Wednesday, 21 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 36,155
Today
Yesterday 145,877
This Month 4,740,287
Total ១៨៨,៥៧៦,៥០២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (15986 Read)

អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សី



 
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សី

ពាក្យ​ថា សីល មាន​ន័យ​ថា ការ​កាន់​ចរិយា​,ល្អ,សង្រួម,ចរិយា,នេះ​គឺ​ជា​ពាក្យ​ថា សីល។

ពាក្យ​ថា សុខ បើជា​គុណ​នាម​គឺ​មាន​ន័យ​ថា ដែល​សប្បាយ​ ងាយ ស្រួល ស្រណុក សម្រាន្ត តែ​បើ​ជា​នាម​វិញ​មាន​ន័យ​ថា សេចក្ដី​សប្បាយ ដំណើរ​ងាយ ដំណើរ​ស្រួល ដំណើរ​ស្រណុក ជាដដើម។

មនុស្ស​ដែល​រស់​នៅ​លើ​ភព​ផែន​ដី​នេះ គឺ​សុទ្ធ​តែ​ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​សុខ​គ្រប់ៗ​គ្នា ទាំង​គ្រហស្ថ​ទាំង​បព្វជិត ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ​ជា​ដើមគឺ​ប្រាថ្នា​នូវ​សេចក្ដី​សុខ​ដូច​ៗ​គ្នា។

សូម្បី​តែ​ចោរ ដែល​ខំ​លួច​កេង​ប្រវ័ញ្ច(​បញ្ឆោត​) គេ​ទាំង​យប់​ទាំង​ថ្ងៃ​គឺ​ដើម្បី​តែ​សេចក្ដី​សុខ​នោះ​ឯង។

មនុស្ស​ល្ងង់​ ចិត្ត​ដែល​ចង់​បាន​នូវ​សេចក្ដី​សុខ​គឺ​ច្រើន​តែ​ធ្វើ​អ្វី​ដែល​ខុស​ពី​ច្បាប់​នៃ​ការ​ពិត ឬ​ ខុស​ពីច្បាប់​នៃ​ធ្មជាតិ។

មនុស្ស​ឆ្លាត​ ស្វែង​រក​នូវ​សេចក្ដី​សុខ គឺ​ ស្វែង​រក​ដោយ​ឧត្ដមបញ្ញា មិន​ដើរ​ផ្លូវ​កាត់​ព្រោះ​ហេតុ​តែ​ចង់​បាន​នូវ​សេចក្ដី​សុខ​នោះ​ឡើយ។

អ្នក​ប្រាជ្ញ មិន​ដែល​ចម្រើន​នូវ​សេចក្ដី​សុខ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ណា​ម្នាក់​ឡើយ។

សេចក្ដី​សុខ​ដែល​កើត​ឡើង ព្រោះ​តែ​ការ​បៀតបៀន​មនុស្ស​សត្វ​ទាំង​ឡាយ សេចក្ដី​សុខ​នោះ​គឺ​ជា​សេចក្ដី​សុខ​ក្លែង​ក្លាយ សេចក្ដី​សុខ​មិន​ពិត​ប្រាកដ​សូម្បី​តែ​សេចក្ដី​សុខ​មួយ​ចំណិត​បញ្ជាក់​ថា ត្រឹម​ត្រូវ​នោះ​គឺ​គ្មាន​សោះ​ឡើយ។

វិថី​ដួង​ចិត្ត​នៃ​អ្នក​ប្រាជ្ញ បាន​មើល​ឃើញ​យ៉ាង​ច្បាស់ពិត​ប្រាកដ​ថា សេចក្ដី​សុខ​ដែល​កើត​ឡើង​ព្រោះ​តែ​ការ​វៀរ​ចាក​នូវ​បាប​ធម៌​ទាំង​ឡាយ អសីលធម៌​ជា​ដើម។

អ្វី​ទៅ​ជា​អសីលធម៌​នោះ គឺ ចិត្ត​ដែល​មិន​មាន​នូវ​សីល​នោះ​ឯង។

សេចក្ដី​សុខ​៣​ប្រការ ដែល​ត្រូវ​បាន​សម្រាប់​ជន​ដែល​ឆ្លាត​ឈ្លាស​គឺ​មក​ពី​ការ​រក្សា​សីល​នោះ​ឯង។

សេចក្ដី​សុខ ៣ យ៉ាង​នោះ​គឺ

១- សុខ​ព្រោះ​ការ​សរសើរ
២- សុខ​ព្រោះ​មាន​ភោគៈ
៣- សុខ​ព្រោះ​បាន​នូវ​សម្បត្តិ​សុគតិ

នេះ​គឺ​ជា​សេចក្ដី​សុខ ៣ យ៉ាង ដែល​កើត​ឡើង​ព្រោះ​តែ​ការ​រក្សា​សីល ហើយ​មិន​មែន​មាន​តែ​៣នឹង​នោះ​ទេ នៅ​មាន​ច្រើន​ទៀត​ដែល​មិន​អាច​នឹងយក​មក​ពណ៌នា​ឲ្យ​អស់​បាន។

ដូច្នេះ​ពុទ្ធបរិស័ទ​ទាំង​ឡាយ បើ​សិន​ជា​ចង់​បាន​នូវ​សេចក្ដី​សុខ​ពិត​មែន​នោះ គឺ ត្រូវ​តែ​នាំ​គ្នា​រក្សា​សីល​ឲ្យ​បាន​ល្អ កុំ​ឲ្យ​សីល​មាន​សេចក្ដី​សៅហ្មង មាន​មន្ទិល​ និង កុំ​ឲ្យ​សីល​ប្រឡាក់​ប្រឡូក​ដោយ​ភាព​មិន​បរិសុទ្ធ​ឲ្យ​សោះ ធ្វើ​បែប​នេះបាន​មែន នោះ​យើង​នឹង​បាន​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ​មិន​ខាន​ឡើយ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (6858 Read)
អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​ ៥ យ៉ាង
Public date : 04, Jun 2020 (18615 Read)
ក្លិនក្រអូប​នៃ​សីល
Public date : 29, Jan 2021 (30292 Read)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
Public date : 25, Jul 2019 (11366 Read)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
Public date : 03, Jan 2021 (15898 Read)
កំចាត់ភាពអាត្មានិយម
Public date : 25, May 2020 (18183 Read)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
Public date : 28, Jul 2019 (10117 Read)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
Public date : 18, Aug 2019 (10439 Read)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).