Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៧៥៤ ដង
Scan Link
ពាក្យទូន្មានរបស់មាតាបិតា

ពាក្យទូន្មានរបស់មាតាបិតា

Public date : 16, Feb 2026 (46,016 Read)

Audio

 

កូន​ត្រូវ​ចាំ​ទុកៈ
១. មាតាបិតា​ជា​ព្រះ​ព្រហ្ម​របស់​បុត្រ​ធីតា ការ​ដែល​ធ្វើ​ឲ្យ​មាតា​បិតា​លំបាក​ចិត្ត តឹង​ណែន​ក្នុង​ទ្រូង យំ​បង្ហូរ​ទឹក​ភ្នែក គឺ​ជា​បាប​កម្ម​ធ្ងន់​របស់​កូន ។
២. ការ​ជឿ​ស្តាប់​ដំបូន្មាន​ល្អរបស់​មាតាបិតា រមែង​មិន​មាន​ការ​សាប​សូន្យ​ឡើយ ពោល​គឺ​មិន​ចចេស​រឹង​រូស​តែ​ម្យ៉ាង​ កូន​នឹង​បាន​ល្អ​គ្រប់​យ៉ាង ។
៣. ការ​តប​ស្នង​ព្រះ​គុណ​ដល់​អ្នក​មាន​គុណ គឺ​តាំង​តែ​ពី​អ្នក​មាន​គុណ​នៅ​មាន​ជីវិត​រហូត​ដល់​ចែក​ឋាន ។
៤. ការ​បំពេញ​តួ​នាទី​ជា​កូន​ល្អ គឺ​ជា​ការ​បដិបត្តិ​ធម៌ កូន​ល្អ​ត្រូវ​ភ្ញាក់​ខ្លួន ត្រូវ​រហ័ស​រហួន​វៀស​រវៃ ត្រូវ​ឈាន​ទៅ​មុខ ត្រូវ​ធ្វើ​ការងារ​ប្រជែង ជាមួយ​ពេល​វេលា ដើម្បី​ការ​រីក​ចម្រើន​ដល់​សង្គម​ជាតិ ។
៥. អបាយ​មុខ គ្រឿង​ញៀន ជា​ផ្លូវ​នៃ​សេចក្តី​វិនាស​សម្រាប់​ជីវិត កូន​មាស​ឪពុក​ត្រូវ​ដើរ​តាម​ផ្លូវ​ព្រះ​ កុំ​ដើរ​តាម​ផ្លូវ​របស់​មារ ការ​ងារ​សុចរិត​ជា​ការងារ​ថ្លៃ​ថ្នូរ​មាន​កិត្តិយស កូន​ត្រូវ​ចេះ​ពិចារណា​ដោយ​ខ្លួន​ឯង ដាស់​តឿន​ខ្លួន​ឯង កុំ​ឡេះ​ឡោះ​កុំ​ទម្រន់ ត្រូវ​ឆ្ងាយ​ពី​អបាយមុខ​ (ស្រី​ស្រា ល្បែង និង​បាប​មិត្ត) ត្រូវ​ដើរ​នៅ​ក្នុង​ផ្លូវ​ធម៌​ជា​និច្ច ។

កូន​កុំ​ប្រមាទ ក្នុង​ជីវិត                    ផ្លូវ​នេះ​នៅ​ជិត​ក្បែរ​មាត់​ជ្រោះ​
ចិញ្ចឹម​ជីវិត​ឲ្យ​បាន​រស់                    កូន​ត្រូវ​ស្គាល់​គ្រោះ​ឲ្យ​ជាក់​លាក់ ។
បាប​មិត្ត​ស្រី​ស្រា​និង​ល្បែង​ភ្នាល់      ព្រម​ទាំង​មិន​ខ្វល់​នឹង​ធុរៈ
ជា​ជ្រោះ​គ្រោះ​ថ្នាក់​ប្រាកដ​ជាក់        ជ្រោះ​ជ្រៅ​មិន​រាក់​ធ្លាក់​បាក់​ក ។
ដំណើរ​ជីវិត​ពិត​លំបាក                   តែ​បាន​ធូរ​ស្រាក​ព្រោះ​ធ្វើ​ល្អ
ផ្លូវ​អបាយមុខ​មិន​ត្រាច់​ចរ               ចេះ​ភ័យ​ខ្លាច​ក្រ​ប្រឹង​រៀន​សូត្រ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
Scan Link
ពាក្យទូន្មានរបស់មាតាបិតា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Oct 2021 (78,091 Read)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
Public date : 04, Jun 2025 (18,687 Read)
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ
Public date : 27, Dec 2023 (18,046 Read)
ខ្លឹមសារនៃជីវិត
Public date : 03, Jan 2026 (32,476 Read)
អំណាចនៃតណ្ហា
Public date : 27, Jul 2019 (52,036 Read)
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
Public date : 02, Dec 2025 (19,267 Read)
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌
Public date : 28, Jan 2022 (88,246 Read)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
Public date : 06, Oct 2025 (9,504 Read)
ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.33