Friday, 26 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 222,293
Today
Yesterday 276,669
This Month 5,922,918
Total ១៧៥,៧៣៤,១០៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2019 (10581 Read)

ទ្រទ្រង់​ព្រះពុទ្ធសាសនា



 
ទ្រទ្រង់​ព្រះពុទ្ធសាសនា

នៅ​ក្នុង​អដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរ​ព្រះអភិធម្ម បាន​សម្ដែង​ថា បុគ្គល​ដែល​មាន​បញ្ញា​អន់​ថយ មាន​ការ​អង្គុយ​នៅ​កណ្ដាលបរិស័ទ​ជា​ឧបដ្ឋាកទាំង​ឡាយ ហើយ​បាន​ពោល​ថា <<​យើង​រមែង​លះ​បង់​នូវ​បរិយត្តិ>>​ដូច្នេះ​ជា​ដើម។ (​ចំពោះ​ពាក្យ​ទាំង​ស្រុង ដូច​ជា​ពោល​ថា) កាល​ដែល​យើង​ត្រួត​មើល​ពួក ៣ នៃ​ធម៌ដែល​ញ៉ាំង​សត្វ​ឲ្យ​យឺត​យូរ  (​តណ្ហា មានះ ទិដ្ឋិ) មគ្គ​នោះ​ឯង​មក​ហើយ​ព្រម​ដោយ​ឫទ្ធិ។ ឈ្មោះ​ថា​បរិយត្តិ មិន​ជា​របស់​ដែល​បាន​ធ្វើ​ដោយ​លំបាក​សម្រាប់​ពួង​យើង​ទេ តែ​ការ​ចូល​ចិត្ត​ធ្ងន់​ចិត្ត​ទៅ​ក្នុង​បរិយត្តិ​ រមែង​មិន​រួច​ផុត​ចាក​ទុក្ខ​ឡើយ។

ការ​ពោល​ដូច​នេះ គឺ​មាន​សេចក្ដី​ប្រាថ្នា​សម្ដែង​ខ្លួន​ឲ្យ​ស្ដែង​ថា​ខ្លួន​ជា​មនុស្ស​មាន​បញ្ញា​ច្រើន។ ការ​ដែល​ភិក្ខុ​នោះ​ពោល​ដូច​នេះ ឈ្មោះ​ថា ទម្លាយ​ព្រះពុទ្ធសាសនា។ ម្យ៉ាង​ទៀត​ ឈ្មោះ​ថា មហាចោរ​ដូច​ជា​បុគ្គល​នេះ រមែងមិន​មាន​ទៀត​ឡើយ ព្រោះ​ថា អ្នក​ទ្រទ្រង់​នូវ​ព្រះ​បរិយត្តិធម៌ រមែង​មិន​រួច​ផុត​ចាក​ទុក្ខនោះ គឺ​រក​មិន​មាន​ទេ។

សេចក្ដី​នៅ​ក្នុង​​គម្ពីរ ដែល​បាន​ដក​ស្រង់​យក​មកនេះ​យើង​គួរ​យល់​ដូច​ត​ទៅ

១- ទ្រទ្រង់​នូវ​បរិយត្តិធម៌ គឺ​ទ្រទ្រង់​ព្រះសម្មាសម្ពុទ្ធ​ព្រោះ​ព្រះធម៌​ដែល​ព្រះអង្គ​សម្ដែង​ហើយ វិន័យ​ដែល​ព្រះអង្គ​បញ្ញត្ត​ហើយ ជា​ព្រះ​សាស្ដា​បន្ទាប់​ពី​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ។

២- ទ្រទ្រង់​នូវ​ព្រះបរិយត្តិធម៌ គឺ​ទ្រទ្រង់​នូវ​ព្រះធម្មរតនៈ ដែល​ជារតនៈ​ដ៏​ឧត្ដម​ក្នុង​លោក ធ្វើ​ឲ្យ​គង់​វង្ស​នូវ​ព្រះពុទ្ធសាសនា។

៣- ទ្រទ្រង់​នូវ​ព្រះបរិយត្តិ​ធម៌ គឺ​ទ្រទ្រង់​នូវ​ព្រះសង្ឃរតនៈ ព្រោះ​បើ​មិន​មាន​នូវ​ព្រះបរិយត្តិ​ធម៌​ទេ ព្រះសង្ឃ​ក៏​មិន​មាន​ដែរ។

៤- ទ្រទ្រង់​នូវ​ព្រះបរិយត្តិ​ធម៌ គឺ​ទ្រទ្រង់​នូវ​ការងារ​របស់​សង្ឃ​គ្រប់​សង្គាយ​នា​ទាំង​អស់ មាន​បឋម​សង្គាយ​នាជា​ដើម ជា​ការងារ​ដ៏​ធំ​ធេង​ក្នុង​ព្រះពុទ្ធសាសនា។

៥- ទ្រទ្រង់​នូវ​ព្រះបរិយត្តិធម៌ គឺ​ទ្រទ្រង់​នូវ​គុណ​សម្បត្តិ​របស់​ពុទ្ធបរិស័ទ ដែលព្រះសម្មាសម្ពុទ្ធ​ទុក​ដាក់​នូវ​ព្រះសាសនា​ឲ្យ ហើយ​ទើប​ដាក់​នូវ​ព្រះជន្មាយុសង្ខារ។

៦- ទ្រទ្រង់​នូវ​ព្រះ​បរិយត្តិធម៌ គឺ​ទ្រទ្រង់​នូវ​ព្រះ​ធម្មចេតិយ​ដ៏​ជាទី​គោរព​ក្រៃលែង។

៧- ទ្រទ្រង់​នូវ​ព្រះ​បរិយត្តិធម៌ គឺ​ទ្រទ្រង់​នូវ​ព្រះសទ្ធម្មទាំង ៣ គឺ​បរិយត្តិ​សទ្ធម្ម បដិបត្តិសទ្ធម្ម និង​បដិវេធសទ្ធម្ម ព្រោះ​បើ​មិន​មាន​បរិយត្តិ​ទេ បដិបត្តិ​មិន​មាន​ឡើយ​ ឯ​អរិយមគ្គអង្គ ៨ សម្រាប់​អរិយសាវ័ក​ក៏​មិន​មាន​ដែរ។

៨- ទ្រទ្រង់​នូវ​ព្រះបរិយត្តិ​ធម៌ គឺ​ទ្រទ្រង់​នូវ​សីល សមាធិ បញ្ញា ព្រោះ​ជា​ការ​ទ្រទ្រង់​នូវ​ព្រះវិន័យ​បិដក​សុត្តន្ត​បិដក និង​អភិធម្ម​បិដក។
សូមពុទ្ធ​បរិស័ទ​ជ្រាប​ថា បើ​មិន​មាន​ព្រះ​បរិយត្តិ​ធម៌​គឺ​ព្រះ​ត្រៃ​បិដកទេ គឺ​មិន​មាន​ព្រះពុទ្ធសាសនា​ស្ថិត​នៅ​ក្នុង​លោក​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (6766 Read)
ឧបាយរំលត់​សេចក្ដី​ក្រោធ
Public date : 31, Jul 2019 (2039 Read)
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង
Public date : 29, Jul 2019 (7333 Read)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
Public date : 28, Jul 2019 (2866 Read)
ពាក្យ​ទូន្មាន​ឪពុក​ខ្ញុំ
Public date : 24, Jul 2019 (9078 Read)
ធម្មបទគាថា ជរាវគ្គទី ១១
Public date : 21, Jul 2020 (48018 Read)
សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ
Public date : 21, Jul 2020 (45339 Read)
ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​
Public date : 27, Jul 2019 (42396 Read)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).