Wednesday, 19 Jan B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 30,877
Today
Yesterday 97,569
This Month 1,592,643
Total ២៤២,៨១៣,២៤២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (13955 Read)

គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ



 
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
បិដក​លេខ​ ៥៧ ទំព័រ ៧២
 
យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា​ ។

(ព្រះ​អង្គុលិមាល​ត្ថេរ​ពោល​ថា) បុគ្គល​ណា​ប្រមាទ​ក្នុង​កាល​មុន ហើយ​មិន​ប្រមាទ​ក្នុង​កាល​ខាង​ក្រោយ បុគ្គល​នោះ​រមែង​មុន ហើយ​មិន​ប្រមាទ​ក្នុង​កាល​ខាង​ក្រោយ បុគ្គល​នោះរមែង​ញ៉ាំង​លោក​នេះ​ឲ្យ​រុង​រឿង​ ដូច​ព្រះ​ចន្ទ​ផុត​ស្រឡៈ​ចាក​ពពក​។

យស្ស បាបំ កតំ កម្មំ កុសលេន បិថីយតិ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។

បុគ្គល​ណា​បាន​ធ្វើ​អំពើ​បាប ហើយ​បិទ (អំពើ​បាប​នោះ) ដោយ​កុសល​ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​រុង​រឿង​ ដូច​ព្រះ​ចន្ទ​ផុត​ស្រឡៈ​ចាក​ពពក។

យោ ហវេ ទហរោ ភិក្ខុ យុញ្ជតី ពុទ្ធសាសនេ
សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា ។

ភិក្ខុ​ណា​នៅ​ក្មេង តែ​ខ្មី​ឃ្មាត​ក្នុង​ពុទ្ធ​សាសនា ភិក្ខុ​នោះ​រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​រុង​រឿង​ដូច​ព្រះ​ចន្ទ​ផុត​ស្រឡះ​ចាក​ពពក ។

ទិសា ហិ មេ ធម្មកថំ សុណង្គុ
ទិសា ហិ មេ យុញ្ជង្គុ ពុទ្ធសាសនេ ច
ទិសា ហិ មេ តេ មនុស្សេ ភជង្គុ
យេ ធម្មមេ​វាទបយន្តិ សន្តោ ។

សូម​ពួក​ជន​ជា​សត្រូវ​នឹង​យើង ស្តាប់​នូវ​ធម្មកថា សូម​បួក​ជន​ជា​សត្រូវ​នឹង​យើង​ ខ្មី​ឃ្មាត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ចុះ ពួក​មនុស្ស​ណា​ដែល​ជា​សប្បុរស​តែង​ដឹង​នាំ​ក្នុង​ធម៌​តែ​ម្យ៉ាង សូម​ពួក​ជន​ជា​​សត្រូវ​នឹង​យើង គប់​រក​នូវ​មនុស្ស​ទាំង​នោះ​ចុះ ។

ទិសា ហិ មេ ខន្តិ​វាទានំ អវិរោធប្បសំសិនំ
សុណង្គុ ធម្មំ កាលេន តញ្ច អនុវិធិយង្គុ ។

សូម​ពួក​ជន​ជា​សត្រូវ​នឹង​យើង ស្តាប់​ធម៌​របស់​ពួក​សប្បុរស​ដែល​ជា​អ្នក​ពោល​នូវ​ខន្តី ជា​អ្នក​សរសើរ​នូវ​សេចក្តី​មិន​ក្រោធ តាម​កាល​គូរ​ផង ចូរ​ធ្វើ​តាម​នូវ​ធម៌​នោះ​ផង ។

ន ហិ ជាតុ សោ មមំ ហីសេ អញ្ញំ វា បន កញ្ចិ នំ
បប្បុយ្យ បរមំ សន្តី រក្ខេយ្យ តសថាវរេ ។

បើ​ជន​នោះ មិន​បៀត​បៀន​យើង ឬ​សត្វ​ដទៃ​ណា​មួយ​ទេ​ជន​នោះ​គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាង​ឧត្តម គប្បី​រក្សា​នូវ​ជន​ដែល​មាន​ចិត្ត​តក់​ស្លុត និង​មាន​ចិត្ត​មាំ​មួន ។

ឧទកំ ហិ នយន្តិ នេតិ្តកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ ទមយន្តិ បណ្ឌិតា ។

ពួក​អ្នក​បង្ហូរ​ទឹក តែង​បង្ហូរ​ទឹក ពួក​ជាង​ព្រួញ តែង​ពត់​ព្រួញ​ពួក​ជា​ចាំង​ តែង​ចាំង​ពត់​ឈើ​ ពួក​អ្នក​ប្រាជ្ញ តែង​ទូន្មាន​ខ្លួន ។

ទណ្ឌេនេកេ ទមយន្តិ អង្គុសេហិ កសាហិ ច
អទណ្ឌេន អសត្ថេន អហំ ទន្តោម្ហិ តាទិនា ។

ជន​ពួក​ខ្លះ​តែង​ទូន្មាន (នូវ​សត្វ​ពាហនៈ​មាន​ដំរី​ជា​ដើម) ដោយ​ដំបង កង្វេរ និង​រំពាត់​ផ្តៅ ព្រះ​មាន​ព្រះ​ភាគ ជា​តា​ទិ​បុគ្គល​ទ្រង់​ទូនា្មន​ខ្ញុំ ដោយ​មិន​បាច់​ប្រើ​ដំបង និង​គ្រឿង​សស្ត្រា​ទេ ។

អហីសកោតិ មេ នាមំ ហឹសកស្ស បុរេ សតោ
អជ្ជាហម សច្ចនាមោម្ហិ ន នំ ហីសាមី កញ្ចិ នំ ។

ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​បៀត​បៀន​គេ តែ​មាន​នាម​ថា​អហឹសកៈ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មាន​នាម​ត្រូវ​តាម​ដំណើរ​ពិត​ហើយ​ព្រោះ​ខ្ញុំ​មិន​បៀតបៀន​ជន​ណា​មួយ​ឡើយ​ ។

ចោរោ អហំ បុរេ អាសី អង្គុលិមាលោតិ វិស្សុតោ
វុយ្ហមានោ មហោឃេន ពុទ្ធំ សរណមាគមំ​ ។

ក្នុង​កាល​មុន ខ្ញុំ​ជា​ចោរ​ល្បី​ឈ្មោះ​ថា អង្គុលិមាល ដែល​ជំនន់​ធំ​តូច​នាំ​ទៅ​ហើយ (ឥឡូវ) ខ្ញុំ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ហើយ ។

លោហិត​បាណី បុរេ អាសី អង្គុលិមាលោតិ វិស្សុតោ
សរណាគមនំ បស្ស ភវនេត្តិ សមូហតា ។

ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​មាន​ដៃ​ប្រឡាក់​ឈាម ល្បី​ឈ្មោះ​ថា​អង្គុលិមាល អ្នក​ចូរ​មើល​នូវ​ដំណើរ​មក​កាន់​សរណៈ (របស់​ខ្ញុំ​) ចុះ​ខ្ញុំ​បាន​ដក​នូវ​តណ្ហា ដែល​នាំ​ទៅ​កាន់​ភព​ហើយ ។

តាទិសំ កម្មំ កត្វាន ពហុំ ទុគ្គតិគាមិនំ
ផុដ្ឋោ កម្មវិបាកេន អនណោ ភុញ្ជមិ ភោជនំ ។

ខ្ញុំ​បាន​ធ្វើ​កម្ម ដែល​ជា​ដំណើរ​ទៅ​កាន់​ទុគ្គតិ​បែប​នោះ​ជា​ច្រើន ត្រូវ​ផល​នៃ​កម្ម​ប៉ះ​ពាល់ (ឥឡូវ) ជា​អ្នក​មិន​មាន​បំណុល​បរិភោគ​នូវ​ភោជន ។

បមាទមនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។

ពួក​ជន​ពាល​ឥត​ប្រាជ្ញា តែង​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ តែង​រក្សា​ទុក​នូវ​សេចក្តី​មិន​ប្រមាទ ដូច​​គេ​រក្សា​ទ្រព្យ​យ៉ាង​ប្រសើរ ។

មា បមាទមនុយុញ្ជេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ បរមំ សុខំ ។

អ្នក​ទាំង​ឡាយ កុំ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ កុំ​ធ្វើ​នូវ​សេចក្តី​ស្និទ្ធ​ស្នាល​ដោយ​តម្រេក​ក្នុង​កាម​ទាំង​ឡាយ ដ្បិត​ថា បុគ្គល​អ្នក​មិន​ប្រមាទ ប្រឹង​ចម្រើន​ឈាន រមែង​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ក្រៃ​លែង ។

ស្វាគតំ នាបគតំ នេតំ ទុម្មន្តិតំ មម
សំវិភត្តេសុ ធម្មេសុ យំ សេដ្ឋំ តទុបាគមំ ។

ដំណើរ​មក​របស់​ខ្ញុំ​ ជា​ដំណើរ​ល្អ មិន​មែន​ជា​ដំណើរ​ប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុះ មិន​មែន​ជា​គំនិត​ខុស​ទេ​ព្រោះ​ខ្ញុំ​បាន​សម្រេច​ធម៌​ដ៏​ប្រសើរ​បំផុត ក្នុង​ពួក​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​ចែក​ទុក​ដោយ​ប្រពៃ ។

ស្វាគតំ នាបគតម នេតំ ទុម្មន្តិតំ មម
តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធ​ស្ស សាសនំ ។

ដំណើរ​មក​របស់​ខ្ញុំ​ ជា​ដំណើរ​ល្អ មិន​មែន​ជា​ដំណើរ​ប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុះ មិន​មែន​ជា​គំនិត​ខុស​ទេ វិជ្ជា​៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធ​សាសនា​ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ ។

អញ្ញេ រុក្ខមូលេ វា បព្វតេសុ គុហាសុ វា
តត្ថ តត្ថេវ អដ្ឋាសី ឧព្វិគ្គមនសោ តទា ។

(ក្នុង​កាល​មុន) ខ្ញុំ​ឋិត​ក្នុង​ទី​ទាំង​ឡាយ​នោះ​ៗ គឺ​ព្រៃ​ក្តី ម្លប់​ឈើ​ក្តី ភ្នំ​ក្តី​ គុហាក្តី ខ្ញុំ​ក៏​មាន​ចិត្ត​តក់​ស្លុត ក្នុង​កាល​នោះ ។

សុខំ សយាមិ ឋាយាមិ សុខំ កប្បេមិ ជីវិតំ
អហត្ថបាសោ មារស្ស អហោ សត្ថានុកម្បិតោ ។

ឥឡូវ​នេះ ខ្ញុំ​ដេក​ជា​សុខ ឈរ​ជា​សុខ ចិញ្ចឹម​ជីវិត​ជា​សុខ​ជា​បុគ្គល​មិន​នៅ​ក្នុង​អន្ទាក់​ដៃ​របស់​មារ ឳ! ព្រះ​សាស្តា ទ្រង់​អនុគ្រោះ​ខ្ញុំ ។

ព្រហ្មជច្ចោ បុរេ អាសី ឧទិច្ចោ ឧភតោ អហុំ
សោជ្ជ បុត្តោ សុគតស្ស ធម្មរាជស្ស សត្ថុនោ ។

ក្នុង​កាល​មុន ខ្ញុំ​បាន​កើត​ជា​ព្រាហ្មណ៍ មាន​ត្រកូល​ខ្ពស់​ទាំង​ពីរ​ខា​ង​គឺ​ខាង​មាតា​និង​ខាង​បិតា ថ្ងៃ​នេះ ខ្ញុំ​បាន​ជា​បុត្ត​នៃ​ព្រះ​សុគត ជា​សាស្តា ធម្មរាជ ។

វីតតណ្ហោ អនាទានោ គុត្តទ្វារោ សុសំវុតោ
អឃមូលំ វធិត្វាន បត្តោ មេ អាសវក្ខយោ ។

ខ្ញុំ​ជា​បុគ្គល​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់ បាន​គ្រប់​គ្រង​ទ្វារ សង្រួម​ដោយ​ប្រពៃ​ហើយ ការ​អស់​ទៅ​នៃ​អាសវៈ​ខ្ញុំ​បាន​ដល់​ហើយ ព្រោះ​បាន​សម្លាប់​ឬស​គល់​នៃ​ទុក្ខ ។

បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ
ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតាតិ ។

ព្រះ​សាស្តា ខ្ញុំ​បាន​ប្រណិប័ន៍​ហើយ ពុទ្ធ​សាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់​ ខ្ញុំ​បានដាក់​ចោល​ហើយ តណ្ហា​ជា​គ្រឿង​នាំ​ទៅ​កាន់​ភព​ខ្ញុំ​ក៏​ដេក​ចោល​ហើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Dec 2021 (21170 Read)
ការ​សេពគប់​មិត្ត
Public date : 20, Jul 2020 (48909 Read)
អរិយ​មគ្គ​​មាន​​អង្គ​​៨
Public date : 30, Jul 2019 (7641 Read)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
Public date : 29, Jul 2019 (16451 Read)
មេ​មាន់​និង​កូន​មាន់
Public date : 29, Jul 2019 (15086 Read)
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ
Public date : 29, Jan 2021 (36146 Read)
ទ្រព្យ ប្រពន្ធ កូន
Public date : 19, Sep 2021 (44115 Read)
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ
Public date : 20, Jul 2020 (36701 Read)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...