តុទុព្រហ្មសូត្រ ទី៩
|
|
|
ទៀបក្រុងសាវត្ថី សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់ នូវ សេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គ ឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពន ទាំងអស់ ឲ្យភ្លឺស្វាង ចូល ទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយ នឹង កោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុង ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មាន សីល ជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំ ជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គល ហើយ ហេតុអ្វីក៏ឥឡូវ នេះ អ្នក មកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញ កំហុសរបស់លោកនេះចុះ។ ដោយ៥០០០ឆ្នាំ |
