2020 (22,023 Read)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
Public date : 27, Jul 2019 (23,049 Read)
រឿង​ក្អែក​ពោធិ​សត្វ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ករុណាជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  ឧបាសក ឌុក សារូ 2022✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសក ទី ផេង និងភរិយា 2022✿  ឧបាសិកា ឆែ គាង 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022✿  ឧបាសិកា រាជ ការ៉ានីនាថ 2022✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿