Saturday, 27 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 216,091
Today
Yesterday 225,057
This Month 6,141,773
Total ១៧៥,៩៥២,៩៥៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (7455 Read)

យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង



 
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង

គប្បី​ពិចារណា​ក្នុង ៧​ចំណុច​នេះ

១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្ដី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង​ បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្ដាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ កុំ​ដុត​ចិត្តខ្លួន​ឯង​ដោយ​សេចក្ដី​ក្រោធ​ឡើយ។

២- គាំ​ទ្រ​សេចក្ដីក្រោធ ដែល​កាត់​ឫសគល់​នៃ​កុសល​ទាំង​ឡាយ​របស់​ខ្លួន សេចក្ដី​ក្រោធ​ធ្វើ​ឲ្យ​យើង​វិនាស​នូវ​កុសល​គ្រប់​យ៉ាង មាន​កុសល​សីល​ជា​ដើម កាល​បើ​យើងគាំទ្រ​សេចក្ដី​ក្រោធ តើ​យើង​ហ្នឹង​ល្ងង់​ប៉ុនណា​ទៅ?

៣- ធ្វើ​អំពើ​ព្រៃផ្សៃ​ឲ្យ​ដល់​ខ្លួន​ឯង ព្រោះ​សេចក្ដី​ក្រោធ​យើង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយ​គិត​ថា គេ​បាន​ធ្វើ​អំពើ​ព្រៃផ្សៃ​រំលោភ​បំពាន​មក​លើ​យើង ចុះ​ចំណែក​ខ្លួន​យើង​ដែល​ដុត​ចិត្ត​ខ្លួន​ឯង ឲ្យ​ក្ដៅ​រោល​រាល និង​ដុត​បំផ្លាញ​នូវ​គុណធម៌​ផ្សេងៗ​ទៀត​ជាច្រើន​របស់​ខ្លួន​នោះ តើ​វា​ព្រៃ​ផ្សៃ​ប៉ុនណា​ដែរ​ទៅ?

៤- វា​ជា​ចំណុច​ខ្សោយ​របស់​យើង កាល​បើ​អ្នក​ដទៃ​ចង់​បៀត​បៀន​យើង គេ​ប្រើ​នូវ​ល្បិច​កល​ផ្សេងៗ​ដើម្បី​ឲ្យ​យើង​ខឹង​ក្រោធ ដូច្នេះ​ការ​ខឹង​ក្រោធ​វា​ជា​ចំណុច​ខ្សោយ​មួយ​របស់​យើង ដែល​ធ្វើ​ឲ្យបំណង​របស់​គេ​បាន​សម្រេច។

៥- គួរ​ឲ្យ​តិះដៀល​ខ្លួន​ឯង​ណាស់ នៅ​ពេល​ដែល​យើង​ខឹង ទោះ​ជា​យើង​ប្រាថ្នា​បៀត​បៀន​គេ​ក្ដី ឬ​មិន​ប្រាថ្នា​ក្ដី តែ​វា​បាន​បៀតបៀន​ខ្លួន​ឯង​រួច​ស្រេច​ទៅ​ហើយ។ តាម​ធម្មតា​យើង​ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​ណាស់ តែ​ដល់​ពេល​ខឹង​ក្រោធ​យើង​ល្ងង់​ដល់​ថ្នាក់​បៀតបៀន​ខ្លួន​ឯង។

៦- ឡើង​កាន់​ផ្លូវ​ទៅ​រក​គ្រោះ​ថ្នាក់ បើ​យើង​ដឹង​ថា​ពួក​អ្នក​ក្រោធ​ទាំង​ឡាយ ឡើង​កាន់​ផ្លូវ​គ្រោះថ្នាក់ ផ្លូវ​មរណៈ​ទៅ​ហើយ​នោះ ហេតុ​អ្វី​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​នោះ​ដែរ ឬ​មួយ​យើង​មិន​ដឹង​ថា សេចក្ដី​ក្រោធ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស​អន្តរាយ​ទេ?

៧- ខន្ធ ៥ ជាទុក្ខ ឬ​ព្រោះ​យើង​កើត​មក​ទើប​យើង​មាន​ទុក្ខ មាន​សត្រូវណា​មក​ធ្វើ​ទុក្ខ​ឲ្យ​យើង​បាន បើ​យើង​មិន​កើត​មក​ទេ​នោះ អធិប្បាយ​ថា ព្រោះ​បញ្ចក្ខន្ធ​កើត​ឡើង​ទើប​មាន​ទុក្ខ ទុក្ខ​រមែង​មិន​មាន កាល​ណា​ដែល​អស់​បញ្ចក្ខន្ធ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (8958 Read)
អំណាច​នៃ​សេចក្ដី​ល្អ
Public date : 30, Jul 2019 (6791 Read)
ជីវិត​ និង​ ​ពេលវេលា
Public date : 24, Aug 2020 (44034 Read)
សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ
Public date : 06, Dec 2020 (35582 Read)
ស្រឡាញ់ពិតប្រាកដ
Public date : 26, Jul 2019 (9201 Read)
ទុក្ខ​ព្រោះ​ខ្លាច​ចាស់
Public date : 26, Jul 2019 (14658 Read)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
Public date : 26, Jul 2019 (11697 Read)
ពិ​ចារ​ណា​ទាន​បារមី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).