Monday, 08 Aug B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
Notification
All Visitors
Today 111,361
Today
Yesterday 155,987
This Month 1,276,306
Total ២៦៨,៤៦៤,០២៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (52,029 Read)

ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា



Audio
 
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា

ក្នុង​ឋានៈ​ជា​ស្វាមី លោក​បាន​ចែក​ធម្មៈ ៥ ប្រការ សម្រាប់​អនុវន្តន៍​ចំពោះ​ភរិយា​របស់​ខ្លួន​គឺៈ
១. រាប់​អាន​ លើក​មុខ​ភរិយា ថា​ជា​ភរិយា​របស់​ខ្លួន ។ ត្រង់​នេះ យើង​ធ្លាប់​ឮ​ហើយ​ថា មាន​ប្រុសខ្លះ ពេល​គេ​សួរ​ថា​ដើរ​ជា​មួយ​នរណា ក៏​ប្រាប់​គេ​ថា​ជា​ប្អូន​ជា​បង ឬ​ជា​អ្នក​បំរើ ពួក​ម៉ាក​ខ្លួន​ទៅ​វិញ ដែល​ជា​ការ​ធ្វើ​ឲ្យ​ភរិយា​ខ្លួន​អន់​ចិត្ត​ និង​ខ្មាស់​គេ​ជា​ខ្លាំង និង​ជា​ការ​នាំ​ទៅ​រក​ការ​ប្រះឆា ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹកញាប់ ។
២. មិន​មើល​ងាយ​ភរិយា​របស់​ខ្លួន​ដោយ​កាយ និង​វាចា ។ គឺ​ស្វាមី​មិន​គួរ​វាយ​តប់​ភរិយា ឬ​ជេរស្ដី ប្រមាថ​កាតទាន តិះដៀល​ដោយ​ផរុស​វាចា​នោះ​ឡើយ តែ​អ្នក​និយាយ​ស្ដី​ដោយ​គោរព និង​ផ្អែម​ល្ហែម។
៣. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា​របស់​ខ្លួន​ទៅ​មាន​ស្ត្រី​ថ្មី ប្រពន្ធ​ថ្មី​ឡើយ ព្រោះ​ធម្មតា​ចិត្ត​ស្រី មិន​ដែល​មាន​នរណា​សប្បាយ​ចិត្ត​ទេ ពេល​ដែល​ស្វាមី​របស់​ខ្លួន​ទៅ​លេង ឬ​មាន​ស្រី​ថ្មី។ យើង​ជា​ប្រុស​គួរ​គិត​ថា ចុះ​បើ​ភរិយា​យើង​មាន​ប្រុស​ថ្មី តើ​យើង​សប្បាយ​ចិត្ត​ទេ?
៤. ប្រគល់​ភារកិច្ច​ជា​ធំ​ក្នុង​ផ្ទះ​ឲ្យ​ទៅ​ភរិយា ដូច​ជា​ការ​មើលទុក​ដាក់​ទ្រព្យ​សម្បត្តិ រៀប​ចំ​តុប​តែង មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​ជាដើម។ ព្រោះ​ខ្មែរ​មាន​ពាក្យ​ស្លោក​មួយ​ថាៈ​ " ស្រីៗ​គេ​ចេះ​អស់ហេះ​នៅ​ឡើយ អស់​ហើយ​នៅ​បន្តិច " ។
៥. ផ្ដល់​គ្រឿង​អលង្ការ​ឲ្យ​ដល់​ភរិយា​របស់​ខ្លួន​តាម​កាល និង​តាម​អត្តភាព " ដូច​ជា​អភិសម្ពន្ធ​ភាព​នៃ​អាពាហ៍ពិពាហ៍ ចំណុច​ទី​៧ ដែរ "។

ស្វាមី​ក៏​ត្រូវ​ដឹង​ផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន ក្នុង​ឋានៈ​ជា​ស្រី និង​ជា​ភេទ​ទន់ខ្សោយ ដែល​មាន​អ្វីៗ​ខុស​ពី​បុរស​ភេទ ដូច​តទៅៈ
១. ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ការ​ព្រាត់​ពី​បង ប្អូន​ ម្ដាយ ឪពុក ស្រុក​កំណើត​មក​នៅ​នឹង​ស្វាមី ទី​កន្លែង​ថ្មី មនុស្ស​ចម្លែក​ថ្មី ដែល​ធ្វើ​ឲ្យ​គ្នា​មិន​ស្រណុក​ចិត្ត ឬ​ខ្លាចៗ ធ្វើ​នេះ​មិន​សម​ ធ្វើ​នោះ​មិន​សម ព្រោះ​ប្លែក​កន្លែង។ ស្វាមី​ត្រូវ​ដឹង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ និង​ព្យាយាម​សម្រួល​ការ​ឲ្យ​ភរិយា​របស់​ខ្លួន​បាន​ស្រួល​ផង។
២. ស្ត្រី​តែង​មាន​សេចក្ដី​ទុក្ខ​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ពេល​ចុង​ខែ​ជា​ពេល​ដែល​នាង​មាន​ឈាម​រដូវ។ ក្នុង​រដូវ​កាល​នេះ នឹង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ដល់​ពោះ​ ឬ​ឈឺក្បាល ឬទៅជាខ្យល់ចាប់ បើ​ជួន​ជា​ឈាម​រដូវ​ដើរ​មិន​ទៀង​ផង ឬ​មាន​ធ្លាក់សផង​នោះ ក៏​នឹង​រឹត​តែ​ជា​បញ្ហា​ឡើង។ ម្យ៉ាង​ទៀត ក្នុង​រដូវកាល​នេះ អារម្មណ៍​របស់​ស្រី ក៏​មាន​ភាព​មិន​នឹងន ឆាប់​ខឹង មិន​សប្បាយ​ចិត្ត​ជាដើម។ ស្វាមី​ត្រូវ​យល់​ពី​បញ្ហា​នេះ ជួយ​រួមចំណែក​ក្នុង​ការ​ឈឺចាប់​ផង​ដែរ និង​មិន​ធ្វើអ្វី​ដែល​ជា​ការ​លំបាក​ដល់​នាង ឬ​បើ​មិន​ស្រួល​ ក៏​ប្រញាប់​ប្រញាល់​រក​ថ្នាំ​សង្កូវ​ព្យាបាល។
៣. ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ពេល​ដែល​នាង​មាន​គក៌ ។ ការ​មាន​គភ៌​ជា​ការ​មួយ​ដែល​នាង​ជា​ភរិយា​ទាំង​អៀន​ខ្មាស ទាំង​ត្រូវ​ទ្រាំ​ថែម​ទៀត​នូវ​ទម្ងន់​ដែល​កូន​ក្នុង​ផ្ទៃ​បន្ថែម​ជារៀង​រាល់​ថ្ងៃ។ នាង​មិន​អាច​ឈរ​បាន​ស្រួល ដើរ​បាន​ស្រួល ឬ​ប្រកប​កិច្ច​ការ​បាន​ស្រួល ដូច​កាល​ដែល​មិន​មាន​កូន​ក្នុង​ផ្ទះ​នោះ​ទេ។ ទាំង​ចំណី​អាហារ​ក៏​ដូច​គ្នា​ដែរ មាន​ស្រី​ខ្លះ​រហូត​ដល់​ចាញ់​កូន ឬ​នឹក​ចង់​ចំណី​ផ្ដេស​ផ្ដាស​ដែលរក​មិន​បាន​ក៏​មាន។ ក្នុង​សម័យ​ពុទ្ធ​កាល មហេសី​ព្រះបាទ​ពិម្ពិសារ ពេល​ដែល​ព្រះនាង​ទ្រង់​ព្រះគភ៌ កូន​ក្នុង​ព្រះឧទរ​បាន​បណ្ដាល​ឲ្យ​ព្រះនាង​ចង់​តែ​សោយ​ព្រះលោហិត​របស់​ស្វាមីរហូត​ទាល់​តែ​ស្គម​ស្គាំង ព្រោះ​ពុំ​ហ៊ាន​ប្រាប់។ លុះ​ក្រោយ​មក ព្រះបាទ​ពិម្ពិសារ លោក​ចេះ​តែ​ជម្រិត​សួរ ព្រះនាង​មិន​បាន​ក៏​ទូល​ប្រាប់​ទៅ។ ព្រះបាទ​ពិម្ពិសារ លោក​ក៏​យក​ព្រះខ័ន​មក​អារ​ព្រះហស្ដ​សម្រក់​ព្រះលោហិត​ឲ្យ​មហេសី​សោយ។ គ្រាន់តែ​សោយ​​ហើយ ព្រះនាង​ក៏​ឈប់​ឃ្លាន ហើយ​ក៏​ជា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។ ពេល​មាន​គក៌​លំបាក​ណាស់ ដូច្នេះ ស្វាមី​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ឲ្យ មែន​ទែន។
៤. ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ត្រូវ​បំរើ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ​របស់​ស្វាមី។ ចំណុច​ត្រង់​នេះ សំខាន់​ណាស់​ចំពោះ​អ្នកជា​ស្វាមី​ដែល​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ខ្លួន និង​អារម្មណ៍​របស់​ភរិយា​ខ្លួន​ដែរ មិន​មែន​ចេះ​តែ​ត្រូវ​ការ​ពេល​ណា ថ្មើរ​ណា ក៏​ចេះ​តែ​ប្រព្រឹត្ត​សេព អាង​តែ​គ្នា​​មិន​ហ៊ាន​ប្រកែក​នោះ​ទេ។ ពេល​មាន​រដូវ ពេល​មាន​គភ៌ ពេល​ប្រសូតបុត្រ សុទ្ធ​តែ​ជា​រយៈ​ពេល​ដែល​ស្ត្រី​គ្នា​មាន​បញ្ហា ទាំង​ផ្លូវ​កាយ និង​ចិត្ត ដូច្នេះ ស្វាមី​គួរ​ចេះ​តម ឬ​វៀរ​លើក​លែង​ខ្លះ ។ ពេល​មាន​ជម្ងឺ ក៏​ជា​ពេល​ដែល​យើង​ត្រូវ​យល់ចិត្ត​ភរិយា​ដែរ។ ត្រង់​នេះ​ធ្វើ​ឲ្យ​យើង​គិត​ដល់​ឧបោសថសីល ឬ​សីល ៨ ដែល​ព្រះសម្មាសម្ពុទ្ធ​លោក​បញ្ញត្ត ដោយ​ឲ្យ​អ្នក​សមាទាន​ចេះ​វៀរ​ចាក ឬ​ខាន តមខ្លះ ដើម្បី​កុំ​ឲ្យ​មាន​ភារៈ​ធ្ងន់ពេក​ដល់​ភរិយា ស្វាមី​របស់​ខ្លួន​ដែល​យើង​គួរ​តែ​សមា​ទាន ព្រោះ​ក្នុង ១ខែ យើង​ខាន​តែ ៤ ដង​ប៉ុណ្ណោះ ។
៥. ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ពេល​ដែល​នាង​ឆ្លង​ទន្លេ​ប្រសូត​បុត្រ ។ ឆ្លង​ទន្លេ​ជា​ពាក្យ​ដែល​ប្រើ​សម្រាប់​ប្រសូតបុត្រ ព្រោះ​មាន​គ្រោះ​ថ្នាក់​ដូច​ឆ្លង​ទន្លេ​អញ្ចឹងដែរ។ ស្វាមី​គប្បី​នៅ​ថែទាំ និង​ជា​កម្លាំង​ចិត្តដល់​នាង​នូវ​គ្រប់​កិច្ចការ​ទាំង​ពួង ជាពិសេស បើនាង​មានការ​មិន​សប្បាយ​ចិត្ត ឬ​ធ្វើ​ការ​ធ្ងន់ អាច​នឹង​ឲ្យ​ទៅ​ជា​ទាស់​ស្គម​រីងរៃ ដាច់​ទឹក​ដោះ ឬ​ដល់​បាត់​បង់​ជីវិត​ក៏​មាន​ដែរ​។ ស្វាមី​គប្បី​សាកសួរ​ចាស់ៗ​ឲ្យ​បាន​ច្រើន​ក្នុង​រឿង​នេះ​ផង​ចុះ។

សេចក្ដី​ដែល​ខ្ញុំ​រៀប​រាប់​ពង្រីក​អត្ថន័យ​លើ​ពុទ្ធវចនៈ​ព្រះសម្មាសម្ពុទ្ធ​នេះមិន​អាច​ពណ៌នា​ឲ្យ​អស់​នូវ​សេចក្ដី​ពិត​របស់​ស្រី ឬ​ភរិយា​បាន​ឡើយ ស្វាមី​គប្បី​សាក​សួរ​ពិនិត្យ​បន្ថែម​ទៀត​ទៅ​ចុះ។ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា " ពេល​គេ​មាន​ទុក្ខ បើ​យើង​ធ្វើ​ឲ្យ​គេ​បាត់​កើត​ទុក្ខ គេ​ប្រាកដ​ជា​ស្រឡាញ់ គោរព​យើង​ជា​មិន​ខាន " ។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ. មណីចិន្ដា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Dec 2020 (16,832 Read)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦
Public date : 18, Aug 2019 (16,131 Read)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
Public date : 29, Jul 2019 (7,070 Read)
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
Public date : 02, Aug 2021 (62,307 Read)
សតិរលឹកដឹងនូវធម៌
Public date : 20, Jul 2020 (44,368 Read)
អង្គរបស់សីល៥
Public date : 19, Dec 2021 (1,403 Read)
អនុបទសូត្រ ទី ១
Public date : 29, Jul 2019 (8,494 Read)
មាន​ធម៌​ជា​ទី​ពឹង
Public date : 26, Jul 2019 (10,426 Read)
កូន (បទពិចារណា​)
Public date : 07, Nov 2021 (50,230 Read)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ ជា​ទី​ស្រឡាញ់ របស់មាតា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿