Sunday, 16 Dec B.E.2562  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
Ponletrayroth Radio
Location: Takeo
Time: 04.00am - 23.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 125,101
Today
Yesterday 131,579
This Month 2,250,862
Total ៨៦,១៥៣,១៣៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 04, Dec 2018 (44967 Read)

គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ



 
គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ

-សួរៈ ប្រការ​ដូច​បាន​ពោល​មក​នេះ ជាក់​ច្បាស់ណាស់ ក្នុងឋានៈ​ជា​ពុទ្ធបរិស័ទ គុណភាព​ជីវិត​នៃ​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ​គួរ​មាន​លក្ខណៈ​យ៉ាង​ណា?

-ឆ្លើយៈ មាន​៣ លំដាប់ ផ្ដើម​ដោយ​លំដាប់​ទី១ ដែល​ចែក​ជា​ច្រើន​ផ្នែក។ ផ្ដើម​ដោយ​ផ្នែក​ដំបូង​គឺ ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគ​ភ័យ បៀត​បៀន មាំ​ទាំ ស្អាត​បាត អាយុវែង។ ផ្នែក​ទី២ មាន​អាជីព​សុចរិត មាន​សម្ភារៈ មាស​ប្រាក់ ទ្រព្យ​សម្បត្តិ មិន​ក្ដៅ​ក្រហាយ មាន​ស៊ី​មាន​ចាយ យ៉ាង​តិច​ក៏​ត្រឹម​មាន​សេដ្ឋកិច្ច​អាច​ទី​ពឹង​ខ្លួន​ឯង​បាន។ ផ្នែក​ទី​៣ ក្នុង​ផ្លូវ​សង្គម ល្មម​សម​គួរ​ដល់​ការ​រាប់​អាន មាន​យស មាន​តំណែង បរិវារ មាន​អ្នក​លើក​សរសើរ និងបើ​មាន​កិត្តិគុណ ដែល​ជា​ទី​និយម​រាប់​អាន ក៏​រឹត​តែ​ល្អ​ក្រៃលែង។ ផ្នែក​ទី​៤ មាន​គ្រួសារ​កក់ក្ដៅ ក្នុង​គ្រួសារ​មាន​សម្ពន្ធ​ភាព​ជា​សុខ​បងប្អូន​ស្រឡាញ់​គ្នា យក​ចិត្ត​ទុក​ដាក់​រក្សា​វង្ស​ត្រកូល ដែល​គួរ​ជាទី​រាប់​អាន។

-ទាំង​បួន​នេះ​រួម​គ្នា​បាន​ជា​លំដាប់​ទី​១ ដែល​ហៅ​ថា ទិដ្ឋធម្មិកត្ថ ឬ​ថា ជា​ប្រយោជន៍​បច្ចុប្បន្ន ដែល​អាច​ឃើញ​បាន​ជា​មូល​ដ្ឋាន​ដំបូង។

- គុណ​ភាព​ជីវិត​ដំបូង​ ដែល​ជា​ផ្នែក​សម្ភារៈ ឬ​រូប​ធម៌​នេះ ដូច​ដែល​ធ្លាប់​បក​ស្រាយ​រួច​មក​ហើយ​ថា លោក​រាប់​ថា​សមខាន់​ក្នុង​ឋានៈ​ជា​បច្ច័យ ទំនុក​បម្រុង​ឲ្យ​យើង​អាស្រ័យ វា​ជា​ឈ្នាន់​ជាប់ឈាន​ឡើង​ទៅ​កាន់​ការ​អភិវឌ្ឍ និង សេចក្ដី​ល្អ ឬ​ថា កសាង​ឲ្យ​ខ្ពស់​ឡើង​ទៅ ដូច​នោះ​ទើប​លោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ដោយ​ច្រើន​ផង​ដែរ តែ​ត្រូវ​តែ​ប្រយ័ត្ន មិន​ឲ្យ​យក​ជាទី​ដៅ​ដែល​ត្រូវ​ជាប់ជំពាក់​វង្វេង​វិល​វល់​ត្រឹម​តែ​ប៉ុណ្ណោះ​នោះ​ទេ។ បើ​បដិបត្តិ​បាន​ត្រឹម​ត្រូវ​ វា​ជា​ការ​ត្រៀម​មូលដ្ឋាន​ជីវិត​ឲ្យ​ដល់​ព្រម។

-​ព្រោះ​ហេតុ​នោះ ទើប​រឿង​គុណភាព​ជីវិត មាន​គោល​សំខាន់​ដែល ត្រូវ​ពិចារណា បែង​ចែក​ល្អិត​ល្អន់​ជាង​នេះ​ទៅ​ទៀត​ដូច​ជា​គោល​សប្បាយ ៧​ប្រការ។

-សប្បាយ ដែល​យើង​សន្មត​គ្នា​នោះ មាន​ន័យ​ថា មិន​មាន​អ្វី​រាំង​ស្ទះ មិន​មាន​អ្វី​មក​រំខាន មក​បៀតបៀន​ ឬ​ថា ដេក​ស្រួល​សម្រាក​បាន​យ៉ាង​នេះ។

-​តែ​សប្បាយ​ក្នុង​ទី​នេះ សំដៅ​ដល់​ការ​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ឬ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ដែល​នឹង​ឲ្យ​សម្រេច​តាម​គោល​បំណង​ដូច​ជា​ការ​ទៅ​បំពេញ​សមាធិ លោក​ក៏​ឲ្យ​មាន​សប្បាយ ទើប​សម្រេច​ផល​ល្អ។

-​សប្បាយ គឺ​សភាព​ពេញ​ចិត្ត ហៅ​ដោយ​ងាយៗ​ថា ជា​គុណ​ភាព​នៃគុណភាព​នៃ​ជីវិត​ថ្នាក់​ដំបូង ដែល​មាន៧​យ៉ាង​គឺ

១)- ឧតុសប្បាយៈ គឺ​បរិយាកាស​ជុំវិញ ដី​ ទឹក អាកាស គឺ ធម្មជាតិ​ជុំ​វិញ​ដែល​ជាទីមនោរម្យ​ល្អ និង ជាទី​ពេញចិត្ត។

២)- អាហារ​សប្បាយៈ មាន​អាហារ​គ្រប់គ្រាន់​ ជា​អាហារ​មាន​គុណភាព​ដល់​រាង​កាយ ទ្រទ្រង់​នូវ​សុភាព មាន​រស់​ជាតិ​សមគួរ។

៣)- សេនាសន​សប្បាយៈ គឺ​ទី​អាស្រ័យ​ ទីដេក ទី​អង្គុយ មិន​មាន​ភ័យ អាច​ធ្វើ​កិច្ចការ​តាម​បំណង​បាន​ល្អ។

៤)- បុគ្គល​សប្បាយៈ មាន​បុគ្គល​ដែល​ត្រូវ​តាម​អធ្យាស្រ័យ មិន​នាំ​មក​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ​ក្រវល់​ក្រវាយ។ រឹត​តែល្អ​នោះ គឺ​មាន​គុណធម៌ មាន​បញ្ញា មាន​ការ​ចេះ​ដឹង មាន​មេត្រី​ ដែល​ជួយ​ដល់​ការ អភិវឌ្ឍ​ដល់​បញ្ញា និង ជីវិត​ឲ្យ​ក្រៃ​លែង​ឡើង។

៥)- ឥរិយាបថ​សប្បាយៈ ឥរិយាបថ គឺ​ការ​កម្រើក​នៃ​រាង​កាយ គឺ​ការ​ដេក ដើរ ឈរ អង្គុយ ឲ្យ​មាន​តុល្យភាព ឬ​ឲ្យ​ស្មើ​គ្នា​ទើប​ឈាម​រត់​ល្អ មិន​ស្ទះ​ខ្យល់។

៦)- គោចរ​សប្បាយៈ គឺ​មាន​កន្លែង​អាហារ ឬ​កន្លែង​នៃ​បច្ច័យ៤ ដែល​ជា​របស់​ចាំ​បាច់​ប្រើ​ប្រាស់​ក្នុង​ការ​រស់​នៅ រក​បាន​ដោយ​មិន​លំបាក ដូច​ជា មាន​ភូមិ​ស្រុក ផ្សារ ឬ ទី​ប្រជុំជន មិន​ជិត មិនឆ្ងាយពេក។

៧)- សវន​សប្បាយៈ ( ធម្មសវនៈ ) គឺ​មាន​ឱកាស​បាន​ស្ដាប់​បានឮ​ពាក្យ​ពេចន៍​សេចក្ដី និង រឿង​រ៉ាវ​ដែល​នាំ​ឲ្យ​កើត​បញ្ញា​យល់​ដឹង​ក្នុង​សេចក្ដី​ពិត សេចក្ដី​ជា​ធម៌ ជា​ចំណេះ​ដឹង​ ផ្ចុងផ្ដើម​ដល់​ការ​អភិវឌ្ឍ​គុណ​ភាព​មនុស្ស។

- ត​អំពី​នោះ​ចូល​មក​ដល់​លំដាប់​ទី២ ដែល​ហៅ​ថា សម្បរាយិកត្ថ ឬ​ប្រយោជន៍​ទៅ​ថ្ងៃមុខ (អនាគត) សំដៅ​ដល់មិន​អាច​មើល​ឃើញ​នឹង​ភ្នែក ឬ​ជា​ប្រយោជន៍​ដែល​ចូល​ជ្រៅ​ទៅ​ក្នុង​រឿង​ដែល​មិន​អាច​មើល​ឃើញ​បាន​ដោយ​ភ្នែកធម្មតា។ ៤​ប្រការ​ដែល​ដែល​ពោល​មក​ហើយ ដោយ​ច្រើនគឺ​អាច​ឃើញ​បាន និង សប្បាយ ៧ ប្រការ កន្លែង​ខ្លះ​ក៏​បាន​បញ្ចូល​មកក្នុង​លំដាប់​ទី​២នេះ​ដែរ តែ​ពេល​នេះ​នឹង​បញ្ជាក់​ផ្នែកនាម​ធម៌ឲ្យ​បាន​ច្បាស់​ឡើង។

- ក្នុង​ពេល​នេះ​ឃើញ​ថា​ឪពុក​ម្ដាយ​ជា​អ្នក​ដឹក​នាំ​ក្នុង​គ្រួសារ​ជា​មេ​គំនិត​ឲ្យ​សេចក្ដី​កក់ក្ដៅដ៏​ជ្រាលជ្រៅ សេចក្ដី​សុខ​ក្នុង​ការ​រស់​នៅ​យ៉ាង​មាន​មោទនភាព និង ទំនុក​ចិត្ត ដែល​ធ្វើ​ឲ្យ​ជីវិត​ដំណើរ​ការ​ទៅ​បាន​ដោយសុចរិត មិន​ប្រព្រឹត្ត​ខុស​ច្បាប់ ដែល​ជា​គុណភាព​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ មា​នការ​ភ្ញាក់​រលឹក​មាំទាំ។

- ក្រៃ​លែង​ជាងនោះ​ទៅ​ទៀត ជា​អ្នក​លះ​បង់​ដើម្បី​បំពេញ​ប្រយោជន៍ គឺ​ជួយ​ដល់​មនុស្ស​ទូទៅ។ លក្ខណៈ​យ៉ាង​នេះ​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ក្រៃ​លែង​ឡើង។ ព្រោះការ​រលឹក​ដឹង​ថា ជីវិត​មាន​គុណ​តម្លៃ មាន​ន័យ​ធ្វើ​ឲ្យ​កើត​បីតិសោមនស្ស និង សេចក្ដី​សុខដ៏​ជ្រាលជ្រៅ​ហើយ​យឺន​យូរ។ ប្រការ​នេះ​ទាក់​ទង​នឹង​ប្រការ​ដំបូងដូច​ជា​ធ្វើ​ឲ្យ​ជាទី​និយម​រាប់អាន និង មាន​គំនិត​គិតថា ឪពុក​ម្ដាយ​យើង​បាន​ធ្វើខ្លួន​ជា​ប្រយោជន៍​ជួយ​សង្គ្រោះ​ដល់​មនុស្ស ធ្វើ​សេចក្ដី​ល្អកសាង​សង្គម​ជាដើម។

- រួម​ទាំង​មាន​សទ្ធា ជឿ​មាំ​ក្នុង​ការ​ប្រព្រឹត្ត​ល្អ ជឿ​មាំក្នុង​ព្រះរតនត្រៃ មាន​គោលការណ៍​ច្បាស់​លាស់ មិនរហេវរហាវ​ចិត្តជា​គុណ​ភាព​ជីវិត​ក្នុង​លំដាប់​នៃ​ចិត្ត។ មាន​បញ្ញា​ដោះ​ស្រាយ​បញ្ញា​ជីវិត​បាន​ល្អ មាន​ចំណេះ មាន​ការ​យល់​ដឹង ដឹង​ទាន់​សភាពការណ៍​ ហេតុ​ការណ៍ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​លោក ដឹង​ច្បាស់ពី​មូល​ហេតុ។

នេះ​ជា​គុណ​ភាព​ជីវិត​ក្នុង​លំដាប់​នៃ​បញ្ញា ដែល​ជា​ប្រការ​សំខាន់។

-លំដាប់​ទី៣ ដែល​ហៅ​ថា បរមត្ថ ប្រែថា​ប្រយោជន៍ ​ដ៏​ក្រៃ​លែង ជា​ទិស​ដៅ​ដ៏​ខ្ពង់ខ្ពស់។ ក្នុង​លំដាប់​នេះ បុគ្គល​មាន​ចិត្តជា​ឥស្សរៈ មាន​ន័យថា ក្នុង​២​ប្រការ​ដំបូង ជា​គុណ​ភាព​ជីវិត​សម្រាប់ការ​រស់​នៅ​ក្នុង​សង្គម ក្នុងឋានៈ​ជា​បុគ្គល​ក្នុង​សង្គម។ ក្រៅ​អំពី​នេះ យើង​ត្រូវ​បង្អោន​ទៅ​រក​ផ្នែក ជីវិត​ដែល ជា​ធម្មជាតិ មាន​ន័យ​ថា គ្រប់​ជីវិត​សុទ្ធ​សឹង​តែ​ស្ថិត​នៅ​ក្រោម​អំណាច​ច្បាប់​នៃ​ធម្មជាតិ។ ច្បាប់​ធម្មជាតិ​នោះ គឺ​ធម្មតា​មិនមាន​ការ​លំអៀង មិន​ថា​អ្នក​ល្អ ឬ​អាក្រក់ ក៏​ត្រូវ​តែ​ស្ថិត​នៅក្រោម​អំណាច​ច្បាប់​ធម្មជាតិ គឺ​មាន​ការ​កើត​ឡើង តាំង​នៅ និង រលត់​ទៅ ហើយ​ព្រាត់​ប្រាស​ប្រែប្រួល​ផ្លាស់​ប្ដូរ​ទៅ​តាម​ហេតុ​បច្ច័យ​ជាច្រើន ដែល​ទាក់ទង​ជាមួយ​របស់​នោះៗ។

- ពេល​នេះ មិនថា​អ្នក​ល្អ​ឬ​អាក្រក់ បើ​មិនមានចិត្ត​ជា​ឥស្សរៈ ពេល​ជួបជួប​នឹង​ការ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ដែល​ជា​លោក​ធម៌ បាន លាភ អត់​លាភ បាន​យស អត់​យស​ និន្ទា សរសើរ សុខ និង ទុក្ខ និង ការ​ប្រែប្រួល របស់​ធម្មជាតិ ជុំ​វិញសង្គម ហេតុការណ៍​ស្រុកទេស ជីវិតខ្លួនឯង.... ពេល​នោះគេ​ក៏​ជា​ទុក្ខ ហើយ​សោកសៅ។

- ពេល​នេះ​ឯង មនុស្ស​ត្រូវ​ចូល​ឲ្យ​ដល់​ធម្មជាតិ បើដឹង​ច្បាស់​នូវ​សភាព​ពិត សច្ច​ធម៌​ប្រាកដ​ដល់​បញ្ញា​ហើយ ចិត្ត​ក៏​ជា​ឥស្សរៈ មិន​ញាប់ញ័រ មាំទាំ ដែល​ជា​គុណ​ភាពជីវិតដ៏​ខ្ពង់ខ្ពស់ ដែល​មាន​នៅ​ក្នុងមង្គល​៣៨ប្រការ តាម​ពុទ្ធវចនៈ​ថា " ... ចិត្តំ ... អសោកំ​ វិរជំ ខេមំ ..." ចិត្ត​បុគ្គល​ណា ដែល​លោក​ធម៌ពាល់​ត្រូវ​ហើយ​មិន​ញាប់ញ័រ រឹងប៉ឹង មិនសោកសៅ មិនសៅហ្មង ជាចិត្ត​ដែល​ស្អាត​ស្រស់​ថ្លា ក្សេម រីករាយ យ៉ាង​នេះ ចាត់​ជា​មង្គល​ដ៏ខ្ពស់ខ្ពស់ ជាគុណ​ភាព​ជីវិត​ថ្នាក់​កំពូល។ ឪពុក​ម្ដាយដល់​លំដាប់​នេះ នឹង​ជាទីពឹង​ក្នុង​គ្រួសារ និង មនុស្ស​ទូទៅ​បាន​យ៉ាង​ល្អ។ គុណភាព​នៃ​ជីវិត​អាច​មើល​ឃើញ បាន​ច្រើន​លំដាប់​យ៉ាង​នេះ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 10, Aug 2016 (10622 Read)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
Public date : 18, Apr 2018 (3874 Read)
អត់មាន​បានអ្វីទេ
Public date : 16, Dec 2016 (45194 Read)
ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង
Public date : 10, May 2014 (5800 Read)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធបរិនិព្វានកន្លងទៅបាន ២១៨ឆ្នាំ
Public date : 05, Nov 2013 (6804 Read)
មនុស្ស​ដែល​គេ​ទុក​ចិត្ត​
Public date : 25, Apr 2017 (24389 Read)
ការ​ជូន​បុណ្យ
Public date : 20, Oct 2016 (5213 Read)
កំណត់ហេតុខ្លីស្ដីពីម៉ែឪ
Public date : 27, Aug 2017 (993 Read)
ចូរកូនរស់នៅឲ្យជាសេចក្ដីសង្ឃឹមរបស់មនុស្សទាំងឡាយ
Public date : 19, Feb 2014 (7866 Read)
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...