Wednesday, 19 Jun B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 86,437
Today
Yesterday 103,597
This Month 1,996,816
Total ១០៣,៥១៩,៣៥១
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2992/tessxtpic.jpg
Public date : 14, Jun 2019 (263 Read)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​ ។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION ឬតាមគណនីធនាគារខាងក្រោម​នេះ ៖ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148,Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP ឬ Account Name: Srong Channa Account Number: 0001 01 222863 13 Bank Name : ACLEDA Bank Plc. Bank Address: #61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia. SWIFT Code: ACLBKHPP តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មិថុនា២០១៩)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៩ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​ ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩ ភ្នំពេញ ផ្ទាល់ ​​​​ - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - អ្នកនាង សាល រីណា - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - លោក ឡេង គីមសាន - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩ ​​ ភ្នំពេញ ផ្ទាល់ ​​ ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស ​​ លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing ​​ ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ កំពង់ឆ្នាំង Wing ​​ ឧបាសក ឌៀប ថៃវ៉ាន់(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ធនាគារ ​​​ ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​កំពង់ឆ្នាំង ធនាគារ ​​ ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ USA សុភ័ក្រ ឧបាសិកា សុភ័ក្រ កំពង់ធំ (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩ កំពង់ធំ ផ្ទាល់ ឧបាសិកា Sokoun Thim (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩ USA Money gram ​ ឧសិ.អូយ មិនានិងឧ សិ គាត.ដន 60$ ប្រចាំឆ្នាំ២០១៩ លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី 30$ លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី 20$ ភ្នំពេញ ​ ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ អគ្គបណ្ឌិត ប៊ុត សាវង្ស(១០០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក (២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA ​ ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី (១២០ដុល្លា) ឧបាសិកា វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា (៣៥ដុល្លា) ប្រចាំឆ្នាំ ២០១៩ ភ្នំពេញ ​ ឧបាសិកា អ៊ូច សារៀង (១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ បាត់ដំបង ​ ឧបាសិកា ឈិត ឈុនលាង(១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ស៊ីវ យក់លុយ(៥០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ហេង ហាវ(២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ(៦០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ ម៉ារង(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ (១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឈៀវ ពន្លឺ(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា ប៉ោរ លន់(៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា រស់ ជិន (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា នូ ចាន់វាសនា(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ប៉ែន សំខាន់ និងភរិយា ព្រមទាំងបុត្រ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ជឹង ចាយហេង និងឧបាសិកា ណៃ ឡាង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាន់ កុសល និង ជឹង ហ្គិចគៀង (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សុខ សុភ័ក្រ និង ជឹង ហ្គិចរ៉ុង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក សោម រតនៈ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា មុត មាណវី(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​សម្រាប់ប្រចាំឆ្នាំ២០១៩ (១០០ដុល្លា) ​ ឧបាសក ចន្ទ ដារ៉ារិទ្ធសម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅសម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា) ​១ ឧបាសក ម៉ៅ សុខ ៥៤ដុល្លា សៀមរាប ធនាគារ ២ ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា បារាំង ធនាគារ ​៣ ឧបាសក ឆាង ឌឿម និង ឧបាសិកាលឹម សារឹម ២០ដុល្លា វីង ​៤ ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ ២០ដុល្លា ​៥ ឧបាសិកាស៊ីវ ហ៊ាង ២០ដុល្លា ​៦ ឡាំ លីម៉េង ១០ដុល្លា ​៧ ឧបាសិកា ទុយ មុំ ព្រៃវែង (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៥០ដុល្លា ​៨ ប្អូន ស៊ុត វាសនា, ប្អូន ចន កែវ , ប្អូន ឌៀប សុផាន នៅកូរ៉េ ៥០ដុល្លា ​៩ ឧបាសក សៅ គីមសាន្ត ២០ដុល្លា ​១០ ឧបាសិកា ត្រាវ ដារ៉ាត់ និង ឧបាសិកា ត្រាវ ដារ៉ែន ៥០ដុល្លា ​១១ ឧបាសិកា សែម សុវណ្ណី ១០ដុល្លា ១២ ឧបាសិកា ម្ចាស់រោងពុម្ព គីម​ឡុង ៥០ដុល្លា ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ៥០០០ឆ្នាំបាន​ជួល​ Server ផ្ទុកឯកសារចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង - Dedicate Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - Share Server Unlimited ដែល​៥០០០​ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា​ ក្នុង​មួយខែ​ - ប្រចាំឆ្នាំ កម្មវិធីទូរស័ព្ទ និងចំណាយផ្សេងៗ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website Developer - iOS& Android App Deverlop Team ​​ ក្រុមបង្កើតវីដេអូធម៌ តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/2427/11tpic.jpg
Public date : 14, Jun 2019 (1803 Read)
ហេតុ​ដែល​នាំ​ឲ្យ​សុបិន ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​ ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង ១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម) ២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម) ៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម) ៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់) ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។ ​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស ។ ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2428/10pic.jpg
Public date : 14, Jun 2019 (1378 Read)
របៀបធ្វើគម្ពីរស្លឹករឹត គម្ពីរនេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ "ជ័យជេដ្ឋា" ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជាអក្សរ កើតមានដូចតទៅនេះ ៖ ក- មុនដំបូងស្វែងរកដើមស្លឹករឹត ស្លឹករឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់ - កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។ - កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ - ស្ដើង ។ - កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។ ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីអោយវាលាកត្រង់មកវិញ ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ - ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតអោយណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈូសដ៏មុត ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។ ខ- របៀបវាយបន្ទាត់ មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ៖ គេយកឈើបន្ទះទំហំ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសអោយស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ អោយរឹងមាំ រួចអារ - ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។ នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតអោយមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។ គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់ យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។ គ- របៀបចារអក្សរ មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺៈ ១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំអោយរអិលផង ។ ២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល ។ ៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល - មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។ ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។ ឃ- របៀបលុបអក្សរ កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា "សាស្ត្រា" វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។ លុះអក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរអោយចូលគ្នាសព្វ រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។ ង- របៀបឈូសសម្អាត លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់អោយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។ ច- រៀបទឹបមាស មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។ ឆ- របៀបធ្វើខ្សែសាស្ត្រា ខ្សែសាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង - ទន់ គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ - ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់ រួចហើយយកសំបកគម្ពីរមករុំ ។ ជ- របៀបធ្វើសំបកគម្ពីរ សំបកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ - ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក អោយបានទំហំធំជាងគម្ពីរ ៣ ដង ។ - យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។ - យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។ - មានខ្សែដែលដេរដោយសាច់សំពត់ល្អ - សំប៉ែតប្រហែលជា ១ សង់ទីម៉ែត្រ ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំអោយរាត់រាយ ។ រៀបរៀងដោយ សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម អគ្គាធិការនៃពុទ្ធិកសិក្សា ចៅអធិការវត្តមហាមន្ត្រី រាជធានី ភ្នំពេញ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2431/1112tpic.jpg
Public date : 14, Jun 2019 (3860 Read)
តាម​ព្រះពុទ្ធ​សាសនា ស្នេហ៍​មុខ​ដែល​នាំ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត គឺ​សំដី​ទន់ភ្លន់ ចរិយា​សុភាព​រាបសារ ទឹកមុខ​ញញឹម​ជា​និច្ច ជាមួយ​ទឹកចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មាន​ចិត្ត​ល្អ ចេះ​ជួយ​ធុរៈ​អ្នក​ដទៃ ។ គាថា​នេះ មិន​ថា​ត្រឹម​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត សូម្បី​​សត្វ​តិរច្ឆាន​ក៏​ចូល​មក​ជិត យក​មនុស្ស​​នោះ​ជា​មិត្ត​ដែរ ។ ព្រះពុទ្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​គេ​ស្រឡាញ់ ឬ​ស្អប់ មក​អំពី​អំពើ​របស់​​ខ្លួនឯង ។ ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/2993/___pic.jpg
Public date : 14, Jun 2019 (122 Read)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៨ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
images/articles/1249/Untitled-1-Recovered.jpg
Public date : 14, Jun 2019 (7289 Read)
កូន​ជា​ទី​ស្រឡាញ់!មនុស្ស​ដែល​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​សុចរិត ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​ខ្លួន​និង​គ្រួសារ រហូត​ដល់​សម្រេច​សមរម្យនោះ ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ​ណាស់ ។តាម​ពិត​ក្នុងលោក​នេះ អ្នក​ដែល​បាន​ទទួល​នូវ​ទ្រព្យ​មរតក ស្រេច​ស្រាប់​តែ​ម្តង​ដោយ​ខ្លួន​ឯង​មិន​បាច់​ប្រឹង​ប្រែង​អ្វី​នោះ មានតិច​នាក់​ទេ ។ ដោយ​ច្រើន គឺ​ចាប់​ផ្តើម​ពីការ​លំបាក​ទៅ​មុន ឯទ្រព្យ​មរតក បាន​ត្រឹម​តែ​កម្លាំង​ស្មង​ កម្លាំង​ចិត្ត និង​ចំណេះ​ដឹង​ក្នុង​មុខ​វិជ្ជា​ផ្សេងៗ ប៉ុណ្ណោះ​ពោល​គឺ​ មិន​បាន​ទទួល​នូវ​មរតក​អ្វី​ជា​ទ្រព្យ​សម្បតិ្ត​ មាស​ប្រាក់​ឲ្យ​ធំដុំ​នោះ​ឡើយ ។ សំខាន់​ណាស់ទោ​ហើយ ដែល​មរតក​នោះ​គឺ​ជា​ជីវិត កម្លាំង​កាយ​ចិត្ត និង​ចំណេះ​វិជ្ជា​។ មរតក​ម៉ែ​ឪ​គឺ​ជីវិត​កម្លាំង​កាយ និង​ចំណេះ​វិជ្ជា កូន​ល្មម​យល់​បាន​ហើយ ឯចំណែកមរតក​គឺ​កម្លាំង​ចិត្ត បាន​ដល់​ទឹក​ចិត្ត​ត​ស៊ូវ​ព្យាយាម​ដែល​ម៉ែ​ឪ​បាន​បង្ហាត់​បង្រៀន អប់​រំ​ទូន្មាន និងធ្វើ​ជា​គំរូ​រហូត​មក ។ កូន​ត្រូវ​ពង្រឹង​កម្លាំង​ចិត្ត​ឲ្យមាន​ខ្លឹម​សារ​។ ការ​ប្រើ​កម្លាំង​ស្មង និង​ទឹក​ចិត្ត​ប្រឹង​ប្រែង ត​ស៊ូ​ក្នុង​ជីវិត​អត់​ធន់​ចំពោះ​ការងារ មិន​រួញ​រា​ចំពោះ​ឧបសគ្គ ទើប​អាច​បាន​ដល់​នូវ​ឋានៈ​ដ៏​ប្រសើរ​ មាន​ជីវភាព​ធូរ​ធារ​ដោយ​ទ្រព្យ​សម្បត្តិ ។ ដូច​ដែល​កូន​បាន​ឃើញ​ហើយ អ្នក​ខ្វះ​ការ​ត​ស៊ូរ​ព្យាយាម ចង់​តែ​ស្រណុក ចូល​ចិត្ត​តែ​សប្បាយ និង​ថ្នម​ខ្លួន​ប្រភេទ​មនុស្ស​ជាន់​អាចម៍​មាន់​មិន​ពៀច​នោះ គឺ​មិន​មាន​ឱកាស​សាងនូវ​ឋានៈ​ឲ្យ​ខ្ពង់​ខ្ពស់ និង​ឲ្យ​ជីវិត​រស់​នៅ​បាន​សុខ​ស្រួល​ឡើយ សូម្បី​មាន​មរតក​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា ក៏​មិន​យូរ​ឡើយ នឹង​បំផ្លាញ​អស់​មិន​ខាន ។ កូន​អើយ (ជីវិត​គឺ​ការ​តស៊ូ) ពាក្យ​នេះ​ធ្លាប់​មាន​មក​យូរ​ហើយ ដូច្នេះ​ឧបសគ្គ​ក្នុង​ជីវិត​ កូន​ត្រូវ​ចាត់​ទុក​ជា​ថ្នាំ​កម្លាំង​ ។ កាល​បើ​មនុស្ស​យើង​មាន​ការ​ត​ស៊ូ​ក្នុង​ជីវិត​ក៏​រមែង​ជួប​ប្រទះ​នូវ​ឧបសគ្គ គឺ​សេចក្តី​លំបាក​ជា​ធម្មតា​តែ​សូម​ឲ្យ​កូន​គិត​ថា សេចក្តី​លំបាក​នោះ​ជា​ថ្នាំ​កម្លាំង​ ដែល​នឹង​ជំរុញ​ឲ្យ​កូន​ប្រឹង​ប្រែង ព្យាយាម​ត​ស៊ូ ដើម្បី​យក​ឈ្នះសេចក្តី​លំបាក​នោះ រហូត​បាន​ដល់​ទិស​ដៅ គឺ​ភាព​ប្រសើរ​នៃជីវិត​ ។ ម៉ែ​ឪ មិន​មាន​នូវ​មរតក​ដែល​ជា​ទ្រព​សម្បត្តិ​អ្វី​ច្រើន​ទុក​ឲ្យ​កូន​នោះ​ទេ តែ​កូន​ក៏​បាន​នូវ​ជីវិត កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ចំណេះវិជ្ជា ព្រម​ល្មម​សព្វ​គ្រប់​ហើយ កូន​ត្រូវ​ប្រើ​របស់​ទាំង​នេះ ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​កូន​ទៅចុះ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1250/Untitled-1-Recovered.jpg
Public date : 14, Jun 2019 (7791 Read)
កូន​ជា​ទី​ស្រឡាញ់!ពាក្យ​ចាស់​បុរាណ​បាន​ពោល​ហើយ គឺ​ថា (គិត​ធ្វើ​ឲ្យ​វែង) បាន​សេចក្តី​ថា​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​មើល​ទៅមុខ​ មើល​ឲ្យ​វែង​ឆ្ងាយ ពោល​គឺ​ឲ្យ​សម្លឹង​មើល​អនាគត​កាល ។ ពាក្យ​នេះ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​មនុស្ស​ដែល​សម្លឹង​មើល​កិច្ចការ​ក្នុង​កាល​វែង​ឆ្ងាយ​នោះ រមែង​នឹង​បាន​ទទួល​នូវ​សេចក្តី​សម្រេច​ក្នុងកិច្ចការ​ផ្សេងៗ ដែល​ខ្លួន​ធ្វើ​ក្នុង​រយៈ​កាល​យូរ​ ។ ពាក្យ​ថា (កុំ​បែង​ខ្លី) គឺ​កុំ​គិត​ខ្លី ។មនុស្ស​ដែល​មើល​អ្វី​ខ្លី​ក្រញុច មើល​ឃើញ​អ្វី​នៅ​តែ​នឹង​មុខ មើល​ផង​ក្នុង​រយៈ​ខ្លី ប្រុស​ស្រី​ដូច​នេះ​គេ​ហៅ​ថា​មនុស្ស​គំនិត​ខ្លី ឬ​គំនិត​អុស​មួយ​បាយ រមែង​បាន​ទទួល​ផល​សម្រេច​ក្នុង​មួយ​ពេល​យ៉ាង​ខ្លី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ជាសំខាន់ ឡើយ​រួ​ច​ហើយ​ក៏​ត្រូវ​ដួល​ចុះ​អស់​ពី​ទី​ពឹង ។ ម្យ៉ាង​ទៀត មនុស្ស​គិត​ខ្លី រមែង​ធ្វើ​អ្វីៗ ដោយ​សេចក្តី​ប្រមាទ ធ្វើ​ដោយ​ប្រញាប់​មិន​គិត​មុខ​គិត​ក្រោយ ធ្វើ​ទៅ​តាម​តែ​ចំណែង រមែង​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​អស់​មួយ​ជីវិត ។ មនុស្ស​ខ្លះ​គិត​ខ្លី​ពេក​ក៏​ក្លាយ​ទៅ​ជា​ឃាតកៈ មនុស្ស​ខ្លះ​ទៀត​ធ្វើ​អត្តឃាត ។ ល។ កាល​កូន​នឹង ធ្វើ​នូវ​កិច្ចការ​អ្វី​ក៏​ដោយ​កូន​ត្រូវ​សម្លឹង​ឲ្យ​វែង​ឆ្ងាយ ដូច​ពាក្យ​ថា (បិទ​ភ្នែកឲ្យ​ជិត សម្លឹង​ឲ្យ​ឆ្ងាយ) បើការងារ​នោះ​រឹត​តែ​ធំ​ដុំ និង​សំខាន់​បំផុត​ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ជាទី​បំផុត ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ​ជាទី​បំផុត​ផង​ដែរ ហើយ​ត្រូវ​មាន​ស្មារតី​រក្សា​ឲ្យ​ខ្ជាប់​ខ្ជួន ។ កូន​មាន​គិត​ឃើញ​ទេ​ថា​ មាន​ការងារ​ខ្លះ មាន​តម្លៃ​ជាង​ជីវិត​របស់​យើង​រាប់​ដង​មិន​អស់​ទៅ​ទៀត ។ ជា​មួយ​នឹង​ការងារ​កូន​ត្រូវ​ចាំទុក​ថាៈ - ខ្លាច​លំបាក​តែ​ខ្ជិល មិន​ព្យាយាម មិន​រួច​ពី​សេចក្តី​លំបាក​ឡើយ ។ - ខ្វះ​សេចក្តី​អត់​ធន់ ការងារ​មិន​បាន​ល្អ ។ - ខ្វះ​ការ​តស៊ូ ការ​ងារ​មិន​សម្រេច ។ -រវល់​តែ​រឿង​ស្នេហា កាន់​ការ​ងារ​ធំ​មិន​បាន ។ -ព្រោះ​សេចក្តី​ប្រហែស​ធ្វេស ការ​ងារ​ដែល​ចេហ​ស្ទាត់​ហើយ​នោះ ត្រឡប់​ទៅ​ជាទទួល​បរាជ័យ​ដូច​បុគ្គល​ល្ងង់​ខ្លៅ ។ - រស់​នៅ​ដើម្បី​ធ្វើការ​មិន​មែន​ធ្វើ​ការ​ដើម្បី​ត្រឹម​តែ​រស់​នោះ​ទេ ។ - មិន​មាន​អ្នក​​ណា​គាំ​ទ្រ​យើង​ឲ្យ​ខ្ពង់​ខ្ពស់ ក្រៅ​អំពី​ខ្លួន​ឯង ដែល​គោរព​នូវ​ការ​ងារ​របស់​ខ្លួន​នោះ​ឡោះយ ។ - កុំ​ជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​នូវ​អវយវះ​គ្រប់​គ្រាន់​ឲ្យ​សោះ ។ - ការងារ​អាក្រក់​នាំ​ទៅ​រក​ភាព​ងងឹត​ ឯ​ការងារ​ល្អ​នាំ​ទៅ​រក​ភាព​ភ្លឺ​ស្វាង ។ - ការ​ងារ​ដែល​ប្រាស​ចាក​ទោស​ជា​មង្គល​ដ៏​ឧត្តម ។ - ការងារ​ជា​អាយុ​ជីវិត ជា​កិត្តិយស ។ ល។ ការងារ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ព្រោះ​ការ​ងារ​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង ។ សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ពោល​ហើយ​នេះ​សម្រាប់​ឲ្យ​កូន​រៀន​គិត​ឲ្យ​វែង​ក្នុង​ជិវិត ។​ កាព្យ​បុរាណ គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី វិស័យ​ចង់​ស្រី​មើល​ឬក​ពា​ ផ្គាប់​ស្តេច​តោង​តាម​ព្រះហទយា ផ្គាប់​រាស្ត្រ​ដូច​គ្នា​តោង​មើល​ចិត្ត ។ ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ ពោល​ពាក្យ​ម្តេច​មិញ​គង់​ឃើញ​ពិត ពាក្យ​ស្លែង​ក្រែង​ស្លូត​ជូន​ជា​មិត្ត ពាក្យ​ពិត​ជូន​ពាល​មាល​មិញ ។ ល ។ ស្លៀក​ស​សាង​ព្រត​ចិត្ត​នៅ​ខ្មៅ ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប យក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ ។ ឬស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង គង​ស្គរ​គាំង​វាយ​មិន​ឮ សុរិយា​មិន​យក​ជា​ពន្លឺ ជឿ​ធឹ​អំពិល​អំពែក​សត្វ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1260/Untitled-1-Recovered.jpg
Public date : 14, Jun 2019 (6769 Read)
កូន​ជាទី​ស្រឡាញ់!រាង​កាយ​មាំ​មួន រមែង​មិន​ត្រូវ​រោគ​ភ័យ បៀត​បៀន​បាន​ដោយ​ងាយ​ឡើយ ភាព​រឹង​ប៉ឹង​មាំ​មួន​នៃ​រាង​កាយ​អាច​ទប់​ទល់​នឹង​រោគ​ផ្សេងៗ បាន ឈ្មោះ​ថា​ទប់​ទល់​នឹង​ទុក្ខ​ផ្លូវ​កាយ​ ធ្វើ​ឲ្យ​កាយ​ជា​សុខ ។ មាន​ទំនង​ដូចគ្នា​ដែរ គឺ​ថា​បើ​មិន​ត្រូវ​ការ​ឲ្យ​ចិត្ត​មាន​ទុក្ខ​ទេ ត្រូវ​សាង​ភាព​រឹង​ប៉ឹង​ឲ្យ​ដល់​ចិត្ត សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ទុក្ខ​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ។ ការ​ពិត​ ទុក្ខ​ផ្លូវ​ចិត្ត​នោះ មាន​ហេតុ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​នៃ​ចិត្ត​ខ្លួន​ឯង​ជា​សំខាន់ គឺ​ចិត្ត​បាន​ចាប់​យក​រឿង​រ៉ាវ​ផ្សេង​ៗ អំពី​ការ​ដែល​បាន​ឃើញ​ខ្លះ​ ឮ ខ្លះ ជា​ដើម ហើយ​ចេះ​តែ​យក​មក​នឹក​គិត​តាក់​តែង​ឲ្យ​ជា​យ៉ាង​នេះ ឲ្យ​ជា​យ៉ាង​នោះ​តាម​ការ​សោយអារម្មណ៍​របស់​ខ្លួន ។ រឿង​រ៉ាវ​ដែល​ចិត្ត​ចាប់​យក​មក​បាន​នោះ បើ​ចិត្ត​ខ្លះ​ឯង​នឹក​គិត​សេព​សោយ​ទៅ​ឆ្ងាញ់ ពៅល​គឺ​ពេញ​ចិត្ត ក៏​កើត​បាន​ទៅ​ជា​សេចក្តី​សុខ​ក្នុង​ចិត្ត​ហ្នឹង​ទៅ តែ​បើ​នឹក​គិត​សេព​សោយ​ទៅ​មិន​ឆ្ងាញ់​ទេ មិន​ពេញ​ចិត្ត​ទេ ក៏​នាំ​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សន្តាន​បាន​ដូច​គ្នា​ដែរ ។ រឿងតែ​ម្យ៉ាង​ជា​មួយ​គ្នា អាច​អ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ចិត្ត​ជា​សុខ​ ហើយ​មនុស្ស​ម្នាក់​ទៀត​កើត​ទុក្ខ​រោល​ក្នុង​ចិត្ត​សន្តាន​ បាយ​មិន​បាន​សម្រាន្ត​មិន​លក់ នេះ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​របស់​ចិត្ត​រៀង​ៗ ខ្លួន ។ ព្រោះ​ហេតុ​ដូច​ពោល​មក​នេហ កាល​បើ​កូន​មិន​ត្រូវ​ការ​ឲ្យ​ទុក្ខ​មក​រុក​រាន​ទន្ទ្រាន​របស់​កូន​ទេ កូន​គប្បី​ព្យាយាម​សាង​ភូមិ​ឋាន​ឲ្យ​បាន​មាំ សម្រាប់​ទប់​ទល់​ជា​មួយ​ទុក្ខ ។ កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ នៅ​ពេល​ជួប​ប្រសព្វ​រឿង​អ្វី​ក៏​ដោយ​ចុះ ត្រូវ​ចោល​បាន​ក៏​ចោល កុំ​ចាំ​បាច់​យក​មក​ត្រិះរិះ​គិត​តាក់​តែង ពោល​គឺ​កុំ​យក​មក​ជាអារម្មណ៍ តែ​បើ​យក​មក​ជាអារម្មណ៍ គឺ​កូន​ត្រូវ​គិត​ដោយ​យ៉ាង​មាន​សតិ​ជាទី​បំផុត គិត​ឲ្យ​សព្វ​គ្រប់​ហើយ​ច្បាស់​លាស់​សិន កុំ​ប្រញាប់​សម្រេច​សេចក្តី​ដោយ​ងាយៗ។ ចិត្ត​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ក្នុង​ការ​ទទួល​អារម្មណ៍ មាន​យោនិសោមនសិការ​គ្រប់​គ្រាន់ នោះ​ឯង​គឺ​ជា​ភូមិ​ឋាន​មាំ​ទាំ ដែល​សម្រាប់​ទប់​ទល់​ជាមួយ​ទុក្ខ​ គឺ​ជា​សុខ​ភាព​ផ្លូវ​ចិត្ត ដែរ​អាច​រារាំង​នូវ​ទុក្ខ​កង្វល់​បាន ។ភូមិ​ឋាន​មាំ​ទាំ​ជា​ជំរំ​សតិ និង​ជា​សុខ​ភាព​របស់​ចិត្ត​នេះ មិន​ងាយ​នឹង​កសាង​បាន​ឡើយ កូន​ត្រូវ​ហ្វឹក​ហាត់​ជា​រឿយៗ ហ្វឹក​ហាត់​ឲ្យ​យូរ​ ហើយ​ហឹ្វក​ហាត់​ជា​រៀង​រហូត​តទៅ​ដូច្នេះ​ទើប​អាច​មាន​ផល​កាន់​តែ​ប្រសើរ​ឡើង ។ ចូរ​កូន​កុំ​ភ្លេច​ថា ការ​ងារ​សំខាន់​បំផុត គឺ​ហ្វឹក​ហាត់​ឲ្យ​ចិត្ត​មាន​សុខ​ភាព និង​កុំ​ភ្លេច​គិត​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ជា​សុខ​មាន​ភូមិ​ឋាន​ព្រះ​ធម៌​ក្នុង​ចិត្ត​ផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1262/Untitled-1-Recovered.jpg
Public date : 14, Jun 2019 (7657 Read)
កូន​ជា​ទី​ស្រឡាញ់!ការ​នៅ​រួម​ជា​មួយ​អ្នក​ដទៃ មិន​ថា​នៅ​របៀប​ជា​ភរិយា​ស្វាមី ជា​គ្រួសារ​មាតា​បិតា​កូន​ប្រុស​ស្រី ជា​ញាតិ​មិត្ត​ជា​អ្នក​រួម​ការងារ ឬ​ជា​អ្នក​រួម​សង្គម​នោះ​ឡើយ គឺ​កូន​ត្រូវ​រំពឹង​ដល់​ចិត្ត​បំណង សេចក្តី​ប្រាថ្នា​របស់​អ្នក​ដទៃ​នោះ​ៗ​នេះ​ជា​ការ​សំខាន់​យ៉ាង​ក្រៃ​លែង ។ នឹង​នៅ​ជា​មួយ​គ្នា​បាន​យូរ​ឬ​មិន​យូរ សុខ​សប្បាយ​ឬ​ក្តៅ​ក្រហាយ គឺ​នៅ​ត្រង់​ចំណុច​សំខាន់​នេះ​ឯងការ​យក​ចិត្ត​គេ​មក​ប្រៀប​នឹង​ចិត្ត​យើងនិង​យក​ចិត្ត​យើង​ទៅ​ប្រៀប​នឹង​ចិត្ត​គេ នេះ​ជា​កិច្ច​ដែល​គួរ​ធ្វើ ។ យើង​ធ្វើ​អ្វី​ក៏​ដោយ ត្រូវ​រំពឹង​ដល់​ផល​ប៉ះ​ពាល់ ដែល​នឹង​កើត​ឡើង​ដល់​អ្នក​ដទៃ​ផង ពេល​ខ្លះ​យើង​គិត​ថា យើង​ធ្វើ​ហើយ​យើង​នឹង​បាន​ផល​ប្រយោជន៍​តែ​អ្នក​ដទៃ គេ​អាច​ក្តៅ​ក្រហាយ​ព្រោះ​ការ​ធ្វើ​របស់​យើង​ក៏​មាន​ដែរ ។ ទើប​គួរ​ជៀស​វាង​នូវ​ចំណុច​នេះ​ឲ្យ​បាន មិន​ត្រូវ​សាង​សេចក្តី​សម្រេច លើ​សេចក្តី​ក្តៅ​ក្រហាយ​នៃ​អ្នក ដទៃ​ឡើយ អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ឲ្យ​យើង​ទៅ​ធ្វើ​ឲ្យ​គេ​ក្តៅ​ក្រហាយ​ដូច​តែ​គ្នា ត្រូវ​នឹង​ដល់​ចិត្ត​យើង​ចិត្ត​គេ​ជា​និច្ច ។ មនុស្ស​ដែល​គិត​តែ​ពី​បាន គេ​ហៅ​ថា មនុស្ស​ឃើញ​តែ​ខ្លួន​ឯង មនុស្ស​ឃើញ​តែ​ខ្លួន​ឯង រមែង​ដើរ​ប៉ះ​គេ​ជា​ធម្មតា ពោល​គឺ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ។កូន​អើយ កើត​ជា​មនុស្ស​ណា​កូន ពេល​យើង​បាន​ឆ្អែត​ក៏​គួរ​នឹក​ដល់​អ្នក​ដែល​គេ​ឃ្លាន​ខ្លះ​ផង ពេល​យើង​បាន​សុខ​ក៏​គួរ​គិត​ដល់​អ្នក​ដែល​មាន​ទុក្ខ​ផង ហើយ​ពេល​យើង​មាន​បាន​ក៏​ត្រូវ​គិត​ដល់​អ្នក​ដែល​ក្ររហេម​រហាម​ផង​ដែរ ។ កូន​គិត​បាន​យ៉ាង​នេះ កូន​នឹង​ជា​អ្នក​លះ​បង់​ មើល​ឃើញ​អ្នក​ដទៃ យល់​ចិត្ត​គេ ជួយ​គេ នឹង​បាន​ជា​ទី​ស្រឡាញ់​រាប់​អាន​នៃ​មនុស្ស​ទូទៅ ។ប្រសិន​បើ​កូន​ជា​មនុស្ស​ឃើញ​តែ​ពី​ខ្លួន​ឯង កូន​នឹង​នៅ​តែ​ឯង ព្រោះ​ខ្វះ​ការ​រាប់​អាន​ពីអ្នក​ជិត​ខាង​ជា​ដើម ។ពេល​កូន​មាន​ទុក្ខ មាន​រវល់ មិន​មាន​អ្នក​ណា​មក​ឈឺ​ឆ្អាល​ឡើយ ចាំ​ទុក​ណា​កូន​សម្លាញ់ ។ ចិត្ត​យើង​ចិត្ត​គេ កូន​ត្រូវ​រិះ​រេ គ្នាន់​គ្នេរ​ឲ្យ​ច្បាស់ កុំ​តាម​ចិត្ត​ពាល តាម​ព្រះ​តម្រាស់ ព្រះ​ធម៌​ល្អ​ណាស់ កូន​ត្រូវ​បដិបត្តិ ។ ចិត្ត​គេ​ចិត្ត​យើង បើ​មានះ​ឡើង កូន​ត្រូវ​កម្ចាត់ បើ​ចង់​សុខ​ចិត្ត កូន​ត្រូវ​ហ្វឹក​ហាត់ រស់​ដោយ​ប្រយ័ត្ន​ ទើប​ផុត​អន្តរាយ ។ ខ្លួន​ជា​ឧបមា ចម្រើន​មេត្តា ទោសារំសាយ ឲ្យ​សុខ​ខ្លួន​ឯង និង​សត្វ​ទាំង​ឡាយ សុខ​នៅ​មិន​ឆ្ងាយ​ រក​ឃើញ​ក្នុង​ចិត្ត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1261/Untitled-1-Recovered.jpg
Public date : 14, Jun 2019 (7212 Read)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត កូន​ជា​ទី​ស្រឡាញ់ មាន​ភាសិត​ខ្មែរ​យើង​បាន​ពោល​ថា (មនុស្ស​យើង​ស្គាល់​មុខ​គ្នា​ តែ​មិន​ស្គាល់​ចិត្ត) ជា​ពាក្យ​ដែល​ត្រឹម​ត្រូវ​គ្រប់​កាល​គ្រប់​វេលា​ ទាំង​ជា​ពាក្យ​ដាស់​​តឿន​ស្មារតី​ឲ្យ​ចេះ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ទៀត​ផង ។ មនុស្ស​អាច​សាង​ភាព​បោក​បញ្ឆោត​បន្លំ​ភ្នែក​អ្នក​ដទៃ​យ៉ាង​ពូកែ មើល​ខាង​ក្រៅ​ល្អ​សម​សួន តែ​ខាង​ក្នុង​វា​ជា​រឿង​ផ្សេង ដូច​រូប​ដែល​គេ​កូរ​ជា​មួយ​នឹង​រូប​ពិត​អីចឹង​
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ជួយដំណើរការ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...