សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (95)
    Public date : 30, Sep 2023 (57,309 Read)
    បុណ្យ​កាន់​បិណ្ឌជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​១រោចខែ​ភទ្របទដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក។ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់។នៅ​ខែ​ភទ្របទមេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹកចំនែក​ខាង​រនោចព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ក៏​កាន់​តែ​ហោច​ទៅៗធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដងៗ។ នៅ​ពេល​នោះ​ហើយដែល​យមរាជ(ស្ដេច​មច្ចុរាជ)ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយក្នុង​១ឆ្នាំ​ម្ដងដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូនកូន​ចៅដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ។ដោយ​សត្វ​នរកជា​អ្នក​ខ្លាច​ពន្លឺទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត។អ្នក​ខ្លះ​និយាយ​ថាតែ​ដល់​រដូវ​ហើយសត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់៧វត្តបើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេនោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ។ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះគេ​ហៅ​ថា“​កាន់​បិណ្ឌ​”។ពាក្យ​ថា​បិណ្ឌមក​ពី​ពាក្យ​បាលី​ថា“បិណ្ឌៈ​”មាន​ន័យ​ថា“​ដុំ​បាយ​”។ ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័នដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាងគ.ស.៨៨៩ដល់៩១០យើង​ដឹង​ថានៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាងគេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់និងចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ។ សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើបដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូងហើយ​លាយឬបុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀតតាម​​ទម្លាប់​ស្រុក។គេ​រៀប​បាយ​បិណ្ឌនៅ​ជុំវិញ​បាយ​បត្ត​បូរ​បាយ​បត្ត​បូរ​ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរគ្រាន់​តែ​ពូត​ជា​ពំនូត​ធំៗមាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេកនិងមាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង។តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី១គេ​ដាក់​បាយ​បិណ្ឌ​តែ១ពំនូត​ទេ។ ហើយ​គេ​ចេះ​តែ​ថែម១ថ្ងៃ១ដុំលុះ​ត្រា​តែ​គ្រប់១៥ដុំ។ប៉ុន្តែ​មាន​ស្រុក​ខ្លះមាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះភូមិ​ខ្លះគេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ៥ទេដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធទាំង៥ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ។នៅ​ភូមិ​ខ្លះ​ទៀត,ជុំ​វិញ​ជើង​បាយ​បត្ត​បូរ​មាន​ដាក​បាយ​កន្ទោង៨ផងហើយ​កន្ទោង​និមួយៗមាន​តាំង​ពី​បាយ១ដុំដល់​១៥ដុំ។កន្ទោង​បាយ​ទាំង៨នោះគេ​ទុក​បម្រុងយក​ទៅ​ដាក់​ជុំវិញព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី។ តាម​ទម្លាប់ជា​ធម្មតាគេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​,ឯ​បាយ​បិណ្ឌគេ​ត្រូវ​នាំ​យក​ទៅផ្ទះដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ។ក្រៅ​ពី​បាយ​បិណ្ឌនិងបាយ​បត្ត​បូរគេ​មាន​ធ្វើ​ផ្កា​បិណ្ឌដែល​មាន​បាច់​ផ្កា១រាង​ដូច​សាជី​ជ្រុងថែម​ទៀត។ផ្កា​បិណ្ឌ​មាន​ឆ្អឹងកណ្ដាល​ធ្វើ​អំពី​ឫស្សីកំពស់​ប្រហែល​ជា១​ម.មាន​ស៊ក​កង់​ឈើ​មូលៗជា​ថ្នាក់​រាង​ធំ​ក្រោមរៀវ​តូច​ទៅ​លើ។ នៅ​កន្លែង​កង់​ជា​ថ្នាក់ៗនោះ​មាន​ដោត​ផ្កា​ញ័រធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ដោយ​នៅ​ចុង​ទង់ធ្វើ​ដោយ​ខ្សែ​លួសតែ​កាល​ណា​មាន​ខ្យល់​បក់​មកសូម្បី​​តិច​យ៉ាង​ណាក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះឲ្យ​រញ្ជួយ​ញ័រ​ៗដែរនៅ​កំពូល​ស៊ុមផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើនៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន១ផង។នៅ​វត្ត​ខ្លះពួក​ទាយកទាយិកានាំ​គ្នា​ផ្លាស់​ទៀន​នេះរាល់​យប់។គេ​ធ្វើ​ផ្កា​បិណ្ឌដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយនៅ​ឯ​ឋាន​ត្រៃត្រឹង្សដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស។ ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមីខែ​ភទ្របទ​មកទាយកទាយិកានាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្តដែល​គេ​វាន​ចាត់​ចែងរៀប​ចំ​លំអរជា​ស្រេច​សម្រាប់​បុណ្យដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្តនិងសំដែង​ធម្មទេសនា។លុះ​ចប់​ធម៌​ទេសនាហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀងៗខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ទើប​នាំ​គ្នា​ក្រោកពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត។អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេអ្នក​នោះទូង​ស្គរ​ជា​សញ្ញាដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត។ ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយគេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌបាយ​បត្ត​បូរនិងម្ហូប​ចំណី​ផ្សេងៗទៅ​កាន់​វត្ត​យ៉ាង​រួសរាន់។ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ៣ជុំរួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌។ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន២យ៉ាង,ធម៌​មួយ​យ៉ាងសម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោចធម៌​មួយ​ទៀតសម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង។ព្រលឹមឡើងអ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញយក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង។ដល់​ថ្ងៃ​ជិត​ត្រង់ទើប​នាំ​គ្នា​យក​ចង្ហាន់ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត។គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់១៥ថ្ងៃ។ថ្ងៃ​ទី១៥នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ។ ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ នៅ​ព្រះ​បរម​រាជវាំងព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មកចាប់​តាំង​ពី​ថ្ងៃ១១រោច។នៅ​ពេល​នេះយើង​សូម​ជូន​អំពី​ព្រះរាជ​ពីធី​យ៉ាង​សង្ខេប,ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿងអធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធីពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ។ខាង​ទំនៀម​ព្រះ​មហាក្សត្រធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃព្រោះ​គេ​ធ្វើ​ជំនួស​បាយបត្តបូរ​យើង​ធម្មតា។ ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធីក៏​មាន​រាង​ធំ​ក្រោម​ស្រួច​លើ​ដែរប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដងហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើនិងទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប។ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ,នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប១អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយដល់​ថ្ងៃ​បង្ហើយ​បុណ្យគេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត។ នៅ​ថ្ងៃ​១១រោចដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ។ស្អែក​ឡើង​គឺ​ថ្ងៃ​១២រោចព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង៤ភ្លឺ​ដើម្បី​ស្វាធ្យាយធម៌​រហូត​ដល់​ម៉ោង១០ទើប​ក្រុម​សង្ឃ​ការីរៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់។វេលា​រសៀលថ្ងៃ​ដដែលត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀតទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី១ដែល​យើង​បាន​ពោល​រួច​មក​ហើយ។ ថ្ងៃ១៣រោចពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀតជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយជា​ពិសេស​គឺ​ប្រះ​រាជា៥ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេគឺ​ព្រះ​ករុណាព្រះ​អង្គឌួងព្រះ​ករុណា​ព្រះ​នរោត្ដមព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិព្រះ​ករុណា​ព្រះ​មុនីវង្សនិងព្រះ​ករុណា​ព្រះ​សុរាម្រិត។ នៅ​ថ្ងៃ១៤រោចព្រះ​ករុណា,ព្រះ​រាជវង្សានុវង្សស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយនឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី។បន្ទាប់​មកគេ​និមន្ត​ព្រះសង្ឃ​បង្សុកូលគឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិនិងជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា។នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ។ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយកហើយ​ចុង​ម្ខាង​ទៀតយក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ។អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់។ រួច​ពី​នោះ​មកព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូបរូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កានិងថ្វាយ​បង្គំ​ព្រះ​បរម​រូបជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ។ ត​មក​ទៀតក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូបរូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀតដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក។នៅ​ម៉ោង៩យប់ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​និងព្រះ​រាជ​វង្សានុវង្សចៅ​ជិត​ចៅ​ចមព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រីម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​“​ប្រជុំ​បិណ្ឌ​”។នៅ​ឱកាស​នោះព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង៤ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ។ សម័យ​បុរាណតែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើងព្រះ​ករុណា​ទ្រង់​ជ្រើស​តាំងព្រះ​រាជ​វង្សា​នុវង្ស១អង្គជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់។កាល​នោះមាន​តែ​ស្ដេច​ត្រាញ់​បួន​ទេប្រចាំ​ទិស​ទាំង​៤នៃ​ព្រះ​នគរ។ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន​មកុដ១ព្រះ​ខ័ន១និងត្រា១ដល់​ស្ដេច​ត្រាញ់​ទាំង​នោះមួយ​គ្រឿងៗមួយ​អង្គ។ ប៉ុន្តែ​មកុដនិងត្រា​បាត់​បង់​អស់​ទៅ​ហើយនៅ​សល់​តែ​ព្រះ​ខ័នដែល​មាន​ពួក​បាគូ​មួយ​ក្រុមនៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំនៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ។ព្រះ​ខ័នទាំង​បួន​មាន​សភាព​ដូច​គ្នានៅ​លើ​មុខ​ព្រះខ័នមាន​ឆ្លាក់​មន្ត​អាគម​ផងហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​៤បែប។សត្វ​ទាំង​៤បែប​នោះទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង។ ដោយ​ហេតុ​ថា​សម័យ​មុនពួ​ស្ដេច​ត្រាញ់​ទាំង៤ត្រូវ​ចូល​ខ្លួន​ទៅរាជ​ធានីដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធនៃ​បុព្វបុរសរបស់​ខ្លួនទើប​ព្រះ​ខ័នទាំង​បួនដែល​ជា​តំនាង​ស្ដេច​ត្រាញ់ក៏​ត្រូវ​យក​មក​តម្កល់ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ។ ក្រៅ​ពី​នោះមាន​តុ​ពីរ​ទៀតនៅ​ចំ​ពី​មុខ​កន្លែងតម្កល់​ព្រះ​បរម​រូប។តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាសគឺ​ជា​ដង្វាយ​ថ្វាយព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រទ្រង់​រាជ្យ។តុ១ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរចំពោះ​វិញ្ញាណ​ក្ខ័ន្ធនៃ​ព្រះ​រាជ​វង្សា​នុវង្ស។នៅ​ជិត​តុ​នោះមាន​តុ​មួយ​តូច​មួយ​ទៀតតម្កល់​កែវ​ទឹក​ដូង។ កាល​ព្រះ​ករុណា​ទ្រង់​យាងដល់​ទី​ប្រជុំ​ហើយព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀនគោល​ទាំង​គូដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រព្រះ​បរម​រូប។បារ​គូ៩នាក់សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជាហើយ​ថ្វាយ​ស័ង្ខរួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី១សន្លឹកដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេងដើម្បី​សិរី​សួស្ដី។ បន្ទាប់​មក​ទៀតចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរសូត្រ​បួងសួង​ព្រះ​បិតរសូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រនិងរាស្ត្រ​ប្រជា​ធំ​-តូចមាន​-ក្រដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូលទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយសូម​ឲ្យ​បាន​សេចក្ដី​សុខចម្រើន​ទាំង​អស់។លុះ​ចប់​កិច្ច​បួងសួង​ហើយព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ។ត​មក​តៀតពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រីក៏​ចូល​ម្ដង៤នាក់ៗដូច​មុន​ដែរ។ បន្ទាប់​មក​ទៀត,ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯងរួច​ទើប​ក្រុម​ក្សត្រីចៅ​ជិតចៅ​ចមនិងភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រីចូល​ចាក់​ទឹក​ដូងម្ដង៤នាក់ៗជា​លំដាប់​។លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយគេ​និមន្ត​ព្រះ​សង្ឃ​ទេសនារឿង​ពុទ្ធ​ប្រវត្តិរួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គនៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ។នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជាក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ។ ប៉ុន្តែសូម​កត់​សម្គាល់​ថាពិធី​ចាក់​ទឹក​ដូងនិងបិធី​អភិសេក​ព្រះ​ពុធ្ធ​រូបតែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង២៤ម៉ោងមុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប។ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ។លុះ​ភ្លឺ​ស្រាងៗហើយពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូចដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែរួច​សែង​យក​ទៅ​ឯង​កំពង់​ផែទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក។គេ​យក​ទូក១មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ៤មុខទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹកបញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង។ លុះ​ត្រឡប់​មក​វិញពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូលនិងប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច។ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​និងភ្ជុំ​បិណ្ឌក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ។គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង។ ទំនៀម​រាស្ត្រៈ ថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌគឺ​ជា​ថ្ងៃ​“​ប្រជុំ​បិណ្ឌ​”ឬ“​ភ្ជុំ​បិណ្ឌ​”។មុន​ថ្ងៃ​ភ្ជុំ​ជា​ថ្ងៃ​ភ្ជុំ​ធំ,នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សមនំ​គមដើម្បី​យក​ទៅ​វត្ត​អារមចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយនិងសែន​ជីដូន​ជីតាដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ។ចំនែក​នៅ​ឯ​វត្តគេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យតាម​របៀបព្រោះ​នៅ​វេលា​យប់​១៤រោច​នោះព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌និងទេសនា​ទល់​ភ្លឺហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូលនិងអភិសេក​ព្រះ​ពុទ្ធ​រូបដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី។ មាន​រឿង​ដំណាល​ថាកាល​នោះព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុតនឹង​ជរា​ព្យាធិនិងមរណៈជា​ពន់​ពេកទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ។ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល៦​ឆ្នាំទាល់​តែ​មាន​ប្រះកាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំងប៉ុន្តែ​ក្រោយ​បន្តិច​មកប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថាការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះមិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ។ត​ពី​នោះ​មកប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណនៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹងមារា​ធិរាជ​ដែល​ជា​សត្រូវតាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក។ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណីជា​កស្សិណនាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង។ឯ​ទំ​នៀម​ធ្វើ​បុណ្យអភិសេក​ព្រះ​ពុទ្ធ​រូបជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង។ ហេតុ​នេះ​ហើយបាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារីអង្គុយ​បក​ស្រូ​វ​ភោជសាលីនិងចំអិន​មធុបាយាសដោយ​ទឹក​ដុងនិងភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា។ដល់​ពេល​ទៀប​ភ្លឺមាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូកជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ។ ពេល​ភ្លឺ​ស្រាងៗទាយក​ទាយិកានាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀងៗខ្លួនទៅ​សំរាក​បន្តិចដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញនៅ​ពេល​ថ្ងៃ​ជិត​ត្រង់។ជិត​ដល់​ពេល​ហើយអ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរបាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេងៗដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតាដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ។នៅ​ស្រុក​ខ្លះគេ​បង្វិល​ពពិល​បំបួសដូន​ជី​មួយ​ផងនៅ​ឱកាស​នោះ។ ពេល​ព្រលប់​ថ្ងៃ​ដដែលអ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួនដើម្បី​សែន​ជីដូន​ជីតា។គេ​ក្រាល់​កន្ទេល១ដាក់​សំពត់​ស​ក្រាល​ពី​លើមាន​ខ្នើយ១ផងនៅ​អម​កន្ទេល​ទាំង​សង្ខាងមាន​ថាស​ចំអាបបង្អែមបាយ​បិណ្ឌនិងបាយ​បត្តបូរ។លុះ​រៀប​ចំ​ស្រេច​កាល​នាមនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារអុច​ធូប​ទៀនសំបូង​សំរូងអញ្ជើញ​ជីដូន​ជីតាញាតិ​មិត្តដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះឲ្យ​អញ្ជើញ​មក​សេព​សោយអាហារ​ភោជន​ដែល​គេ​រៀប​ជូននិងឲ្យ​សព្ទ​សាធុការ​ពរដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង។ ថ្ងៃ​ជា​បន្ទាប់​មកគឺ​ថ្ងៃ១កើត​ខែ​អស្សុជគេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេកផ្ទុក​ដោយ​ស្បៀង​អាហារស្រូវ​អង្ករនំ​នែក​គ្រប់​យ៉ាងយក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរហើយ​និយាយ​ថាសូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ។ ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញនា​ថ្ងៃ​ដដែល​នោះគេ​មាន​ថ្វើ​ពីធី​សេនឬ​ថ្វាយ​ព្រះ​ភូមិ​ផង។គេ​រៀប​ចំ​កន្ទេល​ខ្នើយបាយ​ទឹកនិងសំណែន​ផ្សេងៗដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែររួច​គេ​អញ្ជើញ​ព្រះភូមិព្រះ​ធរណីឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង។ជួន​កាលបន្ទាប់​ពី​ការ​សែន​ព្រេន​និងបួសងួង​នោះ​មកកូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះនាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវវាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំងបណ្ដើរ​ថា“​ឱ!ព្រះ​ភូមិ​ករព្រះ​ធរណីយាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​”រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ។ បន្ទាប់​មក​ទៀតកេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រីចង់​សរសរ​កន្ទោងចង​ស្នែង​គោ​ក្របីនង្គ័លនិងរនាស់។អំបោះ​នេះជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹងរវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំនិងអ្នក​ផ្ទះ។គេ​យក​ប្រេងម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះហើយ​សុំ​ខមា​ទោសកុំ​ឲ្យ​មាន​កម្មពៀរដោយ​បាន​ប្រើនិងវាយ​ដំ​សត្វ​នោះក្នុង​ការ​ធ្វើ​ស្រែ​ចំការ។រួច​អ្នក​ស្រែ​ចំការ​នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយៗគ្រប់​រែស។ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើងៗហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ដូច​ជីវ​ឡាវមាន​ដាក់​បាយ​នំចំណីនិងចង​ស្លាប​មាន់​ខ្មៅ១នៅ​មាត់​ច្រក​នោះ​ផង។អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែហើយ​ថយ​មក​អង្គុយបួង​សួង​មួយ​សន្ទុះសុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន។នៅ​កន្លែង​ខ្លះ​ទៀតគេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន។ ប្រភព ដោយ៥០០០ឆ្នាំ
    Public date : 16, Jun 2023 (6,457 Read)
    ព្រះឧត្តមមុនីអ៊ុមស៊ូរជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនានិងអក្សរសាស្ត្ររជាតិហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេសនិងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនានិងសង្គមជាតិ។ យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថាកុមារអ៊ុមស៊ូរកើតនៅថ្ងៃពុធ១៤រោចខែផល្គុនឆ្នាំម្សាញ់ត្រីស័កព.ស.២៤៣៣គ.ស.១៨៨០វេលាម៉ោង៦ព្រឹកនៅភូមិកន្សោមអកឃុំកន្សោមអកស្រុកកំពង់ត្របែកខេត្តព្រៃវែងដែលមានបិតានាមទេសនិងមាតានាមអ៊ុម។កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតារហូតដល់ចេះមើលអានសរសរបាន។អាយុ១៦ឆ្នាំចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្សទៀងចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែកជាមេគណខេត្តបាភ្នំដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។រៀនធម៌វិន័យបាន១វស្សាក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។ សៀវភៅដដែលបានបញ្ជាក់ថាក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សាបានសិក្សាគម្ពីរនានាមានព្រះអភិធម្ម៧គម្ពីរជាដើមចារសាស្ត្រាគ្រែ៣ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្សទៀងអនិច្ចធម្មទៅសាមណេរស៊ូរខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សានិងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែនជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះ វស្សាក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។ បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំគឺមកដល់អាយុ២១ឆ្នាំពេញបរិបូរណ៍ឧបាសកស៊ូរក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញដែលមានលោកគ្រូព្រហ្មសរោឃួនចៅអធិការវត្តពោធិ៍លាស់ជាព្រះឧបជ្ឈាយ៍លោកគ្រូបញ្ញាសទ្ធម្មោមាសចៅអធិការវត្តសិរីសាគរនិងលោកគ្រូចន្ទកេសរោឃឹមវត្តពោធិ៍លាស់ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថាធម្មវិនយរក្ខិតដែលប្រែថាអ្នករក្សាព្រះធម៌វិន័យ។ ព្រះអង្គបានបំពេញជាភិក្ខុរួចមកក្នុងវស្សាទី១រៀនបាតិមោក្ខប្រែចតុប្បារិសុទ្ធិសីលនៅក្នុងវត្តកំណើត។វស្សាទី២និមន្តចេញទៅរៀនព្រះត្រៃបិដកមូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺហើយវស្សាទី៣និមន្តមកគង់នៅវត្តឧណ្ណាលោមក្រុងភ្នំពេញរៀនមូលកច្ចាយនៈ។មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញនិងជួយបង្ហាត់មូលច្ចាយនៈនិងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ទី៨និងទី៩ព្រះអង្គនិមន្តមកនៅភ្នំពេញវិញរៀនមង្គលត្ថទីបនីវិសុទ្ធិមគ្គគម្ពីរផ្សេងៗទៀតនិងបឋមសាមន្តប្បាសាទិកាជាដើមពីសំណាក់អាចារ្យអួននិងព្រះមហាវិមលធម្មថោង។ វស្សាទី១០ដល់ទី១៦ជាអាចារ្យបង្រៀននៅវត្តសិរីសាគរព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជនិលទៀងឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ក្នុងវស្សាទី១៧ព្រះមហាវិមលធម្មថោងនិមន្តឱ្យមកនៅភ្នំពេញវិញបានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជាឯមព្រះគ្រូសង្ឃសត្ថាជួនណាតព្រះគ្រូសង្ឃវិជ្ជាហួតតាតនិងអាចារ្យជាច្រើនទៀតពិនិត្យគម្ពីរបាលីអដ្ឋកថាដីកាយោជនាសង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិងពុទ្ធានុញ្ញាតហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ សមណៈសក្តិដែលបានទទួល ព,ស,២៤៦០គ,ស,១៩១៧បានឋានៈជាព្រះវិមលបញ្ញា។ ព,ស,២៤៣១គ,ស,១៩១៨ព្រះករុណាម្ចាស់ជីវិតនិងរាជការប្រូតិកតូរ៉ាត៍បង្កើតព្រះរាជបណ្ណាល័យតម្កល់ក្បូនច្បាប់បានតែងតាំង អាចារ្យស៊ូជាអាចារ្យផ្ទៀងផ្ទាត់ធម៌វិន័យហើយលោកបានយកសេចក្តីព្រាងធម៌មកបោះពុម្ពផ្សាយតាមលំដាប់។ ព,ស,២៤៧២រាជការបង្កើតពុទ្ធសាសនបណ្ឌិត្យឱ្យមានក្រុមជុំនុំច្រើនរូបប្រែព្រះត្រៃបិដកពីបាលីមកសម្រាយបានតាំងលោកជាអធិបតីរងអ្នកចាត់ការឱ្យក្រុមជុំនុំប្រែព្រះបិដក។ ព,ស,ព្រះករុណាជាម្ចាស់ជីវិតលើត្បូងប្រទានកិត្តិយសជាព្រះឧត្តមមុនីទីរាជាគណៈពិសេស។ គ្រឿងឥស្សរិយយសដែលទទួលបាន •មេដាយមុនីសារភ័ណ្ឌពីព្រះចៅក្រុងកម្ពុជា •មេដាយអស្សរឹទ្ធិពីព្រះចៅក្រុងកម្ពុជា •មេដាយអស្សរឹទ្ធិពីព្រះចៅក្រុងហ្លួងព្រះបាង(ប្រទេសលាវ) •អូហ្វីស្យេដាកាដេមីពីរាជាការបារាំងសេស •បដិញ្ញាណអំពីទ័ពក្រុងកម្ពុជាដោយគុណដែលលោកបានជួយឧប្ថម្ភព្រះពុទ្ធសាសនានិងការសិក្សាវិជ្ជាខ្មែរឱ្យចម្រើន។ ស្នាដៃកសាងនិងការតែងនិពន្ធ សាងព្រះពុទ្ធរូបធំ១អង្គមធ្យម២អង្គសាងកុដិឧបដ្ធានសាលាចេតិយជីកស្រះក្នុងវត្តសំរោង(ស្រុកកំពង់ត្របែក)បង្ហើយព្រះវិហារសាងបល្ល័ង្កសាងព្រះត្រៃបិដក២ចប់និងទូ២សាងចេតិយមាសតម្កល់ព្រះសារីរិកធាតុសាងមន្ទីធម្មសភាសម្ពោធសាលាបាលីសាងចេតិយប្រាក់កំពូលលមាសដាំត្បូងតម្កល់សារីរិធាតុនិងព្រះអរហន្ត។ សាងគម្ពីរបាលីស្លឹករឹតមានមូលកច្ចាយនៈធម្មបទជាដើមសៀវភៅធម៌អក្សរសៀមអក្សរខ្មែរជាច្រើនមាន១គិហិបដិបត្តិ២វិសុទ្ធិមគ្គ៣អភិធានប្បទីបិកា៤សារត្ថសង្គហៈ៥អភិធម្មត្ថសង្គហៈ៦មិលិន្ទប្បញ្ហាភាគ១/២(បកប្រែ)៧រតនប្បភា៨មហាវស្ស៩អវសានកិច្ច១០មរណានុស្សតិកម្មដ្ធាន។ ព្រះឧត្តមមុនីអ៊ុមស៊ូអនិច្ចធម្មនៅវេលាយប់រំលងអធ្រាត្រម៉ោង២កន្លះក្នុងថ្ងៃសុក្រ៥កើតខែទុតិយាសាឍឆ្នាំថោះឯកស័កព,ស,២៤៨២ត្រូវនឹងថ្ងៃទី២២ខែកក្កដាគ,ស,១៩៣៩ក្នុងជន្មាយុ៥៩ឆ្នាំនៅមហាកុដិវត្តឧណ្ណាលោមក្រុងភ្នំពេញ។ បញ្ជាក់ព្រះសពព្រះឧត្តមមុនីអ៊ុមស៊ូជាអ្នកប្រាជ្ញធំមួយនៅក្នុងស្រុកខ្មែរប៉ែកខាងព្រះអភិធម្មបរមត្ថមានកេរ្តិ៍ឈ្មោះល្បីទូទាំងក្នុងស្រុកខ្មែររហូតដល់ក្រៅប្រទេស។លោកគឺជាព្រះមហាថេរ១អង្គដែលមានភាពស្ងប់ស្ងាត់និងសន្សំសំចៃពេលវេលាណាស់បើអ្នកណាម្នាក់មករកលោកដើម្បីប្រាស្រ័យទាក់ទងនឹងរឿងអ្វីមួយនោះលោកកម្រនឹងចេញជួបណស់ពីព្រោះក្នុងមួយជីវិតរបស់លោកលោកបានបូជាជីវិតដើម្បីពុទ្ធសាសនានិងអក្សរសាស្រ្តរបស់ជាតិតែប៉ុណ្ណោះ។ (ឯកសារយោងសៀវភៅមហាបុរសក្នុងព្រះពុទ្ធសាសនាខ្មែរ) ដោយ​៥០០០​ឆ្នាំ​
    Public date : 16, Jun 2023 (6,318 Read)
    សព្វ​ថ្ងៃ​នេះភាសា​ខ្មែរ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួនក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត។មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើងប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ។ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរសម្រេចឱ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ(សម្ដេច​ព្រះ​សង្ឃរាជជួនណាត)។​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យានិង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​មានលោកងួនវ៉ាន់​ចន្ធីជា​នាយកបាន​រៀបចំ​​ក្រុម​ការ​ងារ​មួយនៅ​ថ្ងៃ​ទី០៩ខែ​តុលា​ឆ្នាំ២០០៥​ក្នុង​គោល​បំណង៖ ១.អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោហ៊ុនសែនជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​លើ​វិស័យ​អក្សរសាស្ត្រនិង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ឯ.ឧ.សុខអានប្រធាន​​គណៈកម្មាធិការ​​ជាតិ​ភាសាខ្មែរដែល​មាន​គោលដៅ​ធ្វើឱ្យ​មាន​ស្ថិរភាពនិង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី២របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ។ ២.ថែរក្សានិង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជជួនណាតនិង​បន្ត​និរន្តរភាព​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រដោយ​ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​​ ក.រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​៥ ខ.រៀប​ចំ​បញ្ជី​ពាក្យ​(ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ឬ​បី​បែបដើម្បី​ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័តនិង​សម្រេច​ក្នុង​ការ​​សរសេរ​ឱ្យបាន​ឯកភាព​គ្នា) គ.​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះពុម្ព​លើក​ទី៥​ឱ្យក្លាយ​ជា​មេ​ពាក្យ​ឡើង ឃ.រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិកនិង​កែ​លំអ​រាល់​ឆ្នាំ ង.ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មីរួម​ទាំង​និយមន័យ​មកវិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី៦បន្ត​ទៀត ៣.សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ដូចជា​វិទ្យាស្ថាន​បើក​ទូលាយ(OpenInstitute),SEALangនិង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ជាដើម​ដើម្បីឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ។ ៤.​បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិកក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ជួនណាត​រួច​មក(ករណី​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់) ខាង​ក្រោម​នេះ​ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​និទាន​កថា​ដែល​បាន​ព្រះ​លិខិត​ចុះ​ថ្ងៃ​ទី​១០ខែធ្នូឆ្នាំ១៩៦៧(ព.ស.២៥១១)ដោយ​អតីត​សម្ដេច​ព្រះ​សង្ឃរាជ​គណៈមហានិកាយជួនណាតជោតញ្ញាណោក្នុង​គ្រា​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី៥។​ ‹ខ្ញុំ​ថ្លែង​សេចក្ដី​អំពី​ប្រវត្តិ​នៃ​វចនានុក្រម​នេះ​ជា​សង្ខេបមិន​សព្វ​គ្រប់​តាម​ដំណើរ​ការណ៍​ដែល​កន្លង​ទៅ​ហើយ​នោះ​ទេ,ខ្ញុំ​ថ្លែង​ដោយ​អន្លើ​ៗ​ខ្លះ​គ្រាន់​តែឱ្យ​អស់​លោក​បាន​ជ្រាប​សោះ​តែ​ខាន​ប៉ុណ្ណោះ​ហើយ​អស់​លោក​នឹង​បាន​ជួយ​​ឧបត្ថម្ភ​វចនានុក្រម​នេះឱ្យ​មាន​ការ​លូត​លាស់​ចម្រើន​តទៅ​តាម​សម័យ​និយមនា​អនាគត​កាល។វចនានុក្រម​ខ្មែរ​ទាំង២ភាគ​នេះ​ជា​សម្បត្តិ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញគឺ​ជា​របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ចាប់​ផ្ដើម​បោះ​ពុម្ព​គ្រា​ទី១មកពុំ​មែន​ជា​សម្បត្តិ​របស់​ឯក​ជន​ទេ។ព្រះ​រាជ​ប្រកាស​លេខ៦៧ចុះ​ថ្ងៃ​ទី៤ធ្នូ១៩១៥ឱ្យឈ្មោះ​ថាវចនានុក្រម​ខ្មែរ​របស់​រាជការប៉ុន្តែ​កាល​​ដែល​បោះពុម្ព​គ្រា​ទី១ជា​ដំបូង​បង្អស់​នោះអស់​លោក​កុង្សីយ៍​សេនាបតី​ក្នុង​សម័យ​នោះសុំ​ថាឱ្យ​ដាក់​ឈ្មោះ​ត្រឹម​តែ​ថាវចនានុក្រម​ខ្មែរ​ភាគ​ទី១ភាគ​ទី២(DICTIONNAIRECAMBODGIENTomeITomeII)កុំ​ដាក់​ពាក្យ​ថារបស់​រាជ​ការព្រោះ​បើ​ដាក់​ឈ្មោះ​ថារបស់​រាជ​ការក៏​ទៅ​ជា​បង្ខំឱ្យគេ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​​ខាត,ដោយ​ហេតុ​នេះត្រូវ​ទុក​ឱកាសឱ្យ​គេ​ទៅ​សិន​ចុះបើ​អ្នក​ណា​គេ​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​បើ​មាន​កំហុស​អ្វី​ឡើយ,យូរ​ៗ​ទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯង​ៗ​ទៅ​ទេ។» ដល់​មក​កាល​ជា​ខាង​ចុងគ.ស.១៩៦៧លោក​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំ​ពេញបាន​ចាត់​ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​នេះ​ជា​គ្រា​ទី៥ថែម​ឡើង​ទៀតក៏​បាន​តាំង​គណៈ​កម្ម​ការ៤រូប​គឺ​៖ ១-ព្រះ​សាសនមុនីកិម-តូរចន្ទមង្គលោ ២-ព្រះ​បិដក​ធម្មអ៊ុមស៊ុមសង្ឃត្ថេរោទាំង​២រូប​នេះ​ជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យក្រុង​ភ្នំពេញ ៣-លោកញូងសឿងនាយ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្រុង​ភ្នំពេញ(អតីត​អគ្គលេខាធិការ​រង​នៃ​ពុទ្ធសាសនបណ្ឌិត្យ) ៤-លោកថោងសំអ៊ីអ្នក​និពន្ធ​តែង​សេចក្ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ គណៈ​កម្មការ​ទាំង៤រូប​នេះ​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ,ឱ្យជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះ​ពុម្ព​គ្រា​ទី៤នោះ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យបាន​ហ្មត់​ចត់​គ្រាន់​បើ​បន្តិច​ឡើង​ជាង​មុនដ្បិត​វចនានុក្រម​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ​អស់​ទៅ​ហើយឥត​មាន​សល់​សម្រាប់​អស់​លោក​អ្នក​ត្រូវ​ការ​ទេ,សុំឱ្យ​គណៈ​កម្មការ​ទាំង៤រូប​នេះ​ឆ្លៀត​ពេល​ធ្វើ​ការឱ្យ​បាន​សម្រេច​ឆាប់​បន្តិចឱ្យបាន​ទាន់​ពេល​នៃ​អស់​លោក​អ្នក​ត្រូវ​ការ។ លោកលាង​ហ័ប​អានជា​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យបាន​មក​សូម​ឱ្យ​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​បោះ​ពុម្ព​គ្រា​ទី៥នេះ​បាន​តម្រូវ​តាម​ការ​ងាយ​ស្រួលឱ្យគណៈ​កម្មការ​ទាំង៤រូប​រៀបចំ​ការិយាល័យ​មួយ​ក្នុង​វត្ត​ឧណ្ណាលោមដើម្បីឱ្យ​បាន​នៅ​ជិត​ខ្ញុំ​ជា​អ្នក​ជួយ​ឧបត្ថម្ភ។ខ្ញុំ​ក៏​បាន​ទទួល​ភារៈ​ជួយដោយ​តាំង​ចិត្ត​ថាស៊ូ​ទ្រាំ​នឿយ​ចំពោះ​វចនានុក្រម​នេះ​ជា​ថ្មី​ម្ដង​ទៀត​ចុះទោះ​បី​ខ្ញុំ​មាន​វ័យ​ចាស់​ចូល​ក្នុង​ជន្មាយុ​គម្រប់៨៤ឆ្នាំ​ហើយព្រម​ទាំង​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន​ស្អេក​ស្កះ​ស្ទើរតែ​រើ​ខ្លួន​ពុំ​រួច​ផង​ក៏​ដោយ,ព្រោះ​វចនានុក្រម​ខ្មែរ​នេះ​ជា​ការ​ស្នា​ដៃ​ថ្វី​គំនិត​ចាស់​របស់​ខ្ញុំខ្ញុំ​មិន​សូវ​ភ្លេច​យូរ​ៗ​ប៉ុន្មាន​​ចំពោះ​វចនានុក្រម​នេះ​ទេកាល​បើ​សរសេរ​ការ​អ្វីៗខ្ញុំ​តែង​តែ​នឹកដល់​វចនានុក្រម​ខ្មែរ​ទាំង​២ភាគ​នេះ​ជា​ដរាប,ដោយ​ហេតុ​នេះ​ឯងបាន​ជា​ខ្ញុំ​មិន​ប្រកែក។ក្នុង​គ្រា​នេះខ្ញុំ​លៃ​ពេល​ម៉ោង​ឆ្លៀត​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួលឱ្យ​បាន​គ្រាន់​បើ​ជាង​ពី​មុន​ខ្លះ​ដោយ​អន្លើ​ៗខ្ញុំ​ខំ​ប្រឹង​ឆ្លៀត​ជ្រើស​រើស​យក​មេ​ពាក្យ​ដែល​ខ្វះព្រម​ទាំង​អត្ថ​ន័យ​ផងសរសេរ​ខ្លួន​ឯង​ចុះ​បន្ថែមឱ្យ​មាន​មេ​ពាក្យ​ក្រែល​ជាង​ពី​មុខបាន​ដក​ស្រង់​យក​កាព្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី(ព្រះ​បរមកោដ្ឋ)ខ្លះកាព្យ​សាស្ត្រា​ច្បាប់​រាជ​នេតិ​ជា​ព្រះ​និពន្ធ​នៃព្រះ​រាជ​សម្ភារ​ខ្លះល្បិច​ចៅ​ក្រមដែល​កើត​មាន​ក្នុង​រជ្ជ​កាល​នៃព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ខ្លះចំពោះ​ត្រង់​អត្ថន័យ​នៃ​ពាក្យមន្ទលេនសេន​បទមណ្ឌុកដ​សីហ​លោ,សុភា​សិត​និង​ភាសិត​បុរាណ​ខ្លះ,និង​កាព្យ​របស់​ខ្ញុំ​ខ្លះតម្រូវឱ្យ​សម​តាម​អត្ថន័យ​របស់​មេ​ពាក្យ​នោះ​ៗ​ដោយ​អន្លើ​ៗ,ក៏​ឃើញ​ថាវចនានុក្រម​ខ្មែរ​ទាំង២ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី៥នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុខ,ប៉ុន្តែ​បើ​ធៀប​ប្រៀប​ទៅ​នឹង​ផ្លូវក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ;​ក្នុង​អនាគត​កាល​មិន​យូរ​ឆ្នាំ​ប៉ុន្មានទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ,គួរឱ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់​ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ! ការ​ពិនិត្យ​ក្រោយ​នេះ​,ខ្ញុំ​បាន​ថ្លែង​ការណ៍​យ៉ាង​ពិស្ដារឱ្យគណៈ​កម្មការ​ទាំង៤រូប​បាន​ដឹង​អំពី​​យោបល់​នៃ​គណៈ​កម្មការ​មុន​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​ហើយ​ខាង​លើ,គណៈ​កម្មការ​ទាំង៤រូប​ក៏​មាន​​​​យោបល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថាត្រូវ​យើង​យក​យោបល់​របស់​គណៈ​កម្មការ​ដំបូង​នោះ​មក​អនុវត្តកុំ​ទុក​វចនានុក្រម​នេះឱ្យ​នៅ​រសេមរសាម​ច្រើន​ពេកនាំឱ្យ​ពិបាក​ប្រើពិបាក​ដោះ​ស្រាយ​ណាស់ប៉ុន្តែ​ត្រង់​សញ្ញា​ដែល​ហៅ​ថាអឌ្ឍចន្ទនោះ​ត្រូវ​លើក​ទុក​ទៅ​ចុះព្រោះ​វិនាស​បាត់​រូប​បាត់​ឈ្មោះ​ទៅ​ហើយបើ​ទុក​ជា​យើង​បង្កើត​ក្នុង​សម័យ​នេះឱ្យ​មាន​រូប​សណ្ឋាន​ផ្សេង​ជា​ជំនួសសម្រាប់​ប្រើ​ដាក់​លើ​ពាក្យ​កំញ្រទាំង​ប៉ុន្មាន​នោះ​ក៏​ពុំ​កើត​ដែរ។ឯ​យោបល់​ក្រៅ​ពី​នោះយើង​ត្រូវ​អនុវត្ត​តាម​ខ្លះដើម្បី​បើក​ផ្លូវឱ្យ​មាន​ឱកាស​ច្រហ​ទូលំ​ទូលាយឱ្យអស់​លោក​អ្នក​អក្សរសាស្ត្រ​ខ្មែរ​នា​អនាគត​ងាយ​ដើរ​ដ្បិត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយមដែល​មានសម្តេច​ព្រះ​នរោត្តមសីហនុឧប​យុវរាជព្រះ​ប្រមុខរដ្ឋជា​ព្រះ​បិតា​អក្សរសាស្ត្រ​ជាតិព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​លូត​លាស់​ចម្រើន​នេះផ្ទុយ​គ្នា​ស្រឡះ​ពី​សម័យ​មុនឆ្ងាយ​ពី​គ្នា​ដាច់​ស្រយាល​ទៅ​ហើយ,យើង​គួរ​សម្រេច​តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ​បាន​ខ្លះ​ហើយព្រោះ​មិន​ដូច​សម័យគ.ស.១៩​១៥នោះ​ទេ។ខ្ញុំ​និង​គណៈ​កម្មការ​ទាំង​៤រូប​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទតាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ,មិន​ទាំង​អស់​ទេគ្រាន់​តែ​អនុវត្ត​តាម​ខ្លះ​ទុកឱ្យ​គង់​តាម​ទម្លាប់​ខ្លះ​ដើម្បី​គោរព​អធ្យាស្រ័យ​នៃ​អស់​លោក​អ្នក​ធ្លាប់​សរសេរ​រត់​គំនិត​រត់​ដៃ​ទៅ​ហើយ។› អធិបតី​និង​ក្រុម​ជំនុំដែល​តាំង​ដោយ​ព្រះ​រាជ​ប្រកាស​លេខ៦៧ចុះ​ថ្ងៃ​ទី៤ខែ​សេបតមប្រិ៍ឆ្នាំ១៩១៥និង​ព្រះ​រាជ​ប្រកាស​តាម​លំដាប់​មុន​ក្រោយឱ្យ​បង្កើត​វចនានុក្រម​ខ្មែរ។ អធិបតី សម្ដេច​ចក្រី​កុញ្ជរាធិបតីពេជ្រប៉ុណ្ណសេនាធិបតី​ក្រសួង​សិក្សាធិការ​និង​យុទ្ធនាធិការ(កាល​នៅ​ក្នុង​ឋានៈ​ជាអ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី…)។ ក្រុម​ជំនុំ ១-សម្ដេច​ព្រះ​រាជ​អយ្យកោវរចក្ររណឫទ្ធិសុធារស(កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ២-សម្ដេច​ក្រុម​ព្រះ​ភាណុវង្ស(កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ៣-ព្រះ​វន​រ័តចន្ទ(វត្ត​ឧណ្ណា​លោម​ក្រុង​ភ្នំ​ពេញ) ៤-ព្រះ​មហាវិមល​ធម្មថោងចាង​ហ្វាង​ទី១នៃ​សាលា​បាលី​ជាន់​ខ្ពស់ក្រុង​ភ្នំ​ពេញ ៥-ព្រះ​មហារាជ​ធម្មសួសចៅ​អធិការ​វត្ត​ប្រយូរ​វង្សក្រុង​ភ្នំ​ពេញ ៦-អ្នក​ឧកញ៉ា​ធម្មានិករគង់(សេនាបតី​ទី​វាំង​វរ​វៀង​ជ័យ​ចាស់រ៉ឺត្រែត) ៧-អ្នក​ឧកញ៉ា​ពិភិតឦសូរម៉ី(សេនាបតី​ទី​ចក្រី​ចាស់រ៉ឺត្រែត); ៨-អ្នក​ឧកញ៉ា​វិបុល​រាជមាស(ឧបសេនាធបតីក្រសួង​ក្សេត្រា​ធិការ…) ៩-អ្នក​ឧកញ៉ា​ស្រី​ធម្មា​ធិរាជអ៊ុក(ឧបសេនាបតី​ក្រសួង​ព្រះ​បរម​រាជ​វាំង…) ១០-ព្រះ​ពុទ្ធ​ឃោសាចារ្យជួនណាត(កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថាជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ជា​អ្នក​កាន់​ការ​ជាប់​រៀង​រាប​ដរាប​​មក​ដល់​សម័យ​បោះ​ពុម្ព​សម្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នេះ) ១១-ឧកញ៉ា​សុត្តន្តប្រីជាអ៊ិន(អ្នក​បាត់​ដំបង,តាំង​ពី​កាល​នៅ​ក្នុង​ឋានៈ​ជា​អាចារ្យអ៊ិនរហូត​ដល់​បាន​ឋានន្តរ​ជា​ទី​ឧកញ៉ា​នេះ) ១២-អ្នក​អាចារ្យអ៊ិតហាក់អាចារ្យ​សាលា​បាលី​​ជាន់​ខ្ពស់(តាំង​ពី​កាល​នៅ​ជា​បព្វជិតមាន​ឋាន​ន្តរ​ជា​ព្រះ​សីល​សំវរ​រាជា​គណៈវត្ត​ឧណ្ណាលោម)​ ១៣-ឧញ៉ា​សុភាធិរាជស៊ូ(ចៅ​ក្រម​សាលា​ឧទ្ធរណ៍ក្រុង​ភ្នំ​ពេញ) ១៤-ព្រះ​ញាណវីរិយៈ​ឡុង(ចៅ​អធិការ​វត្ត​នួន​មណីរាមក្រុង​ភ្នំពេញ)អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ១៥-ព្រះ​ឧត្តមមុនីអ៊ុមស៊ូ(វត្ត​ឧណ្ណាលោម)អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក(កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា) ១៦-ព្រះ​សាក្យវង្សហួតតាតអាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់​ខ្ពស់,អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក(កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា) ១៧-ក្រម​ការជុំម៉ៅ(កាល​កំពុង​ទទួល​ភារៈ​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ) ១៨-ឧញ៉ា​ទេពពិទូឈឹមក្រសេម​គន្ថបណ្ឌិតនៅ​ពុទ្ធសាសនបណ្ឌិត្យ។ បណ្ដា​ក្រុម​ជំនំ​ទាំងនេះអស់​លោក​ខ្លះ​បាន​ជួយ​ធ្វើ​ការ​ដោយ​ពេញ​កម្លាំង,ខ្លះ​ជួយ​ធ្វើ​មួយ​ដង​មួយ​កាល,ខ្លះ​គ្រាន់​តែ​មាន​នាម​តាំង​ក្នុង​ព្រះ​រាជ​ប្រកាស​ប៉ុណ្ណោះ។ លោកហ៊្សកសេដែសចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស(កាល​នៅ​ជា​សមាជិកកម្មការនៃ​សាលា​បារាំងសែស​នោះ​នៅ​ឡើយ,ក្នុង​ឱកាស​ដែល​លោក​នៅ​ធ្វើ​ការ​ក្នុង​កម្ពុជរដ្ឋ)ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​កើត​ការ​នេះ​ឡើងព្រម​ទាំង​ឆ្លៀត​ជួយ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​អស់​លោក​ក្រុម​ជំនុំ​ផង​ដែរ។ លុះ​ដល់​មក​អវសាន​កាលព្រះពុទ្ធឃោសាចារ្យជួនណាតបាន​រើ​កែ​ធ្វើ​ជា​ថ្មី​ឡើង​ម្ដង​ទៀតដោយ​សេចក្ដី​ខំប្រឹង​ពេញ​កម្លាំង​តែ​មួយ​រូប​គត់​ឥត​មាន​លោក​ណា​ជាគម្រប់​ពីរ​ឡើយដរាប​ទាល់​តែ​ហើយ​ការ​ស្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នោះ​ឡើង,ជា​ការ​កើត​ដំបូង​បំផុត​ក្នុង​កម្ពុជរដ្ឋ។ រៀបរៀងដោយៈព្រះតេជព្រះគុណកោសលមុនីយិន-រតនសុធាវី (វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កានអក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិវិន័យនៃលោកនាថជាគោលព្រះពុទ្ធសាសនាកាលបើអក្សរសាស្រ្តខ្មែរបាត់បង់ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ) ដោយ​៥០០០​ឆ្នាំ​
    Public date : 04, May 2023 (11,133 Read)
    ​វិសាខ​បូជាជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា​សម្រាប់រំឭកដល់​គុណព្រះសម្មាសម្ពុទ្ថនា​ថ្ងៃ​ពេញ​បូណ៌មី‹‹គឺ​ថ្ងៃ​១៥​កើត››ខែពិសាខដែល​ពុទ្ធសាសនិកទាំងអស់តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​សទ្ធា​ជាមហាកុសលដ៏​ប្រសើរ។ **សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា៖ឆ្នាំនេះបុណ្យវិសាខាបូជាជានឹងប្រព្រឹត្តនៅថ្ងៃ១៥កើត“ពេញបូរមី”ខែពិសាខត្រូវថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨គឺជាថ្ងៃរឭកដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ១ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ១និងទ្រង់រំលត់ខន្ធបរិនិព្វាន១។ ពុទ្ធបរិស័ទសមាទានសីលធ្វើសក្ការនានាមានដង្ហែក្បួនពិធីដង្ហែព្រះបរមសារីរិកធាតុនិងដំណើរទៅកាន់ទីវត្តនានាពេញៗមួយថ្ងៃហើយនៅវេលាយប់គ្រប់វត្តអារាមគ្រប់ស្រុកភូមិទូទាំងប្រទេសមានកម្មវិធីធ្វើសក្ការបូជាមួយយប់រហូតទល់ភ្លឺពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទប្រកបដោយគ្រឿងសក្ការបូជានានាទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្តដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិធម្មកថា។ល។ **កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា៖ ១.គ្រហស្ថ៖ ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធចំពោះគុណព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ។ សមាទានសីល៥ឬសមាទានឧបោសថសីល ចូលរួមស្តាប់ធម្មទេសនានិងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម។ រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមានផ្កាឈូកផ្កាម្លិះទៀនធូបជាដើម។ ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀនអគ្គីសនីប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង។ ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា។ តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ។ ធ្វើការបរិច្ចាគព្រះគម្ពីរដូចជាព្រះត្រៃបិដកសៀវភៅអក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃទុកប្រើប្រាស់ក្នុងវត្តអារាម។ ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា។ ២.បុព្វជិត៖ ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា។ ទេសនាអានស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា។ ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា។ រៀបចំឲ្យមានការសូត្រធម៌ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ។ ៣.សាលារៀន៖ ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា។ ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច។ ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ។ ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃចាស់ព្រឹទ្ធាចារ្យឬគ្រូបាចារ្យនិងឪពុកម្តាយ។ **ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជារួមមាន៦ប្រទេសគឺ៖ប្រទេសឥណ្ឌានិងប្រទេសស្រីលង្កា(សិរីលង្កា)បានធ្វើពិធីបុណ្យនេះតាំងពីយូរយាណាស់មកហើយ។ប្រទេស​ថៃ(សៀម)និងខ្មែរចាប់ពីស.វទី១៩“សៀមនៅឆ្នាំ១៨១៧ខ្មែរចាប់ផ្តើមនៅឆ្នាំ១៨៥៥”។ពីដំបូងគណៈធម្មយុត្តិហើយបន្ទាប់មកគណៈមហានិកាយក៏ធ្វើតាមដែរ។ប្រទេសឡាវ(លាវ)ប្រទេស​ភូមា(មីយ៉ាន់ម៉ា)ប្រទេសណេប៉ាល់។ ដោយ៥០០០ឆ្នាំ
    Public date : 04, May 2023 (9,173 Read)
    បុណ្យ​វិសាខបូជាតាម​ដែល​ចាស់ទុំ​អ្នក​មុខអ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថាគេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី“​ព្រះអង្គឌួង​”ដែលគង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថាកាល​ក្នុងពុទ្ធសករាជ​២៣៩៧គ្រិស្ដសករាជ​១៨៥៤សម្ដេចព្រះ​អង្គឌួងទ្រង់​សព្វព្រះរាជហឫទ័យស្នើ​សុំឲ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ។ គម្ពីរ​ទី​៣ហៅ​ថា“​បឋមសម្ពោធិ​កថា​”គឺបឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី“​ប៉ែន​”គង់នៅ​វត្ដ​បទុម​វ​តីក្រុងភ្នំពេញប្រែនិង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះមហាសង្ឃរាជ“​សា​”ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះ​ស៊ី​សុវត្ថិមាន​៣០​បរិច្ឆេទដូចច្បាប់ដើម។គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនាក្នុង​ថ្ងៃ​វិសាខបូជាក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និកាយ​ទូ​ទាំង​ប្រទេស​ខ្មែរ។ការ​ធ្វើ​វិសាខបូជាក្នុង​សម័យ​រជ្ជកាល​ទី​២នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុងមិន​ទាន់​បានផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេហើយក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ។ (ព្រះ​មហាប៉ាន) ពុទ្ធសាសនិក​ប្រទេស​ថៃបាន​អះអាង​ថាប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាមលក្ខណៈកើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី៤ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវព្រះពុទ្ធ​សាសនាទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដកជ្រៅជ្រះទ្រង់​បាន​ផ្ដើម​ធ្វើ​វិសាខបូជា​តាំងពីកាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ។លុះដល់​ទ្រង់ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅតែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មករហូត​ដល់ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សម្រាប់​​ទេសនា​ក្នុងពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ។ព្រះ​មហាប៉ានគឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតីជា​គណៈ​ធម្មយុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព“​បាងកក​”អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ“​រជ្ជកាល​ទី​៤”។ បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធសករាជ​២៣៩៨ព្រះ​មហា​ប៉ានទើប​និមន្ដ​មកអំពី​ក្រុង​ទេពព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ហើយបាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដសាលា​គូហៅ​វត្ដ​អម្ពិល​បីនៅ​ក្រុង​ឧដុង្គតរៀង​មក។ដោយហេតុ​ថាព្រះ​មហាថេរ​អង្គ​នេះកាលដែលលោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជារួច​មក​ហើយហើយ​កាលបាន​គង់នៅ​ប្រទេសខ្មែរព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិក​និកាយ​ផងលោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ធ្វើ​កន្លង​មក​។ ប៉ុន្ដែយើង​ពុំ​បានដឹង​ច្បាស់​ថានៅ​ពេល​ដំបូង​នោះតើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុងឆ្នាំ​ណាសករាជ​ប៉ុន្មាន​នោះ​ទេព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែងគ្រាន់តែ​មាន​សេចក្ដី​អះអាង​ពីអ្នកមុខអ្នកការទាំងឡាយ​ថាប្រាកដជា​មានធ្វើ​វិសាខបូជាតាំងពី​ក្នុង​ពេល​ដែល​លោក​គង់នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​។លុះដល់​ពេល​លោក​មកគង់នៅ​វត្ដ​បទុម​វ​តីក្រុងភ្នំពេញក្នុង​ពុទ្ធសករាជ២៤០៨ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ព្រះ​ជន្ម។ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ជាប់ជា​ទំនៀម​រហូត​មក។ ចំណែក​វត្ដ​ខាង​មហានិកាយទើប​មាន​ធ្វើក្នុង​សម័យ​ក្រុងភ្នំពេញក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​។តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិបតី​ព្រះសង្ឃ​រាជ​ជួនណាត“​កាល​នៅ​ព្រះសង្ឃនាយក​”ដំណាល​ថាក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូព្រះ​វនរ័តចន្ទគង់នៅ​វត្ដ​ឧណ្ណាលោមបាន​និមន្ដទៅ​ក្រុង​ទេពឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះទាំង​គណៈធម្មយុត្ដិកនិកាយទាំង​គណៈ​មហានិកាយធ្វើ​វិសាខបូជាក៏​កើត​ជ្រះថ្លា​នៅ​ពេលនិមន្ដ​ត្រឡប់​មក​វិញបាន​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​មហាសង្ឃរាជ“​ព្រះ​នាម​ទៀង​”សុំ​ឱ្យធ្វើវិសាខបូជាសម្ដេចព្រះ​មហាសង្ឃរាជ​ទៀងក៏ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរទើបវិសាខបូជា​ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាបមក។ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដនៅឡើយគឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ឯ​វត្ដនៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗវត្ដតូច​ៗច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ។ (ព្រះ​ស៊ីសុវត្ថិ) (សម្ដេចព្រះ​មហា​សុមេធា​ធិបតី​ព្រះសង្ឃ​រាជ​ជួនណាត) ចំណែក​ព្រះមហាក្សត្រ​តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស“​ព្រះ​អង្គឌួង​”មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ។តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណសម្បត្ដិព្រះបាទ​សម្ដេចព្រះ​ហរិរក្សដែល​ជាអ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូងព្រោះរាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព“​បាងកក​”និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួសនៅ​ទីនោះ​។ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ។នៅ​ពេលដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិក៏​ទ្រង់ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ធ្លាប់​បានជ្រួតជ្រាបនិង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែបផែនដែល​គេ​ធ្វើ​នៅ​ក្រុង​ទេពទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ។ វិសាខបូជា​នេះបុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែលព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១,ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​,ទ្រង់​ចូល​កាន់ព្រះនិព្វាន១។អាស្រ័យ​ហេតុនេះ​ហើយទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យកថ្ងៃ​ពេញបូណ៌មីខែ​ពិសាខ​នេះទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ។ ដោយ៥០០០ឆ្នាំ
    Public date : 16, Feb 2023 (67,543 Read)
    ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាអាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូជាម្ចាស់នាថ្ងៃពេញបូណ៌មី(គឺថ្ងៃ១៥កើត)ខែពិសាខដែលពុទ្ធសាសនិកទាំងគ្រហស្ថនិងបព្វជិតតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។ ពាក្យថា“វិសាខបូជា”មកពីពាក្យថា“វិសាខបុណ្ណមីបូជា”ប្រែថាការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខគឺខែ​ទី៦ដោយរាប់ពី​ខែមិគសិរបុស្សមាឃផល្គុនចែត្រពិសាខជាដើម។ សួរថា-ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា? ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ៣យ៉ាងកើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺមានន័យថាថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥កើតខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិលក្ខិតកាលគឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖ ១-ព្រះអង្គទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា(BirthofSiddharthGautamtheBuddha) នៅពេលដែលព្រះនាងសិរិមហាមាយាទេវីដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្មព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរគឺទេវទហៈដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះលុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន(រម្មិណ្តេ)រវាងនគរកបិលពស្តុនិងទេវទហនគរទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស។ នៅខណៈនោះព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯងដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រតិថី១៥កើតខែពិសាខឆ្នាំចមុនពុទ្ធសករាជ៨០ឆ្នាំលុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះព្រះកំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញកាលបើប្រសូតបានចំនួន៥ថ្ងៃគត់ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថាសិទ្ធត្ថៈប្រែថាអ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។ ២-ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ(Enlightened,SiddharthGautamBecomesBuddha) ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន០៦ព្រះវស្សាស្ថិតក្នុងព្រះជន្ម៣៥ព្រះវស្សាព្រះសមណសិទ្ធត្ថអង្គនោះបានប្រព្រឹត្តនូវតបធម៌ហើយប្រព្រឹត្តនូវទុក្ករកិរិយាមកព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណស្ថិតក្នុងថ្ងៃពុធពេញបូណ៌មី(១៥កើត)ខែវិសាខឆ្នាំរកានៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគមក្បែរនឹងស្ទឹងនេរញ្ជរាវេលាព្រឹកព្រាងទៀបភ្លឺក្នុងគម្រប់ព្រះជន្ម៣៥ឆ្នាំនៅឯពុទ្ធគយា។ ៣-ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន(MahaParinibbanofTheBuddha) ក្រោយអំពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល៤៥ព្រះវស្សារហូតដល់ព្រះជន្មបាន៨០ព្រះវស្សាហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វានក្នុងថ្ងៃអង្គារពេញបូណ៌មី(១៥កើត)ខែវិសាខឆ្នាំម្សាញ់វេលារាត្រីជិតភ្លឺក្នុងព្រះជន្មគម្រប់៨០ឆ្នាំគត់នឹងមុនពុទ្ធសករាជ១ថ្ងៃគត់ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យានចន្លោះដើមរាំងទាំងគូក្បែរនគរកុសិនារា។ ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើងព្រះអង្គប្រសូតត្រាស់ដឹងនិងបរិនិព្វាននៅថ្ងៃ១៥កើតខែពិសាខដូចគ្នាទោះបីជាថ្ងៃខាងសុរិយគតិនិងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបានព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នាប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វាននៅតិថីនិងខែខាងចន្ទគតិដូចគ្នាចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។​ ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា:អាសាឡ្ហបុណ្ណមោក្កន្ដោវិសាខេយេវនិក្ខមិវិសាខបុណ្ណមីសម្ពុទ្ធោវិសាខេបរិនិឰុតោ។សេចក្ដីថា៖ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតាក្នុងថ្ងៃពេញបូណ៌មីខែអាសាធ,ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មីខែពិសាខ,បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មីខែពិសាខនិងទ្រង់ចូលបរិនិព្វានក៏ថ្ងៃពេញបូណ៌មីខែពិសាខ(ផ្សេងតែឆ្នាំ)។ជាប្រពៃណីពិធីវិសាខបូជាគេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រីពីព្រោះតម្រូវទៅតាមពាក្យថា“បុណ្ណមី”មានសេចក្ដីថាខែពេញបូណ៌មី។ ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាងគឺ ១.ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលាបូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង។ ២.ម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះដោយសេចក្តីសប្បាយរីករាយពីព្រោះពេលយប់ជាវេលាទំនេរផង។ ពិធីវិសាខបូជានេះចាត់ទុកថាជាបុណ្យដ៏ធំមួយដោយមានមហាជនប្រជាជនចាស់ក្មេងប្រុសស្រីនៅជុំគ្នាអ៊ូអូរដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជាមានទៀនធូបផ្កាភ្ញីនិងប្រទីបជ្វាលាតូច-ធំអុចបំភ្លឺព្រោងព្រាតនៅគ្រប់វត្ដអារាម។និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង៣ដូចពោលខាងលើ។រីឯពិធីដែលធ្វើកំណត់ថាត្រឹមត្រូវគឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិតាំងអំពីដើមរហូតដល់ចប់ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបផែនដែលល្អនិងសមស្របទៅនឹងប្រពៃណីពីបុរាណ។ ប្រភពកំណើតនៃបុណ្យវិសាខបូជា សួរថា-តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើនូបុណ្យវិសាខបូជានេះមុនគេ? -តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក? នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយមគឺថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថាសុទ្ធតែនៅថ្ងៃពេញបូណ៌មីខែវិសាខហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។តាមការស្រាវជ្រាវឃើញថាការធ្វើពិធីវិសាខបូជានេះពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេគឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ បញ្ជាក់៖បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាលើសាកលលោកក្នុងនោះមានប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ចំណែកនៅប្រទេសកម្ពុជាដែលមានព្រះពុទ្ធសាសនាបានមកប្រតិស្ឋានតាំងពីដំបូងហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយតែបើតាមការស្រាវជ្រាវពិនិត្យមើលនៅក្នុងព្រះរាជពង្សាវតារឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ“ហ្វូណន”រហូតមកដល់សម័យក្រុងលង្វែកមិនប្រាកដថាមានទំនៀមធ្វើវិសាខបូជានេះឡើយ។តែបើយោងទៅលើសេចក្ដីថាព្រះពុទ្ធសាសនាលទ្ធិលង្កាក៏បានផ្សាយចូលមកកម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យគួរសន្និដ្ឋានបានថាមានទំនៀមធ្វើវិសាខបូជារួចមកហើយដូចជាប្រទេសថៃដែរតែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាងឬក៏មានដែរតែត្រូវរលាយសាបសូន្យអស់ទៅ។លុះចំណេរយូរលង់មកគឺក្នុងសម័យក្រុងអយុធ្យាខាងថៃនិងក្នុងសម័យក្រុងលង្វែកខាងខ្មែរទំនៀមទម្លាប់ធ្វើវិសាខបូជាត្រឡប់ជាសាបសូន្យទៅវិញដូចជាភ្លេចសូន្យឈឹងទាំងស្រុងព្រោះមិនមានប្រាកដក្នុងឯកសារណាមួយថាបានធ្វើឡើយ។ទាំងនេះព្រោះហេតុអ្វី? តាមការសន្និដ្ឋានក៏បានបញ្ជាក់ឱ្យឃើញថា៖ ១-ព្រោះព្រះសង្ឃដែលនិមន្តមកអំពីលង្កានោះផុតរលត់អស់ទៅ ២-ព្រោះរឿងបឋមសម្ពោធិកថាស្តីអំពីរឿងពុទ្ធប្រវត្ដិក្នុងពេលនោះមានតែជាភាសាបាលីហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះក្នុងអដ្ឋកថាខ្លះពុំទាន់ចងក្រងរួបរួមនិងពុំទាន់បានប្រែរៀបរៀងជាភាសាសម្រាយជាតិនៅឡើយ។រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នាមានតែព្រះសង្ឃដែលចេះភាសាបាលីទើបអាចដឹងបានខ្លះព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជាត្រូវបានសាបសូន្យទៅវិញ។ ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព“បាងកក”តាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថាក្នុងរជ្ជកាលទី២ក្នុងឆ្នាំឆ្លូវនព្វស័កពុទ្ធសករាជ២៣៦០គ្រិស្ដសករាជ១៨១៧ទើបកើតមានពិធីវិសាខបូជាដោយពេលនោះមានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម“មី”នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូង។ឯរបៀបធ្វើពិធីនេះក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។ ចំណែកនៅប្រទេសកម្ពុជាវិញក្នុងសម័យជាមួយគ្នានេះប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយដោយហេតុថាការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយទាំងគម្ពីរបឋមសម្ពោធិដែលសម្រាយប្រើប្រាស់ក្នុងការនេះក៏មិនទាន់មាននៅឡើយដែរហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។ ឯក្នុងគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកស្ថានតុសិតទេវលោកមកយកកំណើតជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈនិងព្រះនាងសិរិមហាមាយាទេវីនៅក្នុងនគរកបិលពស្ដុក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ព្រះអង្គទ្រង់បានត្រាស់ជាអង្គព្រះសម្ពុទ្ធប្រកាសសម្តែងធម៌ប្រោសសត្វលោកហើយសម្តេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត។ គម្ពីរបឋមសម្ពោធិនេះអ្នកប្រាជ្ញតែងឡើងនូវសម្រាយប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា។ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែងដើម្បីក៏ជាភស្ដុតាងបញ្ជាក់ឱ្យដឹងថាបុណ្យវិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃស្ថិតក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លាវ“រជ្ជកាលទី៣”ជាដំបូងហើយក្នុងជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ៖ ១-គម្ពីរបឋមសម្ពោធិសង្ខេបមានចំនួន២០បរិច្ឆេទតែមិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដនោះទេប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២។ ២-គម្ពីរបឋមសម្ពោធិវិត្ថារជាភាសាមគធៈមានចំនួន២១ខ្សែឬ៣០បរិច្ឆេទទាំងជាភាសាបាលីនិងសម្រាយ។ព្រះបាទសម្ដេចព្រះណាំងក្លាវទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិតជិនោរសសង្ឃរាជគង់នៅវត្ដព្រះជេតព័នក្នុងក្រុងទេពឱ្យនិពន្ធឡើង។ សម្ដេចក្រុមព្រះអង្គនេះបានរួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗនិងនិពន្ធបន្ថែមឡើងខ្លះក្នុងពុទ្ធសករាជ២៣៨៧គ្រិស្ដសករាជ១៨៤៥។ ចំណែកប្រទេសខ្មែរយើងគម្ពីរបឋមសម្ពោធិជាភាសាមគធៈមានចំនួន២១ខ្សែឬ៣០បរិច្ឆេទ។គម្ពីរជាសម្រាយមាន៣បែបគឺ៖ ១.ហៅថាគម្ពីរបឋមសម្ពោធិសង្ខេបឬហៅថា“បឋមត្រាស់”មានចំនួន៥-៦ខ្សែឬមួយខ្សែចប់ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិតមកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈនិងព្រះនាងសិរិមហាមាយាទេវីរហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួសបានត្រាស់ជាព្រះពុទ្ធ។អត្ថបទនេះមិនដឹងជាអ្នកណាជាអ្នកនិពន្ធហើយនិពន្ធពីក្នុងពុទ្ធ-សករាជណាទេ។តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះឃើញថាមិនជាចាស់ណាស់ណានោះទេយ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម។គម្ពីរនេះគេច្រើនប្រើពាក្យសម្រាយទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង។ ២.ហៅថា“គម្ពីរបឋមសម្ពោធិវិត្ថារ”មានចំនួន៣០បរិច្ឆេទ។គម្ពីរនេះសម្ដេចព្រះមហា​សុមេធាធិ​ប​តី​ព្រះសង្ឃរាជជួនណាត(កាលនៅជាសង្ឃនាយក)បានមានថេរដីកាថាមហាណាកមហាភូនិងអាចារ្យសន។ល។នៅខេត្ដបាត់ដំបងបានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះបរមានុជិតជិនោរសក្នុងសម័យព្រះយ៉ាកថាថន“តទាធរ”ឈុមធ្វើជាចៅមឿង(ចៅហ្វាយក្រុង)ខេត្តបាត់ដំបងហើយដែលបានផ្សព្វផ្សាយ។ នៅប្រទេសកម្ពុជាបុណ្យវិសាខបូជានេះតាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងមកថាគេបានផ្ដើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី“ព្រះអង្គឌួង”ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូងព្រោះថាកាលក្នុងពុទ្ធសករាជ២៣៩៧គ្រិស្ដសករាជ១៨៥៤សម្ដេចព្រះអង្គឌួងទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។ ៣.ហៅថា“បឋមសម្ពោធិកថា”គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី“ប៉ែន”គង់នៅវត្ដបទុមវតីរាជវរារាមក្រុងភ្នំពេញប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះមហាសង្ឃរាជ“សា”ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមានចំនួន៣០បរិច្ឆេទដូចច្បាប់ដើម។គម្ពីរនេះមានជាបែបបទសម្រាយទេសនាក្នុងថ្ងៃវិសាខបូជាក្នុងវត្ដគណៈធម្ម-យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ។ ការធ្វើបុណ្យវិសាខបូជាក្នុងសម័យរជ្ជកាលទី២នោះប្រហែលជាមានធ្វើតែក្នុងក្រុងមិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមណាស់ណាដែរ។ ពុទ្ធសាសនិកប្រទេសថៃបានអះអាងថាប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាមលក្ខណៈកើតមានឡើងតាំងពីត្រឹមរជ្ជកាលទី៤ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវព្រះពុទ្ធសាសនាទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាលទ្រង់ព្រះផ្នួសនៅឡើយ។លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅតែបន្ដធ្វើវិសាខបូជារៀងដរាបមករហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាយទេសនានៅក្នុងពិធីបុណ្យនេះដូចបានពោលខាងលើ។ព្រះមហាប៉ានគឺសម្ដេចព្រះសុគន្ធាធិបតីជាគណៈធម្មយុត្ដិកនិកាយនៅក្នុងក្រុងទេព“បាងកក”អំពីព្រះបាទសម្ដេចព្រះចមក្លាវ“រជ្ជកាលទី៤”។ បន្ទាប់មកក្រោយនោះមួយឆ្នាំគឺនៅក្នុងពុទ្ធសករាជ២៣៩៨ព្រះមហាប៉ានទើបនិមន្ដមកអំពីទីក្រុងទេពព្រះបាទសម្ដេចព្រះហរិរក្សទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដសាលាគូហៅវត្ដអម្ពិលបីនៅក្រុងឧដុង្គតរៀងមក។ដោយហេតុថាព្រះមហាថេរអង្គនេះកាលដែលលោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជារួចមកហើយហើយកាលបានគង់នៅប្រទេសខ្មែរព្រមទាំងបានធ្វើជាធំនៅក្នុងគណៈធម្មយុត្ដិកនិកាយផងលោកក៏ផ្ដើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក។ប៉ុន្ដែយើងពុំបានដឹងច្បាស់ថានៅពេលដំបូងនោះតើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណាសករាជប៉ុន្មាននោះទេព្រោះគ្មានឯកសារជាក់ស្ដែងគ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជាតាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។លុះដល់ពេលលោកមកគង់នៅវត្ដបទុមវតីក្រុងភ្នំពេញក្នុងពុទ្ធសករាជ២៤០៨ក៏បានប្រារឰវិសាខ​បូជា​រហូតដល់អស់ព្រះជន្ម។ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក។ ចំណែកវត្ដខាងមហានិកាយទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ។តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជជួនណាត(កាលនៅព្រះសង្ឃនាយក)ដំណាលថាក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័តចន្ទគង់នៅវត្ដឧណ្ណាលោមបាននិមន្ដទៅក្រុងទេពឃើញព្រះសង្ឃនៅក្រុងនោះទាំងគណៈធម្មយុត្ដិកនិកាយទាំងគណៈមហានិកាយធ្វើវិសាខបូជាក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញបានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ“ព្រះនាមទៀង”សុំឱ្យធ្វើវិសាខ​បូជា​សម្ដេចព្រះមហាសង្ឃជទៀងក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក។ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយគឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗវត្ដតូចៗច្រើនពុំបានធ្វើនៅឡើយ។ ចំណែកព្រះមហាក្សត្រដែនដីតាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស“ព្រះអង្គឌួង”មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិព្រះបាទសម្ដេចព្រះហរិរក្សដែលជាអ្នកផ្ដួចផ្ដើមធ្វើបុណ្យវិសាខបូជាឡើងជាដំបូងពីព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេព“បាងកក”និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ។ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាបនិងធ្លាប់បានទតឃើញរបៀបបែបផែនដែលគេធ្វើនៅក្រុងទេពទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩​ថាពិអីបុណ្យវិសាខបូជានេះគឺជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិទូទាំងពិភពលោកហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនាស្ដីអំពី“ទិវា-យូអិន-វិសាខា”ឬ“បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ”នេះបាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៤នៅ​ក្នុង​ប្រទេស​ថៃ។តាំង​ពី​ពេល​នោះ​មកសន្និសីទ​អន្តរជាតិ​នេះបាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ១៥​កើតខែ​ពិសាខដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ប្រទេស​ថៃបាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។រី​ឯ​ប្រទេស​វៀតណាមក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី“ទិវា-យូអិន-វិសាខា”នេះចំនួនពីរ​ដង​រួច​មក​ហើយ​ដែរគឺ​កាល​ពី​អំឡុងឆ្នាំ​២០១៣និង​ឆ្នាំ​២០០៨។ ៣.ថ្ងៃវិសាខបូជានេះគឺចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិង​សន្តិភាពទាំងខាងក្នុងនិងខាងក្រៅ។ ៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំឭកគុណគឺព្រះមហាករុណាគុណព្រះវិសុទ្ធិគុណនិងព្រះបញ្ញាគុណរបស់ព្រះសមណគោតមដែលជាព្រះបរមសាស្តានៃលោក។ ៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ (ចប់ដោយសង្ខេបប៉ុណ្ណេះ) ដោយ៥០០០ឆ្នាំ
    Public date : 03, Feb 2023 (103,382 Read)
    មាឃបូជាជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនាដែល​រួម​មាន:មាឃបូជាពិសាខបូជាអាសាឍបូជានិង​បុណ្យ​បវារណា(​ចេញ​វស្សា​)។បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើងដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី៥៨៨ឆ្នាំមុន​គ្រិស្តសករាជនា​ថៃ្ងទី១៥​កើតខែមាឃក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន៩ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនាក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះធ្វើ​ឡើង​នៅក្នុង​ចំណោមព្រះ​សង្ឃ​ចំនួន១២៥០អង្គជា​សមាជិកក្នុង​អង្គមហាសន្និបាត​មួយដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។នៅ​ក្នុង​មហាសន្និបាត​នោះព្រះសម្មាសម្ពុទ្ធទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ចំនួន​១១ប្រការសម្រាប់​ឲ្យ​សមាជិក​មហាសន្និបាតទាំង​អស់​កាន់​យក​ជា​វិថីជីវិតនិង​សម្រាប់​យក​ទៅផ្សព្វផ្សាយដល់​ជន​​ដទៃ​ទៀតឲ្យ​បាន​យល់​ពីពុទ្ធសាសនា។គោល​ការណ៍ទាំង​១១​ប្រការ​នេះមាន​ឈ្មោះ​ជា​ភាសា​បាលី​ថា"ឱវាទ​បាដិមោក្ខ"ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗត្រូវ​យក​មកសិក្សា​ឲ្យយល់​ដឹងនិង​អនុវត្ត​ដូច​ត​ទៅ: គោល​បំណងៈគោល​បំណង​របស់​របស់ព្រះពុទ្ធសាសនាឬ​ក៏​ដូច​ជាគោល​បំណង​របស់ពុទ្ធសាសនិក​ម្នាក់​ៗគឺសែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាកទុក្ខ​មិន​មានសេចក្តី​ទុក្ខមិន​មាន​បញ្អានៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួនពាក្យ​និព្វាន​​នេះមាន​ន័យ​ស្មើ​និងពាក្យ​ថា"សន្តិ"ដែល​ប្រែ​ថា"សេច​ក្តី​ស្ងប់"។ យើង​អាច​និយាយ​ថាគោល​បំណងរបស់​ព្រះពុទ្ធសាសនាគឺ​ការ​បង្កើត​ឡើង​នូវសន្តិភាពក្នុង​ដួង​ចិត្ត​នេះ​ដែរក៏​ជា​មូលដ្ឋានគ្រឹះ​នៃសន្តិភាព​ក្នុង​សង្គមដែល​ខ្លួន​រស់​នៅ​ផង។ការ​កាន់​ព្រះពុទ្ធសាសនាគឺ​ជា​ការ​ប្រឹង​ប្រែងដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួននិង​ចូល​រួម​ចំណែក​ដល់សន្តិភាព​សង្គមនិង​ពិភព​លោកនេះ​ជា​កាតព្វ​កិច្ចដែល​ពុទ្ធសាសនិក​ម្នាក់​ៗត្រូវ​ប្រឹងប្រែងធ្វើ​អោយ​សម្រេច។ គោលដៅ:សន្តិភាពប្ញនិញ្វនមិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេនិង​ក៏​មិន​អាច​កើតឡើង​ដោយ​សារ​ផ្តល់ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់មេត្តា​របស់អាទិទេពឬ​ព្រះជាម្ចាស់អង្គ​ណា​មួយ​ឡើយសន្តិភាព​នេះកើត​ដោយ​សារ​ការ​សន្សំរបស់​សកម្មភាព​៣​យ៉ាង​គឺ: -ការ​មិន​ធ្វើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទមិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ -ការ​ធ្វើ​អំពើ​ល្អបង្កើត​អំពើ​ល្អនិង​រក្សា​អំពើ​ល្អ​ឲ្យស្ថិត​សេ្ថរ​គង់​វង្ស​ក្នុងជីវិត​រស់​នៅ​ប្រចាំ​ថៃ្ងទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ -ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើដោយ​​កម្ចាត់​កិលេសឬ​មេរោគ​ដែល​តោងចិត្ត​ឲ្យ​អស់​ទៅរហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធមិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន៖ លក្ខខណ្ឌទី១៖មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អនិងកម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖រក្សា​សីលរស់​នៅ​ក្នុង​ច្បាប់យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖បរិភោគប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់និងបង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្តធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែលព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ប្រការ​នេះសម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ក្នុង​ឋានៈ​ជា​បរិស័ទការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះនឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ក្នុង​ឋានៈ​ជា​ពលរដ្ឋក្នុង​សង្គម​ការ​មានគោល​បំណងរួម​មាន​គោលដៅ​ដូច​គ្នានិង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះនឹង​អាច​នាំ​មក​នូវសន្តិភាពនិងការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅក្នុង​សង្គមឬ​ប្រទេសជាតិ​មួយដែល​ព្យាយាមសែ្វង​រក​នូវ​ឱកាសដើម្បី​រក្សា​សន្តិភាពនិង​ជំរុញ​ដល់ការ​អភិវឌ្ឍន៍ដល់ប្រទេសជាតិ​តែ​ឯង​នោះការ​គោព​តាម​គោល​ការណ៍​ទាំង១១​ប្រការ​នេះនឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាពជម្លោះនិងអំពើហិង្សាដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនាការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះនឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយសដល់​គ្នា​និង​គ្នានិង​ការ​រស់​នៅ​ជុំគ្នាក្នុង​ឋានៈ​ជា​មនុស្សជាតិ​បានបើ​ទោះ​ជា​មានសាសនា​ខុស​គ្នា​ៗ​ក៏ដោយ។ ចំណុច​៥៖ក្នុង​ឋានៈ​ជា​អន្តរជាតិការ​គោរព​តាម​គោលការណ៍​នេះនឹង​នាំ​មក​នូវ​និរន្តរភាពរបស់​មនុស្ស​ជាតិបរិស្ថាន​ធម្មជាតិពិភព​សត្វនិង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បានដោយ​មិន​បាច់ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នាដើម្បី​រស់​ឡើយ។ សង្ឃឺមថាយើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះនឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីលនិង​សមាធិ​សម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថៃ្ងនេះដើម្បី​បូជានិងរំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គបាន​បង្កើតព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ពីប្រភព ដោយ៥០០០ឆ្នាំ
    Public date : 03, Feb 2023 (68,217 Read)
    មាឃបូជាជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនាដែល​រួម​មាន:មាឃបូជាពិសាខបូជាអាសាឍបូជានិង​បុណ្យ​បវារណា(​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើងដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី៥៨៨ឆ្នាំមុន​គ្រិស្តសករាជនា​ថៃ្ងទី១៥​កើតខែមាឃក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន៩ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនាក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះធ្វើ​ឡើង​នៅក្នុង​ចំណោមព្រះ​សង្ឃ​ចំនួន១២៥០អង្គជា​សមាជិកក្នុង​អង្គមហាសន្និបាត​មួយដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ នៅ​ក្នុង​មហាសន្និបាត​នោះព្រះសម្មាសម្ពុទ្ធទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ចំនួន​១១ប្រការសម្រាប់​ឲ្យ​សមាជិក​មហាសន្និបាតទាំង​អស់​កាន់​យក​ជា​វិថីជីវិតនិង​សម្រាប់​យក​ទៅផ្សព្វផ្សាយដល់​ជន​ដទៃ​ទៀតឲ្យ​បាន​យល់​ពីពុទ្ធសាសនា។គោល​ការណ៍ទាំង​១១​ប្រការ​នេះមាន​ឈ្មោះ​ជា​ភាសាបាលី​ថា"ឱវាទ​បាដិមោក្ខ"ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗត្រូវ​យក​មកសិក្សា​ឲ្យយល់​ដឹងនិង​អនុវត្ត​ដូច​ត​ទៅ: គោល​បំណងៈគោល​បំណង​របស់​របស់ព្រះពុទ្ធសាសនាឬ​ក៏​ដូច​ជាគោល​បំណង​របស់ពុទ្ធសាសនិក​ម្នាក់​ៗគឺសែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាកទុក្ខ​មិន​មានសេចក្តី​ទុក្ខមិន​មាន​បញ្អានៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួនពាក្យ​និព្វាន​​នេះមាន​ន័យ​ស្មើ​និងពាក្យ​ថា"សន្តិ"ដែល​ប្រែ​ថា"សេច​ក្តី​ស្ងប់"។ យើង​អាច​និយាយ​ថាគោល​បំណងរបស់​ព្រះពុទ្ធសាសនាគឺ​ការ​បង្កើត​ឡើង​នូវសន្តិភាពក្នុង​ដួង​ចិត្ត​នេះ​ដែរក៏​ជា​មូលដ្ឋានគ្រឹះ​នៃសន្តិភាព​ក្នុង​សង្គមដែល​ខ្លួន​រស់​នៅ​ផង។ការ​កាន់​ព្រះពុទ្ធសាសនាគឺ​ជា​ការ​ប្រឹង​ប្រែងដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួននិង​ចូល​រួម​ចំណែក​ដល់សន្តិភាព​សង្គមនិង​ពិភព​លោកនេះ​ជា​កាតព្វ​កិច្ចដែល​ពុទ្ធសាសនិក​ម្នាក់​ៗត្រូវ​ប្រឹងប្រែងធ្វើ​អោយ​សម្រេច។ គោលដៅ:សន្តិភាពប្ញនិញ្វនមិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេនិង​ក៏​មិន​អាច​កើតឡើង​ដោយ​សារ​ផ្តល់ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់មេត្តា​របស់អាទិទេពឬ​ព្រះជាម្ចាស់អង្គ​ណា​មួយ​ឡើយសន្តិភាព​នេះកើត​ដោយ​សារ​ការ​សន្សំរបស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទមិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ការ​ធ្វើ​អំពើ​ល្អបង្កើត​អំពើ​ល្អនិង​រក្សា​អំពើ​ល្អ​ឲ្យស្ថិត​សេ្ថរ​គង់​វង្ស​ក្នុងជីវិត​រស់​នៅ​ប្រចាំ​ថៃ្ងទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើដោយ​​កម្ចាត់​កិលេសឬ​មេរោគ​ដែល​តោងចិត្ត​ឲ្យ​អស់​ទៅរហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធមិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន៖ លក្ខខណ្ឌទី១៖មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អនិងកម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖រក្សា​សីលរស់​នៅ​ក្នុង​ច្បាប់យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖បរិភោគប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់និងបង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្តធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែលព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ប្រការ​នេះសម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ក្នុង​ឋានៈ​ជា​បរិស័ទការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះនឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ក្នុង​ឋានៈ​ជា​ពលរដ្ឋក្នុង​សង្គម​ការ​មានគោល​បំណងរួម​មាន​គោលដៅ​ដូច​គ្នានិង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះនឹង​អាច​នាំ​មក​នូវសន្តិភាពនិងការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅក្នុង​សង្គមឬ​ប្រទេសជាតិ​មួយដែល​ព្យាយាមសែ្វង​រក​នូវ​ឱកាសដើម្បី​រក្សា​សន្តិភាពនិង​ជំរុញ​ដល់ការ​អភិវឌ្ឍន៍ដល់ប្រទេសជាតិ​តែ​ឯង​នោះការ​គោព​តាម​គោល​ការណ៍​ទាំង១១​ប្រការ​នេះនឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាពជម្លោះនិងអំពើហិង្សាដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនាការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះនឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយសដល់​គ្នា​និង​គ្នានិង​ការ​រស់​នៅ​ជុំគ្នាក្នុង​ឋានៈ​ជា​មនុស្សជាតិ​បានបើ​ទោះ​ជា​មានសាសនា​ខុស​គ្នា​ៗ​ក៏ដោយ។ ចំណុច​៥៖ក្នុង​ឋានៈ​ជា​អន្តរជាតិការ​គោរព​តាម​គោលការណ៍​នេះនឹង​នាំ​មក​នូវ​និរន្តរភាពរបស់​មនុស្ស​ជាតិបរិស្ថាន​ធម្មជាតិពិភព​សត្វនិង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បានដោយ​មិន​បាច់ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នាដើម្បី​រស់​ឡើយ។ សង្ឃឺមថាយើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះនឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីលនិង​សមាធិ​សម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថៃ្ងនេះដើម្បី​បូជានិងរំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គបាន​បង្កើតព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដោយ៥០០០ឆ្នាំ
    Public date : 03, Feb 2023 (17,563 Read)
    មាឃបូជាជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនាដែល​រួម​មាន:មាឃបូជាពិសាខបូជាអាសាឍបូជានិង​បុណ្យ​បវារណា(​ចេញ​វស្សា​)។បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើងដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី៥៨៨ឆ្នាំមុន​គ្រិស្តសករាជនា​ថៃ្ងទី១៥​កើតខែមាឃក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន៩ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនាក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះធ្វើ​ឡើង​នៅក្នុង​ចំណោមព្រះ​សង្ឃ​ចំនួន១២៥០អង្គជា​សមាជិកក្នុង​អង្គមហាសន្និបាត​មួយដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។នៅ​ក្នុង​មហាសន្និបាត​នោះព្រះសម្មាសម្ពុទ្ធទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ចំនួន​១១ប្រការសម្រាប់​ឲ្យ​សមាជិក​មហាសន្និបាតទាំង​អស់​កាន់​យក​ជា​វិថីជីវិតនិង​សម្រាប់​យក​ទៅផ្សព្វផ្សាយដល់​ជន​ដទៃ​ទៀតឲ្យ​បាន​យល់​ពីពុទ្ធសាសនា។គោល​ការណ៍ទាំង​១១​ប្រការ​នេះមាន​ឈ្មោះ​ជា​ភាសាបាលី​ថា"ឱវាទ​បាដិមោក្ខ"ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗត្រូវ​យក​មកសិក្សា​ឲ្យយល់​ដឹងនិង​អនុវត្ត​ដូច​ត​ទៅ: គោល​បំណងៈគោល​បំណង​របស់​របស់ព្រះពុទ្ធសាសនាឬ​ក៏​ដូច​ជាគោល​បំណង​របស់ពុទ្ធសាសនិក​ម្នាក់​ៗគឺសែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាកទុក្ខ​មិន​មានសេចក្តី​ទុក្ខមិន​មាន​បញ្អានៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួនពាក្យ​និព្វាន​​នេះមាន​ន័យ​ស្មើ​និងពាក្យ​ថា"សន្តិ"ដែល​ប្រែ​ថា"សេច​ក្តី​ស្ងប់"។ យើង​អាច​និយាយ​ថាគោល​បំណងរបស់​ព្រះពុទ្ធសាសនាគឺ​ការ​បង្កើត​ឡើង​នូវសន្តិភាពក្នុង​ដួង​ចិត្ត​នេះ​ដែរក៏​ជា​មូលដ្ឋានគ្រឹះ​នៃសន្តិភាព​ក្នុង​សង្គមដែល​ខ្លួន​រស់​នៅ​ផង។ការ​កាន់​ព្រះពុទ្ធសាសនាគឺ​ជា​ការ​ប្រឹង​ប្រែងដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួននិង​ចូល​រួម​ចំណែក​ដល់សន្តិភាព​សង្គមនិង​ពិភព​លោកនេះ​ជា​កាតព្វ​កិច្ចដែល​ពុទ្ធសាសនិក​ម្នាក់​ៗត្រូវ​ប្រឹងប្រែងធ្វើ​អោយ​សម្រេច។ គោលដៅ:សន្តិភាពប្ញនិញ្វនមិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេនិង​ក៏​មិន​អាច​កើតឡើង​ដោយ​សារ​ផ្តល់ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់មេត្តា​របស់អាទិទេពឬ​ព្រះជាម្ចាស់អង្គ​ណា​មួយ​ឡើយសន្តិភាព​នេះកើត​ដោយ​សារ​ការ​សន្សំរបស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទមិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ការ​ធ្វើ​អំពើ​ល្អបង្កើត​អំពើ​ល្អនិង​រក្សា​អំពើ​ល្អ​ឲ្យស្ថិត​សេ្ថរ​គង់​វង្ស​ក្នុងជីវិត​រស់​នៅ​ប្រចាំ​ថៃ្ងទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើដោយ​​កម្ចាត់​កិលេសឬ​មេរោគ​ដែល​តោងចិត្ត​ឲ្យ​អស់​ទៅរហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធមិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន៖ លក្ខខណ្ឌទី១៖មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អនិងកម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖រក្សា​សីលរស់​នៅ​ក្នុង​ច្បាប់យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖បរិភោគប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់និងបង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្តធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែលព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ប្រការ​នេះសម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ក្នុង​ឋានៈ​ជា​បរិស័ទការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះនឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ក្នុង​ឋានៈ​ជា​ពលរដ្ឋក្នុង​សង្គម​ការ​មានគោល​បំណងរួម​មាន​គោលដៅ​ដូច​គ្នានិង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះនឹង​អាច​នាំ​មក​នូវសន្តិភាពនិងការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅក្នុង​សង្គមឬ​ប្រទេសជាតិ​មួយដែល​ព្យាយាមសែ្វង​រក​នូវ​ឱកាសដើម្បី​រក្សា​សន្តិភាពនិង​ជំរុញ​ដល់ការ​អភិវឌ្ឍន៍ដល់ប្រទេសជាតិ​តែ​ឯង​នោះការ​គោព​តាម​គោល​ការណ៍​ទាំង១១​ប្រការ​នេះនឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាពជម្លោះនិងអំពើហិង្សាដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនាការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះនឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយសដល់​គ្នា​និង​គ្នានិង​ការ​រស់​នៅ​ជុំគ្នាក្នុង​ឋានៈ​ជា​មនុស្សជាតិ​បានបើ​ទោះ​ជា​មានសាសនា​ខុស​គ្នា​ៗ​ក៏ដោយ។ ចំណុច​៥៖ក្នុង​ឋានៈ​ជា​អន្តរជាតិការ​គោរព​តាម​គោលការណ៍​នេះនឹង​នាំ​មក​នូវ​និរន្តរភាពរបស់​មនុស្ស​ជាតិបរិស្ថាន​ធម្មជាតិពិភព​សត្វនិង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បានដោយ​មិន​បាច់ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នាដើម្បី​រស់​ឡើយ។ សង្ឃឺមថាយើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះនឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីលនិង​សមាធិ​សម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថៃ្ងនេះដើម្បី​បូជានិងរំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គបាន​បង្កើតព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដោយ៥០០០ឆ្នាំ
    Public date : 22, Dec 2022 (5,212 Read)
    កំណើត៖ថ្ងៃអាទិត្យ១កើតខែអស្សុជឆ្នាំខាលព.ស.២៤៦៩គ.ស.១៩២៥ស្លាប់៖ថ្ងៃ២៧ខែកញ្ញាឆ្នាំ២០១៥ក្នុងជន្មាយុ៩១ឆ្នាំបិតានាម៖គាំអំ(ស្លាប់១៩២៦)មាតានាម៖ជាទឹន(ស្លាប់១៩៦៤)បងប្អូន៖ចំនួន៧នាក់ប្រុស៤ស្រី៣(អាចារ្យគាំអ៊ីវពៅគេ)អាយុ១២ឆ្នាំរៀនអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូអ៊ឹមជីវត្តសំបួរមាសភូមិជើងគ្រាវឃុំជើងគ្រាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ អាយុ១៧ឆ្នាំបួសជាសាមណេរក្នុងវត្តសំបួរមាសដដែល។បួសរួចរៀនបាលីក្នុងសំណាក់លោកអាចារ្យញ៉ុកហើយរៀនបាលីក្នុងសំណាក់លោកគ្រូស៊ននិងអាចារ្យវ៉នរៀនបាន២ឆ្នាំប្រឡងបាលីរងនៅវត្តលង្កា។ប្រឡងជាប់បាលីរងក៏ទៅនៅវត្តមហាមន្រ្តីក្នុងសំណាក់លោកគ្រូអាចារ្យទឹតនិងសិក្សាព្រះវិន័យក្នុងសំណាក់លោកគ្រូម៉ឹងសែស(ឧបាលិវង្ស)។បួសជាភិក្ខុនាវត្តយាយទេពខេត្តកំពង់ឆ្នាំងដោយព្រះមេគណជាឧបជ្ឈាព្រះធម្មវង្សាធិបតីក្នុងឆ្នាំខាលព.ស.២៤៩៣គ.ស.១៩៥០។ កាលបួសជាភិក្ខុបានសិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យកងវ៉ាននៅវត្តតានាន់ឃុំអណ្ដូងស្នាយស្រុករលាប្អៀរកំពង់ឆ្នាំងចំនួន៣ឆ្នាំ។សិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យកឹមប៊ិលនៅអាស្រមបុសតាប៉ាងភូមិជើងគ្រាវ២ឆ្នាំ។បន្ទាប់មកទៅនៅអាស្រមអូររាំងឪ១ឆ្នាំនិងកន្លែងផ្សេងៗទៀត។លាចាកសិក្ខាបទនៅថ្ងៃទី៣មិនា១៩៥៨នៅវត្តពោធិ៍សុនស្សឃុំបាក់នឹមស្រុកបាកានខេត្តពោធិសាត់។ ត្រឡប់មកស្រុកកំណើតវិញមាតាបានរៀបចំអោយមានគ្រួសារឈ្មោះនាងម៉ឺនអុននៅភូមិជើងគ្រាវនោះ។នៅស្រុកបាន៧ឆ្នាំក្នុងឆ្នាំទី៤បានចេញពីស្រុកកំណើតឃុំជើងគ្រាវទៅនៅបាត់ដំបងនៅឆ្នាំ១៩៦៥នៅភូមិអូរតាគួន(ខាងលិចភ្នំចាក់ឆារ)ឃុំត្រែងស្រុករតនមណ្ឌលជាកសិករ។ ឆ្នាំ១៩៧៥នៅភូមិជាមន្ត្រីឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងជាគ្រូបង្រៀនក្មេងៗ។ប្រពន្ធឈ្មោះម៉ឺនអុន(ស្លាប់ក្នុងឆ្នាំ១៩៧៥។ឆ្នាំ១៩៧៩បានមកនៅភូមិសំរោងតាកុកឃុំនរាស្រុកសង្កែខេត្តបាត់ដំបងពូកញាតិបានរៀបចំអោយមានគ្រួសារឈ្មោះឈិនសួស។នៅខែកញ្ញាឆ្នាំ១៩៧៩ចូលធ្វើការបំរើរដ្ឋនៅប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបាត់ដំបង។បាត់បងពលកម្មនៅត្រីមាសទី៤ឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩០ថ្ងៃឧបោសថជួយដោះស្រាយធម៌វិន័យនិងបង្រៀនវិន័យក្នុងវត្តកំផែងរៀងរាបមក។ឆ្នាំ១៩៩៣មន្ទីធម្មការនិងសាសនាខេត្តលោកប្រធានឌីសុមាលីនិងគឹមកាងបានស្នើរអោយជួយបង្រៀនព្រះសង្ឃនៅពុទ្ធិកវិទ្យាល័យអ៊ឹងធួងបាត់ដំបងផ្នែកវិន័យនិងអភិធម្ម។ពេលថ្ងៃណាដែលសាលាមិនរៀនតែងតែទៅបង្រៀនតាមវត្តនានាជាដរាបមក។លោកតាព្រឹទ្ធាចារ្យទទួលមរណៈនៅថ្ងៃអាទិត្យពេញបូណ៌មីខែភទ្របទឆ្នាំមមែព.ស.២៥៥៩ត្រូវនឹងថ្ងៃ២៧ខែកញ្ញាឆ្នាំ២០១៥ក្នុងជន្មាយុ៩១ឆ្នាំដោយរោគាពាធនៅមន្ទីរពេទ្យសុវណ្ណខេត្តបាត់ដំបងពេលវេលាម៉ោង៨និង៤០នាទីព្រឹក។ (ដកស្រង់ទាំងស្រុងដោយព្រះមហាឆនសុវណ្ណដេតវត្តពោធិ័វាលខេត្តបាត់ដំបង) ដោយ​៥០០០​ឆ្នាំ​
               Page 2