Saturday, 27 Feb B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 216,271
Today
Yesterday 225,057
This Month 6,141,953
Total ១៧៥,៩៥៣,១៣៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (5479 Read)

ដំណើរ​ជីវិត



Audio

 

ផ្ទាំង​ជីវិត​គឺ​ជា​ជញ្ជាំង​ផ្ទះ​មួយ​ដែល​គ្មាន​ដំបូល ហើយ​គ្មាន​កំពស់​ពិត​ប្រាកដ​ផង។ មនុស្ស​ម្នាក់​ៗ​ប្រៀប​បាន​នឹង​ជាង​សង់​ផ្ទះ​ដែល​រៀប​ជញ្ជាំង​ក្នុង​មួយ​ថ្ងៃ​រៀប​ឥដ្ឋ​មួយ​ដុំ។ ជីវិត​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ រី​ឯ​ជញ្ជាំង​ផ្ទះ​ក៏​ចេះ​តែ​ខ្ពស់​ឡើង​ៗ​ទៅ​លើ​ដែរ។ នៅ​ពេល​ដែល​គេ​ឡើង​ទៅ​ដល់​ខ្ពស់ ទើប​មនសិកា​រ​ សីល​ធម៌ និង​ការ​ចេះ​ដឹង​របស់​គេ​បើក​ទស្សនវិស័យ​ទៅ​រក​ទុទិដ្ឋិនិយម ឬ​ សុទិដ្ឋិនិយម​តាម​ទស្សនៈ​រៀង​ៗ​ខ្លួន ។ កាល​បើ​គេ​ត្រេច​ចរ​ទៅ​តាម​ស្នាម​ដាន​ជីវិត​ដល់​កំផែង​ខ្ពស់​ហើយ​គេ​មិន​ត្រូវ​សំងំ​ក្រាប​ក្បាល​សុខសាន្ត​ម្នាក់​ឯង ធ្វើ​គ​ធ្វើ​ថ្លង់​បិទ​ប្រស្រី​ភ្នែក​មិន​សម្លឹង​ ​មក​មើល​អ្វីៗ​ខាង​ក្រោម​នោះ​ទេ។

ការ​ពិសោធន៍ដ៏​យូរ​អង្វែង​តាម​ស្នាម​ជឹប​ជល់​ ប៉ះ​ពាល់​ លើ​គន្លង​ផ្ទាំង​ជីវិត បាន​ធ្វើ​អោយ​មនុស្ស​មាន​ស្មារតី រឹង​ប៉ឹង​មោះ​មុត តស៊ូ និង​ក្លាហាន ។ ឡើង​ដល់​ទី​ខ្ពស់​នោះ គេ​នឹង​ងាក​មក​ក្រោម​ឃើញ​ឈូង​សមុទ្រ​កម្ម​ពៀរ​កោះ​សប្បាយ ភ្នំភ្លើង​នៃ​ការ​ជម្លោះ​​ចាក់​ដោត ទី​វាល​វិយោគ​សង្រេង កម្ពោត​​ព្រៃ​សុទ្ធសាធ​ ព្រៃ​ល្បាត​បន្លា​មួរ​ហ្មង ត្រពាំង​ទឹក​ភ្នែក ថ្លុក​ស្ដាយ​ក្រោយ ព្រែក​បុណ្យ ស្ទឹង​បាប ខ្ពង់រាប​រមណីយ៍ និង​ដែន​ដី​សណ្ដរ​នៃ​ទន្លេ​ស្នេហា។

កាល​បើ​ឡើង​អោយ​ខ្ពស់​ៗ​ទៅ​ទៀត​គេ​នឹង​ចោល​នេត្រា​បាន​ឆ្ងាយ​ជាង​នេះ ហើយ​គេ​នឹង​ឃើញ​ភ្នំ​ធំៗ​ឯ​នាយ​ឆ្ងាយ​សន្លឹម​មាន​ជួរ​វែង​ៗ​ជាប់​គ្នា ដែល​នៅ​ពី​ក្រោយ​ភ្នំ​នោះ​គេ​នឹង​ឃើញ​មាន​អាថ៌​កំបាំង​គួរ​អោយព្រឺក្បាល​មិន​ខាន។ តើ​យើង​ធ្វើ​ដូចម្ដេច​ទើប​មើល​ឃើញ​អាថ៌កំបាំង​នៅ​ខាង​ក្រោម​ភ្នំនោះ។ តើ​នរណា​អាច​ឆ្លើយ​ត្រូវ​ថា អាថ៌កំបាំង​នោះ​មាន​អ្វី​ខ្លះ? តើ​ជួរ​ភ្នំ​ព្រំ​ប្រទល់​ដែន​ភ្នំ​នោះ​មាន​ឈ្មោះ​ថា​អ្វី​ទៅ​វិញ? កាល​បើ​គ្មាន​នរណា​ដឹង​ ឬ​ការ​ដឹង​នោះ​មិន​សូវ​មាន​តម្លៃ​សម្រាប់​យើង នាទី​សុជីវធម៌​របស់​យើង​តម្រូវ​ឲ្យ​យើង​រង់​ចាំ ជញ្ជាំង​របស់​យើង​ផ្ទាល់​សង់​ដល់​កំពស់​ដែល​អាច​មើល​ឃើញ ហើយ​ថា​ត្រូវ​ពិត​ប្រាកដ​នោះ​ចុះ។


ត្រដោកកម្ម​ដែល​ព្យួរ​ជាប់​នៅ​នឹង​មនុស្ស​គ្រប់​រូប ជួន​ក៏​ជំរុញ​ឲ្យ​សង់ជញ្ជាំង​បាន​ខ្ពស់ ជួន​ក៏​សង់​បាន​ទាប ហើយ​ទី​បំផុត​ក្រាល​ផ្ទុក​ជីវិត ដែល​យើង​មិនដឹង​នៅទីណា បាន​ចុច​កណ្ដឹង​រោទិ៍​ហៅ​អោយ​ជីវិត​វិល​ទៅទីនោះ​វិញ ដោយ​ទុក​អោយ​រូប​កាយ​ទៅ​ជា​ចំណី​នៃ​អគ្គី ឬ​សត្វ​ធាតុ​នានា ។ អ្វីទៅជីវិត​នេះ?។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Jan 2021 (28714 Read)
លោកនេះសូន្យសោះ
Public date : 29, Jul 2019 (21175 Read)
រូបស្អាត ក្លិន​ក្រអូប
Public date : 30, Jul 2019 (40308 Read)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
Public date : 09, May 2020 (25944 Read)
លំដាប់នៃបញ្ញាវិសុទ្ធិ ៥
Public date : 15, Sep 2019 (39425 Read)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
Public date : 06, Jun 2020 (78741 Read)
លិចចុះក្នុងទុក្ខ
Public date : 25, Jul 2019 (14991 Read)
ប្រេត​២១​ពួក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).