Saturday, 26 Sep B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Audio Live
Location: Battambang
Time: By schedule
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
មើលច្រើនទៀត​
Notification
All Visitors
Today 47,223
Today
Yesterday 111,793
This Month 3,258,913
Total ១៤៨,១៩៨,៤៩៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (12078 Read)

ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ



Audio

 

ជ​រា​សូត្រ​
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ ប្រ​សិន​បើ​រស់​ហួស​ពី​ ១០០​ឆ្នាំ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជរា​ជា​ប្រាកដ​ ។ ជន​ទាំង​ឡាយ​តែ​ង​សោក ព្រោះ​វត្ថុ​ដែល​ប្រ​កាន់​ថា របស់​យើង សេចក្តី​ប្រ​កាន់​ជា​របស់​ទៀង​ទាត់​មិន​មាន​ឡើយ ជីវិត​នេះ​មាន​ការ​ព្រាត់​ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្ម​តា អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ រមែង​មិន​នៅ​គ្រប់​គ្រង​ផ្ទះ​ឡើយ ។

បុរស​សំគាល់​របស់​ណា​ថា នេះ​ជា​របស់​អញ​ រមែ​ង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញ​រាប់​អាន​ព្រះ​រតន​ត្រ័យ​ ជ្រាប​ច្បាស់​នូវ​ទៅ​សនុ៎ះ ហើយ​មិន​បង្អោន (ចិត្ត​) ទៅ ដើម្បី​សេចក្តី​ប្រ​កាន់​ថា របស់​យើង​ឡើយ ។ បុរស​អ្នក​​ភ្ញាក់​ (​ពី​ដេក​)​ រមែង​មិន​ឃើញ​រូបា​រម្មណ៍​ជា​ដើម​ ដែល​មក​ជួប​ប្រ​ទះ​ ដោយ​យល់​សប្តិ​ យ៉ាង​ណា​មិញ​ បុគ្គល​ មិន​ឃើញ​ជន​ជា​ទី​ស្រ​ឡាញ់​ ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​ លោក​ខាង​មុខ​ ក៏​យ៉ាង​នោះ​ដែរ ។

ជន​ទាំ​ង​នោះ​ដែល​គេ​ឃើញ​ហើយ ឮ​ហើយ​ គេ​តែង​ហៅ​ឈ្មោះ​ កាល​លះ​លោក​នេះ​ទៅ​ នៅ​សល់​តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។ ពួក​សត្វ​មាន​សេចក្តី​លោភ​ តែ​ង​មិន​លះ​បង់​ នូវ​សេចក្តី​ខ្សឹក​ខ្សួល​នឹង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ ព្រោះ​ហេតុ​នោះ អ្នក​ប្រាជ្ញទាំង​ឡាយ​ ដែល​ឃើញ​ព្រះ​និព្វាន​​ថា​ជា​ទី​​ក្សេម​ហើយ រមែង​លះ​បង់​សេច​ក្តី​ប្រ​កាន់​បាន ។

ភិក្ខុ​ណា​ មិន​សម្តែង​ខ្លួន​ក្នុង​ភព​ (​ថ្មី​ទៀត​) អ្នក​ប្រាជ្ញ​ ទាំង​ឡាយ ហៅ​អំពើ​នោះ របស់​ភិក្ខុ​នោះ អ្នក​ប្រ​ព្រឹត្ត​រួញ​រា​ អ្នក​កប់ប្រ​សព្វ​អា​សនៈ​ ស្ងាត់ ថា​ជា​សភាព​សម​រម្យ​ហើយ ។ អ្នក​ប្រាជ្ញ​មិន​បាន​អា​ស្រ័យ​ ក្នុង​អា​យ​តនៈ​ ទាំង​អស់​ឡើយ មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​ជា​ទី​ស្រ​ឡាញ់ ទាំង​មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រ​ឡាញ់ សេចក្តី​ខ្សឹក​ខ្សួល​និង​សេចក្តី​កំណាញ់​ មិន​ជាប់​ក្នុង​សន្តាន​ របស់​ព្រះ​ខីណា​ស្រព​នោះ ដូច​ទឹក​មិន​ប្រ​ឡាក់​លើ​ស្លឹក​ឈូក​ ដូច្នោះ​ដែរ ។

ដំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក​ ដូច​ម្តេច​ ក្តី ទឹក​មិន​ទទឹក​ផ្កា​ឈូក ដូចម្តេច​ក្តី អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អា​រម្មណ៍​​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះ​ពាល់​ ក៏​ដូច្នោះ​ដែរ ។ មួយទៀត​ ព្រះ​អរហន្ត​មិន​សំគាល់​ក្នុង​អា​រម្មណ៍​នី​មួយ​​ សូម្បី​អា​រម្មណ៍​ដែល​ឃើញ ដែល​ឮ ដែល​ប៉ះ​ពាល់​ ដោយ​វត្ថុ​នោះ​ៗ​ឡើយ ទាំង​មិន​ប្រា​ថ្នា​ការ​ស្អាត ដោយ​វត្ថុ​ដទៃ​ទេ ព្រោះ​ព្រះ​អរហន្ត​នោះ​មិន​ត្រេក​ត្រ​អាល មិន​ប្រាស​តម្រេក (ដូច​កល្យាណ​បុថុជ្ជន​នឹង​សេក្ខៈ​) ។

ចប់ ជរា​សូត្រ​
ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (69531 Read)
មាន​សម្បត្តិ​តែ​ក្របុណ្យ
Public date : 30, Jul 2019 (5150 Read)
ជីវិត​គោចាស់
Public date : 28, Jul 2019 (7417 Read)
សិក្សារៀនសូត្រនាំមកនូវបញ្ញា
Public date : 25, Jul 2019 (7794 Read)
ការឲ្យ​អភ័យ
Public date : 19, Aug 2019 (15763 Read)
អ្នកបរិភោគ សាច់​សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់​សត្វ ?
Public date : 15, May 2020 (19547 Read)
ល្អ​ផ្សេង​គ្នា
Public date : 31, Jul 2019 (12492 Read)
បុណ្យរមែងចម្រើនដល់អ្នកឲ្យ
Public date : 29, Jul 2019 (6617 Read)
រូបកាយនេះពោរពេញដោយសាកសព
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).