កឹសីលសូត្រទី៩
(ព្រះសារីបុត្តដ៏មានអាយុក្រាបទូលសួរថា)នរជនមានសីលដូចម្តេចមានមារយាទដូចម្តេចចំរើននូវអំពើទាំងឡាយដូចម្តេចគប្បីជាបុគ្គលប្រតិស្ឋានមាំល្អ(ក្នុងសាសនា)ផងដល់នូវប្រយោជន៍ខ្ពង់ខ្ពស់គឺអរហត្តផលផង។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា)បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើនជាអ្នកមិនមានសេចក្តីច្រណែនស្គាល់កាលគួរចួបនឹងគ្រូស្គាល់ខណៈស្តាប់ធម្មីកថាដែលលោកពោលគប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹងឲ្យជ្រះស្រឡះប្រព្រឹត្តបន្ទាបខ្លួនហើយចូលទៅកាន់សំណាក់គ្រូតាមកាលគួរគប្បីរលឹករឿយៗទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ(ភាសិត)ធម៌សីលនិងព្រហ្មចារ្យ(ដ៏សេសដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរត្រេកអរក្នុងធម៌ឋិតនៅក្នុងធម៌ចេះវិនិច្ឆ័យនូវធម៌មិនគួរប្រព្រឹត្តនូវពាក្យដែលប្រទូស្តចំពោះធម៌គប្បីញុំាងកាលឲ្យអស់ទៅដោយសុភាសិតទាំងឡាយដែលពិតៗ។
បុគ្គលគួរលះបង់នូវការសើចរីករាយការចរចាឥតប្រយោជន៍ការខ្សឹកខ្សួលការប្រទុស្តការធ្វើនូវមាយាការកុហកការជាប់ចិត្តការប្រកាន់ការប្រណាំងប្រជែងសំដីអាក្រក់ទឹកអម្ចត់គឺរាគាទិក្កិលេសនិងការជ្រប់នៅដោយតណ្ហាគប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹងមានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ(ដែលប្រកបដោយសមថវិបស្សនា)គឺអ្នកប្រាជ្ញដឹងច្បាស់ថាមានសារៈឯញាណសំរេចអំពីសុតៈគឺអ្នកប្រាជ្ញដឹងច្បាស់ថាមានសមាធិជាសារៈបញ្ញានិងសុតៈរមែងមិនចំរើនដល់នរជនដែលជាអ្នកមានចិត្តរហ័សជាអ្នកធ្វេសប្រហែស។
មួយទៀតជនពួកណាត្រេកអរក្នុងធម៌ដែលអរិយបុគ្គលសំដែងហើយជនពួកនោះរមែងប្រសើរដោយវចីកម្មមនោកម្មនិងកាយកម្មជនពួកនោះរមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ស្ងប់ស្ងៀមនិងសមាធិហើយបានដល់នូវខ្លឹមនៃការស្តាប់ផងនៃប្រាជ្ញាផង។
ចប់កឹសីលសូត្រទី៩។
(ខុទ្ទកនិកាយសុត្តនិបាតតតិយភាគព្រះត្រៃបិដកលេខ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តមគឺការមិនមានរេាគ១,សីល(គឺមារយាទ)១,ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង១,ការឧស្សាហ៍ស្តាប់១,ការអនុវត្តន៍នូវសុចរិតធម៌១,ការមិនរុញរានៃចិត្ត១,ធម៌ទាំង៦នេះជាទ្វារទាំងជាប្រធាននៃសេចក្តីចម្រេីន។(អត្ថស្សទ្វារជាតកទី៤)
ដោយ៥០០០ឆ្នាំ