Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,៥៦៧ ដង
Scan Link
សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ និងធម្មវិន័យ ៨ យ៉ាង

សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ និងធម្មវិន័យ ៨ យ៉ាង

Public date : 11, Jul 2026 (149 Read)

សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ ៨ យ៉ាង

១. មហាសមុទ្រមានទំនាបទៅដោយលំដាប់ ។
២. មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើងឬ ជោរហួសច្រាំង ។
៣. មហាសមុទ្រ មិនដែលនៅរួម ដោយសាកសពស្លាប់ បើសាកសពស្លាប់ណា មាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ។



៤. មហាសមុទ្រមានទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតីសរភូ មហី កាលបើទន្លេទាំងនោះ ហូរទៅដល់មហាសមុទ្រហើយ រមែងលះបង់នាមនិងគោត្រដើម(របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា  មហាសមុទ្រតែម្យ៉ាង ។
៥. មហាសមុទ្រមានទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចទៅ​រក មហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រក៏មិនប្រាកដជាស្រក ឬ ពេញដោយទឹកទន្លេនឹងធារទឹកភ្លៀងនោះឡើយ ។ 
៦. មហាសមុទ្រមានរសតែមួយ គឺរសប្រៃ ។
៧. មហាសមុទ្រ មានរតនៈ(ទ្រព្យជាគ្រឿងពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺកែវមុក្កា កែវមណី កែវពីទូរ្យ សង្ខ សិលាកែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ។ 
៨. មហាសមុទ្រជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០ យោជន៍ខ្លះ មានអត្តភាព ២០០ យោជន៍ខ្លះ មានអត្តភាព ៣០០ យោជន៍ខ្លះ មានអត្តភាព ៤០០ យោជន៍ខ្លះ មានអត្តភាព ៥០០ យោជន៍ខ្លះ ។  


សេចក្ដីអស្ចារ្យចម្លែករបស់ធម្មវិន័យ ៨ យ៉ាង

១. ក្នុងធម៌វិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្ដីប្រតិបត្តិ ដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្ដងទេ ។
២. សិក្ខាបទណាដែលតថាគត បានបញ្ញត្តដល់សាវកទាំងឡាយហើយ ពួកសាវកតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លង សិក្ខាបទនោះឡើយ ។



៣. បុគ្គលណាជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នានាំបុគ្គលនោះចេញមួយរំពេច បុគ្គលនោះទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃ ពិតមែន ប៉ុន្តែ បុគ្គលនោះឈ្មោះនៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃក៏ឈ្មោះនៅឆ្ងាយអំពីបុគ្គលនោះដែរ ។
៤. វណ្ណៈគឺត្រកូល ៤ ពួគនេះ គឺក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈទាំងនោះចេញចាកផ្ទះបួស ក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាមនឹងគ្រាដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថាជា សមណសក្យបុត្រតែម្យ៉ាង ។
៥. ទោះបី ពួកភិក្ខុច្រើនរូបបរិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុក៏មិនប្រាកដជាខ្វះ ឬពេញដោយភិក្ខុនោះ ។
៦. ធម្មវិន័យ នេះមានរសតែមួយ គឺវិមុត្តិរស ។
៧. ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះក្នុង​ធម្មវិន័យ​នោះគឺ សតិ​ប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥន្ទ្រិយ៥ ពលៈ ៥ ពោជ្យង្គ ៧ និងមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។
៨. ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះក្នុងធម្មវិន័យ នោះគឺ សោតាបន្នបុគ្គលនិងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីឲ្យជាក់ច្បាស់នូវសោតាបត្តិផង សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសកទាគាមិផង អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវអនាគាមិផលផង អរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីភាវៈនៃខ្លួនជាអរហន្ដផង ។


(សុត្តន្តបិដក អង្គុត្តរនិកាយ អដ្ឋកនិបាត បឋមបណ្ណាសក មហាវគ្គ បហារាទសូត្រ បិដកលេខ ៤៨ ទំព័រ ៨៧, ខុទ្ទកនិកាយ ឧទាន សោណត្ថេរវគ្គ ឧបោសថសូត្រ បិកដលេខ ៥២ ទំព័រ ២៣៨)
ថ្ងៃព្រហស្បតិ៍ ១១រោច ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ 
ថ្ងៃទី ១០ ខែ ឧសភា ព.ស. ៤៥៦២ គ.ស. ២០១៨
ដោយស.ដ.វ.ថ.


ដោយ៥០០០ឆ្នាំ

 
Scan Link
សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ និងធម្មវិន័យ ៨ យ៉ាង
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Apr 2025 (46,021 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
Public date : 15, May 2026 (95,526 Read)
ជីវិតមានតម្លៃជាងអ្វីៗ ដែលយើងស្ដាយ
Public date : 22, Jan 2023 (62,356 Read)
រឿងកុមារដែលមានអាយុវែង
Public date : 09, Aug 2021 (13,810 Read)
ដោះស្រាយបញ្ហាជីវិត
Public date : 27, Aug 2019 (23,415 Read)
សុខ​ភាព​រាង​កាយ​
Public date : 29, Oct 2025 (51,054 Read)
ធម្មគោរព (ការគោរពធម៌)
Public date : 06, Aug 2026 (198 Read)
គ្រូអាចារ្យត្រូវប្រកបដោយអង្គអ្វីខ្លះ?
Public date : 09, Jan 2022 (81,052 Read)
ឱវាទព្រះសាស្ដា
Public date : 20, Aug 2026 (15,236 Read)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1