images/articles/1055/Untitled-1-Recovered.jpg
កម្ចាត់ហេតុនៃទុក្ខចោល
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
កម្ចាត់ហេតុនៃទុក្ខចោល
យើងត្រូវស្វែងរកហេតុនៃសេចក្តីទុក្ខ សេចក្តីនេះចូលក្នុងគោលនៃអរិយសច្ច គឺទុក្ខអរិយសច្ច ដោយសេចក្តីថាកាលមានទុក្ខយ៉ាងណាមួយកើតឡើង យើងត្រូវស្រាវជ្រាវរាវរកហេតុ បើបានជួបប្រទះហើយត្រូវកម្ចាត់បង់នូវហេតុនោះចោល ។
ទុក្ខខ្លះកើតមកពីការមិនបានសម្រេចដូចក្តីប្រាថ្នា ជាការខកចិត្តអស់សង្ឃឹម ។
images/articles/1057/Untitled-1-Recovered.jpg
ពិចារណាដល់សេចក្តីល្អរបស់គេ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ នឹងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ ។ មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ គេថាល្អ។ រឿងរ៉ាវ លក្ខណៈ ឬ ការធ្វើរបស់អ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះគឺជាចំណុចខ្សោយ ឬ ចំណុចខ្វះខាតរបស់គេម្យ៉ាង ឬ អាចជាផ្នែកដែលមិនត្រូវចិត្តយើង ។
កាលបើចំណុចមិនល្អរបស់គេ ឬផ្នែកណាមួយរបស់គេដែលមិនត្រូវចិត្តយើងនោះធ្វើឲ្យយើងក្រោធខឹង យើងកុំចេះតែនឹកដល់ចំណុចនោះ ផ្នែកនោះរហូតរបស់គេតែប៉ុណ្ណោះ គប្បីបែរទៅមើលឬរលឹកដល់សេចក្តីល្អរបស់គេផង សេចក្តីល្អមានដោយកាយ មានដោយវាចា និងមានដោយចិត្ត ។
ម្យ៉ាងទៀត ដែលថាគេមនុស្សមិនល្អ ហើយធ្វើឲ្យយើងក្រោធនោះ គឺដោយសារតែលោភៈ ទោសៈ មោហៈក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឲ្យគេទៅជាមនុស្សមិនល្អយ៉ាងនេះមួយ យ៉ាងនោះមួយ ។
ក្នុងមនុស្សម្នាក់ៗទោះជាអាក្រក់សាមាន្យ ឬសាហាវយង់ឃ្នងយ៉ាងណាក៏ដោយបើដកយកលោភៈ ទោសៈ និងមោហៈចេញអស់ហើយ ក៏គឺជាព្រះអរហន្តដែលគួរឲ្យយើងថ្វាយបង្គំគោរពបូជាពិតៗដូច្នេះ យើងត្រូវរៀនពិចារណា ឲ្យឃើញលោភៈថាជាលោភៈ ឃើញទោសៈថាជាទោសៈ ឃើញមោហៈថាជាមោហៈ តាមសភាវៈពិត គឺត្រូវឲ្យច្បាស់ថាវាជាកិលេសមារនៅជ្រែកក្នុងមនុស្សគ្រប់គ្នា ។
ការពិចារណា ឃើញយ៉ាងនេះនាំឲ្យយើងកាត់បន្ថយនូវការប្រកាន់ទោសរបស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ទៅលើសត្វលោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផង ព្រោះថា សត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែជាត្រូវកិលេសមារបៀតបៀន ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ " វិធីរម្ងាប់សេចក្តីក្រោធ" រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។ វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1058/Untitled-1-Recovered.jpg
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
គប្បីពិចារណាក្នុង ៧ ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្តីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្តានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ កុំដុតចិត្តខ្លួនឯងដោយសេចក្តីក្រោធឡើយ ។
images/articles/1060/Untitled-1-Recovered.jpg
មិនជាទាសៈនៃមាយាធម៌
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
មិនជាទាសៈនៃមាយាធម៌
មាយាធម៌គឺរឿងដែលជាមាយា មិនមែនសច្ចៈដែលពិតប្រាកដឡើយ ដូចជា លាភ យស សរសើរ សុខជាដើមដែលលាយច្រឡំទៅដោយអាមិស គឺនុយ ឬគ្រឿងបោកបញ្ឆោត ។ របស់ទាំងអស់នេះវាជារបស់នៅក្នុងលោក គេនាំគ្នាសន្មតឡើយតែប៉ុណ្ណោះ មិនពិតប្រាកដទេ ប្រៀបបីដូចជាល្ខោន ឬប្រៀបបីដូចជាការយល់សប្តិដូច្នោះឯង យកពិតប្រាកដអ្វីមិនបានឡើយ ។ អត់លាភ អត់យស និន្ទា
images/articles/1068/Untitled-1-Recovered.jpg
ពិចារណាថាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្តីវិនាសហិនហោចដល់គ្នានឹងគ្នា ។មនុស្សក្រោធនឹងសាងនូវសេចក្តីវិនាស ឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីឲ្យលំបាកផង ក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នាថា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ឬសូមឲ្យវាដេកជាទុក្ខ សូមឲ្យវាវិនាសហិនហោចនូវប្រយោជន៍ សូមឲ្យវាវិនាសទ្រព្យសម្បត្តិ វិនាសយស វិនាសចាកមិត្ត នឹងសូមឲ្យវាស្លាប់ទៅធ្លាក់នរកជាដើម ។
ជាទីសង្ឃឹមបានដូចចិត្តរបស់សត្រូវ ត្រង់ដែលបុគ្គលអ្នកក្រោធហើយ បានធ្វើនូវសេចក្តីវិនាស ទាំងនេះឲ្យកើតមានដល់ខ្លួន សមតាមបំណង ដែលសត្រូវរបស់គេប្រាថ្នាហើយ ។ដោយហេតុនេះ សត្រូវដែលពូកែ ទើបរកវិធីក្លែងញុះញុង ឲ្យផ្នែកម្ខាងទៀតមានការខឹងក្រោធដោយប្រការផ្សេងៗ ឬក៏ឲ្យមានការបែកបាក់គ្នា ។ កាលបើបានដឹងដូច្នេះហើយ គឺមិនត្រូវប្រទូសរ៉ាយខ្លួនឯងដោយការខឹងក្រោធឡើយ ។
វាជាការត្រឡប់ទៅវិញ កាលបើអាចគ្រប់គ្រងចិត្តបាន គឺប៉ះនឹងអារម្មណ៍ដែលនាំឲ្យក្រោធក៏មិនខុសប្រក្រតី ធ្វើការងារអ្វីៗ របស់ខ្លួនទៅតាមធម្មតា យ៉ាងនេះ រមែង ធ្វើឲ្យអ្នកដែលប្រាថ្នាមិនល្អមកលើនោះ បែរទៅជាមានសេចក្តីទុក្ខទោមនស្ស ដោយខ្លួនឯងទៅវិញ ឯអ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវប្រយោជន៏ មិនមានអ្វីត្រូវវិនាស ហិនហោចនោះទេ ។
ការមិនក្រោធមានតែការចម្រើន ធ្វើឲ្យសម្បូណ៌មិត្តខ្សត់សត្រូវ និងទទួលបាននូវជ័យជម្នះក្នុងជីវិត ដែលជាជ័យជម្នះមិនត្រឡប់ចាញ់វិញឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1069/Untitled-1-Recovered.jpg
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗ ខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ ។ ផ្តើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងក៏រមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់
images/articles/877/Untitled-1.jpg
ពិចារណាសីលបារមី
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាសីលបារមីៈ
- សីល ជាទឹកលាងនូវមន្ទិលគឺទោសៈ ដែលមិនអាចជម្រះបាន ដោយទឹកគង្គាជាដើម ។
- សីល កម្ចាត់នូវអន្តរាយមានរាគៈជាដើម ដែលអាចកម្ចាត់បានដោយចន្ទន៍លឿងជាដើម ។
- សីល ជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សល្អទាំងឡាយ ។
- សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល ។
- សីល មានអំណាចដ៏ក្រៃលែង ព្រោះនាំមកនូវគុណ ដែលក្សត្រមហាសាលជាដើម និងទេវតាទាំងឡាយគួរក្រាបសំពះ ។
- សីល ជាជណ្តើរឡើងទៅកាន់ទេវលោក មានស្ថានសួគ៌ជាន់ចាតុម្មមហារាជិកាជាដើម ។
- សីល ជាឧបាយនាំឲ្យបានសម្រេចនូវឈាន និងអភិញ្ញា ។
- សីល ជាផ្លូវឲ្យទៅដល់មហានគរគឺព្រះនិព្វាន ។
- សីល ជាភូមិប្រតិស្ថាននូវសាវកពោធិ បច្ចេកពោធិ និងសម្មាសម្ពោធិញ្ញាណ ។
- សីល ដូចជាកែវទិព្វ ឬដើមកប្បព្រឹក្ស ព្រោះជាឧបាយឲ្យសម្រេចនូវអ្វីៗ តាមដែលប្រាថ្នា ។
- សីល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាៈ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានសេចក្តីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីលើកតម្កើង របស់សព្រហ្មចារីទាំងឡាយ ភិក្ខុគប្បីជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយចុះ ។
ម្នាលអានន្ទ កុសលសីល មានការមិនក្តៅក្រហាយជាប្រយោជន៍ ។
ម្នាលគហបតីទាំងឡាយ នេះជាអនិសង្ឃ ៥ យ៉ាងជាអ្នកមានសីល ។ ៥ យ៉ាងគឺ
១. ដល់ព្រមដោយភោគសម្បត្តិ
២. មានកិត្តិគុណ កិត្តិសព្ទល្បីខ្ចរខ្ចាយទៅ
៣. មានសេចក្តីក្លៀវក្លាក្នុងកណ្តាលបរិស័ទ
៤. នឹងមិនវង្វេងនៅពេលជិតស្លាប់
៥. ស្លាប់ហើយនឹងទៅកើតនៅសុគតិសួគ៌ទេវលោក ។
- សីល ជានិមិត្តនៃបីតិ និងសោមនស្ស ដោយការមិនតិះដៀលខ្លួនឯងផង អ្នកដទៃមិនតិះដៀលផង វិញ្ញូជនសរសើរផង មិនមានអាជ្ញាភ័យផង និងមិនមានទុគ្គតិភ័យផង ។
- សីល ជាទីតាំងនៃសេរីសួស្តី ព្រោះតាំងចិត្តទុកក្នុងសេចក្តីមិនប្រមាទ និងព្រោះញ៉ាំងប្រយោជន៍ធំឲ្យសម្រេចដោយមានការគ្រប់គ្រងរក្សាអំពីសីល ដែលសីលនេះជាមង្គលដ៏ឧត្តម ។
- សីល ជាកុលសម្បត្តិ ព្រោះថាសូម្បីបុគ្គលមានជាតិត្រកូលទាបក៏ដោយ លុះដល់បានបួសជាភិក្ខុអ្នកមានសីល ក៏ជាបូជនីយបុគ្គលរបស់ក្សត្រមហាសាលជាដើមដោយពិត ។
- សីល ជាសម្បត្តិដ៏ប្រសើរ ក្រៃលែងជាងសម្បត្តិខាងក្រៅ ព្រោះមិនទូទៅដល់ចោរ ដល់ទឹកភ្លើងជាដើម ព្រោះអនុគ្រោះដល់លោកខាងមុខ ព្រោះមានផលច្រើននិងព្រោះជាអធិដ្ឋានគុណ គឺជាទីតាំងនៃសមថៈ និងវិបស្សនាជាដើម ។
- សីល ជាធំមានភាពជាឥស្សរៈដ៏ក្រៃលែង ជាងមហាក្សត្រទៅទៀត ព្រោះជាឥស្សរៈមាំមួនផ្លូវចិត្ត មិនជាទាសៈក្នុងការប្រព្រឹត្តបញ្ចវេរាជាដើម ។
- សីល ប្រសើរជាងជីវិត និងធ្វើឲ្យជីវិតរស់នៅសូម្បីតែមួយថ្ងៃ ប្រសើរជាងជីវិតអត់សីលហើយរស់នៅអស់រយនៃឆ្នាំ ។
- សីល ប្រសើរជាងរូបសម្បត្តិ ព្រោះសីលនាំមកនូវការពេញចិត្ត សូម្បីតែគេនោះជាសត្រូវ ឬចោរ និងព្រោះជរា រោគ ព្រមទាំងវិបត្តិផ្សេងៗ គ្របសង្កត់មិនបាន ។ រូប កាយ ចាស់ជរា ឈឺ និងលំបាកថែរក្សារាល់ថ្ងៃ ហើយត្រូវបញ្ចប់ត្រឹមស្លាប់ទៅត្រូវដុត ឬកប់ប៉ុណ្ណោះឯង ។
- សីល វិសេសលើសលំនៅឋាន មានវិមានប្រាសាទជាដើមទៅទៀត ព្រោះជាការតាំងចិត្តដ៏វិសេស ជាសុខរបស់ចិត្ត សុខត្រជាក់ ដោយចិត្តមានសីលហ្នឹងឯង ។
- សីល ជាញាតិដ៏ក្រៃលែង ព្រោះថាសូម្បីមាតាបិតា ក៏មិនអាចធ្វើឲ្យសម្រេចបានដែរ នូវអ្វីដែលជាប្រយោជន៍របស់សីល តែសីលអាចធ្វើឲ្យសម្រេចបាននូវសម្បត្តិទាំងពួងនោះៗ ទាំងអនុគ្រោះដល់បរលោក ទាំងសម្បត្តិនិព្វាន ។
- សីល ប្រសើរជាងចតុរង្គសេនា របស់ព្រះរាជព្រោះសីលច្បាំងឈ្នះកិលេសខ្លួនឯង ។
- សីល ប្រសើរជាងមន្ត និងថ្នាំទិព្វ ព្រោះសីលជាគ្រឿងរក្សាខ្លួន ដែលគេរក្សាបានដោយកម្រ ។
- សីល នាំឲ្យមានខ្លួនឯងជាទីពឹង និងនាំឲ្យអ្នកមានសីល មានអធ្យាស្រ័យប្រណីតឡើងៗ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា " ធម្មា ហរេ រក្ខតិ ធម្មចារី ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ " ។
កាលព្រះមហាបុរស ពិចារណាឃើញថា សីលប្រកបដោយគុណដ៏ច្រើនក្រៃលែងយ៉ាងនេះហើយ សីលសម្បទាដែលនៅមិនទាន់បរិបូណ៌ ក៏ដល់នូវភាពបរិបូណ៌ ដែលមិនទាន់បរិសុទ្ធ ក៏ដល់នូវភាពបរិសុទ្ធ ដោយប្រការដូច្នេះឯង ។
ប្រសិនបើធម៌ទាំងឡាយមានទោសៈជាដើម ជាបដិបក្ខដល់សីល គប្បីកើតឡើងដល់មហាបុរសនោះក្នុងពេលខ្លះដោយសន្សំសន្តានយកយូរហើយ បុគ្គលដែលជាព្រះពោធិសត្វនោះ រមែងពិចារណាយ៉ាងនេះថា '' អ្នកតាំងចិត្តពិតប្រាកដ ដើម្បីត្រាស់ដឹង ប៉ុន្តែសូម្បីសម្បត្តិជាលោកិយ អ្នកក៏នៅមិនអាចឲ្យដល់ទៅបានផង ដោយភាពមិនប្រក្រតីនៃសីល ព្រោះទោសៈនេះឯង ដូច្នេះមិនចាំបាច់និយាយដល់សម្បត្តិជាលោកុត្តរឡើយ ។
សីលជាអធិដ្ឋានដើម្បីសម្មាសម្ពោធិញ្ញាណ ដ៏លើសលប់ជាងសម្បត្តិទាំងពួង គួរឲ្យបានដល់ដោយឧក្រិដ្ឋក្រៃលែង ។ ម៉្យាងទៀត ភាពជាអ្នកធ្វើនូវឧបការៈដល់សត្វទាំងឡាយ និងការបំពេញបារមី មានបញ្ញាបារមីជាដើមរបស់យើង ព្រមទាំងការប្រកបនូវគុណវិសេសមានឈានជាដើមនោះ វៀរចាកសេចក្តីបរិសុទ្ធនៃសីលហើយ រមែងសម្រេចមិនបានឡើយ ព្រោះហេតុនោះ អ្នកទើបគួរញ៉ាំងសីលឲ្យបរិសុទ្ធដោយប្រពៃ " ។
នេះជាសេចក្តីដែលព្រះបរមពោធិសត្វពិចារណានូវគុណរបស់សីល ដើម្បីគ្របសង្កត់នូវធម៌បដិបក្ខរបស់សីល ។
ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ " រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/879/Untitled-1.jpg
គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
រឿងព្រហ្មទត្តរាជកុមារ
( ចាក តិ. តិ. )
( គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅព្រះជេតពនសុគន្ធកុដីស្រីមហាវិហារ កាលថ្ងៃមួយ ព្រះអង្គទ្រង់សំដែងធម៌ប្រារព្ធនឹងភិក្ខុមួយអង្គ ជាអ្នកខឹងច្រើនឈ្មោះទុព្វចភិក្ខុ ដែលភិក្ខុជាថេរៈស្តីប្រដៅមិនបាន ទ្រង់លើកយកតិលមុដ្ឋិជាតកមកសម្តែងប្រាប់ភិក្ខុនោះថាៈ
images/articles/880/Untitled-1.jpg
អានិសង្សទានដែលកូនឧទ្ទិសជូនមាតាបិតា
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
រឿងព្រះបាទបិង្គលកៈ និងប្រេត
(ចាក បេ. ខុ.)
(អានិសង្សទានដែលកូនឧទ្ទិសជូនមាតាបិតា)
សម័យក្រោយពុទ្ធកាល មានព្រះរាជាមួយអង្គព្រះនាម បិង្គលកៈ ជាស្ដេចក្នុងសុរដ្ឋប្រទេស ស្ដេចទៅគាល់ព្រះបាទធម្មាសោក ជាស្ដេចចុល្លចក្រ។ លុះត្រឡប់មកវិញស្ដេចយាងកាត់ភក់កណ្ដាលថ្ងៃត្រង់ កំពុងតែយាងស្រាប់តែបានទតឃើញផ្លូវថ្នល់យ៉ាងល្អ
images/articles/885/Untitled-1.jpg
ភ័យក្នុងអាហារ ៤
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
ភ័យក្នុងអាហារ ៤
ក្នុងអាហារទាំង ៤ យ៉ាងនេះ ដែលឲ្យសម្រេចនូវអាហារកិច្ចដោយអំណាចនៃការឧបត្ថម្ភជាដើម គួរឃើញភ័យ ៤ ប្រការ ។ ក្នុងវឡិង្ការាហារ បានដល់ភ័យគឺ សេចក្តីប្រាថ្នា ។ ក្នុងផស្សាហារ បានដល់ភ័យគឺ ការជាប់ជំពាក់ ។ ក្នុងមនោសញ្ចេតនាហារបានដល់ភ័យគឺការប្រមូលមក (ពោលគឺការសន្សំកម្ម) ។
images/articles/886/Untitled-1.jpg
ព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ច
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
ព្រះពុទ្ធសាសនាមានលំអបទដើម ដោយការមិនធ្វើនូវបាបទាំងពួង មានលំអបទកណ្តាលដោយការចម្រើនកុសលឲ្យដល់ព្រម មានលំអបទចុងដោយការដុសខាត់សម្អាតចិត្តរបស់ខ្លួន ឲ្យបានជ្រះស្រឡះនូវការលោភលន់ ការខឹងក្រោធនិងការវង្វេងភាន់ច្រឡំ ។
images/articles/889/Untitled-1.jpg
ទោសនៃការទ្រុស្រ្តមិត្រ និងគុណនៃសង្គហធម៌
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
រឿងឧទិច្ចតាបស
( ចាក ស. ឯ.)
( ទោសនៃការទ្រុស្រ្តមិត្រ និងគុណនៃសង្គហធម៌ )
ក្នុងអវសរដែលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុង នគរពារាណសី មានព្រះរាជបុត្រ ១ព្រះអង្គ កាចឃោរឃៅ ជេរស្តីទាត់ធាក់គេឯងឥតហេតុផល ពួកព្រះរាជវង្សានុវង្ស និងប្រជាជនទាំងប្រទេស ស្អប់ខ្ពើមព្រះរាជកុមារនោះពន់ពេក
images/articles/726/Untitled-1.jpg
ចំណែក៤នៃសតិប្បដ្ឋាន
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២
ក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖
images/articles/533/kingbuddha1.png
images/articles/534/Vithied-1.png
វិធីការសិក្សានិងអនុវត្តន៍បែប ៣
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២
វិធីការសិក្សានិងអនុវត្តន៍បែប ៣
ការសិក្សាស្រាវជ្រាវឲ្យបានល្អនិងសម្បូណ៌បែបនិងមានគុណធម៌នោះ ត្រូវចាប់ផ្តើមពីការបង្កើតកល្យាណមិត្ររវាងគ្នាទៅវិញទៅមកសិន ព្រោះជាបច្ច័យមូលដ្ឋានសំខាន់បំផុត
images/articles/538/Untitled-1.jpg
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២
ព្រះពុទ្ធសាសនា គឺជាសាសនានៃបញ្ញា សាសនានៃការត្រាស់ដឹងនូវសច្ចធម៌ ដែលជាសភាវពិត ក្នុងសង្គមលោក មិនតែប៉ណ្ណោះព្រះពុទ្ធសាសនានៅបាន
images/articles/542/ertw34t-1.png
វិថីជំនឿព្រះពុទ្ធសាសនា
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២
ពាក្យប្រាមប្រៀនរបស់ ព្រះពុទ្ធសាសនា ជាគោលការណ៍ពិត ស្ថិតនៅស្រាប់តាមច្បាប់ធម្មជាតិដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានរកឃើញមិនមែន ព្រះអង្គប្រឌិតផលិតសាងឡើងដោយខ្លួនឯង
images/articles/539/Untitled-1.jpg
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ
images/articles/292/U34tntitled-1.jpg
សម្បត្តិនិងវិបត្តិនៃឧបាសក
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
«សម្បត្ដិនៃឧបាសក ៥យ៉ាង»
ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឲ្យបរិបូណ៌ឲ្យបរិសុទ្ធប្រពៃឈ្មោះថា “ សម្បត្តិ” សម្បត្តិនោះមាន ៥យ៉ាងគឺ៖
១-សទ្ធោ ហោតិ ឧបាសកមានសេចក្តីជឿជាក់ច្បាស់ក្នុងគុណព្រះរតនត្រ័យ។
២-សីលវា ហោតិ ឧបាសកមានសីល។
៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសកមិនប្រកបដោយមង្គលភ្ញាក់ផ្អើល។
៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសកប្រកាន់ជឿថា កម្មជាកុសលនិងអកុសលឲ្យផល មិនប្រកាន់ជឿមង្គលមានឫក្សពារវេលាជាដើមឲ្យផលឡើយ។
៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសកមិនសែ្វងរកទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈ អ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាឡើយ ហើយធ្វើទានតែក្នុងទក្ខិណេយ្យបុគ្គលក្នុងព្រះពុទ្ធសាសនានេះ។
ឧបាសកឯណាប្រកបដោយសម្បត្តិ ៥យ៉ាងនេះហើយ ឧបាសកនោះឈ្មោះថា “ ឧបាសករតនៈ “ គឺឧបាសកដូចជារតនវត្ថុមានកែវជាដើមផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺជាឧបាសកដូចជាផ្កាឈូកមានពណ៌ក្រហមផង ឈ្មោះថា “ ឧបាសកបុណ្ឌរីក” គឺឧបាសកដូចជាផ្កាឈូកមានពណ៌សផង។
«វិបត្តិនៃឧបាសក ៥យ៉ាង»
ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឲ្យវិនាសឈ្មោះថា “ វិបត្តិ” វិបត្តិនោះ
មាន ៥យ៉ាងគឺ៖
១-អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យ។
២-ទុស្សីលោ ហោតិ ឧបាសកទ្រុស្តសីល។
៣-កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល។
៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសកប្រកាន់ជឿថា មង្គលមានឫក្សពារវេលាជាដើមឲ្យផល មិនប្រកាន់ជឿថាកម្មកុសល និងអកុសល ឲ្យផលឡើយ។
៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសកសែ្វងរកតែទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈអ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនា ហើយធ្វើនូវទានដល់ទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះ។
ឧបាសកឯណា ប្រកបដោយវិបត្តិ ៥យ៉ាងនេះ ត្រង់វិបត្តិឯណាមួយហើយ ឧបាសកនោះឈ្មោះថា “ ឧបាសកចណ្ឌាល” គឺឧបាសកដូចជាមនុស្សចណ្ឌាលផង ឈ្មោះថា “ ឧបាសកមលៈ” គឺឧបាសកមានធម៌មន្ទិលសៅហ្មងផង ឈ្មោះថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសកដែលអ្នកប្រាជ្ញទាំងឡាយលោកតិះដៀលផង។
(ដកស្រង់ចេញពីសៀវភៅគិហិបដិបត្តិពិស្តារ របស់ ម.ឧ កៅ-ឈឺន)
ដោយ៥០០០ឆ្នាំ
images/articles/291/image.jpeg
កុសលកម្មបទ និង អកុសលកម្មបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។
អកុសលកម្មបទ១០
* តើអ្វីទៅជាអកុសលកម្មបថ?គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយទុច្ចរិត៣
១-បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។
២-អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។
វចីទុច្ចរិត៤
១- មុសាវាទា កិរិយាពោលដោយពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។
៣-ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត៣
១- អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។
២- ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣-មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។
កុសលកម្មបទ១០
* តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសម្រេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយសុចរិត៣
១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។
វចីសុចរិត៤
១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត៣
១- អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។
២- អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។
កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។
ប្រភព
ដោយ៥០០០ឆ្នាំ