Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៦០ ដង
Scan Link
នីចាសនសិក្ខាបទ

នីចាសនសិក្ខាបទ

Public date : 14, Jul 2026 (368 Read)

សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយលើអាសនៈទាបហើយ សំដែងធម៌​ដល់មនុស្សអង្គុយនៅលើអាសនៈខ្ពស់ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។បេ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹង​អង្គុយនៅលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈខ្ពស់​សោះ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នក​ទាំង​ឡាយអង្គុយលើ អាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈ​ខ្ពស់ ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិត​មែន​ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងអង្គុយនៅលើអាសនៈទាប ហើយសំដែងធម៌ដល់​មនុស្សអង្គុយ​លើ​អាសនៈខ្ពស់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់​តែ​ជ្រះថ្លាឡើងទេ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសហើយ ទ្រង់ធ្វើនូវធម្មី​កថា​​ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ៈ
    
ម្នាលភិក្ខុទាំងឡាយ កាលពីដើមក្នុងក្រុងពារាណសី មានស្រីជាប្រពន្ធរបស់បុរសចណ្ឌាល​ម្នាក់ ជាស្រីមានគភ៌ ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្រីចណ្ឌាលនោះបានពោល​ពាក្យនេះនឹងបុរសចណ្ឌាលនោះថា បពិត្រអ្នកជាអយ្យបុត្រ ឥឡូវខ្លួនខ្ញុំមានគក៌ហើយ​ ខ្ញុំចង់ទទួលទានផ្លែស្វាយណាស់ ។ ឯប្តីនោះតបវិញថា ផ្លែស្វាយគ្មាន​ទេ (ព្រោះ)​ កាល​នេះមិនមែនជាកាលមានផ្លែស្វាយ ។ ប្រពន្ធនោះនិយាយថា បើខ្ញុំមិនបាន​ផ្លែ​ស្វាយទេ ខ្ញុំមុខជានឹងស្លាប់ (ពុំខានឡើយ) ។ 
    
គ្រានោះឯង មានដើមស្វាយរបស់ស្តេច (១ដើម) តែងមានផ្លែជាប់ជានិច្ច ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ បុរសចណ្ឌាលនោះក៏ចូលទៅរកដើមស្វាយនោះ លុះចូលទៅ​ដល់ហើយក៏ឡើងទៅពួនលើដើមស្វាយនោះ ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ​ឯង ​ស្តេចបានទ្រង់រាជដំណើរទៅកាន់ដើមស្វាយនោះជាមួយនឹងព្រាហ្មណ៍បុរោហិត លុះ​ដល់​ហើយក៏គង់លើអាសនៈដ៏ខ្ពស់ ហើយក៏រៀននូវមន្ត ។ 
    
ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសចណ្ឌាលនោះមានសេចក្តីរិះគិតយ៉ាងនេះថា 
ស្តេច​ណា​គង់លើអាសនៈខ្ពស់ ហើយរៀននូវមន្ត ស្តេចនេះឯងហៅថាមិនប្រកប​ដោយ​ធម៌ឡើយ ។ ម៉្យាងទៀត ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាប ហើយបង្ហាញមន្ត​ដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ ព្រាហ្មណ៍នេះឯងហៅថា មិនប្រកប​ដោយ​ធម៌​ដែរ ចំណែកខ្លួនអញដែលមកលួចផ្លែស្វាយរបស់ស្តេច ព្រោះហេតុអំពីស្រី អញ​នេះឯង ក៏ហៅថាមិនប្រកប ដោយធម៌ដែរ ឯច្បាប់ទាំងនេះវាច្រឡូកច្រឡំគ្នាអស់​ហើយ ។ 
    
បុរសនោះគិតដូច្នោះហើយ ក៏លោតចុះពីដើមស្វាយមកក្នុងទីនោះឯង (ហើយពោលគាថា) ថា ៈ

ឧភោ អត្ថំ ន ជានន្តិ,    ឧភោ ធម្មំ ន បស្សរេ;
យោ ចាយំ មន្តំ វាចេតិ,    យោ ចាធម្មេនធីយតិ។

ព្រាហ្មណ៍ណាបង្ហាញមន្ត (ដល់ស្តេច) ក្តី ស្តេចអង្គណារៀនមន្តមិនប្រកបដោយធម៌ក្តី ជន​ទាំងពីរនោះ ឈ្មោះថា មិនស្គាល់នូវហេតុ ជនទាំងពីរនោះ ឈ្មោះថា មិនដឹងនូវ​ផល​ ។
    
ព្រាហ្មណ៍ក៏ពោលគាថាតបវិញថា 
សាលីនំ ឱទនោ ភុត្តោ,    សុចិមំសូបសេចនោ;
តស្មា ធម្មេ ន វត្តាមិ,    ធម្មោ អរិយេភិ វណ្ណិតោ។

(នែអ្នកចណ្ឌាល) ខ្ញុំបានទទួលទានបាយអង្ករស្រូវសាលី ដែលលាយដោយសាច់ដ៏ស្អាត​របស់​ស្តេច (ជារាល់ថ្ងៃ) ព្រោះហេតុនោះ ខ្ញុំនឹងប្រព្រឹត្តទៅក្នុងធម៌នោះមិនបាន​ទេ (តែ​ខ្ញុំដឹងថា) ធម៌នេះពួកព្រះអរិយៈតែងសរសើរហើយ ។
           
ឯបុរសចណ្ឌាលក៏ពោលគាថាតបវិញថា
ធិរត្ថុ តំ ធនលាភំ,   យសលាភញ្ច ព្រាហ្មណ;
យា វុត្តិ វិនិបាតេន,    អធម្មចរណេន វា។

បពិត្រព្រាហ្មណ៍ ការដែលបានទ្រព្យនឹងបានយសបែបនោះ ពាក្យនិន្ទាតែងមាន (ជាធម្មតា​) ម៉្យាងទៀត ការចិញ្ចឹមជីវិត ដែលមិនប្រព្រឹត្តតាមធម៌ ជាហេតុនាំឲ្យធ្លាក់ចុះ​ទៅ​ក្នុង​អបាយ ។

បរិព្ពជ មហាព្រហ្មេ,    បចន្តញ្ញេបិ បាណិនោ;
មា ត្វំ អធម្មោ អាចរិតោ,     អស្មា កុម្ភមិវាភិទា

បពិត្រមហាព្រហ្ម អ្នកឯងចូរវៀរចេញ សូម្បីពួកសត្វដទៃក៏គង់តែចម្អិនបាយបរិភោគ (ដូច​គ្នាទេ) អ្នកកុំប្រព្រឹត្តឲ្យខុសធម៌នោះឡើយ បើអ្នកប្រព្រឹត្តខុសធម៌ហើយ មុខជានឹង​បែក​ធ្លាយ ដូចជាក្អមទឹកមិនខានទេ ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ ឆវជាតក បិដកលេខ ៥៨ ទំព័រ ១៩៤)
    
ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងគ្រានោះ បុគ្គលអង្គុយលើអាសនៈទាប ហើយបង្ហាញមន្ត​ ដល់បុគ្គលដែលអង្គុយលើអាសនៈខ្ពស់នោះ ម្តេចក៏គង់ជាទីមិនគាប់ចិត្តដល់តថា​គត ​នឹងនិយាយទៅថ្វីដល់បុគ្គល ដែលអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់បុគ្គល​ ដែលអង្គុយលើអាសនៈខ្ពស់ ក្នុងកាលឥឡូវនេះ ក៏រឹងរឹតតែមិនបានជាទីគាប់ចិត្ត​តថាគតក្រៃពេក ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ពួកជនដែលមិន​ទាន់​ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យកាន់តែជ្រះថ្លាឡើងទេ ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ៈ

ន នីចេ អាសនេ និសីទិត្វា ឧច្ចេ អាសនេ និសិន្នស្ស អគិលានស្ស ធម្មំ  ទេ​សេ​ស្សាមីតិ សិក្ខា ករណីយា ។ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយលើអាសនៈទាប ហើយ​សំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈខ្ពស់ ។ ភិក្ខុមិនគប្បីអង្គុយលើអាសនៈ​ទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជំងឺ អង្គុយលើអាសនៈខ្ពស់ទេ ។ ភិក្ខុ​ណា​អាស្រ័យសេចក្តីមិនអើពើ អង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈខ្ពស់ ត្រូវអាបត្តិទុក្កដ ។
    
អនាបត្តិ វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង) គឺ ៖ 
    ១. អសញ្ចិច្ច ភិក្ខុមិនក្លែង  
    ២. អស្សតិយា ភិក្ខុមិនមានស្មារតី  
    ៣. អជានន្តស្ស ភិក្ខុមិនដឹងខ្លួន  
    ៤. គិលានស្ស ភិក្ខុមានជំងឺ  
    ៥. អាបទាសុ ភិក្ខុមានសេចក្តីអន្តរាយ  
    ៦. ឧម្មត្តកស្ស ភិក្ខុឆ្កួត  
    ៧. អាទិកម្មិកស្ស ភិក្ខុដើមបញ្ញត្តិ ។

នីចាសនសិក្ខាបទ ចប់ ៕
(វិនយបិដក មហាវិភង្គ សេក្ខិយកណ្ឌ ធម្មទេសនាបដិសំយុត្ត បាទុកវគ្គ នវមសិក្ខាបទ បិដកលេខ ៤ ទំព័រ ៤៨៦)
ដោយ សដវថ

ដោយ៥០០០ឆ្នាំ

 
Scan Link
នីចាសនសិក្ខាបទ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Jul 2026 (204 Read)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
Public date : 13, Jul 2026 (196 Read)
ធម្មចក្រមុទ្រា
Public date : 31, Jul 2026 (7,921 Read)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
Public date : 21, Aug 2026 (18,096 Read)
អំណាចប្រយោជន៍ ការបញ្ញត្តិសិក្ខាបទ មាន ១០ យ៉ាង
Public date : 11, Jul 2026 (211 Read)
មហាសេដ្ឋី ធ្លាក់ខ្លួនជាប្រេតដ៏ស្រេកឃ្លានក្នុងវាលខ្សាច់
ថ្ងៃនេះ
Public date : 19, Sep 2026 (46 Read)
សត្រូវដែលត្រូវប្រុងប្រយ័ត្ន
ថ្ងៃនេះ
Public date : 19, Sep 2026 (38 Read)
ឧបសគ្គគឺជាជណ្តើរនៃជីវិត
Public date : 02, Sep 2026 (317 Read)
រស់នៅដើម្បីអ្វី
Public date : 10, Jun 2026 (4,776 Read)
អានិសង្សកឋិន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.35