សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (103)
    Public date : 14, Mar 2024 (2,384 Read)
    [២៧៥]ម្នាលភិក្ខុទាំងឡាយធម៌ទាំងឡាយពីរប្រការនេះជាចំណែកនៃវិជ្ជា។ធម៌ពីរប្រការតើដូចម្តេច។គឺសមថៈ១វិបស្សនា១។ម្នាលភិក្ខុទាំងឡាយសមថៈដែលបុគ្គលចំរើនហើយនឹងសម្រេចប្រយោជន៍អ្វី។នឹងញ៉ាំងចិត្តឲ្យចំរើន។ចិត្តដែលចំរើនហើយនឹងសម្រេចប្រយោជន៍អ្វី។នឹងលះបង់នូវរាគៈចេញបាន។ម្នាលភិក្ខុទាំងឡាយវិបស្សនាដែលបុគ្គលចំរើនហើយនឹងសម្រេចប្រយោជន៍អ្វី។នឹងញុំាងបញ្ញាឲ្យចំរើន។បញ្ញាដែលចំរើនហើយនឹងសម្រេចប្រយោជន៍អ្វី។នឹងលះនូវអវិជ្ជាចេញបាន។ [២៧៦]ម្នាលភិក្ខុទាំងឡាយចិត្តដែលសៅហ្មងដោយរាគៈហើយរមែងមិនរួចផុតស្រឡះឬបញ្ញាដែលសៅហ្មងដោយអវិជ្ជាហើយរមែងមិនចំរើនឡើយ។ម្នាលភិក្ខុទាំងឡាយចេតោវិមុតិ្តកើតព្រោះប្រាសចាករាគៈបញ្ញាវិមុតិ្តកើតព្រោះប្រាសចាកអវិជ្ជាដោយប្រការដូច្នេះ។ ចប់ពាលវគ្គទី៣។ ពាលវគ្គទី៣ឬធម៌២ប្រការនេះជាចំណែកនៃវិជ្ជា-បិដកភាគ៤០ទំព័រ១៣៥ឃ្នាប២៧៥ ដោយ៥០០០ឆ្នាំ
    Public date : 14, Mar 2024 (5,018 Read)
    ចុន្ទីសូត្រទី២ [៣២]សម័យមួយព្រះដ៏មានព្រះភាគគង់នៅវត្តវេឡុវនជាកលន្ទកនិវាបដ្ឋានទៀបក្រុងរាជគ្រិះ។គ្រានោះនាងចុន្ទីរាជកុមារីមានរថ៥០០និងកុមារី៥០០ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគលុះចូលទៅដល់ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយប្រថាប់ក្នុងទីសមគួរ។លុះនាងចុន្ទីរាជកុមារីប្រថាប់ក្នុងទីសមគួរហើយបានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថាបពិត្រព្រះអង្គដ៏ចំរើនរាជកុមារឈ្មោះចុន្ទៈជាបងខ្ញុំព្រះអង្គនោះនិយាយយ៉ាងនេះថាតាមតែបុគ្គលណាក៏ដោយទោះស្រ្តីក្តីបុរសក្តីដល់នូវព្រះពុទ្ធជាទីពឹងដល់នូវព្រះធម៌ជាទីពឹងដល់នូវព្រះសង្ឃជាទីពឹងហើយវៀរចាកបាណាតិបាតវៀរចាកអទិន្នាទានវៀរចាកកាមេសុមិច្ឆាចារវៀរចាកមុសាវាទវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានបុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅទៅកើតក្នុងសុគតិមិនទៅកើតក្នុងទុគ្គតិទេ។ បពិត្រព្រះអង្គដ៏ចំរើនខ្ញុំព្រះអង្គសូមសួរព្រះដ៏មានព្រះភាគថាបុគ្គលជ្រះថ្លាក្នុងព្រះសាស្តាមានសភាពដូចម្តេចលុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិមិនទៅកើតក្នុងទុគ្គតិជ្រះថ្លាក្នុងព្រះធម៌មានសភាពដូចម្តេចលុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិមិនទៅកើតក្នុងទុគ្គតិជ្រះថ្លាក្នុងព្រះសង្ឃមានសភាពដូចម្តេចលុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិមិនទៅកើតក្នុងទុគ្គតិបំពេញក្នុងសីលមានសភាពដូចម្តេចលុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិមិនទៅកើតក្នុងទុគ្គតិទេ។ ម្នាលនាងចុន្ទីរាប់តាំងពីពួកសត្វឥតជើងក្តីមានជើង២ក្តីជើង៤ក្តីជើងច្រើនក្តីមានរូបក្តីឥតរូបក្តីមានសញ្ញាក្តីឥតសញ្ញាក្តីមិនមែនជាមិនមានសញ្ញាក្តីព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ម្នាលនាងចុន្ទីពួកបុគ្គលណាជ្រះថ្លាក្នុងព្រះពុទ្ធពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ។ម្នាលនាងចុន្ទីពួកសង្ខតធម៌ក្តីអសង្ខតធម៌​ក្តី​ទាំងប៉ុន្មានវិរាគធម៌គឺធម៌ញ៉ាំងសេចក្តីស្រវឹងឲ្យទ្រុឌទ្រោមនាំបង់នូវសេចក្តីស្រេកឃ្លានគាស់រំលើងនូវសេចក្តីអាល័យផ្តាច់បង់នូវវដ្ដៈអស់តណ្ហាប្រាសចាកតម្រេករលត់ទុក្ខមិនមានគ្រឿងចាក់ដោតប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។ ម្នាលនាងចុន្ទីពួកបុគ្គលណាជ្រះថ្លាក្នុងវិរាគធម៌ពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ។ម្នាលនាងចុន្ទីសង្ឃក្តីគណៈក្តីទាំងប៉ុន្មានសង្ឃសាវករបស់តថាគតបើរាប់ជាគូនៃបុរសមាន៤គូបើរាប់រៀងជាបុរសបុគ្គលមាន៨សង្ឃទាំងនុ៎ះជាសង្ឃសាវកនៃព្រះដ៏មានព្រះភាគជាអ្នកគួរទទួលចតុប្បច្ច័យដែលគួរឧទ្ទិសចំពោះហើយនាំមកបូជាគួរទទួលអាគន្តុកទានគួរទទួលនូវទានដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជាគួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកប្រាកដជាប្រសើរជាងសង្ឃឬគណៈទាំងនោះម្នាលនាងចុន្ទីពួកបុគ្គលណាជ្រះថ្លាក្នុងព្រះសង្ឃពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ។ ម្នាលនាងចុន្ទីសីលដែលព្រះអរិយៈសរសើរទាំងអម្បាលម៉ានជាសីលមិនដាច់មិនធ្លុះមិនពពាលមិនពព្រុសជាសីលអ្នកជាដែលវិញ្ញូជនសរសើរហើយមិនប៉ះពាល់ដោយតណ្ហានិងទិដ្ឋិប្រព្រឹត្តទៅដើម្បីសមាធិនេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ម្នាលនាងចុន្ទីពួកបុគ្គលណាជាអ្នកបំពេញក្នុងពួកសីលដែលព្រះអរិយៈសរសើរហើយពួកបុគ្គលទាំងនោះឈ្មោះថាបានបំពេញក្នុងសីលដ៏ប្រសើរផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកបំពេញក្នុងសីលដ៏ប្រសើរ។ បុណ្យគឺអាយុដ៏ប្រសើរផងយសស័ក្តិដ៏ប្រសើរផងកេរ្តិ៍ឈ្មោះដ៏ប្រសើរផងសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរដឹងច្បាស់នូវធម៌ដ៏ប្រសើរជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរជាទក្ខិណេយ្យបុគ្គលរកបុគ្គលដទៃក្រៃលែងជាងគ្មានជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រាសចាករាគៈជាធម៌ស្ងប់រម្ងាប់នាំមកនូវសុខជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាបុញ្ញក្ខេត្តរកខេត្តដទៃក្រៃលែងជាងគ្មានជាអ្នកឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តដំកល់ក្នុងធម៌ដ៏ប្រសើរជាអ្នកឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរតែងបានទៅកើតជាទេវតាឬមនុស្សដល់នូវសេចក្តីប្រសើររមែងរីករាយ។ បុគ្គលជ្រះថ្លានូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃដូចម្ដេចទើបមិនទៅកាន់ទុគ្គតិ-បិដកភាគ៤៤ទំព័រ៦៧ឃ្នាប៣២ ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (3,894 Read)
    សាវត្ថីនិទាន។ម្នាលភិក្ខុទាំងឡាយការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំងការងារទាំងអស់នោះបុគ្គលលុះតែអាស្រ័យផែនដីឈរលើផែនដីទើបធ្វើបានការងារទាំង​ឡាយដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះបុគ្គលតែងធ្វើយ៉ាងនេះមានឧបមាដូចម្តេច​មិញម្នាលភិក្ខុទាំងឡាយមានឧបមេយ្យដូចភិក្ខុលុះតែអាស្រ័យនូវសីលតាំងនៅក្នុងសីលហើយ​ទើបចម្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបានទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបាន។ [១៧៣]ម្នាលភិក្ខុទាំងឡាយភិក្ខុលុះតែអាស្រ័យនូវសីលតាំងនៅក្នុងសីលហើយទើបចម្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបានទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបានតើដូចម្តេចខ្លះ។ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះចម្រើនសម្មាទិដ្ឋិដែលអាស្រ័យវិវេកអាស្រ័យវិរាគៈអាស្រ័យនិរោធបង្អោនទៅដើម្បីលះចម្រើនសម្មាសង្កប្បៈចម្រើនសម្មាវាចាចម្រើនសម្មាកម្មន្តៈចម្រើនសម្មាអាជីវៈចម្រើនសម្មាវាយាមៈចម្រើនសម្មាសតិចម្រើនសម្មាសមាធិដែលអាស្រ័យវិវេកអាស្រ័យវិរាគៈអាស្រ័យនិរោធបង្អោនទៅដើម្បីលះម្នាលភិក្ខុទាំងឡាយភិក្ខុលុះតែអាស្រ័យសីលតាំងនៅក្នុងសីលហើយទើបចម្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបានទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរបានយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយពីជគាមនិងភូតគាមទាំងឡាយណាមួយពីជគាមនិងភូតគាមទាំងអស់នោះតែងអាស្រ័យផែនដីតាំងស៊ប់លើផែនដីហើយទើបដល់នូវការចម្រើនលូតលាស់ធំទូលាយបានពីជគាមនិងភូតគាមទាំងនុ៎ះតែងដល់នូវការចម្រើនលូតលាស់ធំទូលាយដោយហេតុយ៉ាងនេះមានឧបមាដូចម្តេចមិញម្នាលភិក្ខុទាំងឡាយមានឧបមេយ្យដូចភិក្ខុកាលអាស្រ័យសីលតាំងនៅក្នុងសីលហើយចម្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរទើបដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន។ [១៧៤]ម្នាលភិក្ខុទាំងឡាយចុះភិក្ខុកាលអាស្រ័យសីលតាំងនៅក្នុងសីលហើយចម្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរទើបដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបានតើដូចម្តេចខ្លះ។ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះចម្រើនសម្មាទិដ្ឋិដែលអាស្រ័យវិវេកអាស្រ័យវិរាគៈអាស្រ័យ​និរោធបង្អោនទៅដើម្បីលះចម្រើនសម្មាសង្កប្បៈចម្រើនសម្មាវាចាចម្រើនសម្មាកម្មន្តៈចម្រើនសម្មាអាជីវៈចម្រើនសម្មាវាយាមៈចម្រើនសម្មាសតិចម្រើនសម្មាសមាធិដែលអាស្រ័យវិវេកអាស្រ័យវិរាគៈអាស្រ័យនិរោធបង្អោនទៅដើម្បីលះ។សម្មាទិដ្ឋិមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២សម្មាសង្កប្បៈ។បេ។សម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈសម្មាវាយាមៈសម្មាសតិសម្មាសមាធិមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។ [១៧៥]សម្មាទិដ្ឋិមានវិវេក៥តើដូចម្តេច។វិក្ខម្ភនវិវេក១តទង្គវិវេក១សមុច្ឆេទវិវេក១បដិប្បស្សទ្ធិវិវេក១និស្សរណវិវេក១។ឯវិក្ខម្ភនវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើនបឋមជ្ឈានតទង្គវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវិវេកសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវិវេកមានក្នុងខណៈនៃផលនិស្សរណវិវេកគឺជានិរោធនិញ្វន។នេះសម្មាទិដ្ឋិមានវិវេក៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ហើយក្នុងវិវេកទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៦]សម្មាទិដ្ឋិមានវិរាគៈ៥តើដូចម្តេច។វិក្ខម្ភនវិរាគៈ១តទង្គវិរាគៈ១សមុច្ឆេទវិរាគៈ១បដិប្បស្សទ្ធិវិរាគៈ១និស្សរណវិរាគៈ១។វិក្ខម្ភនវិរាគៈសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈហើយចម្រើននូវបឋមជ្ឈានតទង្គវិរាគៈសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវិរាគៈសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវិរាគៈមានក្នុងខណៈនៃផលនិស្សរណវិរាគៈគឺជានិរោធនិញ្វននេះសម្មាទិដ្ឋិមានវិរាគៈ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៧]សម្មាទិដ្ឋិមាននិរោធ៥តើដូចម្តេច។វិក្ខម្ភននិរោធ១តទង្គនិរោធ១សមុច្ឆេទនិរោធ១បដិប្បស្សទ្ធិនិរោធ១និស្សរណនិរោធ១។ឯវិក្ខម្ភននិរោធសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈហើយចម្រើនបឋមជ្ឈានតទង្គនិរោធសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិហើយចម្រើននូវសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទនិរោធសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិនិរោធមានក្នុងខណៈនៃផលនិស្សរណនិរោធគឺជាអមតធាតុនេះសម្មាទិដ្ឋិមាននិរោធ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៨]សម្មាទិដ្ឋិមានវោស្សគ្គៈ៥តើដូចម្តេច។វិក្ខម្ភនវោសង្សគ្គៈ១តទង្គវោស្សគ្គៈ១សមុច្ឆេទវោស្សគ្គៈ១បដិប្បស្សទ្ធិវោស្សគ្គៈ១និស្សរណវោស្សគ្គៈ១។ឯវិក្ខម្ភនវោស្សគ្គៈសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើនបឋមជ្ឈានតទង្គវោស្សគ្គៈសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវោស្សគ្គៈសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវោស្សគ្គៈមានក្នុងខណៈនៃផលនិរោធវោស្សគ្គៈគឺជានិរោធនិញ្វននេះសម្មាទិដ្ឋិមានវោស្សគ្គៈ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។ [១៧៩]សម្មាសង្កប្បៈ។បេ។សម្មាវាចា។បេ។សម្មាកម្មន្តៈ។បេ។សម្មាអាជីវៈ។បេ។សម្មាវាយាមៈ។បេ។សម្មាសតិ។បេ។ សម្មាសមាធិមានវិវេក៥តើដូចម្តេច។វិក្ខម្ភនវិវេក១តទង្គវិវេក១សមុច្ឆេទវិវេក១បដិប្បស្សទ្ធិវិវេក១និស្សរណវិវេក១។ឯវិក្ខម្ភនវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើននូវបឋមជ្ឈានតទង្គវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវិវេកសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវិវេកមានក្នុងខណៈនៃផលនិរោធវិវេកគឺជានិរោធនិញ្វននេះសម្មាសមាធិមានវិវេក៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨០]សម្មាសមាធិមានវិរាគៈ៥តើដូចម្តេច។វិក្ខម្ភនវិរាគៈ១តទង្គវិរាគៈ១សមុច្ឆេទវិរាគៈ១បដិប្បស្សទ្ធិវិរាគៈ១និស្សរណវិរាគៈ១។វិក្ខម្ភនវិរាគៈសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើននូវបឋមជ្ឈានតទង្គវិរាគៈសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវិរាគៈសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវិរាគៈមានក្នុងខណៈនៃផលនិស្សរណវិរាគៈគឺជានិរោធនិញ្វននេះសម្មាសមាធិមានវិរាគៈ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨១]សម្មាសមាធិមាននិរោធ៥តើដូចម្តេច។វិក្ខម្ភននិរោធ១តទង្គនិរោធ១សមុច្ឆេទនិរោធ១បដិប្បស្សទ្ធិនិរោធ១និស្សរណនិរោធ១។ឯវិក្ខម្ភននិរោធសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើននូវបឋមជ្ឈានតទង្គនិរោធសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទនិរោធសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិនិរោធមានក្នុងខណៈនៃផលនិស្សរណនិរោធគឺជានិរោធនិញ្វននេះសម្មាសមាធិមាននិរោធ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨២]សម្មាសមាធិមានវោស្សគ្គៈ៥តើដូចម្តេច។វិក្ខម្ភនវោស្សគ្គៈ១តទង្គវោស្សគ្គៈ១សមុច្ឆេទវោស្សគ្គៈ១បដិប្បស្សទ្ធិវោស្សគ្គៈ១និស្សរណវោស្សគ្គៈ១។ឯវិក្ខម្ភនវោស្សគ្គៈសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈហើយចម្រើននូវបឋមជ្ឈានតទង្គវោស្សគ្គៈសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវោស្សគ្គៈសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវោស្សគ្គៈមានក្នុងខណៈនៃផលនិរោធវោស្សគ្គៈគឺជានិរោធនិញ្វននេះសម្មាសមាធិមានវោស្សគ្គៈ៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាសមាធិមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។ [១៨៣]ម្នាលភិក្ខុទាំងឡាយការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកម្លាំងការងារទាំងអស់នោះបុគ្គលលុះតែអាស្រ័យផែនដីឈរលើផែនដីទើបធ្វើបានការងារទាំងឡាយដែលត្រូវធ្វើដោយកំឡាំងនុ៎ះបុគ្គលតែងធ្វើយ៉ាងនេះមានឧបមាដូចម្តេចមិញម្នាលភិក្ខុទាំងឡាយមានឧបមេយ្យដូចភិក្ខុលុះតែអាស្រ័យសីលតាំងនៅក្នុងសីលហើយទើបចម្រើននូវពោជ្ឈង្គទាំង៧ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង៧បាន។បេ។ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង៧កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង៧រមែងដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយ។បេ។ភិក្ខុចម្រើននូវពលៈ៥ធ្វើឲ្យច្រើននូវពលៈ៥។បេ។ភិក្ខុកាលចម្រើននូវពលៈ៥កាលធ្វើឲ្យច្រើននូវពលៈ៥រមែងដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយ។បេ។ភិក្ខុចម្រើននូវឥន្ទ្រិយ៥ធ្វើឲ្យច្រើននូវឥន្ទ្រិយ៥។បេ។ម្នាលភិក្ខុទាំងឡាយពីជគាមនិងភូតគាមឯណាមួយពីជគាមនិងភូតគាមទាំងអស់នោះតែងអាស្រ័យនូវផែនដីតាំងនៅលើផែនដីទើបដល់នូវការចម្រើនលូតលាស់ធំទូលាយបានពីជគាមនិងភូតគាមនុ៎ះតែងដល់នូវការចម្រើនលូតលាស់ធំទូលាយដោយហេតុយ៉ាងនេះមានឧបមាដូចម្តេចមិញម្នាលភិក្ខុទាំងឡាយមានឧបមេយ្យដូចភិក្ខុកាលអាស្រ័យសីលតាំងនៅក្នុងសីលហើយចម្រើននូវឥន្ទ្រិយ៥ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ៥ទើបដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន។ [១៨៤]ម្នាលភិក្ខុទាំងឡាយចុះភិក្ខុកាលអាស្រ័យសីលតាំងនៅក្នុងសីលហើយចម្រើននូវឥន្ទ្រិយ៥ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ៥ទើបដល់នូវការចម្រើនលូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបានតើដូចម្តេចខ្លះ។ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះចម្រើនសទ្ធិន្ទ្រិយដែលអាស្រ័យវិវេកអាស្រ័យនិរោធបង្អោនទៅដើម្បីលះចម្រើនវីរិយន្ទ្រិយ។បេ។ចម្រើនសតិន្ទ្រិយចម្រើនសមាធិន្ទ្រិយចម្រើនបញ្ញិន្ទ្រិយដែលអាស្រ័យវិវេកអាស្រ័យវិរាគៈអាស្រ័យនិរោធបង្អោនទៅដើម្បីលះ។សទ្ធិន្ទ្រិយមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។បេ។វីរិយន្ទ្រិយ។បេ។សតិន្ទ្រិយ។បេ។សមាធិន្ទ្រិយ។បេ។បញ្ញិន្ទ្រិយមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។ [១៨៥]សទ្ធិន្ទ្រិយមានវិវេក៥តើដូចម្តេច។វិក្ខម្ភនវិវេក១តទង្គវិវេក១សមុច្ឆេទវិវេក១បដិប្បស្សទ្ធិវិវេក១និស្សរណវិវេក១។ឯវិក្ខម្ភនវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវនីវរណៈទាំងឡាយហើយចម្រើននូវបឋមជ្ឈានតទង្គវិវេកសម្រាប់បុគ្គល(កាលលះបង់)នូវទិដ្ឋិទាំងឡាយហើយចម្រើនសមាធិដែលជាចំណែកនៃសេចក្តីទំលុះទំលាយសមុច្ឆេទវិវេកសម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈដែលដល់នូវការអស់ទៅបដិប្បស្សទ្ធិវិវេកមានក្នុងខណៈនៃផលនិស្សរណវិវេកគឺជានិរោធនិញ្វននេះសទ្ធិន្ទ្រិយមានវិវេក៥។បុគ្គលណាមានឆន្ទៈកើតហើយជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង៥នេះចិត្តរបស់បុគ្គលនោះឈ្មោះថាអធិដ្ឋានល្អហើយ។នេះសទ្ធិន្ទ្រិយមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មានវោស្សគ្គៈ៥មាននិស្ស័យ១២។វីរិយន្ទ្រិយ។បេ។សតិន្ទ្រិយ។បេ។សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយមានវិវេក៥តើដូចម្តេច។វិក្ខម្ភនវិវេក១តទង្គវិវេក១សមុច្ឆេទវិវេក១បដិប្បស្សទ្ធិវិវេក១និស្សរណវិវេក១។បេ។នេះបញ្ញិន្ទ្រិយមានវិវេក៥មានវិរាគៈ៥មាននិរោធ៥មាននិស្ស័យ១២។ ចប់វិវេកថា។ ខុទ្ទកនិកាយបដិសម្ភិទាមគ្គតតិយភាគ (ព្រះត្រៃបិដកភាគទី៧១) ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (4,103 Read)
    (ព្រះមោគ្គល្លានសួរថា)ម្នាលទេវតានាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹកឋិតនៅនាងមានសម្បុរបែបនោះដោយហេតុអី្វផលសម្រេចដល់នាងក្នុងទីនេះផងភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្តភោគៈទាំងនោះក៏កើតឡើងដល់នាងផងតើដោយហេតុអី្វ? ម្នាលទេវធីតាមានអានុភាពច្រើនអាត្មាសូមសួរនាងនាងកាលដែលកើតជាមនុស្សបានធ្វើបុណ្យអី្វនាងមានអានុភាពរុងរឿងយ៉ាងនេះទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិសតើដោយហេតុអី្វ? ទេវតានោះដែលព្រះមោគ្គល្លានសួរហើយមានចិត្តត្រេកអរលុះព្រះមោគ្គល្លានសួរប្រស្នាហើយក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ជនទាំងឡាយស្គាល់នូវខ្ញុំថាសោណទិន្នាខ្ញុំជាឧបាសិកានៅក្នុងស្រុកនាលន្ទាជាស្ត្រីបរិបូណ៌ដោយសទ្ធានិងសីលត្រេកអរក្នុងការចែករំលែកនូវទានសព្វកាលមានចិត្តជ្រះថ្លាក្នុងពួកបុគ្គលមានចិត្តត្រង់បានឲ្យគ្រឿងស្លៀកដណ្តប់ភត្តសេនាសនៈនិងគ្រឿងប្រទីបខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ៨អស់ថ្ងៃទី១៤ទី១៥និងទី៨នៃបក្ខផងអស់បាដិហារិយបក្ខផងបានសង្រួមក្នុងសីលទាំងឡាយសព្វកាលជាអ្នកវៀរចាកបាណាតិបាតសង្រួមចាកមុសាវាទឆ្ងាយចាកការលួចចាកការប្រព្រឹត្តិកន្លង(ចិត្តស្វាមី)និងការផឹកនូវទឹកស្រវឹងត្រេកអរក្នុងសិក្ខាបទទាំង៥ឈ្លាសវៃក្នុងអរិយសច្ចជាឧបាសិការបស់ព្រះគោតមព្រះអង្គមានបញ្ញាចក្ខុមានយសព្រោះហេតុនោះបានជាខ្ញុំមានសម្បុរបែបនោះ។បេ។បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។ ចប់សោណទិន្នាវិមានទី៦។ ខុទ្ទកនិកាយវិមានវត្ថុចតុត្ថភាគ (ព្រះត្រៃបិដកភាគទី៥៥) ធម្មតាអ្នកបង្ហូរទឹកតែងបង្ហូរទឹកទៅអ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់)អ្នកចាំងឈើតែងចាំងឈើឯបណ្ឌិតទាំងឡាយតែងទូន្មានខ្លួន(ដូច្នោះឯង)។ ដោយ៥០០០ឆ្នាំ
    Public date : 05, Mar 2024 (6,868 Read)
    គ្រានោះព្រាហ្មណ៍ឈ្មោះ​ជាណុស្សោណីចូលទៅគាល់ព្រះដ៏មានព្រះភាគលុះចូលទៅដល់ហើយក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគលុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយនិង​ពាក្យដែល​គួរ​រលឹក​ហើយក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍អង្គុយ​ក្នុងទីសម​គួរហើយបាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគដូច្នេះថាព្រះគោតម​ដ៏ចំរើនប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ព្រះអង្គ​ត្រាស់ថាម្នាលព្រាហ្មណ៍គេកាល​បើពោល​ត្រឹមត្រូវគប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ឲ្យបរិបូណ៌បរិសុទ្ធមិនដាច់មិនធ្លុះមិនពពាលមិន​ពព្រុស។ម្នាលព្រាហ្មណ៍កាលគេ​ពោល​ដោយ​ត្រឹមត្រូវគប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថាម្នាល​ព្រាហ្មណ៍ព្រោះតថាគតប្រព្រឹត្ត​ព្រហ្មចរិយធម៌ឲ្យបរិបូណ៌បរិសុទ្ធមិនដាច់មិនធ្លុះមិនពពាលមិនពព្រុស។ បពិត្រ​ព្រះគោតម​ដ៏ចំរើនចុះការ​ដាច់ក្តីធ្លុះក្តីពពាល​ក្តីពព្រុស​ក្តីនៃ​ព្រហ្មចរិយធម៌តើដូច​ម្តេច។ម្នាលព្រាហ្មណ៍បុគ្គលខ្លះក្នុង​លោក​នេះជា​សមណៈឬព្រាហ្មណ៍ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ​ដោយប្រពៃមិនបាន​​ប៉ះពាល់នូវការប៉ះពាល់​ដោយបុគ្គលពីរៗមួយអន្លើ​ដោយ​មាតុគ្រាម(សេពមេថុន)តែថារមែង​ត្រេកអរ​នឹងការ​ដុសខាត់នួតងូតច្របាច់​របស់​មាតុគ្រាម។ បុគ្គលនោះរមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះរីករាយ​នឹងការ​ដុសខាត់នោះដល់នូវ​សេចក្តី​ត្រេកអរដោយការ​ដុសខាត់​នោះ។ម្នាលព្រាហ្មណ៍​នេះឯងហៅថាដាច់ផងធ្លុះផងពពាលផងពព្រុសផងនៃព្រហ្មចរិយធម៌ម្នាលព្រាហ្មណ៍នេះហៅថាបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌មិន​បរិសុទ្ធជាអ្នក​ប្រកប​ដោយ​មេថុនសំយោគរមែងមិន​ផុតចាក​ជាតិជរាមរណៈសោកៈបរិទេវៈទុក្ខៈទោមនស្សឧបាយាសៈតថាគតហៅថារមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។ ម្នាលព្រាហ្មណ៍មួយទៀតបុគ្គលខ្លះក្នុងលោកនេះជាសមណៈឬព្រាហ្មណ៍ប្តេជ្ញាថាជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរដោយប្រពៃរមែងមិន​ប៉ះពាល់ចំពោះ​ការប៉ះពាល់ដោយ​បុគ្គលពីរៗមួយអន្លើ​ដោយមាតុគ្រាមទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់នួតងូតច្របាច់របស់​មាតុគ្រាម​ទេតែថារមែង​ចំអក​ឡកឡឺយសើចក្អាក​ក្អាយជាមួយ​នឹង​មាតុគ្រាម។បេ។បើមិន​ចំអកឡកឡឺយសើចក្អាកក្អាយជាមួយ​នឹងមាតុគ្រាម​ទេរមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែកដៀង​ចំពោះ​មាតុគ្រាមបើមិនបាន​មៀងភ្នែក​ដោយភ្នែកដៀង​ចំពោះ​មាតុគ្រាម​ទេរមែង​ស្តាប់​សំឡេង​នៃមាតុគ្រាមកាល​សើចក្តីកាល​និយាយក្តីច្រៀង​ក្តីយំក្តីខាងក្រៅ​ជញ្ជាំងឬខាង​ក្រៅកំពែងបើមិនស្តាប់​សំឡេង​នៃមាតុគ្រាមកាល​​សើចក្តីនិយាយក្តីច្រៀងក្តីយំក្តីខាងក្រៅ​ជញ្ជាំងឬខាង​ក្រៅ​កំពែង​ទេតែថារលឹក​រឿយៗនូវហេតុ​ដែលធ្លាប់​សើចធ្លាប់និយាយធ្លាប់​លេងជាមួយ​នឹងមាតុគ្រាមក្នុងកាល​ពីដើមបើមិនរលឹក​រឿយៗនូវហេតុដែលធ្លាប់​សើចធ្លាប់និយាយធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាមក្នុងកាលពីដើមទេតែថារមែងឃើញ​នូវគហបតីឬគហបតិ​បុត្រដែលស្កប់​ស្កល់មូលមិត្របម្រើដោយ​កាមគុណ​ទាំង៥បើមិនបាន​ឃើញនូវ​គហបតីឬគហបតិ​បុត្រដែលស្កប់​ស្កល់មូលមិត្របម្រើ​ដោយកាម​គុណ​ទាំង៥ទេតែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថាអញសុំឲ្យ​បានជាទេវតាទោះជាទេវតា​ណាមួយដោយសីល​នេះផងដោយវត្ត​នេះផងដោយ​តបធម៌​នេះផងដោយព្រហ្ម​ចរិយធម៌ផង។បុគ្គលនោះរមែងត្រេកអរ​នឹងធម៌នោះរីករាយ​នឹងធម៌នោះដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។ ម្នាលព្រាហ្មណ៍នេះឈ្មោះថាដាច់ផងធ្លុះផងពពាលផងពព្រុស​ផងនៃ​ព្រហ្មចរិយធម៌ម្នាល​ព្រាហ្មណ៍បុគ្គល​នេះ​ហៅថាប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធជាអ្នក​ប្រកបដោយ​មេថុនសំយោគរមែង​មិនរួច​ចាកជាតិជរាមរណៈសោកៈបរិទេវៈទុក្ខៈទោមនស្សឧបាយាសៈតថាគត​ហៅថាមិនរួចចាក​វដ្តទុក្ខ​ឡើយ។ ម្នាលព្រាហ្មណ៍បណ្តា​មេថុនសំយោគ​ទាំង៧យ៉ាងនេះតថាគត​ឃើញច្បាស់នូវ​មេថុនសំយោគ​​ណា​មួយក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណាម្នាលព្រាហ្មណ៍តថាគត​​មិនទាន់​ប្តេជ្ញា​​ថាជា​អ្នកត្រាស់​ដឹងនូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរក្នុងលោក​ព្រម​ទាំងទេវលោកមារលោកព្រហ្មលោកព្រមទាំង​សមណព្រាហ្មណ៍និង​មនុស្ស​ជា​សម្មតិទេពនិង​​មនុស្ស​​ដ៏សេសដរាបនោះ​ដែរម្នាលព្រាហ្មណ៍បណ្តា​មេថុនសំយោគ​ទាំង៧យ៉ាងនេះតថាគត​មិនឃើញច្បាស់នូវ​មេថុនសំ​យោគ​​ណាមួយ​ក្នុងខ្លួនដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេម្នាលព្រាហ្មណ៍តថាគត​​ក៏ប្តេជ្ញាថាជាអ្នក​ត្រាស់ដឹងនូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរក្នុងលោកព្រម​ទាំង​ទេវលោកមារលោកព្រហ្មលោកក្នុងពពួកសត្វព្រមទាំង​សមណ​ព្រាហ្មណ៍និងមនុស្ស​​ជាសម្មតិទេពនិងមនុស្ស​ដ៏សេសក្នុងកាល​​នោះ​ដែរ។ លុះតែបញ្ញា​ដែលដឹងច្បាស់ឃើញច្បាស់កើតឡើងហើយដល់​តថាគត​ដូច្នេះថាការរួចស្រឡះ​របស់តថាគតមិនកម្រើកជាតិនេះ​ជាទីបំផុតភពថ្មី​ទៀត​មិនមាន​ឡើយ។កាលព្រះសម្ពុទ្ធទ្រង់តា្រស់​យ៉ាងនេះហើយជាណុស្សោណិ​ព្រាហ្មណ៍បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគដូច្នេះថាបពិត្រ​ព្រះគោតម​ដ៏ចំរើនភ្លឺច្បាស់​ណាស់។បេ។សូម​ព្រះគោតម​ដ៏ចំរើនចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ស្មើដោយ​ជីវិតចាប់ដើម​អំពីថ្ងៃនេះតទៅ។ បិដកភាគ៤៧ទំព័រ១០១ឃ្នាប៤៧ ដោយ៥០០០ឆ្នាំ
    Public date : 18, Jan 2024 (4,868 Read)
    ខ្ញុំបានឃើញជាដំបូងនូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈព្រះអង្គជាច្បងក្នុងលោកជាអ្នកដឹកនាំសត្វលោកទ្រង់ដល់នូវពុទ្ធភូមិ។ពួកយក្សទាំងអស់មកជួបជុំគ្នាចោមរោមធ្វើអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធទៀបគល់នៃពោធិព្រឹក្ស។ពួកទេវតាទាំងអស់នោះមានចិត្តត្រេកអរសញ្ជរទៅព្ធដ៏អាកាស(ពោលថា)ព្រះពុទ្ធអង្គនេះទ្រង់បានដល់ដោយលំដាប់ទ្រង់កម្ចាត់បង់ងងឹតដែលជាធម៌ធ្វើឲ្យខ្វាក់។ ពួកទេវតាទាំងអស់នោះមានសេចក្តីរីករាយប្រព្រឹត្តទៅខាងមុខសំឡេងកងរំពឹងដ៏ខ្លាំងប្រព្រឹត្តទៅថាយើងទាំងឡាយនឹងដុតបំផ្លាញនូវពួកកិលេសក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយដែលពោលដោយវាចាហើយក៏ត្រេកអរបានថ្វាយចង្ហាន់ជាដំបូងដោយចិត្តដែលត្រេកអរ។ ព្រះសាស្តាព្រះអង្គប្រសើរក្នុងលោកទ្រង់ជ្រាបបំណងរបស់ខ្ញុំទ្រង់គង់ក្នុងកណ្តាលនៃពួកទេវបរិស័ទហើយត្រាស់គាថាទាំងនេះថា៖តថាគតចេញទៅទ្រង់ព្រះផ្នួសអស់៧ថ្ងៃក៏បានដល់នូវពោធិញាណភត្តជាដម្បូងរបស់តថាគតនេះញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន។បុគ្គលណាចុះចាកឋានតុសិតមកកើតក្នុងមនុស្សលោកនេះហើយថ្វាយចង្ហាន់ដល់តថាគតតថាគតនឹងសម្តែងសរសើរបុគ្គលនោះអ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនេះនឹងបានសោយរាជ្យជាស្តេចនៃទេវតាអស់៣០ពាន់កប្បនឹងគ្របសង្កត់ទេវតាទាំងអស់ហើយនៅគ្រប់គ្រងទេវលោក។លុះច្យុតចាកទេវលោកមកកាន់អត្តភាពជាមនុស្សនឹងបានជាស្តេចចក្រពត្តិសោយរាជ្យក្នុងមនុស្សលោកនោះអស់មួយពាន់ដង។ កន្លងទៅមួយសែនកប្បព្រះសាស្តាព្រះនាមគោតមកើតក្នុងឱក្កាកត្រកូលនឹងបានត្រាស់ដឹងក្នុងលោក។កុលបុត្រនោះច្យុតចាកទេវលោកមកកាន់អត្តភាពជាមនុស្សនឹងចេញចាកផ្ទះទៅបួសនៅអស់៦វស្សា។ លំដាប់អំពីនោះមកព្រះពុទ្ធនឹងទ្រង់សម្តែងនូវអរិយសច្ចក្នុងវស្សាជាគម្រប់៧កុលបុត្រមានឈ្មោះថាកោណ្ឌញ្ញៈនឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ជាដម្បូង។ខ្ញុំបួសតាមព្រះពោធិសត្វដែលចេញទៅទ្រង់ព្រះផ្នួសហើយបានធ្វើសេចក្តីព្យាយាមដោយប្រពៃខ្ញុំចូលទៅកាន់ផ្នួសដើម្បីប្រយោជន៍ដុតបំផ្លាញនូវកិលេសទាំងឡាយ។ ព្រះសព្វញ្ញុពុទ្ធលុះបានត្រាស់ដឹងក្នុងលោកព្រមទាំងទេវលោកហើយទ្រង់យកសច្ចៈនេះទួងស្គរគឺអមតនិញ្វនក្នុងព្រៃធំដល់ខ្ញុំ។ឥឡូវនេះខ្ញុំនោះបានដល់នូវអមតនិញ្វនជាសន្តិបទដ៏ប្រសើរជាអ្នកមិនមានអាសវៈព្រោះកំណត់ដឹងនូវអាសវៈទាំងពួង។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះអញ្ញាកោណ្ឌញ្ញត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់អញ្ញាកោណ្ឌញ្ញត្ថេររាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 05, Jan 2024 (4,116 Read)
    អកុសលរាសិសូត្រទី៥ [១៩]សាវត្ថីនិទាន។ក្នុងទីនោះឯងព្រះដ៏មានព្រះភាគ។បេ។បានត្រាស់នូវភាសិតនេះថាម្នាលភិក្ខុទាំងឡាយកាលបើបុគ្គលពោលថាគំនរនៃអកុសលដូច្នេះបើពោលដោយត្រឹមត្រូវត្រូវពោលចំពោះនីវរណៈទាំង៥។ម្នាលភិក្ខុទាំងឡាយគំនរនៃអកុសលទាំងអស់នេះគឺនីវរណៈទាំង៥នេះឯង។នីវរណៈទាំង៥តើអ្វីខ្លះ។គឺកាមច្ឆន្ទនីវរណៈ១ព្យាបាទនីវរណៈ១ថីនមិទ្ធនីវរណៈ១ឧទ្ធច្ចកុក្កុច្ចនីវរណៈ១វិចិកិច្ឆានីវរណៈ១។ម្នាលភិក្ខុទាំងឡាយកាលបើបុគ្គលពោលថាគំនរនៃអកុសលដូច្នេះកាលបើពោលដោយត្រឹមត្រូវត្រូវពោលចំពោះនីវរណៈទាំង៥នេះឯង។ម្នាលភិក្ខុទាំងឡាយគំនរនៃអកុសលទាំងអស់គឺនីវរណៈទាំង៥នេះឯង។ [២០]ម្នាលភិក្ខុទាំងឡាយកាលបើបុគ្គលពោលថាគំនរនៃកុសលដូច្នេះកាលបើពោលដោយត្រឹមត្រូវត្រូវពោលចំពោះសតិប្បដ្ឋានទាំង៤។មា្នលភិក្ខុទាំងឡាយគំនរនៃកុសលទាំងអស់នេះគឺសតិប្បដ្ឋានទាំង៤នេះឯង។សតិប្បដ្ឋានទាំង៤តើដូចម្តេច។ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះជាអ្នកពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតីជាអ្នកមានព្យាយាមដុតកំដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកំចាត់បង់នូវអភិជ្ឈានិងទោមនស្សក្នុងលោកចេញ។ជាអ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយជាប្រក្រតីនូវចិត្តក្នុងចិត្តជាប្រក្រតីនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតីជាអ្នកមានព្យាយាមដុតកំដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកំចាត់បង់នូវអភិជ្ឈានិងទោមនស្សក្នុងលោកចេញ។ម្នាលភិក្ខុទាំងឡាយកាលបើបុគ្គលពោលថាគំនរនៃកុសលដូច្នេះកាលបើពោលដោយត្រឹមត្រូវត្រូវពោលចំពោះសតិប្បដ្ឋានទាំង៤នេះឯង។ម្នាលភិក្ខុទាំងឡាយគំនរនៃកុសលទាំងអស់នេះគឺសតិប្បដ្ឋានទាំង៤នេះឯង។ អកុសលរាសិសូត្រទី៥ឬគំនរបាបនិងគំនរបុណ្យបិដកភាគ៣៨ទំព័រ១៤ឃ្នាប១៩ ដោយ៥០០០ឆ្នាំ
    Public date : 05, Jan 2024 (4,461 Read)
    សមចិត្តវគ្គទី៤ [២៧៧]ម្នាលភិក្ខុទាំងឡាយតថាគតនឹងសំដែងប្រាប់នូវអសប្បុរិសភូមិ១សប្បុរិសភូមិ១ដល់អ្នកទាំងឡាយអ្នកទាំងឡាយចូរស្តាប់នូវភូមិទាំងពីរនោះចូរប្រុងចិត្តឲ្យប្រពៃតថាគតនឹងសំដែង។ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថាព្រះករុណាព្រះអង្គ។ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថាម្នាលភិក្ខុទាំងឡាយអសប្បុរិសភូមិតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយអសប្បុរិសរមែងមិនដឹងឧបការៈដែលគេធ្វើហើយ(ដល់ខ្លួន)និងមិនធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើងម្នាលភិក្ខុទាំងឡាយអំពើទាំងពីរនេះដែលពួកអសប្បុរសបានពោលសរសើរហើយគឺការមិនដឹងឧបការៈដែលគេធ្វើហើយ១មិនធើ្វឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង១ម្នាលភិក្ខុទាំងឡាយអំពើទាំងពីរនេះសុទ្ធតែជាអសប្បុរិសភូមិទាំងអស់គឺការមិនដឹងឧបការៈដែលគេធ្វើហើយ១មិនធើ្វឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង១។ ម្នាលភិក្ខុទាំងឡាយឯសប្បុរសរមែងដឹងឧបការៈដែលគេធ្វើហើយនិងធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើងម្នាលភិក្ខុទាំងឡាយអំពើទាំងពីរនេះដែលពួកសប្បុរសបានពោលសរសើរហើយគឺការដឹងឧបការៈដែលគេធ្វើហើយ១ធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង១។ម្នាលភិក្ខុទាំងឡាយអំពើទាំងពីរនេះសុទ្ធតែជាសប្បុរសភូមិទាំងអស់គឺការដឹងឧបការៈដែលគេធ្វើហើយ១ធ្វើឧបការៈដែលគេធើ្វហើយឲ្យប្រាកដឡើង១។ សមចិត្តវគ្គទី៤ឬភូមិរបស់សប្បុរសនិងអសប្បុរស-បិដកភាគ៤០ទំព័រ១៣៦ឃ្នាប២៧៧ ដោយ៥០០០ឆ្នាំ
    Public date : 05, Jan 2024 (4,449 Read)
    តយោធម្មសូត្រ [៧៦]ម្នាលភិក្ខុទាំងឡាយ(ប្រសិនបើ)ធម៌ទាំង៣នេះមិនមានក្នុងលោកទេព្រះតថាគតអរហន្តសម្មាសម្ពុទ្ធក៏មិនគប្បីកើតឡើងក្នុងលោកឡើយទាំងធម្មវិន័យដែលព្រះតថាគតសំដែងហើយក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ធម៌ទាំង៣តើដូចម្តេច។គឺជាតិ១ជរា១មរណៈ១។ ម្នាលភិក្ខុទាំងឡាយ(ប្រសិនបើ)ធម៌ទាំង៣នេះមិនមានក្នុងលោកទេព្រះតថាគតអរហន្តសម្មាសម្ពុទ្ធក៏មិនគប្បីកើតឡើងក្នុងលោកទាំងធម្មវិន័យដែលព្រះតថាគតសំដែងហើយក៏មិនភ្លឺច្បាស់ក្នុងលោកនេះដែរ។ ម្នាលភិក្ខុទាំងឡាយធម៌ទាំង៣នេះរមែងមានក្នុងលោកព្រោះហេតុណាព្រោះហេតុនោះទើបព្រះតថាគតអរហន្តសម្មាសម្ពុទ្ធកើតឡើងក្នុងលោកព្រោះហេតុនោះទើបធម្មវិន័យដែលព្រះតថាគតសំដែងហើយភ្លឺច្បាស់ក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ហើយមិនគួរលះបង់ជាតិលះបង់ជរាលះបង់មរណៈបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់រាគៈ១មិនលះបង់ទោសៈ១មិនលះបង់មោហៈ១។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនលះបង់ធម៌ទាំង៣នេះចេញហើយមិនគួរលះបង់ជាតិលះបង់ជរាលះបង់មរណៈបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនលះបង់ធម៌ទាំង៣ចេញហើយមិនគួរលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់សក្កាយទិដ្ឋិ១មិនលះបង់វិចិកិច្ឆា១មិនលះបង់សីលព្វតបរាមាសៈ១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនលះបង់ធម៌ទាំង៣ហើយមិនគួរលះបង់សក្កាយទិដ្ឋិលះបង់វិចិកិច្ឆាលះបង់សីលព្វតបរាមាសៈបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ១មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស១មិនលះបង់នូវភាពរួញរានៃចិត្ត១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣នេះចេញហើយមិនគួរលះបង់សក្កាយទិដ្ឋិលះបង់វិចិកិច្ឆាលះបង់សីលព្វតបរាមាសៈបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ចេញហើយមិនគួរលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវកិរិយាសេពគប់នូវផ្លូវខុសលះបង់នូវភាពរួញរានៃចិត្តបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់ការភ្លេចស្មារតី១មិនលះបង់សេចក្តីមិនដឹងខ្លួន១មិនលះបង់សេចក្តីរវើរវាយនៃចិត្ត១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវកិរិយាសេពគប់នូវផ្លូវខុសលះបង់នូវភាពរួញរានៃចិត្តបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ហើយមិនគួរលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តីមិនដឹងខ្លួនលះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ១មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌១មិនលះបង់នូវភាពនៃចិត្តប្រកាន់១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តីមិនដឹងខ្លួនលះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ចេញហើយមិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់នូវសេចក្តីរវើរវាយ១មិនលះបង់នូវសេចក្តីមិនសង្រួម១មិនលះបង់នូវភាពទ្រុស្តសីល១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយលះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ហើយមិនគួរលះបង់នូវចិត្តរវើរវាយលះបង់នូវសេចក្តីមិនសង្រួមលះបង់នូវភាពទ្រុស្តសីលបានទេ។ ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់នូវភាពមិនមានសទ្ធា១មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល១មិនលះបង់នូវសេចក្តីខ្ជិល១។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌៣នេះហើយមិនគួរលះបង់នូវសេចក្តីរវើរវាយលះបង់នូវសេចក្តីមិនសង្រួមលះបង់នូវភាពទ្រុស្តសីលបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ចេញហើយមិនគួរលះបង់នូវភាពមិនមានសទ្ធាលះបង់នូវភាពមិនដឹងពាក្យពោលលះបង់នូវសេចក្តីខ្ជិលបានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់នូវសេចក្តីមិនអើពើ១មិនលះបង់នូវភាពជាអ្នកប្រដៅក្រ១មិនលះបង់នូវភាពនៃបាបមិត្រ១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់នូវភាពមិនមានសទ្ធាលះបង់នូវភាពមិនដឹងពាក្យពោលលះបង់នូវសេចក្តីខ្ជិលបានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលមិនបានលះបង់ធម៌ទាំង៣ហើយមិនគួរលះបង់នូវសេចក្តីអើពើលះបង់ភាពនៃបាបមិត្របានទេ។ធម៌ទាំង៣តើដូចម្តេច។គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត១មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត១មិនលះបង់នូវសេចក្តីធ្វេសប្រហែស១។ ម្នាលភិក្ខុទាំងឡាយបុគ្គលមិនបានលះបង់ធម៌ទាំង៣នេះហើយមិនគួរលះបង់នូវសេចក្តីមិនអើពើលះបង់នូវភាពជាអ្នកប្រដៅក្រលះបង់នូវភាពនៃបាបមិត្របានទេ។ម្នាលភិក្ខុទាំងឡាយបុគ្គលនេះជាអ្នកមិនមានសេចក្តីអៀនខ្មាសមិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិតជាអ្នកប្រមាទ។កាលបើបុគ្គលនោះជាអ្នកប្រមាទហើយមិនគួរលះបង់នូវសេចក្តីមិនអើពើលះបង់នូវភាពជាអ្នកប្រដៅក្រលះបង់នូវភាពនៃបាបមិត្របានទេ។កាលបើបុគ្គលនោះមានបាបមិត្រហើយមិនគួរលះបង់នូវភាពមិនមានសទ្ធាលះបង់នូវភាពមិនដឹងពាក្យពោលលះបង់នូវសេចក្តីខ្ជិលបានទេ។កាលបើបុគ្គលនោះមានសេចក្តីខ្ជិលហើយមិនគួរលះបង់នូវសេចក្តីរវើរវាយលះបង់នូវសេចក្តីមិនសង្រួមលះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះមានភាពជាអ្នកទ្រុស្តសីលហើយមិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នាដើម្បីមិនឃើញព្រះអរិយៈទាំងឡាយលះបង់នូវភាពនៃសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។កាលបើបុគ្គលនោះមានភាពនៃចិត្តប្រកួតប្រកាន់ហើយមិនគួរលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តីមិនដឹងខ្លួនលះបង់នូវចិត្តរវើរវាយបានទេ។កាលបើបុគ្គលនោះមានចិត្តរវើរវាយហើយមិនគួរលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវកិរិយាសេពគប់នូវផ្លូវខុសលះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។កាលបើបុគ្គលនោះមានចិត្តរួញរាមិនគួរលះបង់នូវសក្កាយទិដ្ឋិលះបង់នូវវិចិកិច្ឆាលះបង់នូវសីលព្វតបរាមាសៈបានទេ។ កាលបើបុគ្គលនោះមានវិចិកិច្ឆាមិនគួរលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបានទេ។កាលបើមិនបានលះបង់រាគៈមិនបានលះបង់ទោសៈមិនបានលះបង់មោហៈមិនគួរលះបង់ជាតិលះបង់ជរាលះបង់មរណៈបានឡើយ។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់ជាតិលះបង់ជរាលះបង់មរណៈបាន។ធម៌ទាំង៣តើដូចម្តេចខ្លះ។គឺលះបង់រាគៈ១លះបង់ទោសៈ១លះបង់មោហៈ១។ ម្នាលភិក្ខុទាំងឡាយបុគ្គលលះបង់ធម៌ទាំង៣នេះចេញបានហើយទើបគួរលះបង់ជាតិលះបង់ជរាលះបង់មរណៈបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់សក្កាយទិដ្ឋិ១លះបង់វិចិកិច្ឆា១លះបង់សីលព្វតបរាមាសៈ១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣នេះបានហើយទើបគួរលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់សក្កាយទិដ្ឋិលះបង់វិចិកិច្ឆាលះបង់សីលព្វតបរាមាសៈបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ១លះបង់ការសេពគប់ផ្លូវខុស១លះបង់សេចក្តីរួញរានៃចិត្ត១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣នេះបានហើយទើបគួរលះបង់សក្កាយទិដ្ឋិលះបង់វិចិកិច្ឆាលះបង់សីលព្វតបរាមាសៈបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវការសេពគប់នូវផ្លូវខុសលះបង់នូវសេចក្តីរួញរានៃចិត្តបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវការភ្លេចស្មារតី១លះបង់នូវសេចក្តីមិនដឹងខ្លួន១លះបង់នូវសេចក្តីរវើរវាយនៃចិត្ត១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវការសេពគប់នូវផ្លូវខុសលះបង់នូវសេចក្តីរួញរានៃចិត្តបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តីមិនដឹងខ្លួនលះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ១លះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌១លះបង់នូវចិត្តប្រកួតប្រកាន់១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣នេះបានហើយទើបគួរលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តិមិនដឹងខ្លួនលះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់សេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌លះបង់នូវចិត្តប្រកួតប្រកាន់បាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវសេចក្តីរវើរវាយ១លះបង់នូវសេចក្តីមិនសង្រួម១លះបង់នូវភាពទ្រុស្តសីល១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣នេះបានហើយទើបគួរលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌លះបង់នូវចិត្តប្រកួតប្រកាន់បាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវសេចក្តីរវើរវាយលះបង់នូវសេចក្តីមិនសង្រួមលះបង់នូវភាពទ្រុស្តសីល។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវភាពមិនមានសទ្ធា១លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល១លះបង់នូវសេចក្តីខ្ជិល១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣នេះបានហើយទើបគួរលះបង់នូវសេចក្តីរវើរវាយលះបង់នូវសេចក្តីមិនសង្រួមលះបង់នូវភាពទ្រុស្តសីលបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវភាពមិនមានសទ្ធាលះបង់នូវសេចក្តីមិនដឹងនូវពាក្យពោលលះបង់នូវសេចក្តីខ្ជិលបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវសេចក្តីមិនអើពើ១លះបង់នូវភាពជាអ្នកប្រដៅក្រ១លះបង់នូវភាពនៃបាបមិត្ត១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវភាពមិនមានសទ្ធាលះបង់នូវភាពមិនដឹងនូវពាក្យពោលលះបង់នូវសេចក្តីខ្ជិលបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវសេចក្តីមិនអើពើលះបង់នូវភាពជាអ្នកប្រដៅក្រលះបង់នូវភាពនៃបាបមិត្តបាន។ធម៌ទាំង៣តើដូចម្តេច។គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត១លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត១លះបង់នូវសេចក្តីធ្វេសប្រហែស១។ ម្នាលភិក្ខុទាំងឡាយបុគ្គលកាលលះបង់ធម៌ទាំង៣បានហើយទើបគួរលះបង់នូវសេចក្តីមិនអើពើលះបង់នូវភាពជាអ្នកប្រដៅក្រលះបង់នូវភាពនៃបាបមិត្តបាន។ម្នាលភិក្ខុទាំងឡាយបុគ្គលនេះជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិតក្តៅនឹងអំពើទុច្ចរិតមិនប្រមាទ។កាលបើបុគ្គលនោះមិនប្រមាទហើយទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើលះបង់នូវភាពជាអ្នកប្រដៅក្រលះបង់នូវភាពនៃបាបមិត្តបាន។ កាលបើបុគ្គលនោះមានកល្យាណមិត្តហើយទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធាលះបង់នូវសេចក្តីមិនដឹងនូវពាក្យពោលលះបង់នូវសេចក្តីខ្ជិលបាន។កាលបើបុគ្គលនោះមានសេចក្តីព្យាយាមប្រារព្ធហើយទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយលះបង់នូវការមិនសង្រួមលះបង់នូវភាពទ្រុស្តសីលបាន។កាលបើបុគ្គលនោះមានសីលទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយលះបង់នូវសេចក្តីប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌លះបង់នូវចិត្តប្រកួតប្រកាន់បាន។ កាលបើបុគ្គលនោះមិនមានចិត្តប្រកួតប្រកាន់ហើយទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតីលះបង់នូវសេចក្តីមិនដឹងខ្លួនលះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។កាលបើបុគ្គលនោះមិនមានចិត្តរសាប់រសល់ហើយទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយលះបង់នូវការសេពគប់នូវផ្លូវខុសលះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះមិនមានចិត្តរួញរាហើយទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិលះបង់នូវវិចិកិច្ឆាលះបង់នូវសីលព្វតបរាមាសៈបាន។កាលបើបុគ្គលនោះមិនមានវិចិកិច្ឆាហើយទើបគួរដើម្បីលះបង់រាគៈលះបង់ទោសៈលះបង់មោហៈបាន។កាលបើបុគ្គលនោះលះបង់រាគៈលះបង់ទោសៈលះបង់មោហៈហើយទើបគួរដើម្បីលះបង់ជាតិលះបង់ជរាលះបង់មរណៈបាន។ តយោធម្មសូត្រឬប្រសិនបើធម៌ទាំង៣នេះមិនមានក្នុងលោកទេព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ-បិដក៥០ទំព័រ៣១៣ឃ្នាប៧៦ ដោយ៥០០០ឆ្នាំ
    Public date : 05, Jan 2024 (3,941 Read)
    តតិយវគ្គ [១៩១]ម្នាលភិក្ខុទាំងឡាយបុគ្គលមួយកាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនដើម្បីមិនជាសុខដល់ជនច្រើនដើម្បីសេចក្តីវិនាសដល់ជនច្រើនដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។បុគ្គលម្នាក់គឺអ្នកណា។គឺបុគ្គលជាមិច្ឆាទិដ្ឋិជាអ្នកយល់ខុសបុគ្គលនោះរមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្មឲ្យតាំងនៅក្នុងអសទ្ធម្ម។ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់នេះឯងកាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនដើម្បីមិនជាសុខដល់ជនច្រើនដើម្បីសេចក្តីវិនាសដល់ជនច្រើនដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។ [១៩២]ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់កាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីជាប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីសេចក្តីចំរើនដល់ជនច្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ។បុគ្គលម្នាក់គឺអ្នកណា។គឺបុគ្គលជាសម្មាទិដ្ឋិជាអ្នកយល់ត្រូវបុគ្គលនោះរមែងនាំជនច្រើនឲ្យឃ្លាតចាកអសទ្ធម្មឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់នេះឯងកាលកើតឡើយក្នុងលោកក៏កើតឡើងដើម្បីជាប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីសេចក្តីចំរើនដល់ជនច្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ។ តតិយវគ្គឬបុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ-បិដកភាគ៤០ទំព័រ៧៥ឃ្នាប១៩១ ដោយ៥០០០ឆ្នាំ
    Public date : 05, Jan 2024 (4,320 Read)
    តតិយវគ្គ [១៩១]ម្នាលភិក្ខុទាំងឡាយបុគ្គលមួយកាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនដើម្បីមិនជាសុខដល់ជនច្រើនដើម្បីសេចក្តីវិនាសដល់ជនច្រើនដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។បុគ្គលម្នាក់គឺអ្នកណា។គឺបុគ្គលជាមិច្ឆាទិដ្ឋិជាអ្នកយល់ខុសបុគ្គលនោះរមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្មឲ្យតាំងនៅក្នុងអសទ្ធម្ម។ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់នេះឯងកាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនដើម្បីមិនជាសុខដល់ជនច្រើនដើម្បីសេចក្តីវិនាសដល់ជនច្រើនដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។ [១៩២]ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់កាលកើតឡើងក្នុងលោកក៏កើតឡើងដើម្បីជាប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីសេចក្តីចំរើនដល់ជនច្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ។បុគ្គលម្នាក់គឺអ្នកណា។គឺបុគ្គលជាសម្មាទិដ្ឋិជាអ្នកយល់ត្រូវបុគ្គលនោះរមែងនាំជនច្រើនឲ្យឃ្លាតចាកអសទ្ធម្មឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ម្នាលភិក្ខុទាំងឡាយបុគ្គលម្នាក់នេះឯងកាលកើតឡើយក្នុងលោកក៏កើតឡើងដើម្បីជាប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីសេចក្តីចំរើនដល់ជនច្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ។ តតិយវគ្គឬបុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ-បិដកភាគ៤០ទំព័រ៧៥ឃ្នាប១៩១ ដោយ៥០០០ឆ្នាំ
                          Page 3