Saturday, 22 Jan B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 355
Today
Yesterday 99,651
This Month 1,852,210
Total ២៤៣,០៧២,៨០៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (13325 Read)

រឿង​ព្រះ​បាទ​នន្ទរាជ



 
រឿង​ព្រះ​បាទ​នន្ទរាជ
(ចាក អ. សំ.)
(អានិសង្ស​នៃ​ចីវរទាន​ដែល​ជន​ឲ្យ​ចំពោះ​ព្រះ​បច្ចេក​ពុទ្ធ)

កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​កុដុ​ម្តិកះ​មា្នក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​កំពុង​ដេរ​ចីវរ ដែល​មាន​សំពត់​មិន​គ្រប់​គ្រាន់​ត្រង់​អនុវា​ត​បណ្តោយ ។ កុដុម្តិកះ កាល​ឃើញ​លោក​ខ្វះ​សំពត់​ធ្វើ​អនុវាត​ដូច្នោះ ក៏​មាន​ចិត្ត​ជ្រះ​ថា្ល ហើយ​យក​សំពត់​សម្រាប់​បង់​ករ​របស់​ខ្លួន​ប្រគេន​លោក ។ លុះ​ស្លាប់​ទៅ​ដោយ​អានុភាព​នៃ​បុញ្ញ​កម្ម​នោះ​ឯង បុរស​នោះ​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ទេវលោក សោយ​សម្បត្តិ​ទិព្វ​អស់​កាល​ជា​យូរ​អង្វែង​ពេល​ច្បុត​មក​វិញ បាន​មក​កើត​នា​ត្រកូល​អមាត្យ​ម្នាក់ នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពារាណសី​១​យោជន៍​ ។

ទារក​នោះ​ចំរើន​វ័យ​ធំ​ឡើង​កាល​ណា ក៏​បាន​និយាយ​នឹង​មាតា​ថា លោក​ម្តាយ​ ថ្ងៃ​នេះ​ជា​ថ្ងៃ​លេង​នក្ខត្ត​ឬក្ស សូម​ម្តាយ​ឲ្យ​សំពត់​មួយ​មក​ខ្ញុំ​ៗ នឹង​ទៅ​លេង​នក្ខត្ត​ឬក្ស​នឹង​គេ ។ មាតា​បាន​ឲ្យ​សំពត់​មួយ​ដល់​កូន​នោះ​ៗ ពោល​ថា សំពត់​នេះ​មាន​សាច់​គ្រោត​គ្រាត​ណាស់​ ខ្ញុំ​មិន​យក​ទេ សូម​មា្តយ​ឲ្យ​សំពត់​ដទៃ​ទៀត ។ ម្តាយ​ឲ្យ​សំពត់​ដទៃ​ទៀត​តាម​ពាក្យ​សុំ​របស់​កូន​ៗ នោះ​ក៏​នៅ​តែ​ទន្ទេញ​ថា សំពត់​សាច់​គ្រោត​គ្រាត​ណាស់​ខ្ញុំ​មិន​យក​ទេ។​ ម្តាយ​ពោល​ថា ផ្ទះ​យើង​គ្មាន​សំពត់​សដទៃ​ទៀត​ល្អ​ជាង​នេះ​ទៀត​ទេ។ បុរស​កូន​និយាយ​ថា​បើ​ដូច្នោះ ខ្ញុំ​ទៅ​ស្វែង​រក​សំពត់​មួយ​ដ៏​គាប់​ចិត្ត​ឲ្យ​បាន ។ ម្តាយ​ពោល​ថា ម្តាយ​ឥត​មាន​ស្អប់​កូន​ឯង​ទេ គឺ​ចង់​ឲ្យ​កូន​ឯង​ បាន​សោយ​រាជ្យ​ ជា​ម្ចាស់​ផែន​ដី​នា នគរ​ពារាណសី​នេះ ។

បុរស​នោះ​ក៏​ថ្វាយ​បង្គំ​មាតា​ដើរ​ចូល​ទៅ​កាន់​នគរ​ពារាណសី​នៅ​ដេក​ទទូល​ក្បាល​លើ​ផែន​ថ្ម​មង្គល​ នា​ព្រះ​រាជោ​ធ្យាន ។​ពេល​នោះ​ជា​ថ្ងៃ​ទី​៧​ ដែល​ព្រះ​ចៅ​ពារាណសី​សោយ​ព្រហ​ទី​វង្គត​ទៅ ពួក​អមាត្យ​អ្នក​មុខ​អ្នក​ងារ​ក្នុង​នគរ បាន​ធ្វើ​ព្រះសព​សំស្ការ​ឈាបន​កិច្ច​តាម​ប្រពណី​ដល់​ព្រះ​រាជា ជា​ស្រេច​ក៏​ប្រឹក្សា​គ្នា​ថា ព្រះ​រាជា​របស់​យើង​មាន​តែ ព្រះ​រាជ​ធីតា​១​ព្រះ​អង្គ​ធម្មតា​ប្រទេស ត្រូវ​តែ​មាន​ជន​ម្នាក់​ជា​ប្រមុខ ទើប​អាច​ឋិត​ថេរ​ជា​យូរ​បាន​លុះ​គិត​ដូច្នោះ​ហើយ ក៏​រៀប​ចំ​បុរស្សរថ ទឹម​ដោយ​សេហ​សិន្ធ​ព​៤ មាន​ពណ៍​ដូច​ផ្កា​បុទុម ហើយ​ដំភល់​គ្រឿង​រាជក​កុធភណ្ឌ លើ​រថ​ទើប​លែង​ ទៅ​ ។

ចំណែក​បុស្សរថ ចេញ​ទៅ​តាម​ទ្វារ​ខាង​កើត​ ហើយចូល​ទៅ​កាន់​សួន​ឧទ្យាន ដើរ​ប្រទក្សិណ​បុរស​កំពុង​ដេក​៣​ជុំ នៅ​ឈប់​ស្ងៀម​បំរុង​នឹង​ឲ្យ​បុរស​នោះ​ឡើង​ជិះ ។ ឯ​រាជ​បរោហិត​ដែល​ទៅ​តាម​ ក៏​បើក​ជាយ​សំពត់​ឡើង ហើយ​ក្រឡេក​មើល​ផ្ទៃ​ជើង​ទើប​ទាយ​ថា បុរស​នេះ​គួរ​នឹង​បាន​សោយ​រាជ្យ​ជា​ម្ចាស់​ផែន​ដី​ហើយ​បាន​ប្រគុំ​ពិណ​ពាទ្យ ភ្លេង​ព្រះ​រាជ​ទ្រព្យ​អស់​វារះ​៣​ដង ។​លំដាប់​នោះ​បុរស​បើក​មុខ​ឡើង​សួរ​ថា អ្នក​ទាំង​ឡាយ​មក​ប្រជុំ​គ្នា​ក្នុង​ទី​នេះ​តើ​មាន​ការ​អ្វី?​ ជន​ទាំង​ឡាយ​ពោល​ថា បពិត្រ​ព្រះ​សម្មតិទេព ឥឡូវ​នេះ​រាជ្យ​ក្រុង​ពារាណសី​នេះ​ត្រូវ​ធ្លាក់​មក​លើ​ព្រះ​អង្គ​ហើយ​សូម​ទ្រង់​ទទួល​យក​តាម​គាប់​ព្រះ​រាជ​ហរទ័យ ។ បុរស​ថា ចុះ​ព្រហ​រាជា​របស់​អ្នក​ទៅ​ណា? ព្រះ​រាជា​របស់​យើង​ទ្រង់​សោយ​ព្រះ​ទីវង្គត់​ទៅ​ហើយ ។ ចុះ​ព្រះ​រាជ​បុត្រ​ក្តី​ព្រះ​រាជ​ធីតា​ក្តី​មិន​មាន​ទេ​ឬ?
មាន​តែ ព្រះ​រាជ​ធីតា ។ បើ​ដូច្នោះ​យើង​នឹង​ទទួល​សោយ​រាជ្យ បំពេញ​បំណង​អ្នក​ទាំង​ឡាយ​ចុះ ។

ជន​ទាំង​ឡាយ​ ក៏​ចាត់​ចែង​មណ្ឌល​សម្រាប់​អភិសេក​មួយ​រំពេច លុះ​ធ្វើ​រួចក៏​អភេសេក​ក្នុង​មណ្ឌល​សម្រាប់​ភិសេក​មួយ​រំពេច លុះ​ធ្វើ​រួ​ច​ក៏​អភិសេក​ក្នុង​មណ្ឌប​នោះ​ឯង ថ្វាយ​ព្រះ​នាម​ព្រះ​រាជា​ថ្មី​ថា ព្រះ​បាទ​នន្ទរាជ ហើយ​នាំ​យក​សំពត់​មួយ មាន​ថ្លៃ​មួយ​ពាន់​កហាបណះ​មក​ថ្វាយ ។ ព្រះ​រាជាំ​មាន​ព្រះ​បន្ទូល​ថា សំពត់​នេះ​មាន​សាច់​គ្រោត​គ្រាត​ណាស់​យើង​មិន​យក​ទេ ចូរ​អ្នក​ទាំង​ឡាយ​យក​កុណ្ឌី​មាស​មក យើង​នឹង​បាច​សាច​ទឹក​ទៅ​ទិស​ខាង​កើត ហើយ​មុខ​ជា​បាន​សំពត់ មាន​សាច់​ផូផង់​ម៉ដ្ឋ​មិន​ខាន ។


ពេល​នោះ​ដើ​មក​ប្បព្រឹក្ស​៨​ដើមៗ ក៏​ទំលាយ​ផែន​ដី​ផុស​ឡើង​គ្រប់​ទិស​ទាំង​៤​រួម​ជា​៣២​ដើម​ ។ សំពត់​ក៏​កើត​ឡើង​ជាមួ​យ​ដើម​កប្ប​ព្រឹក​ទាំង​៣២​នោះ​ឯង។

ព្រះ​រាជា​ទ្រង់​ព្រះ​ពស្រ្ត​ភូសា​សំពត់​ទិព្វ​១ ដណ្តប់​សំពត់​ទិព្វ​១ ហើយ​ទ្រង់​បាន​បង្គាប់​ឲ្យ​រាជ​អមាត្យ​ទូង​ស្គរ​ភេរី​ប្រកាស​ប្រាប់​អ្នក​ក្រុង​ពារាណសី​ថា ពួក​ស្រ្តី​ក្នុង​ដែន​របស់​ព្រះ​អង្គ កុំ​បាច់​រវៃ​សូត្រ​អម្បោះ​ឡើយ ទើប​ទ្រង់​ឲ្យ​លើក​ឆត្រ​ឡើង ស្តេច​ប្រថាប់​លើ​ព្រះ​ទី​នាំង​គជេន្រ្ទ​ជ័យ​ យាង​ចូល​ទៅ​កាន់​ទី​ក្រុង​ឡើង​ទៅ​លើ​ប្រាសាទ ហើយ​ទ្រង់​ទទួល​រាជ្យ​ដែល​ធ្លាក់​មក​លើ​ព្រះ​អង្គ​ នឹង​ទ្រង់​បាន​រៀប​ចំ ព្រះ​នគរ​ទាំង​មូល យ៉ាង​ស្អាត​ល្អ ប្រហែល​នឹង​ឧត្តរកុរុ​ទ្វីប​ព្រម​ទាំង​ព្រះ​រាជ​ទាន​សំពត់​ទិព្វ ដល់​ពួក​មនុស្ស​ក្នុង​នគរ​នានា ដែល​មក​ទាំង​អម្បាល​ម៉ាន​គ្រប់​ៗ​គ្នា ។

លុះ​ចំណេរ​កាល​ជា​ខាង​ក្រោយ​មក ទ្រង់​មាន​សេចក្តី​នឿយ​ណាយ​នឹង​រាជ​សម្បត្តិ​នឹង​ឃរាវាសធម៌ ទើប​លះ​បង់​ចោល ហាក់​ដូច​ជាបុគ្គល​ស្តោះ​ទឹក​មាត់​ ហើយ​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស​ជា​មួយ​ព្រះ​ទេពី​អគ្គ​ហេសី ជា​តាបស​តបសិនី​ គង់​ក្នុង​ឧទ្យាន ខំ​ចំរើន​ឈាន​អភិញ្ញា ក៏​បាន​សម្រេច​តាម​ព្រះ​បំណង​ហើយ​ជា​បុគ្គល​មិន​ដែល​សាប​សូន្យ​ចាក​ឈាន​ឡើយ លុះ​សោយ​ព្រះ​ទី​វង្គត​ទៅ​បាន​កើត​នៅ​ព្រះហ្ម​លោក​នាយ​ហោង។

ប្រជុំ​ជាតក ព្រះ​បាទនន្ទ​រាជ គឺ​ព្រះ​មហា​កស្សបះ​ក្នុង​កាល​ឥឡួវនេះ​ព្រះ​អគ្គ​មហេសី គឺ​ព្រះ​នាង​ភទ្ទាកាបិលានី។​

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Dec 2021 (929 Read)
កាមវិលាបជាតក
Public date : 19, Jun 2021 (16195 Read)
រឿង​វិសមលោមរាជកុមារ
Public date : 25, Jul 2019 (6444 Read)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
Public date : 26, Jul 2019 (32948 Read)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
Public date : 27, Jul 2019 (22966 Read)
រឿង​វិ​សម​លោម​រាជ​កុ​មារ
Public date : 26, Aug 2019 (34035 Read)
រឿងនាងរជ្ជុមាលា
Public date : 06, Nov 2020 (19676 Read)
រឿង គោឃាតកៈ
Public date : 01, Jun 2017 (65286 Read)
រឿងព្រះបាទមន្ធាតុ
Public date : 25, Jul 2019 (10420 Read)
ចន្ទី​សូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...