Thursday, 17 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 38,121
Today
Yesterday 50,869
This Month 1,014,443
Total ១១១,៦៧៩,៧៩១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (2938 Read)

ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច



Audio

 

កូន​ខ្លះ​ទោះ​បី​ឪពុក​ម្ដាយ​ខំ​ទូន្មាន​ប្រៀន​ប្រដៅ អប់​រំ​យ៉ាង​ណា​ក៏​ដោយ តែ​នៅ​អាច​ខូច​បាន ព្រោះ​ឥទ្ធិពល​ខាង​ក្រៅ​អូស​ទាញ ។ ឥទ្ធិពល​គឺ​កម្លាំង​ដ៏​មាន​ប្រសិទ្ធ​ភាព​ខាង​ក្រៅ បាន​ដល់​សង្គម​ សាលា​ឬមិត្ត​ភ័ក្តិ។ កាល​បើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុយ៌ស ដូច​ជា បងធំ ផឹកស៊ី រាំច្រៀង ជា​ដើម ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ​ផង​ដែរ។ ព្រោះហេតុ​នោះ ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច កុំ​ឲ្យ​កូន​សេពគប់​បុគ្គល​ដែល​មាន​និស្ស័យ​មិន​ល្អ ចរិត​មិន​ល្អ ហើយ​នាំ​កូន​ទៅ​ដើរ​លេង​មិន​មាន​ខក​ខាន។ យើង​ត្រូវ​ខំព្យាយាម​ហាម​ឃាត់​កូន​មិន​ឲ្យ​ដើរ​ជា​មួយ​បុគ្គល​ប្រភេទ​នោះ​ឡើយ។

សម័យ​ឥឡូវ​ជា​សម័យ​ទំនើប​ឬ​គេ​ថា "សម័យ​កុំព្យូទ័រ"នេះ មនុស្ស​មាន​ រាគៈ ទោសៈ មោហៈច្រើន ឃើញ​គុណ​ជា​ទោស ឃើញ​ទោស​ជា​គុណ។ ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​ខូច​បាន ដូច​ព្រះ​រាជ​កុមារ​អជាសត្តុគ្រា​ដំបូង ទ្រង់​មិន​ទាន់​ដល់​ថ្នាក់​ឃោរឃៅ​យង់ឃ្នង​ទេ​ តែ​អាស្រ័យ​ការ​សេព​គប់​ភិក្ខុ​ទេវទត្ត ក៏​ហ៊ាន​ធ្វើ​ឃាត​ព្រះ​បិតា​ដែល​ជា​ធម្មិករាជ​បាន។ ដូច្នេះ​ឥទ្ធិពល​ខាង​ក្រៅ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន មិន​ត្រូវ​ធ្វើ​លំៗ នោះ​ទេ។

មាតាបិតា​ជា​ឥទ្ធិពល​ទី១ របស់​កូន កាល​បើ​មាតា​បិតា​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​កំហុស ធ្វើ​ឲ្យ​កូន​មាន​ចិត្តធ្លាក់​លិច​ចុះ​ក្នុង​ហេតុ​មិន​ប្រក្រតី​ដូច​ជា​ឈឺចុកចាប់​ក្នុង​ចិត្ត ព្រោះ​ទង្វើ​របស់​មាតាបិតា​មិន​ជាទី​ពេញ​ចិត្ត​របស់​ខ្លួន រហូត​ដល់​កូន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​បាន ។ សាលា​ក៏​ឥទ្ធិពល​ដ៏​មាន​កម្លាំង​ខ្លាំង​មួយ​ដែរ ព្រោះ​កាល​កូន​ទៅ​សាលា​ជួប​ជា​មួយ​មិត្ត​ភក្តិ​មិន​ល្អ ក៏​នាំ​ឲ្យ​ខូច​បាន ឃើញ​កូន​ទៅ​បាត់ៗ បើ​មិន​ប្រយ័ត្ន​ទេ កូន​ទៅ​ដើរ​លេង​មិន​ចូល​សាលា​ក៏​មាន។ សម័យ​យើង​នេះ​ កូន​អាង​ឡេះ​ថា​ទៅ​សាលាៗ ទៅ​រៀន​គួរៗ តែ​ជួន​កាល​កូន​ទៅ​ដើរ​លេង​មិន​បាន​ចូល​សាលា​បន្តិច​សោះ​ក៏​មាន។ ព្រោះ​ហេតុ​នោះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ ឥទ្ធិពល​ខាង​ក្រៅ​ឲ្យ​មែន​ទែន​ កុំ​ធ្វេស​ប្រហែស​។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (8664 Read)
ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​
Public date : 29, Jul 2019 (18245 Read)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
Public date : 11, Feb 2018 (766 Read)
ចូឡសីល មជ្ឈិមសីល មហាសីល
Public date : 25, Jul 2019 (7840 Read)
កម្ចាត់​ហេតុ​នៃ​ទុក្ខ​ចោល
Public date : 29, Jul 2019 (20323 Read)
រូបស្អាត ក្លិន​ក្រអូប
Public date : 29, Jul 2019 (7623 Read)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
Public date : 31, Jul 2019 (1149 Read)
របៀបហ្វឹក​ហាត់​ចាត្ត​ឲ្យបាន​ទូលំ​ទូលាយ
Public date : 31, Aug 2019 (14788 Read)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
Public date : 30, Jul 2019 (9863 Read)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).