30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៨២៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៧៦,៤៤១
សរុប ៣៨៩,៦៥៨,៩២៥
អានអត្ថបទ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៨៤៦ ដង)

សារីបុត្តត្ថេររាបទាន ទី ៣ (ភាណវារៈ ទី ១ )



 

អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ
មានភ្នំមួយ ឈ្មោះលម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមាន  ក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ ។

មានក្រពើ មករ ឆ្ងាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែល ក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានទាំងត្រីស្លាត ត្រី សណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែង​ហែល ឆ្វៀលឆ្វាត់ ទៅមក ជាលម្អដល់អាស្រមខ្ញុំ ។ នៅត្រើយស្ទឹង ទាំងសងខាង មានដើម​ឈើដ៏សម្បូណ៌ ដោយផ្កានិងផ្លែសំយុង ចុះមក អំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ ។

ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ចម្បក់ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិន ដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រម   ខ្ញុំ ។

មានក្រូចឆ្មារ ក្រូចក្លា រលួស មានផ្ការីក ផ្សាយក្លិនដូច ជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ អា​ឡក​ព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូត លាស់ ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ ( ជានិច្ច ) ។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះ ស្គាយក្នុងស្រះ ក្នុងកាលនោះ ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅ កំពុងលូតលាស់ ដេរដាសដោយត្របកផ្កានិងស្លឹក ល្អក្នុងស្រះ ក្នុងកាលនោះ ។

គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀប ស្រះ ក្នុងកាលនោះ ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រី ក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុងស្រះ ក្នុងកាល នោះ ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅ ក្នុងស្រះ ក្នុងកាលនោះ ។ ញ្រប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេកនិងសារិកា តែងអាស្រ័យរស់នៅនឹងស្រះនោះ ។ មានបក្សីខ្វែក ក្តាមមាន់ព្រៃ ត្រដេវវិច សេក អាស្រ័យរស់នៅ នឹងស្រះនោះ ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់  ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យ រស់នៅនឹងស្រះ នោះ ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។

ពួកម្រឹគជា ច្រើនគឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែង អាស្រ័យរស់នៅនឹងស្រះនោះ ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យ រស់នៅនឹងស្រះនោះ ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នក បម្រើ ញ្រនព្រៃ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។ ដើម ទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹមនិងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិន ឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច ។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏ មានច្រើននៅជិតអាស្រមខ្ញុំ ។

ស្រះដែលធម្មតានិមិ្មតល្អ  ហើយ ក៏មាននៅក្នុងទីមិនឆ្ងាយ អំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត ។ ស្រះនោះសឹងដ៏បរិបូណ៌ដោយ ឈូក និងឧប្បល ប្រកបដោយ ឈូកស ព្រោងញ្រតដោយស្គន់ មានក្លិនដូចជាទិព្វ រមែង  ផ្សាយទៅ ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុង អាស្រមជាទីត្រេក អរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃ ដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ ។ ខ្ញុំជាតាបស ឈ្មោះ សុរុចិជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរ ក្នុងឈាន ដល់នូវកម្លាំងនៃអភិញ្ញា ទាំង ៥ គ្រប់កាលទាំងពួង ។ ពួកញ្រហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់ខ្ញុំ ចំនួន ២៤ ពាន់   នាក់ ជាអ្នកមានជាតិមានយស នៅចាំបម្រើខ្ញុំ ។

( ពួកញ្រហ្មណ៍ទាំងនោះ ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយ នៃវិជ្ជា ក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រម ទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត ។ ពួកសិស្សរបស់ខ្ញុំ   ជាអ្នកឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិតនិងលក្ខណៈទាំងឡាយ បានសិក្សាល្អក្នុងផែនដី ក្នុងទីក្នុងអាកាស ។ ពួកសិស្សទាំង  នុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិន ល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេក អរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការ  មិនមានកង្វល់ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជា កេរ្ត៍នៃបិតា ត្រាច់ទៅក្នុងអាកាសបាន តែងចោមរោមខ្ញុំសព្វ កាល ។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិន មានតណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ ( ដោយពួកគណៈ ) ដែលគេគ្របសង្កត់បានដោយ ក្រ ។

ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្របសង្កត់បាន  ដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់  ភ្នែន ការឈរនិងការចង្រ្កម ។ ពួកសិស្សរបស់ខ្ញុំ ដែលគេ គ្របសង្កត់បានដោយក្រ រមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ ដែលគួរខឹង មិនវង្វេង ក្នុងអារម្មណ៍ដែលគួរវង្វេង ។ ពួកសិស្សទាំងនោះ កាលល្បង ឫទ្ធិរមែងប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែង ញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គលដែលគេ មិនងាយគ្របសង្កត់ បាន ដោយការប្រណាំងប្រជែង ។ ពួកសិស្សទាំងនោះ កាល បើលេង រមែងលេងតែឈាន តែងយកផ្លែព្រីង អំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជាបុគ្គលដែល​គេគ្របសង្កត់បានដោយក្រ ។ ពួកខ្លះទៅគោយានទ្វីប ពួកខ្លះទៅបុព្វវិទេហទ្វីប ពួកខ្លះទៅ កាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ ។ ពួកសិស្សទាំងនោះ រមែងបញ្ជូន​នូវ អម្រែកទៅមុន ពួកសិស្ស ទាំងនោះ រមែងទៅខាងក្រោយ ទាំងផ្ទៃអាកាសក៏សឹង​តែ​បិទ បាំង ដោយពួកតាបស ២៤ ពាន់រូប ។  

( ពួកសិស្សរបស់ខ្ញុំខ្លះ បរិភោគ ) ផ្លែឈើដែលចំអិនដោយភ្លើង   ( ខ្លះបរិភោគ ) ផ្លែ ឈើមិនបាច់ចំអិនដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុង ត្បាល ខ្លះដំដោយថ្ម ខ្លះបរិភោគផ្លែឈើជ្រុះឯង ។ ពួកខ្លះទៀត ចុះត្រាំទឹក ក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរ ក្នុងអំពើដ៏ ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ជាអ្នកមាន​រោម​ក្លៀកនិងក្រចក ដុះវែង មានធ្មេញ ប្រកបដោយមន្ទិល មានក្បាលប្រឡាក់  ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ពួកជដិល ប្រជុំគ្នាក្នុង វេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំនិងលាភតូច ហើយទៅក្នុង អាកាស​ ក្នុងកាលនោះ ។

កាលពួកតាបសទាំងនុ៎ះ ចៀស ចេញទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា ( របស់ពួកតាបសទាំងនោះ ) ។ ពួក ឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅ កាន់ទីតាមប្រាថ្នា ។ ពួកឥសីទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះ ខ្លាំង គេគ្របសង្កត់បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ ។ ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្រប  សង្កត់បានដោយក្រ ។

ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តា ធម៌ ជាអ្នកស្វែងរកប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួក ឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គល ណាមួយ ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តច សីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់ បានដោយក្រ រមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច ។ ពួកវិជ្ជាធរនិង ទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មក អាស្រ័យរស់នៅនឹងស្រះនោះ ។ ពួកឥសីទាំងនោះ ជាអ្នកទ្រ ទ្រង់ផ្នួងសក់និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយ ស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មកអាស្រ័យរស់ នៅនឹងស្រះនោះ ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរក គ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិច ៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំ ដោយត្បូង ។

ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្ស ទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈ​ចោម​រោម​ហើយ នៅក្នុង អាស្រមនោះ ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កានិងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មាន ពួក សិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង ។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កានិងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ ខ្ញុំឲ្យរុងរឿង ។

ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញា ខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់​យក​នូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ ។ ខ្ញុំជាអ្នកសិក្សាល្អហើយ ក្នុងឧត្បាត យល់សប្ននិងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្តដែលគេនិយម ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធមាន​ជោគ​ ព្រះនាមអនោម ទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តច​មក​កាន់​ហិមវន្តប្រទេស ។

លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ ប្រកបដោយករុណាជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់ហិមវន្ត ប្រទេស​ហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ) ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកប​ដោយពន្លឺ ជាទីត្រេកអរនៃ  ចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើងឆេះ នូវគ្រឿង យ័ញ្ញដែលគេដុត ។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃ លោក ព្រះអង្គរុងរឿង ដូចដើម​ឈើប្រចាំទ្វីប ឬដូចផ្លេកបន្ទោរ ក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ ។

ខ្ញុំរំពឹង ថាព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង ។ លុះ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតាហើយ ក៏ពិនិត្យមើល លក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជាព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មា​អញ​នឹងសង្កេតមើល នូវព្រះសម្ពុទ្ធព្រះអង្គមាន ចក្ខុ ។ ចក្រទាំងឡាយមានកាំមួយពាន់ ក៏ប្រាកដ ក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត ។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោស មកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជា ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ។

លុះខ្ញុំបូជាចំពោះ ព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមានអាសវៈហើយ ទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះ  អង្គនោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ ។ បពិត្រព្រះ  អង្គ ជាព្រះសយម្ភូមានករុណាមិនមានប្រមាណ សូមព្រះអង្គ ស្រង់សត្វលោកនេះឲ្យទាន ដ្បិតពួកសត្វ នឹងឆ្លងនូវខ្សែទឹក គឺ សេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវ ការជួបប្រទះនឹងព្រះអង្គ ។

ព្រះអង្គជាសាស្តាចារ្យ​ផង​ ទុកដូចជាទង់ផង ដូចជា ទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹក  នាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វ ជើងពីរផង ។ ទឹកក្នុងសមុទ្រគេអាចវាស់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាស់បានឡើយ ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុត​ញ្ញាណ​របស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ ។ គេអាច វាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណ របស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ ។

បុគ្គល គប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បី យកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់​ញាណ​ របស់ព្រះអង្គ ។ ព្រះអង្គបានដល់ នូវពោធិញ្ញាណដ៏ឧត្តម ដោយសព្វគ្រប់ ដោយ​ញាណ​ណា បពិត្រព្រះ សព្វញ្ញូព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណនោះ ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏ក្រាល នូវស្បែកខ្លា ទើបអង្គុយលើផែនដី ។

ភ្នំដែលលិចចុះទៅ ក្នុង មហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើង ក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសេនកោដិយោជន៍ ដោយចំណែកនៃការរាប់ដ៏ល្អិត ។ ខ្នាច់ដែលគេតាំងទុក ខ្នាច់ នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេ មិនអាចរាប់បានឡើយ ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅ ខាងក្នុងសំណាញ់ យ៉ាងណាមិញ ។ បពិត្រព្រះអង្គជាមហា វីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺ   ទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ ។

ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏ បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណ របស់ព្រះអង្គបានឡើយ ។ គាប់ជួន សម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ ( ទ្រង់ឈ្នះមារ ) ចេញអំពីសមាធិ ហើយ ទ្រង់ប្រមើលមើលទិស ។ សាវ័កឈ្មោះនិសកៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នក បរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បាន ដឹងព្រះហឫទ័យ របស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជា លោកនាយក ។

ពួកសាវ័កទាំងនោះ ឋិតនៅព្ធដ៏អាកាស ធ្វើ ប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ ព្រះពុទ្ធ ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបង ក្នុងលោកជានរាសកៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាល ពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ ។ ( លំដាប់នោះ ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោម ទស្សី ធ្វើនូវចីវរឆៀងស្មាខ្មាង ហើយទូលសួរព្រះសម្ពុទ្ធ ជា នាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការ ញញឹម របស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែល ធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ ។ ព្រះមានព្រះ ភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបស ណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគត នឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរ ស្តាប់តថាគតសម្តែងចុះ ។

ពួកទេវតាទាំងអស់នោះ ព្រមទាំង មនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះ  សម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ ។ ពួកទេវតា មានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោម តាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ពួកដូរ្យ ដន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផល នៃពុទ្ធបូជា ។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់និងគ្រឿងប្រដាប់ដ៏ វិចិត្រ ពាក់កុណ្ឌជាវិការៈនៃកែវមណី ពួកនារីទាំងនោះមាន មុខទូលាយ ស្រស់ស្រាយមានសញ្ញាដ៏ល្អ មានដងខ្លួនពាក់ កណ្តាលដ៏វៀរ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។

( សុរុចិតាបស ) នឹងរីករាយក្នុងទេវ លោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែនដី អស់មួយពាន់ដង ។ បានជាព្រះឥន្រ្ទសោយរាជ្យ ក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យ ក្នុងប្រទេសដ៏ទូលាយ មិនអាចរាប់បាន ។ តាបសនេះ នឹងទៅកាន់អត្តភាព ជាមនុស្ស ក្នុងកាលដែលដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃ នៃនាងញ្រហ្មណីឈ្មោះសារី ។ តាបសនេះ នឹងបានជាអ្នកមានបញ្ញាមុត  ថ្លា មាននាមថាសារីបុត្ត តាមនាមនិងគោត្រ របស់មាតា ។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មក កាន់ផែនដីនេះ ។

ព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណ មិនបានអំពី កប្បនេះ នឹងកើតឡើងក្នុងលោក ។ តាបសនេះ នឹងបានជា ឱរស ជាអ្នកទទួលមត៌ក ក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តា អង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត ។  ស្ទឹងឈ្មោះភាគីរសីនេះ ដែលបែកចេញមក អំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់ មហាសមុទ្រ ញុំាងមហា សមុទ្រឲ្យឆ្អែត យ៉ាងណាមិញ ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការបែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួក សត្វឲ្យឆ្អែត ក៏យ៉ាងនោះដែរ ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់   នោះ គេមិនគប្បីរាប់បានឡើយ ។

តែបើការរាប់នូវគ្រាប់ខ្សាច់ នោះ បុគ្គលអាចរាប់ដោយមិនសល់បាន យ៉ាងណា ទីបំផុត នៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែន យ៉ាងនោះទេ ។ កាល បើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនអស់ ដូច្នោះទេ ។ រលក ក្នុងមហាសមុទ្រ ដែលគេមិនគប្បីរាប់បាន ដោយការរាប់ យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិនអាច រាប់បាន យ៉ាងនោះ ។ តាបសនេះ នឹងសម្រេច បញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុង ពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃ ប្រព្រឹត្ត តាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះ អង្គជា បុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅហើយ ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុ ទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយនឹងតាំង ( ព្រះសារីបុត្ត ) ក្នុងទីជាអគ្គសាវ័ក ។

ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោម ទស្សីអង្គណា ហើយបានសម្រេចបារមី ក្នុងទីទាំងពួងអំពើ ដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ ។ កម្មដែល ខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិ នេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវ កិលេសទាំងឡាយ ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះ និញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើល នូវពួកតិរ្ថិយទាំង អស់ បានអន្ទោលទៅក្នុងភព ។ បុរសអ្នកមានព្យាធិ ស្វែងរក ឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាក ព្យាធិ យ៉ាងណាមិញ ។ បុគ្គលស្វែងរកផ្លូវ នៃអមតនិញ្វន ជា អសង្ខតធម៌ បួសជាឥសីមិនដែលដាច់ អស់ ៥០០ ជាតិ ក៏ យ៉ាងនោះដែរ ។

ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀក ដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបាន ទៅកើតក្នុងព្រហ្មលោក ។ ការបរិសុទ្ធក្នុងសាសនាខាងក្រៅ វៀរលែង សាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណា  មួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនា នៃព្រះជិន សិរី ។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ច ប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់ ។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ ។ ពួកជនជា ច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេង ៗ គ្នា ក្នុងលោកជាអ្នកទទេ សោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើម ចេក ទទេចាកខ្លឹម ។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបាន កើតជាញ្រហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅ កាន់ផ្នួស ។
ចប់ ភាណវារៈ ទី ១ ។

អានបន្ត
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៥,៤៣៧ ដង)
ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៣,៨៣៥ ដង)
បុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៨៤៦ ដង)
សារីបុត្តត្ថេររាបទាន ទី ៣ (ភាណវារៈ ទី ១ )
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,៤១៩ ដង)
ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៤,២៦០ ដង)
មហាមោគ្គល្លានត្ថេររាបទាន ទី ៤
ផ្សាយ : ១១ សីហា ឆ្នាំ២០២២ (អាន: ៧,២១៣ ដង)
ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ២,៩៧៦ ដង)
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.87
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿