សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 15, May 2024 (3,603 Read)
    កាលព្រះមានព្រះភាគទ្រង់ព្រះនាមបទុមុត្តរៈជាច្បងក្នុងលោកទ្រង់មិនញាប់ញ័រដោយលោកធម៌ជាទីពឹងនៃសត្វលោកទ្រង់បរិនិញ្វនទៅពួកជននាំគ្នាធ្វើការបូជាព្រះសាស្តាអង្គនោះ។ប្រជុំជនមានចិត្តខ្ពស់មានចិត្តសប្បាយរីករាយកាលញាតិនិងមិត្តនៃខ្ញុំទាំងនោះកំពុងកើតសង្វេតបីតិកើតឡើងដល់ខ្ញុំ។ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយទើបពោលពាក្យនេះថាព្រះលោកនាថមានព្យាយាមធំទ្រង់បរិនិញ្វនហើយបើដូច្នោះយើងនឹងធ្វើការបូជា។ញាតិនិងមិត្តទាំងនោះទទួលស្តាប់ថាប្រពៃហើយក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំដោយច្រើនខ្ញុំបានធ្វើនូវការសន្សំបុណ្យក្នុងព្រះពុទ្ធជាទីពឹងនៃសត្វលោកព្រះអង្គនោះ។ ខ្ញុំបានសង់វិមានមានកំពស់១០០ហត្តមានទំហំ១៥០ហត្ថខ្ពស់ទើសអាកាសជាវិមានមានតម្លៃដែលរចនាយ៉ាងល្អ។ខ្ញុំសង់វិមានដ៏មានតម្លៃវិចិត្រដោយគំនរកុសលទាំង​ឡាយ​ក្នុងទីនោះហើយបានញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លាបានបូជានូវចេតិយដ៏ប្រសើរ។ឯចេតិយនោះរុងរឿងដូចគំនរភ្លើងឬដូចស្តេចសាលព្រឹក្សមានផ្ការីកភ្លឺស្វាងក្នុងទិសទាំង៤ដូចឥន្ទធនូក្នុងអាកាស។ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងធាតុចេតិយនោះហើយធ្វើកុសលដ៏ច្រើនខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្សព្រោះរឭកនូវបុព្វកម្មនោះ។ ខ្ញុំជិះយានទិព្វទឹមដោយសេះមួយពាន់ឯវិមាន៧ជាន់ដ៏ខ្ពស់កើតឡើងសម្រាប់ខ្ញុំ។ផ្ទះមានកំពូលមួយពាន់ជាវិការៈនៃមាសសុទ្ធរុងរឿងជានិច្ចទិសទាំងពួងសឹងតែភ្លឺដោយតេជះរបស់ខ្លួន។ផ្ទះខាងមុខដទៃទៀតជាវិការៈនៃកែវក្រហមមានក្នុងកាលនោះផ្ទះទាំងនោះភ្លឺរន្ទាលដោយរស្មីទៅកាន់ទិសទាំង៤ដោយជុំវិញ។ផ្ទះមានកំពូលទាំងឡាយកើតឡើងដោយបុញ្ញកម្មដ៏តាក់តែងល្អជាវិការៈនៃកែវមណីតែងភ្លឺច្រាលទៅកាន់ទិសតូចទិសធំដោយជុំវិញ។ផ្ទះកំពូលទាំងនោះកាលភ្លឺឡើងរស្មីធំទូលាយខ្ញុំគ្របសង្កត់នូវទេវតាទាំងពួងនេះជាផលនៃបុញ្ញកម្ម។ក្នុងកប្ប៦ហ្មឺនអំពីកប្បនេះខ្ញុំកើតជាស្តេចចក្រពត្តិព្រះនាមឧព្វិទ្ធៈមានសមុទ្រទាំង៤ជាព្រំដែនជាស្តេចឈ្នះលើផែនដីគ្រប់គ្រងផែនដី។ក្នុងភទ្ទកប្បនេះខ្ញុំកើតជាស្តេចចក្រពត្តិមានកម្លាំងច្រើនអស់៣០ដងខ្ញុំបានប្រារព្ធនូវកម្មរបស់ខ្លួន(ប្រព្រឹត្តខ្ជាប់ដោយរាជធម៌១០)។ ខ្ញុំបរិបូណ៌ដោយកែវទាំង៧ជាឥស្សរៈក្នុងទ្វីបទាំង៤ប្រាសាទរបស់ខ្ញុំខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ។ទីក្រុងឈ្មោះរម្មកៈមានបណ្តោយ២៤យោជន៍ទទឹង១២យោជន៍មានកំពែងនិងក្លោងទ្វារដ៏មាំ។ឯកំពែងនោះមានបណ្តោយ៥០០យោជន៍មានទទឹង២៥០យោជន៍កុះករដោយពួកជនទាំងឡាយដូចជាបុរីនៃទេវតាក្នុងជាន់ត្រៃត្រឹង្ស។ម្ជុលមានចំនួន២៥ដែលគេយកទៅចក្រក្នុងបំពង់ម្ជុលពេញណែនរមែងកកិតដិតជាប់គ្នាយ៉ាងណាមិញ។ ទីក្រុងរបស់ខ្ញុំកុះករដោយដំរីសេះរថទីក្រុងនោះច្រើនដោយពួកមនុស្សជាក្រុងវិសេសគួរជាទីត្រេកអរក៏យ៉ាងនោះដែរ។ខ្ញុំបរិភោគ(ភោជន)ផងផឹកទឹកផងក្នុងបុរីនោះរួចហើយទៅកាន់អត្តភាពជាទេវតាទៀតក្នុងបច្ឆិមភពខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ខ្ពស់។ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ជាអ្នកសម្បូណ៌ដោយរតនៈច្រើនបានលះបង់ហិរញ្ញៈចំនួន៨០កោដិហើយចេញបួស។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះមហាកស្សបត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់មហាកស្សបត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (4,170 Read)
    ខ្ញុំបានឃើញព្រះមានព្រះភាគទ្រង់ព្រះនាមសុមេធៈជាច្បងក្នុងលោកជានរាសភៈជាលោកនាយកទ្រង់ចេញចាកគណៈហើយគង់នៅតែមួយអង្គឯង។ទើបខ្ញុំចូលទៅជិតព្រះសុមេធសម្ពុទ្ធជាលោកនាយកហើយផ្គងអញ្ជលីអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថាបពិត្រព្រះអង្គទ្រង់មានព្យាយាមធំជាច្បងក្នុងលោកជានរាសភៈសូមព្រះអង្គអនុគ្រោះខ្ញុំព្រះ​អង្គសូមថ្វាយប្រទីបដល់ព្រះអង្គដែលទ្រង់ចម្រើនឈានក្បែរគល់ឈើ។ព្រះសយម្ភូជាអ្នកប្រាជ្ញប្រសើរជាងពួកអ្នកប្រាជ្ញនោះទ្រង់បានទទួលហើយក្នុងវេលានោះខ្ញុំបានទម្លុះឈើទាំងឡាយដើម្បីប្រកបនូវប្រទីប។ មិនតែប៉ុណ្ណោះខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ដល់ព្រះសម្ពុទ្ធជាលោកពន្ធុឯប្រទីបទាំងឡាយក៏ឆេះរុងរឿងឡើងអស់៧ថ្ងៃហើយទើបរលត់ទៅវិញ។លុះខ្ញុំលះរាងកាយជារបស់មនុស្សហើយទៅកើតក្នុងវិមាន(ឋានសួគ៌)ដោយចិត្តជ្រះថ្លានោះផងដោយការតាំងចេតនានោះផង។កាលដែលខ្ញុំទៅកើតជាទេវតាហើយមានប្រាសាទដែលបុញ្ញកម្មតាក់តែងដោយល្អភ្លឺរុងរឿងដោយជុំវិញនេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំកើតជាស្តេចចក្រពត្តិអស់២៨ដងបានឃើញរូបចម្លាយ១យោជន៍ជុំវិញទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។ខ្ញុំតែងធ្វើនូវទិសទាំងពួងចម្លាយ១យោជន៍ដោយជុំវិញឲ្យភ្លឺរុងរឿងក្នុងកាលនោះខ្ញុំគ្របសង្កត់ទេវតាទាំងអស់នេះជាផលនៃការថ្វាយប្រទីប។ខ្ញុំជាធំជាងទេវតាបានសោយរាជ្យក្នុងពួកទេវតា៣០កប្បឥតមានពួកទេវតាណាមើលងាយខ្ញុំបានឡើយនេះជាផលនៃការថ្វាយនូវប្រទីប។ខ្ញុំបានសម្រេចទិព្វចក្ខុក្នុងសាសនានៃព្រះសាស្តាតែងឃើញលោកធាតុមួយពាន់ដោយញាណនេះជាផលនៃការថ្វាយនូវប្រទីប។ ព្រោះតែខ្ញុំបានថ្វាយប្រទីបដោយចិត្តជ្រះថ្លាដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈទ្រង់កើតក្នុងកាល៣០ពាន់កប្បនោះបដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។បានឮថាព្រះអនុរុទ្ធត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់អនុរុទ្ធត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (3,488 Read)
    ខ្ញុំជាអ្នកបង្រៀនមន្តចេះចាំមន្តសម្រេចត្រៃវេទមានពួកសិស្សចោមរោមហើយបានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរជាងនរជន។ព្រះមហាមុនីព្រះនាមបទុមុត្តរៈទ្រង់ជ្រាបច្បាស់នូវសត្វលោកព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជាបានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប។ខ្ញុំបានស្តាប់ធម៌នោះហើយក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាហើយបែរមុខឆ្ពោះទៅកាន់ទិសទក្សិណដើរចេញទៅ។ខ្ញុំបានស្តាប់ដោយសង្ខេបទេតែអាចសម្តែងដោយពិស្តារបានពួកសិស្សទាំងអស់បានស្តាប់ភាសិតដែលខ្ញុំសម្តែងក៏មានចិត្តរីករាយគ្រប់ៗគ្នា។ ពួកសិស្សទាំងនោះលះចោលនូវទិដ្ឋិរបស់ខ្លួនហើយធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធខ្ញុំសម្តែងដោយសង្ខេបក៏បានដោយពិស្តារយ៉ាងនោះក៏បាន។ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្មឈ្លាសវៃក្នុងវិសុទ្ធិក្នុងកថាវត្ថុញុំាងជនជាបណ្ឌិតទាំងពួងឲ្យត្រាស់ដឹងទាំងជាអ្នកមិនមានអាសវៈ។ក្នុងកប្បទី៥០០អំពីភទ្ទកប្បនេះទៅខ្ញុំកើតជាស្តេចចក្រពត្តិ៤ដងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទៅបរិបូណ៌ដោយកែវទាំង៧ប្រការជាឥស្សរៈក្នុងទ្វីប៤។បដិ​សម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់បុណ្ណមន្តានីបុត្តត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (4,410 Read)
    ខ្ញុំកើតជាញ្រហ្មណ៍ឈ្មោះសុជាតក្នុងក្រុងហង្សវតីជាអ្នកសន្សំនូវទ្រព្យសម្បត្តិចំនួន៨០កោដិមានទ្រព្យនិងស្រូវជាច្រើន។ខ្ញុំជាអ្នកបង្រៀនមន្តចេះចាំមន្តសម្រេចត្រៃវេទដល់នូវត្រើយក្នុងធម៌របស់ខ្លួនគឺក្បួនទាយលក្ខណៈនិងក្បួនឈ្មោះឥសិហាសៈ។ក្នុងគ្រានោះពួកបរិញ្វជកអ្នកមានផ្នួងសក់មួយពួកពុទ្ធសាវ័ករបស់ព្រះគោតមនិងពួកតាបសអ្នកប្រព្រឹត្តតបៈតែងនាំគ្នាត្រាច់ទៅលើផែនដី។ពួកទាំងនោះតែងចោមរោមខ្ញុំពួកជនជាច្រើនតែងបូជាខ្ញុំដោយសំគាល់ថាជាញ្រហ្មណ៍មានកិត្តិស័ព្ទល្បីល្បាញខ្ញុំមិនបូជាជនណាមួយ។ វេលានោះខ្ញុំជាមនុស្សរឹងត្អឹងដោយមានះមិនឃើញបុគ្គលគួរបូជាទាំងពាក្យថាព្រះពុទ្ធក៏មិនដែលមានព្រោះព្រះជិនស្រីទ្រង់មិនទាន់កើតឡើងនៅឡើយ។លុះកន្លងថ្ងៃនិងយប់ទៅព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈទ្រង់មានបញ្ញាចក្ខុកម្ចាត់បង់នូវងងឹតទាំងពួងទ្រង់កើតឡើងក្នុងលោក។កាលបើពួកជនជាអ្នកប្រាជ្ញមានចំនួនច្រើនផ្សាយទៅផងសាសនា​រីកក្រាស់ក្រៃផងគ្រានោះព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី។ព្រះពុទ្ធមានបញ្ញាចក្ខុនោះទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់ព្រះបិតាក្នុងវេលានោះពួកបរិស័ទប្រមាណមួយយោជន៍ដោយជុំវិញ(មកគាល់ព្រះអង្គ)តាមកាលដ៏គួរនោះ។ គ្រានោះតាបសឈ្មោះសុនន្ទៈដែលពួកមនុស្សរាប់អានបានបិទបាំងពុទ្ធបរិស័ទទាំងអស់ដោយផ្កាទាំងឡាយ។កាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសច្ចៈទាំង៤ក្នុងមណ្ឌបដ៏ហើយដោយផ្កាដ៏ប្រសើរពួកបរិស័ទមួយសែនកោដិក៏បានសម្រេចធម្មាភិសម័យ។ព្រះសម្ពុទ្ធទ្រង់បង្អុរភ្លៀងគឺព្រះធម៌អស់៧យប់៧ថ្ងៃលុះដល់ថ្ងៃទី៨ព្រះជិនស្រីក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថាសុនន្ទតាបសនេះកាលអន្ទោលទៅក្នុងភពគឺទេវលោកឬមនុស្ស​លោកនឹងបានជាអ្នកប្រសើរជាងទេវតាទាំងជាងមនុស្សទាំងអស់នឹងអន្ទោលទៅក្នុងភពទាំងឡាយ។លុះដល់រវាងមួយសែនកប្បនឹងមានព្រះសម្ពុទ្ធព្រះនាមគោតមកើតឡើងក្នុងត្រកូលឱក្កាកៈនឹងបានជាសាស្តាក្នុងលោក។ សុនន្ទតាបសនេះនឹងបានជាទាយាទក្នុងធម៌ជាឱរសជាធម្មនិម្មិតជាសាវ័កឈ្មោះបុណ្ណៈជាបុត្តនៃនាងមន្តានីរបស់ព្រះសាស្តានោះ។លុះព្រះសម្ពុទ្ធបានព្យាករសុនន្ទតាបស​យ៉ា់ង​នេះហើយបានញុំាងជនទាំងពួងឲ្យរីករាយទ្រង់សម្តែងតាមកម្លាំងរបស់ព្រះអង្គ។វេលានោះពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបសសុនន្ទតាបសក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធរួចហើយទើបធ្វើគតិរបស់ខ្លួនឲ្យស្អាត។ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី(ព្រះនាមបទុមុត្តរៈ)ក៏មានបំណងក្នុងវេលានោះថាអាត្មាអញនឹងបានឃើញព្រះគោតមយ៉ាងណានឹងធ្វើសក្ការបូជាយ៉ាងនោះ។ លុះខ្ញុំគិតយ៉ាងនេះរួចហើយទើបគិតរកបុញ្ញកិរិយាវត្ថុដែលខ្ញុំគួរធ្វើថាអាត្មាអញនឹងប្រព្រឹត្ត​អំពើអ្វីហ្ន៎ក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ។ឯភិក្ខុជាអ្នកសូត្រអង្គនេះព្រះនាមព្រះភាគបានតាំង​ថាជាអ្នកប្រសើរខាងព្រះវិន័យជាងភិក្ខុអ្នកសូត្រទាំងពួងក្នុងសាសនាដូច្នេះអាត្មា​អញ​នឹងប្រាថ្នាយកតំណែងនោះ។ទ្រព្យរបស់អាត្មាអញនេះច្រើនណាស់រាប់មិនអស់ឧបមា​ដូចសាគរបុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយហេតុនេះអាត្មាអញគួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ។ ខ្ញុំបានសាងអារាមមួយឈ្មោះសោភនៈនៅខាងមុខទីក្រុងឲ្យជាអារាមសម្រាប់សង្ឃអស់ចំនួនមួយសែនកហាបណៈ។ខ្ញុំបានសាងផ្ទះមានកំពូលផងប្រាសាទវែងផងមណ្ឌបផងប្រាសាទមានដំបូលរលីងផងគុហាផងទីចង្រ្កមដ៏ល្អផងក្នុងអារាមរបស់សង្ឃ។មួយទៀតខ្ញុំបានសាងរោងកម្តៅកាយរោងភ្លើងរោងទឹកបន្ទប់សម្រាប់ស្រង់ទឹកថ្វាយចំពោះព្រះភិក្ខុសង្ឃ។ខ្ញុំបានថ្វាយជើងម៉ាតាំងគ្រឿងប្រើប្រាស់ភាជន៍ភេសជ្ជៈទាំងអស់នុ៎ះសម្រាប់អារាម។ខ្ញុំបានតម្កល់ទុកបុគ្គលអ្នករក្សាឲ្យគេធ្វើកំពែងយ៉ាងមាំ(ការពារ)កុំឲ្យមានសត្រូវណាមួយមកបៀតបៀនព្រះអង្គទ្រង់ជាតាទិបុគ្គលមានព្រះហឫទ័យស្ងប់រម្ងាប់។ ខ្ញុំបានឲ្យគេសាងអាវាសជាអារាមសម្រាប់សង្ឃអស់ចំនួនទ្រព្យមួយសែនលុះសាងអារាមមានសភាពស្តុកស្តម្ភរួចហើយក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថាបពិត្រព្រះមុនីអារាមខ្ញុំបានឲ្យគេសាងស្រេចហើយសូមព្រះអង្គទទួលយកបពិត្រព្រះធីរៈខ្ញុំព្រះអង្គនឹងថ្វាយទានចំពោះព្រះអង្គបពិត្រព្រះអង្គមានចក្ខុសូមព្រះអង្គទ្រង់ទទួលនិមន្ត។ព្រះលោកនាយកព្រះនាមបទុមុត្តរៈទ្រង់ជ្រាបច្បាស់នូវសត្វលោកទ្រង់គួរទទួលយកនូវគ្រឿងបូជាទ្រង់ទទួលនិមន្តហើយព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។ លុះខ្ញុំបានដឹងថាព្រះអង្គទ្រង់ទទួលនិមន្តហើយទើបចាត់ចែងនូវភោជនាហារបម្រុងថ្វាយដល់ព្រះសព្វញ្ញូទ្រង់ស្វែងរកគុណដ៏ធំរួចហើយទើបក្រាបទូលភត្តកាល។លុះខ្ញុំក្រាបទូលនូវភត្តកាលរួចហើយទើបព្រះលោកនាយកព្រះនាមបទុមុត្តរៈស្តេចមកកាន់អារាមរបស់ខ្ញុំ(មួយអន្លើ)ដោយព្រះខីណាស្រពប្រមាណមួយពាន់អង្គ។ខ្ញុំដឹងនូវវេលាដែលព្រះអង្គទ្រង់គង់ស៊ប់ហើយក៏បានញុំាងព្រះអង្គឲ្យឆ្អែតស្កប់ស្កល់ដោយបាយនឹងទឹកលុះខ្ញុំដឹងនូវវេលាដែលព្រះអង្គសោយស្រេចហើយទើបក្រាបបង្គំទូលនូវពាក្យនេះថាបពិត្រព្រះមហាមុនីខ្ញុំព្រះអង្គបានជាវទីដីអស់តម្លៃមួយសែនកហាបណៈបានឲ្យគេសាងអារាមឈ្មោះសោភនៈដោយតម្លៃកហាបណៈប៉ុណ្ណេះដែរសូមព្រះអង្គទ្រង់ទទួល។ដោយការថ្វាយភូមិនេះផងដោយការតម្កល់ចេតនាទាំងនេះផងខ្ញុំព្រះអង្គកាលទៅកើតក្នុងភព(ណាៗ)សូមឲ្យបានសម្រេចតាមដែលខ្ញុំព្រះអង្គប្រាថ្នា។ ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាមដែលខ្ញុំបានសាងល្អហើយព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃហើយទ្រង់ត្រាស់នូវព្រះពុទ្ធដីការនេះថាបុគ្គលណាបានថ្វាយសង្ឃារាមដែលខ្លួនបានសាងល្អហើយដល់ព្រះពុទ្ធតថាគតនឹងព្យាករបុគ្គលនោះអ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។សេនាមានអង្គ៤គឺដំរីសេះរថពលថ្មើរជើងរមែងចោមបុគ្គលនេះជានិច្ចនេះជាផលនៃសង្ឃារាម។ដូរ្យដន្ត្រី៦០ពាន់និងស្គរប្រដាប់ល្អហើយរមែង​ចោម​រោម​បុគ្គលនេះជានិច្ចនេះជាផលនៃសង្ឃារាម។ពួកនារីចំនួន៨៦ពាន់ស្អិតស្អាងល្អហើយសឹងស្លៀកសំពត់និងគ្រឿងអាភរណៈដ៏វិចិត្រពាក់កណ្ឌលជាវិការៈនៃកែវមណី។(នារីទាំងនោះ)មានមុខស្រស់រីករាយមានសរីរៈល្អមានចង្កេះរៀវរមែងចោមរោមបុគ្គលនេះជានិច្ចនេះផលនៃសង្ឃារាម។ បុគ្គលនេះនឹងត្រេកអរក្នុងទេវលោកអស់៣០ពាន់កប្បបានជាធំជាងទេវតាសោយទេវរាជ្យអស់ចំនួនមួយពាន់ដង។នឹងបានសម្បត្តិទាំងពួងដែលទេវរាជគប្បីបានជាអ្នកមានភោគៈមិនខ្វះខាតហើយសោយរាជ្យក្នុងឋានទេវលោក។នឹងបានជាស្តេចចក្រពត្តិក្នុងដែនអស់មួយពាន់ដងនឹងបានជាស្តេចផែនដីដ៏ស្តុកស្តម្ភគណនារាប់មិនបាន។លុះដល់មួយសែនកប្បទៀតព្រះគោតមបរមគ្រូកើតក្នុងត្រកូលឱក្កាកៈនឹងបានជាសាស្តាក្នុងលោក។បុគ្គលនេះនឹងបានជាឱរសជាទាយាទក្នុងធម៌ជាធម្មនិម្មិតមាននាមថាឧបាលិនឹងបានជាសាវ័កនៃព្រះសាស្តាអង្គនោះ។ នឹងដល់នូវត្រើយក្នុងព្រះវិន័យផងឈ្លាសវៃក្នុងហេតុនិងមិនមែនហេតុផងទ្រទ្រង់នូវសាសនារបស់ព្រះជិនស្រីទាំងជាបុគ្គលមិនមានអាសវៈ។ព្រះគោតមជាបុគ្គលប្រសើរក្នុងសក្យត្រកូលទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃហើយនឹងតាំងឧបាលិនុ៎ះក្នុងឋានៈជាឯតទគ្គៈ។ ខ្ញុំប្រាថ្នានូវសាសនាគឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គអាស្រ័យនូវកប្បរាប់មិនបានប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះខ្ញុំក៏បានសម្រេចហើយ។បុរសជាប់ក្នុងដែកអណ្តោតត្រូវរាជទណ្ឌគម្រាមហើយមិនបានស្រួលក្នុងដែកអណ្តោតប្រាថ្នាចង់ឲ្យរួចវិញដូចម្តេចមិញ។បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយជាប់នៅហើយក្នុងដែកអណ្តោតគឺកម្មឋិតនៅហើយដោយកម្លាំងវេទនាគឺសេចក្តីស្រេកឃ្លាន។មិនបានស្រួលក្នុងភពក្តៅក្រហាយដោយភ្លើងទាំង៣ស្វែងរកឧបាយដើម្បីនឹងរួចស្រឡះដូចបុរសដែលប្រាថ្នាដើម្បីរួចចាករាជទណ្ឌយ៉ាងនោះ។មួយទៀតបុរសអ្នកក្លៀវក្លាត្រូវពិសបៀតបៀនហើយគេក៏គប្បីស្វែងរកនូវឱសថជាឧបាយដើម្បីបន្សាបនូវពិស។ កាលស្វែងរកក៏បានឃើញនូវឱសថដែលជាគ្រឿងបន្សាបនូវពិសក៏ផឹកនូវឱសថនោះហើយក៏បានសេចក្តីសុខព្រោះរួចផុតអំពីពិសយ៉ាងណាមិញ។បពិត្រព្រះអង្គមានព្យាយាមដ៏ធំខ្ញុំព្រះអង្គក៏ដូចជាជនអ្នកលង់នៅក្នុងពិសត្រូវអវិជ្ជាបៀតបៀនហើយបានស្វែងរកឱសថគឺព្រះសទ្ធម្ម។កាលស្វែងរកឱសថគឺធម៌ក៏ប្រទះនូវសាសនារបស់ព្រះសក្យមុនីសម្ពុទ្ធជាឱសថគឺសច្ចៈដ៏ប្រសើរបំផុតជាថ្នាំសម្រាប់បន្ទោរបង់នូវសរទាំងពួង។ខ្ញុំព្រះអង្គបានផឹកឱសថគឺធម៌ហើយដកនូវពិសទាំងពួងចោលចេញក៏បានឃើញព្រះនិញ្វនជាគុណឥតមានចាស់ស្លាប់មានសភាពត្រជាក់ក៏យ៉ាងនោះដែរ។ បុរសត្រូវខ្មោចគម្រាមហើយត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយគប្បីស្វែងរកពេទ្យសម្រាប់ចាប់ខ្មោចដើម្បីឲ្យរួចផុតអំពីខ្មោច។បុរសនោះកំពុងតែស្វែងរកក៏បានឃើញបុគ្គលអ្នកឈ្លាសវៃក្នុងវិជ្ជាចាប់ខ្មោចបុគ្គលនោះក៏បានបំបរបង់ខ្មោចព្រមទាំងធ្វើឫសគល់ឲ្យវិនាសអំពីបុរសនោះចេញយ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គត្រូវគ្រោះថ្នាក់គឺងងឹតបៀតបៀនហើយក៏ខំស្វែងរកពន្លឺគឺញាណដើម្បីឲ្យផុតអំពីងងឹតក៏បានប្រទះឃើញព្រះសក្យមុនីទ្រង់ជម្រះងងឹតគឺកិលេសរួចហើយព្រះអង្គទ្រង់កម្ចាត់ងងឹតរបស់ខ្ញុំព្រះអង្គដូចជាពេទ្យចាប់ខ្មោចបានបណ្តេញបង់នូវខ្មោចចេញ។ខ្ញុំព្រះអង្គបានផ្តាច់បង់នូវខ្សែគឺសង្សារហាមឃាត់នូវខ្សែគឺតណ្ហាដកចោលនូវភពទាំងអស់ប្រៀបដូចពេទ្យចាប់ខ្មោច(បៀតបៀនខ្មោច)ឲ្យអស់ឫសគល់ក៏យ៉ាងនោះដែរ។សត្វគ្រុឌឆាបយកពួកនាគជាចំណីរបស់ខ្លួនធ្វើមហាស្រះទំហំ១០០យោជន៍ដោយជុំវិញឲ្យរំភើបញាប់ញ័រ។ លុះគ្រុឌនោះឆាបយកនាគធ្វើឲ្យមានក្បាលចុះក្រោមឲ្យបានសេចក្តីលំបាកហើយនាំយកទៅកាន់ទីតាមសេចក្តីប្រាថ្នារបស់ខ្លួនយ៉ាងណាមិញ។បពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គមានកម្លាំងខ្លាំងដូចគ្រុឌខ្ញុំព្រះអង្គកំពុងស្វែងរកអសង្ខតធម៌គឺព្រះនិញ្វនហើយបានខ្ជាត់ទោសចោលចេញអស់ហើយ។ខ្ញុំព្រះអង្គបានឃើញព្រះធម៌ដ៏ប្រសើរជាចំណែកនៃសេចក្តីស្ងប់រម្ងាប់មិនមានគុណជាតដទៃប្រសើរលើសហើយកាន់យកនូវធម៌នោះដូចគ្រុឌឆាបយកនាគក៏យ៉ាងនោះដែរ។វល្លិឈ្មោះអាសាវតីកើតក្នុងចិត្តលតាវ័នកន្លងទៅមួយពាន់ឆ្នាំវល្លិនោះក៏កើតផ្លែមួយឡើង។ ពួកទេវតា(ក្នុងឋានតាវត្តឹង្ស)តែងនាំគ្នាចូលទៅអង្គុយជិតវល្លិនោះដែលមានផ្លែយូរៗម្តងតាមពិតវល្លិឈ្មោះអាសាវតីនោះមានផ្លែដ៏ឧត្តមជាទីពេញចិត្តរបស់ពួកទេវតាយ៉ាងនេះ។ចំណែកខាងខ្ញុំព្រះអង្គខំបម្រើព្រះមុនីអង្គនោះរាប់សែនកប្ប(ប៉ុណ្ណោះ)តែងនមស្ការរាល់ព្រឹកល្ងាចដូចជាពួកទេវតាតែងចូលទៅអង្គុយជិតវល្លិអាសាវតី។ការបម្រើ(របស់ខ្ញុំព្រះអង្គ)មិនឥតអំពើទាំងការនមស្ការក៏មិនជាមោឃៈពុទ្ធុប្បាទក្ខណៈក៏មិនបានប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គអស់កាលជាយូរអង្វែង។ឥឡូវនេះខ្ញុំព្រះអង្គត្រិះរិះទៅមិនឃើញបដិសន្ធិក្នុងភពថ្មីទៀតទេខ្ញុំព្រះអង្គមិនមានឧបធិក្កិលេសរួចស្រឡះចាកសង្សារមានចិត្តស្ងប់រម្ងាប់។ធម្មតាផ្កាឈូកតែងរីកដោយសាររស្មីនៃព្រះអាទិត្យយ៉ា់ងណាមិញបពិត្រព្រះអង្គមានព្យាយាមធំខ្ញុំព្រះអង្គបានរីកដោយសាររស្មីព្រះពុទ្ធក៏យ៉ាងនោះដែរ។ កំណើតកុកសមិនមានឈ្មោលសព្វៗកាលទេកាលបើមេឃគម្រាម(ផ្គរលាន់)កុកទាំងនោះក៏កាន់យកនូវគ័ភ៌សព្វៗកាល។កុកទាំងនោះទ្រទ្រង់គ័ភ៌អស់កាលដ៏យូរដរាបទាល់តែមេឃលែងគម្រាមទាល់តែមេឃបង្អុរភ្លៀងទើបកុកទាំងនោះរួចផុតចាកភារៈយ៉ាងណាមិញ។កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈទ្រង់គម្រាមដោយមេឃគឺធម៌ខ្ញុំព្រះអង្គបានកាន់យកនូវគ័ភ៌គឺធម៌ដោយសម្លេងនៃមេឃគឺធម៌។ខ្ញុំព្រះអង្គទ្រទ្រង់នូវគ័ភ៌គឺបុណ្យរាប់សែនកប្បមេឃគឺធម៌មិនគម្រាម(ដរាបណា)ខ្ញុំក៏មិនបានរួចចាកភារៈធ្ងន់(ដរាបនោះ)។បពិត្រព្រះសក្យមុនីពេលណាព្រះអង្គទ្រង់គម្រាមដោយមេឃគឺធម៌ក្នុងក្រុងកបិលព័ស្តុដែលជាទីត្រេកអរខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ធ្ងន់យ៉ាងនោះដែរ។ខ្ញុំព្រះអង្គ(បានទាំងធ្វើឲ្យជាក់ច្បាស់)នូវសុញ្ញតវិមោក្ខផងអនិមិត្តវិមោក្ខផងអប្បណិហិតវិមោក្ខផងត្រាស់ដឹងនូវធម៌ទាំងពួងគឺផលទាំង៤ផងទម្លាយនូវធម៌គឺបណ្តាញនោះផង។ចប់ទុតិយភាណវារៈ។ ខ្ញុំព្រះអង្គប្រាថ្នានូវសាសនារបស់ព្រះអង្គរាប់កប្បប្រមាណមិនបានប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុតខ្ញុំព្រះអង្គបានសម្រេចហើយ។ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យដូចភិក្ខុអ្នកស្វែងរកនូវគុណអ្នកសូត្រ(ក្នុងជំនាន់សាសនាព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះដែរ)ភិក្ខុជាអ្នកមានគុណស្មើនឹងខ្ញុំព្រះអង្គមិនមានឡើយខ្ញុំព្រះអង្គទ្រទ្រង់សាសនា។សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គក្នុងវិន័យនុ៎ះផងក្នុងខន្ធកវិន័យផងក្នុង​តិកច្ឆេទផងក្នុងបញ្ចកៈផងសូម្បីតែអក្ខរៈមួយឬក៏ព្យញ្ជនៈមួយមិនមានឡើយ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យទាំងពួងវាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផងក្នុងបដិកម្មគឺការសម្តែងអាបត្តិផងក្នុងហេតុដ៏គួរនិងមិនគួរផងក្នុងឱសារណកម្មគឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃក្នុងកាលញុំាងភិក្ខុឲ្យចេញចាកអាបត្តិផង។ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែកក្នុងវិន័យផងក្នុងខន្ធកៈផងក្នុងឧភតោវិភង្គផងហើយគប្បីឲ្យប្រជុំចុះដោយកិច្ចបាន។ខ្ញុំព្រះអង្គជាអ្នកឈ្លាសវៃក្នុងវោហារផងវាងវៃក្នុងហេតុចម្រើននិងហេតុមិនចម្រើនផងសភាពដែលខ្ញុំព្រះអង្គមិនចេះដឹង(នោះ)មិនមានឡើយខ្ញុំព្រះអង្គជាភិក្ខុខ្ពស់ឯកក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងថ្ងៃនេះខ្ញុំព្រះអង្គជាបុគ្គលយល់រូបក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្តហើយបន្ទោបង់នូវកង្ខាទាំងពួងកាត់បង់នូវសង្ស័យទាំងអស់បាន។ខ្ញុំព្រះអង្គ(ដឹងច្បាស់)នូវបទផងអនុបទផងអក្ខរៈផងព្យញ្ជនៈផងឈ្លាសវៃក្នុងហេតុសព្វអន្លើគឺហេតុជាទីតាំង(ខាងដើម)និងហេតុជាទីតាំងខាងចុង(នៃសិក្ខាបទ)។ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិននូវពួកសេ្តចជាសត្រូវលុះទ្រង់ឈ្នះសង្គ្រាមហើយទើបសាងទីក្រុងក្នុងដែនដែលទ្រង់ឈ្នះហើយនោះ។ទ្រង់ឲ្យជាងធ្វើកំពែងស្នាមភ្លោះសសរខឿនភ្លោងទ្វារនិងប៉មទាំងឡាយផ្សេងៗជាច្រើនក្នុងនគរ។ ទ្រង់ឲ្យជាងធ្វើនូវផ្លូវត្រឡែងកែងផ្លូវថ្នល់រានផ្សារជាចន្លោះដែលតាក់តែងល្អព្រមទាំង​សភា​សម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើននិងសេចក្តីមិនចម្រើនក្នុងនគរនោះ។ព្រះរាជាអង្គនោះទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវពួកសត្រូវឲ្យស្គាល់ទោសនិងមិន​មែន​ទោសដើម្បីរក្សានូវពួកពល។ព្រះរាជាអង្គនោះទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈដោយព្រះរាជាបំណងថាកុំឲ្យភណ្ឌៈរបស់អាត្មាអញវិនាសទៅបានឡើយ។បុរសនោះជាអ្នកមានចិត្តស្វាមីភក្តិចំពោះព្រះរាជាព្រោះព្រះរាជាប្រាថ្នាការចម្រើនដល់បុរសណាទ្រង់ក៏ព្រះរាជទាននូវឥស្សរៈក្នុងការវិនិច្ឆ័យអធិករណ៍ដល់បុរសនោះដើម្បីប្រតិបត្តិកុំឲ្បែកមិត្ត។ ព្រះរាជានោះទ្រង់តាំងបុរសអ្នកវាងវៃក្នុងឧប្បាទហេតុទាំងឡាយផងក្នុងនិមិត្តទាំង​ឡាយ​ផ​ងក្នុងលក្ខណៈទាំងឡាយផងជាអ្នកបង្រៀនមន្តចេះចាំមន្តក្នុងឋានៈជាបុរោហិត។ព្រះ​រាជាបរិបូណ៌ដោយអង្គទាំងឡាយនុ៎ះហើយទើបហៅថាក្សត្រិយ៍បុរសទាំងនោះតែងរក្សាព្រះរាជានោះសព្វៗកាលដូចសត្វចាកក្រពាករក្សាក្រុមញាតិដែលដល់សេចក្តីទុក្ខ។បពិត្រ​ព្រះអង្គមានព្យាយាមធំអ្នកផងតែងហៅព្រះអង្គថាធម្មរាជរបស់សត្វលោកព្រមទាំងទេវលោកដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយដូច្នោះដែរ។ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកតិរ្ថិយទាំងឡាយផងនូវមារព្រមទាំងសេនាផងទ្រង់ទម្លាយមោហន្ធការដ៏ងងឹតរួចហើយយកសាងធម្មនគរ។ បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ឯក្នុងធម្មនគរនោះមានសីលជាកំពែងមានញាណរបស់ព្រះអង្គជាក្លោងទ្វារមានសទ្ធារបស់ព្រះអង្គជាសសរខឿនមានការសង្រួមជានាយឆ្នាំទ្វារ។បពិត្រព្រះមុនីសតិប្បដ្ឋានជាប៉មបញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ឥទ្ធិបាទជាផ្លូវត្រឡែងកែងថ្នល់គឺពោធិបក្ខិយធម៌ទាំង៣៧ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។ព្រះសូត្រព្រះអភិធម្មនិងព្រះវិន័យពុទ្ធវចនៈមានអង្គ៩ទាំងអស់នុ៎ះជាធម្មសភារបស់ព្រះអង្គ។សុញ្ញតវិហារអនិមិត្តវិហារអប្បណិហិតវិហារការមិនមានតណ្ហាជាគ្រឿងញាប់ញ័រនិងការរំលត់ទុក្ខនេះជាធម្មកុដិរបស់ព្រះអង្គ។ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញាដែលព្រះអង្គតាំងទុកហើយជាអ្នកវាងវៃក្នុងប្រាជ្ញាមានឈ្មោះថាសារីបុត្តជាធម្មសេនាបតីរបស់ព្រះអង្គ។ បពិត្រព្រះមុនីព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណគឺប្រាជ្ញាដែលដឹងនូវចុតិនិងបដិសន្ធិរបស់សត្វដល់នូវត្រើយនៃឫទ្ធិមានឈ្មោះថាកោលិតជាបុរោហិតរបស់ព្រះអង្គ។បពិត្រព្រះមុនីព្រះថេរៈឈ្មោះកស្សបអ្នកទ្រទ្រង់វង្សបុរាណមានតេជះដ៏ខ្ពង់ខ្ពស់ដែលគេគ្របសង្កត់បានដោយក្រប្រសើរក្នុងគុណមានការកម្ចាត់បង់នូវទោសជាដើមគឺទ្រទ្រង់ធុតង្គទាំង១៣ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។បពិត្រព្រះមុនីព្រះថេរៈជាពហូស្សុតអ្នកទ្រទ្រង់ធម៌ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនាមាននាមថាអានន្ទជាអ្នករក្សាធម៌របស់ព្រះអង្គ។ ព្រះមានព្រះភាគរបស់ខ្ញុំជាអ្នកស្វែងរកគុណដ៏ធំទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យដែលវិញ្ញុភិក្ខុទាំងឡាយសម្តែងហើយដល់ខ្ញុំព្រះអង្គរំលងព្រះថេរៈទាំងអស់នុ៎ះ។ពុទ្ធសាវ័កណាមួយសួរបញ្ហាក្នុងវិន័យ(នឹងខ្ញុំព្រះអង្គ)ខ្ញុំព្រះអង្គមិនបាច់គិតក្នុងបញ្ហានោះទេខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង។ពុទ្ធក្ខេត្តកំណត់ត្រឹមណាវៀរលែងតែព្រះមហាមុនីចេញមិនមានភិក្ខុណានឹងស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យតើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណា។ ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃហើយទ្រង់ប្រកាសយ៉ាងនេះថាភិក្ខុណា​មួយ​ជាអ្នកស្មើដោយឧបាលិក្នុងវិន័យនិងខន្ធកៈមិនមានឡើយ។សត្ថុសាសនាមានអង្គ៩ដែលព្រះអង្គសម្តែងហើយទាំងអម្បាលមាណខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់របស់វិន័យ(កាត់បង់)នូវសេចក្តីជាប់ជំពាក់ទាំងពួងដែលព្រះអង្គសម្តែងហើយក្នុងវិន័យ។ព្រះគោតមជាបុគ្គលប្រសើរក្នុងសក្យត្រកូលទ្រង់រំលឹកឃើញនូវអំពើរបស់ខ្ញុំហើយគង់ក្នុងភិក្ខុសង្ឃទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះរាប់សែនកប្បមកហើយឥឡូវនេះប្រយោជន៍នោះខ្ញុំបានសម្រេចហើយខ្ញុំបានដល់នូវត្រើយក្នុងព្រះវិន័យហើយ។ កាលពីដើមខ្ញុំជានាយខ្មាន់ព្រះកេសជាអ្នកបណ្តុះសេចក្តីត្រេកអរដល់ពួកសក្យៈលះបង់កំណើតនោះចោលចេញបានមកជាបុត្តរបស់ព្រះមហេសីសម្ពុទ្ធវិញ។ក្នុងកប្បទី២រាប់អំពីភទ្រកប្បនេះទៅមានក្សត្រិយ៍ឈ្មោះអញ្ជសៈមានតេជះរកទីបំផុតគ្មានមានយសរាប់មិនបានជាម្ចាស់ផែនដីមានទ្រព្យច្រើន។ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះជាក្សត្រិយ៍ឈ្មោះចន្ទនៈជាអ្នករឹងត្អឹងដោយស្រវឹងព្រោះជាតិផងដោយស្រវឹងព្រោះយសស័ក្តនិងភោគៈផង។មានពួកដំរីមាតង្គៈចំនួន១សែនសុទ្ធតែចុះប្រេងដោយហេតុ៣ប្រការដ៏ប្រដាប់ដោយគ្រឿងអលង្ការទាំងពួងចោមរោមខ្ញុំសព្វៗកាល។ វេលានោះខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយប្រាថ្នាទៅកាន់ឧទ្យានឡើងជិះដំរីឈ្មោះសិរិកៈចេញអំពីនគរទៅ។ស្រាប់តែមានព្រះបច្ចេកសម្ពុទ្ធព្រះនាមរេវតៈទ្រង់បរិបូណ៍ដោយ​ចរណៈមានទ្វារគ្រប់គ្រងសង្រួមល្អបាននិមន្តមកចំពោះមុខខ្ញុំ។វេលានោះខ្ញុំបានបរដំរី​ឈ្មោះសិរិកៈទៅឲ្យបៀតបៀនព្រះសម្ពុទ្ធលំដាប់នោះដំរីក៏ក្រោធខឹងមិនលើកជើង។លុះ​ខ្ញុំឃើញដំរីមានចិត្តខឹងក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់បៀតបៀនព្រះសម្ពុទ្ធហើយក៏ទៅក្នុងឱទ្យាន។ខ្ញុំមិនបាននូវសេចក្តីសុខស្រួលក្នុងឱទ្យាននោះក្បាល(របស់ខ្ញុំ)ហាក់ដូចជាភ្លើងឆេះខ្ញុំក្តៅអន្ទះអន្ទែងដោយសេចក្តីក្រហល់ក្រហាយដូចត្រីជាប់សន្ទូច។ ផែនដីដែលមានសាគរជាទីបំផុតហាក់ដូចជាដុតកំដៅខ្ញុំទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតាហើយក្រាបបង្គំទូលថាយើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណាដូចបុគ្គលបៀត​បៀន​អាសិរពិសដែលកំពុងក្រោធឬដូចបុគ្គលបៀតបៀនគំនរភ្លើងដែលឆេះរាលមកឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុកដែលចុះប្រេង។ព្រះពុទ្ធជាម្ចាស់អង្គនោះមានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លាជាព្រះជិនស្រីយើងខ្ញុំបៀតបៀនហើយយើងខ្ញុំទាំងអស់គ្នានឹងវិនាសយើងខ្ញុំនឹងញុំាងព្រះសយម្ភូជាមុនីអង្គនោះឲ្យអត់ទោស។ ប្រសិនបើយើងខ្ញុំនឹងមិនបានញុំាងព្រះពុទ្ធដែលមានខ្លួនទូន្មានហើយមានព្រះហឫទ័យខ្ជាប់ខ្ជួននោះឲ្យអត់ទោសទេដែនរបស់យើងខ្ញុំមុខជាវិនាសថយពីថ្ងៃទី៧ទៅមិនខាន។ក្សត្រិយ៍៤ព្រះអង្គព្រះនាមសុមេខលៈ១កោសិយៈ១សិគ្គវៈ១សត្តកៈ១ជាមួយនឹងពួកសេនានោះបានបៀតបៀនឥសីទាំងឡាយហើយដល់នូវសេចក្តីវិនាស។ពួកឥសីអ្នកសង្រួមប្រព្រឹត្តព្រហ្មចរិយធម៌ក្រោធខឹងក្នុងកាលណារមែងធ្វើសត្វលោកព្រមទាំងទេវលោកទាំងសមុទ្រនិងភ្នំឲ្យវិនាសទៅបាន។ ខ្ញុំបានប្រជុំពួកបុរសក្នុងទី៣ពាន់យោជន៍បានចូលទៅគាល់ព្រះសយម្ភូដើម្បីនឹងសម្តែងទោស។ពួកបុរសទាំងពួងស្លៀកសំពត់ទទឹកមានក្បាលទទឹកធ្វើក្រពុំម្រាមដៃក្រាបទៀបព្រះពុទ្ធហើយទូលថាបពិត្រព្រះអង្គមានព្យាយាមធំសូមព្រះអង្គអត់ទោស(ព្រោះ)ជនសូមទោសនឹងព្រះអង្គសូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយសូមព្រះអង្គកុំធ្វើដែន(របស់យើងខ្ញុំ)ឲ្យវិនាសឡើយ។(ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ)ពួកបុរសទាំងអស់ព្រមទាំងទេព្តានិងមនុស្សទាំងអ្នកធ្វើទានទាំងអ្នកថែរក្សាគេនឹងយកញញួរដែកមកទម្លាយអម្បែងក្បាលយើងខ្ញុំសព្វៗកាល។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា)ភ្លើងមិនឋិតនៅក្នុងទឹកពូជមិនដុះលើថ្មភ្នំដង្កូវមិនឋិត​នៅ​ក្នង​ឱសថសេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។ផែនដីមិនកម្រើកសមុទ្រសាគរប្រមាណមិនបានអាកាសរកទីបំផុតគ្មានយ៉ាងណាមិញព្រះពុទ្ធទាំងឡាយមានព្រះហឫទ័យមិនរំជួយញាប់ញ័រក៏យ៉ាងនោះដែរ។ព្រះពុទ្ធទាំងឡាយមានព្យាយាមធំមានខ្លួនទូន្មានទ្រងអត់ធន់មានតបៈពួកបុគ្គលអ្នកអំណត់អត់ធន់មិនមានការលុះក្នុងអគតិ។ព្រះបច្ចេកសម្ពុទ្ធទ្រង់ពោលដូច្នេះហើយទើបរម្ងាប់ក្រវល់ក្រវាយរបស់ខ្ញុំហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជនក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាមព្រោះអំពើនោះហើយបានជាខ្ញុំព្រះអង្គចូលទៅកាន់ភាពជាអ្នកថោកទាបលុះកន្លងជាតិនោះមកហើយក៏បានចូលទៅកាន់អភយបុរីគឺព្រះនិញ្វន។បពិត្រព្រះអង្គមានព្យាយាមធំវេលានោះព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គដែលកំពុងក្តៅក្រហាយនៅមិនទាន់រលត់ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញខ្ញុំព្រះអង្គបានញុំាងព្រះសយម្ភូឲ្យអត់ទោស។បពិត្រព្រះអង្គមានព្យាយាមធំក៏ក្នុងថ្ងៃនេះព្រះអង្គបានញុំាងខ្ញុំព្រះអង្គដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង៣ឲ្យរលត់ផងឥឡូវនេះខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។ លោកទាំងឡាយណាមានការតម្កល់នូវសោតប្រសាទលោកទាំងនោះចូរស្តាប់ខ្ញុំចុះខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នកដូចជាចំណែកដែលខ្ញុំបានឃើញ។ខ្ញុំបានមើលងាយព្រះសយម្ភូនោះដែលមានព្រះហឫទ័យស្ងប់រម្ងាប់មានព្រះហឫទ័យខ្ជាប់ខ្ជួនដោយកម្មនោះហើយបានជាក្នុងថ្ងៃនេះខ្ញុំមកកើតក្នុងកំណើតថោកទាប។អ្នកទាំងឡាយកុំឲ្យខណៈឃ្លាតទៅទទេព្រោះបុគ្គលដែលខណៈកន្លងហើយរមែងសោកសៅអ្នកទាំងឡាយគប្បីព្យាយាមក្នុងប្រយោជន៍របស់ខ្លួន(ព្រោះ)ខណៈប្រាកដដល់អ្នកទាំងឡាយហើយ។ជនពួកខ្លះបានថ្នាំក្អួតជនពួកខ្លះបានថ្នាំបញ្ចុះជនពួកខ្លះបានថ្នាំពិសដែលខ្លាំងជនពួកខ្លះបានឱសថ។ ថ្នាំក្អួតសម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិ(នូវមគ្គ)ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផលឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផលជាអ្នកស្វែងរកបុញ្ញក្ខេត្ត។ពិសដែលខ្លាំងសម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនាអាសិរពិសដែលមានពិសកាចតែងដុតនរៈនោះតែមួយដង។ពិសដ៏ខ្លាំងដែលបុគ្គលផឹកហើយបៀតបៀនជីវិតបានតែមួយដងឯបុគ្គលអ្នកប្រតិបត្តិខុសចាកសាសនារមែងក្តៅក្រហាយអស់កោដិនៃកប្ប។ គេតែងឆ្លងចាកលោកព្រមទាំងទេវលោកដោយការអត់ធន់១ដោយការមិនបៀតបៀន១ដោយមានចិត្តមេត្តា១ហេតុនោះបុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ព្រះពុទ្ធទាំងឡាយមានព្រះហឫទ័យស្មើដោយផែនដីមិនជាប់ជំពាក់ក្នុងលាភនិងអលាភក្នុងការរាប់អានក្នុងការមើលងាយហេតុនោះបុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួងគឺទេវទត្តខ្មាន់ធ្នូចោរអង្គុលិមាលរាហុលនិងដំរីធនបាល។ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះមិនមានសេចក្តីស្រឡាញ់ជនទាំងនុ៎ះទេមានព្រះហឫទ័យស្មើចំពោះជនទាំងអស់គឺចំពោះខ្មាន់ធ្នូនិងចំពោះឱរស។ បុគ្គលបើឃើញសំពត់កាសាវៈជាទង់ជ័យរបស់ព្រះពុទ្ធដែលប្រឡាក់ដោយលាមកដែលគេចោលហើយក្នុងផ្លូវគប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។ព្រះសម្ពុទ្ធទាំងឡាយដែលកន្លងទៅហើយក្តីក្នុងបច្ចុប្បន្ននេះក្តីក្នុងអនាគតក្តីតែងបរិសុទ្ធដោយទង់ជ័យនេះព្រោះហេតុនោះព្រះសម្ពុទ្ធទាំងនុ៎ះបុគ្គលគប្បីនមស្ការ។ខ្ញុំចាំវិន័យដោយប្រពៃគួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យខ្ញុំតែងនមស្ការវិន័យនោះសព្វៗកាល។វិន័យជាទីអាស្រ័យវិន័យជាទីឈរទាំងជាទីចង្រ្កមរបស់ខ្ញុំខ្ញុំតែងដេកនៅក្នុងវិន័យវិន័យជាទីគោចររបសខ្ញុំ។ បពិត្រព្រះអង្គមានព្យាយាមធំឧបាលិដល់នូវត្រើយក្នុងវិន័យផងឈ្លាសវៃក្នុងសមថៈផងតែងថ្វាយបង្គំនូវព្រះបាទារបស់ព្រះសាស្តា។ខ្ញុំព្រះអង្គនោះនឹងត្រាច់ទៅអំពីស្រុកមួយទៅកាន់ស្រុកមួយអំពីបុរីមួយទៅកាន់បុរីមួយហើយនមស្ការនូវព្រះសម្ពុទ្ធផងនូវភាពនៃធម៌ជាធម៌ដ៏ល្អផង។ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយដកចោលនូវភពទាំងអស់ហើយអាសវៈទាំងពួងអស់រលីងហើយឥឡូវនេះភពថ្មីមិនមានទេ។ ឱ!ដំណើរដែលខ្ញុំមកក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ(នេះ)ជាដំណើរមកដោយល្អវិជ្ជាទាំង៣ខ្ញុំព្រះអង្គបានសម្រេចហើយសាសនារបស់ព្រះសម្ពុទ្ធខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថាព្រះឧបាលិត្ថេរមានអាយុបានសម្តែងនូវគាថាទាំងនេះដោយប្រការដូច្នេះ។ចប់ឧបាលិត្ថេរាបទាន។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (3,081 Read)
    អានខាងដើមអត្ថបទ លំដាប់នោះសក្កទេវរាជបានត្រាស់នឹងព្រះរាជាថាបពិត្រព្រះបាទសិវិព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ទើបពេញចិត្តសេចក្ដីស្លាប់ឬប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់?ព្រះបាទសិវិរាជទូលតបថាបពិត្រទេវៈខ្ញុំប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់។សក្កទេវរាជត្រាស់តបថាបពិត្រមហារាជឈ្មោះថាទានមិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេរមែងជាបច្ច័យសូម្បីក្នុងប្រយោជន៍បច្ចុប្បន្នព្រះអង្គដែលយាចកទូលសូមព្រះនេត្រម្ខាងបានព្រះរាជទានទាំងពីរខាងហេតុនោះព្រះអង្គមេត្តាធ្វើសច្ចកិរិយាចុះហើយត្រាស់ថា យានិសច្ចានិទ្វិបទិន្ទតានិភាសស្សុខត្តិយ សច្ចំតេភណមានស្សបុនចក្ខុភវិស្សតិ។ បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរសូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះកាលបើព្រះអង្គពោលនូវពាក្យសច្ចៈព្រះនេត្រនឹងមានឡើងវិញ។ ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថាបពិត្រសក្កទេវរាជប្រសិនបើព្រះអង្គប្រាថ្នាប្រទានចក្ខុដល់ខ្ញុំសូមកុំធ្វើឧបាយដទៃឡើយចក្ខុចូរកើតឡើងដល់ខ្ញុំដោយផលនៃទានរបស់ខ្ញុំប៉ុណ្ណោះកាលសក្កទេវរាជត្រាស់ថាបពិត្រមហារាជយើងជាសក្កៈសូម្បីជាស្ដេចនៃទេវតាក៏មិនអាចដើម្បីនឹងឲ្យនូវចក្ខុដល់អ្នកដទៃឡើយចក្ខុនឹងកើតឡើងដល់ព្រះអង្គដោយផលនៃទានដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះព្រះបាទសិវិត្រាស់ថាពិតមែនហើយទានគឺយើងបានហើយឲ្យដោយល្អកាលធ្វើសច្ចកិរិយាទើបពោលគាថាថា យេមំយាចិតុមាយន្តិនានាគោត្តាវនិព្ពកា យោបិមំយាចតេតត្ថសោបិមេមនសោបិយោ ឯតេនសច្ចវជ្ជេនចក្ខុមេឧបបជ្ជថ។ ពួកស្មូមណាមានគោត្រផ្សេងៗគ្នាមកដើម្បីសូមចំពោះយើងបណ្តាស្មូមទាំងនោះស្មូមណាសូមយើងស្មូមនោះជាទីស្រឡាញ់នៃចិត្តរបស់យើងសូមឲ្យភ្នែកកើតមានដល់យើងដោយការពោលនូវពាក្យសច្ចៈនេះ។ បណ្ដាបទទាំងនោះបទថាយេមំសេចក្ដីថាស្មូមទាំងឡាយណាមកសូមនឹងយើងកាលស្មូមទាំងនោះមកសូមនឹងយើងសូម្បីស្មូមនោះរមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង។បទថាឯតេនសេចក្ដីថាប្រសិនបើយាចកសូម្បីទាំងអស់ជាទីស្រឡាញ់របស់យើងនេះជាសច្ចវាចាដែលយើងបានពោលហើយដោយការពោលសច្ចវាចានេះសូមចក្ខុម្ខាងរបស់យើងចូរកើតឡើងចុះ។ លំដាប់នោះចក្ខុទី១ក៏កើតឡើងក្នុងរវាងនៃព្រះតម្រាស់របស់ព្រះរាជានោះឯង។តអំពីនោះព្រះរាជាក៏ត្រាស់ព្រះគាថាទាំងឡាយ២ដើម្បីប្រយោជន៍ដល់ការកើតនៃចក្ខុទី២ថា យំមំសោយាចិតុំអាគាទេហិចក្ខុន្តិព្រាហ្មណោ តស្សចក្ខូនិបាទាសិំព្រាហ្មណស្សវនិព្ពតោ។ ព្រាហ្មណ៍នោះមកដើម្បីសូមនូវភ្នែកណានឹងយើងថាសូមព្រះអង្គប្រទាននូវភ្នែកយើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះដល់ព្រាហ្មណ៍ដែលសូមនោះហើយ។ ភិយ្យោមំអាវិសីបីតិសោមនស្សញ្ចនប្បកំ ឯតេនសច្ចវជ្ជេនទុតិយំមេឧបបជ្ជថ។ បីតិនិងសោមនស្សដ៏ច្រើនក៏កើតឡើងដល់យើងដោយក្រៃលែងសូមឲ្យភ្នែកជាគម្រប់ពីរកើតមានដល់យើងដោយពោលពាក្យសច្ចៈនេះ។ បណ្ដាបទទាំងនោះបទថាយំមំសេចក្ដីថាព្រាហ្មណ៍មកសូមនឹងយើង។បទថាសោសេចក្ដីថាព្រាហ្មណ៍នោះអ្នកមានចក្ខុពិការមកដើម្បីសូមយើងថាសូមព្រះអង្គមេត្តាប្រទានចក្ខុដល់ខ្ញុំ។បទថាវនិព្វតោសេចក្ដីថាដល់ព្រាហ្មណ៍អ្នកមកសូម។បទថាភិយ្យោមំអាវិសិសេចក្ដីថាគ្រាឲ្យចក្ខុទាំងពីរដល់ព្រាហ្មណ៍ហើយរាប់តាំងតែអំពីកាលនោះមកក៏ជាមនុស្សខ្វាក់មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះក្នុងកាលងងឹតនោះឡើយបីតីដ៏ខ្លាំងក្លាផ្សាយទៅគឺចូលទៅកាន់ហឫទ័យរបស់យើងអ្នកពិចារណាថាឱ!ទានគឺយើងបានឲ្យដោយល្អទាំងសេចក្ដីសោមនស្សដ៏អបរិមាណជាអនន្តក៏កើតដល់យើង។បទថាឯតេនសេចក្ដីថាប្រសិនបើបីតិសោមនស្សមិនមែនតិចកើតឡើងដល់យើងក្នុងកាលនោះសោតនេះជាសច្ចវាចាដែលយើងបានពោលហើយដោយការពោលសច្ចវាចានេះចក្ខុសូម្បីទី២ចូរកើតឡើងដល់យើងចុះ។ ក្នុងខណៈនោះឯងព្រះនេត្រដួងទី២ក៏កើតឡើង។តែព្រះនេត្ររបស់ព្រះបាទសិវិនោះមិនមែនជាព្រះនេត្រធម្មតាហើយក៏មិនមែនជាព្រះនេត្រទិព្វ។ព្រោះព្រះនេត្ររបស់ព្រះអង្គទ្រង់ប្រទានដល់សក្កព្រាហ្មណ៍ហើយទាំងសក្កព្រាហ្មណ៍ក៏មិនអាចធ្វើព្រះនេត្រឲ្យជាប្រក្រតីដូចដើមឡើយម្យ៉ាងទៀតឈ្មោះថាចក្ខុជាទិព្វរមែងមិនកើតដល់វត្ថុដែលវិនាសហើយឡើយព្រោះហេតុនោះព្រះនេត្រទាំងនោះរបស់ព្រះបាទសិវិនោះត្រូវហៅថាសច្ចបារមិតាចក្ខុគឺចក្ខុដែលកើតឡើងដោយអានុភាពនៃសច្ចបារមី។ក្នុងកាលព្រះនេត្រទាំងនោះកើតឡើងព្រមគ្នានោះឯងរាជបរិវារទាំងពួងបានមកប្រជុំគ្នាហើយដោយអានុភាពរបស់សក្កទេវរាជ។លំដាប់នោះកាលសក្កទេវរាជធ្វើនូវការសរសើរព្រះបាទសិវិក្នុងកណ្ដាលមហាជននោះឯងទើបត្រាស់ព្រះគាថាទាំងឡាយ២ថា ធម្មេនភាសិតាគាថាសិវីនំរដ្ឋវឌ្ឍន ឯតានិតវនេត្តានិទិព្ពានិបដិទិស្សរេ។ បពិត្រក្សត្រិយ៍អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើនគាថាដែលព្រះអង្គពោលតាមធម៌សូមឲ្យព្រះនេត្រទាំងពីររបស់ព្រះអង្គនេះប្រាកដដូចជាទិព្វ។ តិរោកុដ្ដំតិរោសេលំសមតិគ្គយ្ហបព្ពតំ សមន្តាយោជនសតំទស្សនំអនុភោន្តុតេ។ ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះសូមឲ្យបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំងខាងក្រៅភ្នំថ្មអស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។ បណ្ដាបទទាំងនោះបទថាធម្មេនភាសិតាសេចក្ដីថាបពិត្រមហារាជគាថាទាំងឡាយនេះព្រះអង្គពោលហើយតាមធម៌គឺតាមសភាវៈ។បទថាទិព្វានិសេចក្ដីថាប្រកបដោយអានុភាពដែលជាទិព្វ។បទថាបដិទិស្សរេប្រែថានឹងប្រាកដ។បទថាតិរោកុដ្ដំសេចក្ដីថាបពិត្រមហារាជព្រះនេត្រទាំងនោះរបស់ព្រះអង្គមើលឃើញចាក់ធ្លុះកន្លងផុតខាងក្រៅជញ្ជាងគំនរនៃភ្នំសូម្បីភ្នំយ៉ាងណានីមួយហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយរមែង​សោយគឺសម្រេចនូវការឃើញរូបអស់ទីចំនួន១០០យោជន៍អំពីទិសទាំងឡាយ១០ដោយជុំវិញ។ សក្កទេវរាជប្រថាប់ឈរលើអាកាសត្រាស់ព្រះគាថាទាំងនេះក្នុងកណ្ដាលមហាជនហើយទ្រង់ប្រទានឱវាទព្រះមហាសត្វថាសូមព្រះអង្គកុំប្រមាទហើយស្ដេចទៅកាន់ទេវលោក។ចំណែកមហាសត្វទ្រង់ឡោមព័ទ្ធដោយមហាជនស្ដេចចូលកាន់ព្រះនគរដោយសក្ការៈធំហើយស្ដេចឡើងកាន់សុចន្ទកប្រាសាទ។ភាពដែលព្រះបាទសិវិបាននូវចក្ខុទាំងគូដូចដើមវិញបានប្រាកដក្នុងដែនសិវិទាំងមូល។លំដាប់នោះអ្នកដែនសិវិទាំងអស់កាន់គ្រឿងបណ្ណាការជាច្រើនមកហើយដើម្បីចូលគាល់ព្រះបាទសិវិ។ ព្រះមហាសត្វទ្រង់ត្រិះរិះថាយើងពណ៌នានូវទានរបស់ក្នុងមហាសន្និបាតនេះទើបត្រាស់ឲ្យសាងមហាមណ្ឌបត្រង់ទ្វារព្រះរាជនិវេសន៍ទ្រង់ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រត្រាស់ឲ្យវាយស្គរប្រកាសក្នុងព្រះនគរឲ្យសេនាទាំងពួងប្រជុំគ្នាហើយត្រាស់ថាម្នាលអ្នកដែនសិវិដ៏ចម្រើនទាំងឡាយអ្នកទាំងឡាយបានឃើញព្រះនេត្រដែលដូចជាទិព្វរបស់យើងនេះចាប់អំពីនេះតទៅបើមិនទាន់បានឲ្យទានជាមុនអ្នកទាំងឡាយកុំបរិភោគឡើយកាលទ្រង់សម្ដែងធម្មទេសនាបានត្រាស់ព្រះគាថាទាំងឡាយ៤ថា កោនីធវិត្តំនទទេយ្យយាចិតោអបិវិសិដ្ឋំសុបិយម្បិអត្តនោ តទិង្ឃសព្ពេសិវយោសមាគតាទិព្ពានិនេត្តានិមមជ្ជបស្សថ។ អ្នកណាមួយក្នុងលោកនេះដែលគេសូមហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្តឬទ្រព្យដ៏ថ្លៃថ្លាជាទីស្រឡាញ់ដ៏ក្រៃលែងរបស់ខ្លួននែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នាចូរអ្នកទាំងឡាយមើលនូវភ្នែកទាំងពីររបស់អញដែលដូចជាទិព្វក្នុងថ្ងៃនេះចុះ។ តិរោកុដ្ដំតិរោសេលំសមតិគ្គយ្ហបព្ពតំ សមន្តាយោជនសតំទស្សនំអនុភោន្តិមេ។ ចក្ខុទាំងពីររបស់យើងរមែងបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំងខាងក្រៅភ្នំថ្មអស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។ នចាគមត្តាបរមត្ថិកិញ្ចិមច្ចានំឥធជីវិតេ ទត្វានមានុសំចក្ខុំលទ្ធំមេចក្ខុំអមានុសំ។ (វត្ថុណាមួយ)ក្នុងជីវិតរបស់សត្វទាំងឡាយនេះរមែងមិនប្រសើរជាងចាគៈទេ(ខ្លួនយើង)បានឲ្យនូវចក្ខុជារបស់មនុស្សហើយបាននូវចក្ខុទិព្វដែលមិនមែនជារបស់មនុស្ស។ ឯតម្បិទិស្វាសិវយោទេថទានានិភុញ្ជថ ទត្វាចភុត្វាចយថានុភាវំអនិន្ទិតាសគ្គមុបេថឋាន។ ម្នាលអ្នកដែនសីវិទាំងឡាយអ្នកទាំងឡាយបានឃើញហេតុនេះហើយចូរឲ្យទានចូរបរិភោគលុះឲ្យហើយបរិភោគហើយតាមសមគួរដល់អនុភាពសូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបានហើយចូរទៅកាន់ឋានសួគ៌ចុះ។ បណ្ដាបទទាំងនោះបទថាកោនីធកាត់បទថាកោនុឥធប្រែថាអ្នកណាក្នុងលោកនេះ។បទថាអបិវិសិដ្ឋំសេចក្ដីថាសូម្បីជារបស់វិសិដ្ឋ។បទថាចាគមត្តាសេចក្ដីថាឈ្មោះថារបស់ដទៃដែលនឹងប្រសើរជាងប្រមាណនៃទានរបស់យើងមិនមាន។បទថាឥធជីវិតេសេចក្ដីថាក្នុងជីវលោកនេះ។បទថាអមានុសំសេចក្ដីថាចក្ខុដូចជាទិព្វដែលយើងបានហើយដោយហេតុនេះទើបគួរជ្រាបសេចក្ដីនេះថាឈ្មោះថាវត្ថុដែលប្រសើរជាការបរិច្ចាគមិនមាន។បទថាឯតម្បិទិស្វាសេចក្ដីថាអ្នកទាំងឡាយសូម្បីឃើញនូវចក្ខុដែលដូចជាទិព្វដែលយើងបានហើយ(ចូរឲ្យទានមុនទើបបរិភោគជាក្រោយ)។ ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង៤នេះដោយប្រការដូច្នេះហើយចាប់ផ្ដើមអំពីនោះមកក្នុងថ្ងៃបន្នរសុបោសថ(ឧបោសថថ្ងៃទី១៥)រាល់កន្លះខែទ្រង់ឲ្យមហាជនប្រជុំគ្នាទ្រង់សម្ដែងធម៌ដោយគាថាទាំងនេះជាប្រចាំ។មហាជនស្ដាប់ព្រះធម៌នោះហើយនាំគ្នាធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមកាលធ្វើឲ្យពេញនូវទេវលោកបានទៅកាន់ហើយទេវលោក។ ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយត្រាស់ថាម្នាលភិក្ខុទាំងឡាយបោរាណកបណ្ឌិតទាំងឡាយមិនត្រេកអរដោយពាហិរទានបានឆ្កៀលនូវភ្នែកទាំងពីររបស់ខ្លួនឲ្យជាទានដល់យាចកអ្នកមកដល់ចំពោះមុខដោយអាការៈយ៉ាងនេះហើយទ្រង់ប្រកាសចតុរារិយសច្ចប្រជុំជាតកថា តទាសីវិកវេជ្ជោអានន្ទោអហោសិសីវិកពេទ្យក្នុងកាលនោះបានមកជាអានន្ទ។ សក្កោអនុរុទ្ធោអហោសិសក្កទេវរាជបានមកជាអនុរុទ្ធ។ សេសបរិសាពុទ្ធបរិសារាជបរិសទ្យដ៏សេសបានមកជាពុទ្ធបរិស័ទ។ សិវិរាជាបនអហមេវអហោសិំចំណែកព្រះបាទសិវិរាជបានមកជាតថាគតដូច្នេះឯង។ ចប់សិវិជាតក។ ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកវីសតិនិបាតបិដកលេខ៦០ទំព័រ៧៤ ដោយ៥០០០ឆ្នាំ
    Public date : 15, May 2024 (2,523 Read)
    ខ្ញុំ​បាន​ដាំ​សួនច្បារថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយដែល​មាន​ម្លប់ត្រជាក់។ខ្ញុំ​បានឃើញ​ព្រះពុទ្ធទ្រង់​មិន​មាន​ធូលី​គឺ​កិលេសទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជាទើប​នាំ​ព្រះសម្ពុទ្ធជា​លោកជេដ្ឋប្រសើរ​ជាង​ពួក​នរៈទៅ​ក្នុង​សួនច្បារ។ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយបាន​ថ្វាយ​ផ្លែឈើនិង​ផ្កាឈើទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ខ្ញុំ​មានចិត្ត​ជ្រះថ្លាបាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធផល​រមែង​កើត​សម្រាប់​ខ្ញុំក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ(ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ក្នុង​កប្ប​ទី៩៤អំពី​កប្ប​នេះក្នុង​កាលនោះព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិនេះ​ជា​ផល​នៃ​សួនច្បារ។ក្នុង​កប្ប​ទី៣៧អំពី​កប្ប​នេះខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ៧ជាតិព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នាទ្រង់​បរិបូណ៌​ដោយ​កែវ៧ប្រការមាន​កម្លាំង​ច្រើន។ បដិសម្ភិទា៤វិមោក្ខ៨និង​អភិញ្ញា៦នេះខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយទាំង​សាសនា​របស់​ព្រះពុទ្ធខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថាព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុបាន​សម្តែង​នូវ​គាថា​ទាំងនេះដោយ​ប្រការ​ដូច្នេះ។ ចប់អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​