Monday, 28 May B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 12,097
Today
Yesterday 72,363
This Month 1,691,854
Total ៦៤,៥០១,១០៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 22, Jul 2017 (6860 Read)

ធម្មបទគាថា សហស្ស វគ្គទី ៨



 
ធម្មបទគាថា សហស្ស វគ្គទី ៨
បិដកលេខ ៥២ ទំព័រ ៤៣

សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា
ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។

បើគាថា សូម្បី ១ ពាន់ ជាគាថា ប្រកបដោយបទឥត​ប្រយោជន៍ (គាថានោះ ពុំ​ប្រសើរ​ឡើយ) បទ​នៃ​គាថាណា សូម្បី​តែ​១ បទ​ដែល​បុគ្គលស្តាប់​ហើយ​ស្ងប់​រម្ងាប់បាន (បទ​នៃ​គាថា​នោះ) ឈ្មោះ​ថា ប្រសើរ​ជាង ។

យោ ច គាថា សតំ តាសេ អនត្ថបទសព្ហិាតា
ឯកំ ធម្មបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។
យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ
ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។

អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយ​បទឥតប្រយោជន៍ (គាថាដែល​អ្នក​នោះ​ពោល​ហើយ​នោះ​ពុំ​ប្រសើរ​ឡើ) បទ​នៃ​ធម៌ណា សូម្បី​តែ​១ បទ​ដែល​បុគ្គល​ស្តាប់​ហើយ​ស្ងប់​រម្ងាប់​បាន (ធម្មបទនោះ) ឈ្មោះថា ប្រសើរជាង ។

អ្នកណា គប្បី​ឈ្នះ ពួក​មនុស្ស​ក្នុង​សង្គ្រាមអស់​មួយពាន់ៗ ដង (គឺ​មួយលាន) (អ្នក​នោះមិន​ឈ្មោះ​ថា​ជាអ្នក​ដ៏​ប្រសើរ​ឡើយ) ចំណែក​អ្នកណា​ឈ្នះ​ខ្លួន​ឯង​ម្នាក់​បាន អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ខ្ពង់​ខ្ពស់ គឺ​ជា​អ្នក​ច្បាំង​ដ៏​ពូកែ​ក្រៃ​លែង​ក្នុង​សង្គ្រាម ។

អត្តា ហវេ ជិតំ សេយ្យោ យា ចាយំ ឥតរា បជា
អត្តទន្តស្ស បោសស្ស និច្ចំ សញ្ញតចារិនោ
នេវ ទេវោ ន គន្ធព្វោ ន មារោ សហ ព្រហ្មុនា
ជិតំ អបជិតំ កយិរា តថារូបស្ស ជន្តុនោ ។

ខ្លួន​ហ្នឹង​ឯង​ដែល​បុគ្គល​ឈ្នះ​ហើយ ប្រសើរ​ជាង ចំណែក​ពួកសត្វ​ក្រៅ​ពី​នេះ ដែល​បុគ្គល​ឈ្នះ​ហើយ មិន​ប្រសើរ​ឡើយ(ព្រោះ​) កាល​បើ​បុរស​មាន​ខ្លួន​ទូន្មាន​ហើយ ជាអ្នក​ប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម មិនគប្បី​ធ្វើ​នូវ​ជម្នះ​របស់​សត្វ​មាន​សភាព​ដូច្នោះ​ឲ្យ ត្រឡប់​ចាញ់​វិញបាន​ឡើយ ។

មាសេ មាសេ សហស្សេន យោ យជេថ សតំ សមំ
ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ
សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។

អ្នក​ណា​បូជា (លោក​កិយមហាជន) ដោយ​ទ្រព្យ​មួយ​ពាន់​រាល់​ៗ ខែ​អស់​១រយ​ឆ្នាំ​គត់ ចំណែក​ឯការ​បូជា​ចំពោះ​បុគ្គល​ដែល​មាន​ខ្លួន​អប់រំ​ហើយ​តែ ១នាក់ សូម្បី​មួយរំពេច ការបូជា​នោះ​ឯង​ប្រសើរ​ជាង​ការ​បូជា​របស់​អ្នក​ដែល​បូជា​អស់​ ១ រយឆ្នាំ​នោះ​ការ​បូជាអស់​១០០ ឆ្នាំ នឹង​ប្រសើរ​អ្វីទៅ ។

យោ ច វស្សសតំ ជន្តុ អគ្គឺ បរិចរេ វនេ
ឯកញ្ច តាវិតត្តានំ មុហុត្តមបិ បូជយេ
សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។

ជន​ណា​បម្រើ​ភ្លើង​ក្នុង​ព្រៃ​អស់​១០០ ឆ្នាំ ចំណែក​ឯការ​បូជា​ចំពោះ​បុគ្គល​ដែល​មាន​ខ្លួន​អប់​រំ​ហើយ​តែ​១​នាក់់ សូម្បី​តែ​មួយ​រំពេច ការបូជា​នោះ​ឯង ប្រសើរ​ជាង​ការ​បូជា​របស់​ជន​នោះ​ការ​បូជា​ភ្លើង​អស់​១០០​ឆ្នាំ មិន​ប្រសើរ​ឡើយ ។

យង្កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ
សំវច្ឆរំ យជេថ បុញ្ញបេក្ខោ
សព្វំបិ តំ ន ចតុតាគមេតិ
អតិវានា ឧជុគតេសុ សេយ្យោ ។

បុគ្គល​អ្នក​ប្រាថ្នា​បុណ្យ គប្បី​បូជា​គ្រឿង​សក្ការបូជា ធំ​តូច​ណា​មួយ​ក្នុង​លោក​អស់​មួយ​ឆ្នាំ ការ​បូជា​ទាំង​អស់​នោះ​ឯង រមែង​មិន​ដល់​នូវចំណែក​ទី​៤ នៃ​ការ​អភិវាទ ចំពោះ​លោកទំាង​ឡាយ​ដែល​ប្រព្រឹត្ត​ត្រង់​ហើយ (ដូច្នេះ​ការ​អភិវាទ​ចំពោះ​បុគ្គល​ដែល​មាន​ដំណើរ​ត្រង់​ មាន​ព្រះ​សោតាបន្ន​ដើម​ឡើង​ទៅ ) ប្រសើរ​ជាង ។

អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ
ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ ។

ធម៌​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ រមែង​ចម្រើន​ដល់​អ្នក​ដែ​លមាន​សេចក្តី​ឳន​កាយ​ថ្វាយ​បង្កំ​ជា​ប្រក្រតី​មាន​សេចក្តី​កោត​ក្រែង ដល់​បុគ្គល​ដែល​ចម្រើន​ជាង​ខ្លួន អស់​កាល​ជា​និច្ច ។

យោ ច វស្សសតំ ជីវេ ទុស្សីលោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។

បុគ្គល​ណា រស់​នៅ​មួយ​រយ​ឆ្នាំ ជា​មនុស្ស​ទ្រុស្តសីល មាន​ចិត្ត​មិន​បាន​តម្កល់​ខ្ជាប់ ឯ​ការ​រស់​នៅ​សូម្បី​តែ​មួយ​ថ្ងៃ របស់​លោក​ដែល​មាន​សីល​មាន​ការ​ពិនិត្យ​ពិចារណា ជា​ប្រក្រតី ប្រសើរ​ជាង​( ការ​រស់​នៅ​របស់​បុគ្គល​នោះ) ។

យោ ច វស្សសតំ ជីវេ ទុប្បញ្ញោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ បញ្ញវន្តស្ស ឈាយិនោ ។

បុគ្គល​ណា រស់​នៅ​មួយ​រយ​ឆ្នាំ ជា​មនុស្ស​មិន​មាន​ប្រាជ្ញា​មាន​ចិត្ត​មិន​បាន​តម្កល់​ខ្ជាប់ ឯ​ការ​រស់​នៅ​សូម្បី​តែ​មួយ​ថ្ងៃ​របស់​លោក​ដែល​មាន​ប្រាជ្ញា មាន​ការ​ពិនិត្យ​ពិចារណា ជា​ប្រក្រតី​ប្រសើរ​ជាង (ការ​រស់​នៅ​របស់​បុគ្គល​នោះ ) ។

យោ ច វស្សសតំ ជីវេ កុសីតោ ហីនវិរិយោ
ឯកាហំ ជីវិតម សេយ្យោ វិរិយម អារតតោ ទឡំ ។

បុគ្គល​ណា រស់​នៅ​មួយ​រយ​ឆ្នាំ ជា​មនុស្ស​ខ្ជិល (មាន​ចិត្ត​ងុលងប់​ក្នុង​អកុសលវិតក្កៈ) មាន​ព្យាយាម​ថោកថយ ឯ​ការ​រស់​នៅ​សូម្បីតែ​មួយ​ថ្ងៃ របស់​លោក​ដែល​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​មាំ​មួន​ប្រសើរជាង (ការ​រស់​នៅ​របស់​បុគ្គល​នោះ) ។

យោ ច វស្សសតំ ជីវេ អបស្សំ ឧទយព្វយំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។

បុគ្គលណា រស់​នៅ​មួយ​រយ​ឆ្នាំ មិន​ឃើញ​ការ​កើត​ឡើង​និង​ការ​វិនាសទៅ (នៃ​បញ្ចក្ខន្ធ) ឯ​ការ​រស់​នៅ​សូម្បី​តែ​មួយ​ថ្ងៃ​របស់​លោក​ដែល​ឃើញ​ ការ​កើត​ឡើង​និង​ការ​វិនាស​ទៅ (នៃ​បញ្ចក្ខន្ធ) ប្រសើរ​ជាង (ការ​រស់​នៅ​របស់​បុគ្គល​នោះ) ។

យោ ច វស្សសតំ ជីវេ អបស្សំ អមតំ បទំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ អមតំ បទំ ។

បុគ្គល​ណា រស់​នៅ​មួយ​រយ​ឆ្នាំ មិន​ឃើញ​អមតមហានិព្វាន​ឯការរស់​នៅ​សូម្បី​តែ​មួយ​ថ្ងៃ របស់​លោក​ដែល​ឃើញ​អមតមហានិព្វាន ប្រសើរ​ជាង (ការ​រស់​នៅ​របស់​បុគ្គល​នោះ) ។

យោ ច វស្សសតម ជីវេ អបស្សំ ធម្មមុត្តមំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ធម្មមុត្តមំ ។

បុគ្គល​ណា រស់​នៅ​មួយ​រយ​ឆ្នាំ មិន​ឃើញ​ធម៌​ខ្ពង់​ខ្ពស់​( គឺ​លោកុត្តរធម៌ ៩ យ៉ាង) ឯការរស់​នៅ​សូម្បី​តែ​មួយ​ថ្ងៃ​ របស់​លោក​ដែល​ឃើញ​ធម៌​ខ្ពង់​ខ្ពស់ ប្រសើរ​ជាង ( ការរស់​នៅ​របស់​បុគ្គល​នោះ) ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Jun 2017 (11443 Read)
មនុស្សល្អពិត
Public date : 24, Oct 2017 (11282 Read)
គំនិត​អ្នក​រៀនសូត្រ
Public date : 22, Oct 2016 (74639 Read)
បុ​គ្គល​ដូច​ម្តេច ទើប​ឈ្មោះ​ថា​បាន​នៅ​ជិត​ព្រះ​ពុទ្ធ?
Public date : 18, Jul 2017 (7185 Read)
អានិសង្ស​របស់​មេត្តា
Public date : 28, May 2016 (902 Read)
ទានានិសង្សសូត្រ
Public date : 30, Aug 2017 (37162 Read)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
Public date : 10, Aug 2014 (4005 Read)
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...