Thursday, 17 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 36,287
Today
Yesterday 50,869
This Month 1,012,609
Total ១១១,៦៧៧,៩៥៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2019 (69264 Read)

អាវាសបលិពោធ



Audio
 
អាវាសបលិពោធ

បណ្ដាពាក្យ​ទាំង​នេះ បន្ទប់​តូច​សូម្បី​មួយ ក៏​ហៅ​ថា អាវាស បរិវេណ ១ ក៏​ហៅ​ថា អាវាស, សូម្បី​សង្ឃារាម​ទាំង​មូល ក៏ហៅ​ថា អាវាស។ អាវាស​នេះនោះ មិនមែន​ជា បលិពោធ​ដល់​ភិក្ខុ​ទាំង​ពួង​ទេ។ ក៏​ក្នុង​សេចក្ដី​នេះ ភិក្ខុណា​ត្រូវ​ខ្វល់​ខ្វាយ​ក្នុង​ការងារ​ផ្សេងៗ មាន​កសាង​ថ្មី​ជាដើម​ក្នុង​អាវាស​នោះ​ក្ដី មាន​ការ​សន្សំ​វត្ថុ​ (គ្រឿង​បរិភោគ) ទុក​ច្រើន​ក្នុង​អាវាសនោះ​ក្ដី មានសេចក្ដី​អាល័យ​គឺ​មាន​ចិត្ត​ជាប់ជំពាក់​ក្នុង​អាវាសនោះ ដោយ​ហេតុ​ណាមួយ​ក្ដី​អាវាស​នោះ​ទើប​ជាពលិពោធ​ដល់​ភិក្ខុ​នោះ​ប៉ុណ្ណោះ មិន​ជាបលិពោធ​ដល់​ភិក្ខុ​ក្រៅ​នេះ​ទេ។ រឿង​តទៅ​នេះ​ជានិទស្សនៈ ក្នុង​សេចក្ដី​ដែល​អាវាស​មិន​ជាបលិពោធ​នោះ

មាន​និទាន​មក​ថា កុលបុត្ត ២ នាក់ ចេញ​អំពី​ក្រុង​អនុរាធបុរៈ (ដើរ​ទៅ) រហូត​បាន​ទៅបួស​ក្នុង​វត្ត​ថូបារាម។ បព្វជិត ២ រូប​នោះ មួយរូប​រៀន​មាតិកា​បាន​ស្ទាត់​ជំនាញ ៣ មាតិកា ជាអ្នក​មាន​វស្សា​គ្រប់ ៥ បវារណា​ហើយ ទៅ​កាន់​ជន​បទ​ឈ្មោះ​បាចីនខណ្ឌរាជី។ មួយរូប​ទៀត គង់​នៅ​ក្នុង​ថូបារាម​នោះ។ មួយ​រូប​ដែល​ទៅ​បាចីនខណ្ឌរាជី ទៅទីនោះ​យូរ​ទៅ​បាន​ជាព្រះថេរ ហើយ​គិត​ថា "ទីនេះ​ជាទីសមគួរ​ដល់​ការ​ស្នាក់​នៅ​ដូច្នេះ យើង​នឹង​ប្រាប់​សេចក្ដី​នេះ ដល់​ភិក្ខុ​ដែល​ជា​សម្លាញ់​ផង​ចុះ" ហើយ​ចេញ​អំពី​ជនបទ​នោះ (ដើរ​តាម​ផ្លូវ​ទៅ) រហូត​ចូល​ទៅ​កាន់​ថូបារាម ព្រះថេរៈ​អ្នក​រួម​វស្សា ឃើញ​លោក​កំពុង​ដើរ​ចូល​មក​កាន់​វត្ត ក៏​ទៅ​ទទួល​យក​បាត្រ​និង​ចីវរ ធ្វើ​(អាគន្តុកៈ)វត្ត ព្រះថេរៈ​អាគន្តុកៈ ចូល​កាន់​សេនាសនៈ​ហើយ គិត​ថា "​បន្តិច​ទៀត​សម្លាញ់​របស់​យើង​នឹង​បញ្ជូន​ទឹក​ដោះ​ថ្លា​ឬ​ទឹក​អំពៅ ឬ​ទឹក​បានមក​ឲ្យ​ហើយ​មើល​ទៅ ព្រោះ​លោក​ជា​អ្នក​នៅ​យូរ​ហើយ​ក្នុង​នគរ​នេះ" (រង់ចាំ) រហូត​ដល់​ពាក់​កណ្ដាល​យប់​ក៏​មិន​បាន​ទទួល (​នូវ​វត្ថុ​ដែល​គិត​ទុក) រហូត​ពេល​ព្រឹក​ទើប​គិត​ជាថ្មី​ថា "​ពេល​នេះ​លោក​នឹង​ត្រូវ​បញ្ជូន​បបរ និង​ម្ហូប​ដែល​ពួក​ឧបដ្ឋាន​បញ្ជូន​មក​ឲ្យ​យើង​មិន​ខាន" សូម្បី​បបរ​និង​ម្ហូប​ដែលគិត​ទុក​នោះ ក៏​មិន​បាន​ឃើញ ទើប​គិត​ទៅ​ទៀត​ថា "​អើហ្ន៎ ! របស់​បញ្ជូន​មក​មិន​មាន ពួក​ឧបដ្ឋាន​គង់​នឹង (រង់ចាំ) ប្រគេន​លោក​ពេល​ចូល​ទៅ​បិណ្ឌ​បាត់​មិន​ខាន" លុះ​ចូល​ដល់​ក្រុង (ដើម្បី​បិណ្ឌបាត) ជាមួយ​ព្រះថេរៈ​អាវាសិក​នោះ​អំពី​ព្រលឹម លោក​ទាំង​ពីរ​ដើរ​ទៅ​តាម​ផ្លូវ​មួយ បាន​បបរ​មួយ​វែក ក៏​ទៅ​អង្គុយ​ហុត​ជាមួយ​គ្នា​នៅ​ក្នុង​រោង​ឆាន់ សូម្បី​ឥឡូវ​នេះ ភិក្ខុ​អាគន្តុកៈ ក៏​នៅ​គិត​ទៀត​ថា "​បបរ​ជា​ប្រចាំ​ក៏​មិន​មាន ក្នុង​ពេល​ឆាន់​បាយ​ថ្ងៃ​ត្រង់​នេះ​ឯង មនុស្ស​ទាំង​ឡាយ​គង់​នឹង​ប្រគេន​បាយ​យ៉ាង​ប្រណីត​មិន​ខាន" សូម្បី​ដល់​វេលា​ឆាន់​បាយ​ត្រង់ ក៏​នៅ​តែ​មិន​បាន លោក​ក៏​ឆាន់​អាហារ​ដែល​ទៅ បិណ្ឌ​បាត​មក​នោះ​ឯង ទើប​សួរ​ឡើង​ថា "​លោក​ដ៏ចម្រើន លោក​ចិញ្ចឹម​អត្តភាព​រហូត​មក​យ៉ាង​នេះ​ឬ" កាល​ព្រះថេរៈ ពោល​ថា "​យ៉ាង​នេះ​ហើយ​អាវុសោ" ទើប​ពោល​ពាក្យ​បបួល​ថា "​លោកម្ចាស់​ដ៏ចម្រើន ជនបទ​បាចីនខណ្ឌរាជី​ជាទី​សប្បាយ យើង​ទៅ​ទី​នោះ​ជាមួយ​គ្នា​ចុះ" ព្រះថេរៈ​ទទួល​យល់​ព្រម​ទៅ ក៏​ចេញ​អំពី​នគរ​តាម​ទ្វារ​ទិស​ខាង​ត្បូង ដើរ​ទៅ​តាមផ្លូវ​ដែល​ទៅ​កាន់​ភូមិ​ស្មូន​ឆ្នាំង​ទៅ​តែ​ម្ដង មិន​ត្រឡប់​មក​វត្ត​ទៀត​ឡើយ ភិក្ខុ​អាគន្តុកៈ​ក៏​និយាយ​ប្រទាញ​ថា "​ហេតុ​អ្វី​លោក​និមន្ត​ផ្លូវ​នេះ​វិញ" ព្រះថេរៈ​ឆ្លើយ​ថា "​អាវុសោ​លោក​ពោល​សរសើរ​ជនបទ​បាចីនខណ្ឌរាជី មិនមែន​ឬ? (​ទៅជនបទ​នោះ គឺ​ដើរ​ទៅ​តាម​ផ្លូវ​នេះ​ឯង" ភិក្ខុ​អាគន្តុកៈ (​ចំឡែក​ក្នុង​ចិត្ត​ដែល​លោក​មិន​ត្រឡប់​ទៅ​ទុក​ដាក់​របស់របរ​ឯវត្ត) ទើប​សួរ​ថា "​ក៏​ក្នុង​ទៅ​លំនៅ​ដែល​លោកម្ចាស់​នៅយូរ​មក​ហើយ អតិរេក​បរិក្ខារ​ណាមួយ​មិនមាន​ទេឬ" ព្រះថេរៈ​តប​ថា "អើ​អាវុសោ គ្រែតាំង ដែល​យើង​ប្រើ​ក៏​ជារបស់​សង្ឃ ខ្ញុំ​ក៏​រក្សា​វាទុក​រៀបរយ​ហើយរបស់​អ្វី​ដទៃ​ក៏​មិន​មាន (​ទើប​មិន​ចាំ​បាច់​ត្រឡប់​ទៅ​វត្ត​ទៀត​ទេ) ភិក្ខុ​អាគន្តុកៈ​ទូល​ថា "តែ​ឈើ​ច្រត់ និង​បំពង់​ប្រេង ស្បែកជើង ស្លោកបាត្រ​របស់ ខ្ញុំ​ព្រះករុណា​នៅ​ទី​នោះ" ព្រះថេរៈ ពោល​ថា "​អាវុសោ លោកម្ចាស់​ស្នាក់​នៅ​មួយ​ថ្ងៃ មាន​របស់​ទុក​ដាក់​ដល់​ទៅ​ប៉ុណ្ណេះឬ? ភិក្ខុ​អាគន្តុកៈ​ទូល​ថា ព្រះករុណ ក៏​មាន​ចិត្ត​ជ្រះថ្លា​ថ្វាយ​បង្គំ​ព្រះថេរៈ​រួច​ពោល​ថា "​លោកម្ចាស់​ដ៏​ចម្រើន​សម្រាប់​ភិក្ខុ​ដូច​លោក​ម្ចាស់​អរញ្ញវាស (​ការ​នៅ​ដូច​នៅ​ក្នុង​ព្រៃ) រមែង​ទៅ​បាន​ក្នុង​ទី​គ្រប់​កន្លែង​ដែល​ត្រូវ​ទៅ ថូបារាម​ជាទី​បញ្ចុះ​ព្រះសារីរិកធាតុ ព្រះពុទ្ធជាម្ចាស់ ៤ ព្រះអង្គ បានស្ដាប់​ធម៌​យ៉ាង​សប្បាយ​ក្នុង​លោហៈ​ប្រាសាទ ព្រះនមស្ការព្រះចេតិយ និង​បាន​ជួប​ភិក្ខុ​ជា​ថេរៈ​ធំ ប្រព្រឹត្ត​ទៅ​ហាក់​បី​ដូច​ជា​ពុទ្ធកាល សូមលោកម្ចាស់ (ចូរ​នៅ​តទៅ) ក្នុង​ថូបារាម​នេះ​ចុះ (​កុំ​ទៅ​បាចីនខណ្ឌ​រាជី​ជាមួយ​ខ្ញុំ​ឡើយ" ដូច្នេះ​ហើយ​ ថ្ងៃស្អែក​ឡើង​ក៏​កាន់​បាត្រ​ចីវរ​ត្រឡប់​ទៅ​តែ​ម្នាក់​ឯង។ អាវាសររមែង​មិន​ជាបលិពោធ​សម្រាប់​ដូច​ភិក្ខុ (​ជាថេរៈ នៅ​ក្នុង​ថូបារាម) នេះ​ឯង។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (7659 Read)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
Public date : 15, Sep 2019 (55928 Read)
ការ​ឆ្លាត​ក្នុង​ពិធី​បដិបត្តិ
Public date : 28, Jul 2019 (18761 Read)
ការ​យក​ឈ្នះ​អំណាច​បាប​ធម៌
Public date : 25, Jul 2019 (11504 Read)
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
Public date : 18, Aug 2019 (10180 Read)
ខេ​មា​ថេ​រី​គា​ថា
Public date : 28, Jul 2019 (39939 Read)
ប្រាក់ និង ចំណេះវិជ្ជា
Public date : 29, Aug 2019 (29113 Read)
ជំនះ​នូវ​អំពើ​អាក្រក់
Public date : 27, Jul 2019 (19885 Read)
កំណើតសត្វ​ ៤​ យ៉ាង​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).