សព្វថ្ងៃនេះភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួនក៏ដូចជានៅលើទំព័រកាសែត។មានមតិច្រើនត្រូវបានលើកឡើងប៉ុន្តែផ្លូវដែលត្រូវដើររួមគ្នាមួយនោះមិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្នដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរគណៈកម្មាធិការជាតិភាសាខ្មែរសម្រេចឱ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ(សម្ដេចព្រះសង្ឃរាជជួនណាត)។ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យានិងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះបានធ្វើឱ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោកងួនវ៉ាន់ចន្ធីជានាយកបានរៀបចំក្រុមការងារមួយនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៥ក្នុងគោលបំណង៖
១.អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើវិស័យអក្សរសាស្ត្រនិងស្មារតីនៃការណែនាំរបស់ឯ.ឧ.សុខអានប្រធានគណៈកម្មាធិការជាតិភាសាខ្មែរដែលមានគោលដៅធ្វើឱ្យមានស្ថិរភាពនិងអភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្ររួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី២របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
២.ថែរក្សានិងលើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជជួនណាតនិងបន្តនិរន្តរភាពរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យលើវិស័យអក្សរសាស្ត្រដោយធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះតាមជំហានដូចខាងក្រោម៖
ក.រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធដែលបណ្ដាលមកពីការបោះពុម្ពលើកទី៥
ខ.រៀបចំបញ្ជីពាក្យ(ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរឬបីបែបដើម្បីដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័តនិងសម្រេចក្នុងការសរសេរឱ្យបានឯកភាពគ្នា)
គ.ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី៥ឱ្យក្លាយជាមេពាក្យឡើង
ឃ.រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិកនិងកែលំអរាល់ឆ្នាំ
ង.ក្រោយពីបានបន្ថែមមេពាក្យថ្មីរួមទាំងនិយមន័យមកវិទ្យាស្ថានមានគ្រោងបោះពុម្ពវចនានុក្រមខ្មែរលើកទី៦បន្តទៀត
៣.សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួនដែលមានទស្សនវិស័យដូចគ្នាដូចជាវិទ្យាស្ថានបើកទូលាយ(OpenInstitute),SEALangនិងបុគ្គលស្រាវជ្រាវឯករាជជាដើមដើម្បីឱ្យសម្រេចគោលដៅដែលបានពោលខាងលើ។
៤.បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិកក្រោយពីបានដកពិសោធន៍ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតរួចមក(ករណីមានលទ្ធភាពគ្រប់គ្រាន់)
ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី១០ខែធ្នូឆ្នាំ១៩៦៧(ព.ស.២៥១១)ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយជួនណាតជោតញ្ញាណោក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី៥។
‹ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេបមិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ,ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឱ្យអស់លោកបានជ្រាបសោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឱ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយមនាអនាគតកាល។វចនានុក្រមខ្មែរទាំង២ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញគឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី១មកពុំមែនជាសម្បត្តិរបស់ឯកជនទេ។ព្រះរាជប្រកាសលេខ៦៧ចុះថ្ងៃទី៤ធ្នូ១៩១៥ឱ្យឈ្មោះថាវចនានុក្រមខ្មែររបស់រាជការប៉ុន្តែកាលដែលបោះពុម្ពគ្រាទី១ជាដំបូងបង្អស់នោះអស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះសុំថាឱ្យដាក់ឈ្មោះត្រឹមតែថាវចនានុក្រមខ្មែរភាគទី១ភាគទី២(DICTIONNAIRECAMBODGIENTomeITomeII)កុំដាក់ពាក្យថារបស់រាជការព្រោះបើដាក់ឈ្មោះថារបស់រាជការក៏ទៅជាបង្ខំឱ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត,ដោយហេតុនេះត្រូវទុកឱកាសឱ្យគេទៅសិនចុះបើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ,យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ។»
ដល់មកកាលជាខាងចុងគ.ស.១៩៦៧លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញបានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី៥ថែមឡើងទៀតក៏បានតាំងគណៈកម្មការ៤រូបគឺ៖
១-ព្រះសាសនមុនីកិម-តូរចន្ទមង្គលោ
២-ព្រះបិដកធម្មអ៊ុមស៊ុមសង្ឃត្ថេរោទាំង២រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ
៣-លោកញូងសឿងនាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ(អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ)
៤-លោកថោងសំអ៊ីអ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ
គណៈកម្មការទាំង៤រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ,ឱ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី៤នោះជាថ្មីម្ដងទៀតឱ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុនដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ,សុំឱ្យគណៈកម្មការទាំង៤រូបនេះឆ្លៀតពេលធ្វើការឱ្យបានសម្រេចឆាប់បន្តិចឱ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ។
លោកលាងហ័បអានជានាយកនៃពុទ្ធសាសនបណ្ឌិត្យបានមកសូមឱ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី៥នេះបានតម្រូវតាមការងាយស្រួលឱ្យគណៈកម្មការទាំង៤រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោមដើម្បីឱ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ។ខ្ញុំក៏បានទទួលភារៈជួយដោយតាំងចិត្តថាស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់៨៤ឆ្នាំហើយព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ,ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេកាលបើសរសេរការអ្វីៗខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ភាគនេះជាដរាប,ដោយហេតុនេះឯងបានជាខ្ញុំមិនប្រកែក។ក្នុងគ្រានេះខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឱ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះព្រមទាំងអត្ថន័យផងសរសេរខ្លួនឯងចុះបន្ថែមឱ្យមានមេពាក្យក្រែលជាងពីមុខបានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី(ព្រះបរមកោដ្ឋ)ខ្លះកាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារខ្លះល្បិចចៅក្រមដែលកើតមានក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះចំពោះត្រង់អត្ថន័យនៃពាក្យមន្ទលេនសេនបទមណ្ឌុកដសីហលោ,សុភាសិតនិងភាសិតបុរាណខ្លះ,និងកាព្យរបស់ខ្ញុំខ្លះតម្រូវឱ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ,ក៏ឃើញថាវចនានុក្រមខ្មែរទាំង២ភាគដែលបោះពុម្ពគ្រាទី៥នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ,ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ;ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មានទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ,គួរឱ្យខ្ញុំនឹកស្ដាយណាស់ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ!
ការពិនិត្យក្រោយនេះ,ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារឱ្យគណៈកម្មការទាំង៤រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ,គណៈកម្មការទាំង៤រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថាត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្តកុំទុកវចនានុក្រមនេះឱ្យនៅរសេមរសាមច្រើនពេកនាំឱ្យពិបាកប្រើពិបាកដោះស្រាយណាស់ប៉ុន្តែត្រង់សញ្ញាដែលហៅថាអឌ្ឍចន្ទនោះត្រូវលើកទុកទៅចុះព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយបើទុកជាយើងបង្កើតក្នុងសម័យនេះឱ្យមានរូបសណ្ឋានផ្សេងជាជំនួសសម្រាប់ប្រើដាក់លើពាក្យកំញ្រទាំងប៉ុន្មាននោះក៏ពុំកើតដែរ។ឯយោបល់ក្រៅពីនោះយើងត្រូវអនុវត្តតាមខ្លះដើម្បីបើកផ្លូវឱ្យមានឱកាសច្រហទូលំទូលាយឱ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរដ្បិតក្នុងសម័យសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តមសីហនុឧបយុវរាជព្រះប្រមុខរដ្ឋជាព្រះបិតាអក្សរសាស្ត្រជាតិព្រះអង្គសព្វព្រះរាជហ្ឫទ័យឱ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះផ្ទុយគ្នាស្រឡះពីសម័យមុនឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ,យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយព្រោះមិនដូចសម័យគ.ស.១៩១៥នោះទេ។ខ្ញុំនិងគណៈកម្មការទាំង៤រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ,មិនទាំងអស់ទេគ្រាន់តែអនុវត្តតាមខ្លះទុកឱ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ។›
អធិបតីនិងក្រុមជំនុំដែលតាំងដោយព្រះរាជប្រកាសលេខ៦៧ចុះថ្ងៃទី៤ខែសេបតមប្រិ៍ឆ្នាំ១៩១៥និងព្រះរាជប្រកាសតាមលំដាប់មុនក្រោយឱ្យបង្កើតវចនានុក្រមខ្មែរ។
អធិបតី
សម្ដេចចក្រីកុញ្ជរាធិបតីពេជ្រប៉ុណ្ណសេនាធិបតីក្រសួងសិក្សាធិការនិងយុទ្ធនាធិការ(កាលនៅក្នុងឋានៈជាអ្នកឧកញ៉ាចក្រីកុញ្ជរាធិបតី…)។
ក្រុមជំនុំ
១-សម្ដេចព្រះរាជអយ្យកោវរចក្ររណឫទ្ធិសុធារស(កាលនៅក្នុងឋានៈជាព្រះអង្គម្ចាស់)
២-សម្ដេចក្រុមព្រះភាណុវង្ស(កាលនៅក្នុងឋានៈជាព្រះអង្គម្ចាស់)
៣-ព្រះវនរ័តចន្ទ(វត្តឧណ្ណាលោមក្រុងភ្នំពេញ)
៤-ព្រះមហាវិមលធម្មថោងចាងហ្វាងទី១នៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ
៥-ព្រះមហារាជធម្មសួសចៅអធិការវត្តប្រយូរវង្សក្រុងភ្នំពេញ
៦-អ្នកឧកញ៉ាធម្មានិករគង់(សេនាបតីទីវាំងវរវៀងជ័យចាស់រ៉ឺត្រែត)
៧-អ្នកឧកញ៉ាពិភិតឦសូរម៉ី(សេនាបតីទីចក្រីចាស់រ៉ឺត្រែត);
៨-អ្នកឧកញ៉ាវិបុលរាជមាស(ឧបសេនាធបតីក្រសួងក្សេត្រាធិការ…)
៩-អ្នកឧកញ៉ាស្រីធម្មាធិរាជអ៊ុក(ឧបសេនាបតីក្រសួងព្រះបរមរាជវាំង…)
១០-ព្រះពុទ្ធឃោសាចារ្យជួនណាត(កាលនៅក្នុងឋានៈជាព្រះគ្រូសង្ឃសត្ថាជាអាចារ្យសាលាបាលីជាន់ខ្ពស់ជាអ្នកកាន់ការជាប់រៀងរាបដរាបមកដល់សម័យបោះពុម្ពសម្រេចកើតបានជាវចនានុក្រមខ្មែរនេះ)
១១-ឧកញ៉ាសុត្តន្តប្រីជាអ៊ិន(អ្នកបាត់ដំបង,តាំងពីកាលនៅក្នុងឋានៈជាអាចារ្យអ៊ិនរហូតដល់បានឋានន្តរជាទីឧកញ៉ានេះ)
១២-អ្នកអាចារ្យអ៊ិតហាក់អាចារ្យសាលាបាលីជាន់ខ្ពស់(តាំងពីកាលនៅជាបព្វជិតមានឋានន្តរជាព្រះសីលសំវររាជាគណៈវត្តឧណ្ណាលោម)
១៣-ឧញ៉ាសុភាធិរាជស៊ូ(ចៅក្រមសាលាឧទ្ធរណ៍ក្រុងភ្នំពេញ)
១៤-ព្រះញាណវីរិយៈឡុង(ចៅអធិការវត្តនួនមណីរាមក្រុងភ្នំពេញ)អាចារ្យសាលាបាលីជាន់ខ្ពស់
១៥-ព្រះឧត្តមមុនីអ៊ុមស៊ូ(វត្តឧណ្ណាលោម)អធិបតីរងនៃក្រុមជំនុំប្រែព្រះត្រៃបិដក(កាលនៅក្នុងឋានៈជាព្រះគ្រូវិមលប្បញ្ញា)
១៦-ព្រះសាក្យវង្សហួតតាតអាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់,អធិបតីរងនៃក្រុមជំនុំប្រែព្រះត្រៃបិដក(កាលនៅក្នុងឋានៈជាព្រះគ្រូសង្ឃវិជ្ជា)
១៧-ក្រមការជុំម៉ៅ(កាលកំពុងទទួលភារៈធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ)
១៨-ឧញ៉ាទេពពិទូឈឹមក្រសេមគន្ថបណ្ឌិតនៅពុទ្ធសាសនបណ្ឌិត្យ។
បណ្ដាក្រុមជំនំទាំងនេះអស់លោកខ្លះបានជួយធ្វើការដោយពេញកម្លាំង,ខ្លះជួយធ្វើមួយដងមួយកាល,ខ្លះគ្រាន់តែមាននាមតាំងក្នុងព្រះរាជប្រកាសប៉ុណ្ណោះ។
លោកហ៊្សកសេដែសចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស(កាលនៅជាសមាជិកកម្មការនៃសាលាបារាំងសែសនោះនៅឡើយ,ក្នុងឱកាសដែលលោកនៅធ្វើការក្នុងកម្ពុជរដ្ឋ)ជាអ្នកផ្ដួចផ្ដើមឱ្យកើតការនេះឡើងព្រមទាំងឆ្លៀតជួយធ្វើការនេះជាមួយនឹងអស់លោកក្រុមជំនុំផងដែរ។
លុះដល់មកអវសានកាលព្រះពុទ្ធឃោសាចារ្យជួនណាតបានរើកែធ្វើជាថ្មីឡើងម្ដងទៀតដោយសេចក្ដីខំប្រឹងពេញកម្លាំងតែមួយរូបគត់ឥតមានលោកណាជាគម្រប់ពីរឡើយដរាបទាល់តែហើយការស្រេចកើតបានជាវចនានុក្រមខ្មែរនោះឡើង,ជាការកើតដំបូងបំផុតក្នុងកម្ពុជរដ្ឋ។
រៀបរៀងដោយៈព្រះតេជព្រះគុណកោសលមុនីយិន-រតនសុធាវី
(វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កានអក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិវិន័យនៃលោកនាថជាគោលព្រះពុទ្ធសាសនាកាលបើអក្សរសាស្រ្តខ្មែរបាត់បង់ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ)
ដោយ៥០០០ឆ្នាំ