Thursday, 15 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 98,689
Today
Yesterday 163,953
This Month 3,880,481
Total ១៨៧,៧១៦,៦៩៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (11627 Read)

រឿង​នាង​កាញ្ច​ន​​ទេ​វី



 
រឿង​នាង​កាញ្ច​ន​​ទេ​វី 
(ចាក​ ម​ វា​)
​(​គុណ​នៃ​ការ​បូ​ជា​បាត្រ​ ព្រះ​សម្ពុទ្ធ​និង​អា​និសង្សស្តាប់​ទេសនា​)
 
កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូបរិ​និ​ព្វាន​ហើយ​ ពួក​ពុទ្ធ​បរិ​ស័ទ​ទាំង​ឡាយ​ក្នុង​ទេ​វ​បុត្ត​នគរ​នាំ​គ្នា​យក​បាត្រ​ព្រះ​សម្ពុទ្ធ​ទៅបញ្ចុះ​ក្នុង​ចេតិយ​កែវ​មុន​បញ្ចុះ​ក្នុង​​ចេតិយ​នោះ​ ព្រះ​រាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន​ហែ​យ៉ា​ង​អស្ចារ្យ​ គឺ​ឲ្យ​រាជ​បុរស​ហៅ​ជាង​ទង​ជា​ច្រើន​រូប​មក​ ឲ្យ​យក​ដើម​ឬស្សី​១ ដើម​យ៉ាង​ធំ​មក​រចនាស្រោប​មាស​រំ​លេច​ដោយ​កែវ​ ៧  ប្រការ​ យក​​បាត្រ​ដាក់​ភ្ជាប់​លើ​ចុង​ឬស្សី​ ហើយ​លើក​ឡើង​ដម្កល់លើ​រាជ​រថ​មាស​ ហែ​ប្រទក្សិន​ទី​ក្រុង​បី​ជុំ​ ទើ​ប​នាំ​ចូល​ទៅបញ្ចុះ​ក្នុង​ចេតិយ​កែវ​ ប្រជុំ​គ្នា​ធ្វើ​បុណ្យ​សម្ភោធិ៍​ឆ្លង​អស់​វារៈ​ ៧ ថ្ងៃ​​​ មាន​ធម្ម​ក​ថិក​សំ​ដែង​ធម៌​ទេសនា​រាល់​រាត្រី​។

ពួក​មនុស្សនិង​ទេវតា​ នាគ​គ្រុឌ​ជាច្រើន​បាន​នាំ​គ្នា​ទៅ​ស្តាប់​ធម៌​ទេស​នា​។  កាល​នោះមាន​នាគរាជ​មួយ​មាន​ឬទ្ធិ​អស្ចារ្យ​បាន​ម​ក​ស្តាប់​ធម៌​ដែរ​ បាន​ឃើញ​នារី​ម្នាក់​មាន​រូប​ល្អ​ស្រស់​ប្រិម​ប្រិយ​ ជា​ស្រី​មាន​សទ្ធា​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​។ នាគ​រាជ​មាន​សេចក្តី​ស្នេហា​ និម្មិត​ជា​មាណពទៅនិយាយ​លួង​លោម​នាង​ យក​នាង​ជា​ភរិយា​ នាង​មិន​ព្រម​ ក៏​មាន​សេចក្តី​ក្រោធ​ខឹង​និម្មិត​ខ្លួន​ជាពស់​នាគ​យ៉ាង​ធំ​ រុំ​ព័ទ្ធ​នាងនោះ​ជិត​តំាង​ពី​បាត​ជើង​ឡើង​ទៅ ហើយ​បើក​ពពារ​គ្រប​បិទ​ពី​លើ​ បំ​ណង​ឲ្យ​នាង​ស្លាប់​ ប៉ុន្តែ​នាង​តំាង​ចិត្ត​យ៉ាង​មាំ​ក្នុង​ការ​គោ​រព​ព្រះ​ចេតិយ​ និង​ព្រះ​ធម៌ទេស​នា​តែ​ម្យ៉ាង​ឥ​ត​រំ​ភើបញាប់​ញ័រ​អ្វី​ឡើយ​ មិន​យូរ​ប៉ុន្មាន​នាគ​រា​ជ​ក្តៅ​ក្រហាយ​រលាយ​ភ្នែន​ស្ទុះ​ចេញ​ឆ្ងាយ​ពី​នាង​ នឹក​ស្ងើច​អស្ចារ្យ​ កើត​សេចក្តី​ជ្រះ​ថ្លាចំ​ពោះ​នាង​ ទើប​និម្មិត​ខ្លួន​មានពពា១ រយ​ឲ្យ​នាង​អង្គុយ​ពី​លើ​ក្នុង​ទីកណ្តាល​ហ្វូង​ពុទ្ធ​បរិស័ទ​ ហើយ​បូ​ជា​ដោយ​ក​ហាបណៈ​ជា​ច្រើន​ពាន់​។ ចំណែក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ​ហើយ​ កើតសេចក្តីជ្រះ​ថ្លា​នំា​គ្នា​យក​កហាប​ណៈទៅបូ​ជា​នាង​ រួម​ទាំង​អស់​ ១៨ កោធិ​។

នាង​បាន​សម្បត្តិ​ច្រើន​ដូច្នេះ​ហើយ​ខំ​ធ្វើ​ទាន​សីល​ដរាប​ដល់​អស់​អាយុ​ ក៏​ទៅ​ចាប់​កំ​ណើត​ក្នុង​ផ្ទៃ​អគ្គ​មហេសី​នៃ​ព្រះ​មហា​ក្សត្រ​ក្នុង​នគរ​នោះ​ឯង​ ដល់​ពេល​ដែ​ល​ប្រសូត្រ​​មាន​ហេតុ​អស្ចារ្យ​ភ្លៀង​កែវ​ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ​ទេវ​បុត្ត​នគរ​ទាំង​មូល​ទើប​ព្រះ​បរមរាជវង្សានុ​វង្ស​ថ្វាយ​ព្រះ​នាម​ថា កាញ្ចន​ទេវី។ ឯ​នាង​កាញ្ចន​ទេវី​នេះ​ មានរូប​ល្អ​ស្រស់​ដូច​ជា​រូប​ស្រី​ទេព​អប្សរ​ មាន​ពន្លឺ​ផ្សាយ​ចេញ​ពី​កាយ​ប្រវែង​មួយ​ហត្ថ​ ជា​និច្ច​ដោយ​អានិសង្ស​ដែល​នាង​បូ​ជា​បាត្រ​ព្រះ​សម្ពុទ្ធ​ និង​អានិ​សង្ស​​ស្តាប់​ធម៌​ទេសនា​។

សេ្តច​ក្នុង​ជម្ពូ​ទ្វីប​ទំាង​មូល​នាំ​គ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ​ព្រះ​រាជ​បិតា​ ដើម្បី​ដណ្តឹង​នាង​ៗ មិន​ព្រម​យក​ ព្រោះ​ជា​ស្រ្តី​មាន​និ​ស្ស័យ​ខ្ពស់​ នាង​សូម​អង្វរ​ព្រះ​រាជ​បិតា​ សូម​ចេញ​ចាក​ព្រះ​រាជ​និ​វេសន៍​ទៅ​បួស​ក្នុង​សំ​ណាក់​ភិ​ក្ខុនី​ ព្រះ​រាជ​បិតា​ទ្រង់​ព្រះ​រាជា​អនុ​ញ្ញាតតាម​សូម​ ទើប​ដង្ហែ​នាង​ចេញ​ពី​ព្រះ​រាជ​និវេសន៍​យ៉ាង​មហា​ឡា​រឹក​អស្ចារ្យ​ទៅ​បួស​ជា​ភិក្ខុ​នី​ មិន​យូរ​ប៉ុន្មាន​ នាង​បាន​សម្រេច​អរហត្តផល​ ព្រម​ទាំង​បដិ​សម្ភិ​ទា​ មាន​នាម​ប្រាកដ​ថា កាញ្ចន​ថេរី​ ដល់​អស់​អាយុ​ក៏​បរិ​និញ្វន​ទៅ​។​



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (22976 Read)
មាលុក្យបុត្រ
Public date : 27, Jul 2019 (12024 Read)
រឿងសង្ខៈព្រាហ្មណ៏
Public date : 28, Jul 2019 (18075 Read)
បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)
Public date : 26, Aug 2019 (21035 Read)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
Public date : 26, Aug 2019 (37530 Read)
រឿងកែវមក៌ត​
Public date : 26, Aug 2019 (28439 Read)
រឿងមហល្លកចណ្ឌាលី
Public date : 14, Apr 2021 (58 Read)
រឿងវិរិយបណ្ឌិត
Public date : 10, Oct 2020 (1474 Read)
បិង្គិយានីទេវិវត្ថុ
Public date : 05, Nov 2020 (17762 Read)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).