Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,២៣៩ ដង
Scan Link
ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង

ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង

Public date : 19, Aug 2026 (23,646 Read)

Audio
 

ប្រវត្តិវត្តនិគ្រោធវ័ន គល់ទទឹង (សង្ខេប) និងការសិក្សា ប្រតិបត្តិធម៌វិន័យ

អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង បានក្លាយមកជាវត្តអារាមពេញលក្ខណៈច្បាប់ និងប្រើប្រាស់ឈ្មោះ  និគ្រោធវ័ន ហៅ គល់ទទឹង  ជាផ្លូវការ នាកំឡុងពុទ្ធសករាជ ២៤៩៦ ក្នុងឆ្នាំ ១៩៥២ តាមសេចក្តីប្រកាសរបស់សម្តេចព្រះសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត  ក្រោមការដឹកនាំពីព្រះសង្ឃព្រះនាម កូវ ឈន បានរក្សាទុកជាអាស្រមសម្រាប់ព្រះសង្ឃ ដូនជី តាជី រៀនធម៌ សមាធិកម្មដ្ឋាន ។  មានទំហំផ្ទៃដីប្រមាណតែ ១២០ ម៉ែត្រ  គុណនឹង ៨០ ម៉ែត្រ (១២០ ម៉ែត្រ  X ៨០ ម៉ែត្រ )  នៅចន្លោះបឹងពីរ  នាពុទ្ធសករាជ ២៤៩៦  ក្នុងឆ្នាំ ១៩៥២  ជាកន្លែងបម្រើឲ្យវិស័យសាសនា សម្រាប់​ព្រះសង្ឃ ដូនជី តាជី រៀនសូត្រព្រះធម៌ ធ្វើសមាធិកម្មដ្ឋាន បានរយ:ពេល ២៣ ឆ្នាំប៉ុណ្ណោះ ( ពីពុទ្ធសករាជ ២៤៩៦ ដល់ ពុទ្ធសករាជ ២៥១៩,  ឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៧៥ ) ។
- រវាងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២ អតីតទីតាំងវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ពុំទាន់មានជនានុជនណានឹកនាដល់នោះទេ ។
- ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៣ ទើបមានយាយជី តាជី ដែលធ្លាប់ស្គាល់ទីនេះ មកសាងសង់តូបតូចៗ ដើម្បីប្រព្រឹត្តបដិបត្តិធម៌វិន័យជាបណ្តើរៗ និងជាបន្តបន្ទាប់ បានធ្វើឲ្យទីនេះក្លាយជាអាស្រមឡើងវិញ ។
- ពីឆ្នាំ ១៩៩២ អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង មានដូនជីមួយក្រុម បានមកសង់តូបតួចៗ  បួនប្រាំតូប នៅធ្វើសំណាក់ធម៌ ។ ពេលនោះមានដូនជី  យស់ ណា  កាន់សីល ១០ ជាប្រធាន ដឹកនាំក្រុមអ្នកមកប្រតិបត្តិធម៌ សមាធិកម្មដ្ឋានទាំងនោះ ។ 

ដោយអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ត្រូវបានរដ្ឋអំណាចរៀបចំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្តកោះក្របី ដូច្នេះ ព្រះគ្រូចៅអធិការ វត្តកោះក្របី ព្រះនាម  យឺ ទិត  ត្រូវទទួលភារកិច្ចឲ្យមកកសាងអាស្រម និគ្រោធវ័ន ហៅ គល់ទទឹង និងជួយបង្រៀនព្រះធម៌វិន័យ ដល់យាយជីនៅទីនោះ ។ 
- នៅថ្ងៃ ៩ កើត ខែពិសាខ ពុទ្ធសករាជ ២៥៣៨ / ក្នុងឆ្នាំ ១៩៩៥ គណ:កម្មការ អាចារ្យ យាយជី តាជី និងពុទ្ធបរិស័ទ បានធ្វើដំណើរទៅសុំនិមន្ត ភិក្ខុ ទឹម សឿត ពីព្រះចៅអធិការវត្តកំផែង ក្រុងបាត់ដំបង យកព្រះអង្គឲ្យមកគង់នៅចាំវស្សា ក្នុងអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ។ 
- អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ទៅជាទី ពុទ្ធមណ្ឌលមហាសតិប្បដ្ឋាន  ក្រោមការដឹកនាំរបស់លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស តាមសេចក្តីប្រកាសលេខ ១៣.៩៩ ក.ស.រ.វ ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ១៩៩៩ ។  
- អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ទៅជា វត្តនិគ្រោធវ័ន គល់ទទឹង  តាមសេចក្តីប្រកាសលេខ ៦៨ ក.ធ.ស.ស.រ ចុះថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនាជាផ្លូវការ ។
- រហូតមកដល់ថ្ងៃ ០៥ រោច ខែកត្តិក ពុទ្ធសករាជ ២៥៦១   ត្រូវនឹងថ្ងៃទី 08  ខែវិច្ឆិកា ឆ្នាំ 2017 នេះ ព្រះគ្រូមេត្តាបាលោ ទឹម សឿត  បានលាចាកសិក្ខាបទ ពីបព្វជិតទៅជាគ្រហស្ថ ជាឧបាសក (នៅសហរដ្ឋអាមេរិក) ។ 
- មកដល់រសៀលថ្ងៃ ពុធ ០៨ កើត ខែមាឃ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី 24  ខែ មករា ឆ្នាំ 2018  ព្រះមន្រ្តីសង្ឃ និងមន្រ្តីរាជការ ខណ្ឌច្បារអំពៅ មួយចំនួន មានព្រះអង្គគ្រូ ញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះអនុគណ ខណ្ឌច្បារអំពៅ ជាដើម ជាប្រធាន ។  បានសម្រេចប្រកាសតែងតាំង  ព្រះភិក្ខុ ភួង សុវណ្ណ នាមបញ្ញត្តិ សុណ្ណជោតោ  ឲ្យឡើងទីជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន  គល់ទទឹង តទៅ ។ ព្រះភិក្ខុ គូ  សុភាព នាមបញ្ញត្តិ  វជិរប្បញ្ញោ ឲ្យឡើងទីជា ព្រះគ្រូសូត្រស្តាំ  ព្រះភិក្ខុ តុន  ប៊ុនសាយ នាមបញ្ញត្តិ  វិនយធរោ ឲ្យឡើងទីជាព្រះគ្រូសូត្រឆ្វេង ។ 
- នៅរសៀលថ្ងៃ ០៧ កើត ខែជេស្ឋ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018  ព្រះចៅអធិការ និងគ្រូសូត្រ និងព្រះគ្រូ បានទទួលប្រកាសនីយប័ត្រ ព្រះចៅអធិការ និងព្រះគ្រូ ពី សម្តេចព្រះពោធិវ័ង្ស  អំ លីមហេង សម្តេចសង្ឃនាយករង ទី២ នៃព្រះរាជាណាចក្រកម្ពុជា  នៅវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ គឺ ព្រះភិក្ខុ សុណ្ណជោតោ ភួង សុវណ្ណ ជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន  គល់ទទឹង  ឲ្យឡើងទីជាព្រះចៅអធិការ វត្តនិគ្រោធវ័ន គល់ទទឹង  ព្រះភិក្ខុ វជិរបញ្ញោ  គូ  សុភាព ឲ្យឡើងទីជាគ្រូសូត្រស្តាំ  ព្រះភិក្ខុ វិនយធរោ  តុន  គីមសាយ ឲ្យឡើងទីជាគ្រូសូត្រឆ្វេង  ។ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំ ពុទ្ធសាសនិកជន​ឲ្យរៀនសូធ្យបដិបត្តិធម៌ វិន័យ មានបិដកជាគោល ។ តាមប្រកាសនីយប័ត្រ  លេខ ២២៣ / ១៨ សនកជ.ប្រក ចុះថ្ងៃទី ២០ ខែមេសា ពុទ្ធសករាជ២៥៦១ ឆ្នាំ២០១៨ ។
- បច្ចុប្បន្ន (ពុទ្ធសករាជ ២៥៦៥ / ឆ្នាំ ២០២២) វត្តនិគ្រោធវ័ន គល់ទទឹង មានបរិវេណមួយយ៉ាងធំទូរលាយ ដែលមានទំហំរហូតដល់ទៅ 154191 ម៉ែត្រការ៉េ ។ 
- ចំពោះការសិក្សាធម៌វិន័យ វត្តនិគ្រោធវ័ន គល់ទទឹង មានកម្មវិធីសិក្សាព្រះវិន័យបិដក ១៣ ក្បាល ព្រមទាំងអដ្ឋកថា និងដីកា ។ សិក្សាភាសាបាលី ប្រែគម្ពីរ ។ សិក្សាអភិធម្ម ៩ បរិច្ឆេទ និងធម្មសង្គណី ជាដើម ។ សិក្សាព្រះសូត្រ មានមហាសតិប្បដ្ឋានសូត្រ ជាដើម ។
- ចំពោះការប្រតិបត្តិធម៌វិន័យ វត្តនិគ្រោធវ័ន គល់ទទឹង មានការប្រតិបត្តិតាមព្រះធម៌វិន័យ មានព្រះត្រៃបិដកជាគោល  និងប្រតិបត្តិក្នុងសមាធិភាវនា ។ រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ មានកម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៤ រសៀល រហូតដល់ម៉ោង ៦ ល្ងាច ។  រៀងរាល់ថ្ងៃ ឧបោសថសីល និងថ្ងៃអាទិត្យ កម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៥ ល្ងាច ។
- ម្យ៉ាងទៀត រៀងរាល់ថ្ងៃឧបោសថសីល មានកម្មវិធីសិក្សា សន្ទនាសតិប្បដ្ឋានបដិបត្តិ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក នៅវេទិការឧបោសថសីល ។ ចាប់ពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៥ ល្ងាច សិក្សាព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម ។ 



ប្រភពដកស្រង់អត្ថបទខាងលើ ៈ ហ្វេសប៊ុក វត្តនិគ្រោធវ័ន "គល់ទទឹង"

"គល់​ទទឹង​" មាន​ព្រឹត្តិ​ការណ៍​យ៉ាង​ដូច​មេ្តច​? បើ​យោង​ប្រសាសន៍​តាម​ការ​ចង​ចាំ​របស់​ចាស់​ៗ​ ដែល​ខ្ជិល​កត់​ត្រា​ទុក​ឲ្យ​ដឹង​ថា​ បាន​ជា​ហៅ​ថា​ " គល់​ទទឹង " ពី​ព្រោះ​កាល​នោះ​ មាន​ឈើ​មួយ​ដើម​ធំ​រលំ​កាត់​ទទឹង​អូរ​មួយ​ ដែល​នាំ​ទឹក​ឆ្លង​ទៅ​មក​ រវាង​បឹង​ខ្វែង​ និង​បឹង​អូរ​ក្រហម​ ។ ឈើ​ដ៏​ធំ​នេះ​បាន​ក្លាយ​ទៅ​ជា​ស្ពាន​សម្រាប់​អ្នក​មក​ធ្វើ​សំណាក់​ធម៌​ឆ្លង​ទួល​ម្ខាង​ទៅ​ទួល​ម្ខាង​ទៀត​ ហើយ​ក៏​ជា​ស្ពាន​ ដែល​អ្នក​ស្រុក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ការ​ប្រាស័យ​ទាក់​ទង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដែរ​ ។...

សូម​អាន​លម្អិត​ក្នុង​សៀវ​ភៅ​ "ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង​" ដូច​ត​ទៅ​៖
អាន​សៀវ​ភៅ​នេះ​ ​ ចុច​ទី​នេះ​ដើម្បី​ទាញ​យក​សៀវ​ភៅ​
 
ដោយ​៥០០០​ឆ្នាំ​
 
 
Scan Link
ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Aug 2026 (25,976 Read)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
Public date : 19, Aug 2026 (183 Read)
វត្តលង្កាព្រះកុសុមារាម ហៅកាត់ថា វត្តលង្កា
Public date : 11, Sep 2026 (167 Read)
ព្រះវិហារ​វត្ត​រាជបូណ៌
Public date : 02, Jan 2026 (37,807 Read)
វិសាខបូជា ឬ ពិសាខបូជា
Public date : 21, Aug 2026 (59,832 Read)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
Public date : 14, Jul 2026 (45,028 Read)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
Public date : 29, Jul 2026 (506 Read)
បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា
Public date : 21, Aug 2026 (11,065 Read)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
Public date : 14, Jul 2026 (85,485 Read)
បុណ្យបច្ច័យបួន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.67