Thursday, 17 Oct B.E.2563  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 36,177
Today
Yesterday 50,869
This Month 1,012,499
Total ១១១,៦៧៧,៨៤៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 22, Sep 2019 (2112 Read)

ទសជាតក



 

ទសជាតក គឺ​ជា​ និទាន​សំខាន់​ៗ ក្នុង​ពុទ្ធសាសនា​និកាយ​ថេរវាទ ស្តី​អំពី​អតីតជាតិ​ ១០ ជាតិ​ចុង​ក្រោយ ​ដែល​ព្រះ​ពោធិសត្វ​​​ទាំង​ឡាយ​ខាង​និកាយ​ថេរវាទ​ បាន​សាង​សន្សំ​បារមី​ទាំង ១០ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ គោតម ។

ទសជាតក និង​ ជាតក ដទៃ​ទៀត​ដែរ គឺ​ជា​បណ្តុំ​រឿង​និទាន ​​​ដែល​អ្នក​ចេះ​ដឹង​សម័យ​បុរាណ​ បាន​តាក់តែង​ឡើង ​ក្នុង​គោលបំណង​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ ​ឲ្យ​ចេះ​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​នឹង​សង្គម​មនុស្ស​ តាម​រយៈ​ការ​អនុវត្តន៍​តាម​ក្រម​សីលធម៌​ល្អ​ទាំង​ឡាយ​ ដែល​បង្កប់​នៅ​ក្នុង​រឿង​និទាន​ទាំង​នោះ ។

អ្នក​អាន ឬ អ្នក​សិក្សា​គួរ​អាន​រឿង​ទាំង​នោះ​ដោយការ​​វិភាគ​ពិចារណា ​ដើម្បី​ស្រង់​យក​ន័យ​សំខាន់​ៗ​ ដែល​លាក់​បង្កប់​ក្នុង​​សាច់​រឿង​ទាំង​នោះ ពោល​គឺ​មិន​មែន​​ចេះ​តែ​ជឿ​តាម​ទាំង​ស្រុង​ថា សត្វ​នេះ​ចេះ​និយាយ, សត្វ​នេះ​បូជា​ជីវិត​ដើម្បី​សត្វ​នោះ, ឬ ព្រះ​ពោធិសត្វ​នេះ​ហោះ​ចុះ​ហោះ​ឡើង​ នោះ​ទេ ។​

ការ​អាន​ ជាតក​ ទាំង​អស់ ​ក្នុង​ព្រះ​ត្រៃ​បិដក ឬ រឿង​និទាន​ទាំង​ឡាយ​របស់​សាសនា​​ទាំង​អស់​ ដូច​ជា​​​គម្ពីរ​លទ្ធិព្រាហ្មណ៍ ឬ​ គម្ពីរ​​គ្រិស្តសាសនា​ អ្នក​អាន​មិន​គួរ​ជឿ​តាម​ទាំង​ស្រុង ​ដោយ​ខ្វះ​ការ​ពិចារណា​ឡើយ ។ ​រឿង​និទាន​គ្រាន់​តែ​​ជា​យាន​សម្រាប់​នាំ​សារ ​ដែល​បង្កប់​អត្ថន័យ​សម្រាប់​បង្រៀន​ក្រមសីលធម៌​ប្រភេទ​ណា​មួយ​ប៉ុណ្ណោះ ។ ហើយ​ការ​បង្រៀន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ល្អ ឬ​ មាន​ប្រយោជន៍​សម្រាប់​មនុស្ស​សម័យ​ទំនើប​ទាំង​ស្រុង​នោះ​ទេ ។

មាន​ក្រម​សីលធម៌​ខ្លះ ឬ​ ទ្រឹស្តី​មួយ​ចំនួន ​ដែល​មនុស្ស​សម័យ​ដើម​យល់​ថា​ល្អ​នោះ ​មនុស្ស​សម័យ​ទំនើប​គិត​ថា​គ្មាន​ប្រយោជន៍ ឬ លែង​ត្រឹមត្រូវ​ហើយ ។ ឧទាហរណ៍ ការ​បូជាយញ្ញ​ក្នុង​លទ្ធិព្រហ្មណ៍, ការ​បូជា​សត្វ​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​នៃ​គ្រិស្តសាសនា, ព្រះ​យេស៊ូ​ដើរ​លើ​ទឹក កើត​ពី​ម្តាយ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​​ក្រោក​ពី​ស្លាប់, ទ្រឹស្តី​​សំសារៈ, ទ្រឹស្តី​​វិល​កើត​វិល​ស្លាប់, ទ្រឹស្តី​ស្ថាន​នរក ប្រេត ទេវតា ព្រហ្ម សួគ៌ ។ល។​ លែង​មាន​ការ​ពេញ​និយម ឬ គ្មាន​ការ​​ពិត​ ឬ​ លែង​ផ្តល់​ប្រយោជន៍​អ្វី​ សម្រាប់​​អូស​ទាញ​មនុស្ស​សម័យ​ទំនើប​ឲ្យ​ដើរ​តាម​​ហើយ ។

ព្រោះ​​មនុស្ស​សម័យ​វិទ្យាសាស្ត្រ​​ទំនើប​លែង​ត្រូវ​ការ​ សេចក្តី​​​​អធិប្បាយ​​រាល់​​បាតុភូត​ធម្មជាតិ​​ដោយ​សំអាង​លើ​​អាទិទេព ឬ ទ្រឹស្តី​សាសនា​​ទាំង​ឡាយ ។ បើ​គេ​ចង់​ដឹង​ចម្លើយ​ចំពោះ​បាតុភូត​ធម្មជាតិ​ណា​មួយ​ គេ​​​ពិគ្រោះ​ឯកសារ​វិទ្យាសាស្ត្រ គេ​មិន​​ពិគ្រោះ​ឯកសារ​ខាង​សាសនា​ទេ ។ រីឯ​ ឯកសារ​សាសនា​​​​បាន​​ពន្យល់​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​ក្រម​សីលធម៌​នៃ​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កាន់​តាម​សាសនា​នោះ​ប៉ុណ្ណោះ វា​មិន​ត្រឹម​ត្រូវ​សម្រាប់​ក្រុម​មនុស្ស​នៃ​សាសនា​ដទៃ​ទៀត​សោះ ។

មក​ដល់​ដំណាក់​កាល​នេះ យើង​ត្រូវ​ការ​ក្រម​សីលធម៌​សកល​មួយ ​ដែល​មិន​ប្រកាន់​តាម​ស្តង់ដារ​របស់​ព្រះ​នេះ ឬ របស់​ព្រះ​នោះ​​ ពោល​គឺ​ជា​ក្រម​សីលធម៌​ដែល​ឲ្យ​តម្លៃ​លើ​​មនុស្សធម៌​បែប​សកល និង ​ឯករាជ​ពី​​ឥទ្ធិពល​សាសនាទាំង​ឡាយ ។​

ប្រភពដកស្រង់

ដោយ៥០០០ឆ្នាំ

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (50142 Read)
ខ្ញុំកាល​នៅ​ជា​តាបស​
Public date : 30, Jul 2019 (45275 Read)
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន
Public date : 29, Jul 2019 (8570 Read)
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
Public date : 16, Aug 2017 (67655 Read)
រោងចក្រផលិតសេចក្ដីទុក្ខ
Public date : 30, Jul 2019 (7150 Read)
សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​របស់​ខ្លួន
Public date : 31, Jul 2019 (1265 Read)
អានាបានបព្វៈ
Public date : 30, Jul 2019 (4629 Read)
ក្លិនក្រអូប​នៃ​សីល
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).