15
Saturday, 01 Oct B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 9,691
Today
Yesterday 83,355
This Month 9,691
Total ២៧៥,០៩២,៩១៤
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/1052/Untitled-1-Recovered.jpg
ពិចារណា​អានិសង្ស​របស់​មេត្តា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណា​អានិសង្ស​របស់​មេត្តា ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្តី​ក្រោធ គឺ មេត្តា ។ សេចក្តី​ក្រោធ​មាន​ទោសបង្ក​ផល​អាក្រក់ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃ​លែ​ង​ដូច្នោះ​ដែរ ។ កាល​បើ​ដូច​នេះ​ទើប​គួរ​រម្ងាប់​សេចក្តី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួសវិញ ឲ្យ​មេត្តា​ហ្នឹង​ឯង​ ជួយ​កម្ចាត់​កម្ចាយ​ និង​ការ​ពារ​រារាំង​សេចក្តី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្ថាពរ ។
images/articles/1053/Untitled-1-Recovered.jpg
មិន​ជា​ទាសៈ​របស់​អតីត​កាល
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អ្វី​ៗ​ដែល​ជា​អតីត បាន​កន្លង​ទៅ​ហើយ ហៅ​ឲ្យ​ត្រឡប់​មក​វិញ​មិន​បាន​ឡើយ ទោះ​ជា​ខំស្រែក​យំ​អង្វរ​សូម​ដោយ​ទុក្ខ​ទោ​មនស្ស​យ៉ាង​ណា​ក៏​ដោយ អតីត​ក៏​គង់​នៅ​តែ​ជា​អតីត​ដដែល ។ តាម​ពិត អ្វី​ដែល​ថា​ធ្វើ​សា​ជា​ថ្មី​នោះ គឺ​បាន​ត្រឹម​តែ​ជា​ការ​កែ​ខៃ​ប៉ុណ្ណោះ ដូច​ជា​ការ​ធ្វើ​ខុស​ទៅ​ហើយ​ត្រូវ​ធ្វើ​សា​ថ្មី​គឺ​កែ​ខៃ​ឲ្យ​បាន​ត្រឹម​ត្រូវ និយាយ​ខុស​ហួស​ទៅ​ហើយ ខំ​ប្រឹង​និយាយ​សាថ្មី​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវនេះ​ជា​ការ​កែ​ខៃ ប៉ុន្តែ​អ្វី​ដែល​ខុស​ព្រោះ​ការ​ធ្វើ​ ឬ​ព្រោះ​ការ​និយាយ​នោះ វា​បាន​កន្លង​ទៅ​ហើយ នឹង​ចាប់​ទាញ​វា​យក​មក​វិញ​ដើម្បី​កុំ​ឲ្យ​វា​យ៉ាង​ហ្នឹង គឺ​មិន​បាន​ជា​ដាច់​ខាត ព្រោះ​អតីត​មិន​អាច​ត្រឡប់​មក​ជា​បច្ចុប្បន្ន​ឡើយ ។ មនុស្ស​ដែល​ធ្លាប់​មាន​ដំបៅ​ហើយ តើ​នឹង​ថា​មិន​ធ្លាប់​មាន​ដំបៅ​យ៉ាង​ម៉េច​កើត​ទៅ វា​ត្រូវ​តែ​ជា​ដំបៅ​ដែល​បាន​កើត​ហើយ​នោះ​ឯង ប៉ុន្តែ​ស្នាម​ដំបៅ​មាន​ឬ​មិន​មាន ស្រេច​ហើយ​តែ​នៅ​លើ​ការ​រក្សា ។ ស្នាម​ខាង​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា អ្វី​ដែល​បាន​ធ្វើ​​ហើយ វាជា​ការធ្វើ​ហើយ សុខ​ឬ​ទុក្ខ​វា​ក៏​បាន​កន្លង​ទៅ​ហើយ​ដែរ ។ នៅ​ពេល​នឹក​ត្រឡប់​ទៅ​រក​រឿង​រ៉ាវ​ដែល​កន្លង​ទៅ​ហើយ​នោះ សុខ​ឬ​ទុក្ខ​ក៏​បាន​កើត​ឡើង​​សាជា​ថ្មី​ទៀត ប៉ុន្តែ​ហេតុការណ៍​ផ្សេង​ៗ​នោះ​បាន​កន្លង​ទៅ​ហើយ ប្រៀប​ដូច​ជា​ទឹក​ដែល​ហូរ​ចុះ​ទៅ​ក្រោម គឺ​វា​ចេះ​តែ​ហូរ​ទៅ និង​ឆ្ងាយ​ទៅ​ជានិច្ច ។ ព្រោះ​ហេតុ​ដូច្នេះ ការ​ដែល​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស​និង​បាន​បាត់​បង់​សាប​សូន្យ​នូវ​អ្វី​មួយ​នោះ ក៏​សូម​ឲ្យ​វា​កន្លង​ទៅ​ចុះ កុំ​ទុក​ដាក់​រឿង​ដែល​កន្លង​ទៅ​ហើយ ឲ្យ​នៅ​ដុត​រោល​ខ្លួន​ឯង​ឥត​ប្រយោជន៍ កុំ​ព្រម​ជា​ទាសៈ របស់​អតីត កុំ​ឲ្យ​អតីត​មក​ក្តិច​ខ្ញាំ​បេះ​ដូង និង​កុំ​អង្គុយ​ជាមួយ​អតីត​ដោយ​ចិត្ត​សៅហ្មង​ឲ្យ​សោះ ។ ចូរ​កុំ​ឃាំង​ឬ​ដាក់​គុក​ខ្លួន​ឯង​ទុក​ជា​មួយ​នឹង​អតីត​ដោយ​ចិត្ត​ក្តៅ​ក្រហាយ​ឡើយ ព្រោះ​វា​ជាការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​ឥត​ប្រយោជន៍ ។ អតីត​កាល​ទោះ​ជា​យ៉ាង​ណា​ក៏​តាម​តែ​វាចុះ​ប៉ុន្តែបច្ចុប្បន្ន និង​អនាគត វា​នៅ​ជា​របស់​យើង សូម​ឲ្យ​ផ្តើម​ធ្វើ​ជា​ថ្មី សាង​ថ្មី ធ្វើ​បច្ចុប្បន្ន​ឲ្យ​ល្អ​ជា​ទី​បំផុត ដូច្នេះ​អានាគត នឹង​បាន​ល្អ​ជា​ប្រាកដ ។ បច្ចុប្បន្ន​នឹង​ក្លាយ​ជា​អតីត​របស់​អនាគត​ទើប​ត្រូវ​សាង​អនាគត​ដោយ​បច្ចុប្បន្ន​ហ្នឹង​ឯង ។ មនុស្ស​ខ្លះ​លិច​ចូល​ក្នុង​អតីត​ដោយ​ចិត្ត​សៅ​ហ្មង រហូត​ដល់​ខូច​អស់​នូវ​បច្ចុប្បន្ន ចំណែក​អនាគត​ក៏​ងងឹត​ស្លុប​ឥត​រស្មី​ព្រោះ​ដូច្នេះ ចូរ​កុំ​ជាទាសៈរបស់​អតីត ពោល​គឺ​កុំ​យក​អតីត​ជា​ចៅ​ហ្វាយ​នាយ​ឡើយ ។ នៅ​ក្នុង​​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​បាន​ទូន្មាន​ថា​កិលេស​ជាតិ​ណា ដែល​មាន​អារម្មណ៍​ជា​អតីត កិលេស​ជាតិ នោះ​ចូរ​រី​ឯ​ស្ងួត​ទៅ កង្វល់​ក្នុង​អនាគត​ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ខន្ធ​ជា​បច្ចុប្បន្ន​នេះ ទេ អ្នក​នឹង​ជា​បុគ្គល​ស្ងប់​ហើយ​ត្រាច់​ទៅ ។ មិនខ្វាយ​ខ្វល់​ក្នុងរឿង​អនាគត មិន​សោក​សៅ​ចំពោះ​អតីត ជា​អ្នក​ឃើញ​ស្ងាត់​សូន្យ​ចាក​សត្វ​ក្នុង​ផស្សៈ តាម​ទ្វារ​ទាំង​៦ យ៉ាង​នេះ អត់​នរណា​នាំ​ទៅ​ដោយ​ការ​យល់​ខុស​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1070/Untitled-1-Recovered.jpg
មិន​មាន​អ្វី​នៅ​នា​និព្វាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
មិន​មាន​អ្វី​នៅ​នា​និព្វាន និរវាណៈ​ ស្ថិត​នៅ​លើ​ពាក្យ​ពេចន៍​ភាសា ដែល​មា​ន​លក្ខណៈ​ជា​ទិ្វ​ភាវៈ (គូ​ៗ) ហើយ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ការ​ប្រៀប​ធៀប​ទាំង​ឡាយ ។ ដូចនេះ​ទើប​ជា​ការ​ពិត​ដែល​ថា និរវណៈ គឺ​ស្ថិត​នៅ​លើ​អ្វី​ ដែល​យើង​នាំ​គ្នា​បញ្ញាត្ត​ថា​ជា​អំពើល្អ​ អំពើ​អាក្រក់​ ភាព​ត្រឹម​ត្រូវ​ ភាព​ខុស​ឆ្គង​ ការតាំង​នៅ​ ការ​មិន​តាំង​នៅ​ សូម្បី​តែ​ពាក្យ​ថា " សេចក្តី​សុខ " ដែល​យើង​នាំ​យក​មក​ប្រើ​ ដើម្បី​អធិប្បាយ​នូវនិរវាណៈ
images/articles/1077/Untitled-1-Recovered.jpg
ការ​សម្លឹង​គុណ​និង​ទោស
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ការ​សម្លឹង​គុណ​និង​ទោស ការ​សម្លឹង​គុណ​និង​ទោស​នោះ បាន​ដល់​គុណ និង ទោស​នៃ​អ្វី​ៗ ដែល​មាន​ការ​ទាក់​ទង​នឹង​យើង គឺ​យើងត្រូវ​សម្លឹង ត្រូវ​សិក្សា​សង្កេត​ពិនិត្យ​ឲ្យ​បាន​យល់​ដឹង​ច្បាស់ ។ ជា​ធម្មតា​របស់​ផ្សេង​ៗ​នៅ​ក្នុង​លោក​ ដែល​ជា​សង្ខតធម៌​មាន​បច្ច័យ​តាក់​តែង ឬ​នៅ​ក្នុង​លោក​ដែល​ជា​លោក​ធម៌​មាន​លាភ​មាន​យស សរសើរ​សុខ ប្រកប​ដោយ​ភាព​បោក​ប្រាស់
images/articles/1084/Untitled-1-Recovered.jpg
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់ ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង​ ទ្រង់​បាន​បំពេញ​នូវ​ព្រះ​បារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះ​អង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ឯង ។ ព្រះ​អង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេង​ៗ ទ្រង់​មិន​ក្រោធ​ឡើយ ទ្រង់​យក​សេចក្តី​ល្អ​ចូល​មក​ជំនួស ។
images/articles/1089/________________________.jpg
ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
សូម​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ ជា​មនុស្ស​ធ្ងន់​ក្នុង​ហេតុ​ផល ព្រោះ​ថា​អ្វី​ៗ ទាំង​អស់​ក្នុង​លោក​យើង​នេះ​សុទ្ធ​តែ​មាន​ហេតុ​ផល​ទាំង​អស់ ។ អំពើ​អាក្រក់​ក៏​មាន​ហេតុ​នៃ​អំពើ​អាក្រក់ អំពើ​ល្អ ក៏​មាន​ហេតុ​នៃ​អំពើ​ល្អ​ដែរ ។ ធម៌​ទាំង​ឡាយ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​មាំ​មួន​ឡើយ ។ កាល​សេចក្តី​ក្រោធ​បាត់​បង់​ទៅ សេចក្តី​ស្រឡាញ់​ក៏​ចូល​មក​ជំនួស ភាព​ជាសត្រូវ​ក៏​ក្លាយ​ជា​មិត្តភ្លើង​ព្យាបាទ​ក៏​ក្លាយ​ជា​ទឹក​មន្ត​ដ៏​ស័ក្តិ​សិទ្ធ​គឺ​មេត្តា​ធម៌ ការ​ដុត​រោល​ចិត្ត​ឲ្យ​ពុះ​ក្តៅ​ក៏​ក្លាយ​ទៅ​ជា​ការ​ស្រេច​ស្រព​ចិត្ត​ឲ្យ​ផូរ​ផង់ ឲ្យ​ស្រស់​ថ្លា នៅ​ដោយ​សេចក្តី​សខ​ស្ងប់ ។ ការ​ឲ្យ​ទាន​ត្រូវ​បដិបត្តិ​ឲ្យ​ជា​ប្រចាំ ឲ្យ​ទៅ​ជា​ទម្លាប់​មាន​ឧបនិស្ស័យ​ក្នុង​ការ​ឲ្យ​ទាន សប្បាយ​ចិត្ត​នឹង​ឲ្យ​លុះ​ឲ្យ​រួច​ហើយ​រមែង​មាន​នូវសេចក្តី​សុខ ។ចំពោះ​វិធី​បដិបត្តិ​កម្ចាត់​សេចក្តី​ក្រោធ ដោយ​អាស្រ័យ​ការ​ឲ្យ​ទាន​នេះ គឺ​ត្រូវ​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ឲ្យ​ដល់​មនុស្ស​ដែល​ខឹង​ក្រោធ ឬ​ស្អប់​នើ និង​ទទួល​យក​របស់​ដែល​គេ​នោះ​ឲ្យ​មក​ខ្លួន​វិញ​ផង ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ឲ្យ​កុំ​ខាន ព្រោះ​ការ​ឲ្យ​ទាន​ជា​ការ​ចង​មិត្ត​ ដូច្នេះ ត្រូវ​តែ​ឲ្យ​រឿយ​ៗ ព្រម​ដោយ​ពាក្យ​សម្តី​ពី​រោះ​ប្រកប​ផ្សំ​ទៀត​ផង ។ ការ​ឲ្យ​ទាន​គឺ​ជា​ការ​ធ្វើ​ចម្បាំង​ គឺ​ច្បាំង​នឹង​សេចក្តី​កំណាញ់​ផង ច្បាំង​នឹង​ខ្មាំង​គឺ​សេចក្តី​ក្រោធ​ក្នុង​ខ្លួន​យើង​ផង ។ តាម​ធម្មតា បើ​មនុស្ស​ណា​ដែល​យើង​មិន​ខឹង មិន​ស្អប់​ទេ យើង​អាច​ឲ្យ​បាន គ្រាន់​តែ​យើង​មិន​កំណាញ់ ប៉ុណ្ណឹង​យើង​ឲ្យ​បាន​ហើយ​ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​យើង​ខឹង​ក្រោធ​យើង​ស្អប់​វិញ​នោះ យើង​ពិត​ជា​លំបាក​បដិបត្តិ​ក្នុង​វិធី​នេះ​ណាស់ ដូច្នេះ​យើង​ត្រូវ​កុំ​ភ្លេច​ថា " សត្រូវ​របស់​យើង​ពិត​ប្រាកដ គឺ​សេចក្តី​ក្រោធ យើង​ធ្វើ​សង្គ្រាម​ជា​មួយ​សេចក្តី​ក្រោធ ដោយ​ការ​ឲ្យ​ទាន " ។ ការ​ឲ្យ​ទាន ជា​វិធី​កែ​ខៃ​ដោះ​ស្រាយ​សេចក្តី​ក្រោធ​ដែល​នាំ​ឲ្យ​សម្រេច​ផល​បាន​ល្អ ប្រសើរ និង នាំឲ្យ​យើង​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​ដោយ​វិធី​ផ្សេង​ៗ ទៀត​ផង ។ការ​ឲ្យ​ទាន​អាច​រម្ងាប់​នូវ​ការ​ចង​ពៀរ​វេរា ដែល​មាន​មក​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ឲ្យ​ស្ងប់​ទៅ​បាន ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត ។ ការ​ឲ្យ​ទាន ជា​មេត្តា​ ករុណា​ដែល​សម្តែង​ចេញ​មក​ខាង​ក្រៅ​តាម​រយះ​នៃ​កាយ​កម្ម​ឬ​វចី​កម្ម ។ ការ​ឲ្យ​ទាន​ជា​គ្រឿង​ហ្វឹក​ហាត់​មនុស្ស​ដែល​មិន​ទាន់​ហ្វឹក​ហាត់​បាន ។ ការ​ឲ្យ​ទានរមែង​ញ៉ាំង​នូវ​របស់​ដែល​ប្រាថ្នា​ទាំង​ពួង​ឲ្យ​បាន​សម្រេច ។ អ្នក​ឲ្យ​ទាន​ក៏​រីក​រាយ​ចិត្ត​នឹង​អំពើ​ល្អរបស់​ខ្លួន​រី​ឯ​អ្នក​ទទួល​ក៏​បាន​នូវ​សេចក្តី​សុខ ។ការ​ឲ្យ​ទាន​គឺ​ជា​បារមី​ទី ១ ដែល​នាំ​ឲ្យ​ព្រះ​បរម​ពោធិ​សត្វ​​បាន​ត្រាស់​ដឹង​ថា​ជា​ព្រះ​សម្មាសម្ពុទ្ធ ។ បុគ្គល​ដែល​មិន​មែន​ជា​បុគ្គល​ពោល រមែង​សរសើរ​​ការ​ឲ្យ​ទាន ។ អត្ថបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1090/Untitled-1-Recovered.jpg
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​ - សេចក្តី​ក្រោធ​មិន​ល្អ​ឡើយ ។ - សេចក្តី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ហា​ដូច​ជា​ស្នឹម​នៃ​សាស្ត្រា​វុធ ។ -សេចក្តី​ក្រោធ​បង្ក​ការ​វិនាស។ -សេចក្តី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។ -បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ ។ -នៅ​ពេល​ណា​សេចក្តី​ក្រោធ​គ្រប​សង្កត់​នៅ​ពេល​នោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។
images/articles/1093/Untitled-1-Recovered.jpg
អានិសង្ស​មេត្តា​១១យ៉ាង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អានិសង្ស​មេត្តា​១១យ៉ាង ១. សខំ សុបតិ ដេក​លក់​ជា​សុខ ២. សុខំ បដិពុជ្ឈតិ ភ្ញាក់​ឡើង​សុខ ៣. ន បាបកំ សុបិនំ បស្សតិ មិន​យល់​សប្តិអាក្រក់ ៤. មនុស្សនំ បិយោ ហោតិ ជា​ទី​ស្រឡាញ់​របស់​ពួក​មនុស្ស ៥. អមនុស្សានំ បិយោ ហោតិ ជា​ទី​ស្រឡាញ់​របស់​ពួក​អមនុស្ស ៦. ទេវតា រក្ខន្តិ ពួក​ទេវតា​តែង​រក្សា ៧. នស្ស អគ្គិវា វិសំ វា កមតិ ភ្លើង​ក្តី​ថ្នាំ​ពិស​ក្តី​គ្រឿង សាស្ត្រាវុធ​ក្តី មិន​អាច​មក​ជិត​កាយ​ធ្វើ​ នូវ​អន្តរាយ​ឡើង
images/articles/1100/Untitled-1-Recovered.jpg
ប្រេត​២១​ពួក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ប្រេត​២១​ពួក ១- អដ្ឋិសង្ខលិកប្រេត (ប្រេត​មាន​តែ​រាង​ឆ្អឹង) ប្រេត​នេះ​មាន​នៅ​ជើង​ភ្នំ​គិជ្ឈកូដ ដែល​ព្រះ​មហាមោគ្គល្លាន​ត្ថេរ​លោក​បាន​ឃើញ​ប្រេត​នេះ​កំពុង​តែ​អណ្តែត​ឯ​អាកាស មាន​ពពួក​ត្មោត​ពពួក​សត្វ​ខ្លែង​ប្រមង់​ដេញ​តាម​ចោម​រោម​ឆាប​ចឹក អដ្ឋិសង្ខលិក​ប្រេត​នោះ ក៏​ចេះ​ស្រែក​ថ្ងូរ​នៅ​នឹង​ជើង​ភ្នំ​គិជ្ឈកូដ​នោះ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​បុព្វ​កម្ម​នៃ​សត្វ​ប្រេត​នេះ​ថា
images/articles/1103/Untitled-1-Recovered.jpg
អដ្ឋកថា​មតកភត្ត​ជា​តក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អដ្ឋកថា​មតកភត្ត​ជា​តក ព្រះ​សាស្តា​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​នឹង​ព្រះ​វិហារ​ជេត​វ័ន​ទ្រង់​ប្រារព្ធ​មតកភត្ត ទើប​ត្រាស់​ព្រះ​ធម្ម​ទេសនា​នេះ មាន​ពាក្យ​ផ្តើម​ថា​ក្នុង​កាល​នោះ​មនុស្ស​ទាំង​ឡាយ​សម្លាប់​ពពែ ជា​ដើម​យ៉ាង​ច្រើន​ឲ្យ​មតកភត្ត ឧទ្ទិស​ដល់​ញាតិ​ទាំង​ឡាយ ដែល​ស្លាប់​ទៅ​ហើយ ភិក្ខុ​ទាំង​ឡាយ​ឃើញ​មនុស្ស​ទាំង​នោះ​ធ្វើ​យ៉ាង​នោះ​ទើប​ក្រាប​ទូល​សួរ​ព្រះ​សាស្តា​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ពេល​នេះ​មនុស្ស​ទាំង​ឡាយ​
images/articles/1104/Untitled-1-Recovered.jpg
ពោធិបក្ខិយធម៌​៣៧
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពោធិបក្ខិយធម៌​៣៧ ពោធិបក្ខិយធម៌ មាន​វចនត្ថថា ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិ​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​៤ ដូច្នោះ​ធម្មជាតិ​នោះ​ឈ្មោះ​ថា ពោធិ ។ ពោធិបក្ខិយធម៌ ៣៧​នោះ​គឺ សតិប្បដ្ឋាន​៤ សម្មប្បធាន ៤ ឥទ្ធិបាទ​៤ ឥន្ទិយ​៥ ពល៥ ពោជ្ឈង្គ​៧ និង មគ្គមានអង្គ​៨ ។ - សតិប្បដ្ឋាន​៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្ត​ធម្មេសុ បមុខា បធានា ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ
images/articles/1105/Untitled-1-Recovered.jpg
ពុទ្ធជ័យមង្គល
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ពុទ្ធជ័យមង្គល ១ ពាហុំ សសហ្សមភិនិម្មិតសាវុធន្តំ គ្រីមេខលំ ឧទិតឃោរសសេនមារំ ទានាទិធម្មវិធីនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះ​មុនិន្ទលោកាចារ្យ ផ្ចាញ់​ក្រុង​មារ​ចិត្ត​មោហន្ធ និមិត្ត​ដៃ​មួយ​ពាន់​កាន់​សាស្តា្រវុធនានា ។ ជិះ​គ្រីមេខល​ជាតិ កោញ្ចនាទ​ខ្ទរ​ពសុធា ព្រម​ដោយ​មាសេនា ពន្លឹក​លោន់​កង​ស័ព្ធ​ស៊ាន ។ ដោយ​ធម្ម​វីធី​ទាន​បារមី​ជា​ប្រធាន​ក្រុង​មារ​ចាញ់​ទ្រង់​ញាណ
images/articles/1123/Untitled-1-Recovered.jpg
សីហសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
សីហសូត្រ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​កូដា​គារ​សាលានា​មហាវ័ន ទៀប​ក្រុង​សាលី ។ គ្រានោះ​សីហសេនា​ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​សីហសេនាបតី​អង្គយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​សួរ​ព្រះ​អង្គ​អាច​នឹង​បញ្ញត្ត​ផលទាន​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​បាន​ឬ​ទេ ។
images/articles/1124/Untitled-1-Recovered.jpg
ទានានិសង្សសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ទានានិសង្សសូត្រ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អា​និសង្ស​ក្នុង​ទាន​នេះ មាន​៥ យ៉ាង​ ។ ៥ យ៉ាង​ដូម្តេច​ខ្លះ ។ គឺ​ជា​ទី​ស្រឡាញ់​ជាគាប់​ចិត្ត​ជន​ច្រើន​១ ពួក​សប្បុរស​អ្នក​ស្ងប់​ រមែង​គប់​រក​១ មាន​កិត្តិសព្ទ​ដ៏​ពិរោះ​ខ្ចរខ្ចាយ​ទៅ ១ មិន​បាន​ប្រាស​ចាក​ធម៌​របស់​គ្រហស្ថ ១ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​រមែង​កើត​ក្នុង​សុគតិ សួគឥ ទេវលោក ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​អានិសង្ស​ក្នុង​ទាន​ទាំង​៥ យ៉ាង​ ។
images/articles/1125/Untitled-1-Recovered.jpg
កាល​ទាន​សូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កាល​ទាន​សូត្រ (បិដក​លេខ ៤៤ ទំព័រ ៨១ ដល់​៨២) ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ទាន​នេះ​មាន​៥ យ៉ាង​ ។ ៥ យ៉ាង​ដូចម្តេច ខ្លះ ។ គឺ​ឲ្យ​ទាន​ដល់​អ្នក​មក​ថ្មី ១ ឲ្យ​ទាន​ដល់​អ្នក​មាន​ដំណើរ ១ ឲ្យ​ទាន​អ្នក​មាន​ជំងឺ ១ ឲ្យ​ទាន​ក្នុង​ពេល​អត់​បាយ ១ បាន​តម្កល់​ស្រូវ​ថ្មី ផ្លែ​ឈើ​ដំបូង​ដល់​បុគ្គល​មាន​សីល​ទាំង​ឡាយ​ជា​ដំបូង​១ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជាកាល​ទាន ៥ យ៉ាង ។
images/articles/1126/yyyyyyyyyyyy.jpg
ភោជនទាន​សូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ភោជនទាន​សូត្រ (បិដក​លេខ ៤៤ ទំព័រ ៨២ ដល់ ៨៣) ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាយក​កាល​ឲ្យ​ភោជនាហារ​ឈ្មោះ​ថា​ឲ្យ​ស្ថាន ៥ យ៉ាង​ដល់​បដិគ្គាហក​ទាំង​ឡាយ ។ ស្ថាន ៥ យ៉ាង​ដូចម្តេច ខ្លះ ។ គឺ​ឲ្យ​អាយុ ១ ឲ្យ​ពណ៌​សម្បុរ ១ ឲ្យ​សុខ ១ ឲ្យ​កម្លាំង​១ ឲ្យ​បដិភាណ​គឺ​ប្រាជ្ញា​វាង​វៃ ១ ។ បុគ្គល​ដែល​បាន​ឲ្យ​អាយុ​ហើយ រមែង​បាន​ចំណែក​អាយុ​ទិព្វ ឬ អាយុ​ជា​មនុស្ស ឲ្យ​ពណ៌​សម្បុររមែង​បាន​ចំណែក​សុខ​ទិព្វ​
images/articles/1136/Untitled-1-Recovered.jpg
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថា​របស់​ព្រះ​សីលវត្ថេរ បិដក​លេខ ៥៧ ទំព័រ ២៨ សីល​មេវិធ សិក្ខេថ អស្មី លោកេ សុសិក្ខិតំ សីលំ ហិ សព្វសម្បត្តី ឧបនាមេតិ សេវិតំ ។ បុគ្គល​គប្បី​សិក្សា​នូវ​សីល ឲ្យ​ជា​សីល​ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ក្នុងលោក​នេះ ព្រោះ​ថា សីល​ដែល​បុគ្គល​សេព​ហើយ រមែង​បង្អោន​មក​នូវ​សម្បត្តិ​ទាំង​ពួង ។ សីលំ រក្ខេយ្យ មេធាវិ បត្ថយា​នា សុខេ បសំសំ វត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
images/articles/1146/Untitled-1-Recovered.jpg
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ បិដកលេខ ៥៧ ទំព័រ ៥៦ បស្សាមិ លោកេ សធនេ មនុស្សេ លទ្ធាន វិត្តំ ន ទទន្តិ មោហា​ ។ អាត្មា​បាន​ឃើញ​នូវ​មនុស្ស​ទាំង​ឡាយ បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ​ក្នុង​លោក (ពួក​មនុស្ស​ទាំង​នោះ) លុះ​បាន​ទ្រព្យ​គាប់​ចិត្ត​ហើយ មិន​ឲ្យ (ដល់​បុគ្គល​ណា​មួយ​ឡើយ) ព្រោះ​តែ​សេចក្តី​វង្វេង ។ លទ្ធា ធនំ សន្មិចយំ ករោន្តិ ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។
images/articles/1147/Untitled-1-Recovered.jpg
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ បិដក​លេខ​ ៥៧ ទំព័រ ៧២ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា​ ។ (ព្រះ​អង្គុលិមាល​ត្ថេរ​ពោល​ថា) បុគ្គល​ណា​ប្រមាទ​ក្នុង​កាល​មុន ហើយ​មិន​ប្រមាទ​ក្នុង​កាល​ខាង​ក្រោយ បុគ្គល​នោះ​រមែង​មុន ហើយ​មិន​ប្រមាទ​ក្នុង​កាល​ខាង​ក្រោយ បុគ្គល​នោះរមែង​ញ៉ាំង​លោក​នេះ​ឲ្យ​រុង​រឿង​ ដូច​ព្រះ​ចន្ទ​ផុត​ស្រឡៈ​ចាក​ពពក​។
images/articles/1148/Untitled-1-Recovered.jpg
ជរាសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ជរាសូត្រ បិដកលេខ ៥៤ ទំព័រ ២៧៥ (ព្រះសម្មាសម្ពុទ្ធទ្រង់​ត្រាស់​សម្តែង​ព្រះ​សូត្រនេះ​នៅ​នគរ លាកេត) អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ សចេបិ​ អតិច្ច ជីវតិ អថខោ សោ ជរសាបិ មិយ្យតិ ។ ជីវិតនេះ​មាន​ប្រមាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​១០០ ឆ្នាំ ប្រសិន​បើ​រស់​ហួស​ពី​១០០ ឆ្នាំ​ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជារា​ជា​ប្រាកដ ។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿