Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៨៣ ដង
Scan Link
ការស្តាប់ព្រះធម៌

ការស្តាប់ព្រះធម៌

Public date : 11, Jul 2026 (173 Read)

ស្តាប់ព្រះធម៌ដើម្បីដល់នូវភាពជាព្រះអរហន្ត ការឃើញទោសនៃកិលេសសូម្បីតែបន្តិចបន្តួច ឃើញទោសនៅពេលណា មិនមែនគ្រាន់តែស្តាប់ហើយក៏និយាយថាឃើញ​ទោសនោះទេ ប៉ុន្តែត្រូវតែជាសេចក្តីយល់ដឹងក្នុងទោសនោះយ៉ាងជ្រាលជ្រៅជាទីបំផុត។ 

បើមិនចាប់ផ្តើមខាត់បន្សាត់ លះបង់ បន្ធូរបន្ថយ មិនឱ្យកើតឡើងញឹកញាប់ទេ (ហើយ​បណ្តោយឱ្យ) សន្សំគរជោរជន់បន្តបន្ទាប់ តើនឹងអាចរលត់កិលេសឱ្យអស់ទៅបានដែរឬទេ? ហេតុដូច្នេះហើយ ការយល់ដឹងត្រឹមត្រូវ គឺស្តាប់ធម៌ដើម្បីដល់នូវភាព​ជា​ព្រះអរហន្ត មិនមែនដោយមិនដឹងថាព្រះអរហន្តជាអ្នកណាហើយចង់ដល់នោះទេ ពីព្រោះ​មានព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់សម្តែងធម៌រហូតដល់បុគ្គលដទៃអាចរលត់កិលេស​ជាព្រះអរហន្តបាន ទៅតាមកម្លាំងនៃការសន្សំ (ឧបនិស្ស័យ) ថានឹងជាព្រះអរហន្ត​ប្រភេទណា ព្រោះសេចក្តីប្លែកៗគ្នា (ភាពចម្រុះ) គឺមានច្រើនលើសលប់ណាស់ក្នុងគ្រប់ខណៈនៅក្នុងសកលចក្រវាឡ។

ហេតុដូច្នេះហើយ ស្តាប់ធម៌ដើម្បីត្រិះរិះពិចារណា មែនទេ? អ្វីដែលធ្លាប់យល់ហើយ តើកាន់តែយល់ថែមទៀតដែរឬទេ? អ្វីដែលឃើញទោសតិចតួចណាស់ យូរៗទើបឃើញម្តង ឬមួយក៏ឃើញតែមាត់ តែចិត្តនៅតែពេញចិត្ត? ហេតុដូច្នេះហើយ ត្រូវតែជា​មនុស្សត្រង់ពិតប្រាកដ ហើយអ្នកណានឹងដឹងថាអ្នកណាជាមនុស្សត្រង់? អ្នកដទៃមិន​អាចដឹងបានឡើយ ក្រៅពីខ្លួនឯង។ 

ប៉ុន្តែ ស្តាប់ធម៌ដើម្បីរលត់កិលេស មែនទេ? ស្តាប់ធម៌ដើម្បីរលត់កិលេសឱ្យអស់មិន​ឱ្យ​សេសសល់ មែនទេ? ស្តាប់ធម៌ដើម្បីនឹងដល់នូវសេចក្តីមិនមានកិលេសទាល់​តែ​សោះ​ជាព្រះអរហន្ត មែនទេ? ហើយប្រសិនបើឥឡូវនេះកិលេសកើតឡើង ហើយបណ្តោយឱ្យវាកើត មិនឃើញទោសសូម្បីតែបន្តិចបន្តួច វាក៏រឹតតែកើតឡើងកាន់តែច្រើន​ឡើងៗ លះបង់បានឡើងៗ ទៅមុខទៀតអស់សែនកោដិកប្ប តើវានឹងបង្កើន​សេច​ក្តី​ពិបាកកម្រិតណា? ចាប់ផ្តើមឃើញទោសនៃកិលេសសូម្បីតែបន្តិចបន្តួចហើយ​ឬ​នៅ? ហើយឃើញទោសកម្រិតណា? ឃើញហើយនៅតែធ្វើ មានទេ? នៅតែពេញចិត្ត ​នៅតែជាប់ជំពាក់? ប្រៀបធៀបនឹងការចាប់ផ្តើមដឹងពីគ្រោះថ្នាក់ និងទោសសូម្បី​តែបន្តិចបន្តួច ដែលក្នុងខណៈនោះ គ្មានអ្នកណាមកកំណត់ (បណ្តាល) ឱ្យកើតឡើងបានឡើយ ក្រៅពីការសន្សំនូវសម្មាទិដ្ឋិ (សេចក្តីឃើញត្រូវ) សេចក្តីយល់ត្រូវ ត្រង់​ទៅតាមសភាពពិត ទើបនឹងជាអ្នកដែលត្រង់ចំពោះសេចក្តីពិត។ 



កាលបើត្រង់ចំពោះសេចក្តីពិត ទើបអាចនឹងឃើញទោសនៃធម៌ដែលជាទោស និងឃើញ​ប្រយោជន៍នៃធម៌ដែលជាប្រយោជន៍។ ហេតុដូច្នេះហើយ ជីវិតដែលបានយល់ដឹងសេចក្តីពិតហើយនឹងទៅជាយ៉ាងណា? ត្រូវតែខុសប្លែកពីខណៈដែលមិនដឹងសេច​ក្តី​ពិត។ ព្រោះហេតុនោះ ការឃើញទោសសូម្បីតែបន្តិចបន្តួច សន្សឹមកើនឡើងបន្តិចម្តង​ៗ បញ្ញាក៏អាចនឹងចូលទៅជិតសេចក្តីពិតកាន់តែខ្លាំងឡើង រហូតដល់អាចប្រកាសដឹង​ច្បាស់ (សម្រេចដឹងច្បាស់)នូវសេចក្តីពិតបាន។ 

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

 
Scan Link
ការស្តាប់ព្រះធម៌
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 14, Jul 2026 (427 Read)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
Public date : 10, Jun 2026 (7,763 Read)
អានិសង្សការកសាងព្រះត្រៃបិដក
Public date : 18, Sep 2026 (65,644 Read)
តិរច្ឆានវិជ្ជា ១៥៣
Public date : 12, Jul 2026 (168 Read)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
Public date : 02, Dec 2024 (25,143 Read)
ស្វែងយល់អំពីសមាធិ
Public date : 14, Sep 2026 (190 Read)
ថែរក្សាចិត្ត មុនពេលចិត្តឈឺ
Public date : 11, Sep 2026 (177 Read)
អ្នកប្រាជ្ញទាំងឡាយ មិនញាប់ញ័រដោយការនិន្ទា ឬការសរសើរ
Public date : 02, Sep 2026 (208 Read)
ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត
Public date : 15, Sep 2026 (260 Read)
ភាពស្ងៀមស្ងាត់ក្នុងព្រះពុទ្ធសាសនា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.39