Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 52,691
Today
Yesterday 170,805
This Month 703,206
Total ៣៥៧,៥៤៧,១៨០
Flag Counter
Reading Article
Public date : 28, Jan 2023 (2,398 Read)

ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់



Audio

 

អានខាងដើមអត្ថបទ

លំដាប់នោះ សក្កទេវរាជបានត្រាស់នឹងព្រះរាជាថា បពិត្រព្រះបាទសិវិ ព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ ទើបពេញចិត្តសេចក្ដីស្លាប់ ឬប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ? ព្រះបាទសិវិរាជទូលតបថា បពិត្រទេវៈ ខ្ញុំប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ។ សក្កទេវរាជត្រាស់តបថា បពិត្រមហារាជ ឈ្មោះថាទាន មិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេ រមែងជាបច្ច័យសូម្បីក្នុងប្រយោជន៍បច្ចុប្បន្ន ព្រះអង្គដែលយាចកទូលសូមព្រះនេត្រម្ខាង បានព្រះរាជទានទាំងពីរខាង ហេតុនោះ ព្រះអង្គមេត្តាធ្វើសច្ចកិរិយាចុះ ហើយត្រាស់ថា 

យានិ សច្ចានិ ទ្វិបទិន្ទ     តានិ ភាសស្សុ ខត្តិយ
សច្ចំ តេ ភណមានស្ស         បុន ចក្ខុ ភវិស្សតិ។

បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ ។

ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថា បពិត្រសក្កទេវរាជ ប្រសិន បើព្រះអង្គប្រាថ្នាប្រទានចក្ខុដល់ខ្ញុំ សូមកុំធ្វើឧបាយដទៃឡើយ ចក្ខុចូរកើតឡើងដល់ខ្ញុំ ដោយផលនៃទានរបស់ខ្ញុំប៉ុណ្ណោះ កាលសក្កទេវរាជត្រាស់ថា បពិត្រមហារាជ យើងជាសក្កៈ សូម្បីជាស្ដេចនៃទេវតា ក៏មិនអាចដើម្បីនឹងឲ្យនូវចក្ខុដល់អ្នកដទៃឡើយ ចក្ខុនឹងកើតឡើងដល់ព្រះអង្គដោយផលនៃទាន ដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះ ព្រះបាទសិវិត្រាស់ថា ពិតមែនហើយ ទានគឺយើងបានហើយឲ្យដោយល្អ កាលធ្វើសច្ចកិរិយា ទើបពោលគាថាថា 

យេ មំ យាចិតុមាយន្តិ         នានាគោត្តា វនិព្ពកា
យោបិ មំ យាចតេ តត្ថ        សោបិ មេ មនសោ បិយោ
ឯតេន សច្ចវជ្ជេន             ចក្ខុ មេ ឧបបជ្ជថ។

ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់ នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ ។

បណ្ដាបទទាំងនោះ បទថា យេ មំ សេចក្ដីថា ស្មូមទាំងឡាយណាមកសូមនឹងយើង កាលស្មូមទាំងនោះមកសូមនឹងយើង សូម្បីស្មូមនោះរមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង ។ បទថា  ឯតេន សេចក្ដីថា ប្រសិនបើ យាចកសូម្បីទាំងអស់ជាទីស្រឡាញ់របស់យើង នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ សូមចក្ខុម្ខាងរបស់យើងចូរកើតឡើងចុះ។

លំដាប់នោះ ចក្ខុទី ១ ក៏កើតឡើងក្នុងរវាងនៃព្រះតម្រាស់របស់ព្រះរាជានោះឯង ។ តអំពីនោះ ព្រះរាជាក៏ត្រាស់ព្រះគាថាទាំងឡាយ ២ ដើម្បីប្រយោជន៍ដល់ការកើតនៃចក្ខុទី ២ ថា      

យំ មំ សោ យាចិតុំ អាគា     ទេហិ ចក្ខុន្តិ ព្រាហ្មណោ
តស្ស ចក្ខូនិ បាទាសិំ        ព្រាហ្មណស្ស វនិព្ពតោ។

ព្រាហ្មណ៍នោះមក ដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គ ប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ ។ 

ភិយ្យោ មំ អាវិសី បីតិ    សោមនស្សញ្ចនប្បកំ
ឯតេន សច្ចវជ្ជេន        ទុតិយំ មេ ឧបបជ្ជថ។

បីតិនិងសោមនស្សដ៏ច្រើនក៏កើតឡើងដល់យើង ដោយក្រៃលែង សូមឲ្យភ្នែកជាគម្រប់ពីរកើតមានដល់យើង ដោយពោលពាក្យសច្ចៈនេះ ។

បណ្ដាបទទាំងនោះ បទថា យំ មំ សេចក្ដីថា ព្រាហ្មណ៍មកសូមនឹង យើង ។ បទថា សោ សេចក្ដីថា ព្រាហ្មណ៍នោះអ្នកមានចក្ខុពិការមកដើម្បីសូមយើងថា សូមព្រះអង្គមេត្តាប្រទានចក្ខុដល់ខ្ញុំ ។ បទថា វនិព្វតោ សេចក្ដីថាដល់ព្រាហ្មណ៍អ្នកមកសូម ។ បទថា ភិយ្យោ មំ អាវិសិ សេចក្ដីថា គ្រាឲ្យចក្ខុ ទាំងពីរដល់ព្រាហ្មណ៍ហើយ រាប់តាំងតែអំពីកាលនោះមកក៏ជាមនុស្សខ្វាក់ មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះ ក្នុងកាលងងឹតនោះឡើយ បីតីដ៏ខ្លាំងក្លាផ្សាយទៅ គឺចូលទៅកាន់ហឫទ័យរបស់យើង អ្នកពិចារណាថា ឱ !ទាន គឺយើងបានឲ្យដោយល្អ ទាំងសេចក្ដីសោមនស្សដ៏អបរិមាណជាអនន្តក៏កើតដល់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើបីតិសោមនស្សមិនមែនតិចកើតឡើងដល់យើង ក្នុងកាលនោះសោត នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ ចក្ខុសូម្បីទី ២ ចូរកើតឡើងដល់ យើងចុះ ។

ក្នុងខណៈនោះឯង ព្រះនេត្រដួងទី ២ ក៏កើតឡើង ។ តែព្រះនេត្ររបស់ ព្រះបាទសិវិនោះ មិនមែនជាព្រះនេត្រធម្មតា ហើយក៏មិនមែនជាព្រះនេត្រទិព្វ ។ ព្រោះព្រះនេត្ររបស់ព្រះអង្គទ្រង់ប្រទា នដល់សក្កព្រាហ្មណ៍ហើយ ទាំងសក្កព្រាហ្មណ៍ក៏មិនអាចធ្វើព្រះនេត្រ ឲ្យជាប្រក្រតីដូចដើមឡើយ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុជាទិព្វរមែងមិនកើតដល់វត្ថុដែលវិនាសហើយឡើយ ព្រោះហេតុនោះ ព្រះនេត្រទាំងនោះ របស់ព្រះបាទសិវិនោះ ត្រូវហៅថា សច្ចបារមិតាចក្ខុ គឺចក្ខុដែលកើតឡើងដោយអានុភាពនៃសច្ចបារមី ។ ក្នុងកាលព្រះនេត្រទាំងនោះកើតឡើង ព្រមគ្នានោះឯង រាជបរិវារទាំងពួងបានមកប្រជុំគ្នាហើយ ដោយអានុភាពរបស់ សក្កទេវរាជ ។ លំដាប់នោះ កាលសក្កទេវរាជធ្វើនូវការសរសើរព្រះបាទសិវិក្នុង  កណ្ដាលមហាជននោះឯង ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា  

ធម្មេន ភាសិតា គាថា     សិវីនំ រដ្ឋវឌ្ឍន
ឯតានិ តវ នេត្តានិ        ទិព្ពានិ បដិទិស្សរេ។

បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីរ របស់ព្រះអង្គនេះប្រាកដដូចជា ទិព្វ ។ 

តិរោកុដ្ដំ តិរោសេលំ    សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ    ទស្សនំ អនុភោន្តុ តេ។

ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ ដោយជុំវិញ ។

បណ្ដាបទទាំងនោះ បទថា ធម្មេន ភាសិតា សេចក្ដីថា បពិត្រមហារាជ គាថាទាំងឡាយនេះ ព្រះអង្គពោលហើយតាមធម៌ គឺតាមសភាវៈ ។ បទថា ទិព្វានិ សេចក្ដីថា ប្រកបដោយអានុភាពដែលជាទិព្វ ។ បទថា បដិទិស្សរេ ប្រែថា នឹងប្រាកដ ។ បទថា តិរោកុដ្ដំ សេចក្ដីថា បពិត្រមហារាជ ព្រះនេត្រទាំងនោះរបស់ព្រះអង្គ មើលឃើញចាក់ធ្លុះ កន្លងផុតខាងក្រៅជញ្ជាង គំនរនៃភ្នំ សូម្បីភ្នំយ៉ាងណានីមួយ ហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយ រមែង​សោយ គឺសម្រេចនូវការឃើញរូប អស់ទីចំនួន ១០០ យោជន៍ អំពីទិសទាំងឡាយ ១០ ដោយជុំវិញ ។

សក្កទេវរាជ ប្រថាប់ឈរលើអាកាស ត្រាស់ព្រះគាថាទាំងនេះ ក្នុងកណ្ដាលមហាជនហើយ ទ្រង់ប្រទានឱវាទព្រះមហាសត្វថា សូមព្រះអង្គកុំប្រមាទ ហើយស្ដេចទៅកាន់ទេវលោក ។ ចំណែកមហាសត្វ ទ្រង់ឡោមព័ទ្ធដោយមហាជនស្ដេចចូលកាន់ព្រះនគរ ដោយសក្ការៈធំ ហើយស្ដេចឡើងកាន់សុចន្ទកប្រាសាទ ។ ភាពដែលព្រះបាទសិវិបាននូវចក្ខុទាំងគូដូចដើមវិញ បានប្រាកដក្នុងដែនសិវិទាំងមូល ។ លំដាប់នោះ អ្នកដែនសិវិទាំងអស់ កាន់គ្រឿងបណ្ណាការជាច្រើន មកហើយដើម្បីចូលគាល់ព្រះបាទសិវិ ។

ព្រះមហាសត្វទ្រង់ត្រិះរិះថា យើងពណ៌នានូវទានរបស់ក្នុងមហាសន្និបាតនេះ ទើបត្រាស់ឲ្យសាងមហាមណ្ឌប ត្រង់ទ្វារព្រះរាជនិវេសន៍ ទ្រង់ប្រថាប់លើរាជបល្ល័ង្ក ខាងក្រោមសមុស្សិតស្វេតច្ឆត្រ ត្រាស់ឲ្យវាយស្គរប្រកាសក្នុងព្រះនគរ ឲ្យសេនាទាំងពួងប្រជុំគ្នាហើយត្រាស់ថា ម្នាលអ្នកដែនសិវិដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយបានឃើញព្រះនេត្រដែលដូចជាទិព្វរបស់យើងនេះ ចាប់អំពីនេះតទៅ បើមិនទាន់បានឲ្យទានជាមុន អ្នកទាំងឡាយកុំបរិភោគឡើយ កាលទ្រង់សម្ដែងធម្មទេសនា បានត្រាស់ព្រះគាថា ទាំងឡាយ ៤ ថា

កោ នីធ វិត្តំ ន ទទេយ្យ យាចិតោ        អបិ វិសិដ្ឋំ សុបិយម្បិ អត្តនោ
តទិង្ឃ សព្ពេ សិវយោ សមាគតា        ទិព្ពានិ នេត្តានិ មមជ្ជ បស្សថ។

អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើល នូវភ្នែកទាំងពីររបស់អញ ដែលដូចជាទិព្វ ក្នុងថ្ងៃនេះចុះ ។ 

តិរោកុដ្ដំ តិរោសេលំ       សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ     ទស្សនំ អនុភោន្តិ មេ។

ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ ។ 

ន ចាគមត្តា បរមត្ថិ កិញ្ចិ     មច្ចានំ ឥធ ជីវិតេ
ទត្វាន មានុសំ ចក្ខុំ        លទ្ធំ មេ ចក្ខុំ អមានុសំ។

(វត្ថុណាមួយ) ក្នុងជីវិត របស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាង   ចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយបាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស ។ 

ឯតម្បិ ទិស្វា សិវយោ                 ទេថ ទានានិ ភុញ្ជថ
ទត្វា ច ភុត្វា ច យថានុភាវំ          អនិន្ទិតា សគ្គមុបេថ ឋាន។

ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយបរិភោគហើយ តាមសមគួរដល់អនុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ ។

បណ្ដាបទទាំងនោះ បទថា កោ នីធ កាត់បទថា កោ នុ ឥធ ប្រែថា អ្នកណាក្នុងលោកនេះ ។ បទថា អបិ វិសិដ្ឋំ សេចក្ដីថា សូម្បីជារបស់វិសិដ្ឋ ។ បទថា ចាគមត្តា សេចក្ដីថា ឈ្មោះថារបស់ដទៃដែលនឹងប្រសើរជាងប្រមាណនៃទានរបស់យើងមិនមាន ។ បទថា ឥធ ជីវិតេ សេចក្ដីថា ក្នុងជីវលោកនេះ ។ បទថា អមានុសំ សេចក្ដីថា ចក្ខុដូចជាទិព្វដែលយើងបានហើយដោយហេតុនេះទើបគួរជ្រាបសេចក្ដីនេះថា ឈ្មោះថាវត្ថុដែលប្រសើរជាការបរិច្ចាគមិនមាន ។ បទថា ឯតម្បិ ទិស្វា សេចក្ដីថា អ្នកទាំងឡាយសូម្បីឃើញនូវចក្ខុដែលដូចជាទិព្វដែលយើងបានហើយ (ចូរឲ្យទានមុនទើបបរិភោគជាក្រោយ) ។

ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង ៤ នេះដោយប្រការដូច្នេះហើយ ចាប់ផ្ដើមអំពីនោះមក ក្នុងថ្ងៃបន្នរសុបោសថ (ឧបោសថថ្ងៃទី១៥) រាល់កន្លះខែទ្រង់ឲ្យមហាជនប្រជុំគ្នា ទ្រង់សម្ដែងធម៌ដោយគាថាទាំងនេះជាប្រចាំ ។ មហាជនស្ដាប់ព្រះធម៌នោះហើយ នាំគ្នាធ្វើបុណ្យទាំងឡាយ មានឲ្យទានជាដើម កាលធ្វើឲ្យពេញនូវទេវលោក បានទៅកាន់ហើយទេវលោក ។

ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ មិនត្រេកអរដោយពាហិរទាន បានឆ្កៀលនូវភ្នែកទាំងពីររបស់ខ្លួនឲ្យជាទាន ដល់យាចកអ្នកមកដល់ចំពោះមុខ ដោយអាការៈយ៉ាងនេះ ហើយទ្រង់ប្រកាសចតុរារិយសច្ច ប្រជុំជាតកថា

តទា សីវិកវេជ្ជោ អានន្ទោ អហោសិ សីវិកពេទ្យក្នុងកាលនោះបានមកជាអានន្ទ ។ 
សក្កោ អនុរុទ្ធោ អហោសិ សក្កទេវរាជបានមកជាអនុរុទ្ធ ។
សេសបរិសា ពុទ្ធបរិសា រាជបរិសទ្យដ៏សេសបានមកជាពុទ្ធបរិស័ទ ។
សិវិរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទសិវិរាជ បានមកជាតថាគត ដូច្នេះឯង ។

ចប់ សិវិជាតក ។
ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ៧៤


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Jul 2019 (14,781 Read)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
Public date : 04, Jun 2022 (32,959 Read)
រឿង​ខេមក​សេដ្ឋីបុត្ត
Public date : 01, May 2022 (20,325 Read)
រឿងអតិចារិណិត្ថី
Public date : 06, May 2023 (3,226 Read)
កាលិង្គពោធិជាតក
Public date : 26, Jul 2019 (14,743 Read)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
Public date : 27, Jul 2019 (22,831 Read)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
Public date : 04, Jun 2022 (24,147 Read)
សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង
Public date : 27, Jul 2019 (62,464 Read)
រឿង​សត្វ​ទទា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).