Wednesday, 25 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 28,395
Today
Yesterday 122,223
This Month 2,710,170
Total ២៥៨,២០៧,៩៨៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 22, Feb 2022 (4,471 Read)

ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប



Audio
 
ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ?

ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។

ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។

មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។

(សៀវភៅ គតិលោក)
ដោយ៥០០០ឆ្នាំ

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (15,388 Read)
ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌
Public date : 29, Jul 2019 (16,452 Read)
បញ្ហា​នរក​បរលោក
Public date : 04, Jan 2022 (57,860 Read)
លោកនៃការរស់នៅ
Public date : 02, Dec 2021 (34,362 Read)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
Public date : 25, Jul 2019 (11,760 Read)
សម្បត្តិ​មនុស្ស​ល្អ
Public date : 29, Jul 2019 (9,186 Read)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
Public date : 06, Jun 2012 (10,998 Read)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
Public date : 15, Sep 2021 (11,796 Read)
ទិដ្ឋធម្មិកត្ថ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).